ប្រទេសចិន ៖ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មាន Reuters រាយការណ៍ថា លោក គួ ជៀគុន មន្ត្រីនាំពាក្យក្រសួងការបរទេសចិន បានបដិសេធនឹងការលើកឡើងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជជែកតាមទូរស័ព្ទពីបញ្ហាពន្ធទំនិញជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ ។ រដ្ឋាភិបាលចិនពុំបានព្យាយាមធ្វើកិច្ចព្រមព្រៀងពន្ធជាមួយអាមេរិកទេ ដែលវាផ្ទុយគ្នានឹងការអះអាងរបស់លោក ត្រាំ ជាមួយទស្សនាវដ្តី Time ថា ប្រធានាធិបតីចិនបានទូរស័ព្ទមកលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0tQILVT-u87W3BtEKSNqRUloOQo5ODpinof527YCAxuS_4CivXmCfgf47r94FydxgDmYGGO7DuUX_KH2CnHpL4z8IYnhuMT6OGr54mA6-fjuKzXh6pxH_5nasMqq2b-k-tPOTy_16eWy97AB_WhmkeFIaAISJmkHcI-BOg5lBc62LXm3sd9tbH620px6s/s1024/image_2025-04-30_08-25-07%20(2).png

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក គួ ជៀគុន និយាយថា ៖ «បើតាមខ្ញុំដឹង គឺមេដឹកនាំទាំងពីរប្រទេសពុំបានទូរស័ព្ទរកគ្នាកាលពីពេលថ្មីៗនេះទេ ខ្ញុំសូមបញ្ជាក់ថា ចិន និងអាមេរិក ពុំបានពិភាក្សា ឬចរចាពាក់ព័ន្ធនឹងពន្ធទំនិញឡើយ ។ បើអាមេរិកចង់ដោះស្រាយបញ្ហាពន្ធទំនិញតាមរយៈការសន្ទនា ឬចរចា អាមេរិកគួរតែឈប់គំរាមកំហែង និងបង្ខូចកេរ្តិ៍ឈ្មោះចិន» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcUK54lEHh8YNTbn3LE9muynqum1n0sCFzY4hF_13CLwz1-og08kYQdRYNCdRlwIcNzzFY6mmYrQfTfgi3tv1PQ8cMVFX2TnN4gvUu6GC_TtV90a2XAt-S3bcjXvGlk69T6qop3UFJfZpjoYUVBTwrbxOy5dyPGDn3wvmrZNqmJErE1ELrlrmigJ7SDl_j/s1080/image_2025-04-30_08-25-07%20(3).png
ក្នុងកិច្ចសម្ភាសន៍របស់លោក ត្រាំ ទៅកាន់ទស្សនាវដ្តី Time ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែមេសា កន្លងមក គឺលោក ត្រាំ និយាយថា រដ្ឋាភិបាលអាមេរិកបានជជែកជាមួយចិន ដើម្បីធ្វើកិច្ចព្រមព្រៀងពន្ធ ក្រោយពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានទូរស័ព្ទមកជជែកជាមួយលោកដោយផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghRtPEOxYZuuOzYwDMkDAEsiLNKxsSFG4eNCeQjSww4zF4AbJPxdUCQU1VaqSD998lfc9f0-22fnlEjUDhP4pTGOhwJ5AtIPc6qAEamNUeFmyIUfdhPdK_MGct2WLd5_5f23ZLG5dN0xAhAK8TJL5k44J7YAV1mFeN3wOFnzGhVefaOm2Ovg_4wGBuGE1k/s976/image_2025-04-30_08-25-07.png

លោក ត្រាំ បាននិយាយទៀតថា លោកបានធ្វើកិច្ចព្រមព្រៀងពន្ធជាមួយចិន ប្រមាណ២០០ច្បាប់ ក្រោយពីបពិភាក្សាជាមួយក្រុមមន្ត្រីបរទេសនៅសេតវិមាន ប៉ុន្តែលោក ត្រាំ ពុំបាននិយាយលម្អិតថា តើអាមេរិកធ្វើកិច្ចព្រមព្រៀង ឬលក្ខខណ្ឌជាមួយប្រទេសណាខ្លះ? ក្រោយលោក ត្រាំ និយាយបែបនេះ រដ្ឋាភិបាលចិនបដិសេធថា ចិនពុំបានចរចាជាមួយអាមេរិកឡើយ អាមេរិកបានធ្វើឱ្យប្រទេសនានាយល់ខុសមកលើចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg92AZV5-fBtJ2yiC5bnR-ZafI6hUrmuydAEeXJB2-z2aD8ZqshScDUFLeYGkpSBA2NRV8fNOtSA5533h-byA64nS9ocd6ko2qhzIpDbtwc9YpkujEP5tsbXcfWe9x8a-fegTEF3rPgzt0Lr1zi4VUtrwUoNHbZTmG8OEyw8E73yRMgbLGDZ2On-DYH_fNi/s864/image_2025-04-30_08-25-08%20(2).png
ការចរចាពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោកទាំងពីរ ត្រូវបានប្រទេសផ្សេងៗសន្និដ្ឋានពីលទ្ធផលការចរចាខុសៗគ្នា ក្រោយពីលោក ត្រាំ បាននិយាយនៅថ្ងៃទី២៤ ខែមេសា ថា ការចរចាពាណិជ្ជកម្មអាមេរិក-ចិន កំពុងតែដំណើរការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWks2fOPehLUJkJtj0S2SzQ2I3rCE9w9WdMhROo5jmyydtxjjd5xF4Wdje6EWumZ04OEkCQ-JV5tWe39blgLxCubam3y8vCbn4JawLmlgTrRMjwmaloAKFBfyx83nnXVksd3-7zdjnYX2RvkfKl6YkzcAE5TpJhHWQlNMkXmRF2d4C36DiVhDJ0G0OjnMw/s1200/image_2025-04-30_08-25-08.png

រដ្ឋាភិបាលរបស់លោក ត្រាំ នឹងពិចារណាកាត់បន្ថយពន្ធទំនិញចិនមួយចំនួន ដែលអាស្រ័យលើការចរចាជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ។ រីឯចិនបានអំពាវនាវឱ្យអាមេរិកលុបចោលការដំឡើងពន្ធទំនិញចិនទាំងអស់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីសប្តាហ៍ទី៤ ខែមេសា ៕