Home Blog Page 562

ថៃអំពាវនាវឱ្យ Influencer និងអ្នកលក់ផលិតផលអនឡាញត្រូវប្រកាសបង់ពន្ធលើប្រាក់ចំណូល បើមិនចង់ឱ្យពន្ធដារពិន័យ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា នាយកដ្ឋានពន្ធដារប្រទេសថៃបារម្ភពីក្រុមយុវជនដែលប្រកបមុខរបរជា Influencer និងលក់ផលិតផលអនឡាញ ប្រឈមមុខនឹងការផាកពិន័យខ្ពស់ពីរដ្ឋ ដោយសារតាមការពិនិត្យមើលឯកសារការបង់ពន្ធឃើញថា ក្រុមយុវជនជាច្រើននាក់ដែលទទួលបានប្រាក់ចំណូលខ្ពស់ស្របតាមការកំណត់ ប៉ុន្តែពុំព្រមបង់ពន្ធប្រាក់ចំណូលជូនរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5T0MdLqkYSYsI-h8TM6USOEoJdaTjXlmu7tJFQaM_5D0Feo17U0KeikkBNm9Qj7Jl2Xrc68ESgq-_iRimG4g877T2zUPtvMQGhSecAeAoN4nRcNNkLDyOIMBr-phkc5FZnUl4D-UAaOXJ9wiICmuK0J4E2sUH5d4SE0Ao9OS4hkcD0DcQrUA-iqwSYXfM/s710/image_2025-03-26_09-30-05%20(2).png
នាយកដ្ឋានពន្ធដារថៃបានកំណត់ឱ្យពលរដ្ឋដែលទទួលបានប្រាក់ចំណូលពីការប្រកបមុខរបរទាំងអស់ ត្រូវមកបង់ពន្ធប្រាក់ចំណូលជូនរដ្ឋ ចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ប៉ុន្តែបើពលរដ្ឋបង់ពន្ធប្រាក់ចំណូលតាមអនឡាញ គឺអាចបង់រហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF6ftM5K3T1c6QGlI5xRmJUroIQapPWTyg3TdFb9x7fHP28DrqsJDj2agti9ySy-g6MSI02SK_6iBir2mrTdQx36VasrpOp7uCvqlXXphxPj670s5iIqROSN5-aOr88nHpvJ8Jvl_BH8-8oSVd7xCwQiPkCae1I4B52HoSTqtaTRFbJnAV8C4pFM45nqmf/s1100/image_2025-03-26_09-30-05.png

លោក ពីនសាយ ស៊ូរ៉ាត់សាវ៉ាឌី ប្រធាននាយកដ្ឋានពន្ធដារនិយាយថា បច្ចុប្បន្ន ការប្រមូលពន្ធប្រាក់ចំណូលពីពលរដ្ឋធម្មតា គឺជាប្រាក់ចំណូលលំដាប់ទី៣ របស់នាយកដ្ឋានពន្ធដារ ។ នាយកដ្ឋានពន្ធដារបានប្រមូលពន្ធប្រាក់ចំណូលពលរដ្ឋ ស្មើប្រមាណ៤សែនលានបាតក្នុង១ឆ្នាំ ហើយនៅឆ្នាំ២០២៥ នាយកដ្ឋានពន្ធដារបានប្រមូលពន្ធប្រាក់ចំណូលពលរដ្ឋ ជិត៣ខែហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Ck8dYY6OsKk6gQmQb3LEb86pdPOfNSafHwsyNJ367t6z2akOqCQXSYpwsJooXsTP14v_pY_jPN2BWkeBibx7cGEDMgKiruPZjEatj_7gVKXchEeaQrQwMH_T-3N5HW_okkUyJtr1ocEcJyk4dBOtDp82h_6XF7S_3wvPkVvT3vKaxz-zzu335bVFS4N-/s960/image_2025-03-26_09-30-06%20(2).png
តាមទិន្នន័យគិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ពលរដ្ឋថៃបានបង់ពន្ធប្រាក់ចំណូល ស្មើនឹង៧លាន៤សែនបាត និងខ្ពស់ជាងឆ្នាំ២០២៤ ១៣% ដែលស្មើត្រឹមតែ៣លាន៥សែនបាត ។ បច្ចុប្បន្ន នាយកដ្ឋានពន្ធដារបានទទួលការបង់ពន្ធប្រាក់ចំណូលពលរដ្ឋ ស្មើនឹង៨២% ហើយពលរដ្ឋ១៨% ទៀត ពុំទាន់បង់ពន្ធប្រាក់ចំណូល ដោយសារមានបញ្ហាឯកសារ ព្រោះពួកគេមានប្រាក់ចំណូលផ្សេងទៀតក្រៅពីការងារ ។ នាយកដ្ឋានពន្ធដារសង្ឃឹមថា ពលរដ្ឋនឹងមកបង់ពន្ធប្រាក់ចំណូលបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW3m7bxYF1Mw8J2RtgRxiSW_R5CnHW4pmrI6_xEyH3FVAUWsUL7BFhqjA_8ET4kml87uXeCPZVi_BvuHYQnTBNE7K4FiAKT8d8C6p5Jn7bNVTsvwOFnPaN7YxuL-Ua6rZRCmgXGqHsjjzGdyeoABB243LeEceGbR_OoCK332MIAzbM53mqPDuNerpxrU15/s1600/image_2025-03-26_09-30-06%20(3).png

លោក ពីនសាយ បន្តថា ពលរដ្ឋជាអ្នកធ្វើការបានបង់ពន្ធប្រាក់ចំណូលរបស់ខ្លួនធម្មតា និងគ្មានអ្វីគួរឱ្យបារម្ភទេ ប៉ុន្តែអ្វីគួរឱ្យបារម្ភ គឺក្រុមយុវជនដែលមានប្រាក់ចំណូលខ្ពស់ស្របតាមការកំណត់ ពុំបង់ពន្ធជូនរដ្ឋ ។ តាមទិន្នន័យកាលពី៣ឆ្នាំកន្លងមក បង្ហាញថា ពលរដ្ឋពុំបង់ពន្ធប្រាក់ចំណូល គឺជាក្រុមយុវជនដែលធ្វើការពាក់ព័ន្ធនឹងឌីជីថល ដូចជា ៖ អ្នកលក់ផលិតផលអនឡាញ និង Influencer ។ ហេតុនេះ មន្ត្រីនាយកដ្ឋានពន្ធដារបានពិភាក្សាគ្នាផ្តល់ភាពសំខាន់លើការបង់ពន្ធប្រាក់ចំណូលរបស់ក្រុមយុវជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8cst9TA6SgNxukJDaFLuDKmdzsZ2sDRdjl4fRTDxqOR_l3mFrKurRUMvonzI1Ny0epfFqID60ag925mDm6wFMYlVIWl-L6Gnl4D7BsO_DaKmFVEreSCKwh4l1udYgRD8KFEBvGCX4bv_QOMT0StnznzjrqX-A3gQGxPvWVTbqE6X70fGVSlie6iUmC2DW/s700/image_2025-03-26_09-30-06.png

តាមការពិនិត្យមើលក្នុងបណ្តាញសង្គម គឺយុវជនថៃជាច្រើនបានប្រកបមុខរបរជា Influencer និងលក់ផលិតផលអនឡាញ ហើយលោក ពីនសាយ ក៏បានស្រង់ឈ្មោះក្រុមយុវជនមកឱ្យមន្ត្រីពន្ធដារពិនិត្យមើលក្នុងឯកសារ ព្រោះចង់ដឹងថា តើពួកគេបានបង់ពន្ធប្រាក់ចំណូលឬនៅ? ប៉ុន្តែតាមការពិនិត្យឃើញថា ពួកគេពុំបានបង់ពន្ធប្រាក់ចំណូលទេ តាំងពី៣ឆ្នាំ-៤ឆ្នាំមុន មកម្ល៉េះ ។ នាយកដ្ឋានពន្ធដារមានអំណាចឱ្យយុវជនបង់ពន្ធប្រាក់ចំណូលកាលពី២ឆ្នាំកន្លងមក ហើយនាយកដ្ឋានពន្ធដារមានសិទ្ធិពិនិត្យឯកសារបង់ពន្ធរបស់យុវជន កាលពី៥ឆ្នាំមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYSwl_Jk29diKXuPrxjQYRSagToexwAE0rnSDOQa_VxZl_aAtXzv5eoi3SHFdD5LXuRNklCQe3kfFJZoc7b7SJUw7dk-Homtd6aiJbxo57Cyc14lUd7Xoa2QjLLu7XVL-PDakNE8G4crYYbuyjnuY1VAxQnSEs0fXcTUN_7ukMgi8fLGFQwNgixXDX07Em/s1000/image_2025-03-26_09-30-07.png

បើនាយកដ្ឋានពន្ធដារពិនិត្យឃើញថា យុវជនដែលមានប្រាក់ចំណូលខ្ពស់ស្មើនឹងការកំណត់របស់រដ្ឋ ប៉ុន្តែពុំព្រមបង់ពន្ធ គឺពួកគេនឹងតម្រូវឱ្យបង់ពន្ធប្រាក់ចំណូល ព្រមទាំងបង់ប្រាក់ការផាកពិន័យ ។ ឧទាហរណ៍ ៖ បើយុវជនម្នាក់លក់ផលិតផលអនឡាញ ឬជា Influencer ត្រូវបង់ពន្ធចំនួន១ម៉ឺនបាត គឺនាយកដ្ឋានពន្ធដារនឹងតម្រូវឱ្យពួកគេបង់រហូតដល់៥ម៉ឺនបាត (រួមទាំងប្រាក់ពិន័យ) នាយកដ្ឋានពន្ធដារពុំចង់ឃើញយុវជនបង់ប្រាក់ពិន័យបែបនេះទេ ៕

អស្ចារ្យណាស់! អង់គ្លេសអាចផលិតគ្រាប់ពេជ្រនៅលើអវកាស ថែមទាំងមានគុណភាពល្អជាងពេជ្រលើផែនដី

0

ប្រទេសអង់គ្លេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាអង់គ្លេសបានអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ទំនើបសម្រាប់ការផលិតពេជ្រនៅលើអវកាស ហើយក្រុមហ៊ុនសង្ឃឹមថា នឹងអាចផលិតគ្រាប់ពេជ្របរិសុទ្ធ មិនកខ្វក់ និងមានគុណភាពល្អ ទុកប្រើប្រាស់ក្នុងឧស្សាហកម្មផ្សេងៗ ។ ក្រៅពីនេះ ពេជ្រដែលផលិតលើអវកាសនឹងអាចបង្កើតជាវត្ថុផ្សេងៗក្នុងលំហរ ដែលអាចប្រើប្រាស់ជាប្រយោជន៍ដល់មនុស្ស នាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinJ3e0T2HtlIApeQosbzW8IzcqWELYZrxYzA70YQv12HosfCnrrUVs5jZ8kwePai7H-nDOuGQ_rcYi5U5TbQVHiZ_H3ZnsMi4XJwXvLTvFWqJzMVHjPhj9FzbBS0O6O854_pRIWa8rBfuUUzOzjtSpF7r1ir2aH3UC20J74OHCh8e3KfINDwq-2qsjFUOE/s1200/image_2025-03-26_09-19-03.png
ពេជ្រ គឺជាវត្ថុរឹងបំផុតលើពិភពលោក ដែលអាចយកទៅប្រើប្រាស់ជាមួយវត្ថុដុសខាត់ និងឧបករណ៍កាត់តម្រឹម រួមទាំងមានប្រយោជន៍សម្រាប់ប្រើប្រាស់ក្នុងការរុករកលើអវកាស ដូចជា ៖ ប្រើជាឧបករណ៍កាត់អាចទប់ទល់នឹងកំដៅខ្លាំងលើអាចម៍ផ្កាយ ។ ហេតុនេះ Space Forge គឺជាក្រុមហ៊ុនស្រាវជ្រាវអវកាសមានគោលដៅបញ្ជូនបន្ទប់ពិសោធន៍ដំបូងទៅកាន់លំហរ ដើម្បីសាកល្បងផលិតគ្រាប់ពេជ្រ ឬដាំពេជ្រលើលំហរគ្មានទម្ងន់ ។ ក្រុមហ៊ុនសង្ឃឹមថា នឹងទទួលបានគ្រាប់ពេជ្របរិសុទ្ធ និងមិនកខ្វក់ដូចពេជ្រលើផែនដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdniNkOkZUlDsV6bFzlZH5EOVQckQh3Nx2DjBZOZSx1NbagNQJWM2lTH6MbdmVqEiWYRUOcV_9B9dJ9dGE3quyrS9RWKZXXteMop7eFoVD7IFEwSX-qBfo4rflEgY5o2h6wATVE3__-PMuI9jeJ40pd72tEGOoTaN5tCDE5dczDXO-x20Or3gh2yCIX-BR/s1002/image_2025-03-26_09-19-04.png

ក្រុមហ៊ុន Space Forge បញ្ជាក់ថា ការផលិតពេជ្រនេះ គឺធ្វើឡើងក្នុងបន្ទប់ពិសោធន៍លើអវកាស ដែលបន្ទប់នេះដើរតួនាទីដូចគ្នានឹងមីក្រូវ៉េវពិសេស ។ ក្រុមហ៊ុននឹងដាក់សារធាតុប្រតិកម្ម២ប្រភេទក្នុងបន្ទប់ពិសោធន៍ រួចហើយ បញ្ចូលអ៊ីដ្រូសែន និងមេតាន ។ បន្ទាប់មក ពេលបើកបន្ទប់សោធន៍ ក្រុមហ៊ុននឹងទទួលបានសារធាតុ Plasma ជាច្រើនក្នុងនោះ ដែលវានឹងជួយឱ្យឧស្ម័ន និងសារធាតុទាំង២ប្រភេទ មានប្រតិកម្មជាមួយគ្នាក្លាយជាស្រទាប់ៗ រហូតបង្កើតជាគ្រាប់ពេជ្រមានគុណភាពល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoex4Y7qcuVM4KGxEfEQfvL8xTUDheXi-l0TH-YxrmzLTfK9gfUG0d062_a-t94b0Ip6HR6mLtKyghYPuESLSkO4W6PDLVl5RugLGjvcLt-fhS-SH3rpVQd9Im9cF1m_2Y8cxGh1BZq9rl-Jw4pT1_45c5rPou_sQaA_svtB_To0S8B5XOt7HvL3nRjSps/s1920/image_2025-03-26_09-19-04%20(2).png

គ្រាប់ពេជ្រមានគុណភាពល្អទាំងនេះ ពុំមែនសម្រាប់ផលិតជាគ្រឿងអលង្ការទេ ប៉ុន្តែក្រុមហ៊ុននឹងយកវាទៅប្រើជាចំហាយកំដៅក្នុងឆ្នាំងសាករថយន្តអគ្គិសនី ឬធ្វើជាឧបករណ៍ពង្រីកសេវាវិទ្យុក្នុងប្រព័ន្ធទូរគមនាគមន៍ និងប្រើប្រាស់ក្នុងឧស្សាហកម្មផ្សេងៗ ។ ប៉ុន្តែក្រុមហ៊ុនប្រឈមនឹងបញ្ហាមួយ តើគួរធ្វើដូចម្តេច ទើបអាចយកគ្រាប់ពេជ្រផលិតនៅអវកាសមកកាន់ផែនដីយ៉ាងមានសុវត្ថិភាព? ក្រុមហ៊ុនបានបង្កើតស្រទាប់ការពារកំដៅបែប Origami ហៅថា «Pridwen» ដែលឈ្មោះនេះ គឺដាក់តាមគ្រឿងសឹករបស់ព្រះមហាក្សត្រអង់គ្លេស ព្រះនាម Arthur ដែលល្បីល្បាញក្នុងប្រវត្តិសាស្ត្រជាវីវៈបុរសសម័យមជ្ឈិម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHajsmtVawl8skoQPm60SGMl44w6w570n7u2r9fUT5INLHh3vUBlBc-yEQsaIxA1Qek4mBygi3_KKYZSCaDSm345ZPfsilXXdWZKD_8Pv0jr4j4irB0-COO1jDFrr1exkNL0XLrd_vvnlMav2WrIUDFYWnNunUYuhgW1OGijAI8fEVLbJ5Fcj8ZQeyrw9m/s1920/image_2025-03-26_09-19-06.png

ស្រទាប់ការពារកំដៅនេះនឹងជួយការពារគ្រាប់ពេជ្រដែលផលិតលើអវកាស មិនឱ្យទទួលកំដៅខ្លាំងពេលបញ្ជូនមកផែនដី ។ ជំហានដំបូង គ្រាប់ពេជ្រដែលបានពីអវកាសនឹងត្រូវប្រើប្រាស់នៅមជ្ឈមណ្ឌលបង្ហោះរ៉ុក្កែតនៅអាមេរិក នៅខែមេសា ឆ្នាំ២០២៥ ។ បន្ទាប់មក ក្រុមហ៊ុននឹងបញ្ជូនគ្រាប់ពេជ្រទាំងនេះទៅប្រើប្រាស់ក្នុងឧស្សាហកម្មផលិតវត្ថុផ្សេងៗ នាថ្ងៃអនាគត ៕

សមយុទ្ធកងទ័ពជើងទឹករវាងចិន និងថៃ នឹងធ្វើឡើងនាពេលឆាប់ៗនេះ

0

ប្រទេសចិន ៖ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ មន្ត្រីក្រសួងការពារជាតិរបស់ចិនឱ្យដឹងថា ចិនគ្រោងធ្វើសមយុទ្ធកងទ័ពកណ្តាលសមុទ្រជាមួយថៃ នៅក្បែរទីក្រុងចាងជៀង ខេត្តក្វាងទុង ស្ថិតនៅភាគខាងត្បូងប្រទេសចិន ចាប់ពីចុងខែមីនា រហូតដល់ដើមខែមេសា ឆ្នាំ២០២៥ ។ ការធ្វើសមយុទ្ធកងទ័ពនេះ គឺក្នុងគោលបំណងពង្រឹងសម្ព័ន្ធភាពរវាងកងទ័ពទាំង២ប្រទេស និងការពារការគំរា.មកំហែ.ង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQwkYrkJoxt1h8HD56xy2nv_50Vqbdag4ewwPT-J_5plXeck_00IKbHAxTOnPtgB54m9JLA6dqFyXHpVQ5HL7M3uqnNxsm5PfQ3Hc4VGVPZnlhk7VWDGqVFxXJpR79p0KoyadXlep96rOpi6YmVAW3ofqW1PXqufUqoH8Ghlp_Nsv-sRnTWqLWZpoNbGAY/s1200/image_2025-03-26_09-12-18.png
នេះជាការហ្វឹកហាត់រួមគ្នារវាងកងទ័ពជើងទឹកទាំង២ប្រទេស ដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខ និងការពារការគំរាមកំហែងក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ការធ្វើសមយុទ្ធមានគោលដៅសំខាន់ គឺពង្រឹងកិច្ចសហការរួមគ្នាក្នុងសង្គ្រាមនៅសមុទ្រ និងទប់ស្កាត់ការគំរាមកំហែងនៅសមុទ្រ នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVzAt8UJAN5hxGW89CuAgz8_N6jf0Pk_KCoTcPwZ64WIQdzZRbeNQegGfCtt964N2PhB84yI0qtSEZrcyFwtyLz0cb7Y2g4-u8z7J7x8C0P-RGS8_w1AJAt_IIpRVlgWZXMSMS5BC0cDkoSgalaEd5N-Ra8KxRgfPeSd7bDMx9pWDXAB83Ia8_Xuto5Skt/s1020/image_2025-03-26_09-12-19%20(2).png

មន្ត្រីក្រសួងការពារជាតិចិនបញ្ជាក់ថា ការធ្វើសមយុទ្ធកងទ័ពនឹងមានការហ្វឹកហាត់ផ្នែកយុទ្ធសាស្ត្រ, ការហ្វឹកហាត់ការពារខ្លួនពីការគំរាមកំហែងដោយសារនាវាមុជទឹក, វិធីការពារខ្លួនពីការវាយប្រហារផ្លូវអាកាស ព្រមទាំងការជួយសង្គ្រោះជីវិតមនុស្សពេលមានអាសន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirqxzlBd7V-PQ8eVDNBt8kJNjOEyz-Ww_hxJlWi8m6CvofKYAj-lqlfwQSKIRCafrNVu2xqRjz7QCQSSUAmJB_KaKBkBL2eYOQQ7OI_pQRItocGHCQKss68e2NazKjxQioifKKPPaZUdtnmnC_Bq9jmzYa2u6T15GHkTRUMuBQ6UNXmCGq80LP-ByGXmHR/s4095/image_2025-03-26_09-12-19.png

នេះជាការពង្រឹងកិច្ចសហការផ្នែកកងទ័ពរវាងចិន និងថៃ ដែលប្រទេសទាំងពីរមើលឃើញថា សន្តិសុខក្នុងតំបន់ជារឿងសំខាន់ ។ ហេតុនេះ ការធ្វើសមយុទ្ធរួមគ្នានឹងជួយបង្កើនការយល់ដឹងអំពីយុទ្ធសាស្ត្រ និងប្រតិបត្តិការរួមគ្នាក្នុងស្ថានការណ៍ជាក់ស្តែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSATWUlp9VP82ZV3WL_XxqaVfT2cVqpGZl53aKDu3YjPdKH1cKB4Rx-htyBcbPdXd9rQwpeqH27LYFwERElfgD-Z4nIDtSeICMzDlC9ckw10s2KZ-9FRP5lldD0wub8Tpi9eso-VZyXOwjvjgPpxGLJ8SmrBlTrKTTPMZd24ibwuvJ-7c5owZw5XXAalnW/s1200/image_2025-03-26_09-13-33.png

ម្យ៉ាងទៀត ការធ្វើសមយុទ្ធកងទ័ពមានសារៈសំខាន់ ដើម្បីបង្ហាញឱ្យឃើញពីទំនាក់ទំនងជិតស្និទ្ធរវាងចិន និងថៃ ជាពិសេស ទំនាក់ទំនងកងទ័ព និងការរក្សាសន្តិភាពនៅតំបន់អាស៊ីអាគ្នេយ៍ ។ វាក៏មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង២ ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2ko8MkR5OipnkRt7iYuxMAHwhfzWbMVNBatqr_tjm7CyoDs_vBe3-CM8eyVlJ4xzbI5RNi7_y5P0JD2atR0Nl93msBDOMYjqxXCxCnMPqlMftsIxB3quFSX689flzR7cUVvvw_eFYtL-vck1BXpSI1mdjkJEWsgg7LhG5Qpubxspo4saslqsk-b3l0xmV/s800/image_2025-03-26_09-13-43.png

វាជាការបើកឱកាសឱ្យកងទ័ពប្រទេសទាំង២ អាចផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យាផ្នែកកងទ័ពទៅវិញទៅមក ព្រមទាំងពង្រឹងសន្តិសុខក្នុងតំបន់អាស៊ី និងពិភពលោក យ៉ាងមានប្រសិទ្ធភាព ។ នេះជាលើកទី៦ហើយ ដែលកងទ័ពជើងទឹកប្រទេសទាំង២ បានធ្វើសមយុទ្ធរួមគ្នា ៕

ខ្លាំងមែន! ទេព ពិសិដ្ឋ ប្រើពេល១០ថ្ងៃបទអបអរចូលឆ្នាំខ្មែរឈានដល់កម្រិតនេះខណៈនៅបន្តជាប់លេខ១

0

តារារ៉េបវ័យក្មេង ទេព ពិសិដ្ឋ បានកំពុងធ្វើឱ្យអ្នកគាំទ្រមានការស្ងើចសរសើរក្រោយពីជោគជ័យជាបន្តបន្ទាប់តាមរយៈបទចម្រៀងរបស់ខ្លួន ជាពិសេសស្នាដៃបទ «ឱ!ក្រមុំៗបងអើយ» ជាបទអបអរចូលឆ្នាំខ្មែរបានឈានដល់ស្តាប់៤លានដងក្នុងរយៈពេល១០ថ្ងៃ។ លើសពីនេះបទមួយនេះនៅតែបន្តជាប់លេខ១នៅលើតារាងយូធូបដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgStlZ9gDFzhMVUXtQWymnOJjAABYCl6aUpW7zqGMzqD2UEIIWEdIqmLtvkjqawSL7GRCBMYrQyjYVGZryv19wHc_bgcKD8SumCeX868Sq5YLsqit4NylNQ1ZeyNEInV4PPU_KW6An0xq9ApjU0Bz8juIB7eIfkvkKJVuQCX1FI7pyfA1nWIFmA9u3UDwBm/s2048/image_2024-12-06_10-56-05.png

បន្ទាប់ពីសាងស្នាដៃជោគជ័យជាបន្តបន្ទាប់ចាប់តាំងពីបទ 20 Out Now គេមិនអាចបដិសេធ
បានទេថា ទេព ពិសិដ្ឋ គឺជាតារារ៉េបជំនាន់ថ្មីមួយរូបដែលមានទេពកោសល្យក្នុងសម័យកាលរបស់ខ្លួនដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ ទេព ពិសិដ្ឋ បានកែប្រែវាសនាខ្លួនឯងឱ្យកាន់តែលេចធ្លោជាងមុនជាមួយនឹងគោលដៅថ្មីដោយខិតខំសាងស្នាដៃលើអាជីពរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgykUzp2EWMe1JgmZqgcMA4Olt29GG23NK5s4ndz0YX_OGdNb3fr5q1GWi_delwcMEtfG8vvYfSp8FvEn174N6CL9ARxt8PPXWC9456M1pE2sYEe1GNQM6djKy7zlTGf10dAXDjqSCvVl8KFmXK9f0F4L1SVx-daMCNV_72F4VpklGJMhjOC_OWbVDvIPo/s960/image_2024-12-06_10-56-06.png

ការខិតខំប្រឹងប្រែងរបស់ ទេព ពិសិដ្ឋ នាពេលនេះគឺទទួលបានផ្លែផ្កាមានការទទួលស្គាល់ពីទស្សនិកជនរាល់ការចេញបទចម្រៀងមួយៗគឺមានការគាំទ្រខ្លាំងខ្ទង់លានដងដោយចំណាយពេលក្នុងរយៈពេលខ្លី។ មិនត្រឹមតែប៉ុណ្ណោះបទចម្រៀងខ្លះ ទេព ពិសិដ្ឋ ឈានដល់ចំណាត់ខ្ពស់ជាងបទ វណ្ណដា មួយចំនួនផងដែរ។ នេះហើយជាសមត្ថភាពនៃការប្រឹងប្រែងលើអាជីពរបស់តារាចម្រៀងវ័យ២១ឆ្នាំរូបនេះចាប់តាំងពីការប្រកួតចម្រៀងក្នុងវ័យ១៤ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzWgTzi6pyJRmHqOYPQPhN9uscc-nskDiMnGEYneuqZzFAN0DgonT4a8h3zP_jUehY2aHEQpr8KiICAxiKGan6cFbj8ezVepX8TXe_ds4HfOJwSr2kYlUZju_yiy0ew44Z15Vjc13LBqMkbtStOVWUY-5ukZibWZfCzSnZp_FwPuSYAEtTop_YyOmAMSGQ/s960/image_2024-12-06_10-56-07%20(2).png

ជាក់ស្តែងស្នាដៃ បទ «ឱ!ក្រមុំៗបងអើយ» ចាយពេលក្នុងរយៈពេល១០ថ្ងៃបទនេះឈានដល់ការស្តាប់៤លានដងហើយនិងបន្តជាប់លេខ១លើតារាងយូធូបគិតត្រឹមរសៀលថ្ងៃទី២៥ មីនា នេះ។ ទទួលបានការគាំទ្រក្នុងបទចម្រៀងសម្រាប់អបអរចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានការស្តាប់៤លានដង ទេព ពិសិដ្ឋ បានសរសេរនៅលើបណ្តាញសង្គមអរគុណទៅដល់អ្នកគាំទ្រផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8ZW6xz27R16I77c15G4zGhyT8Y86HXgzIvHh3gc-u2DEg_8ZUKYDY-SNJQpdEBFPleiAe-TSz-OfDg9SYjmQB4VLNmnRPzpA_b5tLIIG1UGHTLmA3hPIjD37qMstJnODpdTW0cTvIPTf4QuGhE-4TLJkxL5jmJbnHFQ0TmOMy_F-Xgn4s2_7w03JHrPMN/s2048/image_2024-12-06_10-56-07.png

នេះអាចបញ្ជាក់ ទេព ពិសិដ្ឋ គឺពិតជាមានសមត្ថភាពលើវិថីមួយនេះ អាចឆាបឆក់យកមនុស្សទស្សនិកជនជាច្រើនហើយអនាគតកាន់តែមានភាពភ្លឺស្វាងនិងជោគជ័យលើអាជីពសិល្បៈ៕

Park Bo Gum ជាសិល្បករពហុជំនាញ ខណៈ១៤ឆ្នាំនៃអាជីពមិនដែលប្រកាសមានស្នេហា

0

ក្នុងតួនាទីសម្តែងចុងក្រោយនេះជាមួយនឹងតារាចម្រៀងនិងសម្តែង IU តារាសម្តែង Park Bo Gum ទទួលបាននូវការចាប់អារម្មណ៍កាន់តែខ្លាំងពីសាធារណជនទៅលើទេពកោសល្យរបស់លោក។ មិនត្រឹមតែការសម្តែង Park Bo Gum គឺជាសិល្បករពហុជំនាញម្នាក់នៅក្នុងឧស្សាហកម្មកូរ៉េខណៈក្នុងរយៈពេល១៤ឆ្នាំនៃអាជីពលោកមិនដែលប្រកាសពីទំនាក់ទំនងស្នេហាជាសាធារណៈម្តងណាឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_LoxToMhx36RXhaHMUu7puTDpkRz_GiF3R4AE8shVbtoWOL7VzJCSGEgAwZW1e6WOiloRquwU7ojkwusqbwEsM2NLqmD-yJnrjKz-mJk_ubUQTOE1mC3XpLXDeX6aolP4bMc_uKvr7uWrRIsVDkAmV3bEJQnMfuwHwObdMdbCmjUDNNPzmpATyYPWUp5U/s1196/image_2025-03-25_13-48-40%20(3).png
ក្នុងតួនាទីជា Gwan Sik Park Bo Gum ត្រូវបានគេសរសើរចំពោះឈុតដែលបង្ហាញពីជម្រៅអារម្មណ៍ដូចជាឈុតពីសមុទ្រទៅច្រាំងយ៉ាងម៉ឺងម៉ាត់ ដោយបន្សល់ទុកនូវក្តីស្រមៃចង់ក្លាយជាអត្តពលិក នៅពេលដែលលោកបានឮការហៅរបស់ Ae Sun ឬឈុតដែលលោកនៅស្ងៀមពេលឮដំណឹងមរណភាពរបស់កូនប្រុសពៅរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtLKpE7fuWh4Zgrj8cArP-ruwS8QYUs3ydcKhMOMwmn0d5CiGjwdpiCD3GmDu7w639-5KpSBGVQupZxjoOCQuEN6B6igN3LHYN3L58E72O5n_b1WDusTTmpuy5Qz_Ppq_-2Aayka6DLWzq186q5HyzuEeAIXioaxQn_uHa4Vf1aMrRUeBeDTq3QQLijuMs/s1350/image_2025-03-25_13-48-40.png

ងាកមកប្រវត្តិវិញ តារាសម្តែង Park Bo Gum ជាកូនពៅក្នុងចំណោមកូន៣នាក់។ ដោយបង្ហាញពីសមត្ថភាពច្រៀង និងលេងព្យាណូតាំងពីកុមារភាព Park Bo Gum មានក្តីស្រមៃចង់ក្លាយជាអ្នកចម្រៀង។ នៅអាយុ ១១ ឆ្នាំកុមារា Park Bo Gum បានធ្វើសវនកម្មឱ្យក្រុមហ៊ុនកម្សាន្តជាច្រើនដូចជា SM, JYP និង YG ។ ទោះជាយ៉ាងណាក៏ដោយ SidusHQ ដែលជាក្រុមហ៊ុនគ្រប់គ្រងតារាសម្តែងបានទាក់ទង Park Bo Gum ជាមុនសិន។ លោកបានសម្រេចចិត្តចុះកិច្ចសន្យា ហើយនៅទីនេះ តារាសម្តែងបានរកឃើញទេពកោសល្យសម្តែងលាក់កំបាំងរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0QGbTb_ysndsrlcX9LpSP84BMPES-I2xm-3X3yEbKCT6eTsulHxCsLiJVJylm8yihgxtVkn5l2pMbcQ6muFL3-b2WmjGquDM4p9b9Qkde4njDcqfnpBqbNMX2Gcsknh4WbpSf37H4NHfAKsSVI0jBfZDVXOcJybk2WSXdNJHIlsVuBZMrSEJAMTsXPPG7/s1349/image_2025-03-25_13-48-41%20(2).png

ឈ្មោះរបស់ Park Bo Gum រះឡើងជាមួយនឹងតួនាទីជា Choi Taek នៅក្នុងរឿងភាគ «Reply 1988» ឆ្នាំ២០១៥។ ក្នុងនាទីនេះ តារាសម្ដែង Park Bo Gum បានបន្សល់ទុកនូវចំណាប់អារម្មណ៍លើទស្សនិកជនជាមួយនឹងស្នាមញញឹមដ៏គួរឱ្យស្រលាញ់របស់លោក។ បន្ទាប់ពីជោគជ័យនៃ «Reply 1988» Park Bo Gum បានធ្វើឱ្យមានការចាប់អារម្មណ៍នៅពេលដែលលោកបានចូលរួមក្នុងរឿងប្រវត្តិសាស្ត្រ «Love in the Moonlight» ក្នុងឆ្នាំ ២០១៦ ។ ក្រៅពីការសម្ដែង Park Bo Gum បានសម្ដែងបទចម្រៀងក្នុងរឿង My Person ដោយសម្រេចបានស្នាដៃតន្ត្រីឌីជីថលខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKZTBQCZMGX3ijHEInotsXCDSHaRxoVwB_INGVfGGZhiTLIWJKIt6IaxzGvdWI6iZr5GBWzxaaqr-973TLEbPDPlqp8p4F0Zf11p8wOyNRoKgAwA9cnm_y0t0HaGbRDEcfK426goI-Xdp0bODXJSPD5L50ftvfGJt8BagnOwORq-Gv0rR-eIvFqAOcj08T/s1079/image_2025-03-25_13-48-41.png

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Elle ក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ តារាប្រុសវ័យ៣២ឆ្នាំរូបនេះបាននិយាយថា ដំបូងឡើយលោកមានអារម្មណ៍ព្រួយបារម្ភ និងសម្ពាធ។ តារាសម្តែង Park Bo Gum បានសុំជំនួយពី Song Joong Ki ដើម្បីរៀនពីបទពិសោធន៍របស់លោក ហើយបានទទួលដំបូន្មានថា «គ្រាន់តែមានទំនុកចិត្ត និងរីករាយក្នុងការធ្វើការងាររបស់អ្នកឱ្យបានល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN7XkSNTT2H99dPNPe0dLbuYgF4ik-xTlnOCEtk1ZzMwgdFScIo9n1kG2lJr3wJ0EvdZn1pHn5HH8Y6ohbXR1pkiRY5rDe5D1Du10KIJJ-YplX6-Am9J3oPMXIhO_h6MNvtJFNRnLM2NtOMns_-xHhuLD5y6DySnO2UZTGt-N3pBJUhxytIn9Z8xRUYAKJ/s1350/image_2025-03-25_13-48-42.png

ក្រៅពីទេពកោសល្យច្រៀង និងសម្ដែង Park Bo Gum ក៏ជាអ្នកហែលទឹកផងដែរ។ លោកស្ថិតនៅក្នុងក្រុមហែលទឹកនៃវិទ្យាល័យ Mokdong ក្នុងទីក្រុងសេអ៊ូល (ប្រទេសកូរ៉េ) ដោយបន្តឈ្នះពានរង្វាន់ក្នុងការប្រកួតនានា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqJ6KABYiUpfGEBNTngq_jFqychI-X-6aAE4NSHS9Xf4rsY-3f17Ekg_cIWvIgE8hG2WxNOG61D6hzjKt64ThU3Y26Xf37Bh69Xcu0OlDRvE3gx_9fDz3JnlkmAzvvT5XFZlkUkYVhFwpPLSHFeqh1QiP-MixA9z2s3JZdN1RY38XL-uhpNwZEl3A7GAPt/s1350/Snapinsta_app_483929436_17948375036947165_1119710538622094902_n.jpg
ក្នុងរយៈពេល ១៤ឆ្នាំនៃការធ្វើការនៅក្នុងអាជីពសិល្បៈ Park Bo Gum មិនដែលប្រកាសជាសាធារណៈនូវព័ត៌មានស្នេហាណាមួយឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយ ទស្សនាវដ្តី Elle Korea ក្នុងខែកញ្ញា ឆ្នាំ២០២៤ Park Bo Gum បាននិយាយថា ពេលវេលាដ៏រុងរឿងបំផុតសម្រាប់តារាសម្តែងគឺ «នៅពេលដែលការងាររបស់ខ្ញុំត្រូវបានគេស្រលាញ់ ហើយមនុស្សចងចាំឈ្មោះតួអង្គដែលខ្ញុំបានលេង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBllE0QwrSOyugGTfesiFZIbmw-sE-2LcSUPwDhwaie5PXrUVBv0Taj7V1XOk_S45rmDcY6ravpovmN7y6i7koPrNgNl-t7ILXbwHe25gLfV2zhpmN68OktkIQQuIDw4Y88xejonW2pFmXLH0oEEaLsd8uMlriu3Z3_IaN1WjEFS9OeDeLrXCxOroBbefc/s1350/Snapinsta_app_485491626_17949630974947165_2793081336368005985_n.jpg

ក្នុងឆ្នាំ ២០១៩ Park Bo Gum បានជាប់ចំណាត់ថ្នាក់ទី ១៨ ក្នុងបញ្ជីរបស់ Forbes Korea នៃតារាដែលមានឥទ្ធិពលបំផុតទាំង ៤០ ។ បីឆ្នាំក្រោយមក លោកបានក្លាយជាទូតសុឆ្ទន្ឆៈរបស់ Celine ។ លើសពីនេះតារាសម្ដែងបានសហការជាមួយម៉ាកយីហោធំៗជាច្រើនធ្វើជាគំរូសម្រាប់ការផ្សាយពាណិជ្ជកម្ម។ បច្ចុប្បន្ន Park Bo Gum ស្ថិតក្រោមការគ្រប់គ្រងរបស់ THEBLACKLABEL ៕

សំណេរ ម៉ៃ សុគន្ធ និង OG រងការសង្ស័.យថាបង្ហោះផ្លែផ្កាឱ្យគ្នា

0

លោក ម៉ៃ សុគន្ធ បានបង្ហោះសំណេរមួយបង្កឱ្យមានការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គមក្រោយនិយាយពី Rapper ភ្លេចកំណើត ភ្លេចមិត្តកម្សត់កម្រជាមួយគ្នា ចរិតឡូយ តោងគ្រូល្បី។ ខណៈសំណេរនេះមានការចាប់អារម្មណ៍ច្រើន OG Golden បានបង្ហោះសំណេរមួយដែរថាមិនចេះលេងទេ Marketing យកភាពល្បី។ ការបង្ហោះនេះបានធ្វើឱ្យមានការសង្ស័យថាអ្នកទាំងពីរផ្លែផ្កាឱ្យគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXQnyblf51Z9TsW5A-U7uRXRIbFIv9s9yyyJkrCTZlTL58HrRhu7k14gAdBelX_CwaRApcAVXhBcsCqgmuOuxEfYqmpK-MyFquYriYNLYzemN2VLYtKUIyw_uOcZxlcXteBm2a0kqtNY3jUnFi9tW4Uf0lwfsSjRSctWZ63kgBB7EN5E0hLXNlBJxlQ6QX/s2048/image_2025-03-25_13-26-26.png

នៅយប់ថ្ងៃទី២៤ ម៉ៃ សុគន្ធ រហ័្សសនាមមហាទើសបានបង្ហោះនៅលើបណ្តាញសង្គមថា «
Rapper ទើបរះ ប្រឹងរះតិច ប្រយ័ត្នលិចទៅវិញ ធ្វើជាមនុស្សកុំភ្លេចកំណើតណា(ចរិតវិញ ១០កុងទីណ័រ ថែម៥ស្បោងទៀត ពួកម៉ាកកម្សត់កម្រវាក៏វាមិនរាប់ដែរម៉ា អាRapper តោងគ្រូល្បី»។ ការបង្ហោះនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចាប់អារម្មណ៍មានការបញ្ចេញមតិវែកញែកជាច្រើន អ្នកខ្លះក៏ចង់ឱ្យ ម៉ៃ សុគន្ធ ដាក់ឈ្មោះមកចំៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM_PVa23EFq4SuCsWYR7_QmIsMmgQWjI76s4XX1X2lJxeudiwec9EFQyYcHhYY4dLIxTsHLnLCSr3tJXOLn17blb8NhJnb-8T_SddKNCKhZ-jwGmT0ueOdBTbn0ORFy_yZD6Zwm_EJPZs6JOGlWG_09KWycldVx9jPeS5Qh5ZyN_WZ_PA8gReU6Dbm4qSq/s2034/image_2025-03-25_13-26-28.png

ស្របពេលទស្សនិកជនមួយចំនួនមានការចាប់អារម្មណ៍ទៅកាន់សំណេររបស់ ម៉ៃ សុគន្ធ ស្រាប់តែ OG Golden ដែលជាម្ចាស់ពានក្នុងកម្មវិធីប្រលងចម្រៀងរ៉េបថ្មីថ្មោងមួយរូបចេញមកព្រលយពាក្យទាំងយប់ដែរថា «មិនចេះលេងទេ marketing យកភាពល្បី មិនចេះលេងខូចដូចក្មេងកំហូចជឿក្មេងលេងដី..»។ ការបង្ហោះរបស់ OG ត្រូវបានហ្វេនៗចូលទៅខម្មិនលើកទឹកចិត្តកុំឱ្យ OG ខ្វល់ពីសម្តីអ្នកដទៃ ព្រោះដើមឈើដែលលូតខ្ពស់រមែងត្រូវភ្លៀងខ្យល់បែបនេះហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKw3boVvlX-SALxOTFIA3AdCWt8U7wNPDKPCKaH1ri2Rgp5DQGdgQ2HWfsJYqx5TLTn9B2WQmR7ar4l0Qek-I2XWf5dxxoGmSbjtlfd0GBriq9c9gmitxZaBODQP98u7az-e7Ab-4b6XdiLLc8HDFhuuDpMqfapWs7yrjG_N1Zwyv05_GhZJrRCiaHpX0b/s1320/image_2025-03-25_13-26-29.png

បន្ទាប់ពីការបង្ហោះរបស់ ម៉ៃ សុគន្ធ និង OG ទៅលើសំណេររៀងៗខ្លួនដោយមិនបញ្ចេញឈ្មោះខាងលើនេះគឺត្រូវបានគេសង្ស័យថាអ្នកទាំងពីរគឺផ្លែផ្កាឱ្យគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsWLiM1Qs4mn3S7xM6cQPNvajR0Qo_wfsGY6E13CARy102CAOFCKSu99y-qnbwVjrT44S67iG7X_th0JaWCw9bDYS_MxX4qtgBgSnQFRCt94hfp_MH4WGmiYzoHZbhBPBkTSk8ABkkERKWoHkIj6ClPeRw90jZGq-KDVuqQsGYx1KkuVtn6cbRi-aNQ4EM/s960/image_2025-03-25_13-26-30.png

គួរបញ្ជាក់ផងដែរថា ចាប់តាំងពី OG Golden ក្លាយជាម្ចាស់ពានមកជារឿយៗត្រូវរងនូវសម្តីផ្លែផ្កាថាជាប់ព្រោះក្តីអាណិត ដែលគ្រូបង្វឹក OG គឺ Ruthko ទទួលមរណភាពទាំងកម្មវិធីមិនទាន់បញ្ចប់។ ទោះជាយ៉ាងនេះក្តី KingChi ធ្លាប់ចេញមកនិយាយដែរថាការជាប់របស់គេគឺតាមរយៈការបោះឆ្នោតរបស់មហាជនហើយបេក្ខជន៥នាក់ចុងក្រោយសុទ្ធតែមានសមត្ថភាពដូចគ្នា៕

អបអរសាទរ! កម្ពុជាជាប់លេខ៤ ក្នុងពិភពលោក និងលេខ១ ក្នុងអាស៊ាន ជាប្រទេសដែលរួសរាយបំផុត

0

ពិតជាមោទនភាពណាស់ សម្រាប់ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ នៅទូទាំងពិភពលោក និងទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងអាស៊ាន ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ជាងគេក្នុងឆ្នា២០២៥នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg14hUcz4kYdPQ81JlqXcmTaFxbsksUY3Wd_xlfPvUC48iJWBNjqrSSTtZcgr4bapSynP5H3rYPQKE3CKQLtI1mThV4dP2EL9SPC3pHpp3DgHbUD8cMd3Rfdd3RleugQx3_-V_Y4lCsFtCku8pstkdA0tr6MQb1hhz4-_PDhx_OoMfpDjKD5845CCvZ5duu/s630/photo_2025-03-25_11-25-25%20(2).jpg
ការស្រង់របាយការណ៍ចំណាត់ថ្នាក់នេះ គឺធ្វើឡើងដោយ Datapandas.Org ដែលជាគេហទំព័រស្រង់ស្ថិតិលម្អិតអំពីព័ត៌មាន រឺវិស័យនានាតាមប្រទេសនីមួយៗនៅលើពិភពលោក ដូចជា៖ ការអប់រំ, ប្រជាជន, សុខភាព, សេដ្ឋកិច្ច ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghC5ja55w6GXdknERP6wbjkDXS_ScnsCr3NW-fYzuAxY7LJcCtuz0t5GKUu0MU5D8Z4Wb3kcihp09wlms9ZEQpYQtL3K-TcUNk_rLMROCjRr6RAvinxhVDOOpVG5hS2_6gPYr0ZvdKTYtF66EyTZP7p8fqPTahv14dtp_baYw7C6iP82LBmQLm7nvdeh4-/s1280/photo_2025-03-25_11-25-26.jpg

យោងតាមកាលបង្ហោះរបស់ផេកក្រសួងទេសចរកាលពីព្រឹក ថ្ងៃអង្គារ ទី២៥ បានបង្ហាញអោយឃើញពីចំណាត់ថ្នាក់នៃប្រទេសទាំង១០ ក្នុងពិភពលោក ដែលចាត់ទុកជាប្រទេសដែលមានប្រជាជនរួសរាយរាកទាក់ខ្លាំងបំផុត សម្រាប់ឆ្នាំ២០២៥ មានដូចជា៖ ប្រទេសព័រទុយហ្កាល់, តៃវ៉ាន់, មិចស៊ីកូ, កម្ពុជា, បារ៉េន, ខូស្តារីកា, អូម៉ង់, កូលុមប៊ី, វៀតណាម និង កាណាដា។ ក្នុងនោះឃើញមានប្រទេសកម្ពុជាយើង ទទួលបានចំណាត់ថ្នាក់លេខ៤ ទូទាំងពិភពលោក និង ចំណាត់ថ្នាក់លេខ១ សម្រាប់ទូទាំងបណ្ដារប្រទេសក្នុងតំបន់អាស៊ាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAgNFg-3WINpiQfNcrdJlF4Mia806cPvFsDkA002dN_LRGz11HhjpTbdrvY-QK8T5LbiN7AdWjcEtDmk5BDI8zvn7BC55-c-C4sSh7g4f6XxYLaBOESNVayuICHRGgVc-iYKHWc4E7L9TYapeoWsh4wDmHSefUDvOFqA41F17QWOMF3z9MVZfbKYEtU4ET/s1280/photo_2025-03-25_11-25-28.jpg

នេះមិនមែនជាលើកទី១នោះទេ ដែលប្រទេសកម្ពុជាមានឈ្មោះក្នុងបញ្ជីរនៃប្រទេសដែលមានភាពរួសរាយរាក់ទាក់នោះ ក៏ព្រោះតែជាទម្លាប់របស់ប្រជាពលរដ្ឋគ្រប់វ័យទៅហើយ ដែលតែងបង្ហាញស្នាមញញឹម ការស្វាគមន៍ និងភាពកក់ក្ដៅទៅកាន់ប្រជាជនរបស់ប្រទេសផ្សេងទៀតដែលចូលមកក្នុងកម្ពុជា៕

ការលក់ក្រូចដុះផ្សិត១ផ្លែតម្លៃ៧០ដុល្លារកំពុងទទួលបានចាប់អារម្មណ៍ខ្លាំងនៅចិន

0

ប្រទេសចិន ៖ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ CTWANT រាយការណ៍ថា នៅលើកម្មវិធីលក់ផលិតផលជជុះតាមអនឡាញរបស់ចិនបានដាក់លក់ផ្លែឈើចម្លែកដែលមានសំបកពណ៌បៃតង ស្រដៀងនឹងផ្លែក្រូចសើច គឺ១ផ្លែតម្លៃ៥០០យាន់ (ឬស្មើប្រមាណ៧០ដុល្លារ) ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ និងជជែកគ្នាយ៉ាងច្រើនក្នុងបណ្តាញសង្គម ។ ការពិត វាពុំមែនជាផ្លែឈើចម្លែកអ្វីទេ គឺជាផ្លែក្រូចដុះផ្សិតព័ទ្ធជុំវិញ ប៉ុន្តែហេតុអ្វីម្នាក់ៗយកក្រូចដុះផ្សិតមកលក់បែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghOdquhQaio4cbxXNPFMRMlsSU81-AYiaAXP1JFUDxmyk3ncqJ3R103g_OoJeH9T-dL8EqJasfEz_-4JBPr1Jn8cSVhcy1R2Dw_Ncr21qQnsOO2sFirJhnYv333bxjSPzP0U7ANp_mpGwve523XZoTphTboJ3RhxhXxhPEyX6xbSq9zjs7q7mH_scxwv1H/s1024/image_2025-03-26_08-38-30.png

សារព័ត៌មានចិនបានចុះផ្សាយពីស្ត្រីម្នាក់រស់នៅខេត្តសានទុង ភាគខាងកើតប្រទេសចិន បានឃើញក្រូចរបស់នាងដុះផ្សិតពេញទាំងអស់ រហូតដល់ផ្លែរបស់វាប្រែជាពណ៌បៃតង ពីដំបូង នាងចង់បោះវាចោល ប៉ុន្តែមិត្តភក្តិប្រាប់ថា កុំបោះចោល គឺអាចលក់វាតាមអនឡាញបាន ។ នាងភ្ញាក់ផ្អើលខ្លាំងណាស់ដែលដឹងថា អាចលក់វាបាន ហើយនាងកាន់តែស្រឡាំងកាំងថែមទៀតពេលដឹងថា មានមនុស្សច្រើនណាស់យកក្រូចដុះផ្សិតបែបនេះមកលក់ ។ បន្ទាប់មក នាងក៏លក់ក្រូចដុះផ្សិតតាមអនឡាញ មិនយូរប៉ុន្មាន ក្រូចរបស់នាងក៏បានលក់ដាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwIdK10Zk7aY5zQSVvkJzNWXGopOxkWUIuacN7l6p8saNe9-lZ6iMvODo6JfXMYPWA-I1JNWRKXvz4U9zWCSLJCo9kBp_qMaKRsBaPdyE6c0dYtmFWUg9nQNTaCEorRlIn17_YlpT3SeFNQ0BJnbQvLc-1RUSaIst1-5I1M0s4VIPqvNC4VaKb3DfZNHEk/s449/photo_2025-03-24_13-28-22%20(2).jpg

ក្រោយពីសារព័ត៌មានចុះផ្សាយពីរឿងការលក់ក្រូចដុះផ្សិតធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងក្លាយជាប្រធានបទជជែកពេញបណ្តាញសង្គម ។ មនុស្សជាច្រើនពុំយល់ថា ហេតុអ្វីអាចលក់ក្រូចដុះផ្សិតបាន? ថែមទាំងអាចលក់ថ្លៃទៀតផង តើមានអ្នកទិញវាមែនឬអត់? តើពួកគេទិញវាយកទៅធ្វើអ្វី? អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់សួរថា តើពិតជាលក់ដាច់មែនទេ ក្រូច១ផ្លែ មានតម្លៃរហូតដល់៧០ដុល្លារ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Zv8v88bj2GvBxo1NzVtUOmG_kCL5BD4SoviRagftMMtKX6EUdxIUo2BlFzEqLVDKkbIy55vKHq0QiqZbYQLm3sH_4CpY_FwuIl9kP_kx2RYCAaGsuIwr3wz4vy3MJRdMRRtry227bgzOhvpXda2mP3mFo_ePonXmffj7B-JgQY14E9VNhR3vjvYOlMfc/s445/photo_2025-03-24_13-28-22%20(3).jpg

តាមការពិនិត្យមើលក្នុងកម្មវិធីលក់ផលិតផលជជុះតាមអនឡាញឃើញថា មនុស្សជាច្រើនបានយកក្រូចដុះផ្សិតមកលក់តាមអនឡាញ ហើយអ្នកលក់សរសេរថា វាស័ក្តិសមសម្រាប់ការពិសោធន៍ និងអាចយកទៅប្រើប្រាស់សម្រាប់ការស្រាវជ្រាវ និងសិក្សាផ្នែកវិទ្យាសាស្ត្រ ។ ប៉ុន្តែមហាជនបារម្ភពីការរក្សាទុកក្រូចដុះផ្សិតនៅផ្ទះ អាចបង្កជាតិពុលមានគ្រោះថ្នាក់ដល់សុខភាព ដូច្នេះ ពុំគួររក្សាទុកវានៅផ្ទះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhri_q08tIDxJA5lHq2gtqxbrkOmqDDHhzM-8i2KybBGR0CR7Us6CJ_qiI9NgK2Bo6a9Ad7hIweDYSHc1DPzQIwedY8m3W-jSy34Y3MH5qKmZ23Mxl2NKFVpX4Hr5jbRQWQiwqHc2HblI-i34bJJO_PKu63LvAyukr1ism3g5Zzv3cwXidpHeu3vuHOEu1e/s600/photo_2025-03-24_13-28-22%20(4).jpg

កាលពីឆ្នាំ២០២៤ ល្បីរឿងផ្សិតដុះលើផ្លែប៉ោមរបស់ស្ត្រីម្នាក់នៅខេត្តជឺចៀង ហើយអ្នកស្រាវជ្រាវមកពីស្ថាប័នវិទ្យាសាស្ត្រចិនបានសុំទិញផ្លែប៉ោមនេះពីនាង ។ ចាប់ពីពេលនោះមក ផ្លែឈើដុះផ្សិតទាំងឡាយទទួលបានការចាប់អារម្មណ៍ និងមានការដាក់លក់តាមអនឡាញយ៉ាងច្រើន ។ មនុស្សជាង៦០០នាក់ បានលក់ផ្លែឈើដុះផ្សិតប្លែកៗតាមអនឡាញ និងមានអ្នកចាប់អារម្មណ៍សាកសួរព័ត៌មានពីផ្លែឈើ រហូតដល់ជាង២០០% ។ នេះបើតាមការលើកឡើងរបស់បុគ្គលិកកម្មវិធីលក់ផលិតផលជជុះតាមអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLI4ZxwjUy9i32hq4wa9-mNkP3eSioyhbYc0GDiQiSm6-bM4jYh198rxhMXmhvS2TcQl1nCK_Z1nrtg9Q7R0anV2-LUyxapLnr52Ho18z1fcoiWXvbNVOg7IqSim3AEiIVTUNMfPy_OYF8-21hsiITqTciF4xFo-4Q3bv6XEoY-YpkjEJZL3dIPkR91xKP/s634/photo_2025-03-24_13-28-22.jpg

ប៉ុន្តែបរិមាណការទិញ-លក់មិនច្រើនប៉ុន្មានទេ វាអាចជាការលេងសើចរបស់អ្នកលេងបណ្តាញសង្គមមួយចំនួន ប៉ុន្តែយើងពុំអាចច្រានចោលនូវការលើកឡើងថា ផ្លែឈើដុះផ្សិតត្រូវបានប្រើប្រាស់សម្រាប់ការស្រាវជ្រាវ ។ ទន្ទឹមនឹងនេះ គ្មានការបញ្ជាក់ច្បាស់លាស់ពីមូលហេតុនៃការទិញ-លក់ផ្លែឈើដុះផ្សិតទេ ៕

គួរអោយសោកស្ដាយ! Co-CEO របស់ក្រុមហ៊ុនយក្ស SAMSUNG ទទួលមរណៈដោយជំងឺគាំងបេះដូង

0

សហនាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics លោក Han Jong-Hee បានទទួលមរណភាព ក្នុងអាយុ ៦៣ឆ្នាំ កាលពីថ្ងៃអង្គារ ទី២៥ ខែមីនានេះ ដោយមូលហេតុ ចង្វាក់បេះដូងលែងដំណើរការ។ នេះបើយោងតាម អ្នកនាំពាក្យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៅប្រទេសកូរ៉េខាងត្បូងមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8NsN95zTivHrknnQhlfyv7C0IRL9lgKzaWz1u3FfXwfA7zqtTDP8VoAHZfk-jE-wqhTAf-91KdA28X1D5-WqD6sJG43SbxMAL-69TTfkRS07IpJkbyphmEwWnsRYL7NcyvfV7NRenl-HWomsvIW-aqQqxquvFIZkPzkBCO8NVxtVjbxKLpx5H4jDC_Do8/s2583/image_2025-03-26_08-34-25%20(2).png

នេះគឺជាដំណឹងដ៏សោកសៅ និងគួរអោយសោកស្ដាយរបស់ក្រុមហ៊ុន Samsung ដោយសារតែលោក Han បានមើលការគ្រប់គ្រងទូទៅលើផ្នែកអេឡិចត្រូនិច និងឧបករណ៍ចល័តរបស់ Samsung អស់រយៈពេលជាង ៤០ឆ្នាំនៅទីនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_GatnIj1wZ_10ml6A2LAsUASqTvKyWdVZ0JLhEPgKW3l2v5O17fyRRs6wgXSh6vOJ6Vbr0jIBmgOVXb04w7OQs_QOHUP8hUBHac56o2CLRb9KYMKbQuydhrl8_irLcoioOUAPqjGtQVSg79mS2xsmUExDbTTErCg6YhVvfJ4Ti3GgN_w5PrlKwt0gJBUo/s900/image_2025-03-26_08-34-25.png

គួជម្រាបថា លោក Han Jong-Hee បានកើតនៅក្នុងឆ្នាំ ១៩៦២ ក្រោយបញ្ចប់បរិញ្ញាបត្រ នៅអាយុ២៦ឆ្នាំ លោកបានចូលបម្រើការងារនៅក្រុមហ៊ុន Samsung កាលពីឆ្នាំ ១៩៨៨ ដែលបានន័យថា លោកបានចាប់ផ្ដើមអាជីព ផ្នែកឧបករណ៍អេឡិចត្រូនិច ជាមួយក្រុមហ៊ុន Samsung តាំងពីពេលរៀនចប់ភ្លាម រហូតដល់ទទួលមរណភាព នៅក្នុងវ័យ ៦៣ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8ei8iN3jJLvUbCkv7A4DEOI3R5lzgfvGW5vQdUdqBkMqRjyMR4MQKoCyuc4pUE7oZlAfQknea54Juxte_WNX3DDuAOcZYdih_s0lVIMX2QVfMs7X98Vw5a3gFW1R2kjraljfKipu9gfWevoRLXypPnz4CKvSwaV42PJSslZ4aDNk3ssLMdXUFA5bsTZE6/s1200/image_2025-03-26_08-34-26%20(2).png

លោក Han ត្រូវបានក្រុមហ៊ុន Samsung ផ្ដល់ការគោរពជាខ្លាំងចំពោះគាត់ ដោយកាលពីសប្ដាហ៍មុន ក្រុមហ៊ុនបានលើកឡើងអំពីគុណបំណាច់របស់លោកថា “គាត់បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការយកផលិតផលទូរទស្សន៍របស់Samsung ទៅកាន់ទីផ្សារកំពូលរបស់ពិភពលោកដោយលំបាក កាលពីឆ្នាំ២០០៦ ហើយអាចរក្សាតំណែងរបស់វានៅទីនោះបានតាំងពីពេលនោះមក”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC64xmb7-U7Rte7vdks8aWDWKr_XglyWOPrl_wrqhbAPkaDhjirsnNlSIOuU6r3sqpUbaMYPnkfQBxmvK6QGifZ1YDr6VF4id0sAxtX-pZA6hPkaCGVkOysmXG_PU3ztOMNEBwSatTlI5GttlOoFUsVg6is_UCqFlj0jUIza_E9dg1B09fcLLTD0EgEryW/s840/image_2025-03-26_08-34-26.png

ក្រុមហ៊ុន Samsung បានបន្តសរសើលោក Han ថា៖ លោកគឺជា “ស្នូលដ៏សំខាន់” ក្នុងការដាក់ចេញទូរទស្សន៍ LED របស់ Samsung ដែលរួមជាមួយនឹងការច្នៃប្រឌិតផ្សេងៗទៀតរបស់គាត់ បានជួយដល់ក្រុមហ៊ុនយ៉ាងច្រើន ហើយគាត់ “ បានបន្តបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា”៕

ហ្វេនៗត្រូវខកចិត្តជាថ្មី! ហង្ស ម៉ានីតា បញ្ជាក់មិនអាចតំណាងកម្ពុជាប្រកួតក្នុងកម្មវិធី Miss World 2025

0

ហង្ស ម៉ានីតា ត្រូវបានហ្វេនៗជាច្រើនទន្ទឹងរង់ចាំការវិលត្រឡប់មកវិញជាថ្មីរបស់នាងក្នុងការតំណាងប្រទេសកម្ពុជាលើកម្មវិធីបវរកញ្ញាបន្ទាប់ពីការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២២។ ស្របពេលមានការរំពឹងថា ម៉ានីតា អាចនឹងចូលប្រកួត Miss World 2025 នោះហ្វេនៗនឹងត្រូវខកចិត្តជាថ្មីព្រោះនាងបញ្ជាក់ថានឹងមិនតំណាងកម្ពុជាប្រកួតកម្មវិធីនេះនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI7vlGuf1Q2fi-CRnYlPfq81pxZG4G8uroWTDPZd2IkV0Ln8cS2OS4hRFPmOnyBvqMT6SJZrkVv2axNcCYFmvdrcYL5Ac2nAAQOf3tDvj58iGAuXPHp69s5NyLXgBDUbpMEWEtPvWV17goqin9oShLobCIDoVV5Hp5Q8-KR9bol55CZ5EiIe8gNEjKy93U/s2048/image_2025-03-25_11-33-02%20(2).png
នៅថ្ងៃទី២៥ ខែមីនា ហង្ស ម៉ានីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ បានបញ្ជាក់ជាភាសាអង់គ្លេសទៅកាន់ហ្វេនៗដែលមានខ្លឹមសារថា «នាងនឹងមិនធ្វើជាតំណាងប្រទេសកម្ពុជាក្នុងការប្រកួត Miss World 2025 ខាងមុខនេះ។ ម៉ានីតា ថា នាងយល់ពីអារម្មណ៍នៃការខកចិត្តរបស់អ្នកគាំទ្រ ប៉ុន្តែក៏ចង់ស្វែងយល់ចំពោះការសម្រេចចិត្តដ៏លំបាកនេះដែលនាងត្រូវធ្វើ។ ដោយសារបញ្ហាផ្ទាល់ខ្លួន និងពេលវេលាដ៏ខ្លីខាងមុខនាងមិនអាចបំពេញកាតព្វកិច្ចរបស់បវរកញ្ញាពិភពលោកកម្ពុជាបានទេ ហើយវាជាទំនួលខុសត្រូវសម្រាប់នាងក្នុងការទទួលតួនាទីដ៏សំខាន់នេះ ប្រសិនបើនាងមិនអាចបំពេញវាឱ្យអស់ពីសមត្ថភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbxmUkSEXhyl61vRY1ZxA-72qvE2GIPYUwncIzu50txaUdtmjBaAEXx8QjdlJ9zoYUBfILjPlksThNmmmuow3lttapxcFmuONPsOgjJ-w88XmjIvGcnSejt8oLIsJt7N6l2wu7YwZNsPziU-3fW4VXbFLaMdC8FiiSgGW2_RM2dUgCYQY0woSh4mnhR-XW/s2048/image_2025-03-25_11-33-02%20(3).png

ម៉ានីតា បានសុំការអធ្យាស្រ័យដោយស្មោះអស់ពីដួងចិត្ត និងអរគុណទៅកាន់អ្នកគាំទ្រ ដែលនាងទទួលបានការគាំទ្រចង់ឱ្យមានការតំណាងប្រទេសកម្ពុជាម្តងទៀត។ ក្នុងនោះ ហង្ស ម៉ានីតា បានសម្តែងការជឿជាក់សម្រាប់អ្នកតំណាងឆ្នាំនេះនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព រួមទាំងក្រុមការងាររៀបចំ CIM ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkUZsnr1DvRyRwUvmbRhN26QJWk7QnHE8zrFJIwAjCqFXtYzOF2HR29lcfd68GJBgvAar7vYl_dNuSxlNBNzmtPOXPzMm7XQ8fQYGGwW229Dsxl05P-UNZdfviv7qH0NMAzUM-rj8DWQIlbDGerAL1in2-c9O3-Wgsuf9q-xciUWynCAIcoZUlKVyxwNPr/s960/image_2025-03-25_11-33-02.png

បើតាមផេកគាំទ្រវិស័យបវរកញ្ញាបានបង្ហាញដែរថា ហង្ស ម៉ានីតា មានធុរៈផ្ទាល់ខ្លួនរយៈពេលមួយឆ្នាំពេញនៅសហរដ្ឋអាម៉េរិកផងដែរទើបធ្វើឱ្យនាងមិនអាចចូលរួមប្រកួតបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_WjS6ppTOrKLAv5ZfLeJML_1hj7LG-OuX1A-c85DAbXFuzwhjUMoeUKtLKBBeJJPWSKdWrpCyi-carHt-kfafrf2pgB_X6sLki2oLEbyr4YjyYYHQJkG-gymKFS9tzlw46FoPOkGz9Ej_M61AYUZ6dXqh-tVXoYUqyO0FqzdU8DC-aM4Gfxw6pGh_pGfs/s2048/image_2025-03-25_11-33-04.png

គួរបញ្ជាក់ផងដែរថា ហង្ស ម៉ានីតា មានម្តាយជាជនជាតិខ្មែរនិងឪពុកជាជនជាតិបារាំងហើយនាងអាចនិយាយបាន៤ភាសា គឺភាសាខ្មែរ អង់គ្លេស បារាំងនិងអេស្ប៉ាញ៕