Home ព័ត៌មានអន្តរជាតិ សមយុទ្ធកងទ័ពជើងទឹករវាងចិន និងថៃ នឹងធ្វើឡើងនាពេលឆាប់ៗនេះ

សមយុទ្ធកងទ័ពជើងទឹករវាងចិន និងថៃ នឹងធ្វើឡើងនាពេលឆាប់ៗនេះ

70
0

ប្រទេសចិន ៖ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ មន្ត្រីក្រសួងការពារជាតិរបស់ចិនឱ្យដឹងថា ចិនគ្រោងធ្វើសមយុទ្ធកងទ័ពកណ្តាលសមុទ្រជាមួយថៃ នៅក្បែរទីក្រុងចាងជៀង ខេត្តក្វាងទុង ស្ថិតនៅភាគខាងត្បូងប្រទេសចិន ចាប់ពីចុងខែមីនា រហូតដល់ដើមខែមេសា ឆ្នាំ២០២៥ ។ ការធ្វើសមយុទ្ធកងទ័ពនេះ គឺក្នុងគោលបំណងពង្រឹងសម្ព័ន្ធភាពរវាងកងទ័ពទាំង២ប្រទេស និងការពារការគំរា.មកំហែ.ង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQwkYrkJoxt1h8HD56xy2nv_50Vqbdag4ewwPT-J_5plXeck_00IKbHAxTOnPtgB54m9JLA6dqFyXHpVQ5HL7M3uqnNxsm5PfQ3Hc4VGVPZnlhk7VWDGqVFxXJpR79p0KoyadXlep96rOpi6YmVAW3ofqW1PXqufUqoH8Ghlp_Nsv-sRnTWqLWZpoNbGAY/s1200/image_2025-03-26_09-12-18.png
នេះជាការហ្វឹកហាត់រួមគ្នារវាងកងទ័ពជើងទឹកទាំង២ប្រទេស ដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខ និងការពារការគំរាមកំហែងក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ការធ្វើសមយុទ្ធមានគោលដៅសំខាន់ គឺពង្រឹងកិច្ចសហការរួមគ្នាក្នុងសង្គ្រាមនៅសមុទ្រ និងទប់ស្កាត់ការគំរាមកំហែងនៅសមុទ្រ នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVzAt8UJAN5hxGW89CuAgz8_N6jf0Pk_KCoTcPwZ64WIQdzZRbeNQegGfCtt964N2PhB84yI0qtSEZrcyFwtyLz0cb7Y2g4-u8z7J7x8C0P-RGS8_w1AJAt_IIpRVlgWZXMSMS5BC0cDkoSgalaEd5N-Ra8KxRgfPeSd7bDMx9pWDXAB83Ia8_Xuto5Skt/s1020/image_2025-03-26_09-12-19%20(2).png

មន្ត្រីក្រសួងការពារជាតិចិនបញ្ជាក់ថា ការធ្វើសមយុទ្ធកងទ័ពនឹងមានការហ្វឹកហាត់ផ្នែកយុទ្ធសាស្ត្រ, ការហ្វឹកហាត់ការពារខ្លួនពីការគំរាមកំហែងដោយសារនាវាមុជទឹក, វិធីការពារខ្លួនពីការវាយប្រហារផ្លូវអាកាស ព្រមទាំងការជួយសង្គ្រោះជីវិតមនុស្សពេលមានអាសន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirqxzlBd7V-PQ8eVDNBt8kJNjOEyz-Ww_hxJlWi8m6CvofKYAj-lqlfwQSKIRCafrNVu2xqRjz7QCQSSUAmJB_KaKBkBL2eYOQQ7OI_pQRItocGHCQKss68e2NazKjxQioifKKPPaZUdtnmnC_Bq9jmzYa2u6T15GHkTRUMuBQ6UNXmCGq80LP-ByGXmHR/s4095/image_2025-03-26_09-12-19.png

នេះជាការពង្រឹងកិច្ចសហការផ្នែកកងទ័ពរវាងចិន និងថៃ ដែលប្រទេសទាំងពីរមើលឃើញថា សន្តិសុខក្នុងតំបន់ជារឿងសំខាន់ ។ ហេតុនេះ ការធ្វើសមយុទ្ធរួមគ្នានឹងជួយបង្កើនការយល់ដឹងអំពីយុទ្ធសាស្ត្រ និងប្រតិបត្តិការរួមគ្នាក្នុងស្ថានការណ៍ជាក់ស្តែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSATWUlp9VP82ZV3WL_XxqaVfT2cVqpGZl53aKDu3YjPdKH1cKB4Rx-htyBcbPdXd9rQwpeqH27LYFwERElfgD-Z4nIDtSeICMzDlC9ckw10s2KZ-9FRP5lldD0wub8Tpi9eso-VZyXOwjvjgPpxGLJ8SmrBlTrKTTPMZd24ibwuvJ-7c5owZw5XXAalnW/s1200/image_2025-03-26_09-13-33.png

ម្យ៉ាងទៀត ការធ្វើសមយុទ្ធកងទ័ពមានសារៈសំខាន់ ដើម្បីបង្ហាញឱ្យឃើញពីទំនាក់ទំនងជិតស្និទ្ធរវាងចិន និងថៃ ជាពិសេស ទំនាក់ទំនងកងទ័ព និងការរក្សាសន្តិភាពនៅតំបន់អាស៊ីអាគ្នេយ៍ ។ វាក៏មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង២ ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2ko8MkR5OipnkRt7iYuxMAHwhfzWbMVNBatqr_tjm7CyoDs_vBe3-CM8eyVlJ4xzbI5RNi7_y5P0JD2atR0Nl93msBDOMYjqxXCxCnMPqlMftsIxB3quFSX689flzR7cUVvvw_eFYtL-vck1BXpSI1mdjkJEWsgg7LhG5Qpubxspo4saslqsk-b3l0xmV/s800/image_2025-03-26_09-13-43.png

វាជាការបើកឱកាសឱ្យកងទ័ពប្រទេសទាំង២ អាចផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យាផ្នែកកងទ័ពទៅវិញទៅមក ព្រមទាំងពង្រឹងសន្តិសុខក្នុងតំបន់អាស៊ី និងពិភពលោក យ៉ាងមានប្រសិទ្ធភាព ។ នេះជាលើកទី៦ហើយ ដែលកងទ័ពជើងទឹកប្រទេសទាំង២ បានធ្វើសមយុទ្ធរួមគ្នា ៕