Home Blog Page 560

រ៉ាប៊ី និងកីឡាបាល់ទាត់ពូកែថ្វីជើង Nick Taylor ត្រៀមចូលរោងការ

0

បន្ទាប់ពីបង្ហាញថាកំពុងមើលចិត្តគ្នាក្នុងកម្មវិធីសម្ភាសន៍កាលពីកន្លងមកនេះកីឡាករបាល់ទាត់ Nick Taylor បានផ្តល់ការភ្ញាក់ផ្អើលក្នុងកម្មវិធីជួបជុំអ្នកគាំទ្រនិងបានលត់ជង្គង់ស្នើសុំតារាចម្រៀង រ៉ាប៊ី ហើយជាមួយនឹងចម្លើយយល់ព្រមដែលអ្នកទាំងពីរប្រហែលជាគ្រោងចូលរោងជ័យឆាប់ៗខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinnHeyQA2uLi-JlXYXnQ11fFzpHiRwymHenxp7TDw9QDPjFbGPw58_V83IwJAB9wpzPLYHOiBi7M-VJQSmajv_C00rRGbQxDq3kDkFPPKfFKIEf8hOGWOxRvKskv2uOmrq7lhVxwQLxc3f0iYQK3vFdEOts6JJ1P-JZObINM0QQ4FftZbax8btapmtYD09/s2048/image_2025-03-17_13-52-40.png

កាលពីថ្ងៃទី១៥ តារាចម្រៀងឯករាជ្យ រ៉ាប៊ី បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រលើកដំបូងដោយមានទាំងច្រៀងរាំសម្តែងនិងឆ្លើយសំណួរផ្សេងៗពីអ្នកគាំទ្រក្នុងអាជីពការងាររបស់ខ្លួន។ អ្វីដែលលើសពីការជួបជុំអ្នកគាំទ្រហើយមានភាពភ្ញាក់ផ្អើលពេញកម្មវិធីនោះគឺជាកីឡាករបាល់ទាត់កាត់អាម៉េរិក Nick Taylor បានយកចិញ្ចៀនលត់ជង្គង់សុំ រ៉ាប៊ី រៀបការតែម្តង។ តារាដែលចូលរួមកម្មវិធីមានដូចជា យ៉ារ៉ូ ឆាឆា បងរិទ្ធអឿនឈឿន ជាដើមរួមទាំងអ្នកគាំទ្រជាច្រើនជាងមានការរំភើបចិត្តយ៉ាងខ្លាំងចំពោះទិដ្ឋភាពនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin0Ng684Ol_svuTokwcpfI1o57XWCivfH33WZgglU3-ANEyEn6iQ7Rjd45XXOZ0TfbC7QhPBliGsIWWotsxG83p1H0czFLQ5c2FKNwbnmsGINmpHql1DNcWbvng3x_rKGctTQdk9tyA54lbzJXwv8AWOdOE8HF5TvHNQSqPHkbnZ9FIr5iQTc-b9N41tJf/s2048/image_2025-03-17_13-52-40%20(2).png

ការស្នើសុំរៀបការ Nick បាននិយាយថាលោកចង់ចំណាយក្នុងជីវិតរបស់ខ្លួនជាមួយនឹង រ៉ាប៊ី ដោយកីឡាករបាល់ទាត់រូបនេះបានទាញប្រអប់ចិញ្ចៀនពីកាប៉ៅអាវហើយលត់ជង្គង់ស្នើសុំនាងតែម្តងខណៈមានសំឡេងសាទរយ៉ាងច្រើនពីអ្នកចូលរួម។ រ៉ាប៊ី និង Nick ក៏បានផ្តល់ស្នាមថើបយ៉ាងកក់ក្តៅជូនគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDkxduGs9Y1t3tpaTnqzILBStNC4_JyXAFsJ03eym2E6VSIEPfGqPEtBuYkkKKn1mkfAsNPK6qpFdhbg6RAAjDJGSZSWStGywsWrfOyYE6MxdbQbSiUneTMqs3RSS5eGuOs_AjkmhWSZcI2f7Y2-8zRAq837tEoq8AhZ-I9Jjs4eJ7HDY7V7eGreS_Ig1E/s2048/image_2025-03-17_13-52-43.png

គេចាំបានថា កាលពីខែធ្នូ ឆ្នាំ២០២៤ រ៉ាប៊ី បានចូលរួមក្នុងកម្មវិធី 3Fun នាងធ្លាប់បានបញ្ជាក់ថាកន្លងមករូបភាពមង្គលការជាមួយ Nick គឺសុទ្ធតែជារឿងការងារដែលមានទស្សនិកជនមួយចំនួនគិតថាអ្នកទាំងពីររៀបការហើយចំណែកឯផ្កាដែលម្តាយរបស់នាងទទួលបានពីគ្រួសារ Nick គឺជាផ្ការាប់អានគ្នាមិនមែនក្នុងន័យចូលសួរនាងនោះទេ។ ទោះយ៉ាងណា រ៉ាប៊ី ក៏បានបញ្ជាក់ថារួមការងារជាមួយកីឡាករបាល់ទាត់រូបនេះក្នុងនោះក៏ មានស្នេហាផងដែរ ដែលកំពុងស្វែងយល់ចិត្តគ្នា តែមិនទាន់ស៊ីជម្រៅខ្លាំងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXzO23ge46BEZ-8OECVOxtMBsu-iJujs5g5d8P6Tp-xHUjdWst6Tf5wDKHcDxlVH8Y4BVtj0FgL5C7ZZSBm7GXh3JQlLFiSXfBGY75SGOlm7St8dmkvRQcB-HBWHHMaQFHzz6oHGEmPbwt__fcpmDk5NdQM-2yWiv6Gnfs7TvK4CZh4GtMIEoXvhc62PV3/s850/image_2025-03-18_11-03-56.png

រ៉ាប៊ី ក៏បានរៀបរាប់ពីដំណើរដែលនាងបានស្គាល់ Nick គឺតាមរយៈបទ «រាំញ័រ» ធ្វើឱ្យមានការចាប់អារម្មណ៍គ្នាទៅវិញទៅមកហើយស្គាល់គ្នាបាន កន្លះឆ្នាំ ទើប Nick បានសារភាពថាស្រលាញ់នាង ខណៈនាងក៏បើកឱកាសឱ្យកីឡាកររូបនេះក្នុងរយៈពេល២ឆ្នាំនៃការស្វែងយល់ចិត្តគ្នា ហើយខាងប្រុសមានបំណងចង់ស្គាល់គ្នា៣ឆ្នាំព្រោះមិនចង់រៀបការហើយបែកគ្នាវិញ។ រ៉ាប៊ី ថាតួលេខដែលដាក់ចំនួន២ឆ្នាំនៃការស្វែងយល់ចិត្តគ្នាគិតមកទល់ពេលនេះនៅសល់១ឆ្នាំទៀតទើបច្បាស់ពីទំនាក់ទំនងរបស់ពួកគេអាចទៅមុខជាមួយគ្នាបានឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpxLzOPObME6xaz12lSSXeGRCjLUaL-omwgrPUwNV3Osyv-TiWQlOPPyhSxEVU1jPbbpbcxNEOdqQ_xmdaVeYOJG-uhxR63cufjVHg3ofx1zaPeTXiS5MWeVZlfLsSWLm3JdLSF2ReH1BXZDqAhJgG1F-xWm8Bet00DU437YCJyBVlNuoaB1I65jREn4lC/s2048/image_2025-03-17_13-52-42.png

រ៉ាប៊ី បាននិយាយដែរថា ការញ៉ែរបស់ Nick ជាបុរសបរទេសគឺខុសគ្នាដាច់ពីការញ៉ែបុរសខ្មែរ ហើយកីឡាកររូបនេះមានភាពនឹងធឹងនៅក្នុងខ្លួនទើបនាងបើកឱកាសក្នុងការស្វែងយល់ចិត្តគ្នា៕

ថ្ងៃនេះ៥៥ឆ្នាំមុន! សេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះបាទនរោត្តម សីហនុ

0

ថ្ងៃ១៨មីនា ឆ្នាំ២០២៥នេះ ជាខួបទី៥៥ឆ្នាំ នៃការធ្វើរដ្ឋប្រហារទម្លាក់​ស​ម្តេច​ព្រះ​បរម​រតន​កោដ្ឋ​ ​ព្រះប្រមុខរដ្ឋ​ដោយសេនាប្រមុខ លន់ ណុល និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរី​មតៈ ដែលហេតុការណ៍នៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់ជំនាន់។

​កាលនោះ នៅ​ថ្ងៃ​ពុធ ទី​១៨ ខែមីនា ១៩៧០ សមាជិក​សភាជាតិ និង​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ បានបើកកិច្ចប្រជុំគ្នា ដោយស្ថានភាពនៅខាងក្រៅសភាជាតិ មានការ​ដាក់ពង្រាយ​ក​ង​ទ័ព​អោយ​ឈរជើង​ នៅ​បរិវេណ​វត្ត​បទុម​វ​ត្តី និង សាលសន្និសីទ​ចតុមុខ។

នៅក្នុងកិច្ចប្រជុំ សភា​ទាំងពីរ​បានសម្រេច​បោះឆ្នោត​ធ្វើ​ការដក​មុខតំណែង​ពីស​ម្តេច​ព្រះ​បរម​រតន​កោដ្ឋ​ ក្នុងឋានៈ​ជា​ព្រះប្រមុខរដ្ឋ​ជា​ឯក​ច្ឆ័​ន្ទ ខណៈដែល​សម្តេច​កំពុងស្ថិត​នៅឯ​បរទេស​នៅឡើយ​។​

​ក្រោយ​ទម្លាក់​សម្តេច សីហនុ តាមច្បាប់​ ​សេនាប្រមុខ លន់ នល់ បានផ្លាស់ប្តូររបបពីរាជានិយម ក្លាយជារបបសាធារណរដ្ឋខ្មែរ។

កត្តាដែលនាំឱ្យមានការ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ១៩៧០ គឺដោយសារតែ​ភូមិ​សាស្ត្រ​នយោបាយ​ ពេលនោះប្រទេសជិតខាងកម្ពុជា ទាំងថៃ និងវៀតណាម ទទួលយក​ឥទ្ធិពលពីលោកសេរី។

កម្ពុជា​នៅចន្លោះកណ្តាល ត្រូវរង​សម្ពាធ ដោយ​សារស​ម្តេច​ព្រះ​បរម​រតន​កោដ្ឋ​ ប្រកាន់​ជំហការទូត​បែបអព្យាក្រិត មិនចូលបក្សសម្ព័ន្ធ។

ក្រោយរដ្ឋប្រហារ៥​ឆ្នាំ​ របបសាធារណរដ្ឋខ្មែរត្រូវបានដួលរលំនៅថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ ដោយចលនា​កុម្មុយនីស្ត​ប៉ុលពត ឡើងមក​កាន់កាប់​ប្រទេស​ជំនួស​វិញ​៕

 

អាមេរិករឹតបន្តឹង និងលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃពាក់ព័ន្ធនឹងការបញ្ជូនជនជាតិអ៊ុយគូទៅចិន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន Reuters រាយការណ៍ថា សហរដ្ឋអាមេរិកបានប្រកាសរឹតបន្តឹងទិដ្ឋាការ (Visa) ឬលុបចោលទិដ្ឋាការរបស់មន្ត្រីរដ្ឋាភិបាលថៃបច្ចុប្បន្ន និងអតីតមន្ត្រីរដ្ឋាភិបាលថៃ ដែលពាក់ព័ន្ធនឹងការបណ្តេញជនជាតិអ៊ុយគូ ៤០នាក់ ទៅប្រទេសចិន ។ មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានដាស់តឿនរដ្ឋាភិបាលថៃ ថា ជនជាតិអ៊ុយគូទាំងនេះប្រឈមនឹងការធ្វើបា.ប និងជួបគ្រោះថ្នា.ក់ ពេលពួកគេធ្វើដំណើរទៅដល់ចិន ប៉ុន្តែរដ្ឋាភិបាលថៃពុំស្តាប់ និងបញ្ជូនជនជាតិអ៊ុយគូទៅចិន តាមការស្នើសុំរបស់រដ្ឋាភិបាលចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLhL-9DWFxYp7cccupdK6XOdgX95kA7REcCWcnYN23iiIIFfUViWQmh2qmQW9eywEGPIKTE_P9mrGjlMzLAsY3D5Ob5w9Dqr-IRCdwVLJSLr15_3w9d7jTXszE7a6hxj25QGlsbnEKUqjBNyw4NJ6wDoc14uCyPHtDoo570cRS-5RgAPkpSVSma8bagHa8/s1280/photo_2025-03-17_15-51-02.jpg
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio លើកឡើងថា លោកបានបញ្ជាឱ្យរឹតបន្តឹងលើការផ្តល់ទិដ្ឋាការ និងលុបចោលទិដ្ឋាការរបស់មន្ត្រីរដ្ឋាភិបាលថៃទាំងបច្ចុប្បន្ន និងអតីតមន្ត្រីរដ្ឋាភិបាលថៃ ដែលពាក់ព័ន្ធនឹងការបញ្ជូនជនជាតិអ៊ុយគូ ចំនួន៤០នាក់ ទៅប្រទេសចិន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។ អាមេរិកនឹងអនុវត្តវិធានការនេះចំពោះសមាជិកគ្រួសាររបស់មន្ត្រីរដ្ឋាភិបាលថៃផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_CTvrlJ9dikiZ3jHAFreuWnB4TLG0mP8E535arTZVVDHCusIf_ApLXTDYHMkOiy_hFh-ijjNC8QtzCUpI89cPNwN7Pt9ET6ecnU2mdGESGVp4BZfA2vC0VBTQ4hkEpdzjRZnSQGJ1Z6JkP1T2uctUMdK-Mn4ZhnxxeaLYEa3ND8-svpkTFQx6dWwTAA3S/s1920/image_2025-03-18_09-43-43%20(3).png
លោក Marco Rubio បន្តថា វិធានការនេះបង្ហាញឱ្យឃើញថា រដ្ឋាភិបាលអាមេរិកប្រឆាំងនឹងការព្យាយាមរបស់ចិន ដែលដាក់សម្ពាធរដ្ឋាភិបាលប្រទេសនានាឱ្យបញ្ជូនជនជាតិអ៊ុយគូទៅចិន ។ ការបញ្ជូនជនជាតិអ៊ុយគូទៅចិន នឹងធ្វើឱ្យពួកគេរងនូវទុក្ខទោស និងបាត់ខ្លួនដោយគ្មានមូលហេតុ ហើយអាមេរិកសង្ឃឹមថា ការលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃ គឺជាសញ្ញាដាស់តឿនរដ្ឋាភិបាលថៃ និងប្រទេសនានាកុំបញ្ជូនជនភៀសខ្លួនទៅចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd8FdBKZqNnlroHopZrK-3fqzt_lA-Qeo4woLedoieFBt9d2QbkDdbaXFoc5VEwO0mP-dg4evYtzMt960LRhyqvCXINDuE187cCZrEOkd0VG-2HgVidIwdO3MvZQt0Kt9LI0TubYhPItE-gbYee1ae6xLsQJnVLiumslnkkOrxsda_UMpGELEaQGov9lgR/s1000/image_2025-03-18_09-43-43%20(2).png

ទោះជាមន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានដាស់តឿនរដ្ឋាភិបាលថៃ ថា ជនជាតិអ៊ុយគូប្រឈមនឹងការធ្វើបាប និងជួបគ្រោះថ្នាក់ ពេលពួកគេធ្វើដំណើរទៅដល់ចិន ប៉ុន្តែរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ពុំស្តាប់ និងនៅតែបញ្ជូនជនជាតិអ៊ុយគូទៅចិន តាមការស្នើសុំពីរដ្ឋាភិបាលចិន ។ ប្រទេសកាណាដា និងអាមេរិក បានសុំជនជាតិអ៊ុយគូទាំង៤០នាក់ពីរដ្ឋាភិបាលថៃ ដើម្បីឱ្យពួកគេរស់នៅកន្លែងថ្មី ប៉ុន្តែរដ្ឋាភិបាថៃបារម្ភថា វានឹងប៉ះពាល់ដល់ទំនាក់ទំនងជាមួយចិន ហើយថៃអនុវត្តតាមច្បាប់ និងគោរពសិទ្ធិជនភៀសខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjijiio7-RYnCe-nRIWcX6mND8KOfcXPuC5AYptzL-4SIqUA8UrSG1U7uF8z0zdL4Kp5607qHVe4SSo4ZzdV-CBfeY6sISp3GmzuxLnbEqApiDEmMRoNgQrmmPk76d4HnyH6OpIM-YoEEyMGD0y7lSfEaPvcz-j0FQDyqYPiXy6wAQQi5wNlhr3t33S9c3b/s862/image_2025-03-18_09-43-43.png
អ្នកវិភាគយល់ថា ប្រទេសថៃគួរតែប្រុងប្រយ័ត្នបញ្ហានេះ ដោយសារថៃកំពុងរងការដាក់សម្ពាធពីរដ្ឋាភិបាលអាមេរិក ពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្មផងដែរ ។ ក្រុមយុទ្ធនាការទាមទារសិទ្ធិជនជាតិអ៊ុយគូ នៅអាមេរិក បានសរសើរវិធានការរបស់រដ្ឋាភិបាលអាមេរិក ដែលលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃ ។ នេះបញ្ជាក់ថា ប្រទេសណាក៏ដោយ ដែលគាំទ្រចិនឱ្យរំលោភសិទ្ធិមនុស្ស ប្រទេសនោះនឹងទទួលបានលទ្ធផលតាមទង្វើរបស់ខ្លួន ៕

ជប៉ុនប្តូរគោលដៅគ្រឿងសម្អាងពីយុវវ័យទៅមនុស្សចាស់

0

ប្រទេសជប៉ុន ៖ ទីផ្សារគ្រឿងសម្អាង និងផលិតផលថែរក្សាសម្រស់នៅប្រទេសជប៉ុន បានប្តូរគោលដៅពីយុវវ័យ ឬវ័យធ្វើការ ទៅមនុស្សចាស់វិញ ដោយសារបច្ចុប្បន្ន ស្ត្រីវ័យចំណាស់កាន់តែច្រើននិយមប្រើប្រាស់ផលិតផលសម្អាង និងចុះឈ្មោះរៀនផាត់មុខ មិនចាញ់យុវវ័យ ។ ស្ត្រីវ័យចំណាស់ទាំងនេះប្រាប់ថា បើទោះជាមានអាយុច្រើនក្តី ប៉ុន្តែភាពស្រស់ស្អាតមានសារៈសំខាន់ណាស់ និងពុំគួរបណ្តោយឱ្យសម្រស់ធ្លាក់ចុះតាមវ័យទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEOErzvBTzxwGAibYvqE5J6KU2pUgWy6ddzQHCow1GWnlui-LL_8fSg9a31fxVB-lODD1P8WqSAOBIoEQ_8oSNeJBDXdTLqTYcZ-Na-BraUUTeZbSuMndb9_bdHpuDm3aFqnKSVkki7YqRBY4PF4Rorg3QmqFacpFWdqwnwjZJxoN5bIXpyWljcvjnGcs3/s720/image_2025-03-18_08-47-48.png
បើទោះជាជិតឈានដល់វ័យ៨៩ឆ្នាំ ប៉ុន្តែវាពុំមែនជាឧបសគ្គសម្រាប់លោកយាយ យ៉ូឈិកុ អាបិ ទេ លោកយាយតែងតែដើរតាមផ្លូវបណ្តើរ ញញឹមបណ្តើរ ហើយលោកយាយបានចុះឈ្មោះចូលរៀនវគ្គផាត់មុខពុំគិតថ្លៃ នៅកន្លែងស្នាក់ទៀតផង ។ ពេកលោកយាយកំពុងតែលាបក្រែមពណ៌ផ្កាឈូកលើបបូរមាត់ លោកយាយប្រាប់ថា សម្រស់សំខាន់ខ្លាំងណាស់ ហើយលោកយាយពុំបានតុបតែងខ្លួនអស់ជាច្រើនឆ្នាំហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4CCJPc20KVzEfjMKFP8r1pSrlzDLwVC1HvMjedMzjiW-d9SHLCEDqKlhhaQ0pZbS5nGcte1xq4hY7sS6yzze3JNA_b3ZvCxhnJl3Ffj1stxq5KbnqtgQoatgw7X6jIi3UP89AEyHMvkXQfCtLdtU_bdleMZ3XZ1boLvADeYxhK5q2LCdFhO4iHylybJQ6/s960/photo_2025-03-17_14-58-07%20(2).jpg
ជប៉ុនបានក្លាយជាប្រទេសមួយដែលសម្បូរពលរដ្ឋវ័យចំណាស់ច្រើនបំផុតនៅលើពិភពលោក គឺពលដ្ឋម្នាក់ក្នុងចំណោម៤នាក់ គឺមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ឬជប៉ុនមានពលរដ្ឋវ័យចំណាស់ រហូតដល់៣៦លាននាក់ ។ ពលរដ្ឋចាស់ៗបានប្រើប្រាស់គ្រឿងសម្អាងកាន់តែច្រើន ទើបលោកយាយ យ៉ូឈិកុ អាបិ ក៏ដូចជាមនុស្សចាស់ជាច្រើនទៀតបានក្លាយជាអតិថិជនគោលដៅថ្មីរបស់ក្រុមហ៊ុនគ្រឿងសម្អាងរបស់ជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio4daUCmTXWd2M55CDkDtp7euAwg-YL2RnqmefuQlac-rEOe_HP9FMmGqAWOXhP5d5mRs4Ti95OuZnoOkMtmytv_64Um05RgydYmwVbmiXPYKKIX0zNCawuVbPBMxPrgiHPWLnz3-nSxva0-Y02JaM_fSNJZNGV2uJpSWmw45aBjnqTIF9udt625_lXXoE/s1024/photo_2025-03-17_14-58-07%20(3).jpg

សាស្ត្រាចារ្យផ្នែកអាជីវកម្មនៅសាកលវិទ្យាល័យមនុស្សចាស់នៅប្រទេសជប៉ុន និយាយថា បច្ចុប្បន្ន តាតា យាយៗ បានចំណាយប្រាក់យ៉ាងច្រើនលើការទិញទំនិញ និងផលិតផលសុខភាព ដែលទើបចេញលក់លើទីផ្សារ ។ ក្រៅពីនេះ មនុស្សចាស់ទាំងនេះបានទិញសម្លៀកបំពាក់ និងនិយមផាត់មុខផងដែរ ដែលបង្ហាញពីស្ទាយរបស់ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeCXi_wab67xX-4PGmLXQu61ID_5Z005W9vy2NDrx6kZRK3n376ijNW29nvpsn7b4MMixhearqMw77oUODDzw1rJN5qWP-E5jocXYzyiwjOg1sE2krRws_P5FgPVAn0Nl7bv9OycbjTVLuMw38A0GJ5YUPncKulA3j6ViUIYOtM1sJlC9TQRgcsxyvpMWu/s1024/photo_2025-03-17_14-58-07.jpg

ការតុបតែងមុខ គឺដូចគ្នានឹងការហាត់ប្រាណដ៏ល្អសម្រាប់មនុស្សចាស់ ដោយសារពួកគាត់ត្រូវប្រើប្រាស់ដៃបើកប្រអប់គ្រឿងសម្អាង, យកដៃគូចិញ្ចើមឱ្យស្អាត និងយកដៃម៉ាស្សាមុខ ។ លើសពីនេះ ការតុបតែងមុខផ្តល់ផលល្អសម្រាប់សុខភាពផ្លូវចិត្តមនុស្សចាស់ ។ នេះបើតាមការលើកឡើងរបស់គ្រូបង្រៀនផាត់មុខមកពីក្រុមហ៊ុនគ្រឿងសម្អាង Shiseido ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0WCHVEzHNVIMqYoE7af527TbOhetZ6LNRtg5R2y6UXR7DKcvqC_udyNGeAhlm8F6XWRp_Ta4gix-DCFCWYk-xmjc_LnHzrUTuWOJnYjAonWDeIYY2UMsNLU9lowXyP0lQuWmBWX_s9Bn9WKI6zaczcyQbV2IGN-Eb3OQbEfG0CXI2Q3VZFB9kya_O8H72/s599/photo_2025-03-17_14-58-08.jpg

ការតុបតែងមុខ គឺជាការបង្កើនកម្លាំងកាយសម្រាប់ការចាប់ផ្តើមថ្ងៃថ្មីរបស់មនុស្សម្នាក់ៗ ហើយវាពុំត្រឹមតែធ្វើឱ្យយើងស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែការតុបតែងមុខនឹងជួយឱ្យយើងមានសុខភាពល្អ និងអាយុវែង ៕

ខាត់ ស្រីច័ន្ទ ថាកម្មវិធីសម្រស់ក្លាយជារឿងសើចចំអ.កនិងថាវិស័យនេះដូចសម្តែង មនុស្សយ៉ាងមិចក៏ប្រកួតបាន

0

ខាត់ ស្រីច័ន្ទ អ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញាខ្មែរមួយរូបបានបញ្ចេញអារម្មណ៍របស់ខ្លួនបន្ទាប់ពីឃើញសកម្មភាពកម្មវិធីសម្រស់ក្លាយទៅជារឿងសើចចំអកនិងទទួលបានសំណួរថាខាងបវរកញ្ញាដូចសម្តែងហើយមនុស្សយ៉ាងមិចក៏អាចចូលរួមប្រកួតបាន។ កញ្ញាថាពីមួយថ្ងៃទៅមួយថ្ងៃវិស័យនេះត្រូវបានមនុស្សមួយចំនួនមិនយល់ទុកជារឿងកំប្លែង Toxic ……។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI27MWE_n7Z2Mjfs4UIpx3o6ou2leP3FgYS6fVHbkAAJZ-O9Tff1vxRRP9gY6SRi5KERh1SiwwHf9xCcgLBIXBe0vU9Y8me5pZHugv9FVNyAYwka-or2pBEPCUQqp7CuUscgESTRjJyMSuNbT2nj97Zdris5bmdiTAjxd6h_6LViCvrh0Fc4b8vbyQDDS3/s2048/image_2025-03-17_15-06-03.png
គេសង្កេតឃើញថាវិស័យប្រកួតសម្រស់នៅប្រទេសកម្ពុជាបច្ចុប្បន្នទទួលបាននូវការចាប់អារម្មណ៍ច្រើនពីមហាជនហើយការប្រកួតគឺមានច្រើនកម្មវិធីក្នុងនោះកម្មវិធីសម្រស់មួយចំនួនក៏បានបង្កើតឡើងដោយកូនខ្មែរហើយកម្មវិធីខ្លះទៀតគឺបានរៀបចំធ្វើជាម្ចាស់ផ្ទះពាក់កណ្តាលឬរៀបចំទាំងមូល។ ទោះយ៉ាងណាវិស័យបវរកញ្ញានេះក៏កើតមានដ្រាម៉ាជាហូរហែដូចគ្នា។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj09oY4yHHM8NPlf8NqNRiSzJzRy-GcOvhDscq9tlZBe61S5OfhZg5wne4PhoMlfrIssDuYt30cZ08feWRbz9Nnav9Pj63x5h3y51O1C1GtGC2K8iPFLHMzI8KQTm0vP3XzWvf5E0ohGXPoyY-FRnhSTW6ov_cDm2OzZ5mkMnLSJ3VdOXZDhfA9rWR8paMU/s2048/image_2025-03-17_15-06-06.png

    មើលឃើញថាវិស័យបវរកញ្ញាក្លាយទៅជារឿងដែលគេសើចចំអកដូចសម្តែងៗ ខាត់ ស្រីច័ន្ទ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី១៦ ថា «យូរៗ ទៅវិស័យនេះបានក្លាយទៅជាកន្លែងមួយដែរគ្មាន Rule ច្បាស់លាស់ សម្រាប់ការប្រកួតសម្រស់ហើយ ។ វាបានក្លាយទៅជារឿងដែលត្រូវបានគេសើចចំអកនឹងសួរមកកាន់នាងខ្ញុំថា «មិចហើយខាងបវរកញ្ញាដូចសម្ដែងៗមិចទេ ហើយមិចក៏អាចចូលប្រកួតបានមែន»។ ខ្ញុំគ្មានចម្លើយទេ ព្រោះនោះមិនមែនជាកម្មវិធីខ្ញុំកាន់ទេ អ៊ីចឹងជាសិទ្ធិបុគ្គលក្នុងការរៀបចំ នឹងការគិតរបស់គេថាជ្រើសរើសបេក្ខភាពបែបដែលសមស្របទៅគោលការណ កម្មវិធី តែសូមចិត្តបងប្អូនកុំនិយាយថា ពួកបវរកញ្ញាអី ព្រោះមិនដូចគ្នាទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb0ZPrR8cL8nLzy0VGfpG02Dp6yvgYuCq463vfwUT7gaUW3WCQ0ciTHNtcwQNPSe8nyZeztCDj8IpxhenI214Hb3rqUp6tXHT6FmFwuVvS4uZC3mRRBQyCxoARThvumLd5YFWLT6veWKOntgnwleLlDvRyG2ffN5_HJcWvzGNuwBkpob2ek2YKWoB_kIRO/s2048/image_2025-03-17_15-06-08.png
    ND Miss Mera Cambodia បានបន្តបង្ហោះរូបភាពក្នុងនាមជាពិធីការិនីសម្រស់ជាមួយនឹងខ្លឹមសារថា «វេទិការបវរកញ្ញាជាវេទិការ ដែលនាងខ្ញុំតែងតែគិតថាវាជាកន្លែងមួយដែរនឹងធ្វើឱ្យស្រ្តីក្លាយទៅជាពន្លឺត្បូងដ៏ចែងចាំងនិងអស្ចារ្យបំផុត ដំណាងឱ្យស្រ្តីកម្ពុជា តែពីមួយថ្ងៃទៅមួយថ្ងៃជនមួយចំនួនដែលមិនបានយល់ ពីបវរកញ្ញាច្បាស់បានយកវេទិកានេះទុកជារឿងកំប្លែង រឿង Toxic រឿងប្រៀបធៀប កាឡៃទៅជារឿងអស់សំណើចសម្រាប់មហាជនទៅវិញ មិនទាន់ស្គាល់ច្បាស់តែបានបំផ្លាញបាត់ទៅហើយ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនបានធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃទៅវិញ សូមបញ្ជាក់បវរកញ្ញាគឺជាភាពស្រស់ស្អាតគ្មានថ្ងៃសាបសូន្យនៅក្នុងបេះដូងខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4dreChBDXkylmaJ9Dxh9bAlQ9hMyvJv5eHDozEjM50NVDsl5zSWBnXPfYDEdiAry_CGtGQ4T5fipuWGHF1vN57321TbDrhrfHyx9e07z_pX_04ienOweti8FklmyowEETkx4OLqgjaoWPsMPtZUjrxJlwb-e83NSA7iOeWvlKm-GZ7d8Hihj-VFR_liV_/s750/image_2025-03-17_14-46-05.png

    គួរឱ្យដឹងថា ខាត់ ស្រីច័ន្ទ មិនត្រឹមតែអតីតបវរកញ្ញាតែប៉ុណ្ណោះទេរូបនាងធ្លាប់ធ្វើជាពិធីការិនីកម្មវិធីសម្រស់ អ្នកគ្រប់គ្រងប្រកួតខេត្តរហូតបង្កើតកម្មវិធីបវរកញ្ញាខ្លួនឯងមានឈ្មោះថា Miss Mera Cambodia ដោយសុខចិត្តប្រកាសលក់ដីយកមកធ្វើកម្មវិធីនេះទៀត៕

ដំណឹងល្អ! ដែនកោះមួយរបស់ប្រទេសន័រវេសអនុញ្ញាតឱ្យយើងរស់នៅបានដោយមិនចាំបាច់មាន Visa! ប្រាប់តគ្នា តើមាននរណាខ្លះចង់ទៅរស់នៅដែនកោះមួយនេះ?

0

ប្រទេសន័រវេស ៖ កាលពី១០០ឆ្នាំមុន ការធ្វើដំណើរចេញ-ចូលប្រទេសនានាពុំតឹងរ៉ឹងទេ មនុស្សសម័យមុនអាចចេញ-ចូលប្រទេសផ្សេងៗដោយសេរី ដោយសារគ្មានការកំណត់ច្បាស់លាស់ ជាពិសេស តំបន់គ្មានមនុស្សរស់នៅ ។ ប៉ុន្តែបច្ចុប្បន្ន ពេលចង់ធ្វើដំណើរទៅក្រៅប្រទេស យើងគួរតែពិនិត្យថា តើប្រទេសនោះអនុញ្ញាតឱ្យជនបរទេសកាន់លិខិតឆ្លងដែនចូលប៉ុន្មានថ្ងៃ? បើប្រទេសនោះពុំអនុញ្ញាត យើងត្រូវស្នើសុំទិដ្ឋាការ ដែលនេះជាការកំណត់របស់ប្រទេសនានាលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIPvf_Zt2onyDsk-suxnNrAUStXVFFIk62v04Mt-eQvJOJFQEAJD9WABrxxfSQla-H8fdAtyQ75LjoekaldrN1GPR_PE5xS4AF6LlUlYBqWz6oN3tbZaUk-aS2FuEZOHpdeyn8_NVJvb0sVy993dVkPAuKcYSPI6_Eoe7bWO7TPKFEmJuUKc8mvHXu-Spf/s800/image_2025-03-18_08-26-57.png

ទោះយ៉ាងណា កោះ Svalbard គ្រប់គ្រងដោយប្រទេសន័រវេស ដែលមានទីតាំងនៅភាគខាងជើងបំផុតរបស់ពិភពលោក គឺឆ្ងាយពីប៉ូលខាងជើង ប្រមាណ១,០០០គីឡូម៉ែត្រ បានអនុញ្ញាតឱ្យជនបរទេសរស់នៅដោយពុំបាច់មានទិដ្ឋាការ ។ បច្ចុប្បន្ន មានពលរដ្ឋបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនបានមករស់នៅកោះនេះ ខណៈកាលពីមុន កោះនេះគ្មានមនុស្សរស់នៅទេ ដោយសារស្ថិតនៅក្បែរប៉ូលខាងជើង មានអាកាសធាតុត្រជាក់ខ្លាំង ហើយក៏គ្មានអ្នកណាចង់ធ្វើជាម្ចាស់កោះដែរ ។ ប៉ុន្តែក្រោយសង្គ្រាមលោក លើកទី១ ប្រទេសនានាជជែកគ្នា គួរធ្វើដូចម្តេច ពីព្រោះតាមការកំណត់របស់ពិភពលោក គឺតំបន់ទាំងអស់ត្រូវមានម្ចាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJfxJche3BETYhouwhVaNjjU7pomBc29ciAdWXLOgab7qFixD5uax0l1sF7_OxvL660je2HcAU-1sHZ2MWN4j-oszkM_dWcK04FtRcW3lU8dOm-_29OqqscBNCcAaTGFy4oQthIA5HDy4hMfeCuFNhrw0_srFlMthVL5wxmqQudRrA3EYoHrfd3bLODAvH/s1920/image_2025-03-18_08-26-58.png
នៅឆ្នាំ១៩២០ ប្រទេសនានាក៏បានឯកភាពកំណត់ប្រទេសន័រវេសគ្រប់គ្រងកោះ Svalbard និងកំណត់លក្ខខណ្ឌថា គ្រប់ជាតិសាសន៍នឹងអាចមករស់នៅកោះដោយពុំបាច់មានទិដ្ឋាការ ។ បើនិយាយឱ្យស្រួលស្តាប់ គឺអន្តរជាតិប្រគល់កោះនេះឱ្យន័រវេសគ្រប់គ្រង នៅក្រោមលក្ខខណ្ឌថា មនុស្សមកពីបណ្តាប្រទេសដែលបានចុះកិច្ចព្រមព្រៀង នឹងមានសិទ្ធិចេញ-ចូលកោះដោយសេរី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHLMPPVb9Lwsk3A0bfvejucgQpg7zIREUyn0EBRyao70KtiBJ43LFi8ZF8oY3jFyhANGpHhVOKnOgSTPiiMZrRvzyXRq2dmAMwGY1U4eXBTui5-Y7jmlsOEMLfFiDjupLQYs_gWG58kwGCAF50aZG8i63kF2Nql7Jxs4VRlp0psYeIZz54OmI1lXQh4na_/s2784/image_2025-03-18_08-26-59.png
នៅឆ្នាំ២០២៥ កោះ Svalbard មានមនុស្សរស់នៅជាង២,០០០នាក់ ដែលភាគច្រើនជាពលរដ្ឋន័រវេស ។ រីឯពលរដ្ឋប្រទេសផ្សេងៗក៏បានមករស់នៅទីនេះដែរ ដូចជា ៖ ពលរដ្ឋរុស្ស៊ីគេចពីសង្គ្រាមបានមកប្រកបអាជីវកម្មនៅទីនេះយ៉ាងច្រើន បន្ទាប់មក ពលរដ្ឋថៃ ដែលភាគច្រើនធ្វើការជាអ្នកសម្អាត ពីព្រោះពួកគេទទួលបានប្រាក់ខែច្រើន បើធៀបនឹងធ្វើការនៅថៃ ។ ជនបរទេសមករស់នៅកោះរយៈពេលយូរ នឹងមានសិទ្ធិសុំសញ្ជាតិន័រវេស ទើបមនុស្សភាគច្រើនសម្រេចចិត្តមករស់នៅតំបន់ត្រជាក់ខ្លាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMScAYkCSpQLGHTdPAWhFY37GMN3bFgXIp6bJrxUqr4mVfxEJ6DcAh-VxLbnFgn2vpA4ktpPUmuk5FNVxlc5JRSyVayZAgeM0An9qaEh0B702nBmqKkxyvd9T_tVq89bOWhZpOZj33RaQTnq00vAGRmQlmjb7dYN54UhmySxXz5Yx_oTpVpNN8gZE6ipYt/s1300/image_2025-03-18_08-27-05.png

ទោះអ្នករស់នៅកោះ Svalbard ពុំចាំបាច់មានទិដ្ឋាការ ប៉ុន្តែបើចង់រស់នៅទីនេះ គឺត្រូវមានលិខិតអនុញ្ញាតពីអភិបាលកោះ ហើយពួកគេនឹងគ្មានសិទ្ធិរស់នៅ ឬប្រើប្រាស់សេវាសាធារណៈទេ បើគ្មានការងារធ្វើ ។ លើសពីនេះ បើយើងចេញឆ្ងាយពីទីប្រជុំជន នឹងជួបខ្លាឃ្មុំជាច្រើនក្បាលរស់នៅតំបន់ប៉ូល ទើបអ្នកនៅទីនេះ តែងតែដាក់កាំភ្លើងបាញ់សត្វតាមខ្លួន ពេលចេញក្រៅប្រជុំជន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoc4wDwaA6ljbUVkohFXJvEYWClxqnif85-N-YcjbLaJ2Y7bZpDWVH1q80DJ44Xp9rioschTmhed5OXswT3ZCX-_v_u9ucQkNnC_M6WgpWiRs-O7ObeqhCpT9Ux3ra2ejY3IU9gAnf-exQZ94BC7dBLZlSoJvm0tZfghL9Mq0jECkvz2wTFHTpm9nm4VXM/s1400/image_2025-03-18_08-27-06.png
បើចង់ធ្វើដំណើរទៅកោះ គឺត្រូវជិះយន្តហោះពីទីក្រុងអូស្លូ របស់ន័រវេស រយៈពេល៣ម៉ោង ហើយអ្នកមករស់នៅកោះនេះបាន លុះត្រាតែពួកគេចូលមកន័រវេសត្រឹមត្រូវតាមច្បាប់ និងរកការងារធ្វើនៅកោះជាមុន ។ បើតាមច្បាប់ គឺមានតែពលរដ្ឋមកពីប្រទេសចុះកិច្ចព្រមព្រៀងឆ្នាំ១៩២០ ប៉ុណ្ណោះ ទើបមានសិទ្ធិរស់នៅ ប៉ុន្តែថៃពុំបានចុះកិច្ចព្រមព្រៀងទេ ហេតុអ្វីពលរដ្ឋថៃរស់នៅបាន? អភិបាលកោះប្រាប់ថា ជាក់ស្តែង ពួកគេពុំចាប់អារម្មណ៍ថា អ្នកចង់មករស់នៅទីនេះ មកពីប្រទេសណាទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTL_D4pSn0Zbn_qDJKEbFGpwhNlQYw1rQHdcYVbDeIT7dbQ48PzdSekEdZ6hN0jtAIc5bwWCd7Y9oxrAg7ddasU3IBvpLgSRwhz79EZ8qbTCuqWmrsqQwdH9KC32KvEF8iTaz74b9A_e_0CvoolNSrU_tXd0BLHlP3hcToXwf8-YNFbwcpr22U2oOsuv6y/s938/image_2025-03-18_08-27-07.png

ទោះការងារនៅកោះភាគច្រើនផ្តល់ប្រាក់ខែខ្ពស់ ដូចជា ៖ ការងារសម្អាតទទួលបានប្រាក់ខែរហូតដល់ជាង២ពាន់ដុល្លារ ប៉ុន្តែសុទ្ធតែការងារលំបាក ទំនិញថ្លៃ ហើយមូលហេតុដែលមនុស្សភាគច្រើនមករស់នៅកោះ ដោយសារពួកគេចង់បានសញ្ជាតិន័រវេស ។ ម្យ៉ាងទៀត នៅទីនេះ គ្មានមន្ទីរពេទ្យ និងទីបញ្ចុះសពឡើយ ដោយសារសម្បូរទឹកកក ហើយអ្នកចង់សម្រាលកូន ឬបញ្ចុះសព គឺត្រូវជិះយន្តហោះទៅន័រវេស មានន័យថា យើងអាចរស់នៅ ឬធ្វើការនៅកោះបាន ប៉ុន្តែពុំអាចកើត និងបញ្ចុះសពនៅទីនេះទេ ៕

សាងសង់ពន្ធនា.គារនៅកណ្តាលសមុទ្រមាន​ត្រី​ឆ្លាម​ជុំវិញ​ ទុកឃុំឃាំ.ងអ្នកទោ.សប្រព្រឹត្តអំពើពុករលួ.យ

0

ប្រទេសឥណ្ឌូណេស៊ី ៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto មានគម្រោងសាងសង់ពន្ធនា.គារ លើកោះឆ្ងាយមួយនៅកណ្តាលសមុទ្រដើម្បីឃុំឃាំ.ងអ្នកទោ.សពុករលួយ បើអ្នកទោ.សណាម្នាក់ចង់រត់គេចពីទីនេះ នឹងត្រូវត្រីឆ្លាមស៊ី ហើយលោកប្រកាសថា លោកនឹងលុបបំបាត់អំពើពុករលួ.យឱ្យអស់នៅឥណ្ឌូណេស៊ី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX_mAYbKZw1UYfK1Ij-7ISu-9F7CtaEVz1mGn0geVtHf0E_1uOTLHApAHHOdqr7vfcTjwvnDPVj6RL77MVU6-1-hTlkIlDcrw7XOzFVyDNqqgHvARXLHJryt8OYuFPMm00LXeS6FLZ96B63ZVoK_NTiVQiLjkzLB9z38wyJMKmt4Jdlc2h85V3xqy_ms4N/s1024/image_2025-03-18_08-22-55%20(2).png
លោក Subianto បាននិយាយពីគម្រោងសាងសង់ពន្ធនាគារនៅកណ្តាលសមុទ្រ ក្នុងពេលលោកទៅពិនិត្យមើលការងាររបស់ក្រសួងអប់រំនៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី១៣ ខែមីនា កន្លងមក ហើយលោករិះគន់មន្ត្រីពុករលួយថា គឺជាមូលហេតុធ្វើឱ្យមានការលួចធនធានក្នុងប្រទេស ពួកគេពុំបានយកធនធានមានតម្លៃមកប្រើប្រាស់ជាប្រយោជន៍សាធារណៈ និងជួយពលរដ្ឋ ។ ដូច្នេះ មន្ត្រីទាំងនេះគួរតែទៅនៅឱ្យឆ្ងាយពីគេឯង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuf5R47bxwB60jfrT_8_p9jpDnhZA4S-qMbUq9UWxYDVun_MmPxnVcn0xpvaLiPqlo2vzrgKwVJdqkZFRJEhxQx-1aXH56xwrpi_U98A8JsgN3oT3r-WTGzjXLB138J-NuSs-0rltj5Si4ykw8HMhpfd_lA0tvyYemql8pb4NhBHAp5etF0SCSRYRW_pT0/s1600/image_2025-03-18_08-22-55.png
សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Globe បានដកស្រង់ពាក្យសម្តីរបស់លោកប្រធានាធិបតីថា ៖ «ខ្ញុំនឹងបណ្តេញពួកគេចេញពីភូមិស្រុក ហើយខ្ញុំនឹងត្រៀមថវិកាពិសេសសម្រាប់សាងសង់ពន្ធនាគារនៅលើកោះកណ្តាលសមុទ្រ ។ អ្នកទោសពុំអាចរត់គេចបានទេ បើអ្នកណាចង់គេចខ្លួន នឹងត្រូវតស៊ូជាមួយត្រីឆ្លាម» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDAgZp65u0x_TIzxRsFRXZ8hbtF8Gd5Qa_7yUTUVoUOS7P_f0RmouFCuTCFtshyJv9HiAMhpm5FZuf_tXjXFFgCj26eSGyxevpNQ-LDaDUpy-WT0I3Pc_36mMcRCdE9lP8mfuxLDfsLjqgrz9q2y-fkOVUc7Zj_fAKNr9tA_FZZIYePbkfePG16POtuhEO/s900/image_2025-03-18_08-22-56%20(2).png
ប្រធានាធិបតីឥណ្ឌូណេស៊ីបានប្តេជ្ញាចិត្តដោះស្រាយបញ្ហាអំពើពុករលួយក្នុងប្រទេស ដែលលោកគិតថា វាជាឧបសគ្គដ៏ធំបំផុតសម្រាប់ការអភិវឌ្ឍជាតិ ។ អ្នករងគ្រោះដោយសារអំពើពុករលួយច្រើនបំផុត គឺជាគ្រូបង្រៀន គ្រូពេទ្យ និងបុគ្គលិកពេទ្យ ដែលត្រូវបានកិបកេងថវិកា ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យរដ្ឋាភិបាលស្អាតស្អំ គ្មានពុករលួយ ហើយលោកនឹងពុំដកថយក្នុងការកម្ចាត់អំពើពុករលួយដាច់ខាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5aAVr4SMyvx8ZrVYZ8tAORt55xFgwfgM1lKRZQ_2cwN6b41DANjbZgMkoIYHDtC1en56Juyc6MmiKUsWuEOBsv7DLH6SjVm4fvIj9aktOxyzR5TLglJgGqC3lrUaQR33lpmAS91oTszKp6lz5fO60ygQNULGWWm_qmYU1x5ZWYoJSHbCQXY8hCEMEsgjT/s862/image_2025-03-18_08-22-56.png
លោកប្រធានាធិបតីបញ្ជាក់ថា ៖ «ខ្ញុំសុខចិត្តលះបង់ជីវិតដើម្បីជាតិ ខ្ញុំពុំខ្លាចពួកម៉ាហ្វៀណាមួយទេ ។ អ្នកប្រព្រឹត្តពុករលួយគួរតែជាប់ពន្ធនាគារជាច្រើនឆ្នាំ ជាពិសេស អ្នកដែលធ្វើឱ្យបាត់បង់ថវិកាជាតិ» ។ នេះមិនមែនជាលើកទី១ទេ ដែលប្រធានាធិបតីឥណ្ឌូណេស៊ីរិះគន់អ្នកប្រព្រឹត្តអំពើពុករលួយតាំងពីឡើងកាន់តំណែងកាលពីខែតុលា ឆ្នាំ២០២៤ គឺនៅខែធ្នូ ឆ្នាំ២០២៤ លោកបានស្នើឱ្យតុលាការកំណត់វិធានការយ៉ាងតឹងរ៉ឹង និងដាក់ទោសអ្នកប្រព្រឹត្តពុករលួយ ៕

ជា ស្រីនា រលីងរលោងទឹកភ្នែកអរគុណអ្នកគាំទ្រនិងទទួលស្គាល់ថាការរិះគ.ន់ប៉ះពាល់អារម្មណ៍ខ្លាំង

0

បន្ទាប់ពីធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនជាច្រើនព្រួយបារម្ភពីសុខភាពផ្លូវចិត្ត ជា ស្រីនា បានវិលត្រឡប់មកកាន់បណ្តាញសង្គមវិញហើយក្រោយទទួលបានការលើកទឹកចិត្តជាច្រើន។ Influencer ល្បីឈ្មោះរូបនេះនិយាយទាំងអួលដើមករលីងរលោងទឹកភ្នែកនិងទទួលស្គាល់ថារឿងកាលពីសប្តាហ៍មុនប៉ះពាល់អារម្មណ៍ខ្លាំងតែក៏ទទួលយកព្រោះតែជាបុគ្គលសាធារណៈមិនអាចឱ្យគេចូលចិត្តទាំងអស់បាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNIa6LEJOAueECsQvHOZGz5tB0f9XDQ_qhiHy0qaXIMpt7l3ILazuQEKgHyhNE1nZP4uafsIm2sPTs6Fe3xzE0RmwEYQxvx6NNf0vD-aTXzdQw3YGGepWtmVDBXgQ5sXgStPJlrp5zkJjB_wknjc71qA_rfd8NA4G9rwB0fW6i9VjFtRcoRZzazeac949A/s1800/image_2025-03-17_10-29-59.png
ក្រោយពីស្ងប់ស្ងាត់មួយរយៈមិនលេចមុខនៅលើបណ្តាញសង្គមបន្ទាប់ពីរងនូវការរិះគន់នៅក្នុងកម្មវិធី ទៅស្រុក រដូវកាលទី៣ ជា ស្រីនា បានវិលត្រឡប់មកវិញហើយបន្ទាប់ពីស្ថានភាពផ្លូវចិត្តល្អប្រសើរទទួលបានការលើកទឹកចិត្តពីហ្វេនៗ ក្រុមគ្រួសារនិងមិត្តភក្តិ។ នៅរសៀលថ្ងៃទី១៦ មីនា ជា ស្រីនា បានបង្ហោះវីដេអូ Stories ដោយបាននិយាយថានាងបានបាត់មុខពីបណ្តាញសង្គមហើយបើប្រាប់ថាគ្មានរឿងអ្វីកើតឡើងប្រៀបដូចជាកុហកពេក។ ស្រីនា បានបន្តទៀតថារឿងកាលពីមួយសប្តាហ៍មុន(កម្មវិធីទៅស្រុក) គឺវាប៉ះពាល់អារម្មណ៍នាងខ្លាំងតែនាងទទួលយកដោយសារតែការងារខ្លួនគឺជាមនុស្សសាធារណៈ គ្រាន់តែនាងត្រូវការមើលថែសុខភាពផ្លូវចិត្តដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCa-J6f0ste5NWTpJnxVgt-bykXte_46FOL6QFZJJdSk4RA-w5dbdfqK72T4Agi4WezdcHup_SPrwVChipx2rXVK8f4H3xs4bBtHLRm_PlXvnnc9fzvlqVrHgEgUqI0b1XRSmHYV6Hh4nOj9eNPHcEkqqqBs_J_KBZ046X4q653emB9v_GabSawJfscYAz/s1800/image_2025-03-17_10-30-05.png
Influencer ក្រសោបពាននៅក្រៅប្រទេសរូបនេះបានបន្ថែមទៀតថា មូលហេតុដែលនាងអាចត្រឡប់មកវិញលឿន គឺនាងដឹងគុណទៅកាន់ហ្វេនៗបងប្អូនមិត្តភក្តិ ខណៈ ជា ស្រីនា និយាយទាំងអួលដើមកអមដោយទឹកភ្នែករលីញរលោង។ ក្នុងនោះដែរ ប្រពន្ធ ហេង វិសាល បានបញ្ជាក់ថាពេលនេះស្ថានភាពផ្លូវចិត្តរបស់នាងបានល្អប្រសើរហើយ ហើយការដែលនាងយំនេះគឺដោយសារតែការរំភើបចិត្តពេលឃើញអ្នកគាំទ្រនិងមិត្តភក្តិបានផ្តល់កម្លាំងចិត្តប្រាប់ពីតម្លៃនាងវាជាកម្លាំងចិត្តជំរុញឱ្យនាងត្រឡប់មកវិញ ហើយរឿងនេះបានធ្វើឱ្យនាងរៀនសូត្របានច្រើនពីខ្លួនឯង អ្នកដទៃ តម្លៃមិត្តភាព រៀនសូត្របានច្រើនពីការងារនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjon6aHAkCSahhNmP8rP06369PrZ0m5D2bBrXSJCT9h_KXThT9UWHIGvHe5oCY6qOnz_hCTB9quVacsUjPLoLc_mPbYz5Q5Ytg41V6cBTV5_FXdA-en2bE0zvIv7cR7WA5hE1hzhN4Q5hyLsO_fJ-1sRAS8ucwTpa6qiRq8PPpWJa2mrg5ZunFURDfp8baK/s2048/image_2025-03-17_10-30-08.png
ជា ស្រីនា ក៏បានបញ្ជាក់ដែរថានាងមិនបោះបង់ការងារនេះនោះទេនាងស្រលាញ់ការងារធ្វើវីដេអូណាស់ Content Creator គ្មានអ្វីក្រៅពីព្យាយាមអភិវឌ្ឍន៍ខ្លួនឯង មានការដឹងខ្លួនឱ្យបានច្រើនជាងមុនបន្តចែករំលែកអ្វីដែលល្អៗទៅកាន់ហ្វេន…។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjci8I3sym8pN8o-VVUQ6MFUmtJMe-UQo6ZGdKUPG3JV8Qkyq8lL94SYMbTjajwbkx0M7rZou0NQ07eXgmj6EUEJvV2sH_0TXdRMzl8Er4YGGnDdZO4Rcx3u0QDPZRzU33mp_MX7C-CbqmA_7U6rfsC2EMtdix0yGfrd1B8Op6EmW6n_UOhkZULJx6WyxF2/s1800/image_2025-03-17_10-30-13.png

គួរបញ្ជាក់ថា ជា ស្រីនា បានរងនូវមតិរិះគន់យ៉ាងច្រើននៅក្នុងកម្មវិធីកម្សាន្តរបស់ស្វាមីគឺលោក ហេង វិសាល ដែលហាក់ដូចជាធ្វើបាប សុភារាជនិងហ្វី៕

តារាសម្តែងនិងជាតារាទិកតុក Lee Si Young ដាក់ពាក្យសុំលែងលះស្វាមីបន្ទាប់ពីរៀបការបាន៨ឆ្នាំ

0

យោងតាមគេហទំព័រ YTN នៅថ្ងៃទី១៧ បានឱ្យដឹងថា តារាសម្តែងស្រី Lee Si Young និងស្វាមីលោក Jo ជាម្ចាស់ភោជនីយដ្ឋានកំពុងតែដំណើរការនីតិវិធីលែងលះ។ អ្នកទាំងពីរបានបញ្ជូនឯកសារចាំបាច់ទៅតុលាការគ្រួសារក្រុងសេអ៊ូលកាលពីដើមឆ្នាំ២០២៥។ ខណៈពេលដែលលក្ខខណ្ឌសំខាន់នៃការលែងលះត្រូវបានព្រមព្រៀងគ្នា ពួកគេនៅតែស្ថិតក្នុងដំណើរការបញ្ចប់ព័ត៌មានលម្អិតនៅឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAAsrhkCLIM2MeyYerzeZFUTPjGi8pX7MBOVGTineNQNtX-eaUcfOWrD_lxdnb8_2v9cSKjDO6lmvIdvYXjTmP4GEihIh6Unz3yEruVTkH55cS7icwGkFosAD68Z8TW7cnC2jfGjTHUBjpD7jT1j3RI1Ws9w-dh7P0v_dnXpgnR-IR0QWgN_VTz8tZ58eM/s1350/Snapinsta_app_484243863_18497439205029767_1783199251214886363_n.jpg
Lee Si Young បានរៀបការជាមួយលោក Jo ដែលមានអាយុលើសនាង៩ ឆ្នាំរបស់នាងកាលពីឆ្នាំ ២០១៧ក្នុងអាជីពសម្ដែងរបស់នាង។ អាពាហ៍ពិពាហ៍របស់ពួកគេទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសដោយសារតែភាពជោគជ័យរបស់លោក Jo នៅក្នុងអាជីវកម្មភោជនីយដ្ឋាន ដែលលោកត្រូវបានគេដាក់ឈ្មោះថា «Little Baek Jong Won» សម្រាប់ការពង្រីកជាបន្តបន្ទាប់របស់លោក។ នៅឆ្នាំបន្ទាប់ Lee Si Young សម្រាលបានកូនប្រុសរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt5Pp9c5RHg1crBVbekhZc8wEPVmtAaK5BBZPKz1YywNr2Y_SauK1h_oYeSE-w7Tr1P1ZW7Zsxy94vcwcV4Kevu4WvsO_aqyLGIVEkFDjAqq7n3lWA17hCK3KzJWNTNhwxp5FmxrFgP4LHsaLc7c23zDhCoVdj1OzgQG9lxqzdf5pgJceDHu1-TojgrcAx/s1104/image_2025-03-17_11-34-10.png

ពេញមួយជីវិតអាពាហ៍ពិពាហ៍របស់នាង Lee Si Young បានចែករំលែកទិដ្ឋភាពនៃជីវិតគ្រួសាររបស់នាងនៅក្នុងកម្មវិធីផ្សេងៗដែលបង្ហាញពីគ្រួសាររីករាយ និងបើកចំហ។ ទោះបីជាយ៉ាងណាបន្ទាប់ពី៨ឆ្នាំមក ប្ដីប្រពន្ធមួយគូនេះបានសម្រេចចែកផ្លូវគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiawHMtNevOmcqXDAGP3kECkwGdMYwoHhm3kSi92k0bz5SmCX1VBkx9lbG5AnpmcsGOaWuLgciDVD7wtTLqKhpDMVy5rltDP0My7EPdIvZaLX6z3lKK01FKmP8qm6wklfae_iuWuEu1T2orDVvJ9w8dWFbhkMuHif6sHktcoDU1kHY6hKxvDn5oR3cSnIqF/s740/image_2025-03-17_11-34-09%20(2).png

Lee Si Young បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៨ ហើយទទួលបានការទទួលស្គាល់ជាសាធារណៈតាមរយៈរឿង «Boys Over Flowers» និងកម្មវិធី «We Got Married» ។ មិនត្រឹមតែមានប្រជាប្រិយភាព នាងក៏បានហ្វឹកហាត់ប្រដាល់ ហើយថែមទាំងបានឈ្នះការប្រកួតប្រដាល់ស្ម័គ្រចិត្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEims_LsHT-IlmVYNx52ucv2B2h0bnvAbZfx6B5ktAIQ54eoMKpCUxQ69jvxfnPNWDU-hLtqeRvk1SC8MtaZuRJ16I_6JIXQcOGcH32qPufeJh3ko1TShLvsutiypUenYx2oUEnZvhPGKvGDVBhs8_nUGN3KlzmtxGBl0f93bP7vGoTOBoiPM49uK9SDYBQO/s1253/image_2025-03-17_11-34-09.png

ស្នាដៃថ្មីៗបំផុតរបស់នាងរួមមានរដូវកាលទី ២ និងទី ៣នៃស៊េរី Netflix មានចំណងជើងថា «Sweet Home» ដែលបានចេញផ្សាយកាលពីឆ្នាំ២០២៤។ ក្រៅពីអាជីពសម្តែង តារាស្រីរូបនេះគឺមានភាពល្បីល្បាញយ៉ាងខ្លាំងលើមាតិកាទិកតុកដែលមានអ្នកតាមដានជាង១៧លាននាក់ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងជាមួយមាតិកាប្លែកៗជាច្រើន៕

ស្ពានឬស្សី តំបន់ទេសចរណ៍ថ្មីនៅខេត្តកំពត នឹងលេចរូបរាងមុនថ្ងៃចូលឆ្នាំខ្មែរ

0

សហគមន៍នេសាទ-ទេសចរណ៍កំពង់សាមគ្គី បានសាងសង់ស្ពានឫស្សីប្រវែង៣៥០ម៉ែត្រ ដែលជាតំបន់ទេសចរណ៍ថ្មីផ្សាភ្ជាប់រវាងទេសចរណ៍ និងសហគមន៍នេសាទ ក្រោមជំនួសឧបត្ថម្ភពីអង្គការ អេដ អេ អាកស្យុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsGh5LQexPySKLHLzrYJmj7fa-st2BUdxOhA6rk3Fa6-2C4qCDxz1GTLb2WohLgbJuY6hmTsQm7BVHD5GHsFbr7Z3SBDXWMktfC6WRM5yTddMjt2XTXp2pMe3ulPAfvh72g0mJz7diUe2ne4cPOKhgwobXue7fr1OTMzhaVOg5SK2Xr_fbFlEydGPZjD6N/s2048/480777130_639052265723732_4968510028782563258_n.jpg

ស្ពានឫស្សីថ្មីនេះ ត្រូវបានសាងសង់ឡើងតាំងពីដើមខែមករា ឆ្នាំ២០២៥ ខណៈបច្ចុប្បន្នសាងស់រួចរាល់ប្រមាណជា៣២០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE_XsmKi15e2HODuymdQDoFI5Kt_fxnWPIroxcDOyQOPQ2lCowSM4BP57kCI3PIiIrvvhZd51uP7bj4E8ojpsX4eWyYJvFToX9Iy2OQO6OxQVdvCrfimi1__5ADnw_W8bxrMyGoNPj8SlreyyHbzXXzSTPtwnBkcbJRQpnkdsL6eST8Nt-YbjVZ5k_auxj/s960/482227795_639046949057597_483764212400216256_n.jpg

ស្ពាននេះ ត្រូវបានគេរំពឹងថានឹងរួចរាល់១០០ភាគរយ មុនពេលពិធីចូលឆ្នាំខ្មែរ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjGV0URTda21A4b3Ht4qlXB4fjuFcM6yRHy7e-Rr6xai11Q3Bwf6BfMF_M_jsBmhxzVreRAjJXe4pU7LkrhrN8-94ynwPErAQQLdGMGMNC5frPKye9zdcvO12HAwk4W7zRUMjZkZ0mwJZsjo6_zR5pl-vaGxE7APw4YdJOTQqL3NiBdVD7nboGq3mJGKIk/s960/482238725_639047019057590_8789118988784004758_n.jpg

ក្រោយសាងសង់រួចស្ពានឫស្សីនេះ នឹងក្លាយជារនាំងបាំងរលកសមុទ្រ ក្នុងការដាំដុះដើមកោងកាងក្នុងសហគន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixhcpKuYhZU7umVWWnoUorJUUhILM5BkvIQoMMCgW0gL3zmFHKb4USlNyjyiPEkylWwrvQp-7Zkv5Erx_X0N2P_18V55_OALOLVrJLQdUHUAi43sM_FGeT_2rCjbadFt0ykiQTYoCQPdha8IFRuhE0RO8Df18AFpb4DpJ4H3Ifu8MP8La7KmaqENH10q7T/s960/482348785_639047122390913_8052488367096346345_n.jpg

បន្ថែមពីនេះ ស្ពាននេះ ក៏ជាមធ្យោយាបាយមួយសម្រាប់ភ្ញៀវទេសចរឆ្លងទៅកន្លែងចិញ្ចឹមត្រីរបស់សហគមន៍ ដែលមានកន្លែងអង្គុយលេង និងអនុញ្ញាតឱ្យស្ទូចត្រីនៅទីនោះបានផងដែរ៕