កុមារតូចៗដែលស្ថិតនៅក្នុងវ័យកំពុងរីកចម្រើនខ្លាំងផ្នែកខួរក្បាល ងាយនឹងទទួលយកនិងត្រាប់តាមអ្វីដែលពួកគេឃើញណាស់ ជាពិសេសគឺងាយនឹងកាត់អ្វីដែលពួកគេតែងតែមើលឃើញជាប្រចាំ។ បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយកាន់តែទំនើប ការស្វែងរកមាតិកាសម្រាប់មើលកម្សាន្តកាន់តែមានភាពងាយស្រួល។.png)
ជាក់ស្ដែងសម្រាប់កុមារតូចៗមួយចំនួនដែលឪពុកម្ដាយរបស់ពួកគេអនុញ្ញាតឲ្យពួកគេចុចកាន់ទូរស័ព្ទដៃ ឬថេប្លេតបានដោយផ្ទាល់នោះ ពួកគេនឹងមានសេរីភាពយ៉ាងខ្លាំងក្នុងការស្វែងរកមាតិកាកម្មវិធី ឬគំនូរជីវចល ដែលពួកគេចូលចិត្ត និងចង់មើលដោយខ្លួនឯង។ ប៉ុន្តែការផ្ដល់សិទ្ធិបែបនេះ អាចផ្ដល់ផលមិនល្អជាច្រើនដល់ពួកគេ ព្រោះមិនប្រាកដថា អ្វីដែលពួកគេបានមើល ល្អសម្រាប់ពួកគេឡើយ។
អ្នកជំនាញ និងអ្នកមានបទពិសោធជាមួយកុមារបានលើកឡើងដូចៗគ្នាថា៖ កុមារតូចៗជាច្រើនបាន ប្រឈមនឹងបញ្ហាយឺតការនិយាយ ខ្សោយទំនាក់ទំនង រឹងរូស និងភាពឆ្លាតវៃចុះខ្សោយ បន្ទាប់ពីពួកគេតែងតែទស្សនាគំនូរជីវចលទាំងនេះ រួមមាន៖
1. រឿង Happy Tree Friends ៖ ជាគំនូរជីវចលដែលមានពណ៌ចម្រុះមានតួអង្គCute Cute ប៉ុន្តែគ្រប់ភាគនៃរឿងនេះគឺបង្ហាញពីអំពើហិ..ង្សាយ៉ាងព្រៃ..ផ្សៃ។
2. រឿង Shaun the sheep ៖ គ្រប់តួអង្គនៅក្នុងគំនូរជីវចលនេះមិននិយាយគ្នាឡើយ ជាទូទៅពួកគេប្រាស្រ័យទាក់ទងគ្នាដោយកាយវិការប៉ុណ្ណោះ។
3. រឿង Masha and the bear ៖ សម្រាប់រឿងនេះមាននិយាយខ្លះៗ ជាភាសាអង់គ្លេស ឬភាសាផ្សេងទៀត ប៉ុន្តែវាមិនមែនជាគំរូល្អសម្រាប់កុមារទេ ដោយសារតួអង្គក្មេងស្រី Masha មានអត្តចរឹកមិនស្ដាប់បង្គាប់ និងចូលចិត្តធ្វើរឿងគ្រោះថ្នា..ក់។
4. រឿង Larva ៖ជារឿងបែបកំប្លែងៗគួរឲ្យអស់សំណើចស្ទើគ្រប់វគ្គ ប៉ុន្តែមិនសមឲ្យកុមារតូចៗមើលឡើយ ព្រោះតួអង្គមិននិយាយ ហើយបញ្ចេញតែសម្លេងយំ សើច ឬស្រែកប៉ុណ្ណោះ។
5. រឿង Oggy ៖ វាមិនមានតម្លៃអប់រំសម្រាប់កុមារ ហើយតួអង្គសត្វល្អិតតូចៗដែលនាំបញ្ហាដល់តួអង្គសត្វធំបែរជាតែងតែឈ្នះរហូត កត្តានេះអាចនាំឲ្យក្មេងខូច ធ្វើអ្វីតាមចិត្តចង់
ទាំងនេះសុទ្ធតែជាគំនូរជីវចលដែលល្បីៗនិងពេញនិយមខ្លាំងក្នុងពេលបច្ចុប្បន្ន ប៉ុន្តែក្រៅពីនេះ ក៏នៅមានគំនូរជីវចល ដែលមានសកម្មភាពហិ..ង្សា មិនប្រើពាក្យពេជន៍សន្ទនា បញ្ចេញកាយវិការមិនសមរម្យ និងគ្មានតម្លៃអប់រំជាច្រើនផ្សេងទៀត ដែលជំរុញឲ្យមានផលអវិជ្ជមានដល់អត្តចរឹក និងការវិវឌ្ឍន៍ផ្នែកបញ្ញាស្មារតីរបស់កុមារ។ ដូចនេះ ក្នុងនាមជាអាណាព្យបាលលោកអ្នកគួរចេះសង្កេត និងគ្រប់គ្រងលើអ្វីដែលកូនៗរបស់ខ្លួនកំពុងតែមើល ដើម្បីចៀសវាងផលប៉ះពាល់ដែលអាចកើតមាននៅថ្ងៃក្រោយ៕










