ទីក្រុងសៀងហៃ ៖ ដើម្បីដើរឲ្យទាន់ទីផ្សារមាសកំពុងឡើងថ្លៃ ប្រទេសចិនបានបើកដំណើរការម៉ាស៊ីន ATM ប្រភេទថ្មីមួយនៅទីក្រុងសៀងហៃ ដែលអាចរំលាយដុំមាស ហើយផ្លាស់ប្ដូរវាទៅជាសាច់ប្រាស់ត្រឡប់ទៅវិញក្នុងរយៈពេលត្រឹមតែ ៣០នាទី ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtE1F7tBRdgE6nwcDM2wGJrRFtSmO3GmZDTGss56_gJwOC0X00VOgKXzzjDZNvbYnpQtabKknLLegcb2jA3gGd6rj-QrfwivdtW4k4HFNaKEzgnd0GXSqCtJew64m16S_xnBFMudtFmg4TutmoYhWg2zrYOSTBaztYYRv6UiCWAkzPdf4yLOZ_NcmVmHLX/s1199/image_2025-05-02_13-21-41.png

ទូរATM ប្រភេទថ្មីនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Kinghood Group នៅក្នុងទីក្រុង Shenzhen។ ម៉ាស៊ីននេះទទួលយកមាសទម្ងន់ចាប់ពី ៣ជី ឡើងទៅ ហើយត្រូវតែជាមាសដែលមានភាពសុទ្ធចាប់ពី ៥០% ឡើងទៅផងដែរ។ លក្ខណៈពិសេសរបស់ទូរATMរំលាយមាសនេះគឺ ៖ ប្រើប្រាស់សីតុ្ហភាពប្រហែល ១,២០០ អង្សាសេក្នុងការរំលាយ, អាចវាស់ទម្ងន់ និងភាពសុទ្ធដោយផ្ទាល់ ព្រមទាំងអាចអនុញ្ញាតឲ្យអតិថិជនដកយកសាច់ប្រាក់ ឬផ្ទេរចូលក្នុងគណនីធនាគារឲ្យតែម្ដង (ប៉ុន្តែវាគិតកម្រៃសេវាមួយចំនួន)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkrdgWKkIUoQG9jbMC_r8p-BfF58wqNE5s3un9iDrB4_ksTZ3KKhsxLqjVtje7BGxmsN7Ekw3v6xzK-EQoggr8aeb1qURr7-qyOhRjMWnJV6fAWzSH4ji4baTB3saS-1Bw96k-DrvwSardTyvIBA3KMHpugjrl8eaged0a7jPYz1tTRIjClgo3vuIJ45SC/s596/image_2025-05-02_13-21-42%20(2).png

បច្ចុប្បន្នដោយសារតម្លៃមាសលើទីផ្សាពិភពលោកកំពុងឡើងថ្លៃខ្ពស់ ដូច្នេះសេវាកម្មនេះកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ មនុស្សជាច្រើន បានមកតម្រង់ជួររង់ចាំដើម្បីធ្វើការយកមាសរបស់ពួកគេដែលបានសន្សុំទុកមករំលាយប្ដូរជាសាច់ប្រាក់ភ្លាមៗ។ ម៉ាស៊ីននេះដំណើរការរយៈពេល១២ម៉ោងក្នុងមួយថ្ងៃ គឺចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៩យប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXDvTrqCtk-JInd1pxlsVEZpLuOXlm97ok23bE4hmULkB3es-aN0iFjsCwOnAmqKGxY-wQfQedwGfQqo_GCUiNDjv6coENF4mWngCGnv7qu7z-OhK12UQ2U3DNuYstieeK9h8yKo4p87XYbkDqoyGYwuUvltmhKgmFIf5-ftFWypN7Ea4U7oKbMcYgvUol/s1280/image_2025-05-02_13-21-42.png
មនុស្សម្នាដែលបានមកទទួលសេវាកម្មរបស់ទូរATMនេះបាននិយាយថា ៖ ការដាក់ប្រើប្រាស់ទូរATM នេះវាមានភាពងាយស្រួលជាងការយកមាសទៅលក់នៅក្នុងហាងលក់គ្រឿងអលង្ការ ព្រោះពួកគេគ្រាន់តែយកមាសរបស់ពួកគេដាក់ចូលទៅ ម៉ាស៊ីននឹងធ្វើការពិនិត្យគុណភាព និងទម្ងន់បន្ទាប់មកគុណជាតម្លៃទឹកប្រាក់ដែលត្រូវទទួលបានមកឲ្យវិញដោយមិនត្រូវការលិខិតបញ្ជាក់ការទិញ-លក់ ត្រូវចំណាយពេលរង់ចាំយូរ និងបានតម្លៃទាបជាងក្នុងទីផ្សារជាក់ស្ដែងដូចនៅតាមហាងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAunBJ65wg21lEnHKYew8KJYPH0ntEO9a2-aMZxlaTrM2E7Ct7_FBE0RjCb7o9JqWT4zk4NVV9uptSeoUt1GdVxG5tyDWYHtccRmVgsXkiEAearFL2UcNjpa0I_HmJBVD4fzGxjCOpeohnFtVOYKDaE6rYudmpLyZK-APiMs2uO4Ln7z2B1u2EGl7V7jdA/s1034/image_2025-05-02_13-21-42%20(3).png

បើទោះជាម៉ាស៊ីន ATM រំលាយមាសបែបទំនើបនេះមានការគាំទ្រច្រើន និងមានភាពងាយស្រួលក៏ពិតមែន ប៉ុន្តែវាក៏អាចផ្ដល់នូវគុណវិបត្តិបានផងដែរ។ មនុស្សមួយចំនួនបារម្ភពីបញ្ហាអសុវត្ថិភាព ដោយសារវាអាចជាឪកាសល្អសម្រាប់ក្រុមចោរដែលលួ..ចមាសពីគេហើយយកមកដាក់រំលាយយកប្រាក់បានយ៉ាងងាយស្រួលព្រោះវាមិនត្រូវការឯកសារបញ្ជាក់។ មួយវិញពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់វានៅមានកម្រិត ប្រសិនបើវាអាចនឹងកើតមានកំហុសបច្ចេកទេសណាមួយហើយការវាស់គុណភាពមាសនោះខុស ដូច្នេះប្រាក់ដែលត្រូវទទួលប្រាកដជាបានតិចជាងតម្លៃជាក់ស្ដែង ព្រោះតែម៉ាស៊ីននេះមិនអាចចរចាតម្លៃបានឡើយ៕