ទំនប់អាងទឹក ៣០កញ្ញា ប្រៀបបានជាសរសៃឈាម មិនអាចកាត់ផ្តាច់បាន នៅក្នុងវិស័យកសិកម្ម នៃខេត្តកំពង់ធំ។
អាងទឹកនេះ ប្រើសម្រាប់រក្សាទុកទឹក បម្រើឱ្យពហុវិស័យ ជាពិសេសវិស័យកសិកម្ម ដែលអាចស្រោចស្រពលើផ្ទៃដីស្រូវប្រាំងប្រមាណ ៨ពាន់ហិកតា និងផ្តល់ប្រភពទឹកប្រើប្រាស់នារដូវប្រាំង សម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
គម្រោងប្រព័ន្ធធារាសាស្ត្រ អាងទឹក៣០កញ្ញា មានសមត្ថភាពស្តុកទឹកបានប្រមាណ ៣៥លានម៉ែត្រគូប អមជាមួយនឹងសំណង់សំខាន់ៗ៣ផ្សេងទៀតដែលរួមមាន៖
- ទំនប់ប្រវែង ១ ២០០ម៉ែត្រ
- ប្រឡាយមេបេតុងចំនួន ៣ខ្សែ មានប្រវែងសរុប ៥១ ០០០ម៉ែត្រ
- ប្រឡាយរងទី១បេតុងចំនួន ១៣ខ្សែ មានប្រវែងសរុប ៩១ ៧០០ម៉ែត្រ
គម្រោងនេះនឹងធ្វើឱ្យសន្តិសុខទឹកនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅនឹងហានិភ័យអាកាសធាតុ៕.png)










