ផ្លូវជាតិលេខ៤ គឺផ្លូវជាតិដ៏សំខាន់បំផុតមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដែលជាស្នូលតំបន់សេដ្ឋកិច្ច។
ផ្លូវនេះ មានឈ្មោះដើម ជាផ្លូវហាយវេ មិត្តភាព ខ្មែរ-អាមេរិក មានប្រវែង២៣០ គីឡូម៉ែត្រ ដែលត្រូវបានស្ថាបនា នៅឆ្នាំ ១៩៥៥ និងរួចរាល់នៅឆ្នាំ១៩៦០ ក្រោមមូលនិធិរស់សហរដ្ឋអាមេរិក។.png)
ដើមឡើយ ការធ្វើដំណើរនៅលើផ្លូវជាតិលេខ៤ តម្រូវឱ្យបង់ប្រាក់ ដែលមានស្ថានីយចំនួនបី ក្នុងការប្រមូលថ្លៃសេវា ក៏ប៉ុន្តែមិនយូរប៉ុន្មានក៏បើកឱ្យដំណើការដោយឥតគិតថ្លៃ។
ផ្លូវជាតិលេខ៤ ត្រូវបានសាងសង់ជាពិសេសសម្រាប់ការដឹកជញ្ជូនទំនិញរវាង រាជធានី និងកំពង់ផែ ដោយរថយន្តដឹកទំនិញធុនធ្ងន់ និង កុងតឺន័រ។
បច្ចុប្បន្ននេះ ផ្លូវជាតិលេខ៤ ក៏នៅតែមានភាពមមាញឹក បើទោះបីជាមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុយ៉ាងក៏ដោយ។.png)
គួរបញ្ជាក់ថា ផ្លូវជាតិលេខ ៤ ទើបតែត្រូវស្ថាបនាឡើងវិញ ក្រោមទំហំទឹកប្រាក់ជាង១០០លានដុល្លារ ដែលជាកម្ចីសម្បទាន ពីធនាគារពិភពលោក៕










