Home Blog Page 561

មន្ត្រីនគរបាលប្រព្រឹត្តល្មើសវិន័យ នឹងបញ្ជូនទៅធ្វើការនៅតាមព្រំដែន

0

ចាប់ពីពេលនេះតទៅកងកម្លាំងនគរបាលចំណុះនៃក្រសួងមហាផ្ទៃទាំងអស់ ដែលបានប្រព្រឹត្តិខុសនឹងត្រូវបញ្ជូនទៅធ្វើការនៅព្រំដែន។

ថ្លែងក្នុងពិធីបិទវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ វគ្គបំប៉នជំនាញបង្ការនិង បង្ក្រាបសកម្មភាពចលាចល វគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង នៅសាលានគរបាលជាតិមិត្តមភាពកម្ពុជា-វៀតណាម នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា៖” មន្រ្តីនគរបាលខ្លះបានធ្វើការស្រួលនៅតាមអង្គភាព មិនខិតខំធ្វើឱ្យល្អទេ បែរជាទៅបង្ករឿងល្មើសវិន័យ! ដូច្នេះមានតែឱ្យទៅព្រំដែន ដើម្បីដឹងថាកងកម្លាំងនៅទីនោះគាត់លំបាកកម្រិតណា មកវិញកែប្រែខ្លួន ហើយខិតខំធ្វើការឱ្យបានល្អ”។

ចំពោះការដាក់ពិន័យនេះ តម្រូវឱ្យកម្លាំងនគរបាលដែលប្រព្រឹត្តិខុស ត្រូវទៅធ្វើការនៅព្រំដែនចន្លោះពី៣ខែ ទៅ៦ខែ។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ទៀតថា៖”អង្គភាពជំនាញនឹងសម្រេចបញ្ជូនទៅធ្វើការព្រំដែនជំនួសឱ្យការបន្ថយស័ក្ដិ តែក៏មានករណីខ្លះបន្ថយទាំងស័ក្ដិ និងថែមទាំងបញ្ជូនទៅព្រំដែន”៕

 

 

ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍ខ្លាំងនឹងដំណើរកម្សាន្តនៅកសិដ្ឋានក្នុងតំបន់ជនបទវៀតណាម

0

ប្រទេសវៀតណាម ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ថា ក្រោយពីក្រសួងទេសចរណ៍វៀតណាមអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសចូលរួមដាំដំណាំនៅកសិដ្ឋានក្នុងតំបន់ជនបទ បានធ្វើឱ្យជនបរទេសចាប់អារម្មណ៍យ៉ាងខ្លាំងនឹងតំបន់ធម្មជាតិ និងជីវិតរស់នៅរបស់ពលរដ្ឋវៀតណាម ។ វាធ្វើឱ្យប្រាក់ចំណូលរបស់កសិករកើនឡើង ព្រមទាំងលើកកម្ពស់គុណភាពទិន្នផលកសិកម្មផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJzfqQImSmoNO9XvaWGppeSTnp6WubG5uNqCTOAGFsYwk216-eX7twKMYfLVNBOu65SdRfSnuWB_nFBLMn-grWq3HHzrUvUpSIHh2rvrrtp6jg-dJRCRmw-NptEMu9UpzxtoWWwp-6pV8jtYCQ37c9Bpks0IX_JD7PE22m8RJ6hA7xsgTNVSdiB5Hfmd00/s1200/image_2025-03-17_14-36-53%20(2).png
បច្ចុប្បន្ន ភ្ញៀវទេសចរបរទេសមកពីជុំវិញពិភពលោក ចាប់អារម្មណ៍នឹងដំណើរកម្សាន្តនៅតំបន់ជនបទ ដោយសារពួកគេចង់ឃើញពីជីវភាពរស់នៅ និងវប្បធម៌របស់ពលរដ្ឋវៀតណាម ។ តាមរបាយការណ៍ «Sustainable Travel Report» ឆ្នាំ២០២៤ របស់គេហទំព័រ Booking.com បង្ហាញថា ភ្ញៀវទេសចរ៩៤% និយាយថា ពួកគេតាំងចិត្តធ្វើដំណើរនៅតំបន់ធម្មជាតិ នារយៈពេល១២ខែខាងមុខ ។ នេះបើតាមភ្នាក់ងារគេហទំព័រ Booking.com និយាយមកកាន់សារព័ត៌មាន Vietnam News ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0Zw5ed6329SnQnLmTdjAFPLenZ1fJzAliMltc9ezKT1mhVubXufk9ysZhJmY9W-kbEHoAxjG2qCHeRK6gj3KrPrVPcHzVlA1_tx_67Adcd84QHUbI0MypLSJt7T6Hc10ti0MRYw1j4Zr1mrmv-dTuT2ySzOogrZUbF260zNOQStSlvI1lKX_Y5Cr_lpdP/s1000/image_2025-03-17_14-36-53%20(3).png

ក្រៅពីការចាប់អារម្មណ៍របស់ភ្ញៀវទេសចរបរទេស ភ្ញៀវទេសចរវៀតណាម ក៏ចាប់អារម្មណ៍នឹងដំណើរកម្សាន្តនៅតំបន់ជនបទដែរ ។ បើតាមរបាយការណ៍ «2024 Holiday Homes Outlook» បង្ហាញថា ផ្ទះស្នាក់នៅក្នុងកសិដ្ឋាន ២៨% និងផ្ទះស្នាក់នៅតំបន់ជនបទ ២១% កំពុងពេញនិយមសម្រាប់ភ្ញៀវទេសចរវៀតណាម ស្របពេលរដ្ឋាភិបាលលើកកម្ពស់ការដើរកម្សាន្តនៅតំបន់ទេសចរណ៍ប្រកបដោយភាពទទួលខុសត្រូវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiizNtGeFIsXP_e12PJOz9Saf4iwajCVZmFrE5zRRHN8C5UsH82vIQt43Ix7kjrBKfhKkK-3i2KK9KhZC7UfMaiyN7Ewo0apDWkbQw9p6lTUjvAFJXm43D1fnFreOR8kF5REk2kgrMcG_KX0PFIrRqCUyfaxc5s1FZNg4bFPvYj1zxiM_VDrORg_HdIHf5c/s1000/image_2025-03-17_14-36-53.png
ភ្នាក់ងារគេហទំព័រ Booking.com បន្តថា មរតកកសិកម្មដ៏សម្បូរបែប ទេសភាពប្លែកៗ ទិដ្ឋភាពដ៏ស្រស់ស្អាតនៅតំបន់ជនបទវៀតណាម និងការទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកក់ក្តៅ គឺជាកត្តាចម្បងសម្រាប់លើកកម្ពស់វិស័យទេសចរណ៍តំបន់សិកម្មនៅជនបទ ហើយភ្ញៀវទេសចរភាគច្រើនចូលចិត្តមកចម្ការដំណាំពុំប្រើប្រាស់សារធាតុគីមី ។ ក្រៅពីនេះ វិស័យទេសចរណ៍ជំរុញដោយសហគមន៍, តម្រូវការគាំទ្រសេដ្ឋកិច្ចក្នុងតំបន់ និងដំណើរកម្សាន្តនៅតំបន់ធម្មជាតិ បានជួយបង្កើនសក្តានុពលទេសចរណ៍វៀតណាមឱ្យកាន់ខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJdBnypYSmzBMMLv3DXOATbu2V6E4GVt_SExy9B7biAXmkjQcW-8KnRns6I5QanbaxsJU4Sw40Z0FhKb8pQgrcdZS1qZ3jQY2lbfeVC2lj7ucfjKD_hGZFDkv4F6PMP4BsLtp6Vd24WZvs_w9UC5t_qOayrxm8vO1WFGI24bptV-ypVUN4djfYUXQfu8LD/s2500/image_2025-03-17_14-36-54.png

ភ្ញៀវទេសចរពុំត្រឹមតែបានគយគន់ទេសភាពម្មជាតិដ៏ស្រស់ស្អាត និងមើលការរស់នៅរបស់ពលរដ្ឋនៅជនបទប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចចូលរួមចំណែកក្នុងកម្មវិធីផ្សេងៗផងដែរ ដូចជា ៖ ការរៀនសូត្រពីបច្ចេកទេសរកសិកម្មសម័យទំនើប ការដាំដំណាំក្នុងកសិដ្ឋាន និងរៀនធ្វើម្ហូបអាហារ ដែលចម្អិនពីបន្លែដាំដុះពុំប្រើប្រាស់គីមីក្នុងកសិដ្ឋាន ។ ហេតុនេះ ការដំណាំដំណាំ និងសេវាកម្មផ្សេងៗនៅជនបទបានជួយបង្កើនប្រាក់ចំណូលកសិករ រហូតដល់៧៣% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJRji86X-Jqif6aRvPcMQ9VDAmBTwlrfKDxxViIQfTRpmZHD2Aq31EVwr0Qo0XkBJ0TzAsy7DQbVLhxtel-O-Rhs8Yqn5pn0pnHHzJ7hUCsmw-v5ySVCHX_WThP38V5DiPnywCQt0A7X_ZUiymkgQwYCYc5AvL27PhELjAVmQ11Ix0Yh8zHk6V9-cFGEWc/s1500/image_2025-03-17_14-36-55.png

ដំណើរកម្សាន្តនៅតំបន់កសិកម្មដែលលើកទឹកចិត្តឱ្យភ្ញៀវទេសចរចូលរួមជាមួយកសិករ ពិតជាបានបង្កើនភាពសម្បូរបែបដល់ផលិតទេសចរណ៍ ព្រមទាំងផ្តល់ចំណូលខ្ពស់ដល់សហគមន៍ជនបទ ។ ក្រៅពីនេះ វាបានជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅតំបន់ជនបទទូទាំងប្រទេស ។ ការផ្តោតគោលដៅលើការទាក់ទាញភ្ញៀវទេសចរបរទេសមកកសិដ្ឋាននៅតំបន់ជនបទ គឺជាគោលដៅសំខាន់របស់គម្រោងអភិវឌ្ឍន៍តំបន់ជនបទថ្មីរបស់ជាតិ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ របស់វៀតណាម ៕

ផ្ទេរប្រាក់ទៅគណនីធនាគារខុស អាចអនុវត្ត ៣ វិធីនេះដើម្បីយកលុយមកវិញ!

0

ការផ្ទេរប្រាក់ទៅគណនីខុសមិនមែនជារឿងចម្លែកទេ ប៉ុន្តែតើយើងត្រូវធ្វើដូចម្តេចដើម្បីទទួលបានប្រាក់ត្រឡប់មកវិញនៅពេលដែលផ្ទេរប្រាក់ទៅគណនីធនាគារខុស?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOdpUWc34wK5334-aWYBDcY6-j77Uo70NZsQS62FmvjVB5W_72gQvoTrgFcwFQwt4aP-skeJC9MeWMV6h_FhmbPyPNT0c9rMtgk26bsq1gNKHyMY663eP7ptdTOZ590zb6phrNaWAV_wR0jBYBfqbUgglsejEsgbC5HCtPN2R-zzvGeUJ82rIR-xNNPOiU/s1200/image_2025-03-17_14-27-52.png

ក្នុងករណីផ្ទេរប្រាក់ខុសទៅគណនីធនាគារដូចគ្នា អ្នកដែលផ្ទេរប្រាក់ខុសអាចទទួលបានប្រាក់វិញតាមវិធីដូចខាងក្រោម៖

ជំហានទី ១៖ ទៅកាន់ការិយាល័យប្រតិបត្តិការរបស់ធនាគារ ហើយសុំជំនួយពីបុគ្គលិក។
ជំហានទី ២៖ ផ្តល់ព័ត៌មានរួមទាំងអត្តសញ្ញាណប័ណ្ណ/CCCD វិក្កយបត្រដែលបញ្ជាក់ពីប្រតិបត្តិការផ្ទេរប្រាក់ខុស…។
ជំហានទី ៣៖ បុគ្គលិកធនាគារផ្ទៀងផ្ទាត់ព័ត៌មាន និងទាក់ទងម្ចាស់គណនីដើម្បីស្នើសុំការបង្វិលសង។ ប៉ុន្តែសម្រាប់ជំហានទី ៣ គឺមាន ២ ករណីទៀត ដោយករណីទី១ អ្នកទទួលខុសមិនបានវេរលុយទៅវិញ មានន័យថា ធនាគារនឹងបិទគណនីអ្នកទទួលខុស ហើយសងប្រាក់ដែលផ្ទេរខុសមកអ្នកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvcTW8OFfvb0IElVISyNOOekTHy9HxlIpFLEDQwBjkteWA7b6QH3lXtcxKQ9BSzhwD8WdoyXzUg9HtQBnWpOzRM92j6PTCEoN-ZP29CPuqzN0aY8fVq6cfVbi3At_pHAHr_NrGP11AB1fEBSFqvxYUCqvUE2JqLE4NsQUMeBXznxVqb5lceGsa8xZCRNN6/s1600/image_2025-03-17_14-27-53%20(2).png

ករណីទី២ អ្នកទទួលខុសបានប្រើប្រាស់លុយនេះ៖ ធនាគារនឹងធ្វើការស្នើសុំ និងកំណត់ពេលវេលាអតិបរមាសម្រាប់ការសងប្រាក់វិញ។ ប្រសិនបើពេលវេលាដែលបានបញ្ជាក់បានកន្លងផុតទៅហើយ ហើយអ្នកទទួលនៅតែមិនទាន់បានប្រគល់ប្រាក់វិញ ធនាគារនឹងជូនដំណឹងដល់អ្នកដើម្បីចាប់ផ្តើមការប្តឹងផ្តល់តាមច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3il2gD0SHNzf0jyCVVM6MEnuyFPfzMwEpWGLe0gRiXNJE0738sn4thXSIB13xys6In57n0d1E1a7t3bfwwfdFONjJ8nPK4RXR80_TiF85TIGvMi_dmsiHhl86rw90E8_P4zlTy9Hs6tpZkkVOHVd4WaK-PR23mkafFBvdjIl0MB_WabmQJSi5_m62viGW/s1920/image_2025-03-17_14-27-53.png

ហេតុនេះហើយ ក្នុងករណីផ្ទេរប្រាក់ទៅគណនីធនាគារផ្សេងដោយច្រឡំ ដំណើរការទទួលប្រាក់វិញគឺស្រដៀងនឹងចំណុចខាងលើ។ អ្នកដែលធ្វើការផ្ទេរប្រាក់ខុសត្រូវទៅការិយាល័យប្រតិបត្តិការរបស់ធនាគារដែលជាកន្លែងដែលគណនីត្រូវបានបើក និងផ្តល់ឯកសារពាក់ព័ន្ធ។ បុគ្គលិកធនាគារនឹងទាក់ទងធនាគារអ្នកទទួលផល និងម្ចាស់គណនីដើម្បីជួយអ្នកក្នុងការទទួលបានប្រាក់របស់អ្នកមកវិញ។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលាដំណើរការអាចនឹងយូរជាងក្នុងករណីផ្ទេរប្រាក់ទៅគណនីធនាគារខុស។ ដូច្នេះ តើយើងត្រូវចំណាយពេលប៉ុន្មានដើម្បីយកប្រាក់ឱ្យបានលឿន?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNw4ZGHqFtEAAqjUdP74kQD6J9wHxK5BFHCGJORbZSaQeN7nv-Qc2vDJN1U23Wswo_PWCMN5ESc4OkdaBPc8R4r7IYc5qYCqxU2NG2FxW0vT6SRlnCDjci_Nv4KtXctsyvjBjhcEhybhtuA3Rh9dp5qnN-Bhhrwi4ReHb9u_q0_-3vOzr7c-6Xo1L0FRMc/s1000/image_2025-03-17_14-27-54.png

ពេលវេលាដែលត្រូវយកលុយមកវិញនៅពេលផ្ទេរទៅគណនីខុសគឺអាស្រ័យទៅលើកត្តាជាច្រើន ជាពិសេសដំណើរការប្តូរប្រាក់ជាមួយម្ចាស់គណនីដែលបានទទួលលុយខុស។ ប្រសិនបើម្ចាស់គណនីបានទទួលចំនួនខុសដោយស្មោះត្រង់ ពេលវេលាដើម្បីទទួលបានប្រាក់ត្រឡប់មកវិញនឹងខ្លីគឺប្រហែល ៣ ទៅ ៧ ថ្ងៃធ្វើការ។ ពេលវេលាកំណត់អតិបរមាដើម្បីទទួលបានប្រាក់របស់អ្នកមកវិញគឺ ១០ ទៅ ១៥ ថ្ងៃធ្វើការ។ ប្រសិនបើបន្ទាប់ពីពេលនេះ អ្នកមិនបានទទួលការបង្វិលសងវិញទេ អ្នកអាចដាក់ពាក្យបណ្តឹង ហើយវានឹងចំណាយពេលពីរបីសប្តាហ៍ទៅពីរបីខែដើម្បីទទួលបានប្រាក់របស់អ្នកមកវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh81DhlSo1g7_fYYiAgdlTsHZbODPX5BcDhBBxClDR1r9QaZgMkAlMU51dGWvHnwywDFrexjOyZAE9o4O7nobccpNkupgozRY-Y0DSTNer9cnvDUdlKGAO3BQX6JWWQPw-XsA9xWrDUT3WzZoJVNC0S_7o_sCrLsFgl1R22B9gxkxMsDz689Z7tUnJvFK-y/s900/image_2025-03-17_14-28-19.png

ចូលចិត្តញ៊ាំអាហារកំប៉ុងមែនទេ? តស់មកដឹងពីរបៀបទិញអាហារកំប៉ុងដោយសុវត្ថិភាព!

0

សព្វថ្ងៃនេះ មនុស្សជាច្រើនមានទំនោរងាកទៅរកអាហារកំប៉ុង ដោយសារតែវាមានភាពងាយស្រួលក្នុងការទទួលទាន ឬអាចបរិភោគបានភ្លាមៗ មិនថាក្នុងទម្រង់ជាត្រីខកំប៉ុង បន្លែកំប៉ុង ផ្លែឈើកំប៉ុង ការីកំប៉ុង និងសាច់កំប៉ុងនោះទេ គឺសុទ្ធតែអាចបរិភោគបានទាំងអស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitToNG5Ss5q8Lqh868weRxtyTJhkBdsvxpTJChsYK__umNg-qUvyS3XE0YleCfksyKZGBaroCnkKbvVSIMdxfagMmv0Jy6eijx9rXGctrVqfph1Ogi1ftp9r_E7ywzH-ghERx76LgsobIPnVe0qH-XH-z0FyuVlq2KQnpzC6PsqOzjBe957PuTrI0b1hQ0/s1200/image_2025-03-17_14-22-17.png

ប៉ុន្តែនៅពេលដែលយើងជ្រើសរើសទិញអាហារទាំងនេះ យើងក៏គួរគិតពីសុវត្ថិភាពផងដែរ ព្រោះអាហារកំប៉ុងភាគច្រើនផ្ទុកសារធាតុមិនល្អ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នក ប្រសិនបើបរិភោគច្រើន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sanook វិជ្ជបណ្ឌិតថៃ បាននិយាយថា ដើម្បីទិញអាហារកំប៉ុងប្រកបដោយសុវត្ថិភាព យើងគួរដឹងតិចនិចដូចខាងក្រោម៖

១.មើលកាលបរិច្ឆេទ៖ កាលបរិច្ឆេទ ខែ និងឆ្នាំគឺវាមានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះអ្នកគួរតែមើលវារាល់ពេលដែលអ្នកធ្វើការទិញ ព្រោះបើអាហារកំប៉ុងដែលអ្នកទិញបានផុតកំណត់ ពេលដែលយើងញ៉ាំវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពយើង ហើយអ្នកក៏គួរជ្រើសរើសកំប៉ុងណាដែលមិនទាន់ផលិតថ្មីៗ ដោយមើលកាលបរិច្ឆេទផលិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsbunIOTXZ8zWhsKwCzioySbYhdfd9fd_23r_zyR-kx3x6jEhgQVUlHl554eOYNccQbgau6VQN8HhZ9t6SON6gNpUibU0a3KvIIxgwGmqUnC0wp7u5UoUWAAwztUG58ygHIeJNxJtrE7BHf57_wt8bxAxuH1zMuYzFDLiUjJ_p2TyNkrmpexrPQyTNLSgG/s1500/image_2025-03-17_14-22-18%20(2).png

២.មើលរូបរាងនៃកំប៉ុង៖ ប្រសិនបើអាហារកំប៉ុងមានលក្ខណៈដូចជាប្រលាក់ ប៉ោង ហើម លេចធ្លាយ ឬច្រេះ អ្នកមិនគួរទិញវាមកបរិភោគឡើយ ព្រោះអាហារកំប៉ុងខ្លះបើទុកមិនបានត្រឹមត្រូវអាចបង្កឱ្យមានឧស្ម័នឡើងនៅខាងក្នុងដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពរបស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLs8g-WQKM09mpfJk_VUfuBmMPjqs0QNfVXMjOqucN0fn6rKkwD8LJGXQpZs3zF8iYPaH5jcLwYoYBF8yBSMgY2aFA2YwnxwbgiPMnJdDXJsQe_CD7QExfOEaAyyiwWK3ECn1JxPp9z6ji_fN5dU_eK_uVrua6eyNZFgk4EQsju2bsl2ACVMrU9SgWG1rw/s970/image_2025-03-17_14-22-18.png

៣.មើលប្រភពផលិតកម្ម និងទីតាំងផលិត៖ ទីតាំងចែកចាយ វាគួរតែជាកន្លែងពិតប្រាកដដែលអ្នកអាចទុកចិត្តបាន ដូច្នេះអ្នកមិនគួរទិញអាហារកំប៉ុងណាដែលមិនមានប្រភពដើមពិតប្រាកដនោះទេ ព្រោះការផលិតអាចនឹងមិនមានស្តង់ដារ ក៏ដូចជាអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើងបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoY15AHYYrx9ChuozQWO5VvD9og0WNxPeKqMnS7srI7ziV3dQ0veipBVkSatsK9jrRzFIfF8Ba6TZqMMQRMw6-Rsth-Qeqk8m3za5MAib_-zFwfWuClDkYalPXyeRwWdEudZJkMlEG-pBhbbgBQx53fD8idgbH562kOLiY_0J1XPJXV4CFVY9QvDCcQP-m/s1500/image_2025-03-17_14-22-19.png

៤.មើលស្លាកកំប៉ុង៖ អាហារកំប៉ុងដែលផលិតតាមស្តង់ដារត្រឹមត្រូវ គួរតែមានសញ្ញាបញ្ជាក់សុវត្ថិភាពពីរដ្ឋបាលចំណីអាហារ និងឱសថ ឬអ្វីដែលយើងតែងតែហៅថា FDA លើសពីនេះ អ្នកគួរតែទិញអាហារកំប៉ុងណាដែលមានឈ្មោះ ឬម៉ាកដែលគេស្គាល់ជាទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguemeZZHtW8ZlkT5dFSdw4lCY3kp5pZ3E_ViFS61JwCPqMKvgxzhLhfnRP70qsNUgurZbH33VkzLeqvQkLoXORvcLQ9jB7D4Mj2ws7Poo1Idpsu1wxw9K2a3aOFVAxD06BCNS5RO3IlcRHzDC6FHGoGKp0rY_Vl_-kBacM-sjdk7B8M9AwOknozc-zQqPT/s1500/image_2025-03-17_14-22-20.png

៥.មើលអាហារក្នុងកំប៉ុង៖ នៅពេលដែលអ្នកទិញអាហាររួចហើយ បន្ទាប់មកបើកគម្របកំប៉ុងឃើញមានស្នាមកោស ច្រេះ ឬមានក្លិនមិនល្អ អ្នកមិនគួរបរិភោគវាទេ ហើយកុំស្តាយអី អ្នកគួរតែបោះវាចោលភ្លាមទៅ ព្រោះវាមិនមានសុវត្ថិភាពសម្រាប់សុខភាពរបស់អ្នក និងគ្រួសាររបស់អ្នកនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1yW2iXaqkTxdEdJaWlfHU9aXvfAFC99S0PZpgHmjREqAYhMVTVY4rWPn0VvFzZfkXex2ArKMZ3EnHsKiI5juo-6HvmB-3AsC-epAuSbWOwpWUMNJkTPBrRHaMU5k316n3Xbp14nPEmxeemWGDWsQppYyKR8Voa3GV3P1mD2uZQ0RQ4mM6FPKtj3mZFCag/s800/image_2025-03-17_14-22-22.png

មកស្គាល់បឹងបុរាណតែមួយគត់នៅលើផែនដី ដែលមានរូបរាង និងលក្ខណៈស្រដៀងរណ្ដៅ Jezero របស់ភពអង្គារ!

0

បឹង Salda ដែលមានខ្សាច់ពណ៌សក្បុស ទឹកពណ៌ខៀវថ្លាឈ្វង់ អាចមើលឃើញដល់បាត ជារឿយៗត្រូវបានគេស្គាល់ថាជា “Maldives of Türkiye”។ ទោះជាយ៉ាងណាយោងតាមអ្នកវិទ្យាសាស្ត្រ បឹងមួយនេះគឺជាកន្លែងតែមួយគត់នៅលើផែនដី ដែលមានរូបរាង និងលក្ខណៈស្រដៀងនឹងរណ្ដៅ Jerezo របស់ភពអង្គារខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwEt7TLE5mUILgFDTHZtp1pYaKgbUjOtfoNOSi46dzkv9Z0StFOlFRRQsVisWlJ3UTeN8uiiMPEE5F6vYA4qDX0WBv__-8TS1DqZSAINVuQB7mGKLj75rzxCsjRV9iaGpMM09wkzO6UfMeqXULn6AVhq2fKM0P4tVKitmujexR8VjB63sC7hL8CiSN9Ye_/s1280/image_2025-03-17_14-19-33%20(2).png

រណ្ដៅ Jerezo របស់ភពអង្គារគឺជាតំបន់ចុះចតសម្រាប់យាន Rover Perseverance របស់អង្គការ NASA ដែលយាននេះបានចុះចតនៅរណ្តៅ Jerezo កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១។ ដោយសាររណ្ដៅ Jerezo ធ្លាប់ជាបឹងទឹកបុរាណ ដែលអាចផ្តល់ព័ត៌មានអំពីជីវិតកាលពីអតីតកាលនៅលើភពអង្គារ បឹង Salda ក៏មានលក្ខណៈ និងរូបរាងស្រដៀងរណ្តៅនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic16RgwSCh0jzV1PZEUlTDcKsMQmJH_2G8udXwX0fXHs-h5_ApkEZNWYsinBXDeIkU4w46T56Wu7wovLQyCktWdSiahZvm57sWlC2U86-7jsK6-QYh0VIKERrmWZ6-NsIJXXOEggMmHeF5mlZ_77BRvq25vBkygmByQ5om159dnN3TFWB_-a6-JxNxGYq9/s738/photo_2025-03-15_15-18-42.jpg

ទើបអ្នកវិទ្យាសាស្ត្រចាត់ទុកថា បឹង Salda ដែលត្រូវបានគេស្គាល់ថា Maldives of Türkiye គឺជាកន្លែងតែមួយគត់នៅលើភពផែនដី ដែលមានរូបរាង និងលក្ខណៈស្រដៀងនឹងរណ្ដៅ Jerezo របស់ភពអង្គារ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស IFL Science។ បឹង Salda មានទីតាំងស្ថិតនៅក្នុងខេត្ត Burdur ចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រពីរដ្ឋធានី Antalya និង ១១០ គីឡូម៉ែត្រពីទីក្រុង Denizli ប្រទេសទួរគី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn9buFi9aaTsMZYMvtyTQCMLtvxX8x_In2mSOvxQ0JZEZpfT3otMfRBtDGvwQ2Qzp_tGf6TXNryUrQEhQ3ThjM39Qx_7fVTl66HUeB7WgGpKzkmO6Emk7vsxJlQG3xgwcke6AktMmkcOxqZZCfNs-PeHApLZmz6RbeTKpI3bgTV5znlRej8jDPVKTPao5V/s1024/photo_2025-03-15_15-18-43.jpg
ទីតាំងដាច់ស្រយាលរបស់បឹងនេះរួមចំណែកដល់សម្រស់ធម្មជាតិដ៏បរិសុទ្ធ អាចផ្តល់ឱ្យអ្នកទស្សនានូវឱកាសដើម្បីគេចផុតពីភាពវឹកវរនៃជីវិតសម័យទំនើប។ បឹងនេះគ្របដណ្តប់លើផ្ទៃដីជិត ៤,៤០៩ ហិកតា ជាមួយជម្រៅរហូតដល់ ១៩៦ ម៉ែត្រ គឺជាបឹងមួយក្នុងចំណោមបឹងដែលជ្រៅបំផុតនៅក្នុងប្រទេស។ លើសពីនេះ Salda ក៏ជាជម្រករបស់រុក្ខជាតិជាង ៣០០ ប្រភេទ និងសត្វជាច្រើនប្រភេទទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjThlTvrkJNLiibH3PDYmX5sJcpBBmwoVHCkYC2tqlLREDiIebXQMIWohIF19r8zh2pzTGJoyFKErT-iKE9c9CLBhUE2ONlnKAGjSQi-TH3Svvcjlz0KSHH1p-924AUHaKzwUTYdhbSnh8061LxMhcx09tO_xMQH2Y7_xHDiSiMwnpLS_WjxCAJXdy8Tlgv/s846/image_2025-03-17_14-19-33.png

លក្ខណៈពិសេសទាំងនេះហើយធ្វើឱ្យបឹង Salda ក្លាយជាកន្លែងដ៏ល្អបំផុតមួយនៅក្នុងប្រទេស Türkiye សម្រាប់ការថតរូបធម្មជាតិ និងការឡើងភ្នំ។ ពេលវេលាដ៏ល្អបំផុតដើម្បីទៅលេងបឹងនេះ គឺនៅរដូវរងារ និងដើមរដូវក្តៅ នេះបើយោងតាមមគ្គុទ្ទេសក៍ក្នុងស្រុក Hasan Gülday។ ទោះជាយ៉ាងណាសព្វថ្ងៃនេះបឹង Salda កំពុងប្រឈមមុខនឹងការគំរាមកំហែងពីការបំពុលបរិស្ថានដែលបណ្តាលឱ្យកម្រិតទឹកធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ៕

ព្រឺសម្បុរ! លឺគេល្បីតៗគ្នាថា ៤ កន្លែងនេះក្នុងប្រទេសកម្ពុជាមានរឿងចម្លែកៗនិងគួរអោយខ្លាច

0

ជំនឿ និងមនុស្សបានផ្សាភ្ជាប់គ្នាតាំងពីយូរលង់ណាស់មកហើយ តួយ៉ាងដូចជាប្រទេសកម្ពុជាយើងគឺមានជំនឿជាច្រើនទាក់ទងនឹងអ្នកថែរក្សា ខ្មោច ព្រាយជាដើម។ កន្លងមកយើងតែងលឺគេដំណាលពីរឿងចម្លែកៗដែលមាននៅតាមភូមិស្រុក រឺតំបន់មួយចំនួន ហើយ៤ទីតាំងដែលមានខាងក្រោមនេះ គឺជាតំបន់ដែលអ្នកស្រុកអ្នកភូមិជឿជាក់ថាពិតជាមានរឿងចម្លែក និងខ្មោចពិតមែន។

១. បារមីបារាយណ៍អណ្ដែតនៅព្រៃវែង៖ ទីនេះគឺជាទួលមួយដែលមានប្រវត្តិល្បីឈ្មោះ ទាកទងនឹងបារមីអ្នកថែរក្សា និងធ្លាប់បន្លំខ្លួនធ្វើជាអ្នកចែវទូក មកប្ដូរច្រវ៉ាមាសជាមួយប្ដីប្រពន្ធមួយកូដែលជាអ្នកនេសាទ ហើយបន្ទាប់មក២នាក់ប្ដីប្រពន្ធនោះបានកើតជាអ្នកមានទ្រព្យសម្បត្តិតជំនាន់មកដល់សព្វថ្ងៃ។ អ្នកខេត្តព្រៃវែងភាគច្រើនសុទ្ធតែធ្លាប់លឺពីរឿងដំណាលនេះ និងសម្បីតែលោក ចន ស៊ា ដែលជាអ្នកគ្រប់គ្រងទូទៅនៅទួលបារាយណ៍អណ្ដែតនោះ ក៏បានបញ្ជាក់ដែរថា រឿងដំណាលខាងលើគឺជារឿងពិតព្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUR2u4wEQQ57df2uyzeE8jomtZ0XAnG2CZAIaEgcsIZKIcNSj0tpars1R3hpELidhDhw4xW2G6s5uMwXkfRzhBuHpq03laVcDkLtogn24sbKJR95Nx99BtWiObsWPz9IVHbndrfjwJMYgCw6xck3zyGlnCmKv_4VWxtLiicbPbShGySsSHkeH2Qia5VlNU/s1200/image_2025-03-17_14-11-03.png

២. ផ្ទះខ្មោចស័ក្តិសិទ្ធិ៖ អ្នកខ្លះស្គាល់ថា “ផ្ទះខ្មោចទិញ” មានទីតាំងនៅខេត្តកំពុងឆ្នាំង សព្វថ្ងៃគឺជាទីសក្ការៈសម្រាប់អ្នកដំណើរដែលជិះទៅមកដើម្បីឈប់បន់ស្រន់សុំសេចក្ដីសុខ។ អ្នកនៅតំបន់នោះនិយាយថា ផ្ទះនេះស័ក្តិសិទ្ធិណាស់ អ្នកដែលធ្លាប់មកបន់ផ្សងអ្វីហើយតែងត្រឡប់មកលាបំណន់វិញព្រោះបំណងប្រាថ្នាគេបានសម្រេច ប៉ុន្តែប្រសិនបើមានអ្នកមិនជឿហើយទៅប្រមាថវិញ នោះនឹងកើតជាឈឺជ្រុះសក់ដោយគ្មានមូលហេតុ រឺជួបបញ្ហាអ្វីមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-vOG1j6xnywHVXFaInHHPQc-HXpuqkAmdyFa-kX_4_nQ-RQYYxi2uxTn_r3x6Fg-usrG6qbeR6KI9m_3U-OCJxzQJsWX2AK_VvJcjn7DPEMjcrUU0s21oSDAbh3axMWRLXoIsqLXQBiGOlXhBfrFHKcdvoPww4uKnluXwDbpa6UrX9WeRyn_Tt6bnWuMK/s900/photo_2025-03-14_15-22-43.jpg

៣. ភូមិគ្រឹង៖ ជាភូមិរបស់ជនជាតិដើមភាគតិច ស្ថិតក្នុងខេត្តរតនគីរី។ ភូមិអាថ៍កំបាំងនេះ មានសភាពស្ងាត់ជ្រងុំគ្មានឡើយមនុស្សសម្បីម្នាក់។ មូលហេតុដែលភូមិនេះគ្មានមនុស្ស គឺដោយសារតែអ្នកភូមិនេះតែងចាកចេញពីផ្ទះទៅធ្វើស្រែចម្ការយូរខែទើបត្រឡប់មកផ្ទះម្ដង។ ហើយក្នុងអំឡុងពេលដែលអ្នកភូមិទាំងនោះមិននៅ មិនមាននរណាម្នាក់ហ៊ានដើរចូលភូមិនោះយូរនោះទេព្រោះគេមានអារម្មណ៍ថាចម្លែក និងគួអោយខ្លាច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-tu1MGm_utNVx6Ef49ueTd_HngIj4iA6f3ij6VXfJYSpn97UtUlLhcdMMRRZhHkf4miOMuQwnVu1xwHxNJFnumNz7vUcqrLigci6FVa1winvlPJiJSQ7hmv5VaWDdM-VofvRp8BxPJ_Xx0_YgD9nOGBYL-AVfpNSd-2kx6wFWH5zZrxRV4bMmEqfomV46/s1190/photo_2025-03-14_15-22-44.jpg
៤. ភូមិខ្មោចកាចក់៖ ទីនេះគឺជាព្រៃដែលគេទុកសម្រាប់កប់សា.កស.ពរបស់ជនជាតិដើមភាគតិចកាចក់។ នៅទីនេះល្បីថាមានរឿងចម្លែកៗទាក់ទងនឹងខ្មោចលងសាហាវៗ ដែលកុំថាឡើយពេលយប់ សូម្បីតែពេលថ្ងៃត្រង់ម៉ោង១២ទៅក៏គេមិនហ៊ានចូលទៅដែរ។ សម្រាប់អ្នកចំណូលក្រៅប្រសិនបើចង់ចូលទៅមើលគេអាចជូនទៅមើលបាន បុន្តែត្រូវធ្វើតាមតំណមជាច្រើន ព្រោះបើមិនដូចនោះទេ ប្រាកដជាមានអ្នកមកតាមពេលត្រឡប់ទៅវិញមិនខាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkBbKVPeFTfv94TcyasmyK9Q0RVAvtRPIdN-NMbpJqR_n1p0T8Sz_vxFTkvpnKy5O1MaZnlEM8QsBA7SGDvO1yzR039DnEUSlYkPtcGwTxJsmgyZClGnlwY3T4C9a55xTQQRNnQAVs_9NHzJ7rdgCmyz7w7_TBnD1o9_Hnh4LsNENXBOzr6amvSjIco7FS/s726/image_2025-03-17_14-11-44.png

 

 

Trump បញ្ជាឱ្យកាត់ផ្តាច់ថវិកាវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ធ្វើឱ្យបុគ្គលិកជាង១ពាន់នាក់បាត់បង់ការងារ

0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រព័ន្ធផ្សព្វផ្សាយនានានៅអាមេរិកប្រឈមនឹងការបិទផ្សាយ ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាកាត់ផ្តាច់ថវិកាវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ដែលធ្វើឱ្យបុគ្គលិក VOA ជាង១,៣០០នាក់បាត់បង់ការងារ ព្រមទាំងកាត់ផ្តាច់ថវិការបស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfDj1KrHGqM8cNSwWxKvfx-hIYLSEL3iAIt-ZCL_WRAKLGlzW7Gn28b7dhursduGGC9daavSXBBLZgeN9y-cRGzuGhHQ9JeLLhHxRdf4bO4bIhs9vVBBegtSXJE1bEzlQOukRQoFtItVKKmDDOlPWtF0GLp-DvUVAI9dy2SZ9pu9Dvigt09etf5b3Ni0wW/s799/image_2025-03-17_14-07-56%20(2).png
បុគ្គលិកជាង១,៣០០នាក់ របស់ VOA ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំនៅអាមេរិក ត្រូវបានបញ្ជាឱ្យផ្អាកការងារ នៅថ្ងៃទី១៥ ខែមីនា កន្លងមក ក្រោយពីលោក Trump បញ្ជាឱ្យកាត់ផ្តាច់ថវិការបស់ VOA និងប្រព័ន្ធផ្សព្វផ្សាយ២ទៀត កាលពីថ្ងៃទី១៤ ខែមីនា ។ លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិឈប់ផ្តល់ថវិកាដល់ការិយាល័យសហរដ្ឋអាមេរិកសម្រាប់សារព័ត៌មានពិភពលោក (USAGM) ដែលការិយាល័យនេះផ្តល់ជំនួយដល់អង្គការពុំរកប្រាក់ចំណេញ រួមទាំងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA), Radio Free Europe និង Radio Free Asia ដែលការបង្កើតប្រព័ន្ធផ្សព្វផ្សាយទាំងនេះលើកដំបូង គឺដើម្បីប្រឆាំងនឹងការឃោសនារបស់ក្រុមកុម្មុយនិស្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0_xuBsovY_IkQk7MbCTEL5_g38PrZmfX8zrQcj0g-pE7tO9F4NgKZiSsyWKaB4b9jkxPUytWUhyphenhyphenm7YqsbqzNvKN8LJ_dMHcQbGrf1WDu6cMfmh6A1u-xizVQJnZ1WVFtP63V-G9kzyQ02U6lMUV5MGv2oMkywQdU-gs-11P_xkwYYz6JK4gxbnwJR_2AG/s999/image_2025-03-17_14-07-56.png
លោក Michael Abramowitz នាយកវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និយាយថា ការកាត់ផ្តាច់ថវិកាប្រព័ន្ធផ្សព្វផ្សាយបានធ្វើឱ្យបុគ្គលិក VOA ជាង១,៣០០នាក់បាត់បង់ការងារ ។ បុគ្គលិក VOA បានទទួលដំណឹងពីការបញ្ចប់ការងារតាមអ៊ីម៉ែលរបស់លោកស្រី Crystal Thomas ជានាយកផ្នែកធនធានមនុស្សរបស់ការិយាល័យ USAGM ។ រីឯបុគ្គលិកក្រៅម៉ោង និងបុគ្គលិកកិច្ចសន្យា ក៏បាត់បង់ការងារដែរ ដោយសារ VOA គ្មានប្រាក់ផ្តល់ឱ្យពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiby_PIaklthyphenhyphenXeUWnwP1iUOu53R4NFJpnMkkIu7kNH5CFT9oVfte7vMBatA6SuH9wviZtwj0We8jOFJ0pnTuTbcmHVf3_6GclfTvwFGSVUGPu13LyJmBPZu6k4O7I_K7rlGxxA1awj10xP6vZBiPG7X6jkas8mlNRrF-Ohosm0T8c15TUUQcrquGucbe2U/s860/image_2025-03-17_14-07-57%20(2).png

ចំណែក Radio Free Europe និង Radio Free Asia ក៏ត្រូវកាត់ផ្តាច់ថវិកាដែលទទួលបានពីភ្នាក់ងាររដ្ឋាភិបាលកណ្តាលដែរ ហើយភ្នាក់ងាររដ្ឋាភិបាលកណ្តាលបានបញ្ជាទៅនាយកប្រព័ន្ធផ្សព្វផ្សាយទាំង២នេះ ឱ្យកាត់បន្ថយការងារនៅតិចបំផុតស្របតាមច្បាប់កំណត់ ។ សេចក្តីថ្លែងការណ៍របស់សេតវិមានបានចោទប្រកាន់ VOA ថា គឺជាប្រព័ន្ធផ្សព្វផ្សាយជ្រុលនិយម និងមានគំនិតប្រឆាំងលោក Trump ហើយការបញ្ជាឱ្យកាត់ផ្តាច់ថវិកានេះ ដើម្បីកុំឱ្យប្រាក់បានពីការបង់ពន្ធរបស់ពលរដ្ឋត្រូវយកមកចំណាយក្នុងការផ្សព្វផ្សាយជ្រុលនិយម និងឆ្វេងនិយម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjebbwNEyHPj7d8BfbkjqlPWq52mArG3EeoYgamjbscP_AH1U5d2mvTy2AtEqQ7fhb-2ik7lV7rNjWJrszh08WrAPABfCyhFhCK-KbdSuGfuZROY19Zwq2LjUXJbI-encfIsC_GDwok_N9EJmg6Wd-t8NO9eEDoewtH19gVuC0YG0HE-DS1nqBEAxTvTqPS/s1200/image_2025-03-17_14-07-57.png
មហាជនលើកឡើងថា ការបញ្ជាកាត់ផ្តាច់ថវិកាប្រព័ន្ធផ្សព្វផ្សាយរបស់លោក Trump គឺជាការព្យាយាមបិទ VOA ដែលលោកបានរិះគន់វិទ្យុនេះយ៉ាងខ្លាំងតាំងពីកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី១ ថា VOA រើសអើងលោក ។ ការកាន់តំណែងអាណត្តិទី២នេះ លោកបានតែងតាំងអ្នកស្មោះត្រង់នឹងលោក គឺលោកស្រី Kari Lake ឱ្យធ្វើជាទីប្រឹក្សាពិសេសរបស់ការិយាល័យ USAGM ៕

ជី ដេវិត និង វណ្ណដា ជួបរឿងមិនខុសគ្នាមានចិត្តធ្វើបុណ្យក៏រងនូវការរិះគ.ន់

0

ជាបុគ្គលដែលល្បីឈ្មោះខ្លាំងលើអាជីពសិល្បៈតារាចម្រៀង ជី ដេវិត និង វណ្ណដា ជួបរឿងមិនខុសគ្នាប៉ុន្មាននោះទេគឺត្រូវទទួលរងនូវមតិពីសាធារណជនមួយចំនួនសឹងតែគ្រប់រូបភាពក្នុងនោះសូម្បីតែមានចិត្តធ្វើបុណ្យក៏មានការរិះគន់។ កាលពីកន្លងទៅ វណ្ណដា បានស្លៀកសំលៀកបំពាក់ពណ៌ខ្មៅចូលរួមពិធីបុណ្យសព Ruthko ក៏មានមតិរិះគន់ខណៈថ្មីៗនេះ ជី ដេវិត ទៅចូលរួមរំលែកទុក្ខនិងជូនបច្ច័យទៅកាន់ស្ត្រីអនាថាអៀវស.ពកូនក៏គេរិះគន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt2DFWHW3gxPUbWsTf1LbWQbx7hFVWjMni8tqMe6-AS18lIEBVKTh2vOcoGkJepu88XL2TOWeoOVEZDUpheysSND3OxOYsW8HYMjcGQKIB0Pw1-0Cz2DVI4xEGiuPUQyteZ6TNETJK1ys8hCmQ36Vj36KA9KvJ5WwMN4yHsWSYpvJ4GxU0cMmgffddqrQw/s2048/481229143_1184860472993097_2946956792429024358_n.jpg

ដោយក្តីអាណិតអាសូរកាលពីថ្ងៃទី១៤ មីនា ជី ដេវិត បានទៅវត្តចាក់អង្រែក្រោមដើម្បីចូលរួមរំលែកទុក្ខដោយផ្ទាល់ទៅកាន់ស្រ្តីអនាថាម្នាក់ដែលអៀវសពកូននិងបានចូលជាបច្ច័យទៅកាន់ស្រ្តីអនាថានោះ។ ទង្វើរបស់ ជី ដេវិត បានធ្វើឱ្យសាធារណជនជាច្រើនកោតសរសើរទៅកាន់តារាចម្រៀងរូបនេះដែលមានចិត្តមេត្តាករុណាតែងតែជួយទៅដល់អ្នកខ្វះខាត។ ទោះជាយ៉ាងណា សេចក្តីសប្បុរសមានចិត្តជ្រះថ្លារបស់ ជី ដេវិត បែរជាអ្នកលេងបណ្តាញសង្គមមួយបញ្ចេញមតិរិះគន់និងផ្លែផ្កាទៅវិញសូម្បីតែការធ្វើបុណ្យក៏មានអ្នកទើស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb5Dva7VCxFTZgQ8UPCKuvgQsCq0FWFrRm4zRUcUbw11SjTb0sa5F7QeMVi4cV3HLFHZpbWANj2ljMJBQ2jArIqQnVvZW80bQ5sZ5XAz_XAWnO5OdbTp3VgcbVAuLviuukZPmn5lGaVNA1OEBXf8tXP_gslkJor7v8QcpKk_pi6xp4TNvICLuYAGLWHPAB/s1800/469106786_18474806314006952_6970578225341866209_n.jpg

អ្នកដែលបញ្ចេញមតិរិះគន់ ជី ដេវិត គឺបានពោលពាក្យថា តារាចម្រៀងរូបនេះតោងល្បី និងអ្នកខ្លះថាជិះឡានទំនើបចូលបុណ្យ១០០ដុល្លារ ជាហេតុបានធ្វើឱ្យមហាជនដទៃទៀតហួសចិត្តយ៉ាងខ្លាំង។ ទទួលរងនូវការរិះគន់សូម្បីតែការធ្វើបុណ្យនេះ ជី ដេវិត ក៏បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនដែរថា សទ្ធាមិនអាស្រ័យលើតិចឬច្រើននោះទេ ហើយលោកក៏ចង់ធ្វើទង្វើបែបស្ងាត់ៗដែរ ខណៈ ជី ដេវិត ក៏បានបន្ថែមដែរថា រស់នៅជីវិតមិនទៀងទាត់គួរប្រកាន់យកសេចក្តីល្អនិងភាពស្មោះត្រង់ សិក្សាបន្ថែមពីធម៌ ការរស់នៅ រៀនមើលពិភពលោកក្នុងផ្លូវល្អ ហើយលោកនៅតែបន្តទង្វើល្អរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOwEJrKp3EUFf2nU0mvgQa-BwWLGa0VuvxcVWlLVYBgwUIxEFKEK35TU1_6XzlcPU_SWsEXzLjgdLeaL80Xs0bUq264vCVBhFx1SHa_HM9uQCPyWVQn4UMYm4BkSeOEjkfm0yTSce41t8YnEcWZuJTsYoMvy7F_PX4tZ1Y1dgJiSUg5cORrZ4bRLBENjps/s2048/482326720_1239111764244812_4875970103672811447_n.jpg

មិនត្រឹមតែ ជី ដេវិត ប៉ុណ្ណោះទេដែលមានចិត្តសទ្ធាជ្រះថាក្នុងការធ្វើបុណ្យរំលែកទុក្ខហើយត្រូវបានអ្នកមួយចំនួនទើសក្នុងនោះតារារ៉េបល្បីឈ្មោះ ម៉ាន់ វណ្ណដា ក៏បានជួបប្រទះហេតុការណ៍ស្រដៀងគ្នានេះដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt2DFWHW3gxPUbWsTf1LbWQbx7hFVWjMni8tqMe6-AS18lIEBVKTh2vOcoGkJepu88XL2TOWeoOVEZDUpheysSND3OxOYsW8HYMjcGQKIB0Pw1-0Cz2DVI4xEGiuPUQyteZ6TNETJK1ys8hCmQ36Vj36KA9KvJ5WwMN4yHsWSYpvJ4GxU0cMmgffddqrQw/s2048/481229143_1184860472993097_2946956792429024358_n.jpg
គេចាំបានថាកាលពីខែមករា នេះ វណ្ណដា និងគូស្នេហ៍រួមទាំងមនុស្សជិតស្និទ្ធមួយចំនួនទៀតបានទៅចូលរួមរំលែកទុក្ខតារាចម្រៀង Ruthko ដែលទទួលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ នាគ្រានោះ វណ្ណដា បានស្លៀកពាក់ពណ៌ខ្មៅចូលរួមក្នុងពិធីបុណ្យសពប៉ុន្តែត្រូវទទួលរងនូវមតិរិះគន់មួយចំនួនថាការស្លៀកពាក់នេះជាប្រពៃណីរបស់ប្រទេសជិតខាង រហូតដល់លោក ហេង វាសនា ថា «ហេតុអ្វីក៏សង្គមនេះមានមនុស្សប្រកាន់ខ្លាំងយ៉ាងហ្នឹង Toxic យ៉ាងហ្នឹង»៕

ក្នុងអាជីពជិត២ទសវត្សរ៍ Kim Soo Hyun មានទ្រព្យសម្បត្តិប្រហែល១១៧លានដុល្លារ

0

ក្នុងរឿងអាស្រូវដ៏ធ្ងន់ធរចុងក្រោយនេះកេរ្តិ៍ឈ្មោះរបស់ Kim Soo Hyun រងការខាតបង់យ៉ាងខ្លាំងទាំងប្រជាប្រិយភាពនិងភាពជាដៃគូផ្សាយពាណិជ្ជកម្មរបស់លោក។ ក្នុងនោះតាមការប៉ាន់ស្មានប្រសិនជាការកិច្ចសន្យាផ្សាយពាណិជ្ជកម្មរបស់តារាប្រុសរូបនេះខាតបង់ទាំងអស់លោកត្រូវសងការខូចខាតប្រហែល ១៣.៨លានដុល្លារ។ ទោះជាយ៉ាងណាតារាប្រុសរូបនេះមានទ្រព្យសម្បត្តិប្រហែល១១៧លានដុល្លារឯណោះក្នុងអាជីពរបស់ខ្លួនវាមិនមានបញ្ហាចោទនោះ ប៉ុន្តែអ្វីដែលលំបាកកេរ្តិ៍ឈ្មោះដែលខំសាង មុខមាត់ដែលបាត់បង់ក្នុងរឿងអាស្រូវជាមួយ Kim Saeron Kim Soo Hyun ពិបាកក្នុងការស្រោចស្រង់មកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFdUO2yyGC_O04EmVF7LsQJJ_Va9PPZAtxgSa4NRaNqqmh3idhaJSutsztErwLTjo9XRqAUw8Igwe893JtCXc-fR8CuNtbSyRNch4HM0Fjg12WG6LBclICRpa9j2RMjjEB1BYSN2nUwNNeTm8aYSedVEkHNY8NAN_nTYb2UAiYTjAvTum5TjtRwa8ob7GW/s1608/image_2025-03-15_16-05-12.png

មុននឹងប្រឈមមុខនឹងការរិះគន់ពីទស្សនិកជន រងការពហិកាដោយសារតែរឿងអាស្រូវជាមួយអតីតតារាសម្តែង Kim Saeron លាចាកលោកទាំងក្មេងខ្ចី(២៤ឆ្នាំ)កាលពីខែកុម្ភៈ ឆ្នាំ២០២៥ Kim Soo Hyun ត្រូវបានគេស្គាល់ថាជា «ស្តេច» នៃទូរទស្សន៍កូរ៉េ។ លោកបានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេល ១៨ ឆ្នាំមកហើយ ដោយគ្រងតំណែងជាតួឯកប្រុសក្នុងរឿងភាគល្បីៗជាច្រើនដូចជា Dream High, Moon Embracing the Sun, My Love from the Star, It’s Okay to Not Be Ok, និងរឿង Queen of Tears ជាដើម។ ភាពល្បីល្បាញរបស់ Kim Soo Hyun បានឈានដល់កម្រិតកំពូលបន្ទាប់ពីរឿង My Love from the Star ក្នុងឆ្នាំ២០១៤ ឬទស្សនិកជនមួយចំនួនស្គាល់ថាជារឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibM6XUuNYURoF63JaxHfufk_RCjfLTq_bm66yGJ2dYEyCfLv2YE7ULjODKSUtA7oJhAsYS8XjAaDwogyKzymUOvrwcj6_gwm7q9L8uvgMFBNyV61yxUhXwTDiJ5ld0PnRXoab1G-JD01BnO7e_hq3vWWwPyGQ6urQ0gZESV6fSmmpUh44u6BnKOjHOfqtn/s2048/image_2025-03-15_16-05-13.png

រូបភាពរបស់តារាសម្តែងរូបនេះបានលេចមុខនៅក្នុងបណ្តាប្រទេសអាស៊ីជាច្រើនដូចជា ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី។ កន្លែងណាដែល Kim Soo Hyun ទៅណា អ្នកគាំទ្រស្រែកហៅឈ្មោះរបស់លោកមានមនុស្សច្រើនកុះករ។ នៅក្នុងកម្មវិធី Beijing auto show កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ Kim Soo Hyun បង្ហាញខ្លួន ៩០ វិនាទី មកដល់ដោយគ្មានពេលធ្វើអ្វីទេ គ្រាន់តែអោនទៅអ្នកគាំទ្រប្រហែល ១០,០០០ នាក់ បន្ទាប់មកក៏ចាកចេញពីព្រឹត្តិការណ៍។ ក្នុងឆ្នាំ ២០១៤ Kim Soo Hyun រកបាន ១១០ លានយន់ប្រមាណ ១៥.១លានដុល្លារពីកិច្ចសន្យាផ្សាយពាណិជ្ជកម្មចំនួន ១៦ នៅក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdBaEDn6Yorz0CJOgM6ffMTDq8mgwAB8lsyID0GbDeN3Hkgs62qKZ739WFJyp-h6zbDmJdMMnm7i1rPEENX4Mwholg2rn_JghTNWFHLc8-_wBmqA8iDhG9nmPWaql4wbPUrqxfPWLKk1NNghKehPyjpuZnpJqZLBHJCDKkMTd3O0t2Do49jD5CX0aqi0io/s1200/image_2025-03-15_16-05-15.png

យោងតាមកាសែត Korea Times កាលពីឆ្នាំ២០២៤ Kim Soo Hyun បានទទួលប្រាក់ខែចំនួន ៥ ពាន់លានវ៉ុន (ប្រហែល ៣.៧ លានដុល្លារ) សម្រាប់រឿង Queen of Tears ដែលមាន១៦ភាគ។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ លោកបានឈរនៅកំពូលតារាងតារាទូរទស្សន៍កូរ៉េដែលរកចំណូលបានច្រើនជាងគេ។ តារាសម្តែងរូបនេះទទួលបានជាមធ្យម ១៦៥,០០០ដុល្លារក្នុងមួយភាគ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFksdvpUj2rXOoKK2VGDUg5AN6KhlATc_9ipM_QKE0tiMncjgWBf5YUC5rD6gj0ClvmHpUA-H6HJEH7WcJt4alkN0P8sCa6iKE3_3wH1G05J4iAJqZNNPzFGv8VmXden8dm_ZjEJG2laItbyLE8dt1RVH4s611YmTCyAbf99DQ8qZFjLdLPp3fXAnwBRw6/s961/image_2025-03-15_16-05-11%20(2).png
យោងតាម GQ Kim Soo Huyn មានទ្រព្យសម្បត្តិសរុបប្រហែល១១៧ លានដុល្លារអាម៉េរិក រួមទាំងអចលនទ្រព្យជាច្រើន រថយន្តទំនើប និងភាគហ៊ុនរបស់ក្រុមហ៊ុន។ កាលពីឆ្នាំ២០២៤ តារាសម្តែងវ័យ៣៧ឆ្នាំរូបនេះបានទិញផ្ទះតម្លៃ ៦.៥ លានដុល្លារនៅ Seongsu-dong ដែលជាតំបន់ថ្លៃបំផុតមួយក្នុងទីក្រុងសេអ៊ូល។ ពីមុន Kim Soo Hyun បានទិញអចលនទ្រព្យពីរផ្សេងទៀតនៅ Seongsu-dong ផងដែរ។ តម្លៃសរុបនៃផ្ទះទាំងបីរបស់លោកនៅទីនេះគឺប្រហែល ៣០ ពាន់លានវ៉ុនប្រមាណ២២.៤លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7szh4g0e3UZ9rk5v7d1GYJwNYYv2LcEy6ES-8OyT7x52aO7KRxESWHnn4qiyUGEVX5ZgANG9dkXkxFZPHxONVsFGMXdcqSKehrkF9O-FG1R11aRfeELeK1outosJSZfUsWDWtOrR5AzmS9pv2Dce6LFv4ufIYqRpdfIl7HgdNi3kifuB8NwDJeLr5rqWg/s1066/image_2025-03-15_16-05-12%20(2).png

នាពេលបច្ចុប្បន្ននេះប្រតិកម្មរបស់ទស្សនិកជនបានធ្វើឱ្យ Kim Soo Hyun កំពុងទទួលរងនូវអស្ថេរភាពផ្លូវចិត្តធ្ងន់ធ្ងរ។ នៅតាមបណ្តាហាងមួយចំនួនដែលមានរូប Kim Soo Hyun ផ្សព្វផ្សាយគឺបានដកចេញដោយសារពីមានការពហិកាពីអតិថិជននៅកូរ៉េ។ ក្នុងនោះបើយោងទៅតាមអ្នកនៅខាងក្នុងឧស្សាហកម្មកម្សាន្តបានប៉ាន់ប្រមាណថាបើកុងត្រាផ្សាយពាណិជ្ជកម្មរបស់ Kim Soo Hyun ខាតបង់លោកត្រូវចំណាយទឹកប្រាក់ ១៣.៨លានដុល្លារ សម្រាប់ការផ្សាយជាង១០ម៉ាកយីហោ៕

ឃើញធូរថ្លៃកុំចេះតែទិញញ៉ាំ! ត្រីមួយប្រភេទនេះមិនមែនជាត្រីសាលម៉ុនទេបើញ៉ាំឆៅអាចនឹងបង្ករគ្រោះ.ថ្នាក់

0

ប្រយ័ត្នចា.ញ់បោកអ្នកលក់ ឃើញត្រីសាលម៉ុនធូរថ្លៃក៏ទិញមកញ៉ាំឆៅ បើប៉ះចំត្រីនេះអាចនឹងបង្ករបញ្ហាដល់សុខភាពមិនខាន។ ត្រីមួយនេះមើលមួយភ្លែត អាចនឹងឃើញថាដូចគ្នា ប៉ុន្តែតាមពិតទៅវាមិនមែនជាត្រីសាលម៉ុននោះទេ ហើយរសជាតិក៏ខុសគ្នាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKjzOHB2yRB9Kq6aUsFGcpGVg-T3VD8_SqzyaLW2qui-OdA2vpT3j0Z6Ciq3fMuNTbfdaJwlNFI3ukKgCiexkwLqzmRwo9nk4e92g-vKOmk6ydV3CwrOecirrzdQDZrsvZNQ1S0Fu_QoYUH_y4SErqO8W2ziRDc9NJ18bxwMci9_rtx0-Jtkxm24Wdc8-b/s3295/image_2025-03-17_13-28-40.png

បច្ចុប្បន្នការបរិភោគសាច់ រឺត្រីឆៅគឺជាអាហារដ៏ពេញនិយម ក្នុងនោះផងដែរត្រីសាលម៉ុន គឺជាជម្រើសាច់ត្រីដ៏ល្បីមួយក្នុងការបរិភោគផងដែរក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃត្រីសាលម៉ុន មានដាក់លក់នៅស្ទើរគ្រប់ខេត្តក្រុងយ៉ាងសម្បូរបែប ប៉ុន្តែនៅក្នុងការទិញ អ្នកគួរចេះពិនិត្យមើលអោយបានច្បាស់លាស់ប្រយ័ត្នទិញបានក្នុងតម្លៃថោ.ក ប៉ុន្តែគ្មានគុណភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimfVh6L5nh0qVpeUZbjZ_1txQz4b0Z3k96iKDg0o5LNPDaW0TumkFE7yPuPQmlSBC48LKg6WEg1bUxSOVZquWkzlC1FzrDtZRjs7V5tMERaHI6zIzrt1shCJitumCwiH2J9Sq_YD9NTkqi6WKS2zM7-DyxNglpFjiCxS4OZEQnCK4M_yzvyl9iOSHIQc_3/s1200/image_2025-03-17_13-28-39%20(2).png

ត្រីមួយប្រភេទនេះ មានឈ្មោះថា “ត្រោត” (Trout) មានសាច់ និងក្រឡាស្រដៀងសាច់ត្រីសាលម៉ុនដែរ ព្រោះមកពីអម្បូរ Salmonidae តែមួយ ប៉ុន្តែមិនដូចគ្នានោះទេ។ សាច់របស់ត្រីនេះ មានពណ៌ទឹកក្រូចបែកផ្កាឈូកស្លេក មានឆ្នូតសស្រាល ចំណែកត្រីសាលម៉ុន មានពណ៌ទឹកក្រូចដិត និងមានឆ្នូតសច្បាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtZhaO6yppM9RYUHLRHwROn7Cc2y6l1hnYIdzhD2TSWpRmTJCDLBT5Wc4v37VRgTtYXbaRcBdvDzMFgW3P0_TC88X-LD0ubuMBhMqNH_wM2q0Jrtp5NwfFJTG91VGX5PxyrApCkwHO9FDqoYmtUWKE0Rdhny2XtcNmUAdbusOXqLV3-xqQJzVLpiB31Bwo/s1024/image_2025-03-17_13-28-43.png

ដោយឡែកចំពោះរសជាតិ និងប្រភេទសាច់ ត្រីសាលម៉ុនមានសាច់ច្រើនជាងត្រោត ខណៈត្រោតសម្បូរសាច់តែនៅផ្នែកពោះប៉ុណ្ណោះ រីឯរសជាតិក៏ខុសគ្នាដែរ ដោយត្រោតមានសាច់រៀងផុយដូចនេះ សាលម៉ុនមានរសជាតិឆ្ញាញ់ជាង។ ដូច្នេះហើយសម្រាប់តម្លៃ គឺសាលម៉ុនមានតម្លៃខ្ពស់ជាង បើជាសាលម៉ុនដែលរស់នៅក្នុងសមុទ្រធម្មជាតិរឹតតែមានតម្លៃថ្លៃទៅទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ_DU_VwZhSwi2B8m9c1SJexoFmqAdc9_mE7f_4MXMEChvYql5VE2gsDJdKgLmqbzc-eafVsf5Y3TtPpac0Fc0szrRWCclMoKumtoBsqE2XLOOj3ynlyyo3llkZg1epIzGWHjf6OHO7FaWY3qFs2NxuQb0vZTnXGf5t9iTA6Ci_0ofsap5gRRTd_kQv02T/s2560/image_2025-03-17_13-28-39%20(3).png

តាមពិតត្រីទាំង២ប្រភេទនេះ មានសារជាតិចិញ្ចឹម និងប្រូតេអ៊ីនល្អសម្រាប់សុខភាពដូចគ្នា ប៉ុន្តែចំណុចដែលប៉ះពាល់សុខភាពខ្លាំងគឺទៅលើការបរិភោគឆៅ។ ចំពោះមុខម្ហូបមួយចំនួនដូចជា Sashimi រឺ Sushi គេតែងធ្វើវាពីសាច់ត្រីឆៅ ដូចនេះហើយអ្នកគួរប្រុងប្រយ័ត្នការបរិភោគត្រោត។ តាមការស្រាវជ្រាវបានបង្ហាញថា សាច់ត្រីត្រោតឆៅ សម្បូរទៅដោយមេរោគប៉ារ៉ាស៊ីត ដែលប្រសិនបើមនុស្សបរិភោគទៅនឹងមានហានិភ័យខ្ពស់លើបញ្ហាសត្វល្អិតក្នុងរាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit4B84rjiwP3wmLSUFCAMMqtofnQOt1OS52ysleD70-UwDi4l1o5L5uraTDwXm_sGRVFkpqSx98BgbavhIE0uAVReGEXnSIetX4CnNJ3urQi2fVsdXThVjo6hEeR6HCdhUaf2B0lvBVxscC9jECBWHRZApezqu25A44L6Mfnlo1vYep3Mf96ZMdZLCdKIl/s1200/image_2025-03-17_13-28-39.png

យ៉ាងណាមិញ យើងនៅតែអាចបរិភោគសាច់ត្រីនេះបានអញ្ចឹង គ្រាន់ត្រូវយកវាទៅចម្អិនវាអោយឆ្អិនល្អជៀសវាងការបរិភោគឆៅដូចត្រីសាលម៉ុន ព្រោះវាអាចនឹងបង្ករគ្រោះ.ថ្នាក់យ៉ាងធ្ងន់.ធ្ងរដល់សុខភាព៕