Home Blog Page 55

អាមេរិក ហ្វីលីពីន និងជប៉ុន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ស្របពេលភាពតានតឹងនៅមជ្ឈិមបូព៌ា

0

ការធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំរវាងកងទ័ពជើងគោក កងទ័ពអាកាស និងជើងទឹករបស់អាមេរិក ហ្វីលីពីន និងជប៉ុន សរុបជាង១ម៉ឺន ៧ពាន់នាក់ បានចាប់ផ្តើមហើយកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដែលមានរយៈពេលរហូតដល់១៩ថ្ងៃ នៅភាគខាងជើងប្រទេសហ្វីលីពីនជាប់ច្រកសមុទ្រតៃវ៉ាន់ ។ សមយុទ្ធនេះធ្វើឡើងស្របពេលស្ថានការណ៍តានតឹងនៅតំបន់មជ្ឈិមបូព៌ាមិនទាន់បញ្ចប់ និងស្របពេលចិនដាក់សម្ពាធលើតៃវ៉ាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS0PRi8qhehvJgF5ECS8Wo-F8pcdIlWv-pPMzqlpD2ex-v5iwfkidFHlcWvLjmR2ctMi33TUmdWxE1Dv-UvuEFLdlaL1O5RYalnXpeSbFV37BxWGnrOr5L2qfP44NmT6-ubwZ1-DqwdtjVx_pK5CE_8p3PyNpspcisBHOAv8lgf8F_T1nxcCXpFiToZDsh/s770/photo_2026-04-21_13-42-51.jpg
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំសហរដ្ឋអាមេរិក ហ្វីលីពីន និងជប៉ុន បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពទ្រង់ទ្រាយធំប្រចាំឆ្នាំឈ្មោះ «Balikatan» រយៈពេល១៩ថ្ងៃ នៅភាគខាងជើងប្រទេសហ្វីលីពីនជាប់ច្រកសមុទ្រតៃវ៉ាន់ និងខេត្តជាប់ឆ្នេរសមុទ្រចិនខាងត្បូង ស្របពេលស្ថានការណ៍តានតឹងនៅតំបន់មជ្ឈិមបូព៌ា ។ ការធ្វើសមយុទ្ធនេះមានកងទ័ពចូលរួមរហូតដល់ជាង១ម៉ឺន ៧ពាន់នាក់ ក្នុងនោះមានកងទ័ពជើងគោក កងទ័ពអាកាស ជើងទឹក រួមទាំងកងទ័ពមកពីប្រទេសផ្សេងទៀត ដូចជា ៖ អូស្ត្រាលី នូវែលសេឡង់ បារាំង និងកាណាដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3vCSnO0AxkgeDrRlMk1WIXqWuSUVhFpKlb6leT_04gw7wlexuXPurbTGFmtpxCPhMBKgIgFZ-5Vnzrrgt6P3pV70tlh2imCmv56ZYX6EJhKYj7hp6F-K0Z-OkAqrKd4fFZ8Gw7zBhmHsgPlohg1eBGzGqATszIgiEQm15m7XSCKPFaHGpozYH-vomeH30/s900/photo_2026-04-21_13-42-52.jpg

ជប៉ុនបានបញ្ជូនកងទ័ពមកចូលរួមសមយុទ្ធលើកដំបូង ចំនួន១,៤០០នាក់ ដើម្បីសាកល្បងការបាញ់កាំជ្រួចម៉ាក Type 88 ទៅកាន់គោលដៅដែនសមុទ្រនៅឆ្នេរភាគខាងជើង ព្រមទាំងបញ្ជូននាវាវាយប្រហារ នាវាពិឃាត និងនាវាប្រឆាំងឧទ្ធម្ភាគចក្រ មកចូលរួម ។ រីឯអាមេរិកបានបញ្ជូននាវាល្បាត និងនាវាវាយប្រហារមកចូលរួមជាមួយនាវា Frigate របស់ហ្វីលីពីនចំនួន២គ្រឿង និងនាវាកាណាដា១គ្រឿងទៀត ដែលការធ្វើសមយុទ្ធ ក៏ស្របពេលចិនបង្កើនការដាក់សម្ពាធកងទ័ពជុំវិញតៃវ៉ាន់ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន និងគំរាមប្រើប្រាស់កម្លាំងកងទ័ពគ្រប់គ្រងតៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh83kBZ4V0qg37-j_4NRjXNkOfhfGuSoWkX2pM6bxlWSiNlRzEkura4naJQjdA7Fm_Oo9cYRX9TG_kEi4rIAOWnKi5KlYpHRq-Lc9_O7eYXpM5ykTo2b562b-EDfpNJ_7Q9rjZzwbxDawY8C__WrKAj464vPkZku5BFRgLktVOIDLnZ6ZUaT8RngJq4WzGH/s750/photo_2026-04-21_13-42-50.jpg

ការធ្វើសមយុទ្ធប្រចាំឆ្នាំរវាងកងទ័ពអាមេរិក ហ្វីលីពីន និងជប៉ុន ចាប់ផ្តើមឡើងកាលពីថ្ងៃទី២០ ខែមេសា ដោយមានការហ្វឹកហាត់បាញ់គ្រាប់កាំភ្លើងពិតនៅភាគខាងជើងប្រទេសហ្វីលីពីនជាប់ច្រកសមុទ្រតៃវ៉ាន់ និងខេត្តជាប់ឆ្នេរសមុទ្រចិនខាងត្បូង ដែលជាតំបន់ជម្លោះរវាងហ្វីលីពីន និងចិន ប្រឈមមុខគ្នាជាច្រើនលើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju38dHyD-9uLvbNunwbT110f4H9iL1t-1KKewJCdSUX0Bw_8T5ZzuGUClbJ7ApiUT21mQp89ZlEmMCLG7h-my7t6Ha64txRNRtPK5xF9CbKYiplioZj_mRz_K5tnfTTvVrBN05CpZ6nCL2r4oiGOPRfi6vbmWSjyLPkpyINLsLu6BpD1dPXLKN-LCrQJ_q/s560/photo_2026-04-21_13-42-51%20(2).jpg

កងទ័ពចូលរួមសរុបរហូតដល់ជាង១ម៉ឺន ៧ពាន់នាក់ ក្នុងនោះមានកងទ័ពជើងគោក កងទ័ពអាកាស និងជើងទឹក រួមទាំងកងទ័ពមកពីប្រទេសអូស្ត្រាលី នូវែលសេឡង់ បារាំង និងកាណាដា ចូលរួមផងដែរ ក្រោមឈ្មោះ «Balikatan» ។ តាមការអះអាងរបស់អ្នកនាំពាក្យការធ្វើសមយុទ្ធអាមេរិក គឺវាជាឱកាសបង្ហាញពីសម្ព័ន្ធមិត្តដ៏រឹងមាំ និងជាការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានលក្ខណៈសេរី និងបើកចំហ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_T9ksp_CLgPtt0SMSjnq9ROLrtoJyf0ZLLbx0XVmcl2gOSjydgA3HMMwtKgxPtDwQZxXB5L9XfSi6AfiLb34L555quGJMDdkVxu4ISmXHY2cS7ZdpGmoFtsZmhbEiN_amHcByC9SbNwjlsbIyQRKkJu1-vuDupkMJSUQp-gOFLZTPPNQT-txxxZ-v_1bb/s1280/photo_2026-04-21_13-42-51%20(3).jpg
សមយុទ្ធនេះធ្វើឡើងស្របពេលអាមេរិក អ៊ីរ៉ង់ និងអ៊ីស្រាអែល ជិតដល់ពេលបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល២សប្តាហ៍ ដែលសង្គ្រាមរវាងប្រទេសទាំង៣ ធ្វើឱ្យមានវិបត្តិថាមពលលើពិភពលោក និងប៉ះពាល់យ៉ាងខ្លាំងដល់ហ្វីលីពីនដែលពឹងផ្អែកលើការនាំចូលថាមពលពីក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqXm1SSXFdj0UIdYJJjGvf1A1lOGz1_FL4L3ftSdLWXkeP98SkrKxUbiK6yRVbSh0kaDNuB-OYmAuZmpdt3I2quQRMFB4IRAYjxfCJNk-um_alEIPBQzIReh2AtvLUwhGYcuq5hInuDrHELgVBSiXUgM86DPTAN0yrsBRKg9fea9mVduu4tsCdsvz2Nhf6/s910/photo_2026-04-21_13-42-51%20(4).jpg

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ថា ដោយសារប្រទេសហ្វីលីពីនស្ថិតនៅក្បែរកោះតៃវ៉ាន់ និងព័ទ្ធជុំវិញដោយដែនទឹក ទើបសង្គ្រាមកាន់កាប់តៃវ៉ាន់ បានអូសទាញហ្វីលីពីនឱ្យពាក់ព័ន្ធទាំងដែលយើងមិនពេញចិត្ត ៕

អ៊ីរ៉ង់ បញ្ជាក់ថាខ្លួនគ្មានផែនការចរចាជាមួយសហរដ្ឋអាមេរិកបន្ថែមទៀតឡើយ

0

សង្រ្គា.មទម្លាក់គ្រាប់បែ.ក និងការបំផ្លោងមីស៊ីលដ៏ខ្លាំងក្លាទំនងជាមិនអាចគេចផុតពីកើតមានម្ដងទៀតនោះទេ ដ្បិតក្តីសង្ឃឹមថ្មីៗសម្រាប់យន្តការការទូតរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកត្រូវបានទាត់ចោលសារជាថ្មី ដោយទីក្រុងតេហេរ៉ង់ បានបង្ហាញថាខ្លួនមិនមានផែនការភ្លាមៗសម្រាប់ការចរចាបន្ថែមទៀតជាមួយទីក្រុងវ៉ាស៊ីនតោនឡើយ។ នេះបើយោងតាមពាក្យសម្ដីរបស់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnLpldlNKVI3pa0br-PYbUi8GizqsEYL60mk2pgoc2enSqMBbfvKkBq093jxE-pv-lcjqslD-Z00WX3z3K2bBeV1HzJA2iD3gDa4LYTMIJ29MHf-BwvQnORb6XaanjP9SlNooUol6wzoEAjxu6uDpa0xRNWhC6rNFtf28yWA_HUxPa6Nd-Aqwt_da1pjdU/s1200/photo_2026-04-20_15-46-03%20(2).jpg
យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ដែលដកស្រង់ដោយ Reuters ការរំពឹងទុកសម្រាប់ការចរចាជុំទីពីរហាក់ដូចជាមានកម្រិតទាបខ្លាំង ពីព្រោះទីក្រុងតេអេរ៉ង់មើលឃើញការទាមទាររបស់សហរដ្ឋអាមេរិកថា មានកម្រិត “ហួសប្រមាណ និងមិនសមហេតុផល”។ មន្ត្រីអ៊ីរ៉ង់ក៏បានរិះគន់អ្វីដែលពួកគេបានពិពណ៌នាថាជាការផ្លាស់ប្តូរជំហររបស់សហរដ្ឋអាមេរិក និងសារផ្ទុយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBwoF4AuKZwRXWbec-Q-1uhHmsB_sALloXeAt9E2azJ2he5DtqK-uvEUc6w0bP5CwtKlWGATTdO345ZZnR7FP8hQdOHs8q5bJ3j6eQ4zINjfqxcft9yqPyc7Ht7__mEoDIaQk5SchSHI1ClYi5FaNF8lasjutRGfBqIi9n-IE7oguT3rhgOWN6T-DH8W6F/s1280/photo_2026-04-20_15-46-03%20(3).jpg
ឥរិយាបថនេះ ប្រៀបដូចជាការទះសហរដ្ឋអាមេរិកមួយកំភ្លៀង ព្រោះកាលពីថ្មីៗនេះលោកប្រធានាធិបតី ដូណាល់ត្រាំ ទើបតែបានប្រកាសថា មន្ត្រីអាមេរិកកំពុងរៀបចំសម្រាប់កិច្ចចរចាជុំថ្មីមួយទៀតនៅទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងប្រទេសប៉ាគីស្ថាន ដែលមានគោលបំណងទប់ស្កាត់ជម្លោះ ប៉ុន្តែមន្រ្តីអ៊ីរ៉ង់បែរជាត្រូវបានគេរាយការណ៍ថា នឹងមិនចូលរួមកិច្ចប្រជុំនេះជាមួយអាមេរិកឡើយ។

ក្រោយទទួលរងការបំបាក់មុខយ៉ាងដូច្នេះ លោក ត្រាំ បានបង្ហោះសារគំរាមកំហែងដ៏គួរឲ្យព្រឺព្រួច ជាមួយនឹងការព្រ.មានចំៗថាអាមេរិក នឹងបំផ្លា.ញរោងចក្រថាមពល និងស្ពានទាំងអស់របស់អ៊ីរ៉ង់ ប្រសិនបើពួកគេបដិសេធសំណើររបស់សហរដ្ឋអាមេរិកបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR-g4AM6XY9iJC1nyCs4PvEEizVmc_FlHmOgp2ggntkwobeRrPYMYRbJsqHZYnRA5Hu4TgxdgzCVOTpsfnwdZ-4mZRRVQopfcEVKuGcGcn5lKWLgG2ZPHA1QojVTLEBoWXMZVq8LUbHnT1cZ5aq2pHDPrCsFEBpvlpl0FleEKxjukG5Ieh_wKGLxLKHEtE/s445/photo_2026-04-20_15-46-03%20(4).jpg

ឧបសគ្គការទូតទាំងនេះ កំពុងបន្តរឹតបន្តឹងផ្លូវសមុទ្រ និងដាក់សម្ពាធយ៉ាងខ្លាំងលើកប៉ាល់ជាច្រើនដែលកំពុង និងបម្រុងធ្វើដំណើរឆ្លងងកាត់ច្រកសមុទ្រហ័រមូស ដោយអ៊ីរ៉ង់អះអាងថា សម្ពាធនេះនឹងបន្តរំខានរហូតធ្វើឱ្យខូចទំនុកចិត្តដល់ការសន្ទនានានា។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបានជំរុញឱ្យអ៊ីរ៉ង់បើកផ្លូវដឹកជញ្ជូនឡើងវិញ ដើម្បីបំពេញតម្រូវការសន្តិសុខឲ្យកាន់តែទូលំទូលាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOSFTXdoDhj86niOb_aSgDOa3w-xtslugLIJj20oOZDMEXyU30Tolr6DvfpoI2j16y0qch-ciuzgAwRcBsnIV32fwf9EH1E3NXnfSh5PUUVJdlerMs0nUIJNlVqn81Efs6S3HmG05zF11IiMGyQiHZDOkwY7zIKM6vJC7qkonkm0-idtGIHlHACzfahn8U/s1280/photo_2026-04-20_15-46-03.jpg

ទោះបីជានៅមានការខ្វែងគំនិតគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian ក៏បាននិយាយផងដែរថា ការទូតនៅតែមានសារៈសំខាន់ ខណៈពេលដែលសង្កត់ធ្ងន់លើការមិនទុកចិត្តយ៉ាងខ្លាំងចំពោះទីក្រុងវ៉ាស៊ីនតោន។ អ្នកវិភាគនិយាយថា វោហាសាស្រ្តនោះមានន័យថា ការចរចាគឺជាតម្រូវការចាំបាច់ ប៉ុន្តែសម្រាប់ពេលនេះ ភាគីទាំងពីរហាក់ដូចជាកំពុងជាប់គាំងក្នុងភាពមិនប្រាកដប្រជាមួយ ខណៈទីផ្សារប្រេងសកលកំពុងតាមដានយ៉ាងដិតដល់៕

ជប៉ុនប្រកាសអាសន្នពី «រលកយក្យស៊ូណាមិ» ដែលចូលមកកាន់តែកៀកឆ្នេរសមុទ្រ

0

នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ សម្លេងស៊ីរ៉ែនប្រកាសអាសន្ននៃរលកយក្យស៊ូណាមិ បានបន្លឺឡើងយ៉ាងគួរឲ្យខ្លាចបន្ទាប់ពីការរញ្ជួយដីខ្លាំងលើកទី២ កម្រិត ៧.៧ រ៉ិចទ័រ បានវា.យប្រហារឆ្នេរសមុទ្រភាគឦសានរបស់ជប៉ុន ជាហេតុធ្វើឲ្យប្រទេសនេះនៅតែស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះការព្យាករបានបង្ហាញថា នឹងមានការរញ្ជួយកាន់តែខ្លាំងជាងនេះទៅទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAHG7EMipthu0Adu3O8gju6zqryjWBdTFd68jmo3KPqZYA5gQNkJydRWFMqa-4mRJKO5QR57Khc_LgVv61uP3Bg7huaTYTdoa-WHdXEPZ8wYWuwvXeQGl74vfm1ctYzjx2J2M2IeMXpTYcTmM68ZqM2vtJB69RLw4NyVsOAw0XjcbPNfbvP8hmAAscdYy-/s1200/photo_2026-04-21_09-26-41.jpg
យោងតាមទីភ្នាក់ងារឧតុនិយម និងការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុន ឥឡូវនេះប្រទេសជប៉ុនមានឱកាសប្រហែល ១% នៃការរញ្ជួយដីកម្រិត ៨.០ រ៉ិចទ័រ ឬខ្លាំងជាងនេះក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ បើប្រៀបធៀបទៅនឹងហានិភ័យផ្ទៃខាងក្រោយធម្មតាប្រហែល ០.១%។ មន្ត្រីបានសង្កត់ធ្ងន់ថា នេះមិនមែនជាការព្យាករណ៍ទេ ប៉ុន្តែជាការណែនាំឲ្យរប្រុងប្រយ័ត្ន ដោយជំរុញឱ្យប្រជាជននៅក្នុងទីក្រុងឆ្នេរសមុទ្រចំនួន ១៨២ តំបន់ ត្រៀមសម្ភារៈសង្គ្រោះបន្ទាន់ ពិនិត្យមើលផ្លូវជម្លៀស និងប្រុងជើងការទុកមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSnlFmCzOfQ0YHort_hWq8OSpcXRJEYXhUbe3z-3DkRejXLi-o-vWvPgeODM-P-MDZUc-JuWspyLg4dUFeyv_5UziRllQfS7LVTbE3AjCFmJXiIUz8pCcuMB5eB2Q6_aqP8heDY2U5xJZklOQRPjaVvL6JLkCPWOSBJncKl5rUO9njA2TmQHfvNxyuJaVC/s1024/photo_2026-04-21_09-26-41%20(4).jpg

ទីភ្នាក់ងារឧតុនិយមបាននិយាយថា ការរញ្ជួយធ្ងន់ធ្ងរនេះបានកើតឡើងនៅឆ្នេរសមុទ្រ Sanriku នៅម៉ោងប្រហែល 4:53 រសៀល ម៉ោងក្នុងស្រុក កាលពីថ្ងៃចន្ទ នៅជម្រៅប្រហែល 19 គីឡូម៉ែត្រ ពីផ្ទៃខាងលើ។ ការរញ្ជួយលើកចុងក្រោយនាពេលថ្មីៗនេះ បានធ្វើឲ្យពលរដ្ឋជប៉ុននឹកឃើញឡើងវិញនូវការចងចាំដ៏ឈឺចាប់នៃគ្រោះមហន្តរាយកាលឆ្នាំ ២០១១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEAdJlbIFj46CFqvQGuRpUC6Fu6lIj4xFNOIF7IfL4Urpy-duZQbVQ7vvPsAcy_XHTYDOwiYkJWxxLXIDnHbvzaGkJ9WH2FSGvJUZm2dDSLhINfvn96mGwII_gUE-vi7ZHUU2EYKOiurfkmbGGo5eBKENfHM005aVIQIs8oGSaQ4DP_3uOzqKEEqRobb8H/s600/photo_2026-04-21_09-26-41%20(2).jpg

បច្ចុប្បន្នរលកយក្សស៊ូណាមិ កម្ពស់ប្រហែល ៨០ សង់ទីម៉ែត្រត្រូវបានគេមើលឃើញថាកំពុងស្ថិតនៅចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃកំពង់ផែ Kuji ក្នុងខេត្ត Iwate ដោយជំរុញឲ្យមានក្ដីបារម្ភកាន់តែខ្លាំងថារលកនេះ អាចនឹងកើនឡើងកាន់តែខ្ពស់ និងចូលមកកាន់តែជិតឆ្នេរជាងនេះ ប្រសិនបើការរញ្ជួយនៅតែបន្តកើតមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHKcKkib2JixIMhxgryPr2fkqUArg6ekz3GnlLGkYCuEPujawsAG1LAzWEJi-ZQZp-r7MP3Af7-eyBj3ASneIlV5HsnDYmWgQ-TJjZVx6Vb0_Bf2VEFh5geLrFhxXYOWPWSLgew3a4cgGcdTeIc6-hYJpCD9R0IJ1ICix1p2ZgSmOUVKTUY5xZRfZRJ69D/s600/photo_2026-04-21_09-39-49%20(2).jpg
តាមរបាយការណ៍របស់អាជ្ញាធរក្នុងតំបន់ មនុស្សជាង ១៨០,០០០ នាក់ ត្រូវបានជម្លៀសចេញជាបណ្តោះអាសន្ននៅទូទាំងតំបន់មួយចំនួននៃខេត្ត Hokkaido ខេត្ត Aomori និងតំបន់ក្បែរៗនោះ។ ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានជំរុញឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ ប៉ុន្តែត្រៀមខ្លួនជានិច្ច ខណៈពេលដែលសេវាកម្មដឹកជញ្ជូនដូចជា រថភ្លើង រថយន្តក្រុង ព្រមទាំងតាក់ស៊ី នៅតំបន់ខ្លះ ត្រូវបានផ្អាកបណ្ដោះអាសន្ន ហើយរោងចក្រនុយក្លេអ៊ែរត្រូវបានបញ្ជាឲ្យត្រួតពិនិត្យយ៉ាងហ្មត់ចត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm_1u9po_66qFqNjGngwr1qnkK0EOLuZ3zYrtxZRuHSF29mJ9F0y7q8CARZ5cb0r7rRI-dBapWrGPxVAYW_vjZsEJN7rqbahufMIaTJzKWgyEEVE4h4RCdKrQr4daR4jg2Ay3v-qL62lYf0fn7xRofJCy3b-qVrrNcQLZ_RGxPOCJRzoYV0wcJFU-vAd5t/s1280/photo_2026-04-21_09-26-42.jpg

អ្នកជំនាញនិយាយថា ការរញ្ជួយដីបន្ទាប់បន្សំស្រាល និងមធ្យមអាចកើតឡើងជាបន្តបន្ទាប់នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ បើទោះជាការរញ្ជួយដីដ៏ខ្លាំងក្លាមិនទំនងជានឹងកើតមានក្នុងពេលដ៏ខ្លីខាងមុខ ប៉ុន្តែទីតាំងរបស់ប្រទេសជប៉ុននៅតែស្ថិតលើខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក ដែលនេះមានន័យថា ការរញ្ជួយដីធំៗនៅឯនាយសមុទ្រត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង៕

កូនខ្មែរថែមរតកដូនតា! អាយ៉ៃឆ្លើយឆ្លងរវាងអ្នកនាង ខាត់ សុឃីម និងលោក ដួង សុខគា មានការគាំទ្រយ៉ាងច្រើន

0

ជ្រើសរើសប្រធានបទពេញនិយមពីបណ្តាញសង្គមពីសត្វតាលូនទូនបូកជាមួយនៃការច្នៃប្រឌិតពាក្យពេចន៍បរទេសនៃអាយៃឆ្លើយឆ្លងរវាងអ្នកនាង ខាត់ សុឃីម និងលោក ដួង សុខគា បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងច្រើនខណៈបច្ចុប្បន្នសិល្បៈបែបនេះពុំសូវមានការសម្តែងទូលំទូលាយនោះទេ។ ការគាំទ្រនេះជាការអភិរក្សនិងថែរក្សាមរតកដូនតាខ្មែរដើម្បីកុំឱ្យបាត់បង់នៃសិល្បៈបុរាណខ្មែរមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ0A8RShyphenhyphen2PRbEJdWpVOtOPaHGO7Pb6rNRCUYm_oQOh14T5M_QfDWagHVQS4a2dF90QG3oKadWZWlCBgsKE7i-Cxplj_1Ney1RgRnNdWwaea8fnm4ybE9DLRehjhRnpoXLyiaeMvta6XFHhmz3b3c6yCyL4Psr3iDCQEe8j8Co_Z6UfUXuytDJw-wGUo3J/s2048/image_2026-04-20_15-56-48.png
នៅក្នុងកម្មពិធី «នគរសង្ក្រាន្ត» ដែលទើបបញ្ចប់ថ្មីៗនេះពោរពេញដោយការចងចាំល្អៗក្នុងការលើកស្ទួយសិល្បៈវប្បធម៌ខ្មែរនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ ជាមួយនឹងការបង្ហាញវប្បធម៌ចម្រុះសិល្បៈអាយ៉ៃ ដែលពុំសូវមានការសម្តែងច្រើននាសម័យបច្ចុប្បន្នបានធ្វើឱ្យសាធារណជនចាប់អារម្មណ៍ម្តងទៀតបន្ទាប់ពីអ្នកនាង ខាត់ សុឃីម ចាប់ដៃគូច្រៀងអាយ៉ៃឆ្លើយឆ្លងជាមួយនឹងលោក ដួង សុខគា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmn0joCpPpJPEg8ygQEzaO2gRODDy4IyJaOA8sNsdWPJ0mSbEJ3fI_5dqtYtZqD3SRNG9ho7D4lAaRKGCQv54sXzb9OZLPsx-1Cj2711zIdGEjci1TgD3Ow6OFZR8beq1rtfPAiSYz6bj0M4UrPVawU6X7kuTwGHisPM0WY3saeXPpWTbj14NeIQIkWHaL/s2048/image_2026-04-20_15-56-45.png
សិល្បករជើងចាស់ដ៏ចំណានទាំងពីររូបបានជ្រើសរើសប្រធានបទលេបខាយពាក្យសម្តីដោយលើកពីអ្វីដែលបានផ្ទុះនៅលើបណ្តាញសង្គមមកច្រៀងឆ្លើយឆ្លងផ្តុះផ្តងវាចាយ៉ាងស៊ីសង្វាក់បូករួមជាមួយនឹងទម្រង់បុរាណលាយសម័យ។ ក្រៅពីការច្រៀងឆ្លើយឆ្លងបែបសប្បាយៗ បង្កបរិយាកាសរីករាយនៅក្នុងកម្មវិធីអ្នកទាំងពីរក៏បានច្រៀងអាយ៉ៃឆ្លងឆ្លងពីអត្ថន័យសិរី៣ប្រការនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjImneRsYHAVzoRAkFDalf6lNg_nXPuuhmQDKemulEC6ljQ0fZpiMSjIjM6KMHeIBztJdtCo-eqZqPVqnUNgfV6zbHFOTUqDCPunQIHAYoJ-mVacW4Mfr4XVIDtxOsy_F1CFVZEudWrcdw2dZsAOKgigq4gjLj61WwZNugifzZqmGO42ac4tAkSXmdcp155/s2048/image_2026-04-20_15-56-39.png
បន្ទាប់ពីវីដេអូអាយ៉ៃឆ្លើយឆ្លងរវាងលោក ដួង សុខគា និងអ្នកនាង ខាត់ សុឃីម បានបង្ហោះធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងច្រើន។ ឆ្លើយតបទៅនឹងការគាំទ្រនិងការអភិរក្សនៃសិល្បៈអាយ៉ៃនៅយប់ថ្ងៃទី១៩ ខែមេសា តារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះសារថ្លែងអំណរគុណទៅកាន់ទស្សនិកជនដូចគ្នាបន្ទាប់ពីឃើញសន្ទុះគាំទ្រច្រើន។ អ្នកនាង ខាត់ សុឃីម បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងក្រៃលែងដែលបានបំរើអារម្មណ៍ទស្សនិកជនចំពោះសិល្បៈទម្រង់មួយនេះដោយអ្នកនាងជឿជាក់ថាអ្នកជំនាន់ក្រោយនឹងជួយថែរក្សាឬក៏បន្តវេនឱ្យទម្រង់អាយ៉ៃមួយនេះ ការតែរីកចម្រើនទៅមុខទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie9BYFMqboA5__9VYqO4T2DG9gyV0mSctsroIFXSespk1jRMWKG8YfNIzA2RERaGxXypJsd4QLbVnyJ4UG72S8Zu2HELtSXw0p1RDfzviGDKXCbVJ3Y9m0iz2i3HMZRTjgIJUoGcGhTLw7OjlJ7bxialpdLJeizBmvjz5kX3riMMLOdZlo6X7y2UQzeLNu/s2048/image_2026-04-20_15-56-36.png
ការគាំទ្រសិល្បៈអាយ៉ៃពីពលរដ្ឋខ្មែរគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិរក្សសិល្បៈបុរាណមួយនេះដើម្បីកុំឱ្យបាត់បង់នៅថ្ងៃក្រោយ។ ក្រៅពីការកម្សាន្តសើចសប្បាយអ្នកច្រៀងអាយ៉ៃក៏បានផ្តល់ជាចំណេះដឹងនិងសារអប់រំមួយចំនួនទៅកាន់អ្នកស្តាប់ផងដែរ៕

Justin Bieber បានឱប Billie Eilish នៅលើឆាកតន្ត្រី Coachella

0

នៅថ្ងៃទី១៨ ខែមេសា ម៉ោងនៅសហរដ្ឋអាម៉េរិក តារាចម្រៀង Justin Bieber បានសម្តែងលើកទីពីររបស់ខ្លួននៅលើឆាក Coachella ដែលជាតំបន់ធំបំផុតនៃពិធីបុណ្យតន្ត្រី។ ខណៈពេលដែលលោកកំពុងសម្តែងបទចម្រៀង «One Less Lonely Girl» តារាចម្រៀង Billie Eilish ត្រូវបានរុញឡើងលើឆាក ហើយបានដើរទៅជិតលោកដោយភាពខ្មាសអៀន។ Justin បានជួយនាងឱ្យក្រោកឡើង បន្ទាប់មកបាននាំ Eilish ទៅកៅអីមួយនៅកណ្តាលឆាក ច្រៀង និងឱបនាង។ ទស្សនិកជនបានស្រែកហ៊ោកញ្ជ្រៀវ នៅពេលដែលពួកគេបានឃើញសកម្មភាពរវាងតារាទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFFQh6UWRqAmg2C8UdZbgN3KBBLPLTSsEmD_ul17mEGPAvc9tvM0QUBcHv1RUAhs6duXiWL7BRo5UD3OjrnayBD3MTaapxZxt-maz4je_be0ycVg1z5YN2SZZwvRhHpfymvtKdzajwC09dneSfWxL5RjxzRItzxCEdfTXpLQM44mlDgb1Dfq-Ise5kxvSi/s829/image_2026-04-20_16-19-04.png
បច្ចុប្បន្ននេះ វីដេអូរបស់ Justin Bieber និង Billie Eilish បានទាក់ទាញអ្នកចូលមើលរាប់លាននាក់នៅលើបណ្តាញសង្គម ។ អ្នកទស្សនាមួយចំនួនបាននិយាយថា ដំបូងឡើយពួកគេគិតថាក្មេងស្រីនៅលើឆាកគឺជាអ្នកគាំទ្រចៃដន្យដែលត្រូវបានជ្រើសរើសប៉ុន្តែមានការភ្ញាក់ផ្អើលនៅពេលដឹងថានាងគឺជា Billie Eilish។ មនុស្សជាច្រើនបានបង្ហាញពីអារម្មណ៍របស់ពួកគេនៅពេលដឹងថានាងជាអ្នកគាំទ្រ Justin Bieber តាំងពីកុមារភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghsBIN9JHymW6aMECxZrLnqMjyOUovUmmURR36jNRyKHHY8ejVfb4Jy5XLsAYheW1VHt8cwVIu6-n16wTA4FKSTjtvQIxZ2Qw07_dvzyKY2V_tcCpvTYZA_iBhLG8vx2cQT0PfvddUTiVGfJyPto7lGMLqq8ynwaz4M4jZ-zO2mBglFjS-kNM6_0lde8c9/s1021/image_2026-04-20_16-19-01%20(2).png
យោងតាម Variety តារាចម្រៀង Billie Eilish អាយុ ២៥ឆ្នាំ គឺជាអ្នកគាំទ្រដ៏ធំរបស់ម្ចាស់បទ «Baby» ដោយតែងតែចាត់ទុកលោកជាអ្នកបំផុសគំនិត និងជាអ្នកណែនាំ។ អ្នកទាំងពីរបានជួបគ្នាជាលើកដំបូងនៅឯ Coachella 2019។ ពេលត្រឡប់មកវិញ Justin បានបង្ហោះរូបថតរបស់លោកជាមួយនាងនៅឯពិធីបុណ្យដោយជូនពរនាងឱ្យមាន អនាគតភ្លឺស្វាង និងអាជីពដ៏យូរអង្វែង។ ចាប់តាំងពីពេលនោះមក ពួកគេបានក្លាយជាមិត្តភក្តិ ហើយថែមទាំងបានសហការគ្នាលើកំណែថ្មីនៃ បទចម្រៀងដ៏ល្បី របស់ Billie Eilish គឺ «Bad Guy»។ នៅលើ ផតខាសមួយរបស់ Apple Music ក្នុងឆ្នាំ២០២០ Justin Bieber បានយំនៅពេលនិយាយអំពី Billie Eilish ដោយនិយាយថាលោកចង់ការពារនាងពីផ្នែកងងឹតនៃឧស្សាហកម្មកម្សាន្ត ព្រោះនាងនៅក្មេងនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtmULM_w06u1SGn9g5XjLrlvnMykAL8ywZZyXpz221RxFOwiCrBUhvgUiLolIUq4qoHE4VfcnCQOgIR6enWgvLi4y445acxXKvZqlk2kMc7ezVGvrAG76FGR-1c1foqo8EsooI7n7hNWFd_lLpIBdPwFNfgD2Z8OVJpZtpOqYSk4NdFa1erfQL8HRmHex1/s1056/image_2026-04-20_16-19-01.png

Billie Eilish កើតនៅឆ្នាំ ២០០១ បច្ចុប្បន្នគឺជាសិល្បករជំនាន់ Gen Z ដ៏មានទេពកោសល្យ និងល្បីល្បាញបំផុតម្នាក់នៅលើពិភពលោក។ នាងបានឈ្នះពានរង្វាន់ Grammy ចំនួន៥ជាមួយនឹងអាល់ប៊ុមដំបូងរបស់នាង។ នាងក៏ជាតារាចម្រៀងវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រដែលបានឈ្នះពានរង្វាន់សិល្បៈអាម៉េរិកដ៏ធំបំផុត រួមទាំងពានរង្វាន់ Oscars, Grammys និង Golden Globes៕

គ្រោះអគ្គីភ័យដ៏កំណាចនៅម៉ាឡេស៊ី បានបំផ្លា.ញភូមិមួយឲ្យក្លាយជាផេះត្រឹមពេលមួយយប់

0

ចំពេលកំពុងប្រឈមនឹងអាកាសធាតុក្ដៅហើយស្ងួត គ្រោះអគ្គីភ័យដ៏ធំសម្បើមមួយបានកើតឡើង និងលេបត្របាក់ផ្នែកជាង ៨០% នៃភូមិមួយនៅក្នុងរដ្ឋសាបា ប្រទេសម៉ាឡេស៊ី ដោយបានបំផ្លិ.ចបំផ្លា.ញផ្ទះសម្បែងជាង ១,០០០ ខ្នង និងធ្វើឲ្យមនុស្សជាង ៩,០០០នាក់ត្រូវជម្លៀសចេញភ្លាមៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន រួមមាន Reuters, AP និង BBC។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxU2HLemO77zZ2MpmP24bnYq-8yok9VLMDybpNMIktjphqcgmMTyoX1UqVr_z2NV0D8F0Yc7qw04dus6g96RPANTr38P0XzyJD0mGe6fdzOQwxSSov-dX2mOpOUbcnrhcGni_BH1MhJPdlKJbwvnrAsN8tNqb5oZPH-fa3UHRLpDeBSlIe-HtP6OPGEH-1/s862/photo_2026-04-21_10-51-15%20(2).jpg
តាមសេចក្ដីរាយការណ៍ដោយអាជ្ញាធរម៉ាឡេស៊ី ឧប្បត្តិហេតុអគ្គីភ័យដ៏គួរឲ្យត.ក់ស្លុ.តមួយបានផ្ទុះឡើងនៅវេលាទាបភ្លឺឈានចូលថ្ងៃអាទិត្យ នៅលើ “ភូមិបណ្ដែតទឹក” មួយក្នុងស្រុក Sandakan ភាគឦសាននៃរដ្ឋ Sabah ជាកន្លែងដែលប្រជាជនក្រីក្របំផុតមួយចំនួនរបស់ប្រទេសម៉ាឡេស៊ី រួមទាំងសហគមន៍ជនជាតិដើមភាគតិច រស់នៅប្រមូលផ្ដុំគ្នាយ៉ាងណែនណាន់តាន់តាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii1eUputpMyfXUJ9JmBLP575bAwLcS5nVCieHAj3BjHgKgH27ZM3qiIdpm1JUitpVuZADyjcXCxQQqMoHURuOsD4ofIqdxJxMZZDBdaZNh79UEog2agDVJ7PN-UWyoiPfK_ZWpoCPeVbp54Ezl951XFWLUH0UD7BB4XQ_T-hos_JuQo_zQmanKdnc8Hj6R/s1280/photo_2026-04-21_10-51-15%20(3).jpg
លោក George Abd Rakman អធិការប៉ូលីសស្រុក Sandakan បានមានប្រសាសន៍ថា គ្រោះអគ្គីភ័យនេះ បានប៉ះពាល់ដល់ប្រជាជនចំនួន ៩០០៧ នាក់ ជាមួយនឹងការបង្ហាញពីរបាយការណ៍បណ្ដោះអាសន្នថា ផ្ទះចំនួន ១,០០០ ក្នុងចំណោម ១,២០០ ខ្នងត្រូវភ្លើបឆាបឆេះស្ទើតែទាំងស្រុង។ តាមការបញ្ជាក់របស់អាជ្ញាធរ មូលហេតុដែលករណីអគ្គីភ័យខាងលើអាចរាលដាលទៅការឆាបឆេះដ៏ធំបែបនេះ គឺបណ្ដាលមកពីប្រតិបត្តិការពន្លត់ភ្លើងជួបការលំបាក ព្រោះផ្លូវតូចចង្អៀត និងទឹកសមុទ្រស្ថិតក្នុងអំឡុងពេលនាច មិនអាចឲ្យទូកឬកាណូតក្រុមជួយសង្រ្គោះជ្រៀតចូលទៅបាន គួបផ្សុំជាមួយអាកាសធាតុក្ដៅស្ងួត និងមានខ្យល់បក់ខ្លាំង ជាហេតុនាំឲ្យអណ្ដាតភ្លើងកាន់តែមានឥទ្ធិពលឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi10lv4hsYaIiGyv4MkPaKFgg0URPrqmU9p3VK7JMwayHuSrF6z9ubgXNL7LV5z5S6z3tVIjwru9jD3SOP15NM4oEid_Rca0UelsHgs8AhiuNBL8haVI9BzBKhxK7fUcjXVFzoIZA9ibtJQhwhKBbHk_oUfqRWzHRibp3fkm6GPTr8cmqJQnGGs3ORtx7-d/s640/photo_2026-04-21_10-51-15%20(4).jpg

ទោះជាយ៉ាងណាក៏ដោយ ពុំមានរបាយការណ៍អំពីការស្លាប់ភ្លាមៗនោះទេ រីឯមូលហេតុនៃអគ្គីភ័យនេះក៏នៅតែស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ជាមួយគ្នានេះ ជម្រក និងមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្នត្រូវបានបើកជាបន្ទាន់ ខណៈដែលជនរងគ្រោះកំពុងស្វែងរកអាហារ សម្លៀកបំពាក់ និងកន្លែងស្នាក់នៅសមរម្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy65aQF3Dg4KNxHqb0M5mLnngbjM6Lk7TjHdSnKEkpOT8idXg1oXhXmL5GJ4xK71OyT6vXGxTbjjUNwXbB2bEISHdqbmhFZe-X84Hm6mAvvEwOVob2JziaCZT0ltykchFu2G2XW2WEXAsQvSdYcrVyhi1xaAF5S3nqRf8OGJ-EvyTjlnjnXu6PWr-85ozF/s600/photo_2026-04-21_10-51-15.jpg
នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ទីភ្នាក់ងារសហព័ន្ធ និងរដ្ឋកំពុងសម្របសម្រួលជំនួយបន្ទាន់។ សោកនាដកម្មនេះបានបង្ហាញជាថ្មីម្តងទៀតអំពីគ្រោះថ្នាក់ដែលសហគមន៍ផ្ទះឈើដែលមានមនុស្សច្រើនកុះករកំពុងប្រឈមមុខ ដែលអគ្គីភ័យអាចរាលដាលក្នុងរយៈពេលប៉ុន្មាននាទី និងបំផ្លាញសហគមន៍ទាំងមូលត្រឹមពេញមួយយប់៕

អូស្រ្តាលីចំណាយ ៧ ពាន់លានដុល្លារដើម្បីកម្មង់ទិញនាវាចម្បាំងបំបាំងកាយ ១១គ្រឿងពីជប៉ុន

0

ល្បីថារបស់ដែលផលិតនៅជប៉ុនមានគុណភាពខ្ពស់ អូស្រ្តាលីមិនស្ទាក់ស្ទើក្នុងការចំណាយលុយជាង ៧ ពាន់លានដុល្លារ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកងទ័ពជើងទឹក ដោយកក់ទុកនូវនាវាចម្បាំងបំបាំងកាយជំនាន់ថ្មីចុងក្រោយបង្អស់ចំនួន ១១គ្រឿង ពីជប៉ុន ដែលបង្កើតបានជាកិច្ចសន្យាប្រវត្តិសាស្រ្តថ្មីលើកដំបូងក្នុងរយៈពេល 80 ឆ្នាំ ចាប់តាំងពីជប៉ុនត្រូវបានដកចេញពីបម្រាមនាំចេញអាវុធទៅលក់នៅក្រៅប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTgiVM9kd1C1LfkE2CP-tB-Gd0_qrRJSx748YnGMZaHMW6QXQTHuJoJB3zY5XyMCBjvXF4FTV0cUJvVfFeWe5yweTYGqpxBDB73d5hOukbloCB1F6_ovNCXiFcuY6r0MmCtTTBJJBc7qB5v1Wf4FQqnTHBlvmeUjPcrvNVeFchqlG3zZH2P5YX92fOYKu7/s1280/photo_2026-04-20_14-24-26%20(2).jpg
យោងតាមការចុះផ្សាយរបស់កាសែត Reuters រដ្ឋាភិបាលអូស្ត្រាលី កាលពីសប្ដាហ៍មុន បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាដែលមានតម្លៃប្រហែល ៧ ពាន់លានដុល្លារ ដោយការបញ្ជាទិញនាវាចម្បាំងពហុបំណងថ្នាក់ NewFFM ចំនួន ១១ គ្រឿង ពីក្រុមហ៊ុន Mitsubishi Heavy Industries (MHI) របស់ប្រទេសជប៉ុន។ នេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទំនើបកម្មកងទ័ពជើងទឹកដែលមានគោលបំណងបង្កើនទំហំកងនាវារបស់ប្រទេសឲ្យមានឥទ្ធិពលជាងមុនទ្វេដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH3GDqOV8Og0Q6S1Dm3nh-yce1uOzRglMidpW9eoJJFH5JvzigVjNouHc5QgG67hG7nwmPdryt2gvbz92IzYS0rQZeAWJQVOrn3Yb3tOCXuq2o2WkaHjYD4CsE9pSaLLzeawG6HOvTMI2Zgp1mGvvaj4DPVPjuFcUk4booJKQG56W3YupLZMkNL60GJlET/s1280/photo_2026-04-20_14-24-26%20(3).jpg

ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Mitsubishi Heavy Industries នឹងសាងសង់នាវាចម្បាំង NewFFM (ថ្នាក់ Mogami) ចំនួនបីគ្រឿងដំបូងដែលបានធ្វើបច្ចុប្បន្នភាពនៅក្នុងប្រទេសជប៉ុន ហើយការដឹកជញ្ជូនត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០២៩។ ដោយឡែក នាវាចំនួនប្រាំបីគ្រឿងដែលនៅសល់ត្រូវបានគ្រោងនឹងសាងសង់នៅអូស្ត្រាលីខាងលិច ដែលជួយពង្រីកសមត្ថភាពសាងសង់នាវាក្នុងស្រុក និងការងារការពារជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikrWqdu-N6tMv_v9zbwGsdP7l61hF3KFFGgce11FRPONq-_6rROR2-NTk1demX2BBTu-CbesId2EPeuO5w9vGkBx460i6YiM2QoCywejNEtmWL1f2gMqmzwCi6oDDT_pxkIkUICXhWo9dNjF0C2LD3xnXDsevOrzt31M7I2CDuNO4PV2zeBIru98K6t-oS/s1280/photo_2026-04-20_14-24-26.jpg
កិច្ចព្រមព្រៀងនេះបានគូសបញ្ជាក់ពីព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្ត ព្រោះវាជាការលក់នាវាចម្បាំងថ្មីលើកដំបូងបង្អស់របស់ជប៉ុនទៅក្រៅប្រទេស ចាប់តាំងពីការលើកលែងការហាមឃាត់ការនាំចេញអាវុធរយៈពេល 80 ឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6-ibgYINuOt_vX6SRfbZp3YqXswzHdGkULmsj1cAVSk83UCuSB9LBNAuCb06pJ1FIc54ojc_-6qYUPh8i_A4l0DyTUl1G8swm6Gg3TNx_xc-S29QyYhqd8rcoaue7u_KBtkncyMULg9-Nlf7u9dNyZUOJK3hIyysyJJvS21dMgn_N1kQHxBT4Hg6NQcWn/s800/photo_2026-04-21_10-38-28.jpg

គួរជម្រាបថា នាវាចម្បាំងថ្នាក់ NewFFM គឺជាទំនើបកម្មនៃនាវាចម្បាំងថ្នាក់ Mogami ដែលកំពុងបម្រើការយ៉ាងសកម្មនៅក្នុងវិស័យការពារជាតិរបស់កងទ័ពជើងទឹកខ្លួនជប៉ុន។ វាត្រូវបានសាងសង់ឡើងសម្រាប់ការប្រតិបត្តិការល្បឿនលឿន ស្វ័យប្រវត្តិកម្ម និងការប្រយុទ្ធពហុតួនាទី ជាពិសេសវាអាចផ្ទុកឧទ្ធម្ភាគចក្រកងទ័ពជើងទឹកសម្រាប់ការឃ្លាំមើលថែមទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhskhJ9IdMRFlHxIfgab3fPxt6_B2nM5Sd9RWdhGInnuUduO1A0Ma1jFmjhnd6UZzOTOn9zHI43Y2kaEIc16qS73LDUQqFAlKazvNU47ML62OOZKYDgC-qRNqABCdNQkz6ml0jpxtj5oNL0ZiU_TqqSPWlwBGfMLT_DFLlWp2nsafusPbVfUeQVKYIusif4/s1280/photo_2026-04-20_14-24-17.jpg

ជាមួយនឹងមុខងារកាត់បន្ថយការរកឃើញពីរ៉ាដា នាវានេះស័ក្តិសមបំផុតសម្រាប់ការបំពេញបេសកកម្មល្បាត និងការវា.យប្រហារដោយសម្ងាត់។ ក្រៅពីលក្ខណៈពិសេសទាំងនេះ វាក៏មានបំពាក់ទៅដោយប្រព័ន្ធមីស៊ីលទំនើបៗ ដែលមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងនាវាមុជទឹក កប៉ាល់ យន្តហោះ និងមីស៊ីលកំណត់គោលដៅផងដែរ។ តាមការប៉ាន់ស្មានជាមធ្យម នាវានេះអាចមានតម្លៃប្រហែលពី ៦០០ ទៅ ៦៥០ លានដុល្លារ/គ្រឿង នាពេលបច្ចុប្បន្ន ដែលនាំឲ្យវាក្លាយជាជម្រើសដ៏ល្អមួយក្នុងការការពារផ្លូវសមុទ្រនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

ជប៉ុនទទួលសញ្ញាព្រមា.នអំពី «រលកយក្សស៊ូណាមិ» ក្រោយការរញ្ជួយដីដ៏ខ្លាំងក្លាមួយ

0

ជប៉ុនកំពុងប្រុងជើងការខ្ពស់ និងត្រៀមការពារខ្លួនដោយប្រុងប្រយ័ត្ន ក្រោយព្រះធរណីបានបញ្ជូនសារតាមរយៈការរញ្ជួយដីកម្រិត ៧.៤ រិកទ័រ ដែលបង្ករឱ្យមានការព្រមា.នថា «រលកយក្សស៊ូណាមិ» អាចនឹងវា.យលុកលើខេត្តចំនួន ៣ រួមមាន ខេត្តអ៊ីវ៉ាតេ ខេត្តអាអូម៉ូរី និងហុកកៃដូ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Japan Times នៅរសៀលថ្ងៃចន្ទ ទី២០ មេសា នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOvccbBKR0gEWgWTBcqo1fSMRbtMqgiMrbei8opIQZuzXj63eWLqWujTw1WXxBQ8QJYy_rn8275HJy40FQLV90Wy4MqTOboBOiiSOKINW4m6_xIcp2kLmFpwyrJAOaNabr7CkEK6U-RGBiqXgQCwXC6BpmrDQ_mAvMbMhqjRuEEVCyPI_lO_Wulr2NnSir/s600/photo_2026-04-21_09-39-49%20(2).jpg
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ការរញ្ជួយដីនេះដែលមានកម្រិត 7.5 រ៉ិចទ័រ បានវាយប្រហារនៅមហាសមុទ្រប៉ាស៊ីហ្វិកក្នុងជម្រៅប្រហែល 10 គីឡូម៉ែត្រ។ ជាមួយនឹងការរញ្ជួយនេះ មន្ត្រីជំនាញបានព្រមានថា រលកយក្សស៊ូណាមិ កម្ពស់រហូតដល់ 10 ហ្វីត (ប្រហែល 3 ម៉ែត្រ) អាចនឹងវា.យប្រហារលើតំបន់ដែលរងផលប៉ះពាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi62PoIxjPUkXLHkbgzlxyywylprYu32qOfHKNDtZBKIZnenewa1r-gJFmaBvKhfTvOntILmJIYT7SYxW6stFoa85FI1Tsrc7VigOKQTO-f20l-Q0nVn-VNNNQuAAambBf2q1NA8HsNbv5dXUL7EpUWKjov-Ja7qIX-jpqB9jB7OcxF1kY5syFoCmElMBQE/s1024/photo_2026-04-21_09-39-49%20(3).jpg

តាមរយៈរបាយការណ៍នេះ បច្ចុប្បន្ន រលកយក្សស៊ូណាមិ ត្រូវបានគេសង្កេតឃើញនៅចម្ងាយ 60 គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្ត Iwate និង Aomori ដែលនេះមានន័យថារលកយក្សទាំងនេះនឹងមកដល់ឆ្នេរសមុទ្រក្នុងពេលឆាប់ៗខាងមុខ ខណៈវីដេអូផ្សាយផ្ទាល់ពីកំពង់ផែមួយនៅស្រុក Kuji ខេត្ត Iwate បានបង្ហាញរលកយក្សស៊ូណាមិតូចៗកំពុងធ្វើដំណើរមកកៀកនឹងច្រាំងបន្តិចម្ដងៗហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYFwTaZ-UT4danGKVtpnzvknDPPcc-KFOSwpCelioClcyMYCwTaF77QjQN-23JRrUPU1NqJ3MX0C2TfGGV48l4JAhTjmW2hsGYSpmNlJX5nU9_cnH234WZ_7LPgQunm_AsX302XL4aY2mCidNok8UaoHjjeDbsYJsQd_7cxGqfH7iTsPRhMjT0AN_G1UA-/s1024/photo_2026-04-21_09-39-49.jpg
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូនៅថ្ងៃចន្ទនេះ លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi បានជំរុញឱ្យប្រជាជនជម្លៀសទៅកាន់កន្លែងសុវត្ថិភាពជាបន្ទាន់ប្រសិនបើស្ថានការណ៍ចាំបាច់។ ជាមួយគ្នានោះ លោកស្រីបានបញ្ជាក់ថា កងកម្លាំងការពារតាមសមុទ្របានបញ្ជូនឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ទៅកាន់តំបន់រងផលប៉ះពាល់ដើម្បីប្រមូលព័ត៌មានអំពីការខូចខាតដែលអាចកើតមាន និងជួយក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបន្ទាន់ណាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfZw4EVvlekrThGEznBGZNdvq_VCu0ZcUGqapD6xvfQ8jQ-xUvN0R14Szf4YY6z2-tLWUC6h4yGZV2aRi9piBt4IOtw4vDj8QvKFdqECUjk2dmJZIqBb7mw77FbPeOOR9F76QLEkr2we4S34vmTGOP0BjnTkf_o92Ha7ZjSWM8P157VcMpPj-EN7FJjFPo/s1280/photo_2026-04-21_09-39-50.jpg

ទន្ទឹមនឹងនោះ ខ្សែរថភ្លើងសាធារណៈរវាងស្ថានីយ៍ទីក្រុងតូក្យូ និងស្ថានីយ៍ Shin-Aomori ក៏ត្រូវបានប្រកាសឲ្យផ្អាកដំណើរការជាបណ្ដោះអាសន្នផងដែរ ដោយអាជ្ញាធរព្រួយបារម្ភពីស្ថានភាព និងដើម្បីទប់ស្កាត់គ្រោះធម្មជាតិណាមួយដែលអាចកើនឡើងភ្លាមៗដោយមិននឹកស្មានដល់៕

រឿងភាគចិន «Rebirth» រងការបរាជ័យយ៉ាងធ្ងន់ធ្ងរ

0

រឿងភាគ «Rebirth» ដែលគេចាត់ទុកថាវគ្គ២ នៃរឿង «Princess Agents» បានក្លាយជាជារឿងភាគចិនដែលមានចំណាត់ថ្នាក់ទាបបំផុតនៅលើ Douban ក្នុងឆ្នាំ២០២៦ ដោយមានមតិយោបល់រិះគន់ជាច្រើន។ ចាប់តាំងពីដើមដំបូងរឿងនេះបានបង្កឱ្យមានភាពចម្រូងចម្រាស សូម្បីតែថ្ងៃប្រម៉ូតភាពយន្តតារាថៃ Mai Davika ក៏បានធ្វើឱ្យសាធារណជនខឹងសម្បារផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj622y9oVMwyxWroILvElSyMlUlxb51Xk0T1owKl7RuMPI4LLVfyyzsf5yS893gv7Z_9sThNNdDp6hS0_s43LfMjChS70tNlxR77acgS-9QD5JN_9YRnQ7oDyKmcQCMIIpmkBYFD7fBv-D22L_p1t34hgV8rXAzLNDqzK8J5BepujVFMzh4_Zg5qm4Wn9Qb/s660/image_2026-04-20_12-00-23%20(2).png
«Rebirth» ទទួលបានត្រឹមតែ ៣.២ ពិន្ទុប៉ុណ្ណោះពីការវាយតម្លៃចំនួន ៨,៥០០។ ដោយត្រូវបានផ្សព្វផ្សាយជាគម្រោង S+ ដ៏អស្ចារ្យ រឿងនេះទទួលបានចំណាត់ថ្នាក់ទាបមិនគួរឲ្យជឿពីអ្នកទស្សនា។ រលកនៃការវាយតម្លៃផ្កាយមួយដ៏ច្រើនលើសលប់ស្ទើរតែធ្វើឱ្យរឿងភាគនេះធ្លាក់ចុះ ដែលអាចធ្វើឱ្យវាក្លាយជាគ្រោះមហន្តរាយទូរទស្សន៍លើកដំបូងនៃឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjanV4rY5RfCG8jDZSbKfguryKarA-E1yiB_6RVAUW_EKTpPadb7eqN3vND8gX4lIoAxckvgJXHDe16RFw6ydsD34jQY1owRNiT1PzHTWxRy_ICdoDNIMgv21ypfC3J8oMLNVlsTe9fbjmKQjKB7Kdxb9dVkziI-rjyzUuTohCHiEm1mb0LSqBeryVUmgst/s660/image_2026-04-20_12-00-23.png តួសម្តែងដើមរួមមាន Zhao Liying , Lin Gengxin, Shawn Dou និង Li Qin មិនបានត្រឡប់មកវិញទេ។ ផ្ទុយទៅវិញ ផលិតករបានជ្រើសរើសតារាស្រីវ័យក្មេង Huang Yang Tiantian ជាតួឯកស្រី Chu Qiao ដែលជាតួអង្គដែលត្រូវការអាកប្បកិរិយារឹងមាំ ដែលនាំឱ្យទស្សនិកជនហៅ Chu Qiao ដោយលេងសើចនៅក្នុងរដូវកាលទី២ ថាជា ឧត្តមសេនីយ៍ទារក ដោយពាក់គ្រឿងសឹកដូចជាក្មេងស្លៀកពាក់មនុស្សធំ។ លើសពីនេះ រឿងអាស្រូវគ្រួសារនេះបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះសាធារណៈរបស់តួឯកស្រីនេះយ៉ាងធ្ងន់ធ្ងរ ដែលនាំឱ្យមានប្រតិកម្មអវិជ្ជមានចំពោះខ្សែភាពយន្តនេះតាំងពីដើមដំបូងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDfU9ZCGrmLQxTVkXzyaKC0VW3du9IhTHObo0f3DolmtErIaaXE7J-VHeyxguw_G0U68NPqsgO6OZyFYJpUQhEExz3go5zG9uEnQP1yjvSJ2FKCyVT3ibTTjhunIIkx8fn6xUwPILFwue58RiYDSMlwroupjCMWoklRIEyB431fjRKigFVWcRKba0niUEd/s720/image_2026-04-20_12-00-24%20(2).png
ផលិតករ Zhang Meng ក៏បានបង្កឱ្យមានភាពចម្រូងចម្រាសជាមួយនឹងសេចក្តីថ្លែងការណ៍ទាក់ទងនឹង Huang Yang Tian Tian ដែលធ្វើឲ្យសាធារណជនមានការខឹងសម្បារ។

ជាលទ្ធផល រឿងភាគនេះបានចាប់ផ្តើមជាមួយនឹងចំណាត់ថ្នាក់ ៣.២ នៅលើ Douban ដោយការវាយតម្លៃជាង ៦០% គឺជាផ្កាយ ១ ទោះបីជាមានអត្ថប្រយោជន៍នៃការចាក់ផ្សាយនៅលើវេទិកាធំៗពីរក៏ដោយគឺ Tencent និង iQiYi ប្រជាប្រិយភាពរបស់រឿងនេះនៅលើវេទិកានានាបានថមថយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqc2izNsDBbYYuU9ZcBifa52aqFqNfElmd5FDg2cme_N_1Dj1p90NAwm4PDge1EXfgUdxeaRg7CXivbXTJWiOyUlzgFFBBXK59O8gLN1XBBEmCmDWSCdoesYWm4wXohbXCc2NGfZrakbSlortEGqTK_EtKW3KVqYQuqY7Sbz99Rq6oQmsX7fycfqOsJVav/s900/image_2026-04-20_12-00-24.png លើសពីនេះ ខ្សែភាពយន្តនេះត្រូវបានគេរិះគន់ចំពោះ គ្រោងរឿងដែលមិនគួរឱ្យជឿជាក់ ការអភិវឌ្ឍតួអង្គផ្ទុយគ្នា ការសម្តែងដែលមិនអាចបង្កើតការយល់ចិត្ត និងសំលៀកបំពាក់ និងការតុបតែងខ្លួនដែលគ្របដណ្ដប់លើខ្លឹមសារ។ បញ្ហាទាំងនេះសុទ្ធតែទាក់ទងនឹងគុណភាពផលិតកម្ម ហើយពិន្ទុទាប ៣.២ ឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវពីការពិតនោះ។ បច្ចុប្បន្ន «Rebirth» គឺជារឿងភាគចិនដែលមានចំណាត់ថ្នាក់ទាបបំផុតប្រចាំឆ្នាំ ២០២៦៕

បវរកញ្ញាល្បីរបស់វៀតណាមផ្សព្វផ្សាយ អប្សរា និងស្បៃខ្មែរ

0

មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹង អ៊ិន លក្ខិណា បវរកញ្ញាល្បីឈ្មោះប្រចាំប្រទេស Nguyen Huynh Kim Duyen បានចំណាយពេលយ៉ាងរីករាយក្នុងអំឡុងពេលចូលឆ្នាំខ្មែរ។ ក្រៅពីការកម្សាន្តសប្បាយបវរកញ្ញាវៀតណាមរូបនេះថែមទាំងបានរួមចំណែកផ្សព្វផ្សាយពីអប្សរានិងស្បៃខ្មែរទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYNGmsK4M8CA_Mg5mmcegQoBjkxZ3YB2b7JP-Zl0A8HP9IsUp-AqJD4VtHlXxznxyzkOi0APn280K1Wat1AMPdiJ1DxKRmyIukTnDadsnb8NAt-3sym79RqnCrD-eFca-Di1lnmVGjSXmXvO_Ef9PVRejia-OZQATe3UorWiHuKBZNgJ8Vo4_Vt64lgr_Z/s2048/image_2026-04-20_14-07-30.png

ប្រិយមិត្តដែលតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាបវរកញ្ញា លក្ខិណា និង Kim Duyen គឺរាប់អានគ្នាយ៉ាងជិតសិទ្ធិបន្ទាប់ពីធ្លាប់ចូលរួមប្រកួតនៅលើឆាកអន្តរជាតិលើឆាក Miss Supranational 2022 ។ ទោះបីជារស់នៅមួយប្រទេសម្នាក់ប៉ុន្តែអ្នកទាំងពីរក៏តែងតែឆ្លៀតពេលមានដំណើរកម្សាន្តនិងកសាងមិត្តភាពជាមួយគ្នាមិនចេះដាច់។ បន្ទាប់ពី លក្ខិណា ទៅប្រទេសវៀតណាមជាញឹកញាប់ ពេលនេះបវរកញ្ញា Nguyen Huynh Kim Duyen ក៏បានមកកម្សាន្តនៅលើទឹកដីកម្ពុជាក្នុងអំឡុងពេលចូលឆ្នាំខ្មែរដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho7B8N2Utki0rIuvEjdAEiapWW6QpZ0SgWj415zsDB-E1SYv50ohdznzFtsBXUDOeUsK2G1VEo-PibYO1t-oa2tTMmaG8gQlghRc9yZg-myMKynxPvjuIdaHOmuCG2UzN6R3VjOD3mjizDSPF3Ly1UMYwMBlazTC0ODIWVi2IovWflHKRldTSEKQVZl2WX/s2048/image_2026-04-20_14-07-36.png

លើសពីការកម្សាន្តមហាជនបានឃើញបវរកញ្ញាវៀតណាមរូបនេះមិនខ្លាចប្រឈមមុខនឹងមតិវែកញែកពីអ្នកគាំទ្រផ្ទះលេខ២នោះទេដោយ Nguyen Huynh Kim Duyen រួមទាំងអ៊ិន លក្ខិណា និងបងស្រី បានចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍និងវប្បធម៌ខ្មែរទៀតផង។ នៅក្នុងការបង្ហោះរបស់ Kim Duyen គឺបានបញ្ជាក់ច្បាស់ៗពីស្បៃខ្មែរ ដែលជនជាតិថៃតែងតែចិញ្ចឹមចិត្តថាជារបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5tVhF_kzAwKVlEznrUVx96EcCMVMeLEBUo4puoNgrnQZNdN3l7ncC0JV-dZjkP2xZvlYRd3o5nch-QMXafKatTge1x0WO7n8RM5u_apiCQYZkjHicjfvPuCoQxOhD2nqgihqlI_ioZpkNV7LezUXMFVmlwEV79RQj3i52GoEq2iOudXkUIBTLbowrkb-e/s2048/image_2026-04-20_14-07-31.png
ក្រៅពីគ្រងឈុតស្បៃខ្មែរយ៉ាងស្រស់ស្អាត លំដាប់រងទី២ Miss Supranational 2022 រូបនេះក៏បានឈុតអប្សរាខ្មែរយ៉ាងស្រស់ស្អាតបញ្ចេញសម្រស់យ៉ាងទាក់ភ្នែកនៅឯប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។ ជាមួយនឹងសកម្មភាពបែបនេះគឺពិតជាធ្វើឱ្យអ្នកគាំទ្រកម្ពុជាសប្បាយរីករាយណាស់ពីព្រោះបានឃើញការផ្សព្វផ្សាយរបស់បវរកញ្ញាល្បីឈ្មោះប្រចាំប្រទេសរូបនេះបង្ហោះនៅលើបណ្តាញសង្គមដោយមិនមានការខ្លាចរអារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirW63kmrJDVUtNFZjcpDb7dtjxY3V5cNcRxFinoInpyraGVrBXMd4w2xST4MATkYXiVrOWV5l8x_O4te5vaI07QWyY-dAhgRAHH48OGwO-knzg3KZuDHGozwobz0jRILZACPT3h7KtgdnPkkGk92X0VcKGgH-WtO41ZoAHrRmt2taS8tA83ikXWfZj1970/s2048/image_2026-04-20_14-07-40.png

ជាមួយនឹងការជ្រួតជ្រាបនៃវប្បធម៌ខ្មែរ Kim Duyen ក៏បានចូលរួមសកម្មភាពជាមួយនឹង អ៊ិន លក្ខិណា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ៕