Home ព័ត៌មានអន្តរជាតិ អូស្រ្តាលីចំណាយ ៧ ពាន់លានដុល្លារដើម្បីកម្មង់ទិញនាវាចម្បាំងបំបាំងកាយ ១១គ្រឿងពីជប៉ុន

អូស្រ្តាលីចំណាយ ៧ ពាន់លានដុល្លារដើម្បីកម្មង់ទិញនាវាចម្បាំងបំបាំងកាយ ១១គ្រឿងពីជប៉ុន

59
0

ល្បីថារបស់ដែលផលិតនៅជប៉ុនមានគុណភាពខ្ពស់ អូស្រ្តាលីមិនស្ទាក់ស្ទើក្នុងការចំណាយលុយជាង ៧ ពាន់លានដុល្លារ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកងទ័ពជើងទឹក ដោយកក់ទុកនូវនាវាចម្បាំងបំបាំងកាយជំនាន់ថ្មីចុងក្រោយបង្អស់ចំនួន ១១គ្រឿង ពីជប៉ុន ដែលបង្កើតបានជាកិច្ចសន្យាប្រវត្តិសាស្រ្តថ្មីលើកដំបូងក្នុងរយៈពេល 80 ឆ្នាំ ចាប់តាំងពីជប៉ុនត្រូវបានដកចេញពីបម្រាមនាំចេញអាវុធទៅលក់នៅក្រៅប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTgiVM9kd1C1LfkE2CP-tB-Gd0_qrRJSx748YnGMZaHMW6QXQTHuJoJB3zY5XyMCBjvXF4FTV0cUJvVfFeWe5yweTYGqpxBDB73d5hOukbloCB1F6_ovNCXiFcuY6r0MmCtTTBJJBc7qB5v1Wf4FQqnTHBlvmeUjPcrvNVeFchqlG3zZH2P5YX92fOYKu7/s1280/photo_2026-04-20_14-24-26%20(2).jpg
យោងតាមការចុះផ្សាយរបស់កាសែត Reuters រដ្ឋាភិបាលអូស្ត្រាលី កាលពីសប្ដាហ៍មុន បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាដែលមានតម្លៃប្រហែល ៧ ពាន់លានដុល្លារ ដោយការបញ្ជាទិញនាវាចម្បាំងពហុបំណងថ្នាក់ NewFFM ចំនួន ១១ គ្រឿង ពីក្រុមហ៊ុន Mitsubishi Heavy Industries (MHI) របស់ប្រទេសជប៉ុន។ នេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទំនើបកម្មកងទ័ពជើងទឹកដែលមានគោលបំណងបង្កើនទំហំកងនាវារបស់ប្រទេសឲ្យមានឥទ្ធិពលជាងមុនទ្វេដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH3GDqOV8Og0Q6S1Dm3nh-yce1uOzRglMidpW9eoJJFH5JvzigVjNouHc5QgG67hG7nwmPdryt2gvbz92IzYS0rQZeAWJQVOrn3Yb3tOCXuq2o2WkaHjYD4CsE9pSaLLzeawG6HOvTMI2Zgp1mGvvaj4DPVPjuFcUk4booJKQG56W3YupLZMkNL60GJlET/s1280/photo_2026-04-20_14-24-26%20(3).jpg

ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Mitsubishi Heavy Industries នឹងសាងសង់នាវាចម្បាំង NewFFM (ថ្នាក់ Mogami) ចំនួនបីគ្រឿងដំបូងដែលបានធ្វើបច្ចុប្បន្នភាពនៅក្នុងប្រទេសជប៉ុន ហើយការដឹកជញ្ជូនត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០២៩។ ដោយឡែក នាវាចំនួនប្រាំបីគ្រឿងដែលនៅសល់ត្រូវបានគ្រោងនឹងសាងសង់នៅអូស្ត្រាលីខាងលិច ដែលជួយពង្រីកសមត្ថភាពសាងសង់នាវាក្នុងស្រុក និងការងារការពារជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikrWqdu-N6tMv_v9zbwGsdP7l61hF3KFFGgce11FRPONq-_6rROR2-NTk1demX2BBTu-CbesId2EPeuO5w9vGkBx460i6YiM2QoCywejNEtmWL1f2gMqmzwCi6oDDT_pxkIkUICXhWo9dNjF0C2LD3xnXDsevOrzt31M7I2CDuNO4PV2zeBIru98K6t-oS/s1280/photo_2026-04-20_14-24-26.jpg
កិច្ចព្រមព្រៀងនេះបានគូសបញ្ជាក់ពីព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្ត ព្រោះវាជាការលក់នាវាចម្បាំងថ្មីលើកដំបូងបង្អស់របស់ជប៉ុនទៅក្រៅប្រទេស ចាប់តាំងពីការលើកលែងការហាមឃាត់ការនាំចេញអាវុធរយៈពេល 80 ឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6-ibgYINuOt_vX6SRfbZp3YqXswzHdGkULmsj1cAVSk83UCuSB9LBNAuCb06pJ1FIc54ojc_-6qYUPh8i_A4l0DyTUl1G8swm6Gg3TNx_xc-S29QyYhqd8rcoaue7u_KBtkncyMULg9-Nlf7u9dNyZUOJK3hIyysyJJvS21dMgn_N1kQHxBT4Hg6NQcWn/s800/photo_2026-04-21_10-38-28.jpg

គួរជម្រាបថា នាវាចម្បាំងថ្នាក់ NewFFM គឺជាទំនើបកម្មនៃនាវាចម្បាំងថ្នាក់ Mogami ដែលកំពុងបម្រើការយ៉ាងសកម្មនៅក្នុងវិស័យការពារជាតិរបស់កងទ័ពជើងទឹកខ្លួនជប៉ុន។ វាត្រូវបានសាងសង់ឡើងសម្រាប់ការប្រតិបត្តិការល្បឿនលឿន ស្វ័យប្រវត្តិកម្ម និងការប្រយុទ្ធពហុតួនាទី ជាពិសេសវាអាចផ្ទុកឧទ្ធម្ភាគចក្រកងទ័ពជើងទឹកសម្រាប់ការឃ្លាំមើលថែមទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhskhJ9IdMRFlHxIfgab3fPxt6_B2nM5Sd9RWdhGInnuUduO1A0Ma1jFmjhnd6UZzOTOn9zHI43Y2kaEIc16qS73LDUQqFAlKazvNU47ML62OOZKYDgC-qRNqABCdNQkz6ml0jpxtj5oNL0ZiU_TqqSPWlwBGfMLT_DFLlWp2nsafusPbVfUeQVKYIusif4/s1280/photo_2026-04-20_14-24-17.jpg

ជាមួយនឹងមុខងារកាត់បន្ថយការរកឃើញពីរ៉ាដា នាវានេះស័ក្តិសមបំផុតសម្រាប់ការបំពេញបេសកកម្មល្បាត និងការវា.យប្រហារដោយសម្ងាត់។ ក្រៅពីលក្ខណៈពិសេសទាំងនេះ វាក៏មានបំពាក់ទៅដោយប្រព័ន្ធមីស៊ីលទំនើបៗ ដែលមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងនាវាមុជទឹក កប៉ាល់ យន្តហោះ និងមីស៊ីលកំណត់គោលដៅផងដែរ។ តាមការប៉ាន់ស្មានជាមធ្យម នាវានេះអាចមានតម្លៃប្រហែលពី ៦០០ ទៅ ៦៥០ លានដុល្លារ/គ្រឿង នាពេលបច្ចុប្បន្ន ដែលនាំឲ្យវាក្លាយជាជម្រើសដ៏ល្អមួយក្នុងការការពារផ្លូវសមុទ្រនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕