ជប៉ុនកំពុងប្រុងជើងការខ្ពស់ និងត្រៀមការពារខ្លួនដោយប្រុងប្រយ័ត្ន ក្រោយព្រះធរណីបានបញ្ជូនសារតាមរយៈការរញ្ជួយដីកម្រិត ៧.៤ រិកទ័រ ដែលបង្ករឱ្យមានការព្រមា.នថា «រលកយក្សស៊ូណាមិ» អាចនឹងវា.យលុកលើខេត្តចំនួន ៣ រួមមាន ខេត្តអ៊ីវ៉ាតេ ខេត្តអាអូម៉ូរី និងហុកកៃដូ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Japan Times នៅរសៀលថ្ងៃចន្ទ ទី២០ មេសា នេះ។
.jpg)
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ការរញ្ជួយដីនេះដែលមានកម្រិត 7.5 រ៉ិចទ័រ បានវាយប្រហារនៅមហាសមុទ្រប៉ាស៊ីហ្វិកក្នុងជម្រៅប្រហែល 10 គីឡូម៉ែត្រ។ ជាមួយនឹងការរញ្ជួយនេះ មន្ត្រីជំនាញបានព្រមានថា រលកយក្សស៊ូណាមិ កម្ពស់រហូតដល់ 10 ហ្វីត (ប្រហែល 3 ម៉ែត្រ) អាចនឹងវា.យប្រហារលើតំបន់ដែលរងផលប៉ះពាល់។.jpg)
តាមរយៈរបាយការណ៍នេះ បច្ចុប្បន្ន រលកយក្សស៊ូណាមិ ត្រូវបានគេសង្កេតឃើញនៅចម្ងាយ 60 គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្ត Iwate និង Aomori ដែលនេះមានន័យថារលកយក្សទាំងនេះនឹងមកដល់ឆ្នេរសមុទ្រក្នុងពេលឆាប់ៗខាងមុខ ខណៈវីដេអូផ្សាយផ្ទាល់ពីកំពង់ផែមួយនៅស្រុក Kuji ខេត្ត Iwate បានបង្ហាញរលកយក្សស៊ូណាមិតូចៗកំពុងធ្វើដំណើរមកកៀកនឹងច្រាំងបន្តិចម្ដងៗហើយ។

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូនៅថ្ងៃចន្ទនេះ លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi បានជំរុញឱ្យប្រជាជនជម្លៀសទៅកាន់កន្លែងសុវត្ថិភាពជាបន្ទាន់ប្រសិនបើស្ថានការណ៍ចាំបាច់។ ជាមួយគ្នានោះ លោកស្រីបានបញ្ជាក់ថា កងកម្លាំងការពារតាមសមុទ្របានបញ្ជូនឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ទៅកាន់តំបន់រងផលប៉ះពាល់ដើម្បីប្រមូលព័ត៌មានអំពីការខូចខាតដែលអាចកើតមាន និងជួយក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបន្ទាន់ណាមួយ។
ទន្ទឹមនឹងនោះ ខ្សែរថភ្លើងសាធារណៈរវាងស្ថានីយ៍ទីក្រុងតូក្យូ និងស្ថានីយ៍ Shin-Aomori ក៏ត្រូវបានប្រកាសឲ្យផ្អាកដំណើរការជាបណ្ដោះអាសន្នផងដែរ ដោយអាជ្ញាធរព្រួយបារម្ភពីស្ថានភាព និងដើម្បីទប់ស្កាត់គ្រោះធម្មជាតិណាមួយដែលអាចកើនឡើងភ្លាមៗដោយមិននឹកស្មានដល់៕










