Home Blog Page 56

មិនធម្មតាទេ! កំណើនវិនិយោគិនបរទេសវិនិយោគនៅវៀតណាមកើនឡើង៤២.៩% គិតក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២៦នេះ

0

ការកើនឡើងយ៉ាងគំហុកនៃអ្នកវិនិយោគទុនបរទេសក្នុងប្រទេសវៀតណាមដូចទឹកបាក់ទំនប់នេះ បណ្តាលមកពីកត្តាសំខាន់ៗជាច្រើន ដែលរដ្ឋាភិបាលវៀតណាមបានបង្កើតឡើងដើម្បីទាក់ទាញវិនិយោគទុន ស្របពេលដែលវិបត្តិសេដ្ឋកិច្ចសកលកំពុងតែប្រឈម និងបញ្ហាស្ទើរពេញសកលលោក តែវៀតណាមសម្ងំកើបលុយយ៉ាងស្ងៀមស្ងាត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAsC9jqS8McUHfr_SEchxS3h593JfxfqZHVTv6w_1G3HBo6VR0A20bY0AL5bUO4Kxqf98_3keHMUe05ZEZxVRfiParfSwJ6q8iVZEi06c7PHUvtE_P3JFrvn47rT4iV323OeCNhIhcf7qkRTYeHi8t74EMp8QAoxfuxDnvI4YFW5EGokH9QWWU82kEg0sP/s748/photo_2026-04-20_09-47-29.jpg
វៀតណាមបានក្លាយជាប្រទេសលេចធ្លោក្នុងតំបន់អាស៊ានដែលវិនិយោគិនបរទេសសម្រុកមកវិនិយោគក្នុងគម្រោងជាច្រើននៅត្រីមាសទី១ ឆ្នាំ២០២៦ ដូចជា ៖ ផ្នែកឧស្សាហកម្មផលិតទំនិញ និងកែច្នៃ, ផ្នែកផលិត និងចែកចាយអគ្គិសនី ឧស្ម័ន (ឬហ្គាស) ទឹកស្អាត និងម៉ាស៊ីនត្រជាក់ ក្នុងនោះឧស្សាហកម្មផលិតទំនិញ និងកែច្នៃ បានទាក់ទាញការវិនិយោគពីបរទេសច្រើនបំផុត ។ សិង្ហបុរី បណ្តាក់ទុនវិនិយោគច្រើននៅវៀតណាមស្ថិតក្នុងលំដាប់ទី១ បន្ទាប់មក គឺកូរ៉េខាងត្បូង និងចិន ដោយសារវៀតណាមសម្បូរកម្លាំងពលកម្ម កំណើនសេដ្ឋកិច្ច និងគោលនយោបាយទាក់ទាញវិនិយោគិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihK3vcXKbBfBQ_HncOE1oPoOsmpfzg8JIvecK2fSKfBTDExOlItCqTsHnPG7L5oc_tFVGf7vK1n3tVgI5P8qBFN1CmKsjeDtmf9ur2e-gnyftGaIDTc0Ecq3S8cR4CVlaRuopL0Z03lm8u8soaV_Wd7yDUjo01D32VhdvqatI4XhV4Mgt2wyK4FDZZan3H/s827/photo_2026-04-21_08-57-45%20(2).jpg
ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានចុះបញ្ជីនៅប្រទេសវៀតណាមទាំងអស់ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ស្មើរហូតដល់ជាង១៥ពាន់លានដុល្លារ កើនឡើង៤២.៩% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ ដែលកំណើន FDI នេះ ដោយសារការជំរុញពីផ្នែកឧស្សាហកម្មផលិតទំនិញ និងកែច្នៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijXRA50weTmMdSPm6Qckdg9UuPorT0DQek0vusJ7B1Y5Xs0jdDB2WkSd-tPlH6G0DhAH2mtPY_t004VIgNU3antxuPkDFdiudLh_WGkIbzvHKlf8ppLQP4tt1dwadghinEfs35zSohPew2LNJkGUxjIma-PkksU4fgfkoJivdUYU4-LLdfd8n_ar_3NQ6F/s1200/photo_2026-04-21_08-57-45%20(3).jpg

តាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិវៀតណាមស្ថិតក្រោមក្រសួងហិរញ្ញវត្ថុ គឺកំណើនការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់វៀតណាមមានគម្រោងវិនិយោគថ្មីទទួលបានការអនុញ្ញាត ចំនួន៩០៤គម្រោង និងមានទឹកប្រាក់វិនិយោគសរុបដែលបានចុះបញ្ជីស្មើជាង១០ពាន់លានដុល្លារ ដែលចំនួនគម្រោងវិនិយោគកើនឡើង៦.៤% និងប្រាក់វិនិយោគកើនឡើងជាង២ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGyttiBgZiv6H-qKUTiYFBQamVzZA_wsBiKgXHACSuqdqqPnNFnrb-49MyOOnAUfWYLAvruyi_ARCIr4is9kVSMASNH8EGwbFf1mf0lM-PL8C8qLkHUJErx-FZgnl89d_qH0ZUs5PLYE5oioFRoy4M5E_AkKUQ6-Y24jOoVjmCEIxsJ5A-Qn8KR3_sJX3z/s760/photo_2026-04-21_08-57-45%20(4).jpg
ផ្នែកទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ច្រើនបំផុត គឺផ្នែកឧស្សាហកម្មផលិតទំនិញ និងកែច្នៃ ដែលមានទឹកប្រាក់វិនិយោគស្មើជាង៧ពាន់លានដុល្លារ ឬស្មើ៦៩% នៃទឹកប្រាក់វិនិយោគដែលបានចុះបញ្ជីថ្មីទាំងអស់ បន្ទាប់មក គឺផ្នែកផលិត និងចែកចាយអគ្គិសនី ឧស្ម័ន (ឬហ្គាស) ទឹកស្អាត និងម៉ាស៊ីនត្រជាក់ មានទឹកប្រាក់វិនិយោគផ្ទាល់ពីបរទេស ស្មើជាង២ពាន់លានដុល្លារ ឬស្មើ២២.៣% ។ រីឯផ្នែកផ្សេងទៀតមានទឹកប្រាក់វិនិយោគផ្ទាល់ពីបរទេស ស្មើជាង៨៨៤លានដុល្លារ ឬស្មើ៨.៧% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5OjlWSMYivIk2J8_kSDsXBNU4vk8pwiHPOAKPYaydu1VkdXRnk1V4pXK9MCTa5JoClLDv4_ZykNlMjpMD7ga33nRp7acir_AJTGrXOhaP7yldCx5GNarmo6kEptkygmFLsBnQRBL_6OGItneTy5V11jokOexNopqgquoA-MIuNHZbJdFAlslTqL_uM7Cb/s800/photo_2026-04-21_08-57-45.jpg

ប្រទេសចំនួន៥២ ដែលទទួលបានអាជ្ញាប័ណ្ណវិនិយោគគម្រោងផ្សេងៗនៅវៀតណាម ក្នុងនោះសិង្ហបុរីបានវិនិយោគទុនច្រើនបំផុតស្ថិតក្នុងលំដាប់ទី១ ស្មើជាង៥ពាន់លានដុល្លារ (៥២%) នៃប្រាក់វិនិយោគសរុបនៅវៀតណាម បន្ទាប់មក គឺកូរ៉េខាងត្បូង វិនិយោគនៅវៀតណាម ស្មើជាង៣ពាន់លានដុល្លារ (៣៥.៩%), ចិនដីគោក ស្មើជាង៤១៧លានដុល្លារ (៤.១%), ហុងកុង ស្មើជាង២៥៦លានដុល្លារ (២.៥%), ជប៉ុន ស្មើជាង១៩១លានដុល្លារ (១.៩%) និងអាមេរិក ស្មើជាង៩១លានដុល្លារ (០.៩%) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt72IWB3tJJvsxKkbDkEfFCuWoJ-uZlFRCFVQNZ9P-EbDBswwSaEoNsWkfVC9wPjHDEGZB7xS_-RImTIipuZqx1JIOq_KOSkkF_dbMA9_L3_SEXTyz8GfMY2sb_CIvJONgqckaqZOEdIOWdJJW44G8z3XCj6Za8YuPlpikX7Ur8_gCW5Z0v90r1STQU7lt/s1024/photo_2026-04-20_09-47-28%20(2).jpg

ចំណែកគម្រោងចាស់ៗចំនួន២៥១គម្រោងដែលកំពុងតែវិនិយោគនៅវៀតណាម បានបង្កើនទឹកប្រាក់វិនិយោគបន្ថែមទៀតសរុបស្មើជាង២ពាន់លានដុល្លារ ធ្លាក់ចុះ៥៥.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ។

បើរួមបញ្ចូលទឹកប្រាក់វិនិយោគដែលបានចុះបញ្ជីថ្មី និងទឹកប្រាក់វិនិយោគបន្ថែមរបស់គម្រោងចាស់ៗ គឺផ្នែកឧស្សាហកម្មផលិតទំនិញ និងកែច្នៃ បានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសស្ថិតក្នុងលំដាប់ទី១ ស្មើជាង៨ពាន់លានដុល្លារ (៧០.៦%) នៃទឹកប្រាក់វិនិយោគសរុប ។ រីឯវិស័យផលិត និងចែកចាយអគ្គិសនី ឧស្ម័ន ទឹកស្អាត និងម៉ាស៊ីនត្រជាក់ ស្ថិតក្នុងលំដាប់ទី២ ស្មើជាង២ពាន់លានដុល្លារ (១៨.២%) ខណៈវិស័យផ្សេងទៀតបានទាក់ទាញការវិនិយោគពីបរទេស ស្មើជា១ពាន់លានដុល្លារ (១១.២%) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJM1WzSpHyvTopUxsGPH-040lplhuGIcVDNuL9YVLWgftHB5Oyz2qlq5OWVP9T35T6V1O-9ChQLSfCdwFqeAL1zfnl6JKqBOqdtQIDbdekpk1IHclz17wV5AAGl2qlgx5IP8JguP83ZDNsEHrL36PLOX1-Lg_2DNUb5GtEHQfNuCiLh8IPNxWq1zWL4CGT/s1200/photo_2026-04-20_09-47-28.jpg

គួរបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមមានគោលនយោបាយទាក់ទាញវិនិយោគិនបរទេស ទើបធ្វើឱ្យប្រទេសវៀតណាមក្លាយជាទីតាំងផលិតទំនិញថ្មីជំនួសចិន ព្រមទាំងវៀតណាមមានថ្លៃឈ្នួលកម្លាំងពលកម្មសមរម្យ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសជាច្រើន ៕

ទីក្រុង Venice ដ៏ល្បីល្បាញរបស់អ៊ីតាលី អាចនឹងបាត់រូបរាងពីពិភពលោក

0

ទីក្រុងបុរាណ Venice របស់អ៊ីតាលី ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតលើពិភពលោក ដោយសារស្ថិតនៅលើកោះតូចៗជាច្រើន និងមានស្ពានរហូតដល់ជាង៤០០កន្លែងតភ្ជាប់តំបន់មួយៗ ពេលនេះ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារទឹកសមុទ្រកើនឡើងខ្ពស់ និងការស្រុតដីបណ្តាលឱ្យទីក្រុងលិចទឹកញឹកញាប់ ។ អ្នកជំនាញព្រមានថា ទីក្រុងនេះមិនអាចរក្សារូបរាងដើមយូរអង្វែងទេ ដោយសារទឹកសមុទ្រកើនឡើងមិនឈប់ឈរ ហើយបង្ខំឱ្យផ្លាស់ប្តូរទីតាំងទីក្រុងទៅកន្លែងផ្សេងនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSZimKg3JhhNeJcyVYm_XbWuQ0C-pwXUIp0oqALqOYvGo75bFXGFYw3tEEU0dgHQdcARpO4gU6l3oAjaKZ_jrx81Vwr-1TrCbPy7yuPhH8jhk_7nnCRcFBg3iJtSgUfr8fXw-4kuJABH30tkaivBerWWX6D7C8al68y-y69moBr7wLsyX0cQBHeCrJ2POF/s1280/photo_2026-04-21_08-45-54%20(2).jpg

ការស្រាវជ្រាវថ្មីបានព្រមានពីទីក្រុង Venice ប្រទេសអ៊ីតាលី ដែលត្រូវបានអង្គការយូណេស្កូ (UNESCO) ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក កំពុងប្រឈមនឹងហានិភ័យដោយសារអាកាសធាតុក្តៅខ្លាំង ទឹកកករលាយបណ្តាលឱ្យទឹកសមុទ្រកើនឡើងមិនឈប់ឈរ ខណៈវិធានការអាចមិនគ្រប់គ្រាន់សម្រាប់ការពារទីក្រុងរយៈពេលយូរទេ បើស្ថានការណ៍កាន់តែធ្ងន់ធ្ងរអាចត្រូវផ្លាស់ប្តូរទីតាំងទីក្រុងបុរាណនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicf-HuhE801ULTGpoanHBIztg-p74WDrnG6Q3ioo_q3kqruxjlNlETXHckUuc4vOqzb5kNFsw8lgiv7ZWhbnO4Sgo3gqAorgw6MAqCPXHVUtLpK-QABoFEnWLU-l4hYYEC_HB03FVO6F51WQ1KlbQiDgDh9aJUrzcI0for8iMnsPdXnJO6Md8ZrTf1gy8O/s1280/photo_2026-04-21_08-45-54.jpg
បើតាមអ្នកជំនាញ គឺគ្មានវិធានការណាមួយអាចការពារទីក្រុងបុរាណឡើយ ដោយសារទឹកសមុទ្រកើនឡើងខ្ពស់បានគំរាមកំហែងឱ្យទីក្រុងទាំងមូលលិចទឹកសមុទ្របាត់រូបរាងដើម ។ ថ្ងៃអនាគត ទីក្រុងនេះអាចត្រូវបង្ខំឱ្យផ្លាស់ប្តូរទីតាំង ហើយអ្នកជំនាញកំពុងស្វែងរកវិធីការពារទីក្រុងឱ្យរួចផុតពីការគំរាមកំហែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKALA1mC53JLWeaekd_Xe2MB1Y60M6c3qjEVca4bHVPnjGj0XFqlRMsnYtvYwq5lKQRUVzZbABwHWXs2emqPu70gkxcRQ9zK0GtiQ4cDwJCgOvZrchNkHYNEbGY5YtEPzW4cYudX5H-hYvWVQw1M3vcwuJyVPeHS5s9zm6w_ifhWQmMzLvCJJgkAtpQQNj/s1280/photo_2026-04-21_08-45-56.jpg

ការស្រាវជ្រាវថ្មីនេះចុះផ្សាយក្នុងទស្សនាវដ្តី Scientific Reports បានលើកឡើងពីយុទ្ធសាស្ត្រ និងវិធានការការពារទីក្រុងបុរាណរបស់អ៊ីតាលី ដោយពិចារណាពីកម្ពស់ទឹកសមុទ្រកើនឡើងខ្ពស់ដកស្រង់ពីរបាយការណ៍វាយតម្លៃលើកទី៦ នៃគណៈកម្មាធិការអន្តរជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (IPCC) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRax_ydcPrYNAbuRv_8KNOmiWhUt8lsUICm1Ais3jgUDXFDLpi-muHlTBa7snbunttI_82IY2YyTwR7X91y3PkNf8t61b4PZ1V_YlfH0ZiuIdnMk1btPlrsd4mIl1U3-vUc_Pgqu_2dE2R9PGIYF6XE6gOTjdWuRVfEQSuThjYm5Uq-krRl1X1oivQTgEv/s1280/photo_2026-04-21_08-45-49.jpg

ហេតុការណ៍ទឹកលិចខ្លាំងកាលពីឆ្នាំ២០១៩ បណ្តាលឱ្យមនុស្សស្លាប់២នាក់ និងខូចខាតទ្រព្យសម្បត្តិក្នុងទីក្រុង Venice ស្មើទឹកប្រាក់រាប់រយលានអឺរ៉ូ រួមទាំងខូចខាតសាកលវិទ្យាល័យ San Marco ដែលជាតំបន់ទេសចរណ៍សំខាន់ ។ បន្ទាប់មក នៅឆ្នាំ២០២៣ ក៏មានការដំឡើងជញ្ជាំងកញ្ចក់ និងបង្កើតគម្រោងស្មើទឹកប្រាក់ជាង៣លាន ៨សែនដុល្លារ ដើម្បីការពារទីក្រុងបុរាណអាយុ៩០០ឆ្នាំឱ្យមានសភាពរឹងមាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinsiAipk3hOZxMhs6RRVpY0aqsmUYzCj0G6rYtyjc8OXa1cnzs1-BQ9Q570iuFJcfCHmS_Husdm1HmJI7Ie9ogvjjxLyZBjQI3X6uu0tluNoEopVL7ZOowy_Pb_2dlEOERFGgCNWyaYXTNh6MCldYRl7mNb6XMHPN1ud18IBQSxpWQKI6LfaNINYTieelo/s1280/photo_2026-04-21_08-45-51.jpg
អ្នកជំនាញស្នើអនុវត្តវិធានការការពារទីក្រុងចំនួន៣ចំណុច ព្រមទាំងជំរុញឱ្យអនុវត្តវិធានការចាប់ពីពេលនេះ រួមមាន ៖ សាងសង់ទំនប់ការពារទីក្រុង បើកម្ពស់ទឹកសមុទ្រកើនឡើងជាងកន្លះម៉ែត្រ, បិទបឹង បើទីក្រុងរងផលប៉ះពាល់ធ្ងន់ធ្ងរ និងផ្លាស់ប្តូរទីតាំងទីក្រុង ជម្លៀសពលរដ្ឋ បើកម្ពស់ទឹកសមុទ្រកើនឡើងជាង៤ម៉ែត្រដែលអាចកើតឡើងបន្ទាប់ពីឆ្នាំ២៣០០ ។ ប៉ុន្តែការសាងសង់ជញ្ជាំងធំៗការពារទីក្រុងអាចត្រូវចំណាយពេលយូរ ចាប់ពី៣០ឆ្នាំ ទៅ៥០ឆ្នាំ ទើបចាំបាច់ត្រូវរៀបចំការផែនការជាមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI83cOWT4hyphenhyphenc31rA-7bX6JPvaz_qfLJT6TMJDhwVKWcPxDucAkv0kBKx5OMB3-WlcoJBETpNY5A7Vuma40hRqwqLx-Y0N1E6yz_LIVmGZG9jWJw4jifjjiIK87S_taPppsnJtcn_mdyF2WOFJPDjIZ-oumkBUGAcDQ93-SmTcntZSW4ppVefp1Fx9RhJxd/s900/photo_2026-04-21_08-45-52.jpg

អ្វីគួរឱ្យបារម្ភ គឺផ្ទៃដីក្នុងទីក្រុងនេះបានស្រុតចុះជាបន្តបន្ទាប់ ស្មើប្រមាណ១មីល្លីម៉ែត្រក្នុង១ឆ្នាំ ដោយសារសកម្មភាពរបស់មនុស្ស ដូចជា ៖ ការបូមទឹកពីបាតបឹង បើទោះជាបច្ចុប្បន្ន សកម្មភាពនេះត្រូវបានហាមឃាត់ក្តី ៕

គ្រោះថ្នា.ក់ណាស់! បារីអេឡិចត្រូនិកបញ្ចេញសារធាតុលោហៈពុលដោយផ្ទាល់ទៅក្នុងសួត

0

អ្នកជំនាញនៅប្រទេសអូស្ត្រាលីអះអាងថា ឧបករណ៍របស់បារីអេឡិចត្រូនិកបានបញ្ចេញសារធាតុលោហៈពុលដោយផ្ទាល់ទៅក្នុងសួត ប៉ុន្តែមនុស្សភាគច្រើនមើលរំលងពីគ្រោះថ្នា.ក់នេះ ពួកគេស្នើឱ្យប្រទេសនានាត្រួតពិនិត្យផលប៉ះពាល់សុខភាពដោយសារការប្រើប្រាស់បារីអេឡិចត្រូនិក ដោយសារបច្ចុប្បន្ន ការប្រើប្រាស់កើនឡើង ជាពិសេស ក្រុមយុវជន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYbbyqhheCIFl8wxpdLgnqLd3MN1fTN7qZWOgCV5SDg2EU0Ex-bpIKejxzxpWmDLbzdr-skl0otWPG83OERsXEFzL-Vu1vAcbLf1lYBrluGi9VDiFz4LFgL5PLxYQpf3FZzdt_1lKAlcP4hVu90ELgQ49wUjs1Ml_kSGPJFLgJ-Ui1dXYT0FW553w_Kxnd/s1280/photo_2026-04-20_16-24-49.jpg
ការស្រាវជ្រាវថ្មីរបស់សាកលវិទ្យាល័យ Technology Sydney ប្រទេសអូស្ត្រាលី ដែលផ្សព្វផ្សាយក្នុងទស្សនាវដ្តី Analytical and Bioanalytical Chemistry ឱ្យដឹងថា ឧបករណ៍របស់បារីអេឡិចត្រូនិកបានបញ្ចេញសារធាតុលោហៈពុលដោយផ្ទាល់ចូលសួត ដែលការស្រាវជ្រាវនេះផ្ទុយគ្នានឹងការយល់ឃើញថា ការប្រើប្រាស់បារីអេឡិចត្រូនិក គឺជាជម្រើសមានសុវត្ថិភាពជាងបារីធម្មតា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM3AaOfj-uDYp8BO_b10WJRB374qP9P8-Ww06tB4AwPBFR7NqHhJsQu7ORp3MZvPw3x-QLFDJvp6jaYnYMPeix_qfp6BBQ4plui3Gt-WQb0vnBz_RTUZ6TRmP47PNti07q-_pRBd5MnKRYuSNYxo7hbRWZkx4E59oMeqBRiVbsphcx-PPVbqcz3SCeMCzD/s720/photo_2026-04-21_08-28-50.jpg
យោងតាមការស្រាវជ្រាវ ទោះជាការប្រើប្រាស់បារីអេឡិចត្រូនិករយៈពេលខ្លី និងប្រើប្រាស់តិចជាងអ្នកជក់បារីធម្មតាក្តី ប៉ុន្តែវានឹងប្រមូលផ្តុំសារធាតុលោហៈពុលចូលសួតក្នុងបរិមាណយ៉ាងច្រើន ព្រមទាំងប្រមូលផ្តុំសំណ ទង់ដែង និងនីកែល ។ ការស្រាវជ្រាវនេះជាភស្តុតាងដំបូងបង្ហាញឱ្យឃើញថា ភាគល្អិតចេញពីបារីអេឡិចត្រូនិកពីសារធាតុលោហៈ និងបារ៉ត គឺជ្រាបចូលក្នុងរាងកាយយ៉ាងងាយស្រួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijLlnpzYBkBYEUpSKvHNRlG23ldiLqZI508veKc0tdWZ0v89HBHwO7OByeHjCVvoB7i9yWuaLVJK7gBudLmQ5FJuzdct2w_spO5sPRiVXULE_M89x0x7QejsiqMUZpuSbI7zy2DvlfVeJWc5c6zmV5wUf7PHsVWapBCoUtOqdXDGCqGS90stkHa14yL-Wc/s1200/photo_2026-04-21_08-28-51.jpg

សាស្ត្រាចារ្យមុខវិជ្ជាគីមីនៅសាកលវិទ្យាល័យ Technology Sydney ដែលដឹកនាំការស្រាវជ្រាវនិយាយថា អ្នកប្រើប្រាស់បារីអេឡិចត្រូនិកមិនទាន់យល់ច្បាស់ពីគ្រោះថ្នាក់នេះទេ ខណៈអ្នកជំនាញបានត្រួតពិនិត្យឃើញសារធាតុលោហៈដែលបញ្ចេញដោយឧបករណ៍បារីអេឡិចត្រូនិក ។ អ្នកប្រើប្រាស់បារីអេឡិចត្រូនិកបច្ចុប្បន្នតែងតែមើលរំលងគ្រោះថ្នាក់ដែលបណ្តាលមកពីឧបករណ៍ក្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguoCChMUVlMGgZ8b1pGbCneCif0AK8dn0In6iLNjVbaYlifhRLfKEBQa__WeU3aSmUGsfzupf65h0KZcgXokHuEaxEiH86r3bVndOnspoaExI0FQph46zmvf1tTXzcnotAxKDGsYPzgOmtY6zIBUAq0o7vuAmUFugLWwS5pU3gYTlSCUIRcapUAtEKg07E/s1280/photo_2026-04-21_08-28-52.jpg

ការស្រាវជ្រាវបង្ហាញថា បារីអេឡិចត្រូនិកត្រូវបានផលិតឡើងជាមួយឧបករណ៍របស់វាជាច្រើនជម្រើស ច្រើនម៉ាក រួមទាំងគុណភាពនៃការផលិត ដែលបណ្តាលឱ្យអ្នកប្រើប្រាស់ទទួលបាននូវសារធាតុគ្រោះថ្នាក់ផ្សេងៗប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0sPORjjktAz58nXXue6GCRJ-3OCGwsKcvE9KCiNPCDssa8zjlLvzIbOzIBNHYgO2Yf0tADvV4qUb4yaaLjvv0Xne00zPfJIYPJ_YYY557J0HKg8726JlyBq2f5oEf44bwc5H-hZwOhsgmv8Zd6h-6mFxbXKQrAYZyvMCxWVJvGN64AqpTeDMWUhG1BYgs/s1280/photo_2026-04-21_08-28-54.jpg

លទ្ធផលការស្រាវជ្រាវត្រូវបានផ្សព្វផ្សាយស្របពេលការប្រើប្រាស់បារីអេឡិចត្រូនិកកើនឡើងលើពិភពលោក ជាពិសេស ក្នុងចំណោមក្រុមយុវជន ។ នៅប្រទេសអូស្ត្រាលី ការប្រើប្រាស់បារីអេឡិចត្រូនិករបស់មនុស្សពេញវ័យ កើនឡើងពី៥.៣% កាលពីឆ្នាំ២០១៩ មកស្មើនឹង២១% នៅឆ្នាំ២០២៣ ហើយការប្រើប្រាស់បារីអេឡិចត្រូនិករបស់យុវជនអូស្ត្រាលីបានកើនឡើងប្រហាក់ប្រហែលគ្នានេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLErfJgbsphGn1e0nhQF9H_DtZz5u8lg9iTb8l9UiAQ5uo_fadlwLCF3NoGanLLU2nWBHpLuxeU8akXUOWKYF6OR1DBse3c_cWt76N2neaGoYx4bgLcBpdkEX1Yo9QGWdDiqlC1nhhTfw1RDlkSQ3eelBFQv4Odzc4V-ua4XvvzEpR5_cD7CGd6qaWNuxW/s1280/photo_2026-04-21_08-30-07.jpge c

ក្រុមអ្នកស្រាវជ្រាវបានស្នើឱ្យប្រទេសនានាត្រួតពិនិត្យឡើងវិញនូវបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រើប្រាស់បារីអេឡិចត្រូនិក ដូចជា ៖ ត្រួតពិនិត្យការបញ្ចេញសារធាតុពុលពីឧបករណ៍បារីអេឡិចត្រូនិក ព្រមទាំងត្រួតពិនិត្យគោលការណ៍ណែនាំអំពីសុខភាពទាក់ទងនឹងការប្រមូលផ្តុំសារធាតុលោហៈក្នុងរាងកាយ ៕

តើហេតុអ្វីបានជាថៃនៅរក្សាភាពស្ងៀមស្ងាត់? បើទោះជាមីយ៉ាន់ម៉ាបានទម្លាក់គ្រា.ប់បែកចូលដីថៃជាថ្មីក៏ដោយ

0

ការទម្លាក់គ្រា.ប់បែកចូលដីថៃពីសំណាក់កងទ័ពអាកាសមីយ៉ាន់ម៉ាបានកើតឡើងជាបន្តបន្ទាប់ ហើយក្រុមទាហានឈុតខ្មៅថៃមិនអាចហាមឃាត់ ឬថ្កោលទោសឡើយ គឺបានត្រឹមតែជម្លៀសពលរដ្ឋថៃទៅកាន់កន្លែងសុវត្ថិភាព ។ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កងទ័ពអាកាសមីយ៉ាន់ម៉ាបានទម្លាក់គ្រា.ប់បែកជាច្រើនគ្រាប់លើមន្ទីរពេទ្យរបស់កងទ័ពសម្ព័ន្ធជាតិការ៉ែន (KNU) និងបណ្តាលឱ្យគ្រា.ប់បែក១គ្រាប់ធ្លាក់ចូលដីថៃ បង្កឱ្យពលរដ្ឋថៃភ័យរត់គេចពីសេចក្តីស្លា.ប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQDMJKMCdF5ur9DgdgMnA_zn0d9S_gUAagkrpeoUy1g9_2401MasAbMDnZXphHUOErD5d0JFvG_3rS4Tf_7fztYqmDlRYjRU5MzKBRhQK68dGUpjYYtARtl_tEXh24mgCB6BVS33IXAydEHOi44yG2ZpOt0CuIIMdrNZxxEATO8hGm3knJZP5DIW0dViwL/s1280/photo_2026-04-20_15-32-24.jpg

នាវេលាម៉ោង១១ព្រឹក ថ្ងៃទី២០ ខែមេសា កងទ័ពអាកាសមីយ៉ាន់ម៉ាបានប្រើប្រាស់យន្តហោះចម្បាំង Yak-130 និង Mig-29 ទម្លាក់គ្រាប់បែកចំនួន៩គ្រាប់លើមន្ទីរពេទ្យកងទ័ពសម្ព័ន្ធជាតិការ៉ែន (KNU) និងផ្ទះក្រុមការ៉ែននៅស្រុកប៊ឺសុ ខេត្តផាពូន រដ្ឋការ៉ែន ដែលឆ្ងាយពីព្រំដែនមីយ៉ាន់ម៉ា-ថៃប្រមាណ៥០០ម៉ែត្រ និងនៅទល់មុខស្រុកសបមេ ខេត្តមេហុងស៊ន ប្រទេសថៃ ។ គ្រាប់បែក១គ្រាប់ធ្លាក់ចូលដីថៃក្នុងភូមិមេសាមសែប បណ្តាលឱ្យពលរដ្ឋរត់គេចខ្លួនដោយការភ័យស្លន់ស្លោ បន្ទាប់មក ក្រុមទាហានឈុតខ្មៅថៃប្រចាំការនៅព្រំដែន និងអាជ្ញាធរ ក៏ជម្លៀសពលរដ្ឋភ្លាមៗដើម្បីសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie60cUftVAebbZPO-aksnTf9VJx3JGXAREaFcpgI7ave65F7-gsfvg-HFQv3lI_c9vlS-CmCfpN7475cH7dUqlizX4tFzRWwdhUpXMh42MJQGqiAjgh3LCJX9esIdve9GwCFlOQxtXbxkxyKx62a3VoPE-7gEi2LasS9D0J2gBoezT65ajAOoUnMbVPqrN/s1280/photo_2026-04-20_15-32-24%20(2).jpg
ពលរដ្ឋថៃរស់នៅក្បែរព្រំដែនមីយ៉ាន់ម៉ា ភ័យខ្លាចព្រោះមិនដឹងថា តើកងទ័ពអាកាសមីយ៉ាន់ម៉ានឹងទម្លាក់គ្រាប់បែកលើក្រុមការ៉ែនម្តងទៀតពេលណា ហើយមិនដឹងថា តើគ្រាប់បែកនឹងធ្លាក់ចូលដីថៃទៀតឬអត់ ពួកគេថា កងទ័ពអាកាសមីយ៉ាន់ម៉ាអាចនឹងទម្លាក់គ្រាប់បែកចូលដីថៃទៀតនាថ្ងៃអនាគត ។

រដ្ឋាភិបាលថៃមិនទាន់ថ្កោលទោសការវាយប្រហាររបស់កងទ័ពអាកាសមីយ៉ាន់ម៉ាទេ បើទោះជាមានគ្រាប់បែក១គ្រាប់ធ្លាក់ចូលដីថៃក្តី ខណៈក្រុមទាហានឈុតខ្មៅថៃបានត្រឹមតែជម្លៀសពលរដ្ឋចេញ ហើយហេតុការណ៍វាយប្រហារតាមផ្លូវអាកាសនេះមិនមែនទើបតែកើតឡើងទេ ។ កន្លងមក មានហេតុការណ៍កងទ័ពអាកាសមីយ៉ាន់ម៉ាវាយប្រហារតាមអាកាសនៅក្បែរព្រំដែនជាប់ថៃ ដែលធ្វើឱ្យអាជ្ញាធរថៃសំណូមពរមកកាន់រដ្ឋាភិបាលឱ្យប្រញាប់ចរចាជាមួយមីយ៉ាន់ម៉ា និងបង្កើតតំបន់សុវត្ថិភាពសម្រាប់ពលរដ្ឋរស់នៅក្បែរព្រំដែន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpUxeE-bfm4AJsl72E0bE8J52WFWTs0WUS64fw52SmwIl5PKyH2FekLhxJDWTrdd4p27sQH5iCJR9b74oZJrRZvWHJVVQXwtYmuRcdfvKIfhYVZM4YCsuhydTGVQNC7DPIaMUs2i5VGsS54BshaCmNZLs8nWwGam8BGHVLlPn3EdUFoivtP9D_Sgduqg8P/s1280/photo_2026-04-20_15-32-23.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ គឺកន្លងមក មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា ហើយកងទ័ពអាកាសមីយ៉ាន់ម៉ាបានបើកយន្តហោះចម្បាំងទម្លាក់គ្រាប់បែកមកលើទីលំនៅរបស់ក្រុមសម្ព័ន្ធជាតិការ៉ែន (KNU) ដែលស្ថិតនៅទល់មុខឃុំមេយួម ស្រុកមេសារៀង ខេត្តមេហុងស៊ន បណ្តាលឱ្យក្រុមការ៉ែនរងរបួសដោយសារគ្រាប់បែកផ្ទុះ ហើយបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យស្រុកសបមេ ខេត្តមេហុងស៊ន ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមេសា កងទ័ពមីយ៉ាន់ម៉ាបានបើកយន្តហោះចម្បាំងទម្លាក់គ្រាប់បែក២គ្រាប់លើមន្ទីរពេទ្យក្រុមការ៉ែននៅក្បែរព្រំដែនមីយ៉ាន់ម៉ា-ថៃ នៅទល់មុខស្រុកសបមេ ខេត្តមេហុងស៊ន ដែលណ្តាលឱ្យខូចខាតមន្ទីរពេទ្យក្រុមការ៉ែន និងគ្រាប់បែកខ្លះធ្លាក់ខុសគោលដៅ ។ ពេលនោះ អាជ្ញាធរស្រុកសបមេ ខេត្តមេហុងស៊ន ជំរុញឱ្យរដ្ឋាភិបាលថៃថ្កោលទោសកងទ័ពអាកាសមីយ៉ាន់ម៉ាដែលទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យក្បែរព្រំដែនថៃ ពីព្រោះគ្មានប្រទេសណាធ្វើបែបនេះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzzUaf_AJilfNKRgZMNF3ng7PirJQiqnf7_Fai4nXwMHoRKYGx86Fo6WLbAmkz-Z1_oXw14F9xm-umB7zOkbWTVUcOl-NDMBYJwXV14mG0PZRp7y3ZyPL9wEcJ3wAVHaOzUP7lAxfuSryOc02XR-9AfNaO3sutm4lG2X2pNsxJJZt33nDdUL2yeHNxMG36/s1280/photo_2026-04-20_15-32-23%20(3).jpg
អាជ្ញាធរស្រុកសបមេ បានបង្ហាញក្តីបារម្ភពីគ្រាប់បែកបន្តធ្លាក់ចូលដីថៃ ពីព្រោះទីតាំងដែលទម្លាក់គ្រាប់បែកស្ថិតនៅក្បែរព្រំដែន ដោយអាជ្ញាធរថៃសំណូមពរឱ្យរដ្ឋាភិបាលរបស់ខ្លួនដាស់តឿនទៅកងទ័ពអាកាសមីយ៉ាន់ម៉ាឱ្យបញ្ឈប់សកម្មភាពនេះ ពីព្រោះគ្មានប្រទេសណាមួយទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ ទីប្រជុំជន វត្តអារ៉ាម និងសាលារៀនទេ ប៉ុន្តែកងទ័ពអាកាសមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកពាសពេញទាំងអស់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBz0ky_muyJvhgFrzuOW6XGpZSMWx6mPtvtYitFfD_o0Jfo2ara2Ng6p2GbFowJt_9jYbs0M2NNcaNYOzUNDZeB2SSJEDdd1yEDHpJwtqj53XOemJL_86BL20FE4lz625YvH25jofxHeIHXJrVrU6g7HkVOCnNnc3tl5ZvxYoD-ANvLtq4bN_13mP0ZVoL/s960/photo_2026-04-20_15-32-23%20(2).jpg

លោក ឯម រៀម រងការរិះគ.ន់រឿងការស្លៀកពាក់ហាក់ញាំញីកិត្តិយសស្រីៗ

0

ម្តងជាពីរដងស្ទើរតែខ្លាចជារឿងដដែលៗជុំវិញការស្លៀកពាក់របស់លោក ឯម រៀម ដែលរៀនចប់ថ្នាក់បណ្ឌិតច្នៃម៉ូតត្រូវរងនូវការរិះគន់ពីអ្នកលេងបណ្តាញសង្គម។ ជាក់ស្តែងថ្មីៗនេះនៅក្នុងការលេងទឹករដូវកាលបុណ្យចូលឆ្នាំខ្មែររូបលោកបង្កឱ្យមានមតិប្រតិកម្មម្តងទៀត ជាពិសេសគឺត្រូវមនុស្សជាច្រើនចាត់ទុកលោកញាំញីកិត្តិយសស្រីៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLuSjNNomk0lSEPvdIN0S8YKaecDkI-B91jNxnQIS3DCYy1AIRQEXyX587LzVB58A9BdA6BZrQt6yF-SjWOyQOaVu7wOaSAIZsOYNkd0li1H7wBuW_5aNZJJjwOmod9-anDJlA9cb4ddYetPnQk2OvyVdfzSJj8G369C-btVzAcYAykQucsIXMWNHH-75R/s2048/image_2026-04-20_14-48-13.png
និយមតុបតែងខ្លួនជាមនុស្សស្រី ពាក់ស្បែកជើងកែង លោក ឯម រៀម បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ថា ចេញមកមិនច្រឡំគេ បន្ទាប់ពីលោកដើរកម្សាន្តក្នុងព្រឹត្តិការនគរសង្ក្រាន្តនិងមានការលេងទឹកជាមួយនឹងពលរដ្ឋដទៃទៀត។ ការរិះគន់បានចាប់ផ្តើមនៅពេលលោក ឯម រៀម ស្លៀកពាក់លេងស្ទាយ៍ដាក់ដើមទ្រូងក្លែងក្លាយនៅលើអាវរបស់ខ្លួនខណៈអ្នកមួយចំនួនដែលជួបលោកបានលេងច្របាច់ដើមទ្រូងនោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihXGFf9CXdm8C8Iq3SNOrGJw_5W77Vcp2aQ_WiFsZYytCEGIVG58KE_XQ-vGWWmanR-GsIoP6_TNSu_AcfINGh-Isaty4uvfGTr1fe_T9PBPV5nxWIBxnKVFGrDI9wK0SUP70w-CkG5brB2CDIqRN9EUKZv4urXgfHxJ_y2kWsdRyBCHFDXMyT6rgJC9QK/s2048/image_2026-04-20_14-48-14.png

សកម្មភាពទាំងនេះត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិរិះគន់បណ្ឌិតច្នៃម៉ូតរូបនេះម្តងទៀតជុំវិញសំលៀកបំពាក់របស់លោកដែលជារឿយៗច្នៃម៉ូតខ្លាំងពេកមហាជនទទួលយកមិនបាន។ មិនត្រឹមតែប៉ុណ្ណោះពួកគេចាត់ទុកថាការធ្វើបែបនេះហាក់ដូចជាញាំញីកិត្តិយសស្រីៗពេកដោយសារតែលោក ឯម រៀម តុបតែងខ្លួនជាមនុស្សស្រីដែលបង្កឱ្យប៉ះពាល់ដល់មនុស្សស្រីពិតប្រាកដ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfdTirA2CWm1Hvg9zvrVRAezV9fwFA_EoF5Mm5p-wNumjYUPOciJBVPRCXVW39F2x6vI9CqQ1N065etF396SbURewnO0LaI8e7Y8DxkzMv7O_MePwnK-RhxpeTqrZkdjOcYpKBOvkCGtFQg46ytgJATrlkeadX5zo4e-DUAQY1ZiPms99jrgYkxrPgRVKe/s2048/image_2026-04-20_14-48-17.png
អ្នកលេងបណ្តាញសង្គមហ្វេកប៊ុកបានបញ្ចេញមតិថា «ល្មមៗសារ៉េចេញខ្លះហើយ មនុស្សថោកធុននឹងទុកក៏មិនចំនេញ ដកចេញក៏មិនខាតដែរ, ក្រសួងល្មមយកទៅដាក់គុកហើយ ដដែលៗពេកហើយ ឆ្នៃម៉ូតបែបល្ងិតល្ងង់ ។, ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំមិនគាំទ្រលើការច្នៃសម្លៀកបំពាក់បែបនេះ មិនថាក្នុងហេតុផលបែបណាក៏ដោយ ឈប់បានឈប់ទៅ សុំអង្វរ ឈប់ធ្វើសកម្មភាពអ្វីធ្វើឱ្យចោរសៀម ជាន់ឈ្លី កិត្តិយស របស់ខ្មែរទៀតទៅ, ប្រទេសកម្ពុជាត្រូវអាប់អោនកេរ្ដិ៍ឈ្មោះដោយសារបុរសម្នាក់នេះហើយឯណាទៅតម្លៃស្រ្ដីខ្មែរមិចធ្វើចឹង….»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlgHV5Bpndmp1SScPQzDUHBZGrsFMhGnUpJuADU-x_i74bziX3ANDLZC9tdRAXRysG86cHhA7JqLvLX_cZPv9t1BJN8r6ij8gHgJ5eEgfj57GYZPxFElFbFFd72Tt_dys2pdp77qqGdi_VrIy-lFN7qzYzsM9hd6oaRqIQTvRxRoB6UfqXeZZqUXBu8I3j/s742/image_2026-04-20_14-44-40.png

ការរិះគន់ចុងក្រោយនេះលោក ឯម រៀម ពុំទាត់បានចេញមុខឆ្លើយតបនៅឡើយទេគិតត្រឹមរសៀលថ្ងៃទី២០ ខែមេសា ដោយលោកបានបង្ហោះរឿងរ៉ាវផ្សេងជំនួសវិញ។
កន្លងមកបន្ទាប់ពីមហាជនរិះគន់យ៉ាងដំណំ លោក ឯម រៀម ធ្លាប់បានចូលជួបជាមួយនឹងប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ម្តងរួចមកហើយ។ ទោះបីជាធ្លាប់អង្គុយតុមូលម្តងរួចមកហើយក្តីលោកឯម រៀម នៅបន្តច្នៃម៉ូតប្លែកៗរបស់ខ្លួនដដែល។ លោកក៏ធ្លាប់និយាយនៅលើបណ្តាញសង្គមកន្លងមកដែរថាការច្នៃម៉ូតរបស់ខ្លួនមិនបានបំផ្លាញវប្បធម៌ខ្មែរនោះទេផ្ទុយទៅវិញការយល់ដឹងរបស់ប្រជាជនខ្មែរនៅមានកម្រិតប៉ុណ្ណោះ៕

 

ព្រលានយន្តហោះពោធិ៍ចិនតុង នឹងបើកដំណើការជាសួនកម្សាន្តជាផ្លូវការ នាពេលខាងមុខ

0

រាជរដ្ឋាភិបាល នឹងបើកដំណើការអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ឱ្យពលរដ្ឋចូលលេងកម្សាន្តនិងហាត់ប្រាណប្រចាំថ្ងៃនៅពេលឆាប់ៗខាងមុខ ក្រោយបើកសាកល្បងក្នុងអំឡុងពេលចូលឆ្នាំថ្មីកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinbxwxYXiFlm95dPSx4IS-e7CtAFHoXoZGCZAU2LE-tJir8cuFU5SDx_TBUs5Iwtu0w0GBT6kg7LqEJI3l6Xn6y3JmkJY09nRmWT3GwjGOeDQKEyRohbaZ8m-wJ5EuJcwgGrnQjt3cAwT_6HCG3vGO1hSDf6bX1bKgc1Q71mIuS38U3qg7dI5dAQb9r2m-/s960/669618111_951791484268482_6865322831592149818_n.jpg
រដ្ឋាភិបាលបានធ្វើការវាយតម្លៃ ដើម្បីធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការដាំដើមឈើ ដើម្បីប្រែក្លាយមុខមាត់អាកាសយានដ្ឋានពោធិ៍ចិនតុង ឱ្យកាន់តែប្រសើឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTxmyq9Rll1Wd6KNOuRxLqmbnjHhP7SBbANjR4_QpiR007iW0hqCZBC-UgSrkuaxm5XFQoNKC-rSFHY-zDy6jDdnXm1gOEZj4Se8kFMpfJV_R2eQeTwzX2lhDP_W6TIDUByp-fA-QbxjjFVhjXTSsIaJg1zj-IjfKdlhy0h_wbGrEwjhgmua8Z_kKoVhan/s960/668498020_951791654268465_3381469600971507748_n.jpg
បើតាមប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖”អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នឹងមិនលក់ឱ្យក្រុមហ៊ុនឯកជនណានោះទេ ហើយរាជរដ្ឋាភិបាល គ្រោងនឹងចំណាយថវិកា៣លានដុល្លារក្នុងមួយឆ្នាំ លើការថែទាំ ព្រលានចាស់ពោធិ៍ចិនតុង ជាទ្រព្យសម្បត្តិរដ្ឋផងដែរ”។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5S8EcBJOznHoitzDNxM3kHSZ876On9Rdg0UUbZQli06b-h7r81yFWvFShM9zBvsimdI6MyfiOUCBdM0C4Xz193OMA2yRnlPmXCtwaQ6psKaT7aiUOkVolgemW0gnhOBmmj-_tAYg2r_1EpCIV2DH-H8FLB3c5xNZCtngooeJG4KnTc_tqAbzJCxvvqof5/s960/669569452_951791627601801_7684448093277371190_n.jpg

    • សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ថា៖” ព្រលានពោធិ៍ចិនតុង ជាទីតាំងប្រវត្តិសាស្រ្ដ បន្សល់ទុកពីស្នាដៃព្រះបរមរតនកោដ្ឋ ដូច្នេះមិនលក់ជាដាច់ខាត”។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3MQUu5jkRt9bPJhOu613VHECk3oulHmB5DGafbMjiFmvACTwkjRVhMoVHqX1mocAQxmK7fDmcV1sPrpmRZVqhDL-lxwU9B1I9LK8jy5ntH-gbvqoHEnWAr_1eXaZsl3LuDEhZfcQ00CvhrFCsg5gkgC-QYeWRwjG1Mi9GdL-mH91b3JH4tp-U3PRjDWjW/s960/668928383_951791514268479_2537076409812756165_n.jpg

មិនតែប៉ុណ្ណោះ ព្រលាននេះ នឹងត្រូវទុកសម្រាប់បម្រុងកន្លែងចុះចត ប្រសិនបើព្រលានថ្មី ជួបប្រទះនូវបញ្ហាណាមួយ ជាយថាហេតុ៕

Zhang Ruonan រងការវែ.កញែ.កជុំវិញអាកប្បកិរិយាមិនមានវិជ្ជាជីវៈក្នុងការថតខ្សែភាពយន្ត

0

យោងតាម Sohu វីដេអូពីក្រោយឆាករបស់ Zhang Ruonan ដែលថតរឿងភាគថ្មីរបស់ខ្លួននាពេលថ្មីៗនេះបានល្បីពេញបណ្តាញសង្គមដែលបង្កឱ្យមានមតិវែកញែកជាច្រើន។ នៅក្នុងវីដេអូ បន្ទាប់ពីអ្នកដឹកនាំរឿងស្រែកថា «Action» Zhang Ruonan បានឮនរណាម្នាក់ហៅពីក្រោយហើយមានការភ្ញាក់ផ្អើលក៏ងាកមករំខានដល់ឈុតឆាកនៃការសម្តែងនោះ។ ស្ថានភាពនេះបានបង្ខំឱ្យតារាសម្តែង Wang Anyu ថតឈុតឆាកឡើងវិញតាំងពីដើមដំបូង ហើយក្រុមការងារភាពយន្តទាំងមូលត្រូវថតឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzJ1V0lqn6gcKO1fNxrYtIQ5dCn-KuNXv53R-v5f3XbgMXaMEniEN8Zh8hn_jR_q8sw0wB8kPf7kLMhBekhPC7k_GGvFEPWoi4L2zTZGpUToQzg9-0tRcLUfyug92PpW1Xz1e38QSbYQAzsOIDXDVQZ1fJBVQgoxMoWa6LEMwDElSHltO5DA35RBF7IbFh/s2048/image_2026-04-20_11-01-36.png

វីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមបានបង្កឱ្យមានភាពចម្រូងចម្រាសភ្លាមៗ។ មនុស្សជាច្រើនបាននិយាយដោយត្រង់ៗថា Zhang Ruonan គឺ គ្មានវិជ្ជាជីវៈ និង ខ្វះស្មារតីវិជ្ជាជីវៈ។ ថាក្នុងអំឡុងពេលថត នាងគួរតែផ្តោតអារម្មណ៍ទាំងស្រុង ហើយមិនត្រូវបានប៉ះពាល់ដោយកត្តាខាងក្រៅឡើយ។ លើសពីនេះ មានពាក្យចចាមអារ៉ាមដែលមិនទាន់បានផ្ទៀងផ្ទាត់ថា តារាស្រីនៅក្នុងឈុតនេះមិនដឹងពីប្រយោគរបស់នាងទេ ប៉ុន្តែគ្រាន់តែអានលេខដើម្បីរៀបរាប់ពីឈុតនោះប៉ុណ្ណោះ ដោយទុកសំឡេងសម្រាប់ការផលិតនៅពេលក្រោយ។ក្នុងរយៈពេលដ៏ខ្លី ពាក្យគន្លឹះដែលទាក់ទងនឹង Zhang Ruonan បានឡើងដល់កំពូលនៃនិន្នាការស្វែងរក ដែលជារលកនៃភាពអវិជ្ជមានបានរីករាលដាល ដែលប៉ះពាល់យ៉ាងខ្លាំងដល់រូបភាពវិជ្ជមានពីមុនរបស់នាង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisG6Bomtf9KXUBlPXhTYfWSUyuJAbT18HC-BP3BH5nl8Gdo-wTvPaRVaEmYxKS-bYSoF9mXn75V4fapUbNW9b04JrxSMo5VpgYUcH0GSe4jm2t0pGnhP6lVrZvAzTCKH4GQYuWHbN3t5SaZv-QuZXtBDmNgNi3NROkbb5ye5YAW2IxPRd0LWvTArulLfxn/s2048/image_2026-04-20_11-01-40%20(2).png

    បន្ទាប់ពីភាពចម្រូងចម្រាសនេះ នៅថ្ងៃទី១៧ ខែមេសា ការិយាល័យរបស់ Zhang Ruonan បានបង្ហោះការឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមដែលថានាងគ្មានវិជ្ជាជីវៈ។ ក្រុមការងាររបស់តារាសម្តែងរូបនេះបាន tag ដោយផ្ទាល់ទៅលើគណនីរបស់ក្រុមការងារភាពយន្ត ហើយបានសរសេរថា «តើអ្វីជាការពិត? និយាយមកចុះ»។ ចលនានេះត្រូវបានគេនិយាយ ថាជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយក្រុមការងារភាពយន្ត។ទន្ទឹមនឹងនេះ សាក្សីមួយចំនួននៅកន្លែងកើតហេតុបានរៀបរាប់ថា Zhang Ruonan បានសូមទោសភ្លាមៗ ហើយមិនបានប៉ះពាល់ដល់កាលវិភាគថតនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4rPdNiaBwhDO7ZJjI860yoLEyEwQfnpAcpeDBU6SvM3aLZv8UzCfmYJHHj8JrtuMRZwWxS5yITaUlfhttoQOjfP98fC9eN56mElePVPyHyvno_NBOiUEw0jB1OX8522PGTrq8uzsl0-In1Y8RiiIKY7WcnrkKb90z2cNToawme0M7eGKWzFRkkAqD9g2A/s2000/image_2026-04-20_11-01-35%20(2).png

    មូលហេតុចម្បងត្រូវបានគេជឿថាដោយសារតែការគ្រប់គ្រងរបស់ក្រុមផលិតភាពយន្តនៅនឹងកន្លែង ជាជាងតារាសម្តែងរូបនេះមានចេតនារំខាន។មតិផ្សេងទៀតបានបង្ហាញថា ប្រតិកម្មភ្ញាក់ផ្អើល និងការងាកមករបស់ Zhang Ruonan នៅពេលដែលមាននរណាម្នាក់ហៅឈ្មោះនាង គឺជាការឆ្លុះបញ្ចាំងពីធម្មជាតិ និងអាចយល់បាន។ ក្រុមគ្រប់គ្រងរបស់ Zhang Ruonan ត្រូវបានគេសរសើរចំពោះការដោះស្រាយភាពចម្រូងចម្រាសនេះយ៉ាងរហ័ស ដោយការពារការខូចខាតបន្ថែមទៀតដល់រូបភាព និងកេរ្តិ៍ឈ្មោះរបស់តារាសម្តែងស្រីរូបនេះដោយសារតែពាក្យចចាមអារ៉ាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Rh73fyD-N_WIc1_EASQ3t-kLynobTnqJ0DGNvRPxgKV_qeiLIo-S4PYv7M6bQ75xr_BBwXEwirxKPx4k9nlAF5HY2bBmQcx5kyP59MgXhyphenhyphen6xbrxKbJJDO4KNblVnURo3sphSW63p7TkYzznPLxwAcRynevd0ybhaGeG478-sNrsnuK2P71-QFS10FfiZ/s922/image_2026-04-20_11-01-35.png

    «I Live in Your Time» គឺជារឿងភាគបែបមនោសញ្ចេតនាក្នុងទីក្រុងដែលសម្តែងដោយ Zhang Ruonan និង Wang Anyu។ ខ្សែភាពយន្តនេះនិយាយពីគូស្នេហ៍ធ្វើដំណើរតាមពេលវេលាដ៏ពិសេស ដើម្បីរៀបរាប់រឿងរ៉ាវស្នេហារបស់មនុស្សពេញវ័យ។ នៅក្នុងខ្សែភាពយន្តនេះ Zhang Ruonan ដើរតួជាផលិតករម្នាក់ដែលតែងតែប្រណាំងប្រជែងនឹងពេលវេលា ដោយទូរស័ព្ទរបស់នាងតែងតែមកមុន ១០នាទីជានិច្ច៕

អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា កោតសរសើរតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ក្នុងការបង្ហាញវប្បធម៌ខ្មែរលើឆាកអន្តរជាតិ

0

ទោះថ្ងៃសមឆាកតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ត្រូវរងនូវការរិះគន់ពីសំណាកអ្នកលេងបណ្តាញសង្គមមួយចំនួនប៉ុន្តែនៅពេលសម្តែងពិតប្រាកដតារាចម្រៀងទាំងពីររូបបានធ្វើឱ្យអ្នកគាំទ្រមានភាពស្ងប់ស្ញែងនិងទទួលបានការលើកទឹកចិត្តពីមហាជននិងអ្នកនៅក្នុងចង្កោមសិល្បៈជាច្រើន។ អ្វីដែលកាន់តែពិសេស អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ក៏បានពោលពាក្យសរសើរប្តីប្រពន្ធមួយគូនេះដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDDbu33GVWmkCBQEjz5md_h1pioapb-ToGkmSJ_nVRTaTjmtGK52KQakiZSX470iCJFpUybpindG9Nj00VI8oILdUQuoPM7LKYop3-NZY8EX5RmD8ixmnmPEBfPqXcq3uIzz22KNvt20ZeQtafh_yYu_gk_JcVRaviRHNHi1f1kfH4iWt0MKHlFLdIvoxC/s2048/image_2026-04-20_08-47-23.png
នៅលើបណ្តាញសង្គមអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា បានចែករំលែកកម្មវិធី ROUND Festival ដោយភ្ជាប់មកជាមួយនឹងពាក្យពេចន៍ថា «ខ្ញុំពិតជារំភើប និងមានមោទកភាពណាស់ ចំពោះការសម្ដែងដ៏អស្ចារ្យរបស់បងទាំងពីរ G-Devith Tep Boprek ពិតជាសិល្បករ សិល្បការិនីកំពូលនៃកម្ពុជា ដែលបាននាំយកព្រលឹងវប្បធម៌ខ្មែរ ទៅរះយ៉ាងចិញ្ចាំងចិញ្ចាចលើឆាកអន្ដរជាតិ ASEAN-Korea Music Festival 2026 ROUNDក្នុងប្រទេសហ្វីលីពីន»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiugbaDNKMMK0RhMoj5E2OUxnZwvGVnTfHJYdNtDHSU_SrEEwwJl9TKYxRY_ZiXn3SObUmCrqkbsbaklLcDCSC6Nzprg2STAgAxhh_ocmE7y6nvBW7IiXLKq7uMTPqXEESJMCiYO-PhCgGqkcATDUCjbs0vVQEDgkv5AEi8A6T7YXLYJWeoalfcjttHDz5S/s1440/image_2026-04-20_08-47-28%20(2).png

អ្នកអង្គម្ចាស់ក្សត្រិយ៍ បានលើកឡើងទៀតថា ជី ដេវីត និង ទេព បូព្រឹក្ស មិនថានៅក្នុងស្រុក ឬនៅក្រៅប្រទេសតែងតែរំលេច និងលើកបង្ហាញពីសិល្បៈខ្មែរជានិច្ចលើការសម្ដែង ជាពិសេសនៅលើម៉ូតសម្លៀកបំពាក់នីមួយៗ។ ក្រៅពីមានមោទនភាពចំពោះប្តីប្រពន្ធមួយគូនេះ អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ក៏សង្ឃឹមដែរថា ជី ដេវីត និង ទេព បូព្រឹក្ស នឹងមានឱកាសកាន់តែច្រើនបន្តទៀតក្នុងការផ្សព្វផ្សាយពីវប្បធម៌ជាតិទៅកាន់បរទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVtWBCNkod9lALMDwEeIgMdJdgyN58o6x_HBqv73yQXdkZTpOhWus7_cF58O92KqAGtRryx2GbQBkBDWWuNPuW0v9ExF5D9bPgvfpTz696gG2IenyFAXFpPYgPHPeUAgONirOBrftIJi_pabt8VsPnU1p3GHWnWzNiHqT2W2EdmpSd8WLrvsbpFbz9RRS7/s2048/image_2026-04-20_08-47-24.png
ក្រៅពីការាសម្តែងនៅក្នុងប្រទេសហ្វីលីពីន ទេព បូព្រឹក្ស ក៏បានបង្ហើបដំរួយអាចនឹងមានការសម្តែងនៅលើឆាកអន្តរជាតិបន្តទៀត។ នៅក្នុងកម្មវិធី ASEAN-Korea Music Festival 2026 តារាចម្រៀងទាំងពីររូបបាននាំយកសិល្បៈវប្បធម៌ខ្មែរទៅបង្ហាញ ដោយលើកយកបទចម្រៀងល្បីៗនិងមានអត្ថន័យជាច្រើនរួមទាំងបទមួយដែលទះកំផ្លៀងថៃផងដែរ។ ការសសម្តែងបែបសហសម័យនេះ ជី ដេវីត និងទេព បូព្រឹក្ស បានចំណាយលុយផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbF2mXt3LdFe-2owpRJO08hP3JDS3bZh-piQIPqGVqOi6eFOdTmlApTOUIYVdQe5JrEgSrfWO5Pj0cDl9UzEhvKuXk32MZNlxBvWQPEyeiDRQ0X627Y-N0I-h2PALpalSU07ZH_W7NaHG4blSjM-rmmuyj8WGAKZP8jUJlY8bxCgE0eUpKtW3CCe_SdPJS/s1280/image_2026-04-20_08-47-28.png

គួរបញ្ជាក់ផងដែរថា កន្លងមក ទេព បូព្រឹក្ស ធ្លាប់បានតំណាងកម្ពុជាចូលរួមសម្តែងកម្មវិធីខាងលើនេះក្នុងអំឡុងពេលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី។ រាល់ពេលដែលមានឱកាសសម្តែងនៅលើឆាកអន្តរជាតិតារាចម្រៀងរូបនេះតែងតែបង្ហាញអ្វីដែលជាខ្មែរនិងមិនឱ្យអ្នកគាំទ្រខកចិត្តឡើយ៕

ទោះចេញមុខបកស្រាយរឿងលិខិតមេធាវីតារាសម្តែង ញឹម ច័ន្ទថន នៅតែរងការរិះគ.ន់

0

ជុំវិញកូនបំណុលមានលុយសម្រាប់មេធាវីចេញលិខិតជូនដំណឹងទៅកាន់ម្ចាស់បំណុលរឿងជំពាក់ប្រាក់៦០០០ដុល្លារបានបណ្តាលឱ្យមានការពិភាក្សាយ៉ាងច្រើននៅលើបណ្តាញសង្គមនិងបង្កឱ្យមានមតិរិះគន់ផងដែរ។ ជាមួយគ្នានេះតារាសម្តែងនិងពិធីការិនី ញឹម ច័ន្ទថន បានចេញមុខបកស្រាយទាក់ទិននឹងបញ្ហានេះប៉ុន្តែការរិះគន់នៅតែមានដដែលចំពោះរូបនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHTdTVI_qIWwHlxCW8jOboiVPCwF_9kh6j5FaYHGsHitK647wrBZUu_ny6MN8nVi69SDREtLN6-3q73mWZYUwMEmpBtapGp6HZl1RdF_p7aR5hnxQiuVjmFlvtXZBeQl4dlQGgoO_O1BGn4kW2j7_6gcX2tOkYiKKNJ_-V53a6u3b21u5E2YQFiWihyphenhyphenmIa/s1710/image_2026-04-20_09-46-11.png
កាលពីថ្ងៃទី១៨ ខែមេសា កញ្ញា ញឹម ច័ន្ទថន បានចេញលិខិតជូនដំណឹងពីមេធាវីរបស់ខ្លួនទុកពេលឱ្យ២៤ម៉ោងទៅកាន់គណនីហ្វេកប៊ុក Neang SK ដែលជាម្ចាស់បំណុលបន្ទាប់ពីគណនីនេះបានបង្ហោះរូបភាពរបស់ខ្លួនក្នុងចេតនា បរិហាកេរ្តិ៍ ជេរប្រមាថ និងញុះញង់ឱ្យមានការរើសអើង។ ក្នុងលិខិតមេធាវីបានបញ្ជាក់ថាតារាសម្តែង ញឹម ច័ន្ទថត បានខ្ចីប្រាក់ចំនួន៦០០០ដុល្លារក្នុងអំឡុងឆ្នាំ២០២៤ ជាមួយនឹងការប្រាក់៥%ក្នុងមួយខែ ដែលជាអត្រាការប្រាក់លើសច្បាប់កំណត់ ខណៈក្នុងរយៈពេល២៤ខែមកនេះកូនក្តី ញឹម ច័ន្ទថនក៏បានធ្វើការទូទាត់ជូនជាបន្តបន្ទាប់ដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCnQHEehf3VgLeApjYTXHPmYBU5GyVDBBrIbWDadHASe6TyWqm979EpICGFrNLdFGVNmqz4qQ2zwkgGIrWpja1VL81iUD1v6z6Ki1wquOwar5w9dPyA5FVPzmMlYoYx4MTeexY3UYH2JRYo1BNR36fOp-WK0I2rNX-6MdbXxaUZ9P6nAIazwLhh_uYkiMS/s1870/image_2026-04-20_09-46-17%20(2).png
ក្រុមមេធាវី ហនុមាន បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ គណនីហ្វេកប៊ុក Neang SK បានផ្ញើសារមកកូនក្ដីរបស់ខ្លួនដើម្បីទារប្រាក់ជំពាក់ដោយធ្វើការគំរាមគំហែងក្នុងខ្លឹមសារថា បើមិនសង លុយទេ ខ្លួននឹងធ្វើការបង្ហោះរូប ដោយភ្ជាប់នឹងសំណេរ ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ។ បន្ទាប់ពីបង្ហោះលិខិតមេធាវីនេះរួចតារាសម្តែង ញឹម ច័ន្ទថន បានបង្កឱ្យមានការជជែកវែកយ៉ាងច្រើនពីអ្នកបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifRq38cnIPCwPNj3mJh12Yc8BO8JvTl821h_7lpi6xUlnszW8XxvMgILWtD6Aq-BMjR0wzgjQFamI1kp1pFlkY0kUCK_Oi8rkmMXqp12-eHWNQZsyiKlg6GvH1scp1XqZyj3url92fIakjtLDa2W-gGNL1l-OvTiQdOz5wEnaf2hRH_c6N1y62bmmwG90P/s1284/image_2026-04-20_09-46-17.png
ក្រោយពីមហាជនរិះគន់ថាគ្មានលុយសងគេតែមានលុយជួលមេធាវីចេញលិខិតជូនដំណឹងកញ្ញា ញឹម ច័ន្ទថន បានចេញវីដេអូបកស្រាយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ជំពាក់លុយសងលុយគឺចប់ តែចប់តែរឿងជំពាក់លុយ ចុះរឿងគំរាម និងបង្ហោះរូបខ្ញុំ កិត្តិយសខ្ញុំនរណាជាអ្នកទទួលខុសត្រូវ?»។ ក្នុងរយៈពេលជិត៩នាទីនៃវីដេអូដែលបានបង្ហោះតារាសម្តែងនិងជាពិធីការិនីរូបនេះបានពន្យល់ថា ការចេញលិខិតនោះគ្រាន់តែការជូនដំណឹងទៅកាន់ម្ចាស់បំណុលមិនមែនជាការប្តឹងនោះទេ ខណៈសារឆ្លើយឆ្លងរូបនាងពុំបានគេចវេសពីបំណុលឡើយដោយរង់ចាំកូនបំណុលរបស់ខ្លួនសងលុយទើបយកទៅសងបន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyGf_icw40rR1XgFEZZqrmdddxJLN-KKqlZ5qZS8IjvTiXpxbZXbDVt5JHDcqldOUBxFbU9XTmHOXoe0JoiUyc_ApLqS5sj-L2_7cnb2vJojHRLyBu5hDQKwfEUsKV6Pjrw5Dxy2VWWqI7DBO5_OcNkkS8smE_vZc8You4f7r2_N2KnAMQlAM3a42biVtJ/s1280/image_2026-04-20_09-50-00.png
តារាសម្តែងរូបនេះបន្តទៀតថាបើសិនជានាងជំពាក់លុយគឺត្រូវសងលុយបើសិនជាមានការគេចវេសគឺអាចដាក់ពាក្យបណ្តឹងទៅកាន់តុលាការបានមិនមែនបង្ហោះរូបនាងនោះទេព្រោះវាធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ហើយការដែលយកកូនបំណុលទៅបង្ហោះគឺជាច្បាប់ព្រហ្មទណ្ឌ។ ទោះជាយ៉ាងណា ការបកស្រាយរបស់តារាសម្តែង ញឹម ច័ន្ទថន ជុំវិញបញ្ហាខាងលើនេះបានបង្កឱ្យសាធារណជនវែកញែកដដែល៕

ព្យុះទឹកកក រន្ទះបា.ញ់ នឹងវាយប្រ.ហារលើខេត្តចំនួន៤២របស់ថៃនៅភាគខាងកើត និងឦសាន

0

នាយកដ្ឋានឧតុនិយមថៃបានប្រកាសឱ្យពលរដ្ឋរស់នៅខេត្តចំនួន៤២ ប្រុងប្រយ័ត្នគ្រោះថ្នា.ក់បណ្តាលមកពីខ្យល់ព្យុះរដូវក្តៅ ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ដែលចន្លោះថ្ងៃនេះ នឹងមានខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ខ្លាំង ព្យុះទឹកកក និងរន្ទះបា.ញ់ ។ លើសពីនេះ នឹងមានធូលីកខ្វក់កើនឡើងលើសស្តង់ដារគ្របដណ្តប់ខេត្តភាគខាងជើង និងកណ្តាល ដោយសំណូមពរឱ្យពាក់ម៉ាស់គ្រប់គ្នាដើម្បីការពារធូលីកខ្វក់ពេលស្ថិតនៅទីវាល ឬចេញទៅខាងក្រៅអគារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFgakBPDMoCO6LD4uEJjZxxfvXEnJjc83ULOACvtnGcLxtcW65NvpFNpyPY1fnmGkssjox3JsKgIBtms5ujgz1ZCNDV4r0Vmhj2AaT6Dp-7BWY-EflGQJvGXzNJl5pt4c-vamI2PHlWjYEtxqP5ygZ1lNpnvRQglwJ5X752OeMqgnq5Vo-I-JM3J66vhLv/s1280/photo_2026-04-20_11-22-10.jpg
តាមការប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃនៅថ្ងៃទី២០ ខែមេសា ខេត្តចំនួន៤២ នឹងរងការវាយប្រហារពីខ្យល់ព្យុះរដូវក្តៅ ដែលបណ្តាលឱ្យមានខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ខ្លាំង ព្យុះទឹកកក និងរន្ទះបាញ់ ក្នុងនោះនឹងមានភ្លៀងធ្លាក់ខ្លាំងស្មើ៣០% នៅភាគខាងកើត ដោយនាយកដ្ឋានឧតុនិយមដាស់តឿនឱ្យពលរដ្ឋរស់នៅក្នុងខេត្តទាំងនេះប្រុងប្រយ័ត្នឱ្យបានខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7sPDmw9-_Y5Xt9xPhaJ2mR2g5-gzXicRgkVYwFRxxAPP6KrDW0L9Xfb8ZuZtLQSH49RwyNNnQVriqq6VTPdzcoiVm93ZOVvwqOHEqATCdtTuAvrehP_TB3lDr3E6LiaBs9VrQdX1qxQHWSyksGKE8D_zGVmkSIBIGR8Nhj4IYBFy4JGSr5-Ugl6VpFfzl/s1200/photo_2026-04-20_11-22-09.jpg
ចាប់ពីថ្ងៃទី២០ ខែមេសា តំបន់មួយចំនួនរបស់ថៃនឹងរងការវាយប្រហារពីខ្យល់ព្យុះរដូវក្តៅ ជាពិសេស ភាគឦសាន និងខាងកើត ហើយខ្យល់ព្យុះនេះនឹងមកនូវខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ខ្លាំង ព្យុះទឹកកក និងរន្ទះបាញ់ ដោយសារខ្យល់ភាគខាងត្បូង និងខ្យល់ភាគអាគ្នេយ៍បក់យកសំណើមពីឈូងសមុទ្រថៃ និងសមុទ្រចិនខាងត្បូងមកគ្របដណ្តប់លើភាគឦសាន ខាងកើត និងផ្នែកខាងលើឈូងសមុទ្រថៃ ដែលធ្វើឱ្យប្រទេសថៃមានអាកាសធាតុក្តៅខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtEYvKnHzWO60aaM4TIGJap2L_Vwp04c7avBKxHvlLe5BxY_WIahSi18EC48nYVQmtJdxWwiuCeTzyOvCl5xLZOFGjztIG0sJ-LxM6vWUaejNuK7R9FdjHHSTwal-2CjUuFwNFZU24SMA2L53AuQFK13Vm5ZTzlKRku-X9ocLpswbiGLIcv2lhamRNdtAg/s740/photo_2026-04-20_11-22-10%20(2).jpg

នាយកដ្ឋានឧតុនិយមដាស់តឿនឱ្យពលរដ្ឋថែទាំសុខភាពដោយសារអាកាសធាតុក្តៅខ្លាំង និងប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារខ្យល់ព្យុះ ព្រមទាំងចៀសវាងស្ថិតនៅទីវាល, កុំនៅក្រោមដើមឈើធំៗ, អគារមិនរឹងមាំ និងផ្ទាំងប៉ាណូ រីឯកសិករគួរតែត្រៀមខ្លួនការពារការខូចខាតផលដំណាំដោយសារខ្យល់ព្យុះ និងការពារសត្វពាហនៈ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo7iikO0iEALW2T9ClXkyu8hLGzKFURcQtsyXdb28u_hvt0ehD9nBu7Mxh9RTQ4A0SKfEb4VsswHJx7rsT-8L8eZq8g2KyZafwGLsa2GOdG9P4Pla8pnVOs1JB1MhX9i6qqfdRYlCGRZJk-PjvyP3bYkmLYhxpH0IIcKmCqFyRqbiCJl-Uhyphenhyphengtuznc3e9q/s1200/photo_2026-04-20_11-22-09%20(2).jpg

    ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ខ្យល់ព្យុះនឹងចាប់ផ្តើមវាយប្រហារភាគខាងជើង និងភាគឦសានមុនគេ បន្ទាប់មក ភាគកណ្តាល និងខាងកើត នឹងរងផលប៉ះពាល់ជាបន្តបន្ទាប់ ។ វាបណ្តាលមកពីសម្ពាធខ្ពស់ និងម៉ាស់ខ្យល់ត្រជាក់ពីប្រទេសចិនបក់មកម្តងទៀតគ្របដណ្តប់លើសមុទ្រចិនខាងត្បូង និងភាគឦសាន ខណៈភាគខាងជើងប្រទេសថៃមានអាកាសធាតុក្តៅខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOi1NPElg41UbxZFnwmywZy6srIG7FgeGSgKy1GkZGN4nprds6SUYxaQQbplCTA5SNzqHd7qNQfORF7mKeIS_WLV-aEiNzpblzxWWyMXA_lDlSX46UcCLtw0ii6CzRuxEJOeyK3UNPLe_qrB_xACXO1TJFdHmEFneCGyUvcjH_9VyZR6hjUq7-O2xZn9oH/s1200/photo_2026-04-20_11-22-09%20(3).jpg

    លើសពីនេះ ធូលីកខ្វក់យ៉ាងក្រាស់លើសស្តង់ដារនឹងគ្របដណ្តប់ខេត្តភាគខាងជើង និងកណ្តាល ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ហើយធូលីកខ្វក់នឹងប៉ះពាល់សុខភាពពលរដ្ឋស្ថិតនៅទីវាល ដែលទាមទារឱ្យពាក់ម៉ាស់ដើម្បីសុវត្ថិភាពពេលចេញទៅខាងក្រៅអគារ ។ នាយកដ្ឋានឧតុនិយមបានប្រកាសពីសីតុណ្ហភាពនឹងកើនឡើងខ្លាំងចាប់ពី២១អង្សាសេ ដល់៤២អង្សាសេ នៅតាមបណ្តាខេត្ត រួមទាំងទីក្រុងបាងកក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមេសា ៕