Home ព័ត៌មានអន្តរជាតិ គ្រោះអគ្គីភ័យដ៏កំណាចនៅម៉ាឡេស៊ី បានបំផ្លា.ញភូមិមួយឲ្យក្លាយជាផេះត្រឹមពេលមួយយប់

គ្រោះអគ្គីភ័យដ៏កំណាចនៅម៉ាឡេស៊ី បានបំផ្លា.ញភូមិមួយឲ្យក្លាយជាផេះត្រឹមពេលមួយយប់

54
0

ចំពេលកំពុងប្រឈមនឹងអាកាសធាតុក្ដៅហើយស្ងួត គ្រោះអគ្គីភ័យដ៏ធំសម្បើមមួយបានកើតឡើង និងលេបត្របាក់ផ្នែកជាង ៨០% នៃភូមិមួយនៅក្នុងរដ្ឋសាបា ប្រទេសម៉ាឡេស៊ី ដោយបានបំផ្លិ.ចបំផ្លា.ញផ្ទះសម្បែងជាង ១,០០០ ខ្នង និងធ្វើឲ្យមនុស្សជាង ៩,០០០នាក់ត្រូវជម្លៀសចេញភ្លាមៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន រួមមាន Reuters, AP និង BBC។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxU2HLemO77zZ2MpmP24bnYq-8yok9VLMDybpNMIktjphqcgmMTyoX1UqVr_z2NV0D8F0Yc7qw04dus6g96RPANTr38P0XzyJD0mGe6fdzOQwxSSov-dX2mOpOUbcnrhcGni_BH1MhJPdlKJbwvnrAsN8tNqb5oZPH-fa3UHRLpDeBSlIe-HtP6OPGEH-1/s862/photo_2026-04-21_10-51-15%20(2).jpg
តាមសេចក្ដីរាយការណ៍ដោយអាជ្ញាធរម៉ាឡេស៊ី ឧប្បត្តិហេតុអគ្គីភ័យដ៏គួរឲ្យត.ក់ស្លុ.តមួយបានផ្ទុះឡើងនៅវេលាទាបភ្លឺឈានចូលថ្ងៃអាទិត្យ នៅលើ “ភូមិបណ្ដែតទឹក” មួយក្នុងស្រុក Sandakan ភាគឦសាននៃរដ្ឋ Sabah ជាកន្លែងដែលប្រជាជនក្រីក្របំផុតមួយចំនួនរបស់ប្រទេសម៉ាឡេស៊ី រួមទាំងសហគមន៍ជនជាតិដើមភាគតិច រស់នៅប្រមូលផ្ដុំគ្នាយ៉ាងណែនណាន់តាន់តាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii1eUputpMyfXUJ9JmBLP575bAwLcS5nVCieHAj3BjHgKgH27ZM3qiIdpm1JUitpVuZADyjcXCxQQqMoHURuOsD4ofIqdxJxMZZDBdaZNh79UEog2agDVJ7PN-UWyoiPfK_ZWpoCPeVbp54Ezl951XFWLUH0UD7BB4XQ_T-hos_JuQo_zQmanKdnc8Hj6R/s1280/photo_2026-04-21_10-51-15%20(3).jpg
លោក George Abd Rakman អធិការប៉ូលីសស្រុក Sandakan បានមានប្រសាសន៍ថា គ្រោះអគ្គីភ័យនេះ បានប៉ះពាល់ដល់ប្រជាជនចំនួន ៩០០៧ នាក់ ជាមួយនឹងការបង្ហាញពីរបាយការណ៍បណ្ដោះអាសន្នថា ផ្ទះចំនួន ១,០០០ ក្នុងចំណោម ១,២០០ ខ្នងត្រូវភ្លើបឆាបឆេះស្ទើតែទាំងស្រុង។ តាមការបញ្ជាក់របស់អាជ្ញាធរ មូលហេតុដែលករណីអគ្គីភ័យខាងលើអាចរាលដាលទៅការឆាបឆេះដ៏ធំបែបនេះ គឺបណ្ដាលមកពីប្រតិបត្តិការពន្លត់ភ្លើងជួបការលំបាក ព្រោះផ្លូវតូចចង្អៀត និងទឹកសមុទ្រស្ថិតក្នុងអំឡុងពេលនាច មិនអាចឲ្យទូកឬកាណូតក្រុមជួយសង្រ្គោះជ្រៀតចូលទៅបាន គួបផ្សុំជាមួយអាកាសធាតុក្ដៅស្ងួត និងមានខ្យល់បក់ខ្លាំង ជាហេតុនាំឲ្យអណ្ដាតភ្លើងកាន់តែមានឥទ្ធិពលឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi10lv4hsYaIiGyv4MkPaKFgg0URPrqmU9p3VK7JMwayHuSrF6z9ubgXNL7LV5z5S6z3tVIjwru9jD3SOP15NM4oEid_Rca0UelsHgs8AhiuNBL8haVI9BzBKhxK7fUcjXVFzoIZA9ibtJQhwhKBbHk_oUfqRWzHRibp3fkm6GPTr8cmqJQnGGs3ORtx7-d/s640/photo_2026-04-21_10-51-15%20(4).jpg

ទោះជាយ៉ាងណាក៏ដោយ ពុំមានរបាយការណ៍អំពីការស្លាប់ភ្លាមៗនោះទេ រីឯមូលហេតុនៃអគ្គីភ័យនេះក៏នៅតែស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ជាមួយគ្នានេះ ជម្រក និងមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្នត្រូវបានបើកជាបន្ទាន់ ខណៈដែលជនរងគ្រោះកំពុងស្វែងរកអាហារ សម្លៀកបំពាក់ និងកន្លែងស្នាក់នៅសមរម្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy65aQF3Dg4KNxHqb0M5mLnngbjM6Lk7TjHdSnKEkpOT8idXg1oXhXmL5GJ4xK71OyT6vXGxTbjjUNwXbB2bEISHdqbmhFZe-X84Hm6mAvvEwOVob2JziaCZT0ltykchFu2G2XW2WEXAsQvSdYcrVyhi1xaAF5S3nqRf8OGJ-EvyTjlnjnXu6PWr-85ozF/s600/photo_2026-04-21_10-51-15.jpg
នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ទីភ្នាក់ងារសហព័ន្ធ និងរដ្ឋកំពុងសម្របសម្រួលជំនួយបន្ទាន់។ សោកនាដកម្មនេះបានបង្ហាញជាថ្មីម្តងទៀតអំពីគ្រោះថ្នាក់ដែលសហគមន៍ផ្ទះឈើដែលមានមនុស្សច្រើនកុះករកំពុងប្រឈមមុខ ដែលអគ្គីភ័យអាចរាលដាលក្នុងរយៈពេលប៉ុន្មាននាទី និងបំផ្លាញសហគមន៍ទាំងមូលត្រឹមពេញមួយយប់៕