Home តារាអន្តរជាតិ បវរកញ្ញាល្បីរបស់វៀតណាមផ្សព្វផ្សាយ អប្សរា និងស្បៃខ្មែរ

បវរកញ្ញាល្បីរបស់វៀតណាមផ្សព្វផ្សាយ អប្សរា និងស្បៃខ្មែរ

58
0

មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹង អ៊ិន លក្ខិណា បវរកញ្ញាល្បីឈ្មោះប្រចាំប្រទេស Nguyen Huynh Kim Duyen បានចំណាយពេលយ៉ាងរីករាយក្នុងអំឡុងពេលចូលឆ្នាំខ្មែរ។ ក្រៅពីការកម្សាន្តសប្បាយបវរកញ្ញាវៀតណាមរូបនេះថែមទាំងបានរួមចំណែកផ្សព្វផ្សាយពីអប្សរានិងស្បៃខ្មែរទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYNGmsK4M8CA_Mg5mmcegQoBjkxZ3YB2b7JP-Zl0A8HP9IsUp-AqJD4VtHlXxznxyzkOi0APn280K1Wat1AMPdiJ1DxKRmyIukTnDadsnb8NAt-3sym79RqnCrD-eFca-Di1lnmVGjSXmXvO_Ef9PVRejia-OZQATe3UorWiHuKBZNgJ8Vo4_Vt64lgr_Z/s2048/image_2026-04-20_14-07-30.png

ប្រិយមិត្តដែលតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាបវរកញ្ញា លក្ខិណា និង Kim Duyen គឺរាប់អានគ្នាយ៉ាងជិតសិទ្ធិបន្ទាប់ពីធ្លាប់ចូលរួមប្រកួតនៅលើឆាកអន្តរជាតិលើឆាក Miss Supranational 2022 ។ ទោះបីជារស់នៅមួយប្រទេសម្នាក់ប៉ុន្តែអ្នកទាំងពីរក៏តែងតែឆ្លៀតពេលមានដំណើរកម្សាន្តនិងកសាងមិត្តភាពជាមួយគ្នាមិនចេះដាច់។ បន្ទាប់ពី លក្ខិណា ទៅប្រទេសវៀតណាមជាញឹកញាប់ ពេលនេះបវរកញ្ញា Nguyen Huynh Kim Duyen ក៏បានមកកម្សាន្តនៅលើទឹកដីកម្ពុជាក្នុងអំឡុងពេលចូលឆ្នាំខ្មែរដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho7B8N2Utki0rIuvEjdAEiapWW6QpZ0SgWj415zsDB-E1SYv50ohdznzFtsBXUDOeUsK2G1VEo-PibYO1t-oa2tTMmaG8gQlghRc9yZg-myMKynxPvjuIdaHOmuCG2UzN6R3VjOD3mjizDSPF3Ly1UMYwMBlazTC0ODIWVi2IovWflHKRldTSEKQVZl2WX/s2048/image_2026-04-20_14-07-36.png

លើសពីការកម្សាន្តមហាជនបានឃើញបវរកញ្ញាវៀតណាមរូបនេះមិនខ្លាចប្រឈមមុខនឹងមតិវែកញែកពីអ្នកគាំទ្រផ្ទះលេខ២នោះទេដោយ Nguyen Huynh Kim Duyen រួមទាំងអ៊ិន លក្ខិណា និងបងស្រី បានចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍និងវប្បធម៌ខ្មែរទៀតផង។ នៅក្នុងការបង្ហោះរបស់ Kim Duyen គឺបានបញ្ជាក់ច្បាស់ៗពីស្បៃខ្មែរ ដែលជនជាតិថៃតែងតែចិញ្ចឹមចិត្តថាជារបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5tVhF_kzAwKVlEznrUVx96EcCMVMeLEBUo4puoNgrnQZNdN3l7ncC0JV-dZjkP2xZvlYRd3o5nch-QMXafKatTge1x0WO7n8RM5u_apiCQYZkjHicjfvPuCoQxOhD2nqgihqlI_ioZpkNV7LezUXMFVmlwEV79RQj3i52GoEq2iOudXkUIBTLbowrkb-e/s2048/image_2026-04-20_14-07-31.png
ក្រៅពីគ្រងឈុតស្បៃខ្មែរយ៉ាងស្រស់ស្អាត លំដាប់រងទី២ Miss Supranational 2022 រូបនេះក៏បានឈុតអប្សរាខ្មែរយ៉ាងស្រស់ស្អាតបញ្ចេញសម្រស់យ៉ាងទាក់ភ្នែកនៅឯប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។ ជាមួយនឹងសកម្មភាពបែបនេះគឺពិតជាធ្វើឱ្យអ្នកគាំទ្រកម្ពុជាសប្បាយរីករាយណាស់ពីព្រោះបានឃើញការផ្សព្វផ្សាយរបស់បវរកញ្ញាល្បីឈ្មោះប្រចាំប្រទេសរូបនេះបង្ហោះនៅលើបណ្តាញសង្គមដោយមិនមានការខ្លាចរអារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirW63kmrJDVUtNFZjcpDb7dtjxY3V5cNcRxFinoInpyraGVrBXMd4w2xST4MATkYXiVrOWV5l8x_O4te5vaI07QWyY-dAhgRAHH48OGwO-knzg3KZuDHGozwobz0jRILZACPT3h7KtgdnPkkGk92X0VcKGgH-WtO41ZoAHrRmt2taS8tA83ikXWfZj1970/s2048/image_2026-04-20_14-07-40.png

ជាមួយនឹងការជ្រួតជ្រាបនៃវប្បធម៌ខ្មែរ Kim Duyen ក៏បានចូលរួមសកម្មភាពជាមួយនឹង អ៊ិន លក្ខិណា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ៕