Home ព័ត៌មានអន្តរជាតិ ជប៉ុនប្រកាសអាសន្នពី «រលកយក្យស៊ូណាមិ» ដែលចូលមកកាន់តែកៀកឆ្នេរសមុទ្រ

ជប៉ុនប្រកាសអាសន្នពី «រលកយក្យស៊ូណាមិ» ដែលចូលមកកាន់តែកៀកឆ្នេរសមុទ្រ

46
0

នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ សម្លេងស៊ីរ៉ែនប្រកាសអាសន្ននៃរលកយក្យស៊ូណាមិ បានបន្លឺឡើងយ៉ាងគួរឲ្យខ្លាចបន្ទាប់ពីការរញ្ជួយដីខ្លាំងលើកទី២ កម្រិត ៧.៧ រ៉ិចទ័រ បានវា.យប្រហារឆ្នេរសមុទ្រភាគឦសានរបស់ជប៉ុន ជាហេតុធ្វើឲ្យប្រទេសនេះនៅតែស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះការព្យាករបានបង្ហាញថា នឹងមានការរញ្ជួយកាន់តែខ្លាំងជាងនេះទៅទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAHG7EMipthu0Adu3O8gju6zqryjWBdTFd68jmo3KPqZYA5gQNkJydRWFMqa-4mRJKO5QR57Khc_LgVv61uP3Bg7huaTYTdoa-WHdXEPZ8wYWuwvXeQGl74vfm1ctYzjx2J2M2IeMXpTYcTmM68ZqM2vtJB69RLw4NyVsOAw0XjcbPNfbvP8hmAAscdYy-/s1200/photo_2026-04-21_09-26-41.jpg
យោងតាមទីភ្នាក់ងារឧតុនិយម និងការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុន ឥឡូវនេះប្រទេសជប៉ុនមានឱកាសប្រហែល ១% នៃការរញ្ជួយដីកម្រិត ៨.០ រ៉ិចទ័រ ឬខ្លាំងជាងនេះក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ បើប្រៀបធៀបទៅនឹងហានិភ័យផ្ទៃខាងក្រោយធម្មតាប្រហែល ០.១%។ មន្ត្រីបានសង្កត់ធ្ងន់ថា នេះមិនមែនជាការព្យាករណ៍ទេ ប៉ុន្តែជាការណែនាំឲ្យរប្រុងប្រយ័ត្ន ដោយជំរុញឱ្យប្រជាជននៅក្នុងទីក្រុងឆ្នេរសមុទ្រចំនួន ១៨២ តំបន់ ត្រៀមសម្ភារៈសង្គ្រោះបន្ទាន់ ពិនិត្យមើលផ្លូវជម្លៀស និងប្រុងជើងការទុកមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSnlFmCzOfQ0YHort_hWq8OSpcXRJEYXhUbe3z-3DkRejXLi-o-vWvPgeODM-P-MDZUc-JuWspyLg4dUFeyv_5UziRllQfS7LVTbE3AjCFmJXiIUz8pCcuMB5eB2Q6_aqP8heDY2U5xJZklOQRPjaVvL6JLkCPWOSBJncKl5rUO9njA2TmQHfvNxyuJaVC/s1024/photo_2026-04-21_09-26-41%20(4).jpg

ទីភ្នាក់ងារឧតុនិយមបាននិយាយថា ការរញ្ជួយធ្ងន់ធ្ងរនេះបានកើតឡើងនៅឆ្នេរសមុទ្រ Sanriku នៅម៉ោងប្រហែល 4:53 រសៀល ម៉ោងក្នុងស្រុក កាលពីថ្ងៃចន្ទ នៅជម្រៅប្រហែល 19 គីឡូម៉ែត្រ ពីផ្ទៃខាងលើ។ ការរញ្ជួយលើកចុងក្រោយនាពេលថ្មីៗនេះ បានធ្វើឲ្យពលរដ្ឋជប៉ុននឹកឃើញឡើងវិញនូវការចងចាំដ៏ឈឺចាប់នៃគ្រោះមហន្តរាយកាលឆ្នាំ ២០១១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEAdJlbIFj46CFqvQGuRpUC6Fu6lIj4xFNOIF7IfL4Urpy-duZQbVQ7vvPsAcy_XHTYDOwiYkJWxxLXIDnHbvzaGkJ9WH2FSGvJUZm2dDSLhINfvn96mGwII_gUE-vi7ZHUU2EYKOiurfkmbGGo5eBKENfHM005aVIQIs8oGSaQ4DP_3uOzqKEEqRobb8H/s600/photo_2026-04-21_09-26-41%20(2).jpg

បច្ចុប្បន្នរលកយក្សស៊ូណាមិ កម្ពស់ប្រហែល ៨០ សង់ទីម៉ែត្រត្រូវបានគេមើលឃើញថាកំពុងស្ថិតនៅចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃកំពង់ផែ Kuji ក្នុងខេត្ត Iwate ដោយជំរុញឲ្យមានក្ដីបារម្ភកាន់តែខ្លាំងថារលកនេះ អាចនឹងកើនឡើងកាន់តែខ្ពស់ និងចូលមកកាន់តែជិតឆ្នេរជាងនេះ ប្រសិនបើការរញ្ជួយនៅតែបន្តកើតមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHKcKkib2JixIMhxgryPr2fkqUArg6ekz3GnlLGkYCuEPujawsAG1LAzWEJi-ZQZp-r7MP3Af7-eyBj3ASneIlV5HsnDYmWgQ-TJjZVx6Vb0_Bf2VEFh5geLrFhxXYOWPWSLgew3a4cgGcdTeIc6-hYJpCD9R0IJ1ICix1p2ZgSmOUVKTUY5xZRfZRJ69D/s600/photo_2026-04-21_09-39-49%20(2).jpg
តាមរបាយការណ៍របស់អាជ្ញាធរក្នុងតំបន់ មនុស្សជាង ១៨០,០០០ នាក់ ត្រូវបានជម្លៀសចេញជាបណ្តោះអាសន្ននៅទូទាំងតំបន់មួយចំនួននៃខេត្ត Hokkaido ខេត្ត Aomori និងតំបន់ក្បែរៗនោះ។ ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានជំរុញឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ ប៉ុន្តែត្រៀមខ្លួនជានិច្ច ខណៈពេលដែលសេវាកម្មដឹកជញ្ជូនដូចជា រថភ្លើង រថយន្តក្រុង ព្រមទាំងតាក់ស៊ី នៅតំបន់ខ្លះ ត្រូវបានផ្អាកបណ្ដោះអាសន្ន ហើយរោងចក្រនុយក្លេអ៊ែរត្រូវបានបញ្ជាឲ្យត្រួតពិនិត្យយ៉ាងហ្មត់ចត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm_1u9po_66qFqNjGngwr1qnkK0EOLuZ3zYrtxZRuHSF29mJ9F0y7q8CARZ5cb0r7rRI-dBapWrGPxVAYW_vjZsEJN7rqbahufMIaTJzKWgyEEVE4h4RCdKrQr4daR4jg2Ay3v-qL62lYf0fn7xRofJCy3b-qVrrNcQLZ_RGxPOCJRzoYV0wcJFU-vAd5t/s1280/photo_2026-04-21_09-26-42.jpg

អ្នកជំនាញនិយាយថា ការរញ្ជួយដីបន្ទាប់បន្សំស្រាល និងមធ្យមអាចកើតឡើងជាបន្តបន្ទាប់នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ បើទោះជាការរញ្ជួយដីដ៏ខ្លាំងក្លាមិនទំនងជានឹងកើតមានក្នុងពេលដ៏ខ្លីខាងមុខ ប៉ុន្តែទីតាំងរបស់ប្រទេសជប៉ុននៅតែស្ថិតលើខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក ដែលនេះមានន័យថា ការរញ្ជួយដីធំៗនៅឯនាយសមុទ្រត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង៕