Home ព័ត៌មានអន្តរជាតិ អាមេរិក ហ្វីលីពីន និងជប៉ុន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ស្របពេលភាពតានតឹងនៅមជ្ឈិមបូព៌ា

អាមេរិក ហ្វីលីពីន និងជប៉ុន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ស្របពេលភាពតានតឹងនៅមជ្ឈិមបូព៌ា

52
0

ការធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំរវាងកងទ័ពជើងគោក កងទ័ពអាកាស និងជើងទឹករបស់អាមេរិក ហ្វីលីពីន និងជប៉ុន សរុបជាង១ម៉ឺន ៧ពាន់នាក់ បានចាប់ផ្តើមហើយកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដែលមានរយៈពេលរហូតដល់១៩ថ្ងៃ នៅភាគខាងជើងប្រទេសហ្វីលីពីនជាប់ច្រកសមុទ្រតៃវ៉ាន់ ។ សមយុទ្ធនេះធ្វើឡើងស្របពេលស្ថានការណ៍តានតឹងនៅតំបន់មជ្ឈិមបូព៌ាមិនទាន់បញ្ចប់ និងស្របពេលចិនដាក់សម្ពាធលើតៃវ៉ាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS0PRi8qhehvJgF5ECS8Wo-F8pcdIlWv-pPMzqlpD2ex-v5iwfkidFHlcWvLjmR2ctMi33TUmdWxE1Dv-UvuEFLdlaL1O5RYalnXpeSbFV37BxWGnrOr5L2qfP44NmT6-ubwZ1-DqwdtjVx_pK5CE_8p3PyNpspcisBHOAv8lgf8F_T1nxcCXpFiToZDsh/s770/photo_2026-04-21_13-42-51.jpg
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំសហរដ្ឋអាមេរិក ហ្វីលីពីន និងជប៉ុន បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពទ្រង់ទ្រាយធំប្រចាំឆ្នាំឈ្មោះ «Balikatan» រយៈពេល១៩ថ្ងៃ នៅភាគខាងជើងប្រទេសហ្វីលីពីនជាប់ច្រកសមុទ្រតៃវ៉ាន់ និងខេត្តជាប់ឆ្នេរសមុទ្រចិនខាងត្បូង ស្របពេលស្ថានការណ៍តានតឹងនៅតំបន់មជ្ឈិមបូព៌ា ។ ការធ្វើសមយុទ្ធនេះមានកងទ័ពចូលរួមរហូតដល់ជាង១ម៉ឺន ៧ពាន់នាក់ ក្នុងនោះមានកងទ័ពជើងគោក កងទ័ពអាកាស ជើងទឹក រួមទាំងកងទ័ពមកពីប្រទេសផ្សេងទៀត ដូចជា ៖ អូស្ត្រាលី នូវែលសេឡង់ បារាំង និងកាណាដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3vCSnO0AxkgeDrRlMk1WIXqWuSUVhFpKlb6leT_04gw7wlexuXPurbTGFmtpxCPhMBKgIgFZ-5Vnzrrgt6P3pV70tlh2imCmv56ZYX6EJhKYj7hp6F-K0Z-OkAqrKd4fFZ8Gw7zBhmHsgPlohg1eBGzGqATszIgiEQm15m7XSCKPFaHGpozYH-vomeH30/s900/photo_2026-04-21_13-42-52.jpg

ជប៉ុនបានបញ្ជូនកងទ័ពមកចូលរួមសមយុទ្ធលើកដំបូង ចំនួន១,៤០០នាក់ ដើម្បីសាកល្បងការបាញ់កាំជ្រួចម៉ាក Type 88 ទៅកាន់គោលដៅដែនសមុទ្រនៅឆ្នេរភាគខាងជើង ព្រមទាំងបញ្ជូននាវាវាយប្រហារ នាវាពិឃាត និងនាវាប្រឆាំងឧទ្ធម្ភាគចក្រ មកចូលរួម ។ រីឯអាមេរិកបានបញ្ជូននាវាល្បាត និងនាវាវាយប្រហារមកចូលរួមជាមួយនាវា Frigate របស់ហ្វីលីពីនចំនួន២គ្រឿង និងនាវាកាណាដា១គ្រឿងទៀត ដែលការធ្វើសមយុទ្ធ ក៏ស្របពេលចិនបង្កើនការដាក់សម្ពាធកងទ័ពជុំវិញតៃវ៉ាន់ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន និងគំរាមប្រើប្រាស់កម្លាំងកងទ័ពគ្រប់គ្រងតៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh83kBZ4V0qg37-j_4NRjXNkOfhfGuSoWkX2pM6bxlWSiNlRzEkura4naJQjdA7Fm_Oo9cYRX9TG_kEi4rIAOWnKi5KlYpHRq-Lc9_O7eYXpM5ykTo2b562b-EDfpNJ_7Q9rjZzwbxDawY8C__WrKAj464vPkZku5BFRgLktVOIDLnZ6ZUaT8RngJq4WzGH/s750/photo_2026-04-21_13-42-50.jpg

ការធ្វើសមយុទ្ធប្រចាំឆ្នាំរវាងកងទ័ពអាមេរិក ហ្វីលីពីន និងជប៉ុន ចាប់ផ្តើមឡើងកាលពីថ្ងៃទី២០ ខែមេសា ដោយមានការហ្វឹកហាត់បាញ់គ្រាប់កាំភ្លើងពិតនៅភាគខាងជើងប្រទេសហ្វីលីពីនជាប់ច្រកសមុទ្រតៃវ៉ាន់ និងខេត្តជាប់ឆ្នេរសមុទ្រចិនខាងត្បូង ដែលជាតំបន់ជម្លោះរវាងហ្វីលីពីន និងចិន ប្រឈមមុខគ្នាជាច្រើនលើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju38dHyD-9uLvbNunwbT110f4H9iL1t-1KKewJCdSUX0Bw_8T5ZzuGUClbJ7ApiUT21mQp89ZlEmMCLG7h-my7t6Ha64txRNRtPK5xF9CbKYiplioZj_mRz_K5tnfTTvVrBN05CpZ6nCL2r4oiGOPRfi6vbmWSjyLPkpyINLsLu6BpD1dPXLKN-LCrQJ_q/s560/photo_2026-04-21_13-42-51%20(2).jpg

កងទ័ពចូលរួមសរុបរហូតដល់ជាង១ម៉ឺន ៧ពាន់នាក់ ក្នុងនោះមានកងទ័ពជើងគោក កងទ័ពអាកាស និងជើងទឹក រួមទាំងកងទ័ពមកពីប្រទេសអូស្ត្រាលី នូវែលសេឡង់ បារាំង និងកាណាដា ចូលរួមផងដែរ ក្រោមឈ្មោះ «Balikatan» ។ តាមការអះអាងរបស់អ្នកនាំពាក្យការធ្វើសមយុទ្ធអាមេរិក គឺវាជាឱកាសបង្ហាញពីសម្ព័ន្ធមិត្តដ៏រឹងមាំ និងជាការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានលក្ខណៈសេរី និងបើកចំហ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_T9ksp_CLgPtt0SMSjnq9ROLrtoJyf0ZLLbx0XVmcl2gOSjydgA3HMMwtKgxPtDwQZxXB5L9XfSi6AfiLb34L555quGJMDdkVxu4ISmXHY2cS7ZdpGmoFtsZmhbEiN_amHcByC9SbNwjlsbIyQRKkJu1-vuDupkMJSUQp-gOFLZTPPNQT-txxxZ-v_1bb/s1280/photo_2026-04-21_13-42-51%20(3).jpg
សមយុទ្ធនេះធ្វើឡើងស្របពេលអាមេរិក អ៊ីរ៉ង់ និងអ៊ីស្រាអែល ជិតដល់ពេលបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល២សប្តាហ៍ ដែលសង្គ្រាមរវាងប្រទេសទាំង៣ ធ្វើឱ្យមានវិបត្តិថាមពលលើពិភពលោក និងប៉ះពាល់យ៉ាងខ្លាំងដល់ហ្វីលីពីនដែលពឹងផ្អែកលើការនាំចូលថាមពលពីក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqXm1SSXFdj0UIdYJJjGvf1A1lOGz1_FL4L3ftSdLWXkeP98SkrKxUbiK6yRVbSh0kaDNuB-OYmAuZmpdt3I2quQRMFB4IRAYjxfCJNk-um_alEIPBQzIReh2AtvLUwhGYcuq5hInuDrHELgVBSiXUgM86DPTAN0yrsBRKg9fea9mVduu4tsCdsvz2Nhf6/s910/photo_2026-04-21_13-42-51%20(4).jpg

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ថា ដោយសារប្រទេសហ្វីលីពីនស្ថិតនៅក្បែរកោះតៃវ៉ាន់ និងព័ទ្ធជុំវិញដោយដែនទឹក ទើបសង្គ្រាមកាន់កាប់តៃវ៉ាន់ បានអូសទាញហ្វីលីពីនឱ្យពាក់ព័ន្ធទាំងដែលយើងមិនពេញចិត្ត ៕