Home Blog Page 55

បុរស-ស្ត្រីរៀបអាពាហ៍ពិពាហ៍រួច មានអត្រាកើតមហារីកទាបជាងអ្នកនៅតែម្នាក់ឯង?

0

ដំណឹងល្អចំពោះអ្នកមានដៃគូ ឬក៏រៀបអាពាហ៍ពិពាហ៍រួច! យោងតាមរបាយការណ៍នៃការស្រាវជ្រាវថ្មីបង្ហាញថា ការរៀបអាពាហ៍ពិពាហ៍អាចជួយកាត់បន្ថយហានិភ័យជំងឺមហារីក ជាពិសេស ស្ត្រី រីឯអ្នកនៅលីវប្រឈមនឹងកើតជំងឺមហារីកក្នុងអត្រាខ្ពស់ ដោយបានលើកពីហេតុផលមួយចំនួន ។ ប៉ុន្តែមានមតិមិនគាំទ្រការស្រាវជ្រាវនេះ ដោយអះអាងថា ប្រទេសនានាបានផ្តល់អាទិភាពខ្ពស់ដល់អ្នករៀបអាពាហ៍ពិពាហ៍ឱ្យទទួលបានសេវាធានារ៉ាប់រងសុខភាព និងការថែទាំសុខភាពផ្សេងទៀត ប៉ុន្តែមិនផ្តល់អាទិភាពដល់អ្នកនៅលីវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ylPs8VzlAtIUSfRP2aPww0NNa67FocolSl9zjNEOi3XvQEp8I7hvT7px818z5wRyJikY8utqPve-dWxa6iEuWkabZf7mFFSfq_12A8xeLnPApLo46Izm4UTDKFUIS8nwNHV_fNcfYGDU8Gt7bIlccqUCAv1heDwSwVmxVUh71CVponciwlgw86esy59E/s720/photo_2026-04-20_08-39-24%20(4).jpg

ការស្រាវជ្រាវនេះផ្សព្វផ្សាយក្នុងទស្សនាវដ្តីជំងឺមហារីក «Cancer Research Communications» បង្ហាញថា ការរៀបអាពាហ៍ពិពាហ៍អាចជួយកាត់បន្ថយហានិភ័យជំងឺមហារីក ដោយសារមានដៃគូថែទាំសុខភាព និងនាំទៅព្យាបាល ។ ក្រៅពីនេះ ដោយសារអ្នករៀបអាពាហ៍ពិពាហ៍រួចមិនធ្វើអ្វីប៉ះពាល់សុខភាព ដូចជា ៖ មិនជក់បារី មិនផឹកគ្រឿងស្រវឹង ហើយការស្រាវជ្រាវបញ្ជាក់ថា អ្នកនៅលីវប្រឈមនឹងជំងឺមហារីកខ្លាំងជាងអ្នកមានដៃគូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv7p6i28TxQC7np6U4YRjcmieD6Gw-feqL0i2wN14nxcmR2vtSx9ZvmUCgtZLIibY9CUUh-Vqz_UPy5zESDuMjcZfG9g_i4zmeWSxZszm41whdnMXgqsS1i0zVn-n7QASEPNvQhRcaGlgZqMbRPjB48Y7OeeXz-jKJvji-VzCE8CATzeQJ4ULfs6yN3XXN/s1200/photo_2026-04-20_08-39-24%20(5).jpg
វាស្របគ្នានឹងការស្រាវជ្រាវជាច្រើនទៀតដែលលើកឡើងថា ការរៀបអាពាហ៍ពិពាហ៍ធ្វើឱ្យសុខភាពល្អ ។ ក្រុមប្រុសនៅលីវ (រួមទាំងបុរសលែងលះ) បានកើតជំងឺមហារីកច្រើនជាងក្រុមប្រុសរៀបអាពាហ៍ពិពាហ៍រួចរហូតដល់៦៨% ខណៈស្ត្រីនៅលីវវិញ បានកើតជំងឺមហារីកខ្ពស់ជាងបុរសរហូតដល់៨៣% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2gGhJy21nhsWLuwc91TgVqQWqAfackiXI_1NNQX8NG1k67ZaD-tZajtakftzc4WMxr0QHAsIqJ1Vqc-L7RwTa7Gx-STOsy1STb8n3a-985GEaQ6jVHX3BC0e2Zd9ofjLtXXwfvwjI9Zf4EuzkRgdWQxTXbZfWbnoO_6q1CT2q5koxfJesUCujr4S02RZp/s1264/photo_2026-04-20_08-39-24%20(2).jpg

ការស្រាវជ្រាវផ្សេងៗពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍បង្ហាញថា បុរសទទួលបានផលប្រយោជន៍ច្រើនជាងស្ត្រីក្នុងទំនាក់ទំនងផ្លូវភេ.ទ ប៉ុន្តែការស្រាវជ្រាវនេះបង្ហាញថា ការរៀបអាពាហ៍ពិពាហ៍អាចជួយការពារស្ត្រីពីហានិភ័យជំងឺមហារីកច្រើនជាងបុរស ។ បើតាមអ្នកស្រាវជ្រាវ គឺអាចបណ្តាលមកពីកត្តាជាច្រើន ដូចជា ៖ មហារីកមាត់ស្បូន និងមហារីកអូវែ អាចពាក់ព័ន្ធនឹងប្រព័ន្ធបន្តពូ.ជ ក្នុងនោះស្ត្រីមិនធ្លាប់មានកូន គឺប្រឈមនឹងជំងឺមហារីកខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiYCN7gmYKh9Gw1JC3-Qc89K6txirK9MSojaEpyRw1llgFpmwHeCW_AIQ6XzVK7IWNjVR86mG1Bwsl78ApSFhWJTebn9RxCdTECvozVzcjvsoSBK3kU6rhLylM2Ee2rimwzxvhdhfNGpQa5rJcqZRDJjcT5D1yTRFVgdgTNztPmORxSrL6EHx2DqFhPSDz/s675/photo_2026-04-20_08-39-24%20(3).jpg

ការស្រាវជ្រាវនេះបង្ហាញទៀតថា សម្រាប់បុរសស្បែកខ្មៅទទួលបានប្រយោជន៍ពីការរៀបអាពាហ៍ពិពាហ៍ខ្លាំងបំផុត ដោយសារស្ត្រីស្បែកខ្មៅជាភរិយាមានតួនាទីសំខាន់ក្នុងការជំរុញឱ្យស្វាមីទៅត្រួតពិនិត្យសុខភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE4ummqgY31E5QEx2qXnS2Rsy_ChAxEaHqizMvBlhNxr4l6Ry6yxfftPr4KoxreSwxKUG37X_cMFqDJuKmY0Ybds2zmE02p22x1ukAnjn9ISItYr5bYNT5ljNeIJmp2FO66qC9LlqHa4PpXFKQKh9nLuESe1MOICWOW2BTzdGN88921GR7tDF0OYR1sTzL/s750/photo_2026-04-20_08-39-24%20(6).jpg
មានចម្ងល់ជាច្រើនថា ហេតុអ្វីការរៀបអាពាហ៍ពិពាហ៍មានប្រយោជន៍អាចជួយកាត់បន្ថយហានិភ័យជំងឺមហារីក? តើការរៀបអាពាហ៍ពិពាហ៍ធ្វើឱ្យសុខភាពល្អជាងមុន ឬអ្នកមានសុខភាពល្អចង់រៀបអាពាហ៍ពិពាហ៍? ចម្លើយ គឺអ្នករៀបអាពាហ៍ពិពាហ៍រួចនឹងមានដៃគូជួយថែទាំ និងនាំទៅត្រួតពិនិត្យសុខភាព ។ ក្រៅពីនេះ ពួកគេមិនជក់បារី មិនផឹកគ្រឿងស្រវឹង ឬគ្មានដៃគូច្រើន ផ្ទុយពីអ្នកនៅលីវ គឺមានដៃគូច្រើនប្រឈមនឹងកើតជំងឺមហារីកសួត មហារីកមាត់ស្បូន និងនៅដាច់ដោយឡែកពីសង្គមធ្វើឱ្យមានឱកាសតិចក្នុងការត្រួតពិនិត្យ និងការពារជំងឺ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaNo1VifIapkKnE0g0atlDHeeiehluobZqDf3VIHEX6y56UnzSFC-nlGMlIX6f2-DmDbEW8IjIPKW4mdHBlp_u5WQPWp-yAjhRtDXNQDXzdFCl7Rfsu8LBYJPbmvxFAYjwNj435yJA6PPNqNBAwkIOuAQP-ivezVoq1MZF7UTMqCAie8VKtvM3bZ1GNF91/s1000/photo_2026-04-20_08-39-24.jpg
ទោះយ៉ាងណា ក៏មានមតិខ្លះមិនគាំទ្រការស្រាវជ្រាវនេះ ដោយអះអាងថា ប្រទេសនានាបានផ្តល់អាទិភាពខ្ពស់ដល់អ្នករៀបអាពាហ៍ពិពាហ៍ក្នុងការទទួលបានសេវាធានារ៉ាប់រងសុខភាព និងការថែទាំសុខភាពផ្សេងទៀត ប៉ុន្តែមិនផ្តល់អាទិភាពដល់អ្នកនៅលីវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhylgEAJBLvPZbu2GOlDjm4ZnfHfH1Gp99XoEAYJvV7to3_Rzr2BtC4Lk7Km_YfHC0lBqH0fnDcNpbYoo830CciGAMDgy6hkpY1T_J9AbsakSOI0K8fh1UdR7d-Lox591DD7rXHMmKziYM34Z-l9JwW2sWMyuYXgWGLwEBzYtCOrHPd7NLmeiThQEfHNDOz/s720/photo_2026-04-20_08-39-23.jpg
អ្នកជំងឺមហារីកបំពង់ទឹកប្រមាត់ម្នាក់ថា នាងនៅលីវ មិនទទួលបានសេវាកម្មសុខភាពដូចអ្នកមានប្តី-ប្រពន្ធទេ និងសំណូមពរឱ្យប្រទេសនានាផ្តល់សេវាថែទាំសុខភាពដល់អ្នកនៅលីវ និងឱ្យគ្រូពេទ្យណែនាំពីវិធីថែទាំសុខភាព ។ អ្នកជំងឺរូបនេះថា សាច់ញាតិ មិត្តភក្តិ និងអ្នកជិតខាង ក៏អាចជួយថែទាំសុខភាព និងផ្តល់កម្លាំងចិត្តដល់អ្នកនៅលីវបានដែរ ហើយការថែទាំសុខភាពរបស់ក្រុមមនុស្សទាំងនេះមានប្រសិទ្ធភាព មិនខុសពីអ្នករៀបអាពាហ៍ពិពាហ៍ដែលមានដៃគូជួយថែទាំសុខភាពនោះទេ ៕

ត្រូវចាំយ៉ាងតិច៣ឆ្នាំទៀត ទើបតម្លៃប្រេងអាចនឹងវិលត្រឡប់មកតម្លៃដើម ក្រោមមូលហេតុដូចខាងក្រោមនេះ!

0

អ្នកវិភាគនានាសន្និដ្ឋានថា ត្រូវរង់ចាំរយៈពេលយូរទៀតចាប់ពី៣ឆ្នាំ ទៅ៤ឆ្នាំ ទើបតម្លៃប្រេងឥន្ធនៈ និងហ្គាសធ្លាក់ចុះដូចក្នុងអំឡុងពេលមុនសង្គ្រា.មវិញ បើទោះជាអាមេរិក និងអ៊ីរ៉ង់បានប្រកាសពីកិច្ចព្រមព្រៀងឈប់បា.ញ់រយៈពេល២សប្តាហ៍ឈានទៅចរចាបញ្ចប់សង្គ្រា.មក្តី ប៉ុន្តែកិច្ចព្រមព្រៀងនេះផុយស្រួយខ្លាំងណាស់ ។ តម្លៃប្រេង-ហ្គាសធ្លាក់ចុះបាន លុះត្រាតែនាវាផ្សេងៗអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយគ្មានការហាមឃាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX0CCp9xk4LfSCmakR7u2HG1s7kuh09J6zSs_af9jmVCnKmrZclsKi_oxpa_F_JTi1YsgIfFw1VossjM8SMLqTXa7ZQfoWhgveYTbAbbzODsX_ZG4gWmW1HUthRtOFlGwjgJtexZl10CyhsR-RO0BHcEOoJddirzhLH6pCIJdfbsBlXRwo2fyvZ3eDKuhH/s1280/photo_2026-04-20_08-23-13.jpg

អាមេរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់អស់រយៈពេលជាង១ខែហើយបណ្តាលឱ្យច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និងទំនិញដ៏សំខាន់លើពិភពលោក ស្មើប្រមាណ២០% ត្រូវបិទហាមនាវាផ្សេងៗឆ្លងកាត់ ។ ការបិទច្រកសមុទ្រនេះជំរុញឱ្យមានវិបត្តិថាមពលនៅទូទាំងពិភពលោក ជាពិសេស តំបន់អាស៊ី និងអឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsJBNh55pA3ZYTccrsBVtLMQxldRW_rUxXVRROqPH23dNNXyn1v2TBcsBAsbueCliY67qUMRCcLquTU6X9-pMzCSYNZKaAgmNDVg9Cpit3GMHqbAhHd1UrTD7c26jS7MJMSGE9GsGfopMxuMOR0e_GzzB_ukVZGrX31ONc5Rij-k2FdyhujgxlZ1IiIJQO/s576/photo_2026-04-20_08-23-13%20(3).jpg

ទោះជាកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល២សប្តាហ៍រវាងអាមេរិក និងអ៊ីរ៉ង់ ត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ ប៉ុន្តែអ្នកវិភាគសន្និដ្ឋានថា កិច្ចព្រមព្រៀងមានភាពផុយស្រួយយ៉ាងខ្លាំង ហើយប្រទេសនានាត្រូវរង់ចាំរយៈពេលជាច្រើនឆ្នាំទៀត ទើបតម្លៃប្រេង និងហ្គាសធ្លាក់ចុះវិញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghKWHNJrZByooO2ew-hk28vWgxBcmG20uMKM3GjVIJwGmWe7rYRT6yKXBacJ13mX8cvJn9kgKaRxtDbEfKaTx4D24O2eUVkSvvyxTl2lzvdlX-yuruLn7sJP_LCExrPAePKR-SgzkDQu11erefVtFWfXNpE2nuNTl4qs_pGKhMy1HXV1owLpitE6Ob_7Ia/s850/photo_2026-04-20_08-23-13%20(2).jpg

ក្រៅពីតម្លៃប្រេង និងហ្គាសកើនឡើង ពិភពលោកបានរងផលប៉ះពាល់ជាច្រើនទៀតដោយសារសង្គ្រាម រួមមាន ៖ ប៉ះពាល់វិស័យឧស្សាហកម្ម ជាពិសេស ការផលិតបន្ទះឈីប, ជីកសិកម្ម ខណៈបណ្តាប្រទេសនៅមជ្ឈិមបូព៌ាបាននាំចេញជីកសិកម្មច្រើនជាងគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht21KtETiSxVVtkFp-qlhx5ip4dzf8Io7ksrD9saQF5m6UtmvzGOX-h8urMysIUK6xBvdyyVGsnxfG4_dBCDkdnR65O6xbr4gMfr_hPo0UyEn3msOhI_KHaMeBybz2OFIu5aQZb3f73Gygb1YBXzAJPGPXkdjin-EIX_GelxFPlaoNY1I7lRyvEtdU1Gi6/s1200/photo_2026-04-20_08-23-12.jpg

ផលប៉ះពាល់ទាំងនេះបានធ្លាក់មកលើពលរដ្ឋទូទាំងពិភពលោក ជាពិសេស ពលរដ្ឋនៅប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងអាហ្វ្រិក ដែលប្រឈមមុខនឹងការខ្វះខាតជីកសិកម្ម និងតម្លៃទំនិញកើនឡើងគ្រប់មុខ ។ សំណួរសួរថា តើតម្លៃប្រេង-ហ្គាសនឹងធ្លាក់ចុះវិញពេលណា ពីព្រោះអាមេរិកបានធ្វើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់រួចហើយ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGAuEq0EmQYqapv-BylyajY_AQ8FtKAFxXdO0htZ1nbQWapKu2In1dJk49zntsQ8X2VWEO_oLz2vjC9xLWmDCo6CVWzDnjyIA5t4fOc0E-WManoPHCfUojy4IKo2Qtn4vduMr4kurkPdWCByPeDI6QtxP785cehLnlatHgJc7CxnWfIn1Rw4sYfEu0ty9A/s1280/photo_2026-04-20_08-23-12%20(2).jpg
ទោះមានកិច្ចព្រមព្រៀងឈប់បាញ់ក្រោមលក្ខខណ្ឌឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឱ្យនាវាផ្សេងៗឆ្លងកាត់ដោយសុវត្ថិភាព ប៉ុន្តែដោយសារអ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសយ៉ាងធ្ងន់ធ្ងរលើប្រទេសលីបង់ បណ្តាលឱ្យមនុស្សស្លាប់ជាង២០០នាក់ និងរងរបួសរាប់ពាន់នាក់ ធ្វើឱ្យអ៊ីរ៉ង់បិទច្រកសមុទ្រនេះវិញ និងមានផែនការប្រមូលប្រាក់ពីនាវាឆ្លងកាត់ ។ ដូច្នេះ តម្លៃប្រេង និងហ្គាស អាចនឹងធ្លាក់ថ្លៃក្នុងរយៈពេលយូរទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUXzpl2qtd38z1gxy5eDLRhPVMvhRF4ocKavkLCEo3-vA8QKUHssFseZzpW702OYVAcMR5O7tp7Oq-k12rvaY8SeSmSb82Bi1sVaJNOeCRJLdVibY50D5FJg9a_DhopWQXE_NeBnyMIaGbfRubQX66qDcQmR1rnvhlozzQdjSvDiGD4sdHzNFyb2GH4emC/s980/photo_2026-04-20_08-23-18.jpg
ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះសារក្នុង Truth Social កាលពីថ្ងៃទី៩ ខែមេសា ថា អ៊ីរ៉ង់មិនគួរប្របមូលប្រាក់ពីនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ទេ ប្រសិនបើអ៊ីរ៉ង់ចង់ធ្វើបែបនេះ គួរតែបញ្ឈប់ភ្លាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiM-kATYKrFsY97q3bhP5kvJxooRYhcKG6a2vHHC8nW4YvKphVdgX6UPF5m_O8d1A55kDDTgxu-AfRMrgnwRPm1Htq41JrDorKxWyMlxnPtBlZsx8ksPWWsT7UVjjRHOl9a2Rr5y1ECSSL3cE9FbTYhEu3-V9rwMEj9Ecf7OvVp1c5o5I3kFMXA8CbAgn3/s1280/photo_2026-04-20_08-23-14.jpg

តាមសេចក្តីរាយការណ៍ គឺអ៊ីរ៉ង់មានផែនការឱ្យនាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបង់ប្រាក់ប្រមាណ ២លានដុល្លារក្នុង១គ្រឿង ដែលអ្នកវិភាគមើលឃើញថា ការបង់ប្រាក់របស់នាវាឆ្លងកាត់ច្រកសមុទ្រមិនប៉ះពាល់ដល់តម្លៃប្រេងកើនឡើងទេ ប្រសិនបើមិនចង់ឱ្យតម្លៃប្រេងកើនឡើង លុះត្រាតែនាវាអាចដឹកប្រេងឆ្លងកាត់ច្រកសមុទ្រនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihbr8vE3xs3xMp8J03VvNpEe5UtMw9V4Gnc9iDbO6GbBLVVPCxzkKCJIPt91Q3fkNsO25xp0tdOtpVfvje-uKEV30ZqmUpynmHpD0J0HQEoi2RrRaf3t4q3hImSF7hvV4GnKLYVYQny9RWfeF2T9_iqMTLLV52_3qGgBiDA4zGQd6c-KFZRa-mRnvX_JrX/s1280/photo_2026-04-20_08-23-14%20(2).jpg

គួរបញ្ជាក់ថា តម្លៃប្រេងកើនឡើងធ្វើឱ្យពិភពលោករងផលប៉ះពាល់យ៉ាងខ្លាំង ពីព្រោះតម្លៃដឹកជញ្ជូន ទំនិញ អាហារ និងសេវាកម្ម ក៏កើនឡើងដែរ ទោះជាប្រទេសមួយចំនួនបានបញ្ចេញប្រេងបម្រុងក្នុងស្តុកក៏ដោយ ។ ស្ថានការណ៍ពិភពលោកពេលនេះ គឺឈានចូល «វិបត្តិទំនិញសកល» ដែលបណ្តាលមកពីតម្លៃថាមពលកើនឡើងប៉ះពាល់គ្រប់ប្រទេស ៕

សម្រស់របស់ Liu Yifei ក្នុងវ័យ១៦ ឆ្នាំបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង

0

ថ្មីៗនេះវីដេអូមួយរបស់ Liu Yifei ដែលចូលរួមក្នុងកម្មវិធីសម្ដែងចម្រុះមួយ នៅពេលដែលនាងមានអាយុត្រឹមតែ១៦ ឆ្នាំ ត្រូវបានលេចឡើងម្តងទៀតដោយមិននឹកស្មានដល់នៅលើបណ្តាញសង្គម។ នៅក្នុងវីដេអូនេះ Liu Yifei ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាមួយនឹងសក់ខ្មៅវែងធម្មជាតិ និងមុខស្ទើរតែល្អឥតខ្ចោះរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhembksAO6xTWf-Hg3iaV2rjOmry_1lxCT82QpA-vmF756or8KI1U6cHd89-B4LWwiaFgKwVb6QSD8TchkNui8tp7rC1w2KZysr61YWEmKDevi71MJSvgPCn4VmeGyfNf5pdsQEFYXMnImpJJfIG_DoNbt5NyVxMXBL8gHPm2E36X4yJhmUn8elD1-oU7Jh/s767/image_2026-04-11_13-48-17.png
នៅពេលណាដែល Liu Yifei ញញឹម មុខរបស់នាងភ្លឺចែងចាំងបង្ហាញពីភាពឆើតឆាយ និងភាពទំនើបទោះបីពេលនោះរូបនាងមានវ័យត្រឹមតែ១៦ឆ្នាំក៏ដោយ ប៉ុន្តែនាងមានសម្រស់គួរឱ្យចាប់អារម្មណ៍ និងមន្តស្នេហ៍ដ៏កម្រមួយ។ តាមពិតទៅរហស្សនាម ទេពអប្សរ របស់ Liu Yifei មិនត្រូវបានចងភ្ជាប់ទៅនឹងតួនាទីតែមួយនោះទេ ប៉ុន្តែវាជាការទទួលស្គាល់ដែលមានរយៈពេលជាច្រើនឆ្នាំនៃអាជីពរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnnaE87sJYNpDtioMZCYWzPWBdxfCOASg_-KtTvvhx8DAokK_n2b0BQAhq59mDMlTUiJrvY2pu5P4two_ENhN4kQY6-g1Xoovw4zidWF2qjn2kku4Djo3u1vRwyJyyoe10awmk4Bogl6YCVwHRpNWHS2u_iaiBU0g9qqJTT23ScRZm2YlbltCqynGn3hZ4/s680/image_2026-04-11_13-40-28%20(2).png
ពេលចូលរួមក្នុងរឿងភាគបុរាណ Liu Yifei ស្ទើរតែក្លាយជាតារាស្រីដ៏ស្រស់ស្អាតម្នាក់ ដោយលេចធ្លោក្នុងចំណោមតារាស្រីស្រស់ស្អាតដទៃទៀតរាល់ពេលដែលនាងបង្ហាញខ្លួន។ តារាស្រីរូបនេះធំធាត់ក្នុងគ្រួសារមួយដែលមានសមាជិកជាច្រើនមានរូបរាងទាក់ទាញ។ Liu Yifei ធ្លាប់ទាក់ទាញចំណាប់អារម្មណ៍នៅពេលដែលនាងបានចែករំលែកថា តាមពិតនាងគឺជាមនុស្សមិនសូវទាក់ទាញនៅក្នុងគ្រួសារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLTV141bZit4s77wv-Sx2n94x0s97gAEoF03rhBoj95sQ-hfg92BEjerowjRGvUHXxz7_Dq8FwPXMEnC6C-LztNTePG3QI2pgKLZFTNpYA9jHhAXAt9XncT7PiPeHdQ5SVFHJuyjTzt7ZniH_vrG3BYLnTGlgn_Y_F1EvCB-VNBdHR5zS4I35YLzeELHN-/s613/image_2026-04-11_13-40-28.png
ម្តាយរបស់ Liu Yifei មានឈ្មោះថា Liu Xiaoli កើតនៅឆ្នាំ ១៩៥៩ គឺជាអតីតអ្នករាំម្នាក់ ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយចិនសរសើរយ៉ាងខ្លាំងចំពោះសម្រស់ និងភាពទាក់ទាញរបស់គាត់។ អ្នកស្រីបានរៀបការជាមួយលោក An Shaokang និងបានផ្តល់កំណើតឱ្យ Liu Yifei ក្នុងឆ្នាំ ១៩៨៧។ ឪពុករបស់តារាសម្តែងរូបនេះគឺជាសាស្ត្រាចារ្យជនជាតិបារាំងនៅសាកលវិទ្យាល័យ Wuhan ហើយក្រោយមកបានធ្វើការនៅស្ថានកុងស៊ុលចិនប្រចាំប្រទេសបារាំង។ ឪពុកម្តាយនាងបានលែងលះគ្នានៅឆ្នាំ១៩៩៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBI0WdNWoVlhpLAdL0BdG6tSZBCEeQb_OsGZNJ7wQMlh5dYX2JP73LMmiEfVxhBmt86KSbeTuubZjOzgySKeB-WtwsrDyEsyVYEtKYN87xrQbH_XnPo3cTGQ3n2pGHlBOE9vqFjnF1jMpf4FqG9z2ek19NNYOE0Kh_doZbNX3UQGLceEsJh_8YZnqBJNLm/s920/image_2026-04-11_13-43-38.png

លើសពីនេះមីងរបស់ Liu Yifei ក៏ជាតារាសម្តែងម្នាក់ដែលមានសម្រស់ស្រស់ស្អាតបែបបុរាណផងដែរ។ គាត់បានសកម្មក្នុងវិស័យភាពយន្តតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ហើយឥឡូវនេះកម្របង្ហាញខ្លួនក្នុងវិស័យកម្សាន្តណាស់ ដោយភាគច្រើនចូលរួមក្នុងការសម្តែងលើឆាកនៅពេលដែលត្រូវបានអញ្ជើញ៕

មានការសង្ស័យថា Zhao Liying និងក្រុមផលិតរឿង Rebirth មិនមានទំនាក់ទំនងល្អនឹងគ្នាទេ

0

ថ្មីៗនេះការិយាល័យរបស់ Zhao Liying បានបង្ហោះឡើងវិញនូវបទសម្ភាសន៍ចាស់មួយជាមួយតារាសម្តែងរូបនេះពីពេលដែលនាងបានសម្តែងក្នុងរឿង Princess Agents ដោយមានចំណងជើងថា «ពេលវេលាវិលត្រឡប់មកវិញ ការជឿទុកចិត្តមិនត្រូវបានក្បត់ទេ បេះដូងរបស់ Chu នៅតែដដែល»។ សកម្មភាពនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងឆាប់រហ័ស ព្រោះវាស្របគ្នានឹងការចាក់ផ្សាយរដូវកាលទី២ នៃរឿងភាគនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiupFQ7CGf23FJxf-OWIjReJjdD4iTyOkN3WQish9QBaySedzBFPEmm3GIVkSCn9Ny2TDtNuHNSv0XLovzetXIrvDzUat7wLJfo9r5mrdEJtUYHPrD9PaShUvsaPX7xcxqcSGG-fzcBPhtTl_cLCMYPixHitYsWBwvZ9mjq4nNaV9yb2ES_nbyNStsiDFVo/s1440/image_2026-04-11_10-33-31.png
មិនយូរប៉ុន្មានគណនីផ្លូវការរបស់គម្រោង «Rebirth» ផ្នែកទីពីរនៃស៊េរីក៏បានបង្ហោះសារអាថ៌កំបាំងមួយផងដែរថា «រក្សារូបរាងនៅចំពោះមុខអ្នកដទៃ ប៉ុន្តែពិបាកធ្វើជាមនុស្សសមរម្យនៅពីក្រោយខ្នងរបស់ពួកគេ… រស់នៅក្នុងសម័យកាលដ៏ច្របូកច្របល់ អ្វីៗគ្រប់យ៉ាងអាស្រ័យលើការសម្ដែង។ មនុស្សគ្រប់រូបមានមុខពីរ»។ ការបង្ហោះនេះត្រូវបានលុបចោលនៅពេលក្រោយ ដែលជំរុញឱ្យមានការសង្ស័យបន្ថែមទៀតអំពីការសងសឹក
ទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiizOdoJLJ4LZU8uYyiNHOAf-3TxZO3s5YwKbjmh1npGGig3BgFwfLgbLEBEgFevPnOMJs9r6JEGUlUXryF-1lcnTHHD0asDQQqkxRY4uopKoFEj2mLCiFMI_G67iM6OnvBWAGQtfN5tAnCBjRvPiD6ibdpW_cN6n2jlnPcAvQdJ6EmCcx_ZhhKNAAQ4JY4/s1424/image_2026-04-11_10-33-33.png
នៅលើវេទិកាអនឡាញ មានមតិជាច្រើនបានបង្ហាញថា ភាគីទាំងពីរកំពុងសងសឹកគ្នាទៅវិញទៅមក។ មតិខ្លះអះអាងថា ការលើកឡើងរូបភាពចាស់ៗរបស់ Zhao Liying ដោយអចេតនាបង្កើតសម្ពាធប្រៀបធៀបលើកំណែថ្មី ខណៈដែលក្រុមផលិតនៃផ្នែកទី ២ ត្រូវបានចោទប្រកាន់ពីបទប្រតិកម្មដោយគ្មានការអត់ធ្មត់។
ភាពចម្រូងចម្រាសកាន់តែខ្លាំងឡើង នៅពេលដែលគុណភាពនៃរឿង Rebirth មិនអាចបញ្ចុះបញ្ចូលអ្នកទស្សនាបាន។ តាំងពីភាគដំបូងមក តួឯកស្រីរូបនេះត្រូវបានគេរិះគន់ថាខ្វះភាពទាក់ទាញរបស់មេទ័ពស្រីដែលមានបទពិសោធន៍។ រូបរាង អាកប្បកិរិយា និងការសម្តែងរបស់នាងត្រូវបានគេចាត់ទុកថាមិនគ្រប់គ្រាន់ដើម្បីដើរតួដ៏តឹងរ៉ឹងបែបនេះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEithRU287BPjnVR2XpmcxdhrNLinWzmu-4OdNAepZQ37UPdDcNuOJMmpSJJ8tvH-4xC1DMaCOll5P5Ziy0V9PfiI7jUj5-an1Fq9uPPKii96-4PIAR2bS3aoW3wuXNy0sdb9wxqVMopj2T06IuNYZiFdvVOFfKizgUjLsNVnhKAV-oY7-K-QtOGWykqSRBS/s1438/image_2026-04-11_10-33-32.png
ទន្ទឹមនឹងនេះ កំណែរឿងក្នុងឆ្នាំ ២០១៧ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារការសម្តែងរបស់ Zhao Liying។ តារាស្រីរូបនេះបានសម្រកទម្ងន់ដើម្បីរក្សាភាពត្រឹមត្រូវនៃតួអង្គ។ ការវិនិយោគនេះបានជួយធ្វើឱ្យ Chu Qiao ក្លាយជាតួអង្គស្រីនាំមុខគេបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្រទូរទស្សន៍ចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ_vs9JSsXi__K7fo_FDuyf7ysb5yEedzNwCSyQlnh8B8TIByRWPJKjbrr1cfTN0rUzPt-43u-XWUb1zDzmDUYhGyJxXakPt_jrNdzSSPYEtZxB007BGtysbOWgfeEz9scXjhFkVIW6dvcAaCWjKwB3EsT680cs9jFosdjQBXoQNrtmi_kYui1UWOBNecR/s1440/image_2026-04-11_10-33-34.png

ស្រមោលដ៏ធំធេងដែលសម្ដែងដោយភាគមុនធ្វើឱ្យការប្រៀបធៀបជៀសមិនរួចនៅក្នុងភាគបន្ត។ អ្នកទស្សនាជាច្រើនជឿថាក្រុមផលិតកម្មបានប្រញាប់ប្រញាល់ដំណើរការជ្រើសរើសតួសម្តែង ដោយជ្រើសរើសតារាសម្តែងវ័យក្មេងដែលគ្មានបទពិសោធន៍សម្រាប់តួនាទីដែលទាមទារជម្រៅនៃចរិតលក្ខណៈ និងបទពិសោធន៍ជីវិត។ រឿងនេះបង្កើនក្តីបារម្ភបន្ថែមទៀតអំពីជម្រើសតួសម្តែងក្នុងរឿងភាគទូរទស្សន៍ចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEh233g5WuPheowzhEnV3VA2BQW2KW2kuAY83RPYJta_j2T7AFLG30AdK6foIYZhS3gmGNYNwUG0zvn-KQvwKebGqZVS8cuYuCZamNygmrIgAO1kLIWE0pjJiVDvcd1u7aSOofQfD5zKn9JIq2Y8EbwhaCmgG9cd2mpEJq16jN8rCwGKtgc2RhyphenhyphenfvbGJDl/s690/image_2026-04-11_10-37-04%20(2).png

គម្រោងជាច្រើនត្រូវបានរិះគន់ចំពោះការផ្តល់អាទិភាពដល់កិត្តិនាម ឬរូបរាងជាងភាពស័ក្តិសមសម្រាប់តួនាទីនេះ ដែលបណ្តាលឱ្យមានគុណភាពទាបជាងការរំពឹងទុក។ ខ្សែភាពយន្តនេះមានឱកាសក្លាយជារឿងពេញនិយម វាត្រូវបានគ្របដណ្ដប់ដោយភាពចម្រូងចម្រាសនៅពីក្រោយឆាក និងការប្រៀបធៀបដែលជៀសមិនរួចពីទស្សនិកជន៕

Dilraba ប្រឈមមុខនឹងប្រតិកម្មអវិជ្ជមានដោយសារលើកឡើងបែបនេះ

0

តារាសម្តែងចិន Dilraba Dilmurat កំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើងបន្ទាប់ពីផ្តល់បទសម្ភាសន៍ថ្មីៗនេះដែលបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកអំពីវិជ្ជាជីវៈ ជម្រើសអាជីព និងចក្ខុវិស័យសិល្បៈរយៈពេលវែងរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM2oKsL1n5-sPk5WTG1GcUZHvdOxa1BIfvr5mP4xutyHplvj0jHd4JOFYZZWeijuBBK56ogXbcr-rQp5Zv0pDI2-C65Iu70lOg1xJim0q5ieFWeKrjC9DgyX3I3jXZvXv4Azq_kdxXCXJPcDsdJfi87mtd8BizlA8uTfI8gZI-MdVSuk7_sCQ7t7gd_bgm/s1280/image_2026-04-10_16-00-28%20(2).png

ភាពចម្រូងចម្រាសនេះបានផ្ទុះឡើងក្នុងអំឡុងពេលព្រឹត្តិការណ៍ផ្សព្វផ្សាយសម្រាប់គម្រោងថ្មីរបស់នាងផ្ទាល់។ Dilraba ត្រូវបានគេសួរអំពីប្រភេទតួនាទីដែលនាងចង់សាកល្បង ប៉ុន្តែមិនមានឱកាស ខណៈតារាសម្តែងវ័យ៣៣ឆ្នាំរូបនេះនិយាយថានាងចង់ដើរតួដែលមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំង ប៉ុន្តែមិនដឹងថាខ្លួនឯងចង់សម្តែងជាតួអង្គប្រភេទណានោះទេ។ Dilraba បាននិយាយថាជាធម្មតានាងដឹងអំពីស្គ្រីបតែនៅពេលដែលពួកគេត្រូវបានផ្តល់ជូន ហើយកម្រមានការគ្រប់គ្រងលើគម្រោងអ្វីដែលនឹងមកដល់នាងណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhENK0ahET8oqeEMPkk5ADdZVbJmN8ZS2Nm5lRp7Tmpldih6skGWt4VnNuemcqEkgR3cI_E0voQuzkc7O7VaWowRWK2wGPZsblu2PMyVUbjwALxj1z0SAQW1AjpAdBYNT5T29cKT5F6mnmjZhnFhYOzK35GzjMXGFqKX8rgIyltKOdfP1IR2E1Td_RH2Jrz/s1619/image_2026-04-10_16-00-28.png

សេចក្តីថ្លែងការណ៍នេះបានបង្កឱ្យមានរលកនៃការពិភាក្សាយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម។ អ្នកទស្សនាជាច្រើនបានអះអាងថា ដោយសារឋានៈរបស់ Dilraba ជាតារាសម្តែងឈានមុខគេ ការនិយាយថានាងមិនដឹងថាមានស្គ្រីបអ្វីខ្លះនៅលើទីផ្សារមិនត្រឹមតែជាចម្លើយដែលមិនបានត្រៀមទុកជាមុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីកង្វះទិសដៅអាជីពផងដែរ។ មតិជាច្រើនបានបង្ហាញថា សូម្បីតែតារាសម្តែងវ័យក្មេង ឬនិស្សិតសម្ដែងក៏ស្រាវជ្រាវនិន្នាការប្រភេទរឿង និងស្គ្រីបយ៉ាងសកម្មដើម្បីកំណត់ផ្លូវអាជីពរបស់ពួកគេ ខណៈពេលដែលតារាល្បីម្នាក់បានបង្ហាញអាកប្បកិរិយាអសកម្មបែបនេះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY2FJ8JbTBWjusD8EmPbYStrThyphenhyphenFzLCGeu7JP07lZBAiRHSIddI8GAU1U1OfwM76arZBXDPvWbMPwzhyphenhyphenQPyDTBcG4UtMveoqRRikbYY220MliS1278AiWS7souAAdkbaB53g5D7oE5cXtZ_W3Nu7iRzPnk6TtsCwGiYA4bWZq3bRVAG713_ROgf6ZpF3nf/s1440/image_2026-04-10_16-00-30%20(2).png

    នៅក្នុងឧស្សាហកម្មកម្សាន្ត ជាពិសេសសម្រាប់សិល្បករលំដាប់កំពូល ភាពសកម្មតែងតែត្រូវបានចាត់ទុកថាមានសារៈសំខាន់។ តំណែងកាន់តែខ្ពស់ តារាសម្តែងមានជម្រើសកាន់តែច្រើនចាប់ពីការអានស្គ្រីប និងការពិភាក្សាជាមួយអ្នកនិពន្ធរឿង រហូតដល់ការចូលរួមក្នុងផលិតកម្ម។ តារាសម្តែងជាច្រើនបានផ្លាស់ប្តូរពីការធ្វើជា អ្នកដែលត្រូវបានជ្រើសរើស ទៅជា អ្នកដែលធ្វើការជ្រើសរើស ដោយបង្កើតអាជីពផ្ទាល់ខ្លួនរបស់ពួកគេ។ ដូច្នេះ ការទទួលស្គាល់របស់ Dilraba Dilmurat ថានាងគ្រាន់តែធ្វើអ្វីក៏ដោយដែលត្រូវបានផ្តល់ឱ្យបាននាំឱ្យសាធារណជនសួរអំពីផ្នត់គំនិតវិជ្ជាជីវៈរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvjCaEgyPO7373l96rTdQs9qKgXepmfN-obHOr27hhwKTksGquw5uWezaf8V8ZG1xott7cWXgJ-xri1pVrtfa3TaenA9OWFpf9GjS8Z0o8PHxUpETLptoaF2oNkED0GqhTZu691E8DUd92DxM_7bUlvq1q3ANplDFmAsAS8kNTUuw-glWezdE8LrXGYGqM/s1853/image_2026-04-10_16-00-26.png

    ការលើកឡើងរបស់ Dilraba ក៏បានជំរុញឱ្យសាធារណជនពិនិត្យមើលឡើងវិញនូវអាជីពទាំងមូលរបស់នាង។ មតិជាច្រើនបានបង្ហាញថា កង្វះទិសដៅច្បាស់លាស់អាចពន្យល់បានថាហេតុអ្វីបានជារូបភាពរបស់តារាស្រីរូបនេះច្រើនតែដដែលៗ និងខ្វះការទម្លាយភាពជឿនលឿន៕

ថៃបដិសេធការចូលរួមកិច្ចប្រជុំ JBC នៅខែមេសានេះ និងពិចារណាពីការលុប MOU ឆ្នាំ២០០១

0

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន ដោយបដិសេធការចូលរួមកិច្ចប្រជុំ JBC នៅខែមេសា ក្រោមហេតុផលដូចមុន គឺរង់ចាំនីតិវិធីផ្ទៃក្នុងសិនដើម្បីតែងតាំងសមាសភាព JBC ថ្មី ហើយពេលថៃត្រៀមនីតិវិធីផ្ទៃក្នុងរួចរាល់ នឹងនិយាយម្តងគ្នាទៀត ។ នេះជាការបដិសេធជាថ្មីរបស់ថៃ បន្ទាប់ពីបានបដិសេធកន្លងមកជាច្រើនលើក បើទោះជាបច្ចុប្បន្ន ថៃមានរដ្ឋាភិបាលថ្មីជាផ្លូវការក្តី ។ ក្រៅពីនេះ លោកនិយាយពីការលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ ថា នឹងពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិដើម្បីឱ្យគណៈរដ្ឋមន្ត្រីពិចារណា ។

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជាបានបញ្ជូនកំណត់ទូតជាច្រើនលើកទៅគណៈកម្មការ JBC ថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC ប៉ុន្តែថៃបានឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុងដើម្បីតែងតាំងសមាសភាព JBC ថ្មីរបស់ខ្លួន ក្រោយពីបង្កើតគណៈរដ្ឋមន្ត្រីថៃថ្មី ។ គណៈកម្មការ JBC កម្ពុជាបានស្នើសាជាថ្មីទៅគណៈកម្មការ JBC ថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC និងជំរុញឱ្យបន្តអនុវត្តការងារលើដីជាក់ស្តែងដែលភាគីទាំងពីរឯកភាពគ្នាកន្លងមក ដោយកម្ពុជាស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Reporters នៅថ្ងៃទី១១ ខែមេសា លោក Sihasak ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃថា ថៃនឹងមិនចូលរួមកិច្ចប្រជុំ JBC ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី១៧ ខែមេសាទេ រីឯអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ ថៃនឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិសិន មុននឹងសម្រេចចិត្តលុបចោល ។

នៅថ្ងៃទី១១ ខែមេសា លោក Sihasak រដ្ឋមន្ត្រីក្រសួងការបរទេសថៃបាននិយាយពីគណៈកម្មការ JBC កម្ពុជាផ្ញើកំណត់ទូតមកកាន់ថៃឱ្យចូលរួមកិច្ចប្រជុំ JBC ក្នុងចន្លោះចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ថា ថៃធ្លាប់ជូនដំណឹងទៅកម្ពុជារួចហើយពីកិច្ចប្រជុំ JBC គឺថៃត្រូវរង់ចាំនីតិវិធីផ្ទៃក្នុងសិនដើម្បីតែងតាំងសមាសភាព JBC ថ្មី ហើយនៅពេលថៃត្រៀមនីតិវិធីផ្ទៃក្នុងរួចរាល់ ចាំនិយាយគ្នាទៀត ។

លោកមិនធ្វើជាប្រធានគណៈកម្មការ JBC ថៃទេ ពីព្រោះគណៈកម្មការ JBC ត្រូវផ្តោតខ្លាំងលើផ្នែកបច្ចេកទេស ហេតុនេះ ថៃត្រូវស្វែងរកអ្នកជំនាញច្បាប់អន្តរជាតិ និងព្រំដែនមកធ្វើជាប្រធាន ព្រមទាំងមានភ្នាក់ងារសំខាន់ៗផងដែរ ។ កម្ពុជាបានអញ្ជើញថៃឱ្យចូលរួមកិច្ចប្រជុំពិសេសបន្ទាន់ JBC ប៉ុន្តែថៃជូនដំណឹងរួចហើយថា ត្រូវត្រៀមខ្លួនជាមុនសិន ហើយលោកនឹងជជែកជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ាននាដើមខែឧសភា ខាងមុខ ។

ចំណែកការលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ គឺរដ្ឋាភិបាលថៃបានប្រកាសពីគោលនយោបាយរួចហើយនឹងលុបចោល ហើយក្រសួងការបរទេសថៃនឹងដំណើរការលុប MOU ដោយត្រូវប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជាមុនដើម្បីឱ្យគណៈរដ្ឋមន្ត្រីពិចារណា ។ សម្រាប់ការលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ ថៃនឹងពិចារណាឱ្យច្បាស់លាស់ កន្លងមក បានដំណើរការខ្លះៗហើយ ប៉ុន្តែការធ្វើអ្វីមួយត្រូវឯកភាពគ្នា ។ ហេតុនេះ ក្រសួងការបរទេសចង់ឱ្យពិភាក្សា និងស្តាប់មតិយោបល់ផ្សេងៗមុនពេលសម្រេចចិត្ត ។ នេះបើតាមការលើកឡើងរបស់លោក Sihasak ។

គួរបញ្ជាក់ថា គណៈកម្មការ JBC កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អលង្ការនឹងសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ និងការបន្តធ្វើសកម្មភាពបំពានលើបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ។ គណៈកម្មការ JBC កម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងពេលកន្លងមក ទាំងបច្ចុប្បន្ន និងអនាគត ។

ពាក់ព័ន្ធនឹងថៃទាមទារលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ វាជារឿងគួរឱ្យសោកស្តាយយ៉ាងខ្លាំង ប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគី ដែលនេះជាជំហ៊ានមួយងាកចេញពីស្មារតីសហប្រតិបត្តិការដែលជាមូលដ្ឋានគ្រឹះនៃឯកសារនេះ ។ កម្ពុជាវិញ នៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករងចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះសម្រេចបានកាលពីឆ្នាំ២០០១ ៕

កញ្ញា KD ប្រកាន់ជំហរបន្តនិយាយខ្មែរលាយអង់គ្លេស ព្រោះវាជាការងាររបស់នាង

0

មិនចុះញ៉មនឹងការរិះគ.ន់! កញ្ញា KD ដែលល្បីពេញបណ្ដាញសង្គមកាលពីប៉ុន្មានថ្ងៃមុន ដោយសារការនិយាយលាយភាសារវាងខ្មែរនិងអង់គ្លេស បានចេញមុខបកស្រាយនិងបញ្ជាក់ច្បាស់ៗថា នាងនឹងបន្តការធ្វើបែបនេះព្រោះវាជាការងារ និងរបៀបដែលនាងរស់នៅ ខណៈនាងក៏បានលើកទឹកចិត្តដល់យុវជនដទៃទៀតដែលមានទម្លាប់និយាយលាយភាសាដូចជានាង ឲ្យរស់នៅជាខ្លួនឯងនិងកុំមានអារម្មណ៍ថាខុស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7Mhcs7Ktbz7oPcqFzVMnf6V3edCapmvG9xcNt2op-XjLyCBDuAz_rPG37A7n_C0kDRv39k1sj0DdK0OWZicE6sxpgGP72kLfwCUiByxf-lgMRyliTl24v1qaKzHArRJPJGyr6gL0WPNgp9KMXMqapFiMrl1ew_pQYFmQK-fq7uE-iWjSktTF5FSlh4YXK/s1280/photo_2026-04-11_11-39-01%20(2).jpg
តាមរយៈវីដេអូដែលមានរយៈពេលជាង ៦នាទី កញ្ញា Kong Keang Dee ឬហៅកាត់ថា KD បានទទួស្គាល់ថា នាងគឺពិតជាមនុស្សម្នាក់ដែលនិយមនិយាយលាយភាសារវាងខ្មែរនិងអង់គ្លេស ព្រោះនាងរស់នៅ និងធ្វើកិច្ចការងារជាមួយមជ្ឈដ្ឋានមួយដែលភាសាខ្មែរ និងភាសាអង់គ្លេសមានភាពត្រដមត្រសងគ្នាជានិច្ច។

បន្ថែមពីលើការបកស្រាយនេះ ពិធីការិនី និង ជាសហគ្រិនវ័យក្មេងរូបនេះបានគូសបញ្ជាក់ថា នាងមានមោទនភាពចំពោះខ្លួនឯងនិងអ្វីដែលនាងកំពុងធ្វើ ដោយសំណូមពរទៅកាន់អ្នករិះគ.ន់វិញថា ឲ្យបើកចិត្តទូលាយស្ដាប់ពីខ្លឹមសារដែលនាងចង់បង្ហាញ ជាជាងការវាយតម្លៃទៅលើរបៀបដែលនាងនិយាយលាយភាសាតែមួយមុខ។ សរុបមកគឺនាងចង់ប្រកាសជំហរច្បាស់ៗថា នាងមិនផ្លាស់ប្តូរការនិយាយបែបនេះឡើយ ហើយក៏នឹងនៅតែធ្វើជាខ្លួនឯងបែបនេះរហូតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj89uOR0JFRts-VNtTdEL-D6n6Xma-dkYaJiRx4gLluZqHlBICtA_f6046h1Fd47sQfLGvI9Z770bP_26EDTmI0NKV3ZhOsmYdIyJnWloW77OxzgggPw-UCDvpGRstCT9PF9lJd5VDsHG7ddyYVFJKhfEw30OGVyPS5018NQ7Mj2Z07XnbPhQlJfL1xazCe/s1280/photo_2026-04-11_11-39-01.jpg

យ៉ាងណាក៏ដោយ ក្រោយចេញវីដេអូបកស្រាយនេះ កញ្ញា KD ទទួលបានមតិគាំទ្រនិងមិនគាំទ្រក្នុងពេលដំណាលគ្នា។ សម្រាប់មតិវិជ្ជមានដែលគាំទ្រការលើកឡើងរបស់នាងបានបង្ហាញការយល់ស្របថា ការនិយាយលាយភាសាគឺរបៀបដែលមនុស្សជាច្រើនបានធំធាត់មកជាមួយក្នុងពេលបច្ចុប្បន្ន ដូច្នេះស្ដាប់បាន ឬមិនបានគឺជាបញ្ហារបស់ស្ដាប់ វាមិនមែនជាកំហុសរបស់អ្នកនិយាយឡើយ ហើយក៏មិនមែនជាបញ្ហាធំដល់ថ្នាក់ត្រូវជេ.រស្ដីអ្នកដែលនិយាយបែបនេះដែរ។

ដោយឡែកសម្រាប់មតិផ្ទុយ អ្នករិះគ.ន់ភាគច្រើនបានសង្កត់ធ្ងន់លើផលប៉ះពាល់នៃតម្លៃរបស់ភាសាខ្មែរ ដោយបង្ហាញក្ដីបារម្ភថាបើយុវជនកាន់តែច្រើននាំគ្នានិយាយតាមរបៀបនេះ នឹងធ្វើឲ្យភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាជាតិធ្លាក់ចុះ ហើយអាចឈានដល់ការបាត់បង់អត្តសញ្ញាណនៅថ្ងៃណាមួយមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8JekRuRJAnGEAS5AFT6S5efHq6pY1_qHe9L0Azngj8vGAuWFHrJeYMXie05hoWbo6A0l8nRow21SXHGVhlDHIl4_xAZAPNLBnH1tozikPE46ByVqYyrw0KKXkJ8guibgWWbHISClQ9KLP7NPtXyKdbZagvpuQspD2iaiH1T2v5qYlB8u2iNM088pM6z5b/s640/photo_2026-04-11_11-39-01%20(3).jpg

គួររំលឹកផងដែរថា កន្លងមកសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរធ្លាប់បានបង្ហាញប្រតិកម្មយ៉ាងខ្លាំង ដោយស្នើរឲ្យយុវជនខ្មែរជំនាន់ក្រោយកុំនិយាយខ្មែរលាយអង់គ្លេសម្ដងមួយកំណាត់ក្នុងឃ្លាតែមួយ ព្រោះវាបង្ហាញថាយើងជាខ្មែរ តែមិនចេះនិយាយភាសាខ្មែរ។ យ៉ាងណាមិញ មានមនុស្សមួយចំនួនបានទទួលស្គាល់ថា ការនិយាយខ្មែរលាយអង់គ្លេស ពេលខ្លះគឺដោយសារតែនឹកពាក្យមួយចំនួនជាភាសារខ្មែរមិនឃើញទើបទម្លាប់យកភាសាគេមិនប្រើ
ជំនួស តែទោះជាយ៉ាងណាពួកគេគាំទ្រចំពោះការដែលអ្នកជំនាញបានលើកឡើងថា ការធ្វើបែបនេះពុំមែនជារឿងត្រឹមត្រូវ និងប៉ះពាល់ដល់តម្លៃនៃភាសាជាតិ។ ចុះចំពោះបងប្អូនវិញតើយល់ឃើញយ៉ាងណាដែរជុំវិញបញ្ហានេះ?

រុស្ស៊ីអះអាងថា ប្រទេសមួយនេះអាចផលិតគ្រាប់បែ.កនុយក្លេអ៊ែរបានក្នុងរយៈពេល ៣០ថ្ងៃ

0

មិនមែនចិន, មិនមែនអាមេរិក ហើយក៏មិនមែនកូរ៉េខាងជើង! បើតាមការរាយការណ៍ពីទីក្រុងមូស្គូ បានឲ្យដឹងថាប្រទេសអាល្លឺម៉ង់អាចមានសមត្ថភាពផលិតគ្រាប់បែ.កនុយក្លេអ៊ែរដ៏ខ្លាំងក្លាមួយគ្រាប់បានក្នុងរយៈពេលដ៏ខ្លី ពោលគឺត្រឹមតែ ៣០ថ្ងៃប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍នេះ បង្កឲ្យមានការជជែកវែកញែកកាន់តែខ្លាំងឡើងអំពីភាពរីកចម្រើននៃវិទ្យាសាស្រ្ត អាចបង្កទៅជាវិនាសកម្មនៃពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwQ-3GrkzCuEV6zIFW3sCtHCJMLPlrzGwHVmEIt2R5xKzMLEuoKivXuzhwdiyXLm3vNcSG0LrE2mpxn7eDFtRbO8ZTqJk90j5_c0Dcq2KmIXp6-RF8VMYtYELLqKHSzv3kXaFT2UCOWnEZ5fg1s1C0WpuAx9owU8IZEU8M5YJItS-ZrzQ5nCxhYJmltGAg/s1024/photo_2026-04-11_09-06-29.jpg
យោងតាមរបាយការណ៍ពីសារព័ត៌មាន WION ចារកម្មរុស្ស៊ីបានចោទប្រកាន់ថា ប្រទេសអាល្លឺម៉ង់មានហេដ្ឋារចនាសម្ព័ន្ធវិទ្យាសាស្ត្រដ៏ជឿនលឿនក្នុងការផលិតសម្ភារៈកម្រិតអាវុធបានយ៉ាងឆាប់រហ័ស ដោយអះអាងជាពិសេសថា ពួកគេអាចអភិវឌ្ឍអាវុធនុយក្លេអ៊ែរក្នុងរយៈពេលត្រឹមតែ ១ខែប៉ុណ្ណោះ ប្រសិនបើពួកគេជ្រើសរើសក្នុងការធ្វើវា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWpe_6q2XuMfUP2lApjV0mMaLzUIarUwdDcRauigbyQm_tDh6ldatlAHJuCPkMnCpY2RD9Ddy9DaTrnicH1QmcEUg92FQrlCoiX7Gl6hOpHSQVYeZdSYf4YrjctytLFhvo-TQE-YUxET21pwIxdomxn0wfX4tjq_Awt9TAUBNr4KVc-ysIozqkM0BafRxI/s1270/photo_2026-04-11_09-06-30%20(2).jpg
របាយការណ៍នេះបានគូសបញ្ជាក់ថា មន្ទីរពិសោធន៍អាល្លឺម៉ង់អាចទទួលបានសារធាតុផ្លាតូញ៉ូមគ្រប់គ្រាន់សម្រាប់បង្កើតឧបករណ៍នុយក្លេអ៊ែរក្នុងរយៈពេលមួយខែ ខណៈកម្រិតសារធាតុអ៊ុយរ៉ាញ៉ូមដែលពួកគេចម្រាញ់បាន នឹងជំរុញសមត្ថភាពបន្ថែមឲ្យអាចផលិតនុយក្លេអ៊ែរមួយគ្រាប់បានក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe70EXmDBDEGkhoyDeKTU1YjaOIT-Op6jOWbgMRRFOOMfdz_5BOefvzkSlgjtm63CjqyQOXd2UDQrEt8QrdQpQI9HbRzUPZHJz7nDAr-OGP5OPmgzJ1suWwfA8Hca8hcdnse7ijdqWhZ9TBJqVTmK1E8_EatUngGiP1yhyOjOf0Oc7LQGTwzdY8ZqOCqAW/s1280/photo_2026-04-11_09-06-30.jpg

គួរជម្រាបថា ក្នុងនាមជាប្រទេសជឿនលឿនខ្លាំងដែលមានមូលដ្ឋានវិស្វកម្មរឹងមាំ ប្រទេសអាល្លឺម៉ង់មានសមត្ថភាពបច្ចេកទេសក្នុងវិស័យដូចជាការស្រាវជ្រាវនុយក្លេអ៊ែរ និងថាមពលយ៉ាងទូលំទូលាយ។ តែទោះជាយ៉ាងណា នេះមិនមានន័យថាពួកគេអាចផលិតអាវុធនុយក្លេអ៊ែរតាមតែចិត្តចង់នោះទេ ព្រោះប្រទេសនេះបានចុះហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលហាមឃាត់ស្របច្បាប់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1L94pRCVakhHMpmgHxor3Q7osktrTpNCTQ2yPEj1dH-crmohjWUycbDUoxB1Tzi_T818SFp7CPJXnrOtTokhYMqTsM5JwIYuAFAZEYbEO-vyPlVhr0Qhg7-hzR4BBq7LojMZ9c6ATO8_3KYDTD9wd9ymYZ8k22_uIMjwHrQS37AZzAer-38xPhUhlejid/s808/photo_2026-04-11_09-06-29%20(2).jpg
ខណៈពេលដែលប្រទេសអាល្លឺម៉ង់ពិតជាមានសមត្ថភាពវិទ្យាសាស្ត្រខ្លាំងក្លាបែបនេះមែន ប៉ុន្តែការអះអាងថាពួកគេអាចសាងសង់គ្រាប់បែកនុយក្លេអ៊ែរក្នុងរយៈពេលត្រឹមតែមួយខែនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាសារនយោបាយជាជាងសេណារីយ៉ូជាក់ស្តែង ដ្បិតការអះអាងទាំងនេះមានប្រភពមកពីចារកម្មរបស់រុស្ស៊ី ហើយមិនលើកយកពីភស្តុតាងណាមួយដើម្បីបញ្ជាក់ច្បាស់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEotKWYhmBN6St_kWLbkm2MzTDL_zzBOMIH5HRIr-7qgznsvfzQ3mQysfuwCznn9J_Azp4-W3hs_-wxVtx15vg_EsacDxlisL4lZOYEOdIWCd9QT9ELGK3v9xvM_npqXrZDqXoieX5c0Ecks1H31DBJ67ej7MqkTKyLRtCVKdCHuA0Rzu1UI5EOv3QCOfY/s1280/photo_2026-04-11_09-06-30%20(3).jpg
ជាមួយគ្នានេះដែរ អ្នកជំនាញបានគូសបញ្ជាក់ថា ទោះបីជាអាល្លឺម៉ង់មានចំណេះដឹងកម្រិតខ្ពស់ក៏ដោយ ប៉ុន្តែការបង្កើតអាវុធនុយក្លេអ៊ែរទំនងជាចំណាយពេលយូរជាង 30 ថ្ងៃ ជាពិសេសនៅពេលដែលប្រទេសនេះស្ថិតក្រោមការត្រួតពិនិត្យ និងរឹតបន្តឹងពីអន្តរជាតិ៕

ឧកញ៉ា ព្រាប សុវត្ថិ ប៉ះរាជនីសំឡេង ម៉េង កែវពេជ្ជតា សាជាថ្មី

0

បន្ទាប់ពីរយៈពេលជាង២០ឆ្នាំបានជួបជាមួយគ្នានៅលើឆាកប្រគំតន្រ្តីម្តងក្នុងឆ្នាំ២០២៣ ពេលនេះតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ និងអ្នកនាង ម៉េង កែវពេជ្ជតា បានជួបគ្នាម្តងទៀតនៅក្នុងផាប់មួយកន្លែង។មុននឹងឡើងឆាកជាមួយគ្នា ឧកញ៉ា ព្រាប សុវត្ថិ ក៏បានផ្តល់ភាពភ្ញាក់ផ្អើលដល់អ្នកនាង ពេជ្ជតា ដោយជូនផ្កាកុលាបមួយទងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgCnd3b4oj5SVFJi_bU-xsP_bKrQla4KVpzO08uhm2AwRXi_g4Pm450EAs38E8V1ktI4x1y7wAFBarIBdDpbEOavbHzgkJlWSsR9uKlUKSn1KSSDSeT7CbC0dBSECtmp4w3eTCvtdbonFUGbL87zlZMK_qYqAmIaRxzKiqKmWil6rmaKxSgj69PgkyO04e/s2048/image_2026-04-11_09-08-59.png
កាលពីយប់ថ្ងៃទី១០ ខែមេសា អ្នកគាំទ្រយូរអង្វែងរបស់ឧកញ៉ា ព្រាប សុវត្ថិ និងរាជនីសំឡេង ម៉េង កែវពេជ្ជតា រំភើបចិត្តយ៉ាងខ្លាំងបន្ទាប់ពីរៀមច្បងកំពូលទាំងពីររូបបានឡើងឆាកបំពេអារម្មណ៍ទស្សនិកជន។ តាមការចែករំលែកវីដេអូរបស់អ្នកគាំទ្រនៅលើបណ្តាញសង្គមតារាចម្រៀងទាំងពីរដួងបានជ្រើសរើសបទ «ជួបគ្នានៅ New Zealand » «ភ្លៀងធ្លាក់ក្នុងបេះដូង» និងបទ «ខ្មៅអើយខ្មៅ» រួមទាំងបទទោលមួយចំនួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiacGTku_nYNrkHt3MZJz06FwGSyLg-YqRidmav3FIOzQqzX98u5F7LFB8sxmPAgREc2Vn-JLQmBV99EGYPs4s6wNILTmGqxMJxkng0nKZ9PZo8M_q1YdtXSHNIa_4H8eNcoEM5Y5aFMrB39oQpIc1aPZQRKoQQv-9Acqqrc7SUFyFgPSIzaBd_aYdZxanx/s2048/image_2026-04-11_09-08-56.png
នៅក្នុងបរិយាកាសដែលកំពូលតារាចម្រៀងទាំងពីរដួងប៉ះគ្នានៅលើឆាកតន្រ្តីនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តយ៉ាងខ្លាំងពីព្រោះនេះគឺជាទិដ្ឋភាពដ៏កម្រសម្រាប់តារាចម្រៀងជើងចាស់ឡើងឆាកជាមួយគ្នា។ តាមរយៈវីដេអូគេក៏បានឃើញឧកញ៉ា ព្រាប សុវត្ថិ បានបង្ហាញការគោរពស្រលាញ់ដោយឱបអ្នកនាង ម៉េង កែវពេជ្ជតា ដូចគ្នា។ ចំណែកឯសំឡេងរបស់តារាចម្រៀងទាំងពីររូបវិញទោះបីវ័យកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក្តី ទឹកដមសំឡេងរបស់អ្នកទាំងពីរនៅតែពីរោះរណ្តំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOT5RvAAQhrEhvmYe0Ssm3-mZ3ydjcY30XtgNlU0Yk08pVyLo3xSYPMCgqJPzE6O_dzj9X38VF6jlkSZJt9hs9GErvkn5xFplORoBuJTGVW1NR2tAqA5aaCU43frXd0O_KdYqEYJPlqD0qOa_CBEGfBZSOhOr7NoHjyVQdFoOz-OrZ1fhRgndJaOAoHO7c/s960/image_2026-04-11_09-08-59%20(2).png

អ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការស្រលាញ់ចូលចិត្តតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ចាប់ដៃគូជាមួយនឹងអ្នកនាង ម៉េង កែវពេជ្ជតា ព្រមទាំងសរសើរថាអ្នកទាំងពីរនៅតែខ្លាំងដូចដើម។ នាពេលបច្ចុប្បន្ននេះមានសិល្បករជំនាន់ក្រោយរីកដុះដាលយ៉ាងខ្លាំងប៉ុន្តែយ៉ាងណាមិញសម្រាប់តារាចម្រៀងទាំងពីររូបនេះនៅតែជាអាយដលក្នុងដួងចិត្តរបស់មហាជនជាយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYszeAA-8BFQvrQQtvkF0YbvQaaTXdx6uib3_-lqId3OA8Zhxw5iE3IrFmHG_GiGmAEpNxBKSncBscgdxOFqAS7rtG7j5iCCMprbse4ZDhZoE-a0SmcQYjokMhyphenhyphenBMYha6cfy_1GrKSkAMVut2qItMut97AFRKZcfDgXWO2u2oH1dfD-flagEETDi2YngHF/s2048/image_2026-04-11_09-09-01.png

គួរបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំ២០២៣ ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឧកញ៉ា ព្រាប សុវត្ថិ និង អ្នកនាង ម៉េង កែវពេជ្ជតា ឡើងឆាកបកស្រាយបទចម្រៀងជាមួយគ្នាបន្ទាប់ពីរយៈពេលជាង២០ឆ្នាំ៕

តេវ ចេញបទចូលឆ្នាំក្នុងផលិតកម្មសាន់ដេទទួលបានមតិប្រតិកម្មចម្រុះ

0

តេវ ត្រូវបានអ្នកមួយចំនួនស្គាល់តាមរយៈវីដេអូរឿងខ្លី ប៉ុន្តែលោកក៏ជាអ្នកចម្រៀងមួយរូបដូចគ្នា។ ថ្មីៗនេះ តេវ បានចេញបទចម្រៀងសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរនៅក្នុងផលិតកម្មសាន់ដេ។ ទោះជាយ៉ាងណាបទថ្មីរបស់លោកទទួលបានមតិប្រតិកម្មចម្រុះពីអ្នកលេងបណ្តាញសង្គមទាំងការសរសើរនិងរិះគន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIFD2-_lxrjA8YM-w-2Pk2WdXNZ4qYhXm13x4ZI30rVXDgJKtfn_EsI0tg8nHbJ2mMkdE5HWUfrxjY8acEeaY3VgfSQz8DfstjgAqidkGexKRkJLS-gCvnO1aNKDbfGmB89-qnLab-UNAe8vHYaswbq_8_UKspzPhmn51gHcLKtUCxNgvqJdtQjAbijfj_/s2048/image_2026-04-11_09-43-05%20(2).png
ថ្មីៗនេះផលិតកម្មសាន់ដេ បានទម្លាក់បទ «ស្រលាញ់បងមិនខុសទេ» ពីតារាចម្រៀង តេវ សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរខណៈតារាចម្រៀងផ្សេងទៀតក៏បានចេញជាបន្តបន្ទាប់។ MV នេះគឺប្រមូលផ្តុំដោយអ្នកសម្តែងនៅក្នុងរឿងកំប្លែងខ្លីអមមកជាមួយនឹងទេសភាពតាមជនបទ។ បន្ទាប់ពីទម្លាក់វីដេអូខ្លី តេវ ត្រូវបានទស្សនិកជនបញ្ចេញមតិប្រតិកម្មចម្រុះជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic61xLtUDkweopDcFwUUoX-D4ta5LHmr9JIwvvmzjcGgZal_DU0svduimsdcaIiLi9x7hNRgmFgNrCPLSZt7f1Ab3I1MpfeUiQgUtbT6ipgUkar-seT6dCfusaejAWqsEzmev0AUbfCze4V50MtXdqDW32zW0hadNHVRCfCUe84MOte0z0fZXRnyp0PB9d/s2048/image_2026-04-11_09-43-05.png
អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិថា «សម្លេងអ៊ីចឹងចូល Sunday តាមណា? , សំឡេងអត់ចូលនឹងសាច់ភ្លេង, ពីរោះចង់ខ្យល់ចាប់, បទនេះបើអនុសាវរីយ៍ដឹងតែអ៊េម, សំឡេងមិនពីរោះផង, ស្តាប់បានតែចាក់បាសមិនកើត, ដូចអត់ពីរោះព្រោះច្រៀងមិនស៊ីនឹងចង្វាក់,ភ្លេងបទប្រពៃណីចូលឆ្នាំជាតិយើងឥឡូវស្ដាប់អត់ចូលត្រចៀកសោះ… »។ ទោះជាយ៉ាងណា ទន្ទឹមនឹងការមិនពេញចិត្តពីសំណាកទស្សនិកជនមួយចំនួន ប៉ុន្តែនៅមានអ្នកគាំទ្របានបញ្ចេញមតិវិជ្ជមាននិងលើកទឹកចិត្ត តេវ ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6a0dZtuTNcGYdMiZVwPFjErEp2zWa6aN2Y-PDITsw3usLnBFkJdOGw3_2BQNtUSYgLaHR5_X9LZIeE5F17xQJhyphenhyphenGYzUDqi5yUHqlg0II476xea46tl815NKI5n2c0EYq0-p0dRqMIxxbyiRCdUl0mXwSZoI3GqFrRTjA4FTSmKaWa_lrIi_KL2-YbepSY/s713/image_2026-04-11_09-29-03.png

អ្នកគាំទ្របានបញ្ចេញមតិថា «សំឡេងគាត់មានទឹកដមលើកដាក់គន្លុកគន្លាក់, អេម Sunday នៅតែអេម , អ្នកណាថាអីថាទៅខ្ញុំនៅតែគាំទ្រ, ប្រូតេវឆ្នាំនេះសម្លេងធ្ងន់ល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje0SRmWGdc5mpVLZfP0ViUdq990Rqhp_Rw4Px2YqqgqMGiPmowVDAV9QawYDgkBxNMR1_PFTRWQWLIVW_FAUWZ_QbBt0MW3Io9FTk0IMqVFKMK54BCtxKU7I3s1_sIUWfeD7KAleoUDFuwYLkS_Zu6XTAJEjJGBCHOvH_vlQyoMaR1PMCgS-kGJDBBpjVO/s768/image_2026-04-11_09-29-03%20(2).png

គួរឱ្យដឹងថា តេវ បានចេញបទចម្រៀងមួយចំនួនប៉ុន្តែហាក់ទទួលបានការគាំទ្រនៅមានកម្រិត ហើយសំឡេងរបស់អ្នកចម្រៀងរូបនេះជារឿយៗរងនូវការវែកញែកពីអ្នកស្តាប់។ មុននឹងចាប់ អាជីពចម្រៀង តេវ បានធ្វើឱ្យមហាជនស្គាល់យ៉ាងទូលំទូលាយតាមរយៈការសម្តែងវីដេអូកំប្លែងខ្លីៗ៕