Home ព័ត៌មានជាតិ កញ្ញា KD ប្រកាន់ជំហរបន្តនិយាយខ្មែរលាយអង់គ្លេស ព្រោះវាជាការងាររបស់នាង

កញ្ញា KD ប្រកាន់ជំហរបន្តនិយាយខ្មែរលាយអង់គ្លេស ព្រោះវាជាការងាររបស់នាង

95
0

មិនចុះញ៉មនឹងការរិះគ.ន់! កញ្ញា KD ដែលល្បីពេញបណ្ដាញសង្គមកាលពីប៉ុន្មានថ្ងៃមុន ដោយសារការនិយាយលាយភាសារវាងខ្មែរនិងអង់គ្លេស បានចេញមុខបកស្រាយនិងបញ្ជាក់ច្បាស់ៗថា នាងនឹងបន្តការធ្វើបែបនេះព្រោះវាជាការងារ និងរបៀបដែលនាងរស់នៅ ខណៈនាងក៏បានលើកទឹកចិត្តដល់យុវជនដទៃទៀតដែលមានទម្លាប់និយាយលាយភាសាដូចជានាង ឲ្យរស់នៅជាខ្លួនឯងនិងកុំមានអារម្មណ៍ថាខុស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7Mhcs7Ktbz7oPcqFzVMnf6V3edCapmvG9xcNt2op-XjLyCBDuAz_rPG37A7n_C0kDRv39k1sj0DdK0OWZicE6sxpgGP72kLfwCUiByxf-lgMRyliTl24v1qaKzHArRJPJGyr6gL0WPNgp9KMXMqapFiMrl1ew_pQYFmQK-fq7uE-iWjSktTF5FSlh4YXK/s1280/photo_2026-04-11_11-39-01%20(2).jpg
តាមរយៈវីដេអូដែលមានរយៈពេលជាង ៦នាទី កញ្ញា Kong Keang Dee ឬហៅកាត់ថា KD បានទទួស្គាល់ថា នាងគឺពិតជាមនុស្សម្នាក់ដែលនិយមនិយាយលាយភាសារវាងខ្មែរនិងអង់គ្លេស ព្រោះនាងរស់នៅ និងធ្វើកិច្ចការងារជាមួយមជ្ឈដ្ឋានមួយដែលភាសាខ្មែរ និងភាសាអង់គ្លេសមានភាពត្រដមត្រសងគ្នាជានិច្ច។

បន្ថែមពីលើការបកស្រាយនេះ ពិធីការិនី និង ជាសហគ្រិនវ័យក្មេងរូបនេះបានគូសបញ្ជាក់ថា នាងមានមោទនភាពចំពោះខ្លួនឯងនិងអ្វីដែលនាងកំពុងធ្វើ ដោយសំណូមពរទៅកាន់អ្នករិះគ.ន់វិញថា ឲ្យបើកចិត្តទូលាយស្ដាប់ពីខ្លឹមសារដែលនាងចង់បង្ហាញ ជាជាងការវាយតម្លៃទៅលើរបៀបដែលនាងនិយាយលាយភាសាតែមួយមុខ។ សរុបមកគឺនាងចង់ប្រកាសជំហរច្បាស់ៗថា នាងមិនផ្លាស់ប្តូរការនិយាយបែបនេះឡើយ ហើយក៏នឹងនៅតែធ្វើជាខ្លួនឯងបែបនេះរហូតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj89uOR0JFRts-VNtTdEL-D6n6Xma-dkYaJiRx4gLluZqHlBICtA_f6046h1Fd47sQfLGvI9Z770bP_26EDTmI0NKV3ZhOsmYdIyJnWloW77OxzgggPw-UCDvpGRstCT9PF9lJd5VDsHG7ddyYVFJKhfEw30OGVyPS5018NQ7Mj2Z07XnbPhQlJfL1xazCe/s1280/photo_2026-04-11_11-39-01.jpg

យ៉ាងណាក៏ដោយ ក្រោយចេញវីដេអូបកស្រាយនេះ កញ្ញា KD ទទួលបានមតិគាំទ្រនិងមិនគាំទ្រក្នុងពេលដំណាលគ្នា។ សម្រាប់មតិវិជ្ជមានដែលគាំទ្រការលើកឡើងរបស់នាងបានបង្ហាញការយល់ស្របថា ការនិយាយលាយភាសាគឺរបៀបដែលមនុស្សជាច្រើនបានធំធាត់មកជាមួយក្នុងពេលបច្ចុប្បន្ន ដូច្នេះស្ដាប់បាន ឬមិនបានគឺជាបញ្ហារបស់ស្ដាប់ វាមិនមែនជាកំហុសរបស់អ្នកនិយាយឡើយ ហើយក៏មិនមែនជាបញ្ហាធំដល់ថ្នាក់ត្រូវជេ.រស្ដីអ្នកដែលនិយាយបែបនេះដែរ។

ដោយឡែកសម្រាប់មតិផ្ទុយ អ្នករិះគ.ន់ភាគច្រើនបានសង្កត់ធ្ងន់លើផលប៉ះពាល់នៃតម្លៃរបស់ភាសាខ្មែរ ដោយបង្ហាញក្ដីបារម្ភថាបើយុវជនកាន់តែច្រើននាំគ្នានិយាយតាមរបៀបនេះ នឹងធ្វើឲ្យភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាជាតិធ្លាក់ចុះ ហើយអាចឈានដល់ការបាត់បង់អត្តសញ្ញាណនៅថ្ងៃណាមួយមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8JekRuRJAnGEAS5AFT6S5efHq6pY1_qHe9L0Azngj8vGAuWFHrJeYMXie05hoWbo6A0l8nRow21SXHGVhlDHIl4_xAZAPNLBnH1tozikPE46ByVqYyrw0KKXkJ8guibgWWbHISClQ9KLP7NPtXyKdbZagvpuQspD2iaiH1T2v5qYlB8u2iNM088pM6z5b/s640/photo_2026-04-11_11-39-01%20(3).jpg

គួររំលឹកផងដែរថា កន្លងមកសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរធ្លាប់បានបង្ហាញប្រតិកម្មយ៉ាងខ្លាំង ដោយស្នើរឲ្យយុវជនខ្មែរជំនាន់ក្រោយកុំនិយាយខ្មែរលាយអង់គ្លេសម្ដងមួយកំណាត់ក្នុងឃ្លាតែមួយ ព្រោះវាបង្ហាញថាយើងជាខ្មែរ តែមិនចេះនិយាយភាសាខ្មែរ។ យ៉ាងណាមិញ មានមនុស្សមួយចំនួនបានទទួលស្គាល់ថា ការនិយាយខ្មែរលាយអង់គ្លេស ពេលខ្លះគឺដោយសារតែនឹកពាក្យមួយចំនួនជាភាសារខ្មែរមិនឃើញទើបទម្លាប់យកភាសាគេមិនប្រើ
ជំនួស តែទោះជាយ៉ាងណាពួកគេគាំទ្រចំពោះការដែលអ្នកជំនាញបានលើកឡើងថា ការធ្វើបែបនេះពុំមែនជារឿងត្រឹមត្រូវ និងប៉ះពាល់ដល់តម្លៃនៃភាសាជាតិ។ ចុះចំពោះបងប្អូនវិញតើយល់ឃើញយ៉ាងណាដែរជុំវិញបញ្ហានេះ?