មិនមែនចិន, មិនមែនអាមេរិក ហើយក៏មិនមែនកូរ៉េខាងជើង! បើតាមការរាយការណ៍ពីទីក្រុងមូស្គូ បានឲ្យដឹងថាប្រទេសអាល្លឺម៉ង់អាចមានសមត្ថភាពផលិតគ្រាប់បែ.កនុយក្លេអ៊ែរដ៏ខ្លាំងក្លាមួយគ្រាប់បានក្នុងរយៈពេលដ៏ខ្លី ពោលគឺត្រឹមតែ ៣០ថ្ងៃប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍នេះ បង្កឲ្យមានការជជែកវែកញែកកាន់តែខ្លាំងឡើងអំពីភាពរីកចម្រើននៃវិទ្យាសាស្រ្ត អាចបង្កទៅជាវិនាសកម្មនៃពិភពលោក។

យោងតាមរបាយការណ៍ពីសារព័ត៌មាន WION ចារកម្មរុស្ស៊ីបានចោទប្រកាន់ថា ប្រទេសអាល្លឺម៉ង់មានហេដ្ឋារចនាសម្ព័ន្ធវិទ្យាសាស្ត្រដ៏ជឿនលឿនក្នុងការផលិតសម្ភារៈកម្រិតអាវុធបានយ៉ាងឆាប់រហ័ស ដោយអះអាងជាពិសេសថា ពួកគេអាចអភិវឌ្ឍអាវុធនុយក្លេអ៊ែរក្នុងរយៈពេលត្រឹមតែ ១ខែប៉ុណ្ណោះ ប្រសិនបើពួកគេជ្រើសរើសក្នុងការធ្វើវា។
.jpg)
របាយការណ៍នេះបានគូសបញ្ជាក់ថា មន្ទីរពិសោធន៍អាល្លឺម៉ង់អាចទទួលបានសារធាតុផ្លាតូញ៉ូមគ្រប់គ្រាន់សម្រាប់បង្កើតឧបករណ៍នុយក្លេអ៊ែរក្នុងរយៈពេលមួយខែ ខណៈកម្រិតសារធាតុអ៊ុយរ៉ាញ៉ូមដែលពួកគេចម្រាញ់បាន នឹងជំរុញសមត្ថភាពបន្ថែមឲ្យអាចផលិតនុយក្លេអ៊ែរមួយគ្រាប់បានក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ 
គួរជម្រាបថា ក្នុងនាមជាប្រទេសជឿនលឿនខ្លាំងដែលមានមូលដ្ឋានវិស្វកម្មរឹងមាំ ប្រទេសអាល្លឺម៉ង់មានសមត្ថភាពបច្ចេកទេសក្នុងវិស័យដូចជាការស្រាវជ្រាវនុយក្លេអ៊ែរ និងថាមពលយ៉ាងទូលំទូលាយ។ តែទោះជាយ៉ាងណា នេះមិនមានន័យថាពួកគេអាចផលិតអាវុធនុយក្លេអ៊ែរតាមតែចិត្តចង់នោះទេ ព្រោះប្រទេសនេះបានចុះហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលហាមឃាត់ស្របច្បាប់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
.jpg)
ខណៈពេលដែលប្រទេសអាល្លឺម៉ង់ពិតជាមានសមត្ថភាពវិទ្យាសាស្ត្រខ្លាំងក្លាបែបនេះមែន ប៉ុន្តែការអះអាងថាពួកគេអាចសាងសង់គ្រាប់បែកនុយក្លេអ៊ែរក្នុងរយៈពេលត្រឹមតែមួយខែនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាសារនយោបាយជាជាងសេណារីយ៉ូជាក់ស្តែង ដ្បិតការអះអាងទាំងនេះមានប្រភពមកពីចារកម្មរបស់រុស្ស៊ី ហើយមិនលើកយកពីភស្តុតាងណាមួយដើម្បីបញ្ជាក់ច្បាស់នោះទេ។
.jpg)
ជាមួយគ្នានេះដែរ អ្នកជំនាញបានគូសបញ្ជាក់ថា ទោះបីជាអាល្លឺម៉ង់មានចំណេះដឹងកម្រិតខ្ពស់ក៏ដោយ ប៉ុន្តែការបង្កើតអាវុធនុយក្លេអ៊ែរទំនងជាចំណាយពេលយូរជាង 30 ថ្ងៃ ជាពិសេសនៅពេលដែលប្រទេសនេះស្ថិតក្រោមការត្រួតពិនិត្យ និងរឹតបន្តឹងពីអន្តរជាតិ៕










