Home Blog Page 555

បើយល់ព្រមលក់ TikTok អាមេរិកនឹងពិចារណាកាត់បន្ថយពន្ធទំនិញពីចិន

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ថា លោករីករាយនឹងពិចារណាកាត់បន្ថយពន្ធទំនិញចិនដែលនាំចូលអាមេរិក ដើម្បីឈានដល់ការធ្វើកិច្ចព្រមព្រៀងទិញ-លក់ជាមួយ ByteDance គឺជាក្រុមហ៊ុនមេរបស់ TikTok ។ អាមេរិកមើលឃើញថា TikTok ជាកម្មវិធីវីដេអូខ្លីដ៏ពេញនិយម ដែលពលរដ្ឋអាមេរិកបានប្រើប្រាស់កម្មវិធីនេះ រហូតដល់ជាង១៧០លាននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9vMcYlhfesrKrEmm8yjyLN7JE20DoxnwqKyix9rBFhr1mX5_YmAYu5_sfXkzVgvvSjLWQS1smyOX8kfYoA4ytA5ssuW4ieW2mWIE39IMXcYvh4neO0jQw-BpBN3wgUrWIFoFoijgmrfiWfAc6-kaXs8SlFuWiRGwP8v1paKAlqbs00pb7VUAHu91DFgmu/s1500/image_2025-03-29_08-39-40%20(2).png

លោក Trump បានស្នើឱ្យក្រុមហ៊ុន ByteDance លក់ភាគហ៊ុន TikTok ទៅក្រុមហ៊ុនអាមេរិក ឱ្យបានមុនថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ បើមិនដូច្នោះទេ កម្មវិធីដ៏ពេញនិយមនេះអាចត្រូវបិទការប្រើប្រាស់នៅអាមេរិក ដោយសារមូលហេតុប៉ះពាល់ដល់សន្តិសុខអាមេរិក ដែលការបិទ TikTok គឺជាការអនុវត្តតាមច្បាប់អាមេរិក កាលពីឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5xAc2cZbwLzuBqpd3kEY0rJTSnuwDhukpBX2dGwt2kG7st_AWMNy1-9IduhE1_yKqt1WuNmYZDQrqHWZN4RdNW82PrzSsMzHjbmOvobH1yYMwHuK1gTxyKLCt3EFaF64NI48U6mM7IuH7wEIejP31Hr2s0OJJWkEK6kds3iD_d6fhpU6HzmiYGK5m2Vad/s992/image_2025-03-29_08-39-41.png
ច្បាប់ហាមឃាត់ការប្រើប្រាស់ TikTok ត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីខែមេសា ឆ្នាំ២០២៤ ក្រោយពីទទួលបានការយល់ព្រមពីសភា ។ អាមេរិកបារម្ភថា រដ្ឋាភិបាលចិនអាចប្រើប្រាស់ផលប្រយោជន៍ពី TikTok ដើម្បីតាមដានពលរដ្ឋអាមេរិក ឬរដ្ឋាភិបាលចិននឹងមានឥទ្ធិពលសម្ងាត់មកលើការយល់ឃើញរបស់ពលរដ្ឋអាមេរិក តាមរយៈការប្រមូលទិន្នន័យ ឬបង្ហោះខ្លឹមសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7SJOXZ0T_jrteuZdh1GJbM5gv2quliL5n98PSx9a6f08QTXlo0RZar7QNOr2MjKXayh90AkkTLnVmPn6n86r_lQrFos6erYecGtKttrxRi6XMo3Y2TuAlqYvYtgFQhNXtzz29RCCmaeE2hnAVrPxWhHVk8Deu42bViVemafkOz8VB2-dEh5Abl5aXfsWZ/s1264/image_2025-03-29_08-39-41%20(2).png

លោក Trump រីករាយនឹងពន្យារពេលការផុតកំណត់ប្រើប្រាស់ TikTok នៅអាមេរិក ប្រសិនបើ ByteDance យល់ព្រមលក់ TikTok ឱ្យក្រុមហ៊ុនអាមេរិក ។ លោកនឹងកាត់បន្ថយពន្ធទំនិញចិនដែលនាំចូលអាមេរិក ឬធ្វើអ្វីម្យ៉ាង ដើម្បីឈានដល់ការធ្វើកិច្ចព្រមព្រៀងលក់ TikTok ។ គំនិតរបស់លោក Trump បង្ហាញថា ការលក់ TikTok គឺជារឿងសំខាន់សម្រាប់រដ្ឋាភិបាលអាមេរិក ហើយវាសំខាន់ខ្លាំងណាស់ដែលអាមេរិកលើកយកបញ្ហាការដំឡើងពន្ធទំនិញមកចរចាជាមួយចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFlxyHxKSu3nLN_6H8yA0EVb4k539Q6H2SovsdZOhOVPcPRHJNC13q2X-a9tXcumFJHLTQLxq72gvHF8C14R-aXJI3noxsyv1aufx9l-vnAY30zshcRFm-JXnFM_CwWmj6glXTw0Uy618zP9JOeqHTjcwj4CgzPyOzdA9drbqF7JiQ4S2e9dx12hhEpOZR/s1300/image_2025-03-29_08-39-42.png

ការធ្វើឱ្យចិនយល់ព្រមធ្វើកិច្ចព្រមព្រៀងលក់ TikTok ឱ្យក្រុមហ៊ុនអាមេរិក និងបោះបង់ TikTok ដែលជាអាជីវកម្មរកប្រាក់ចំណូលបានរាប់លានដុល្លារនោះ គឺពុំអាចធ្វើឡើងដោយងាយៗទេ ពីព្រោះលោក Trump ធ្លាប់លើកយកបញ្ហាដំឡើងពន្ធទំនិញចិនមកចរចាសុំទិញ TikTok រួចមកហើយ ប៉ុន្តែពុំទទួលបានលទ្ធផល ។ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ជាថ្ងៃឡើងកាន់តំណែង លោក Trump ថ្លែងថា នឹងដំឡើងពន្ធទំនិញចិន បើចិនពុំលក់ TikTok ឱ្យអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5t8S7ntukMUww7b1KPoVbr2h0Bs3QofYVGdflaYo-alOzDZM8o-odMwE0OPIweMG-fNcuZ0Jt4DeUn-CTTiLphyphenhyphenbTEhadPIe7BuPd9ptbL4sb3smZr-NP6JX71-HxYN3HmxZHvkTZZOCyaeL85v1Yp6dX7nBCf90aX5fQpAWDeLFk3tUfpKDZNJyRH3Ok/s2294/image_2025-03-29_08-39-40.png
គួរបញ្ជាក់ថា កម្មវិធី TikTok ធ្លាប់បិទដំណើរការនៅអាមេរិកជាបណ្តោះអាសន្ន កាលពីខែមករាកន្លងមក ដោយសារតុលាការកំពូលអាមេរិកហាមឃាត់ ប៉ុន្តែពលរដ្ឋអាមេរិកអាចប្រើប្រាស់កម្មវិធីនេះឡើងវិញ បន្ទាប់ពីលោក Trump ប្រកាសថា នឹងចុះហត្ថលេខាលើបទបញ្ជាពិសេស ដើម្បីពន្យារពេលការអនុវត្តច្បាប់ហាមប្រើ TikTok រហូតដល់ថ្ងៃទី៥ ខែមេសា ។ កាលពីខែកុម្ភៈ លោក Trump ថា នឹងពន្យារពេលការអនុវត្តច្បាប់ហាម TikTok បន្តទៀត ដើម្បីមានពេលគ្រប់គ្រាន់ចរចាសុំទិញ TikTok ពីក្រុមហ៊ុន ByteDance ៕

ឥណ្ឌាយកដំរីយន្តមកធ្វើក្នុងពិធីសាសនាជំនួសសត្វដំរីពិតប្រាកដ

0

ប្រទេសឥណ្ឌា ៖ បច្ចុប្បន្ន វត្តសាសនាហិណ្ឌូនៅប្រទេសឥណ្ឌាបានយកដំរីយន្តមកប្រើប្រាស់ក្នុងពិធីសាសនាផ្សេងៗ ដែលវាមានទំហំខ្លួនស្មើដំរីពិតប្រាកដ ថែមទាំងអាចបក់ស្លឹកត្រចៀក និងបាញ់ទឹកចេញពីប្រមោយបាន ។ ដំរីយន្តនេះត្រូវបានផលិតឡើងសម្រាប់ប្រើប្រាស់ជំនួសដំរីពិតប្រាកដ និងកាត់បន្ថយការប្រើប្រាស់កម្លាំងដំរីជាសត្វជិតផុតពូ.ជ ខណៈកន្លងមក វត្តសាសនាហិណ្ឌូនានាតែងតែប្រើប្រាស់ដំរីពិតប្រាកដធ្វើពិធីសាសនា ប៉ុន្តែនេះជាការធ្វើទារុ.ណកម្មសត្វ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5G01CSgd3v80cQRrBH9k22c8hfnbF12WNpCpFe0BVOv7hYx4NVkFfsEgMO2Mg3YjGAFofIk_HH8GcuwvA-Qzq8iRHUpjrckTF7f_0S50623NLqZnwj9jJ-Tma3PLrx-uqFPCvO3yDFi8704aqLQTj2CSFcN5AKqUgjwP7vhtOTJZRceXD5vOX0J555ZKS/s1160/image_2025-03-29_08-28-43%20(2).png

ជាធម្មតា សត្វដំរីត្រូវបានពលរដ្ឋឥណ្ឌាយកទៅប្រើប្រាស់ក្នុងវត្តសាសនាហិណ្ឌូជាច្រើនកន្លែង ដូចជា ៖ យកដំរីទៅដើរដង្ហែរក្បួន ឬឱ្យវាឈរក្នុងពិធីសាសនា ដែលមានមនុស្សម្នាឈរជុំវិញយ៉ាងចង្អៀត ។ នៅក្នុងពិធីសាសនាតែងតែមានពន្លឺភ្លើង និងសំឡេងតន្ត្រីកងរំពង រហូតធ្វើឱ្យដំរីភ័យស្លន់ស្លោ រត់បុកមនុស្សម្នាទៅចូលរួមពិធីសាសនា ឬវាយប្រហារមនុស្សបណ្តាលឱ្យស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEmgXj3ijzbJsx1QvtxBGF96_Ay_ESUiVO_LUM-JhO2kAUBJKU1OJfjT1LoywpSuvaFrxwNK4nvFTcRg_JgkIxC0TxOpaGm1gnN7UKZMja5xWTgLANJsFVNTEStFiEJfan3y5Jln3RTAGDSStfOZYsNml2dkWWicxShFhdJzPEfHllmsLKaP7oXfM5lsLu/s1160/image_2025-03-29_08-28-43%20(3).png

ចំណែកដំរីយន្តត្រូវបានផលិតពីវត្ថុជាច្រើន និងបន្លាស់ទីនៅលើបន្ទះលោហៈ ហើយមានកង់វិលនៅជើងរបស់វាអាចទ្រទ្រង់ទម្ងន់មនុស្ស ។ ដំរីយន្តខ្លះទៀតត្រូវបំពាក់ដោយម៉ូទ័រអគ្គិសនី ដើម្បីឱ្យវាអាចងាកក្បាលចុះឡើង កម្រើកភ្នែក និងបក់កន្ទុយដូចដំរីពិតប្រាកដ ហើយដំរីយន្តមានតម្លៃរហូតដល់៥,៥០០ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlcEkHo-l-sCa9zZfk1uRE1Bv2bUDXELw3YTEmzf0Jj2VtadtpUi8fmAmh3YKFmK_uoT-k1JBShJt0nxJmF7UIud6zmbYuEiCuuBUE4kLR7PhjYHX5bWHrLosY01qr7UzGPjvRKTZUpB_RU5tkHCtKqUqpqtOK-4fysvuG_utSUQuk9_pKMeReOEBXw9_X/s1160/image_2025-03-29_08-28-43.png

មន្ត្រីសមាគមដំរីអាស៊ី ដែលបានបរិច្ចាគដំរីយន្តទៅឱ្យវត្តហិណ្ឌូមួយកន្លែង និយាយថា វានឹងជួយឱ្យប្រពៃណី ឬការធ្វើពិធីសាសនាផ្សេងៗដែលត្រូវប្រើប្រាស់ដំរីពិតប្រាកដ នឹងមានជម្រើសថ្មី គឺប្រើប្រាស់ដំរីយន្តជំនួស ដើម្បីកុំឱ្យសត្វរងទារុណកម្ម និងកាត់បន្ថយការឃុំឃាំងដំរីសម្រាប់ប្រើប្រាស់ក្នុងពិធីសាសនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK8Xm85R3e-d_-fwzc_JllxMZzd-zg1uU5FIHc-2Jwu0W7hnJBXq6VZbbM9ldVHytYtGPG70iFnlRpPhCFvmuRkHZnVQNhODoNaK4DQclTeFS9ny1tGy4aZIyRCPl4n7DhrHeCmhzzcAKChRaFYBOx0hi0DqWCREJkA_O-MV52l9pbZcsXF5juaeAjU1lg/s1600/image_2025-03-29_08-28-44.png

តាមទិន្នន័យពីភ្នាក់ងារការងារសត្វ បញ្ជាក់ថា នៅឥណ្ឌាមានការឃុំឃាំងសត្វដំរី ស្មើជាង២,៧០០ក្បាល ហើយពួកវាប្រឈមនឹងភាពតានតឹងយ៉ាងខ្លាំងទាំងរាងកាយ និងផ្លូវចិត្ត ។ ដំរីជាសត្វរស់នៅជាហ្វូង ប៉ុន្តែត្រូវបានមនុស្សបំបែកពីហ្វូងយកមកចងច្រវ៉ាក់ពេញមួយថ្ងៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl-ij_R2jKP6BtYVHkrZM7OaZNzjAQP_shoSusbXiERgOhA8g70Ugv78lAdRGE5hx1WFQ2EV2hyinQ0JspDVrqDb8kq3_PtLBp-vgtnQdHOIZrNJ4vJ7Ski_x2kdKU7lyMf_ECoFsBB-OLZoZ4A9Z2j3-n9Vrga1juCnbn_0Jf6UkRu1IZ0JL6osfWuIna/s2000/image_2025-03-29_08-28-45.png

ភ្នាក់ងារការពារសត្វ បានឧបត្ថម្ភប្រាក់ផលិតដំរីយន្តជាង១០ក្បាលតាំងពីឆ្នាំ២០២៣ ហើយមានលក្ខខណ្ឌឱ្យវត្តដែលទទួលដំរីយន្ត ត្រូវតែយកដំរីវត្តពិតប្រាកដទៅរស់នៅតំបន់រក្សាពូជសត្វ ។ បន្ទាប់មក វត្តនឹងទទួលបានដំរីយន្តដែលបំពាក់គ្រឿងតុបតែងពណ៌មាស និងកម្រងផ្កា សម្រាប់ប្រើប្រាស់ក្នុងពិធីសាសនាដែលពលរដ្ឋឥណ្ឌាបានធ្វើតាំងពីបុរាណមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0CAj7M-3izrKZx5LMc1Uxxf8pdjfAHHbeGDrCMms9OlcKw8WddrsWH3sqOyw9h8mz_l6jYff1uo0sA5H8x0v4f913tkM3BRYAGY5Mszm8IciRHdDOb9oFIsUcE2k1FJ9kqzYodnavyZkqF4fLTNL8DFFVNCn94lMBerpRcqvh0FmiK-VBXWKZDLiHd6hX/s1280/image_2025-03-29_08-28-47.png

ការផ្លាស់ប្តូរមកប្រើប្រាស់ដំរីយន្តក្នុងពិធីសាសនារបស់វត្តហិណ្ឌូ គឺអាចជួយកាត់បន្ថយគ្រោះថ្នាក់កើតឡើងដោយសារដំរី, ពលរដ្ឋមកចូលរួមក្នុងពិធីសាសនាមានសុវត្ថិភាព, កាត់បន្ថយការសម្លាប់ និងឃុំឃាំងដំរី ។ នៅតំបន់អាស៊ីមានដំរីសេសសល់ក្នុងព្រៃ ត្រឹមតែ៥ម៉ឺនក្បាលប៉ុណ្ណោះ ដែលដំរីភាគច្រើនរស់នៅឥណ្ឌា ស្រីលង្ការ និងតំបន់មួយចំនួននៅអាស៊ីអាគ្នេយ៍ ៕

ថៃដាក់ទីក្រុងបាងកកជាតំបន់អាសន្ន ក្រោយឧតុនិយមជូនដំណឹងថា ឆាប់ៗនេះ ថៃនឹងកើតរញ្ជួយដីម្តងទៀត

0

ប្រទេសថៃ ៖ ក្រោយពីមានហេតុការណ៍គ្រោះរញ្ជួយដីកើតឡើងនៅទីក្រុងបាងកក កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យអគារជាច្រើនកន្លែងបាក់រលំ ដូចជា ៖ អគារនៅតំបន់ចាក់តុចាក់ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានប្រកាសដាក់ទីក្រុងបាងកក គឺជាតំបន់អាសន្ន ។ នាយករដ្ឋមន្ត្រីថៃបានសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្លួន និងផ្អាកការប្រើប្រាស់ជណ្តើរយន្ត ពីព្រោះនាយកដ្ឋានឧតុនិយមជូនដំណឹងថា ថៃនឹងកើតរញ្ជូយដីម្តងទៀតនាពេលឆាប់ៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinRQIFwArER2jsK4WFfTYFxoai55YSJhMpKnbaBsHNCpiZQGeBwCTJ-EkBXu3zJz-GZdNqq_AgEo_98hLc7VhxzSVIniLSTmv7rf99S_PK2015jSPX4uOtl4eXUwmbDZ8INZR3dgWTx1qfXfgoIYeqws1Ty_mexwlWS8CXACwuwaH3Tc9YI9gQoXT7LggS/s1024/photo_2025-03-28_16-06-34.jpg
លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃបានចេញសេចក្តីថ្លែងការណ៍ជាបន្ទាន់ពីខេត្តភូកេត ក្រោយកើតគ្រោះរញ្ជួយដីជាច្រើនកន្លែងនៅប្រទេសថៃនារសៀលថ្ងៃទី២៨ ខែមីនា ដោយលោកស្រីបញ្ជាក់ថា គ្រោះរញ្ជួយដីកើតឡើងនៅថៃ គឺបណ្តាលមកពីនៅតំបន់ភាគខាងជើងទីក្រុងសាកាយ ប្រទេសមីយ៉ាន់ម៉ា កើតគ្រោះរញ្ជួយដីមានកម្រិត៧.៧រិចទ័រ មានជម្រៅរហូតដល់១០គីឡូម៉ែត្រ ទើបបណ្តាលឱ្យមានកម្លាំងរំញ័រខ្លាំងមកដល់ថៃ ជាពិសេស នៅទីក្រុងបាងកក គឺមានអគារបាក់រលំនៅតំបន់ចាក់តុចាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhba-mWBUR6TryhRDgYi7DOwdLprk0a7jBcRVOCh9ixMeHiCQ0J1OpgFvqJRZoZSzAHhyphenhyphenNQ8G9stvH1GsZ_RQjeTKbb6lhOw15YQUtrywLNtrRwTWLJChPD2X2CywbGxEktegna5SAH5sxQnBVrk56-jwfLMfLt-OmIdpq_KVnLgAlD-OMJW-D28Y7jxXud/s1750/image_2025-03-29_08-24-42.png
ហេតុនេះ រដ្ឋាភិបាលសូមប្រកាសដាក់ទីក្រុងបាងកកជាតំបន់អាសន្ន ហើយសូមឱ្យមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធត្រៀមខ្លួនទប់ទល់នឹងគ្រោះរញ្ជួយដី ។ បើតាមនាយកដ្ឋានឧតុនិយមថៃជូនដំណឹងថា ប្រទេសថៃអាចនឹងកើតគ្រោះរញ្ជួយដីម្តងទៀតនារយៈពេល២ម៉ោងក្រោយ បើទោះជាកម្លាំងរំញ័រថយចុះក្តី ។ ប៉ុន្តែសូមពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្លួន ជាពិសេស អ្នករស់នៅជិតអគារខ្ពស់ៗ និងចៀសវាងប្រើប្រាស់ជណ្តើរយន្ត គួរប្រើប្រាស់ជណ្តើរធម្មតាវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3rkhKyBgRfiZp5ObYpt0TCkLNeWKX5D8fXW1ky0cjylaZZnAMIyk-Z_TQFKgrWkDPQxW9jkvFHRFpcRJzPD7_8rYHqu_r0KctFut0INMww2akR6kxoCK5wVcfE2s-ZuU-BIWlgWyD4GiVuNjvLpwN_NzIwuElGhriHxqIGHqjXYj445C0RXbtn5R0XdKe/s1880/image_2025-03-29_08-24-41.png

នាយករដ្ឋមន្ត្រីថៃបានស្នើឱ្យក្រសួងឌីជីថលផ្ញើសារ SMS ដាស់តឿនទៅពលរដ្ឋ និងឱ្យស្ថាប័ន National Broadcasting Services of Thailand (NBT) ធ្វើជាមជ្ឈមណ្ឌលជូនដំណឹងទៅពលរដ្ឋ ២៤ម៉ោង ។ លោកស្រី ផេថងថាន នឹងជិះយន្តហោះពីខេត្តភូកេត ត្រឡប់មកទីក្រុងបាងកកជាបន្ទាន់ ដើម្បីគ្រប់គ្រងស្ថានការណ៍គ្រោះរញ្ជួយដីដោយផ្ទាល់ ហើយលោកស្រីបានស្នើឱ្យសាលារៀននានាអនុញ្ញាតឱ្យកូនសិស្សត្រឡប់ទៅផ្ទះវិញ ។ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបានត្រៀមខ្លួនទប់ទល់ស្ថានការណ៍រួចហើយ សូមពលរដ្ឋតាមដានព័ត៌មានពីរដ្ឋាភិបាលជានិច្ច និងកុំភ័យស្លន់ស្លោ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiT37lusz4pMhHN5EIAI9lhA1kGrDNMz-FORVTwbbzez0kBKiREBiKpHzdea-YCGRfl9wAPkdKPnYgxq9sxesWhFnzTsMltTVZTRG6jzpLEVEj19ey6UN-L7b7MBpBpWtiPpHIQ2HLuzj6PevEyfwEPysRkBpvCsp-sMlPk4EVlpBXhyphenhyphentUjSDI_xf1l2tZ/s3951/image_2025-03-29_08-24-34.png

ចំណែកអាជ្ញាធរក្រុងបាងកក បានស្នើឱ្យពលរដ្ឋចៀសវាងការធ្វើដំណើរតាមស្ពានព្រះរ៉ាម ៣ និងស្ពានភូមិផុន ព្រមទាំងមានការបិទផ្លូវធ្វើដំណើរជាបណ្តោះអាសន្នផងដែរ ដើម្បីសុវត្ថិភាពពលរដ្ឋ ក្រោយកើតគ្រោះរញ្ជួយដីខ្លាំងក្លា ។ ដូចគ្នានេះ រថភ្លើង BTS ក៏បានផ្អាកដំណើរការបណ្តោះអាសន្នដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOHL33j5Ta2jK67xFAv1iUrzvWPGrD6bsPizffQkr3KkNEZs3Z2C-2YE2_JnPtNoUZSk4dRpps_AeIIK6Zm7W_vxYVnBe2z9LCQCAwFwNd-fWk925gG3ziOOMFUxJ6BH_hpkDRXezfeXaLTafiQJtrwi9I1AI3F0bQt6YCNKRsbslkxfcrsE1cOSktu50Q/s3072/image_2025-03-29_08-24-39%20(2).png

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកើតឡើងនៅតំបន់ភាគខាងជើងទីក្រុងសាកាយ ប្រទេសមីយ៉ាន់ម៉ា មានកម្រិតខ្លាំងក្លាបណ្តាលឱ្យរង្គើដល់ប្រទេសថៃ ជាពិសេស នៅទីក្រុងបាងកក និងបណ្តាខេត្តមួយចំនួន ខណៈប្រទេសផ្សេងទៀតក៏បានរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីដែរ ដូចជា ៖ បង់ក្លាដែស ឥណ្ឌា ឡាវ និងចិន ។ រីឯនៅកម្ពុជា មានសេចក្តីរាយការណ៍ថា នៅវេលាម៉ោងជិត២រសៀលថ្ងៃទី២៨ ខែមីនា មានរញ្ជួយដីបន្តិចបន្តិចក្នុងអគារ ABA ជិតស្តុបពេទ្យចិន ដែលធ្វើឱ្យបុគ្គលិកធនាគារ ABA ភ្ញាក់ផ្អើលចាកចេញពីអគារ ។ រហូតដល់ល្ងាចថ្ងៃដដែល បុគ្គលិក ABA បានចូលក្នុងអគារជាបណ្តើរៗហើយ ៕

Oppa TAEYANG នៃក្រុម BigBang ធ្វើដំណើរមកដល់ភ្នំពេញ ហើយសម្រាប់ការប្រគំតន្ត្រីលំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ GANZBERG SUPER IDOL- Beyond the Best!!

0

ភ្នំពេញ- កាល​ពីរាត្រីថ្ងៃសុក្រ ទី 28 ខែមីនា ឆ្នាំ 2025 Oppa TAEYANG កំពូល​​តារាចម្រៀងកូរ៉េ K-POP មកពីក្រុម BigBang បានធ្វើដំណើរមកដល់ភ្នំពេញ ដោយសុវត្ថិភាពហើយសម្រាប់ការចូលរួមសម្ដែង​ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់​ពិភព​លោក​​ធំបំផុតប្រចាំឆ្នាំ GANZBERG SUPER IDOL- Beyond the Best នាថ្ងៃសៅរ៍ ទី 29 ខែ​មីនា ឆ្នាំ 2025 នេះនៅបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ) ចាប់​​ពីម៉ោង 4:00 រសៀល – 11:00 យប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh33ZIsRCQuurAGwD25rKE_8_X0VmC7-efqBVAFgiloBAOBEOoKNo7ufuceKqoK-ZbRhgZqHsko1xTMkjbJxAO0GJm3gVaS6tXSwCR_uUHJ9sIln2nIVx-PSnYvuu6pB1ju_WKp4FsdnoeGHWUg6ZMJ1TKU7y0pLJY17p1vh7sjDdQewRg098HGnSDIVE30/s3672/IMG_0548%20(2).JPG

 

ការ​អញ្ជើញមកដល់របស់ Oppa TAEYANG ដែលហ្វេនៗនៅខ្មែរ ស្គាល់ច្បាស់តាមរយៈបទចម្រៀង “I need a girl” ដ៏ល្បីល្បាញ បាន​នាំ​មក​នូវ​ភាព​រំជើបរំជួល ការអន្ទះសាលាយឡំ​អារម្មណ៍រំភើបដល់ហ្វេនៗដែល​ស្នេហាតន្ត្រី ជាពិសេស​ហ្វេនៗ K-POP ដែល​ប៉ងប្រាថ្នាចង់ជួបជាមួយ Idol សំណព្វចិត្ត​របស់ពួកគេ​ដោយ​ផ្ទាល់​នៅថ្ងៃប្រគំតន្ត្រីអមដោយឆាកស្តង់ដារអន្តរជាតិដ៏ធំអស្ចារ្យ។ ​​​​​​​​​​​​​​​​​​​​​​
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh29-Ghm8qc1HHNvTvLUNvdKB4WtXLAozHujkFh4M1Pu3O7BdFJSsmtzgyuh-tmNObLyyjYmTf3V5m8RNb_sfqjfTWO37I2bjQMiB06xRYgkGBSKFMSs0GZ9tynJxSVJr3Q0Ch6Lhy-sQguYAC1Xr3oC5J5LheZeEhxE3TEq64BU3kYM26P0X4f8GCxR9qa/s3672/IMG_0558.JPG
 

វត្តមានរបស់ Oppa TAEYANG ត្រូវ​បានស្វាគមន៍​យ៉ាង​កក់​ក្ដៅពីសំណាក់​​តំណាង​ក្រុមហ៊ុនស្រាបៀរ GANZBERG ​និ​ងក្រុមការងារអមជាមួយនឹងការថតរូបអនុស្សាវរីយ៍ពោរពេញដោយស្នាមញញឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFUoUmJp__jOxL-iZkVBleD9k69YHCVpkNm7GuaqiWtnEjEibRIyyQzwFxyFA9CtUBsRHn4cH65kpfzLEh5fIZandms4MdY2dp843ARr1a9ngEgC5yOO-a2oRWnxtztnLZLT7ASqCQigjbGic3jJEU_3Y6srZwNgwEQ9Fenpmt_l-0rp8U138uQzSGYYWD/s3672/IMG_0560.JPG

 

ការ​អញ្ជើញ​មក​ដល់​របស់​​កំពូល​តារាចម្រៀង K-POP ប្រុសស្អាត TAEYANG គឺដើម្បីត្រៀមខ្លួនសម្រាប់​ការចូលរួមសម្ដែង​ក្នុង​មហា​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​​លំដាប់ពិភពលោក​ដ៏កក្រើក និង​ធំបំផុតប្រចាំឆ្នាំ 2025 នៅ​លើ​ទឹកដីខ្មែរ ដែល​នឹង​អង្រួន​បេះ​ដូង​​ហ្វេនៗឱ្យពុះ​កញ្ជ្រោលពោរ​ពេញ​ដោយ​​ភាព​​រំភើប​សប្បាយ​រីករាយ និងការចងចាំមិនអាច​​បំភ្លេច​បាន​​​នៅថ្ងៃសៅរ៍
ទី 29 ខែ​មីនា ឆ្នាំ 2025 នៅបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ) ចាប់​​ពីម៉ោង 4:00 រសៀល – 11:00 យប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje5P1GldEUwyIiwKSf27xa6DrEPidPxLKUpwUBT1OsrnVbevd-6s-jTSD_McoF1jrW09f6oU5dPm_NtySaZFmcnY7g9vixYZhX7fnmCDkfddq2mUoDNgpJqfY4tz0P4i8WKtjsvGr0t2LqfV7x3KFNRg3UdIEKzilSz_fPZhJs3UaNpyJ0f5COZ1UW2_Dc/s2048/DSC05780.jpg

 

វត្តមាន​របស់​កំពូល​តារាចម្រៀង K-POP TAEYANG ​​​​​​ឆ្លុះបញ្ចាំងពីសុខ​សន្តិភាព​​របស់​ខ្មែរយើងក៏ដូចជាការ​ប្រឹងប្រែងរបស់​ក្រុមហ៊ុន GANZBERG ដែលរំពឹង​ថា​នឹង​ធ្វើ​ឱ្យពិភពលោក​ស្គាល់​ខ្មែរ កាន់​តែច្រើន​​តាមរយៈ​​​វត្ត​មាន​របស់ Idol ​ក្នុង​ព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- Beyond the Best ដែល​​នឹងរួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរបរទេស​កាន់​តែច្រើន​ចូល​មក​ទស្សនា​នៅ​ប្រទេស​របស់​យើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDQb3QttNHnt68-xccjdtIhyphenhyphenlawlrgOfhe9_ldDTqgRL-I-rSqBZfUcL26G1Ya3XJpe1N7LK98BL_eHmMR4QDIZkVtlfsHXXDv1L2S93KrjDCjzjUNHZFTGcqxZU65gAQ2oFRUPBrfwSE9l2Wvc4digo5I0P0a99B7szPLZasObugIMXTMxSs4Vcco1Lr4/s2048/DJI_20250328174657_0045_D.jpg
 

មហា​ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយនេះ ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ GANZsBERG សហការ ឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQOjoafPBy2PBnlGzTlTK3llSGmmUXS6EDDNajwDLVWpZ7APTU6ccruSzz6OWnLNPYjoy-gjwfM9kIvmiZV8_hWJgmPDs-mxMVB_1mleYhJTCS0wRNyBw0yP7mgGMwKjRwVNHN4J_fHlFToKQpDiSNnN-37qDlejieJy_npp0f883R4MKtVexFkp3qXjRI/s2048/DJI_20250328174525_0042_D.jpg

 

 

បាក់ស្ពានអាយុកាលជាង១០០ឆ្នាំចូលទន្លេ ក្រោយគ្រោះរញ្ជួយដីវាយប្រហារមីយ៉ាន់ម៉ា

0

នៅរសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ ប្រទេសមីយ៉ាន់ម៉ា បានរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ដែលបង្កឱ្យមានការបាក់រលំអគារជាច្រើន រួមទាំងសំណង់កម្ពស់ប្រាំជាន់ និងជាពិសេសបាក់ស្ពានអាយុកាលជាង១០០ឆ្នាំថែមទៀត។

ស្ពាន Ava ត្រូវបានប្រើសម្រាប់តភ្ជាប់ពីតំបន់ Sagaing និង Mandalay ដោយសាងសង់ឡើងតាំងពីឆ្នាំ១៩៣៤ ក្នុងសម័យអណានិគមអង់គ្លេស។

ក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារ ស្ពាននេះត្រូវបានលេចចូលទន្លេស្ទើតែទាំងស្រុង ដែលបានរំខានដល់ការធ្វើដំណើរ និងរារាំងដល់ការជួយសង្គ្រោះ។

បន្ថែមនេះ គ្រោះរញ្ជយដី ក៏បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវថ្នល់ និងដំបូលអគារមួយចំនួននៅទីក្រុង Mandalay និង រដ្ឋធានី Naypyidawផងដែរ។

ដោយឡែកចំពោះចំនួននាក់ស្លាប់ និងរងរបួស ឬបាត់ខ្លួន នៅមិនទាន់ត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ា បញ្ចេញឱ្យដឹងនៅឡើយនោះទេ៕

មូលហេតុដែលកម្ពុជា មិនងាយជួបគ្រោះរញ្ជួយដី

0

ស្របពេលដែលប្រទេសជិតខាងកម្ពុជា កំពុងជួបគ្រោះរញ្ជួយដី ដែលកំពុងនឹងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន កម្ពុជាហាក់កំពុងរស់សុខសន្តិភាពដោយមិនមានការព្រួយបារម្ភពីគ្រោះធម្មជាតិណាមួយនោះទេ។

ប្រទេសកម្ពុជា មិនអាចទទួលរងគ្រោះរញ្ជួយដីនោះទេ ក៏ព្រោះតែសណ្ឋានដីរបស់យើង ជាសណ្ឋានរឹង និងបិទជិតយ៉ាងល្អពីកំសួលចេញពីស្នូលភពផែនដី។

បន្ថែមពីនេះ កម្ពុជាយើងស្ថិតនៅក្នុងតំបន់ទ្រនរទ្វីបចាស់ ដែលមានអាយុកាលរាប់ពាន់លានឆ្នាំ។

ទោះបីជាប្រទេសជិតខាងមួយចំនួនដូចជាថៃ វៀតណាម ឬឡាវមានគ្រោះរញ្ជួយដីនោះ ក៏វាមិនសូវមានឥទ្ធិពលអ្វីមកដល់យើងនោះដែរ។

តែយ៉ាងណាមិញ បើតាមប្រវត្តិសាស្រ្តរបស់ក្រុមជំនាញបរទេសមួយ បានបង្ហាញការសង្ស័យថា នៅតំបន់វារីអគ្គិសនីសេសាន ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ធ្លាប់បានទទួលរងគ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ កាលពីឆ្នាំ១៩៧៨។

តែយ៉ាងណាមិញ ព័ត៌មាននេះ មិនមានប្រភពច្បាស់លាស់នោះទេ ដោយសារកាលណោះកម្ពុជាស្ថិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ច្ចេកវិទ្យាតាមដានភូមិសាស្ត្រសកលលោកនៅមានកម្រិត៕

TikTok មានមុខងារត្រួតពិនិត្យសុវត្ថិភាពថ្មី

0

TikTok បានដាក់បង្ហាញមុខងារត្រួតពិនិត្យសុវត្ថិភាព (Security Checkup) ដែលជាមុខងារថ្មីមួយដែលត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាក្នុងការការពារគណនីរបស់ពួកគេឲ្យបានប្រសើរជាងមុន។ មុខងារនេះផ្តល់នូវផ្ទាំងគ្រប់គ្រងងាយស្រួលប្រើដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពិនិត្យមើល និងធ្វើបច្ចុប្បន្នភាពការកំណត់សុវត្ថិភាពរបស់ពួកគេតែប៉ុន្មានជំហានតែប៉ុណ្ណោះ។

យោងតាម TikTok មុខងារត្រួតពិនិត្យសុវត្ថិភាពនឹងណែនាំអ្នកប្រើប្រាស់តាមរយៈវិធានការសុវត្ថិភាពសំខាន់ៗ រួមទាំងការភ្ជាប់លេខទូរស័ព្ទ និងអ៊ីមែលជាជម្រើសបន្ថែមក្នុងការចូលប្រើប្រាស់ បើកការផ្ទៀងផ្ទាត់ពីរជំហាន និងការត្រួតពិនិត្យឧបករណ៍ដែលបានចូលប្រើប្រាស់។ មុខងារនេះក៏ដាស់តឿនអ្នកប្រើប្រាស់អំពីសកម្មភាពគណនីមិនប្រក្រតី និងផ្តល់នូវការផ្ទៀងផ្ទាត់លេខសម្ងាត់ដែលអនុញ្ញាតឱ្យការចូលប្រើប្រាស់គណនីដោយគ្មានពាក្យសម្ងាត់កាន់តែមានសុវត្ថិភាព។

KahnJi Siriprapa Weerachaising អ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយ និងដៃគូនៅក្រុមហ៊ុន TikTokបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ភ្លេតហ្វមនេះចំពោះសុវត្ថិភាពអ្នកប្រើប្រាស់ដោយបញ្ជាក់ថា ក្រុមហ៊ុននៅតែបន្តវិនិយោគលើការការពារឯកជនភាព និងផ្តល់ធនធានអប់រំដើម្បីជួយអ្នកប្រើប្រាស់រក្សាសុវត្ថិភាពតាមអ៊ីនធឺណិត។

អ្នកប្រើប្រាស់ TikTok នៅកម្ពុជាអាចចូលប្រើមុខងារ Security Checkup ដោយចូលទៅកាន់ «Settings and privacy» នៅក្នុងកម្មវិធីរបស់ពួកគេ ហើយជ្រើសរើស «Security & permissions»។
មុខងារពិសេសមួយទៀត ការភ្ជាប់ជាមួយគ្រួសារ (Family Pairing) មុខងារនេះជួយឪពុកម្តាយកំណត់ និងគាំទ្រក្មេងជំទង់របស់ពួកគេក្នុងការកសាងទម្លាប់ឌីជីថលដែលមានតុល្យភាព។ មុខងារថ្មីរួមមានមុខងារ Time Away ដែលអនុញ្ញាតឱ្យឪពុកម្តាយកំណត់ពេលសម្រាកពី TikTok និងបង្ហាញការទំនាក់ទំនងតាមអ៊ីនធឺណិតរបស់ក្មេងជំទង់របស់ពួកគេដូចជា អ្នកដែលកូនៗរបស់ពួកតាមដាន និងជាដើម។ ឪពុកម្តាយក៏អាចត្រូវបានជូនដំណឹងផងដែរ នៅពេលដែលក្មេងជំទង់របស់ពួកគេរាយការណ៍អំពីខ្លឹមសារ។

បន្ថែមពីនេះ TikTok កំពុងដាក់ឱ្យប្រើប្រាស់មុខងារឈប់សម្រាកសម្រាប់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៦ ឆ្នាំ ដោយការប្រើប្រាស់ភ្លេតហ្វមនេះពេលយប់នឹងមានជាមួយនឹងតន្ត្រីស្ងប់ស្ងាត់ និងលំហាត់សមាធិ ដើម្បីលើកទឹកចិត្តឱ្យមានការប្រើប្រាស់ភ្លេតហ្វមនេះនេះឲ្យកាន់តែប្រសើរ។ ភ្លេតហ្វមនេះបន្តផ្សព្វផ្សាយខ្លឹមសារអប់រំតាមរយៈ STEM feed ដែលឥឡូវនេះមាននៅក្នុងជាង ១០០ ប្រទេស។ ការធ្វើបច្ចុប្បន្នភាពទាំងនេះមានគោលបំណងលើកកម្ពស់សុខុមាលភាពឌីជីថល ខណៈពេលដែលផ្តល់ឱ្យក្រុមគ្រួសារនូវការគ្រប់គ្រង និងភាពបត់បែនកាន់តែច្រើន។

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ TikTok ចំពោះសុវត្ថិភាពអនឡាញ ក្រុមហ៊ុន TikTok ក៏បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលសុវត្ថិភាពនៅរាជធានីភ្នំពេញកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា។ សិក្ខាសាលានេះបានប្រមូលផ្តុំអ្នកបង្កើតមាតិកា អ្នកកាសែត និងអ្នកតំណាងរដ្ឋាភិបាលដើម្បីពិភាក្សាអំពីការអនុវត្តល្អបំផុតសម្រាប់សុវត្ថិភាពអនឡាញ គោលការណ៍ណែនាំសហគមន៍របស់ TikTok និងរបៀបចូលរួមដោយការទទួលខុសត្រូវនៅលើភ្លេតហ្វមនេះ។

ការការពារទិន្នន័យសហគមន៍សកលគឺជាបេះដូងនៃ TikTok ។ TikTok វិនិយោគលើការការពារនៅគ្រប់កម្រិត ហើយផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើស និងការគ្រប់គ្រង ដូច្នេះពួកគេអាចបង្កើត ភ្ជាប់ និងចែករំលែកមាតិកាដោយទំនុកចិត្ត។ TikTok ក៏លើកទឹកចិត្តសហគមន៍សកលរបស់ខ្លួនឱ្យ #BeCyberSmart តាមរយៈស៊េរីអប់រំដូចជា @TikTokTips ។
ស្វែងយល់បន្ថែមអំពីការអនុវត្តឯកជនភាព និងសុវត្ថិភាពទិន្នន័យរបស់យើងនៅក្នុងមជ្ឈមណ្ឌលឯកជនភាព មជ្ឈមណ្ឌលជំនួយរបស់យើង និងស៊េរីព័ត៌មានដូចជា TikTok Privacy Studio និង TikTok Facts

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig6WQP6gDRo3KD4fCva-HpE6PSCNHFtKrSzl1gQufiUC_y1tn-pIKkUmW32xtC-vwGWAtuVxq4TULfgolgqiFEH5HdDPYkZx32zYibjnWKwRghfXMsg8NSpxBYVgVdKiCDAZc7dy_v2AfaYs3WAl6BoWWXpcoQsNxlBcTinYjvjpz8LYWGnsl6NPikUMby/s624/Picture1.png

មានសង្ឃឹមហើយ! អ្នកវិទ្យាសាស្ត្រអង់គ្លេសនឹងបង្កើតថ្នាំពិសេសមួយ ដើម្បីការពារជំងឺគ្រុនចាញ់

0

ជារៀងរាល់ឆ្នាំជំងឺគ្រុនចាញ់បានសម្លា.ប់មនុស្សរាប់លាននាក់នៅលើពិភពលោក ដោយហេតុនេះអ្នកវិទ្យាសាស្ត្រអង់គ្លេសមកពី Liverpool School of Tropical Medicine បានបង្កើតថ្នាំពិសេសម្យ៉ាងដែលមានឈ្មោះថា Nitisinone ជាមួយសមត្ថភាពអាចសម្លាប់សត្វមូសបានយ៉ាងឆាប់រហ័សបំផុត។ នេះមានន័យថា នៅពេលដែលអ្នកជំងឺបានលេបថ្នាំ Nitisinone ឈាមរបស់ពួកគេនឹងមានជាតិពុល នៅពេលសត្វមូសហោះមកបឺតឈាមអ្នក សត្វមូសទាំងនោះនឹងស្លា.ប់ភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdgooSUfWJxQyUcTBgfJbki14ugF-u96-fnsKo5mAaAYYm5EXiF1m7Z6jrkYF5i0C282esNGIczOlsJ1uCuNgugYMqbrjKaiIi9hmA0K681QJLjn_sT2PMhdIx_6vqSSGQXGaMNYY3ZWyM57nzFPN2CCt5K-CEHzJMNUX5QV4mndfK_2Af0PCY-h35UYeQ/s2880/image_2025-03-28_14-58-10%20(2).png

លោក Lee R. Haines សាស្ត្រាចារ្យស្រាវជ្រាវផ្នែកជីវវិទ្យានៅសាកលវិទ្យាល័យ Notre Dame បាននិយាយថា ការបង្កើតថ្នាំនេះមានគោលបំណងបញ្ឈប់ការរីករាលដាលនៃជំងឺដែលចម្លងដោយសត្វល្អិត និងដើម្បីការពារជំងឺគ្រុនចាញ់។ ការ​រក​ឃើញ​របស់​យើង​បាន​បង្ហាញ​ថា​ការ​ប្រើ​ថ្នាំ Nitisinone អាច​ជា​ឧបករណ៍​បន្ថែម​ថ្មី​មួយ​ដែល​នឹងទទួលបានជោគជ័យ​សម្រាប់​ការ​គ្រប់​គ្រង​ជំងឺ​ដែល​បង្ក​ដោយ​សត្វ​ល្អិត​ដូច​ជា​ជំងឺ​គ្រុនចាញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtYBzFyIpfM3-bY8UXP1nVk0KSFvPIEBgLKNT9oyRrDbQ_G6gl_ZPVROWU2p4FYOT6QralwXmoDJ-OrQoPYJx-dCyqhYgretzb1vpPSXQ5nQ0opzTvTMLQHG8VXTlL8wDdabkZgxtIpYgTmQseLmX_3XisLr54GGkFl1FRG1OdHOLrZY4DwygIxs0vnh6c/s806/image_2025-03-28_14-58-10.png
ជាធម្មតាថ្នាំ Nitisinone គឺជាថ្នាំសម្រាប់បុគ្គលដែលមានជំងឺតំណពូជដ៏កម្រ ដូចជាអាល់កាបតូនូរី និងទីរ៉ូស៊ីនីមី ប្រភេទទី 1 ដែលរាងកាយរបស់ពួកគេតស៊ូក្នុងការបំប្លែងអាស៊ីតអាមីណូ tyrosine។ ថ្នាំនេះក៏មានប្រសិទ្ធភាពដោយការទប់ស្កាត់អង់ស៊ីម (HPPD) និងការពារជំងឺផ្សេងៗដែលបង្កគ្រោះថ្នាក់នៅក្នុងខ្លួនមនុស្សផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq5-hfXnJsjHnu7xqSg5asFW-K598VmhysXqotvNEupLfMr-TDXEvghoFE0AWREoHHvg_vEoijCwmBaQEnpHLURXzCqpVHSFAf0NqS8aaPLVLKmMZTrm8yMTrhW3TlsXhxch1LPqK2naxKSNoAd9cSc0jAeLHwa8dTjvI8vOQUGhEcdkqYGGUfw1m9_fV8/s1200/image_2025-03-28_14-58-12.png

ហេតុនេះបច្ចុប្បន្នមជ្ឈមណ្ឌលស្រាវជ្រាវកំពុងធ្វើការសាកល្បងថ្នាំ nitisinone ជាមួយមនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺគ្រុនចាញ់ ហើយបន្ទាប់មកគេយកឈាមរបស់អ្នកជំងឺសម្រាប់ការសិក្សានេះ។ ដូច្នេះថ្នាំនេះសព្វថ្ងៃគឺកំពុងស្ថិតក្នុងការពិសោធន៍នៅឡើយទេ ទោះជាយ៉ាងគេសង្ឃឹមថា ថ្នាំនេះនឹងផលិតបានដោយជោគជ័យនាពេលអនាគត៕

តិចអត់ដឹង! ប្រទេសណាដែលមានកោះច្រើនជាងគេបំផុតនៅលើពិភពលោក?

0

ប្រទេសដែលមានកោះគឺជាប្រទេសដែលមានដែនដីជាប់នឹងសមុទ្រ។ កោះអាចជារមណីយដ្ឋានដ៏ពិសេសមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកកំសាន្តនៅប្រទេសរបស់ខ្លួន។ សូម្បីកម្ពុជាក៏ជាប្រទេស ដែលមានដែនដីជាប់នឹងសមុទ្រ ព្រមទាំងមានកោះស្អាតៗជាច្រើនកន្លែងផងដែរ។ ទោះជាយ៉ាងណាប្រទេសយើងមិនមែនជាប្រទេសដែលមានកោះច្រើនជាងគេនោះទេ។ ដូច្នេះហើយតើអ្នកដឹងទេថា ប្រទេសណាដែលមានកោះច្រើនជាងគេបំផុតនៅលើពិភពលោក?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpido_5IsGSd3O1qnyvIfRoDnpwYRjnlMVM-UHTFoymj4LAZVvL-lE1inGMdDQBAICKmTNPOVHM2qpnR4CH7nLSotCaQVkAgN1SmhnxJpxnH_zJohxpjYR805akNtp9ly9u3QseXy7U-18J-HpaoNKVtjXJLFQdx9Lom1LVIgVsnPEPZ8eQgADbwYx4mHZ/s1920/image_2025-03-28_14-58-48.png

យោងតាមគេហទំព័របរទេសមួយបានចុះផ្សាយថា ប្រទេសដែលមានកោះច្រើនជាងគេបំផុតនៅលើពិភពលោកនោះគឺប្រទេសស៊ុយអែត ដែលមានកោះរហូតដល់ ២៦៧,៥៧០ កោះ។ ព្រះរាជាណាចក្រស៊ុយអែតគឺជាប្រទេសស្ថិតនៅអឺរ៉ុបប៉ែកខាងជើង និងជាប្រទេសធំជាងគេទីប្រាំនៅទ្វីបអឺរ៉ុប។ ប្រទេសនេះមានប្រជាជនសរុបចំនួន ១០,៦ លាននាក់ជាមួយផ្ទៃដី ៤៥០,២៩៥ គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់ប្រទេសន័រវែស ហ្វាំងឡង់ និងដាណឺម៉ាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikjJ3qwdT1gfILfMBZKf0ODgsyr2mT2L-Lnrdhyphenhyphena-H1QB-sdb1MuGYeY6pw4ueF23ejIl6nKrJ0IKLMUK8gXQn3ZbrQQZeJy7OLuQtodGK5NEYNV3EWYi04q_VekkS3uUpQIeqlWhzBeo1tWYT9_7bnC856NNXnSvWobaBZxXatNNgLkuVY3tcRREGH3Jg/s1500/image_2025-03-28_14-58-49.png
អ្វីដែលធ្វើឱ្យប្រទេសស៊ុយអែតកាន់តែលេចធ្លោរនោះគឺប្រទេសនេះមានកោះច្រើនជាងគេបំផុតក្នុងលោករហូតដល់ ២៦៧,៥៧០ កោះ ដែលកោះនីមួយៗសុទ្ធតែមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ក៏ដូចជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ផងដែរ។ ក្រៅពីប្រទេសស៊ុយអែត ប្រទេសន័រវែសក៏មានកោះច្រើនជាងគេបំផុតទីពីរក្នុងលោកផងដែរដោយមានចំនួន ២៣៩,០៥៧ កោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCajGAzOz6P010doR-6p-rynwtZuGf62Q9jHzYlUVUiouZ4SX_D5kXdBNSDWCf1RzukNV3_oL64niRmZnR5AzHXWvkG9-zMPA5cZ4aOGdII8wFkmytk6UHJnWYuE1EaTFjn3w7_c64GyX3ev7Ygf1Y03z_eXn3qepKSH-utHbpg5dhTGzJYuqEWVBFsL4M/s1200/image_2025-03-28_14-58-50%20(2).png

ហើយចំណាត់ថ្នាក់ទីបីគឺប្រទេសហ្វាំងឡង់ជាមួយកោះទាំងអស់សរុបចំនួន ១៧៨,៩៤៧ កោះ ដោយចំណាត់ថ្នាក់ទីបួនគឺបានទៅលើប្រទេសកាណាដា គឺជាប្រទេសធំលំដាប់ទី ២ នៅក្នុងពិភពលោក និងមានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងជើង ជាប់នឹងសហរដ្ឋអាមេរិក។ ប្រទេសកាណាដាមានកោះសរុបចំនួន ៥២,៤៥៥ កោះ ខណៈសហរដ្ឋអាមេរិកជាប់លេខ ៥ លើពិភពលោកមានកោះច្រើនជាងគេបំផុតចំនួន ១៨,៦១៧ កោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcHhU4v4L9mrLU-O6HhTJiQs9o2BVHYMVnR02eFMwUu_Vm9gsbFYGRL1f6SfKtnHqJOk7VjB-9el-xswzspzoEBdg0gRo3ds-z3nar4xwpg3SaTejttknZY_fsacjmtftbjGRqjq8YVoWB5Uc-Po5cEZv98DAFNoGagJOJzZ3LRY5RiahVSyqKyYkhW1y-/s1440/image_2025-03-28_14-58-50.png

«ប្រាសាទព្រះគោ» ជាសំណង់ឥដ្ឋដ៏ល្អប្រណីតនាសម័យអង្គរ តែហាក់រំលងភ្នែកភ្ញៀវទេសចរ

0

«ប្រាសាទព្រះគោ» ដែលមានទីតាំងស្ថិតនៅភូមិឪឡោក ឃុំបាគង ស្រុកបាគង មានចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប គឺប្រាសាទបុរាណខ្មែរដ៏កំសត់មួយហាក់រំលងភ្ញៀវទេសចរ ខណៈភ្ញៀវទេសចរ ច្រើនតែទៅហួស មកហួស។ ប្រាសាទនេះដំបូងឡើយមានឈ្មោះជាភាសាសំស្ក្រឹតថា «ស្រីបរមេស្វរៈ» ប៉ុន្តែដោយយោងទៅតាមរូបសំណាក់ព្រះគោចំនួនបីចំពីមុខប្រាង្គទាំងបីនៃប្រាសាទ ក៏ប្រជាជនសម័យក្រោយដាក់ឈ្មោះថាជា “ប្រាសាទព្រះគោ” តែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV-nmwFmlmKj0wPJyBLnVlESrFnJ9FriXT-3pyTVWLuf_FbcOj9GlFNWb6X_3ZZNxVF-oMI8bRc4jFQxbbdhwd37wVSJDwjizCYVR1UjiuP7ZGWKz7EQdIPM4wcKI4aBstayhcM5ZMcB_d6OOCTCJIv8oc1IwOuELVg7WR_Z_ehUK9HPdg9Tuo5V_NL3ex/s1280/photo_2025-03-27_14-04-50.jpg
ប្រាសាទព្រះគោ ត្រូវបានកសាងឡើងនៅសតវត្សរ៍ទី៩ ដោយព្រះបាទឥន្រ្ទវរ្ម័នទី១ ពីឆ្នាំ ៨៧៧-៨៨៩ ដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ នេះក៏ជាប្រាសាទ ដែលសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះមាតាបិតារបស់ព្រះអង្គ និងបុព្វជន ព្រះបាទជ័យវរ្ម័នទី២ និងព្រះអគ្គមហេសីផងដែរ។ ដូច្នេះដើម្បីទៅដល់ទីតាំងប្រាសាទ លោកអ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៦ ចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីក្រុងសៀមរាប មកប៉ែកខាងកើត ដែលមានផ្លូវចូលស្អាតល្អ ងាយស្រួលសម្រាប់លោកអ្នកធ្វើដំណើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyduwMVK2IJYh3iIgC2apckrWafip-o6x_ZOZvPp7UZwD220sfsCLFTrA2veW0kMCJ6crW9wHbbCq-B4N9wwTNBneQBIKaOhyQeIhWikIaOdjc7VomyoRW7mhjcSIEaFRVHPmVxkjk-Xef9r6d1OBO5bXOeBBFKqcwCiBOcixMnx4arTsMNfPiFd1R_6gC/s1280/photo_2025-03-27_14-04-53.jpg

នៅពេលទៅដល់គោលដៅ លោកអ្នកអាចមកសិក្សាអំពីប្រវត្តិសាស្ត្រ លំហែកម្សាន្ត គយគន់ប្រាសាទ ទស្សនាចម្លាក់ និងសំណង់ឥដ្ឋដ៏ល្អប្រណីតនាសម័យអង្គរ រួមទាំងថតរូបទុកជាអនុស្សាវរីយ៍ទៀតផង។ ប្រាសាទព្រះគោ មានសក្តានុពលទេសចរណ៍សំខាន់ៗជាច្រើន ដូចជាប្រវត្តិនៃការសាងសង់ ទីតាំង និងជាតំបន់វប្បធម៍ប្រវត្តិសាស្ត្រ ដែលកូនខ្មែរគ្រប់រូបមិនគួររំលងនោះទេ នៅពេលបានមកដល់ខេត្តសៀមរាប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIcOMH-OZdG0ttTvrsi7PFmlbyO6mMFKZEsgfvf7d6bD_Km8JPmlHZBxR7ul3UR3OR_kd-dL5ocdqIP4K7OXKpBmVzX3BSUGcBi7KYD044K9XNU2LtWgWViXy-HNB67rtnuKRgpOailC0KBFBPYJN89LogAnmRVFUjwvzW1UKNIAE3Tm0SI9SiUpaC-pPX/s1280/photo_2025-03-27_14-04-56.jpg