«ប្រាសាទព្រះគោ» ដែលមានទីតាំងស្ថិតនៅភូមិឪឡោក ឃុំបាគង ស្រុកបាគង មានចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប គឺប្រាសាទបុរាណខ្មែរដ៏កំសត់មួយហាក់រំលងភ្ញៀវទេសចរ ខណៈភ្ញៀវទេសចរ ច្រើនតែទៅហួស មកហួស។ ប្រាសាទនេះដំបូងឡើយមានឈ្មោះជាភាសាសំស្ក្រឹតថា «ស្រីបរមេស្វរៈ» ប៉ុន្តែដោយយោងទៅតាមរូបសំណាក់ព្រះគោចំនួនបីចំពីមុខប្រាង្គទាំងបីនៃប្រាសាទ ក៏ប្រជាជនសម័យក្រោយដាក់ឈ្មោះថាជា “ប្រាសាទព្រះគោ” តែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV-nmwFmlmKj0wPJyBLnVlESrFnJ9FriXT-3pyTVWLuf_FbcOj9GlFNWb6X_3ZZNxVF-oMI8bRc4jFQxbbdhwd37wVSJDwjizCYVR1UjiuP7ZGWKz7EQdIPM4wcKI4aBstayhcM5ZMcB_d6OOCTCJIv8oc1IwOuELVg7WR_Z_ehUK9HPdg9Tuo5V_NL3ex/s1280/photo_2025-03-27_14-04-50.jpg
ប្រាសាទព្រះគោ ត្រូវបានកសាងឡើងនៅសតវត្សរ៍ទី៩ ដោយព្រះបាទឥន្រ្ទវរ្ម័នទី១ ពីឆ្នាំ ៨៧៧-៨៨៩ ដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ នេះក៏ជាប្រាសាទ ដែលសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះមាតាបិតារបស់ព្រះអង្គ និងបុព្វជន ព្រះបាទជ័យវរ្ម័នទី២ និងព្រះអគ្គមហេសីផងដែរ។ ដូច្នេះដើម្បីទៅដល់ទីតាំងប្រាសាទ លោកអ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៦ ចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីក្រុងសៀមរាប មកប៉ែកខាងកើត ដែលមានផ្លូវចូលស្អាតល្អ ងាយស្រួលសម្រាប់លោកអ្នកធ្វើដំណើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyduwMVK2IJYh3iIgC2apckrWafip-o6x_ZOZvPp7UZwD220sfsCLFTrA2veW0kMCJ6crW9wHbbCq-B4N9wwTNBneQBIKaOhyQeIhWikIaOdjc7VomyoRW7mhjcSIEaFRVHPmVxkjk-Xef9r6d1OBO5bXOeBBFKqcwCiBOcixMnx4arTsMNfPiFd1R_6gC/s1280/photo_2025-03-27_14-04-53.jpg

នៅពេលទៅដល់គោលដៅ លោកអ្នកអាចមកសិក្សាអំពីប្រវត្តិសាស្ត្រ លំហែកម្សាន្ត គយគន់ប្រាសាទ ទស្សនាចម្លាក់ និងសំណង់ឥដ្ឋដ៏ល្អប្រណីតនាសម័យអង្គរ រួមទាំងថតរូបទុកជាអនុស្សាវរីយ៍ទៀតផង។ ប្រាសាទព្រះគោ មានសក្តានុពលទេសចរណ៍សំខាន់ៗជាច្រើន ដូចជាប្រវត្តិនៃការសាងសង់ ទីតាំង និងជាតំបន់វប្បធម៍ប្រវត្តិសាស្ត្រ ដែលកូនខ្មែរគ្រប់រូបមិនគួររំលងនោះទេ នៅពេលបានមកដល់ខេត្តសៀមរាប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIcOMH-OZdG0ttTvrsi7PFmlbyO6mMFKZEsgfvf7d6bD_Km8JPmlHZBxR7ul3UR3OR_kd-dL5ocdqIP4K7OXKpBmVzX3BSUGcBi7KYD044K9XNU2LtWgWViXy-HNB67rtnuKRgpOailC0KBFBPYJN89LogAnmRVFUjwvzW1UKNIAE3Tm0SI9SiUpaC-pPX/s1280/photo_2025-03-27_14-04-56.jpg