នៅរសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ ប្រទេសមីយ៉ាន់ម៉ា បានរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ដែលបង្កឱ្យមានការបាក់រលំអគារជាច្រើន រួមទាំងសំណង់កម្ពស់ប្រាំជាន់ និងជាពិសេសបាក់ស្ពានអាយុកាលជាង១០០ឆ្នាំថែមទៀត។

ស្ពាន Ava ត្រូវបានប្រើសម្រាប់តភ្ជាប់ពីតំបន់ Sagaing និង Mandalay ដោយសាងសង់ឡើងតាំងពីឆ្នាំ១៩៣៤ ក្នុងសម័យអណានិគមអង់គ្លេស។

ក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារ ស្ពាននេះត្រូវបានលេចចូលទន្លេស្ទើតែទាំងស្រុង ដែលបានរំខានដល់ការធ្វើដំណើរ និងរារាំងដល់ការជួយសង្គ្រោះ។

បន្ថែមនេះ គ្រោះរញ្ជយដី ក៏បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវថ្នល់ និងដំបូលអគារមួយចំនួននៅទីក្រុង Mandalay និង រដ្ឋធានី Naypyidawផងដែរ។

ដោយឡែកចំពោះចំនួននាក់ស្លាប់ និងរងរបួស ឬបាត់ខ្លួន នៅមិនទាន់ត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ា បញ្ចេញឱ្យដឹងនៅឡើយនោះទេ៕