Home Blog Page 554

ឡុង លីគ័ង្គ វ័យក្មេងពិតតែគិតពិចារណាបានវែងឆ្ងាយ ខណៈស្នើកុំឱ្យមានការសើចចំអកប្រទេសថៃ

0

ឡុង លីគ័ង្គ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសនិងជាអតីតបេក្ខជន The Voice Kid Cambodia បានបង្ហោះសារនៅលើបណ្តាញសង្គមស្នើទៅកាន់អ្នកចំនួនពុំគួរមានការសើចចំអកឬឌឺដងទៅកាន់ប្រទេសថៃដែលរងគ្រោះដោយសារគ្រោះរញ្ជួយដី ខណៈពលករខ្មែរធ្វើការនៅទីនោះក៏មានច្រើន។ ការចេញមកនិយាយរបស់តារាចម្រៀងវ័យក្មេងរូបនេះគេបានសង្កេតឃើញថាអ្នកមួយចំនួនបានយករឿងទុក្ខសោកនេះញែកទៅជាប្រធានបទសើចសប្បាយវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYe6Uvpgx5emzwqSw0I_rzLV6HmtM5AGTG5VjfAKB_eb-BYZQDvab3tqY4o8SDl51eFdDb3ljmcxYttliimcMNsUmjS0NyIXp_yHdIM4NPxxKnw7MVSbUOap4ypg63MDU4UN-Wwxek2n1f3KG43BoxxI27NOZSHvNcFUdPOsxVHdwV4dHRqeStqHgdPtTp/s1440/image_2025-03-29_08-37-32.png

តារាចម្រៀង ឡុង លីគ័ង្គ បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួននៅល្ងាចថ្ងៃទី២៨ ថា «សូមបងប្អូនខ្មែរយើងទាំងអស់ពុំគួរមានការសើចចំអកឬឌឺដងឡើយ ព្រោះបងប្អូនដែលជាពលករខ្មែរធ្វើការនៅទីនោះ ក៏មានច្រើនដែរ ម្យ៉ាងវិញទៀតវាជាគ្រោះធម្មជាតិ គ្មានអ្នកណាអាចស្មានដល់ទេ ហើយប្រទេសថៃក៏នៅជិតប្រទេសយើងដែរអ៊ីចឹងតិចឬច្រើនវាអាចនឹងរងឥទ្ធិពល បន្តិចបន្តួចហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE-tXVI20DFb4sK0YPLNqc2sigGNHbxwW7di2tAq0RfNwAtano_JPeiiDMvABRvYOCG87P_owkV4jRA4xSZiOUYcSYpo4r-5Bja_M9BHNwmOPL5CzXTu6b5ZUpe2kOKxJQAwC2bGe2wqIhItGyHJyMlEbMQb9_eRTy4sc8Voc2N5FPMbcwZerocKuVyJoe/s1440/image_2025-03-29_08-37-33.png
ម្ចាស់បទ «នឹកកាលពីក្មេង» បន្តរៀបរាប់ថា «ដូច្នេះហើយបងប្អូនទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងគប្បីរយល់ដឹងអំពីវិធីការពារ ខ្លួននៅមុនពេល មានរញ្ជួយដី អំឡុងពេលរញ្ជួយដី និង ពេលរញ្ជួយដីបានបញ្ចប់ ហើយខ្ញុំក៏សូមជូនពរឱ្យ បងប្អូនខ្មែរដែលធ្វើការនៅប្រទេសថៃមានសុវត្តិភាពនិង រួចផុតពីគ្រោះមួយនេះផងចុះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB_31tPi-8EcoS_7Fi60aRqytrf33e1L8qqI8rukofLpoe2VSUeWjbtMrbEb6fqBc08o-Pg13O6FJgbrx7PNppjkJFTsxQvB3zeW2Z-NCkSv_5aw3mLl2srxN4ePwrCcIQjymFg_IAcTiqCwTetsfmK5YbmuElCGXNJYCiaW1qQK-uvQD3vFwiBZK0s7AY/s2048/image_2025-03-29_08-37-34.png

គួរឱ្យដឹងថានៅរសៀលថ្ងៃទី២៨ មីនា ប្រទេសមីយ៉ាន់ម៉ាបានជួបហេតុការណ៍គ្រោះរញ្ជួយដីកម្រិត៧.៧វិចទ័រដែលធ្វើឱ្យរងនូវការខូចខាតយ៉ាងខ្លាំងរួមទាំងសំណង់បុរាណថែមទៀត ខណៈប្រទេសថៃ ស្ថិតនៅក្នុងទីក្រុងបាងកកក៏រងផលប៉ះពាល់មានការរលំអាគារកំពុងតែសាងសង់ដែលបណ្តាលឱ្យមានមនុស្សជាប់ក្នុងអាគារយ៉ាងច្រើនមានទាំងអ្នកស្លាប់និងអ្នករបួសដែលកំពុងរុករកជនរងគ្រោះបន្ថែមទៀតក្នុងហេតុការណ៍នេះ៕

Selena Gomez ថាស្ត្រីរងសម្ពាធពីបណ្តាញសង្គម

0

តារាចម្រៀងនិងសម្តែង Selena Gomez ជឿជាក់ថា ស្ត្រីតែងតែត្រូវបានពិនិត្យពិច័យច្រើនជាងបុរសចំពោះរូបរាង និងជីវិតផ្ទាល់ខ្លួនរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលធ្វើឱ្យពួកគេងាយនឹងទទួលរងសម្ពាធ។ កាលពីមុនតារាចម្រៀងរូបនេះធ្លាប់រងនូវការវាយប្រហារនៅលើប្រព័ន្ធអ៊ីនធឺណិតចំពោះរូបរាងរបស់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbmfAV8Nxgr57HQYpF8-g8jDXwDsrkxr3eXS3DCk3SQwuETHuSaffU-RFJ5TRzGGvufOijEv4DlyS7RfVSMGsofpltxtdbovvUVzBfxo7NU9_w7FUkTHZU4U0_lZ6zFLzDWdWl21D2qEF7quSC3BHSZ4mpXpwVvUDEoAK-Ce1bu7zlQ_NQa6XR9qBrgSAx/s1444/image_2025-03-28_16-13-22%20(2).png

កាលពីថ្ងៃទី២៤ កន្លងមកនេះ Selena និងគូដណ្តឹងរបស់នាងជាផលិតករតន្រ្តី Benny បានពិភាក្សាអំពីទស្សនៈរបស់ពួកគេលើជីវិត ជីវិតស្នេហា និងដំណើរការថតអាល់ប៊ុមថ្មីរបស់ពួកគេតាមរយៈកម្មវិធីផតខាស់មួយ។ អ្នកទាំងពីរក៏បានលើកឡើងពីផលប៉ះពាល់នៃការបញ្ចេញមតិអវិជ្ជមាននៅលើអ៊ីនធឺណិតផងដែរ។ ខណៈពេលដែល Benny អះអាងថាមិនដែលអានការបញ្ចេញមតិអំពីខ្លួនលោកទេ ខុសពីមិត្តស្រីរបស់ខ្លួនគឺ Selena មានការយកចិត្តទុកដាក់ចំពោះការបញ្ចេញមតិនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwoXQp4RbAE24F0QT6j2tRIQ24_lNU1Mf2x_ZKOz3yUYiUjfZbX55k5E8b6rW70YD-JpJx80gYUN-7PgtZHlXOujPw91qRnBIynbGNDac9BzOcdLeYvYmWoYT_OHAE-ZIdGx0KH7TTjcfPI9DwZCUotYi0Xo8Ss-53mAp-1EKFGZ7wq3XluxpeY9C1gxYQ/s1020/image_2025-03-28_16-13-22.png

Selena Gomez បាននិយាយថា «ខ្ញុំចង់សង្កត់ធ្ងន់ថាមនុស្សស្រីរងទុក្ខកាន់តែច្រើន។ តាមទស្សនៈរបស់ខ្ញុំ បញ្ហានេះពិតជាធ្ងន់ធ្ងរ ប៉ុន្តែមិនមែនជារឿងថ្មីទេ។ ជាក់ស្តែង ស្ត្រីប្រឈមមុខនឹងសម្ពាធផ្លូវចិត្តច្រើនពីរូបរាង របៀបស្លៀកពាក់សម្រាប់អ្វីៗគ្រប់យ៉ាង»។ កន្លងមក Selena បាននិយាយថា នាងបានទទួលការអត្ថាធិប្បាយអវិជ្ជមានអំពីបុគ្គលិកលក្ខណៈរបស់នាង ដោយនិយាយថា ស្បែករបស់នាងមិនសគ្រប់គ្រាន់ ឬថានាងមើលទៅមិនម៉ិចស៊ីកូ ដូចដើមកំណើតរបស់នាងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeeraVyGkf_7YIVUUvVbKAC1xKqiwb6ei2tcYWeCC8aOwTq0r7vPdDzgCgeuwBvpULNNC9BKIf-eEb0F8UdgjCzYXHinA92BXdha5T12pl1dakEKzY30Sm1rkdLyBYrmzA11CxSlbfYzpb83TWD6GSxmRHp-ygsVsJOzTcOnWJYoMQ8VDLvZUCDkjWt3WZ/s1200/image_2025-03-29_13-24-16.png
តារាចម្រៀងរូបនេះបានបន្តថា៖ «មានរឿងជាច្រើនដែលលេចមុខខ្ញុំមិនអាចមើលរំលង ហើយអានដោយចៃដន្យ ពាក្យទាំងនោះមិនមានប្រយោជន៍សម្រាប់ជីវិតទេ ប៉ុន្តែពិបាកក្នុងការជៀសវាងគ្មានអ្នកណាខ្វល់ពីបញ្ហាទាំងនេះជាមួយបុរសទេ ប៉ុន្តែយើងត្រូវប្រឈមមុខច្រើនពេក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLTmF5QfTnE8-PHD1VKMCuCgYWjZKJw7DW8ez4Yd0MNubBxiZhHsYkPP_cqOlmolP9iC5hPchj_p34einVs9Avm7i7t_OmmGBJ8l5uz5it_Rn4Y-QQ2pCBJCFUnQWXom7KkNESZa1gGTPbRDlRJ_9uO0Ca1wkR26fwnRfdntI3pVwJKa5K2hLKHhf5bSWY/s1080/Snapins_ai_483960854_18591262765019724_2438147191335059588_n_1080.jpg

បន្ថែមពីលើនេះ នាងបានលើកឡើងពីការខ្មាសអៀនរាងកាយចំពោះការឡើងទម្ងន់អំឡុងពេលព្យាបាលជំងឺកាលពីឆ្នាំមុន។ នៅពេលនោះ រូបភាពរបស់នាងពេលចូលរួមក្នុងព្រឹត្តិការណ៍នានាត្រូវបានគេរិះគន់តាមអ៊ីនធឺណិត។ Selena បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មនុស្សតែងតែមានអ្វីដែលត្រូវនិយាយអំពីរូបរាងរបស់ខ្ញុំ ហើយដែលធ្វើឱ្យខ្ញុំសោកសៅ។ វាមិនមែនជារឿងសោកសៅនោះទេ ព្រោះខ្ញុំមិនបានមើលឃើញខ្លួនឯងជាជនរងគ្រោះនៃរឿងទាំងនោះ។ ខ្ញុំគ្រាន់តែគិតថាពួកគេធ្វើឱ្យខ្ញុំមានអារម្មណ៍សោកសៅបន្តិច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_a6S-Dnwim65QgIdvGQUds_2w-Zs2StwAHc9V85A5ljXgE3LSaYpbQyvRnc23i1CEtWaudhexpv9p1vUbyI85SSmFwTXATKZ0cdsZTFhZkbzgFWLdr5eEa7924rbaKoyYJhrACYqA0fzTsKI5M6mZUKz03l1eIkxIEQ3psfFtO4D7A-kjtyxRT5ZC3uCb/s1080/Snapins_ai_485380015_18592526323019724_7667639052121967718_n_1080.jpg

ទោះជាយ៉ាងណា Selena បញ្ជាក់ថានាងបានរកឃើញសន្តិភាពហើយ លែងខ្វល់នឹងភ្នែកអ្នកដទៃទៀតហើយ។ នាងបាននិយាយថា នាងនៅតែអានមតិមួយចំនួនពីមួយពេលទៅមួយ ប៉ុន្តែភាគច្រើនមិនអើពើ ហើយទូរសព្ទរបស់នាងក៏លែងមានកម្មវិធីទៀតហើយ។ Selena បានបន្ថែមថា «ខ្ញុំមិនស្អប់ប្រព័ន្ធផ្សព្វផ្សាយសង្គមទេ ប៉ុន្តែខ្ញុំយល់ពីថាមពល និងភាពស្មុគស្មាញរបស់វា»៕

សត្វពស់ ៤ ប្រភេទដែលធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក!

0

កាលពីមុនពិភពលោករបស់យើងធ្លាប់ត្រូវបានគ្រប់គ្រងដោយសត្វពស់ ដែលមានទំហំធំជាងមនុស្សទៅទៀត ហើយពួកវាគឺជាសត្វយក្សសម័យបុរេប្រវត្តិដ៏ពិតប្រាកដ។ ពស់ គឺជាពពួកសត្វល្មូនដែលភាគច្រើនមានពិស អាចបង្កគ្រោះថ្នាក់ទៅដល់មនុស្សបានយ៉ាងងាយ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាមានការខ្លាចរអានឹងប្រភេទសត្វនេះណាស់។ ដូច្នេះហើយតើលោកអ្នកដឹងទេថា ពស់ណាខ្លះដែលមានទំហំធំជាងគេនៅលើពិភពលោក?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4pzubvAh7yKynC88grko6OjheoOJomyNCSIuWlQWH6LEG3rPR1ExX8TqjX6iAsPpqn7YL0TaO6NPB26dIbhan6hFCzT9AfgJjGZ9TCWgIfz48ekERnUqkDqvjL8LTwRyGYVxweVjiEadri4EpaVv7em2jRDSRXfjcFYr5Z4SnQR9EsP9ZRfY47KuDVMIH/s1600/image_2025-03-29_13-20-31.png
យោងតាមការចុះផ្សាយរបស់គេហទំព័របរទេស IFL Science បានឱ្យដឹងថា ពស់ខាងក្រោមនេះគឺជាពស់ដែលធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក៖

១.Titanoboa៖ គឺជាពស់ថ្លាន់ដែលមានដើមកំណើតនៅអាមេរិកខាងត្បូង ហើយវាមានអាយុកាលប្រហែល ៦០ លានឆ្នាំ បន្ទាប់ពីសត្វដាយណូស័របានផុតពូជ។ ពស់នេះមានប្រវែង ១៣ ទៅ ១៤ ម៉ែត្រ ជាមួយទម្ងន់ ១.១ ទៅ ១.៣ តោន ជាសត្វដែលធំជាងគេបំផុតនៅលើភពផែនដីកាលពីអតីតកាល ទោះជាយ៉ាងណាបច្ចុប្បន្នពស់ប្រភេទនេះបានផុតពូជហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPS522bdCnaaraEcdwYA1w-Ch7T6QS9F-NPML43nxws4BCKSfWszKHFhJAQX-Z4WEbCmmnk5Mgj3ykOiYRyMbF7IhDjE2Cxbvz2TpW98F_mPhzctieOyEONB98lkk-qKuijY7xRdvAygI57Hv_CTLFTHT7PMSzo3Js3InXJbT3CnaNMTwT6DRczvNdtceh/s1280/photo_2025-03-28_14-20-09.jpg

២.Palaeophis colossaeus៖ គឺជាពស់សមុទ្របុរាណដែលគ្របដណ្តប់ភាគច្រើននៃអាហ្វ្រិកខាងជើងកាលពីជាង ៥០ លានឆ្នាំមុន។ ដោយវាមានប្រវែង ១២ ម៉ែត្រ និងទម្ងន់ប្រហែល ១ តោន ពស់នេះត្រូវបានគេជឿថារស់នៅក្នុងទន្លេធំៗ ឬមហាសមុទ្រធំៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrEzrhr_Fan0SYm-JXX7I7DZftrOhHJP1boHKScg8pwmukFjnnHWivtUnW0vr9PW8zQ2cV_IovitFnOul_btqSjMi8M8lN1_nktkkSxPkbvzYb9R-R6JWnrf6BZfe11MUZ9YpE0yeSOkNF_e__dy7t0_QwcPD5AHjMyrTkUvI5Gm7oIriLNI3VGyXI6ZVf/s1280/photo_2025-03-28_14-20-16.jpg

៣.Gigantophis Garstini៖ Gigarstini គឺជាសត្វពស់ចម្លែកដ៏ធំមួយដែលរស់នៅប្រហែល ៤០ លានឆ្នាំមុន។ អ្នកស្រាវជ្រាវបានប៉ាន់ស្មានថាវាមានប្រវែងរាងកាយពី ៧ ទៅ ១០ ម៉ែត្រ ហើយវាមានទំនាក់ទំនងជាមួយពស់យក្សផុតពូជមួយទៀតគឺ Madtsoia នៅក្នុងប្រទេសឥណ្ឌា ដែលបង្ហាញថាពស់យក្សនេះធ្លាប់ត្រូវបានគេរកឃើញយ៉ាងទូលំទូលាយនៅទូទាំងអាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigfNbgdxpAUSFKv-BYlQQ5KGzi2KSCoC_6tjFRa6zhyphenhyphenfM4bVaDnlNZxr6Vw0PVuzjBeQKrWcb3EaTg9Y0WHkWzsj7m67kxMpFqa-dT4T0uJDilpGZAdkGGyTJJM2YZZv5I-v3K-7Pvy8lyVgJwUV6KxFsJpZFmtH0RRpY0WbVUeSpJVnIr7EUeEYRTNNc5/s600/photo_2025-03-28_14-20-23.jpg

៤.Anacondas៖ យោងតាមសួនសត្វជាតិ និងវិទ្យាស្ថាន Smithsonian Institute of Conservation Biology បានឱ្យដឹងថា បច្ចុប្បន្នពស់ថ្លាន់ Anacondas គឺជាពស់ដែលធំជាងគេនៅលើពិភពលោក ដោយវាត្រូវបានគេប្រទះឃើញភាគច្រើននៅក្នុងព្រៃអាម៉ាហ្សូន ជាមួយប្រវែង ៩ ម៉ែត្រ និងមានទម្ងន់ ៣៩៩ គីឡូក្រាម ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC5AZFMexFHK6QXPrjH_WbDbZ5SI_D5xliuXIkqQZ8BCTz-1veoHeYW_a_oHpbO6ognyJrQOknyBl1J8hyphenhyphens4ECyZJLL0g6uKBa_QZug5QQKkxU6rllMDeyH2M2Bj9EDBaNruvUuRpImldITHwGRJTNHC2HM-9jRE2-ntlAQGrT4xa6xg6fJk0eoo9c2tiG/s1280/photo_2025-03-28_14-20-28.jpg

មុនសម្រេចចិត្តទិញរថយន្តជជុះ គួរពិនិត្យចំណុចទាំង ៥ នេះសិន ដើម្បីជៀសវាងការស្តាយក្រោយ!

0

ប្រសិនបើលោកអ្នកមានបំណងចង់ទិញរថយន្តមួយទឹក ឬរថយន្តជជុះ ដែលជួយសន្សំសំចៃខ្ពស់ ដោយមិនចង់ទិញទៅខុស អ្នកចាំបាច់ត្រូវមើលពីសភាពម៉ាស៊ីន ជើងក្រោម ទឹកថ្នាំ និងឆែកមើលថាតើជារថយន្តកាត់ត ពីរបីកំណាត់ឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcKEXUqcMeVCv7q4laDp58EowvP5OXvaQCmPjrZ2uUb5FoBbdaeLNQ9-0wZfvHCVUY1ffJUcsLtMThN_ZtjJdk_gVl9TOib5EgDwI6bg5BrBFZ9DJC7bYewa_d_xv2H0_FyN0SuC4F7c9xdBDCQrPXYRH54GQKI37OMwLJQ_1hz9Ahg6yEgmLmVXasOrWo/s660/image_2025-03-29_13-16-48%20(2).png

ការទិញរថយន្តដំបូងក្នុងជីវិតរបស់អ្នកគឺជាបញ្ហាប្រឈមមួយ ដូច្នេះប្រសិនបើរថយន្តជជុះមានចំណុច ៥ នេះអ្នកត្រូវតែជៀសវាង និងមិនគួរទិញឡើយកុំឱ្យខាតលុយ ដែលចំណុចនោះរួមមាន៖

១.រថយន្តដែលលេងពណ៌៖ រថយន្តប្រើហើយដែលត្រូវបានលាបពណ៌ទាំងអស់ ឬផ្លាស់ប្តូរពណ៌ដើមរបសរថយន្ត គឺភាគច្រើនមានស្នាមឆ្កូត និងស្នាមប្រឡាក់តូចៗជាច្រើនកន្លែង ដោយសារតែរថយន្តមួយទឹកនេះបានឆ្លងកាត់ការបុកខ្លាំង ឬក្រឡាប់រហូតដល់ត្រូវលាបពណ៌រថយន្តទាំងមូល ទោះបីជាវាមានតម្លៃថោកប៉ុណ្ណាក៏ដោយ ក៏អ្នកមិនគួរទិញនិងត្រូវជៀសវាងបញ្ហានេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnC88h1dX8yjrMLTS6SCFyLE5JBJeOTMpfDgI87MIUfYnO1MA4SpkRtIBoZsYukmDeTO9j8C6U_7TUWgZx0kl_DRTmLfX_pGaA97DoZrnc00OQGMgz35iuKm-DXaNx9pvRodSXCY6k3CbdZK29WKd_1-p7gfHvZZg_qkxarJgIvvxEJfeSMFj3P7GXSjlq/s1400/image_2025-03-29_13-16-48.png

២.រថយន្តធ្លាប់ផ្លាស់ប្តូរគ្រឿងម៉ាស៊ីន៖ នៅក្នុងករណីនៃការទិញរថយន្តជជុះជាលើកដំបូង ជៀសវាងរថយន្តដែលបានផ្លាស់ប្តូរគ្រឿងម៉ាស៊ីន ព្រោះភាគច្រើនម្ចាស់ដើមប្រើរហូតដល់មានស្នាមជាំ និងកង្វះការថែទាំត្រឹមត្រូវ ដូច្នេះឡានបែបនេះមិនគួរប្រើទៀតទេ ដោយសារតែផលវិបាកអាចកើតឡើងនៅពេលក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg19IAqiAhcSEnibmZNPXgrigL6x88gy2TpQrVtpnHv9WV4Slr7zoOXF1-WkV9iCsb_5k2idLaQYOMQyuKKE6YNYIKpIe0Uvcx9Rdv9jeVw3miuFoTh98zgJoWrnXuyvNgfjlE5PYeUVF3uEIf_tOImnTDGfGMEsloBV-ik1f57m_8Iwcrr60cEkOmrVtdf/s960/image_2025-03-29_13-16-49%20(2).png

៣.រថយន្តដែលមានជម្រើសច្រើនពេក៖ ជាការពិតណាស់ រថយន្តមានជម្រើសច្រើន វានឹងផ្តល់ភាពងាយស្រួលកាន់តែប្រសើរ ប៉ុន្តែទោះជាយ៉ាងណា ប្រសិនបើដល់ពេលជួសជុលវា? អ្នកក៏នឹងត្រូវប្រឈមមុខនឹងវិក័យប័ត្រជួសជុលថ្លៃជាងគេផងដែរ ឧទាហរណ៍ ជាមួយនឹងកៅអីអគ្គិសនីដ៏ប្រណិត ដែលអាចបណ្តាលឱ្យខូចខាតដល់ប្រអប់លេខ និងម៉ូទ័រនាពេលអនាគតជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4dIMwKTDEqRE2qfB1mgj7L8p9rC-Fl3GmKjGrjXaBecIVDJCDzopJeKrJJya0HHxe82qL6gGrPile0vNaw9ZtJ2gvi3MtM3IlplWjfWdfFzO6IHInruGbWGmj8Bbet_BXq6lsFFH1Y6pT__AvRPfC4envM5OS5vC8hScfwwQmf-KKoaIEyEKaGlKOd9Bk/s970/image_2025-03-29_13-16-49.png

៤.រថយន្តមិនពេញនិយម៖ ប្រសិនបើអ្នកទិញរថយន្តជជុះដំបូង យល់ល្អអ្នកគួរទិញរថយន្តទាន់សម័យបន្តិច ព្រោះវាអាចជាការល្អប្រសើរក្នុងការជ្រើសរើសរថយន្តទីផ្សារពេញនិយមដោយសារវាមានគ្រឿងបន្លាស់គ្រប់គ្រាន់ងាយស្រួលជួសជុល និងអាចលក់បន្តទៀតបាន។ ទោះជាយ៉ាងណា ប្រសិនបើអ្នកទិញរថយន្តហួសសម័យ អ្នកត្រូវប្រឈមនឹងបញ្ហាពិបាករកគ្រឿងបន្លាស់ ជួសជុលថ្លៃ និងហាងជួសជុលមិនបានគ្រប់ជ្រុងជ្រោយ ព្រោះអ្នកបច្ចេកទេសមិនសូវជំនាញ ដោយគ្រឿងបន្លាស់ខ្លះអាចត្រូវរង់ចាំបញ្ជាទិញពីបរទេសច្រើនខែ ដែលនេះជាហេតុធ្វើឱ្យខ្ជះខ្ជាយពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC4QVjvtkSxrzdIVt9FWi2iW_7aObIOilCPlWA0WTNsnKUqSyDTUbcBSbAyiMsIHU4CBf6Pg0wBow0MiRVBCRijjZOhSIV6tAg4JgBpwUDl6m1njygIIecKCblaV-DNLKnx__bgQ3w9fPFY9xXRuKq596OAJL5MSCC53Lmex437vL7EFBEGJiOq0kdfhOf/s2215/image_2025-03-29_13-16-50.png

៥.រថយន្តដែលមានម៉ាស៊ីនធំ៖ ថ្វីត្បិតតែតម្លៃរថយន្តប្រើរួច ផ្តល់ភាពងាយស្រួលសម្រាប់អ្នកទិញក្នុងការធ្វើជាម្ចាស់រថយន្តម៉ូដែលធំក៏ដោយ ប៉ុន្តែប្រសិនបើអ្នកទិញវាជាឡានដំបូងរបស់អ្នកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ អ្នកគួរតែជ្រើសរើសឡានដែលប្រើម៉ាស៊ីនតូចចាប់ពី ១.៥ លីត្រឡើងទៅ ឬអតិបរមាមិនគួរលើសពី ១.៨ លីត្រទេ ព្រោះម៉ាស៊ីនធំប្រេងកាន់តែច្រើនត្រូវបានខ្ជះខ្ជាយ។ ជាពិសេសរថយន្តដែលមានម៉ាស៊ីន ៦ ស៊ីឡាំង គួរចៀសវាងប្រសិនបើអ្នកមិនចង់ចំណាយលុយដោយសារតែថ្លៃសាំង ដូច្នេះមានន័យថា រថយន្តដែលមានម៉ាស៊ីនធំស៊ីសាំងខ្លាំងជាងរថយន្តដែលមានម៉ាស៊ីនតូច៕

តើគ្រោះរញ្ជួយដីកើតឡើងដោយសារអ្វី? មកដឹងពីមូលហេតុដែលនាំឱ្យមានគ្រោះរញ្ជួយដី និងវិធីការពារ!

0

គ្រោះរញ្ជួយដីច្រើនកើតឡើងជាញឹកញាប់នៅទូទាំងពិភពលោកតែម្តង ជាក់ស្តែងកាលពីពេលថ្មីៗនេះទីក្រុងបាងកករបស់ប្រទេសថៃ គឺមានការរញ្ជួយដីយ៉ាងខ្លាំងកម្រិត ៧.៣ រិចទ័រ ដែលបណ្តាលឱ្យអាគារនានា និងផ្ទះសម្បែងពលរដ្ធដួលរលំ និងបាក់ខ្ទិចខ្ទី ជាហេតុបង្កឱ្យមានភាពចលាចលទូទាំងប្រទេស។ ខណៈប្រទេសជិតផ្សេងទៀតក៏រងគ្រោះរញ្ជួយដីធ្ងន់ធ្ងរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTqN_wNYNoKPiYcyCE8hnqpxQB0TT2WqOM9VRSuLU9CmJNwu63gAZcoCn2wBSl7SROyV2i5T2y18IR0rLtMWUMEte9iCVYoHhg0tmZ_2MD6NoiiUX0nvEFCaTKPg3pwu52Wup7nqzeqLvRKWZmYoJJK0C1Opz3tDYZz2_28b3dnphNyMpRwjyCnvh4f1DS/s675/image_2025-03-29_13-11-29.png

ដូច្នេះហើយតើលោកអ្នកដឹងទេថា មូលហេតុអ្វីដែលនាំឱ្យមានគ្រោះរញ្ជួយដីកើតឡើងបែបនេះ? យោងតាមគេហទំព័របរទេសជាច្រើនបានចុះផ្សាយថា មូលហេតុទូទៅដែលបណ្តាលឱ្យមានគ្រោះរញ្ជួយដី គឺដោយសារកម្លាំងធ្វើឱ្យផ្លាកតិចតូនិចមានចលនាដូចជា រុញ ទាញ និងកកិតគ្នា បណ្តាលឱ្យផ្លាកតិចតូនិកខូចទ្រង់ទ្រាយក្នុងការទប់ទល់និងកម្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXISrSy7IGDEvyG7oIvIK_sRWBIkiRuhCYpeGT-5LJDz-Ct1Y7j3ZzqrQTHI7vVmIZx97SgzjpFS4JAZn3TixSpqniEA9hxY_5P9f7xqs2WB19sizWnqu7dnc_nBruQFB9_rEjIauuXzrGq0p5RptrlsB-8I2cJLjej4rGGVGtJJcl74p7dTWDD5RTLO5v/s2400/image_2025-03-29_13-11-29%20(2).png

មានន័យថា គ្រោះរញ្ជួយដីកើតឡើងដោយសារចលនាផ្ទៃនៃផែនដី នៅពេលផ្ទៃផែនដីប្រេះ និងរងសម្ពាធ សម្ពាធទាំងនោះនឹងមិនអាចទប់ទល់បានទៀត ហើយវាក៏បញ្ចេញឱ្យផ្ទុះក្នុងទម្រង់រញ្ជួយដីតែម្តង។ ដូច្នេះសរុបមកហេតុផលដែលនាំឱ្យមានគ្រោះរញ្ជួយដីគឺពាក់ព័ន្ធនឹងចលនាផ្ទៃផែនដី រួមទាំងការបែកឆេះនៃបន្ទះថ្មនៅក្រោមដី កត្តាធម្មជាតិ និងសកម្មភាពមនុស្សដូចជា ការជីករ៉ែ ជីកប្រេងជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9sX7ymqB5Iv8uSbj7uRmgiQN7HwT-bIB6UT1bzdqDu4XjgYndq57aril0CqncEOD5IIklThx1GlaNcDadtqJrNWAguCK89_rcWkZe3NzbRh0pk_np1S7Jj_k5P6a92PmXIkGlG3F6Kc7TD4dFGUplxQiw9WqpOtYBpkLIqpNVz_dhBY-wG2TCU5rI1xjx/s1280/image_2025-03-29_13-11-27.png
វិធីការពារខ្លួនពីគ្រោះរញ្ជួយដីរួមមាន៖ ត្រូវក្រាប ឬផ្កាប់មុខចុះក្រោមនៅកណ្តាលបន្ទប់ ឬក្បែរជញ្ជាំង និងមួយទៀតបើកំពុងស្ថិតនៅក្នុងរថយន្តលើផ្លូវគួរតែបញ្ឈប់រថយន្តហើយកុំចាកចេញពីរថយន្តជាដើម។ ប្រសិនបើអ្នកស្ថិតនៅខាងក្រៅអគាររកកន្លែងចំហ ឬធំទូលាយបំផុត ព្រោះអគារឬខ្សែភ្លើងដែលបាក់ស្រុតចុះមកនឹងមិនធ្លាក់ត្រូវអ្នកឡើយ។ ប្រសិនបើអ្នកស្ថិតនៅលើស្ពាន ឬជណ្តើរថ្មើរជើងសូមចាកចេញជាបន្ទាន់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibkzJ5u7Omvl-XlwqsW2GqeQwX4bhuDyimQt0EQcIp4kphqsKMNSpHKAcgAhPcdJtyGdmdj1q5pragj9g85YcL4dOWcPf-TtD29TTPDESOPk2_K37fuJgu4wP99XWvLlnT7LkKVr2AVKuUahtvsTQP-Liaj4irEbfA9tDV7VmD-ydjF9xaC6kBx6hXlqqE/s2400/image_2025-03-29_13-11-27%20(2).png

ភ្ញាក់ផ្អើល! សង្ស័យមានករណីប្លន់រថយន្តលើផ្លូវល្បឿនលឿន

0

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ សមត្ថកិច្ចស្រុកអង្គស្នួល បានធ្វើការប្រមាញ់ដេញឃាត់ខ្លួនជនសង្ស័យក្នុងករណីប្លន់រថយន្តលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

តាមរយៈវីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញសង្គម គេឃើមានការដេញមនុស្សចុះពីលើរថយន្ត និងមានការប្រតាប្រតំគ្នារវាងជនសង្ស័យ និងម្ចាស់រថយន្ត តែមិនបានបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ។

ជុំវិញករណីនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយ ដោយដាក់ការសង្ស័យជាករណីករណីប្លន់រថយន្ត តែយ៉ាងណាមិញទៀតនោះ មានតែរងចាំការសាកសួរចម្លើយពីកងកម្លាំងស្រុកអង្គស្នូលតែប៉ុណ្ណោះ៕

រដ្ឋាភិបាលមីយ៉ាន់ម៉ាប្រកាសអាសន្ន និងអំពាវនាវសុំជំនួយមនុស្សធម៌ក្រោយកើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរនៅទីក្រុង Mandalay

0

ប្រទេសមីយ៉ាន់ម៉ា ៖ សារព័ត៌មានបរទេសរាយការណ៍ថា គ្រោះរញ្ជួយដីនៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានបណ្តាលឱ្យពលរដ្ឋមីយ៉ាន់ម៉ាស្លា.ប់ រហូតដល់១៤៤នាក់ និងរងរបួសចំនួន៧៣០នាក់ ។ វាជារញ្ជួយដីមានកម្លាំងខ្លាំងក្លាបំផុតនៅមីយ៉ាន់ម៉ា ដែលញ័ររង្គើដល់តំបន់ជាច្រើននៅប្រទេសថៃ និងប្រទេសមួយចំនួនទៀត ដែលធ្វើឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាប្រកាសអាសន្ន និងអំពាវនាវសុំជំនួយមនុស្សធម៌ពីអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZZEDhoDCgoQ0iKLhnmhwLP_7oBDSMamqu5jZcQO2syw0dzP5NkDg_q2CnIHHRil7OEbFPgU9oSrT02aN9DWbAndSGcp8E3BY98qMBb3TrnpGit0bRh9iEdqDzXid3988iMAwXdT5mwPYG2XxvPZr2OchhnAvLixAqNObLWEh0RADU0s42PE1KtEzBDvq5/s1280/image_2025-03-29_11-26-09.png

មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ថ្លែងថា ពលរដ្ឋស្លាប់ដោយសារគ្រោះរញ្ជួយដី យ៉ាងហោចណាស់ស្មើនឹង១៤៤នាក់ និងរងរបួសចំនួន៧៣០នាក់ ប៉ុន្តែចំនួនមនុស្សស្លាប់ និងរងរបួស នឹងកើនឡើងបន្ថែមទៀត ។ បច្ចុប្បន្ន មីយ៉ាន់ម៉ាត្រូវឈាមយ៉ាងច្រើនដើម្បីជួយសង្គ្រោះជីវិតពលរដ្ឋរងរបួសធ្ងន់ធ្ងរដោយសាររញ្ជួយដី ។ អគារជាច្រើនកន្លែងដែលជាកន្លែងស្នាក់នៅរបស់មន្ត្រីរាជការ បានបាក់រលំទាំងស្រុង ហើយភ្នាក់ងារសង្គ្រោះបន្ទាន់បានព្យាយាមទាញមនុស្សចេញពីគំនរថ្មបាក់បែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh5QMbF-msB01pvDh3qYEhV-pXF7AkrbzrrDfWjNQzi0MaXpPESwY9ZnBXJGY0G9GToJqYWmZAR9g-JfDC8-nMoS85MAC013mK7LhVT7Xlmjwe0Zvg4gwW8OUr3MDFrIcDC77jw8owUKZP71AXufnJH7WENbfZ5TodLaJaEgBlUaqMcmCjAaV8mrZo88Vr/s2560/image_2025-03-29_11-26-10.png
គ្រោះរញ្ជួយដីយ៉ាងខ្លាំងក្លានៅទីក្រុង Mandalay បានធ្វើឱ្យស្រុតផ្លូវធ្វើដំណើរ, ខូចខាតផ្លូវល្បឿនលឿន, បាក់ស្ពាន និងបាក់ទំនប់ទឹក ។ នៅតំបន់សាកាយ (Sagiang) ដែលស្ថិតនៅភាគនិរតីទីក្រុង Mandalay គឺស្ពានមួយកន្លែងដែលមានអាយុប្រមាណ៩០ឆ្នាំ បានបាក់រលំ រួមទាំងផ្លូវធ្វើដំណើរដែលតភ្ជាប់រវាងទីក្រុង Mandalay និងទីក្រុង Yangon ក៏ខូចខាតដែរ ។ ភ្នាក់ងារសង្គ្រោះបន្ទាន់ពិបាកជួយសង្គ្រោះជនរងគ្រោះ ស្របពេលស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ាពុំទាន់ស្ងប់ស្ងាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVh5MB8hzJDJlHbN1QmBxldRFA2Y_acFJRcBNsRuy-p0Lak-bomHD5U8BXTbPO8YpAhCcS9nH0LrfBy5KfoHZCepUGl34OoOluq85wItosOwHMdmEnDlKXP9IZmBqPgrlXiLSkC-zTw-THOLKs65933gSNj1WV8ylkdZLXfHhgCUSms2fLWDY69BHjbjTx/s1300/image_2025-03-29_11-26-12.png

បើតាមសេចក្តីរាយការណ៍បន្ថែម គឺអគារជាច្រើនកន្លែង ព្រមទាំងអគារក្នុងវត្ត Ma Soe Yane ដែលជាវត្តធំបំផុតបានបាក់រលំ ហើយព្រះរាជវាំងចាស់ក៏ខូចខាតដែរ ។ អង្គការសប្បុរសធម៌ Christian Aid ឱ្យដឹងថា គ្រោះរញ្ជួយដីបានបំផ្លាញទំនប់ទឹកបណ្តាលឱ្យទឹកហូរលិចតំបន់ទំនាបនៅក្បែរនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8UgePkSW8Fjf9ZIS2zJQXe4tDDASpUMaYsQN_QvUnhwEReYYK6kmHIZ7idc9DWhLS9cRx5WbL8pKn3I6TdDAe5c4DSm-WH4NWqlEY9fD2SceGlk9sWuHINsRN8pThF2sOW26u4ZxIc8h5Utu6uCgq4ZUPt2Ohymfuif2ZytJ8elQs8f8wyb9ws-Is_b0t/s1280/image_2025-03-29_11-26-13.png

គ្រោះរញ្ជួយដីកម្រិត៧.៧រិចទ័រ ដែលមានចំណុចកណ្តាលនៅទីក្រុងសាកាយ ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា បានបណ្តាលឱ្យមីយ៉ាន់ម៉ាខូចខាតយ៉ាងធ្ងន់ធ្ងរ ដូចជា ៖ អគារធំៗបាក់រលំ ផ្លូវធ្វើដំណើរមានស្នាមប្រេះ បាក់ស្ពាន បំផ្លាញវត្ត និងចេតិយ ព្រមទាំងសម្លាប់មនុស្សជាង១០០នាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី២៨ ខែមីនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO7xXJcvgR2ehievKF8Pzj6kv8R7DU-zZ5p245Csj33kF_r4vUqATLWBYQYsRWfTszmjnDpY3Lvv3rr3edwhjpKSv9N068CkyMAOr4bv7Z-NZyzUfF6eNNq_tKkEHzVx0fHFBDI_Vwq5Fz8lCfwrZ_t0y62NFYGYMuMaRSgJgbPoRYTTruzBhdKixeXMVg/s1280/image_2025-03-29_11-26-14.png

ភ្នាក់ងារសង្គ្រោះបន្ទាន់សន្និដ្ឋានថា ចំនួនមនុស្សស្លាប់ និងរងរបួស នឹងកើនឡើងខ្ពស់បន្ថែមទៀត ហើយទីក្រុងខូចខាតដោយសារគ្រោះរញ្ជួយដីធ្ងន់ធ្ងរបំផុត គឺទីក្រុង Mandalay និងទីក្រុង Naypyidaw ។ វាជាគ្រោះរញ្ជួយដីធ្ងន់ធ្ងរដែលបានកើតឡើងនៅមីយ៉ាន់ម៉ា តាំងពីឆ្នាំ១៩៤៦ ហើយមានកម្លាំងខ្លាំងបំផុតនាពេលបច្ចុប្បន្ន ។ កាលពីឆ្នាំ១៩៤៦ មីយ៉ាន់ម៉ាធ្លាប់កើតគ្រោះរញ្ជួយដី កម្រិត៧.៧រិចទ័រ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGQHkbuqO8H85BLZhG4Xw7OWLnkZkSbpap7E4vzR-sR6b4YSw7UdpvxrzOKtsZCSbnMIWqR_VGQK0DAYcO9l4ZhyphenhyphenAz6p5gn1IGM6jpL6WK_SZZPzWvAI3s6vzfr6XDJGtzGedQKvTn-JEMihBDtWxHdFT4dLNtpxqmKPqnoFsGtuyJFYm00KLTxFhhW7F2/s1200/image_2025-03-29_11-26-09%20(2).png

កងទ័ពបានដណ្តើមអំណាចពីរដ្ឋាភិបាលមីយ៉ាន់ម៉ា កាលពីឆ្នាំ២០២១ ដែលធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាពិបាកទទួលបានព័ត៌មានពីគ្រោះរញ្ជួយដី ។ ពលរដ្ឋមីយ៉ាន់ម៉ារស់នៅក្នុងទីក្រុងធំៗរត់ចេញពីអគារ និងលំនៅឋានភ្លាមៗយ៉ាងឆាប់រហ័សក្រោយពីមានការញ័ររង្គើខ្លាំង ។ ក្រោយកើតគ្រោះរញ្ជួយដីយ៉ាងខ្លាំងក្លា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសស្ថានការណ៍អាសន្នក្នុងតំបន់ចំនួន៦ និងអំពាវនាវសុំជំនួយមនុស្សធម៌ពីប្រទេសនានា ៕

ថៃរាយការណ៍ពីចំនួនមនុស្សស្លា.ប់ រងរបួស និងបាត់ខ្លួនជាង១០០នាក់ ដោយសារគ្រោះរញ្ជួយដីនៅទីក្រុងបាងកក

0

ប្រទេសថៃ ៖ មជ្ឈមណ្ឌលហេតុការណ៍ប្រចាំទីក្រុងបាងកក ប្រទេសថៃ ឱ្យដឹងថា គ្រោះរញ្ជួយដីកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងបាងកក បានបណ្តាលឱ្យមនុស្សស្លា.ប់ ចំនួន១០នាក់ រងរបួស១៦នាក់ និងបាត់ខ្លួនរហូតដល់១០១នាក់ ។ បើតាមការប្រកាសរបស់ភ្នាក់ងារឧតុនិយមថៃ គឺនាថ្ងៃដដែល មានគ្រោះរញ្ជួយដីធ្ងន់ធ្ងរកើតឡើងនៅចំណុចកណ្តាលប្រទេសមីយ៉ាន់ម៉ា ស្មើកម្រិត៨.២រិចទ័រ ជម្រៅ១០គីឡូម៉ែត្រ ដែលបណ្តាលឱ្យញ័ររង្គើដល់តំបន់ជាច្រើនរបស់ថៃ ជាពិសេស ទីក្រុងបាងកក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho4ZO7UlmxAgypucyQfWHFQdAR3Kdhuqm_m6L7wEF6LjG2kia-upH8n1QkwN69OBPpxMefaa_9BRlK0pA9BUBwRkjUubRLwC7A-VraApmPuAOPbU2z5TqPSjZWDc3ukqAnIqTHOf_kHU7HHfwFyirL-2m1yupC-ut5s8dt2fWXcUsJpVu5pUeQe_QRtC3Z/s1880/image_2025-03-29_08-24-41.png

អគារជាច្រើនកន្លែងនៅទីក្រុងបាងកក បានបាក់រលំ ដូចជា ៖ អគារការិយាល័យពិនិត្យប្រាក់គ្រោះរញ្ជួយដី ដែលកំពុងសាងសង់ពុំទាន់រួចរាល់ បានបាក់រលំទាំងស្រុងបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ដោយសារជាប់នៅក្រោមគំនរថ្មបាក់បែក ។ អាជ្ញាធរ និងភ្នាក់ងារសង្គ្រោះបន្ទាន់បានធ្វើការយ៉ាងសស្រាក់សស្រាំប្រណាំងនឹងពេលវេលាដើម្បីជួយសង្គ្រោះជីវិតមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimYMWrTZanFWqEBiAtJJI21Cc70osvGes-LnqXwzRKDEYaO0Iu25t66n5-q2gsACxLGUcmGNcskp4o9rpasgwVrAP0mQrrJZCzUyE4hhVrH7zQVJjxXE9WwSmIpS9tKvsHS-wl_rrDjB6m4gI23IiZeNoO4J4T2Up91W4lNi-6giX3bNkNQXR7TUd2uhkl/s830/image_2025-03-29_10-57-22%20(3).png

នៅថ្ងៃទី២៨ ខែមីនា មជ្ឈមណ្ឌលហេតុការណ៍ប្រចាំទីក្រុងបាងកក រាយការណ៍ថា គ្រោះរញ្ជួយដីនៅទីក្រុងបាងកក បានបណ្តាលឱ្យមនុស្សស្លាប់១០នាក់ រងរបួស១៦នាក់ និងបាត់ខ្លួន១០១នាក់ ។ រីឯតំបន់រងគ្រោះខ្លាំងដោយសារគ្រោះរញ្ជួយដី គឺជាអគារកំពុងសាងសង់ ចំនួន៣កន្លែង គឺនៅតំបន់ឌិនឌែង, តំបន់បាងស៊ឺ និងតំបន់ចាក់តុចាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaKpzmHAt8DvbPIwQAxeQBgER6sNaEBhlFL0A5Ctvc-8wBlZLIZ9MFn5F-ZYl22-kL-ZoZtKO2r9pn8FKTaiIwMssjJjhowc8HuMWc0Vg68kIyC6A-4cSB2iCYd5cxVjxXHN3OWP8f2uZWnsCqmcpymfAxOQV4rRUodld2oZzfatA34poL0sZTGoQJZg6O/s1200/image_2025-03-29_10-57-22.png

អភិបាលក្រុងបាងកក លោក ឆ័យឆាតិ សិទ្ធីផាន់ បានបញ្ជាឱ្យបើកទីធ្លាសួនច្បារសាធារណៈនៅទីក្រុងបាងកក រយៈពេល២៤ម៉ោង ដើម្បីឱ្យពលរដ្ឋបោះតង់សម្រាកបណ្តោះអាសន្ន ពីព្រោះពួកគេពុំអាចត្រឡប់ទៅស្នាក់នៅក្នុងអគារ ដោយសារស្ទះចរាចរណ៍ខ្លាំងក្រោយកើតគ្រោះរញ្ជួយដី ។ ក្រៅពីនេះ អាជ្ញាធរក្រុងបាងកក បានរៀបចំរថយន្តចែកទឹកបរិសុទ្ធ និងដាក់បន្ទប់ទឹកនៅទីសាធារណៈសម្រាប់ឱ្យពលរដ្ឋប្រើប្រាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9CSTgT1HezX0Ff_PQCdJt9FTF5Wh-iFe7tg3rK8Uvah03ZM0Je4FZsEclbcCFH2FcJDPAUCIaQjBNc7gwhyphenhyphenJbERxPe8srebjw9TM69nRMLL5wcl7JQVgojXaxX2yMf7F2dxvC3OkS146070wyQaJs9RkRcAchcnlIUQzTLq5P8GcJ7ZKjH3MJ84EFDf1R/s750/image_2025-03-29_10-57-23%20(2).png
អភិបាលក្រុងបាងកក បានប្រកាសដំណឹងកាលពីថ្ងៃទី២៨ ខែមីនា ថា មានគ្រោះរញ្ជួយដីកម្រិត៧.៤រិចទ័រ នៅក្បែរទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅឆ្ងាយពីស្រុកបាងម៉ាកផា ខេត្តមេហុងស៊ន ប្រទេសថៃ ប្រមាណ៣២៦គីឡូម៉ែត្រ ដែលធ្វើឱ្យតំបន់ជាច្រើនរបស់ថៃញ័ររង្គើ ជាពិសេស ទីក្រុងបាងកក ។ ហេតុនេះ អភិបាលក្រុងបាងកក បានប្រកាសដាក់ទីក្រុងបាងកកជាតំបន់អាសន្ន និងស្នើមន្ត្រីពាក់ព័ន្ធជួយសង្គ្រោះជនរងគ្រោះឱ្យបានឆាប់រហ័ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8EjO2llDwNxlUjiyGDl3uEStyZgYiUcvFkC0-5fAJBNVT1YkfFWP3SxfQkpbwIzU27ZlC7ED9W8hLq-iQWopxByBzqKA9DAxSE5ewwaKPswENapPYLsT9oCYGzji9c_Ij2Fn6L7eTg3Q6qolaD0m4Hk0PgBy6IL3Jx9rwGKpIlWHW8It6mmkAKCTa2D0G/s1750/image_2025-03-29_10-57-23.png
គួរបញ្ជាក់ថា អគារបាក់រលំទាំងស្រុងនៅតំបន់ចាក់តុចាក់ ដោយសារគ្រោះរញ្ជួយដី គឺជាអគារការិយាល័យពិនិត្យប្រាក់គ្រោះរញ្ជួយដី ដែលសាងសង់លើផ្ទៃដីជាង១០រ៉ៃ (ឬជាង១ហិកតា) នៅតាមបណ្តោយផ្លូវកំផែងពេជ្រ២ ដែលគណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិកាជាង២,៥៦០លានបាត សម្រាប់សាងសង់អគារការិយាល័យពិនិត្យប្រាក់គ្រោះរញ្ជួយដី កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ។ អគារការិយាល័យពិនិត្យប្រាក់គ្រោះរញ្ជួយដីនេះសាងសង់ពុំទាន់រួចរាល់ផង ប៉ុន្តែក៏មានហេតុការណ៍រញ្ជួយដីបំផ្លាញអគារមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-tkTRIskqDqfLZYc3NYIIodJDZwkqzCKyYHHCTXFAGKTNWFhH3LqWVZgH-Nkwm3p1pj6or_OofFi0zwif7-1OEim_w9qncqJwRHIz7WusMyBOwCgnPwGkWLY19QZ7UjzP8O2bsPovqGlF7jNqQKlgbatt_lbJU2DWCZHi8_3CG9mUqm4iSRPObsXn_yCB/s1200/image_2025-03-29_10-57-24.png

តាមទិន្នន័យក្រុមហ៊ុនគ្រប់គ្រងការសាងសង់អគារការិយាល័យពិនិត្យប្រាក់គ្រោះរញ្ជួយដី ដែលបាក់រលំទាំងស្រុងនៅតំបន់ចាក់តុចាក់ ឱ្យដឹងថា អគារថ្មីនេះគ្រោងសាងសង់ជាការិយាល័យធ្វើការ កម្ពស់២៩ជាន់, បន្ទប់ប្រជុំ ៣ជាន់ និងចំណតរថយន្ត ៧ជាន់ ។ ក្រោយមក នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុនសាងសង់អគារបញ្ជាក់ថា អគារត្រូវបានសាងសង់ជាង៣៧% ហើយ ៕

ក្រោយបិទទ្វារ៦ឆ្នាំ! ពេលនេះផ្សារទំនើបសុវណ្ណា ប្រែក្លាយជាសកលវិទ្យាល័យ

0

ផ្សារទំនើបសុវណ្ណា ដែលធ្លាប់ជាផ្សារទំនើបដ៏ល្បីមួយនៅកម្ពុជា បានផ្លាស់ប្តូររូបរាងហើយ ក្រោយពីបានបិទទ្វារអស់រយៈពេល៦ឆ្នាំ ចាំតាំងពីឆ្នាំ២០១៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijIzKfX8_pc_Z-kBKnwAmcvWuJPKoU4u9loKrzX8pSm_Ebh-UyPp0p751BLJCja8jO1tJxOYp6LZGXYinHVH92SZTwGzqTQjRJ_JF6qFfZYTdEBCLP0B8inxhhYvil_QkumzYwSzp_0lKDIEa6f_I3n3OI_buPYBfrpGcYcmvctwv-l9QK4mEus4XzNXdQ/s960/image_2025-03-29_10-08-43.png

ដើមឡើយ ការបិទផ្សារទំនើបសុវណ្ណា គ្រាន់តែជាការបិទបណ្តោះអាសន្ន ដើម្បីដំណើរការនៃការជួសជុល និងការអភិវឌ្ឍឡើងវិញ ក៏ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ បានផ្ទុះឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc3T04JpXOBzA-4awoevjtuIyv5SuVVE2ELZRTx3gZ0CCJ47OTby3r1bbiTHrIv3J1wXj2ENxWO6S_oOHilK4eaWfL0tbG_SioIOKe_PoAIblv1ryxcgm-hfqs6BEGqT96wLSHB4S4qh2aAEyp_jVylVlMisdtKE5TeI0G2ZNxfycGqPYzavn4aQAzY-RN/s1024/image_2025-03-29_10-08-44%20(3).png
កាលខែឧសភា ឆ្នាំ២០២២នេះ ផ្សារសុវណ្ណា ធ្លាប់ត្រូវបានក្រុមហ៊ុនមានគម្រោងកែលម្អវាឡើងវិញ ប៉ុន្តែដោយសារស្ថានភាពកូវីដ បានធ្វើឱ្យដំណើរការស្ថាបនានេះ ត្រូវបានអូសបន្លាយពន្យាពេលអស់រាប់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgILmsFcWkFDQNXhZuoQ-YwchmUmOjM6vDjAhkw83BdrG05rdkdEr-aL2XRiFPTZJzChLvqIVW8w4T2dy6KfzxQXr1B_D2-sfj-6-_BF6IVjdpSeAC0LtZI7X3n_4wN9gxZarRZy7jWORuB2rrkV0_sBC_ABNneqzp_5ydvwDn30_QUZhgv4jfMd2guTGV0/s960/image_2025-03-29_10-08-45.png

បច្ចុប្បន្នទីតាំងអតីតផ្សារទំនើបនេះ ត្រូវបានផ្លាស់ប្តូរទៅជាសកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជាចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYmVatV8vno6HYYRD0ikJwts72M67vy4bfcPRpXG35kCcw5iG27PrDkXq8wYKowALItlVcW9kkluMkNAXe-M03K6rxvYdfBMbq5T0t3n2DD3rE7mxxan3vLD2M9CIhBZ0PVqcgTsYmd9vDzR46ggok4J59nt8fcYIbYcmEIep-S7WW_5jldEsaSzQbswVy/s2048/image_2025-03-29_10-08-40.png

គួរបញ្ជាក់ថា ផ្សារទំនើបសុវណ្ណា មានទីតាំងស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មានកម្ពស់៥ជាន់ ស្ថិតក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ៕

 

សិស្សឆ្នើម ២រូបមកពីថ្នាក់ពីរភាសា បារាំង-ខ្មែរ នៃវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបងផ្តួលសិស្សវៀតណាមដណ្តើមលេខ១ពីការប្រកួតបញ្ចេញមតិជាសាធារណៈជាភាសាបារាំង

0

បេក្ខជនឆ្នើមទាំង២រូប យុវតី ទី ដាឡែន និង យុវជន ពីរូ សុបញ្ញា មកពីកម្មវិធីថ្នាក់ពីរភាសាបារាំង-ខ្មែរនៃវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង និងតំណាងឱ្យប្រទេសកម្ពុជាទទួលបានចំណាត់លេខ(១)ក្នុងការប្រកួតបញ្ចេញមតិជាសាធារណៈ ជាភាសាបារាំង (Concours d’éloquence)លក្ខណៈអន្តរជាតិនៅវគ្គផ្ដាច់ព្រ័ត្រទល់នឹងក្រុមបេក្ខជនមកពីប្រទេសវៀតណាម ក្នុងក្របខ័ណ្ឌគ្រឹះស្ថានសិក្សាទទួលបានស្លាកសញ្ញាឡាប៊ែលហ្រ្វង់(LabelFrancÉducation)នៅទីក្រុងគួឡាឡាំពួប្រទេសម៉ាឡេស៊ី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCTsPRYeO2wJQXYvB8HAZbZabhyd7ch6ZrH8eLpR7xCjWJbbtQx3yeg0AOLS2_jzNmndPlCd-Y3fTZhLW09shleBWdPok6idJydtc_-BKC4R3ZN9kdTlRZWM4o5UWQRlSP3JuUgG-UsZ9ijNqctrptWmHVmxyT9YCDhTDfAI75vo0z54kVtaYRH1y7S3YC/s1280/photo_2025-03-28_18-31-26%20(3).jpg

កម្មវិធីការប្រកួតបញ្ចេញមតិជាសាធារណៈជាភាសាបារាំង(Concours d’éloquence)នេះធ្វើឡើងដើម្បីអបអរសាទរសប្ដាហ៍នៃភាសាបារាំង ដោយមានការសហការរវាងស្ថានទូតបារាំងប្រចាំកម្ពុជា និងការិយាល័យភាសាបរទេសនៃក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបងដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅក្នុងក្របខ័ណ្ឌនៃកម្មវិធីសិក្សាថ្នាក់ពីរភាសា បារាំង-ខ្មែរ ជីវភាសាបារាំងទី១និងទី២ សាកលវិទ្យាល័យជាតិ បាត់ដំបង និងវិទ្យាស្ថានបារាំងប្រចាំខេត្តបាត់ដំបង។ ក្នុងនោះផងដែរ លោកស្រី Élodie WYNAR អនុព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកភាសាបារាំងនៃស្ថានទូតបារាំងបានអញ្ជើញបើកកម្មវិធី និងធ្វើជាគណៈកម្មការវាយតម្លៃ ជាមួយនឹងការចូលរួមប្រកួតជាច្រើនក្រុមរបស់សិស្សានុសិស្សនៃវិទ្យាល័យព្រះមុនីវង្សក៏សម្រេចជ្រើសរើសបានបេក្ខជននិងបេក្ខនារីឆ្នើមចំនួន២រូបគឺយុវតី ទី ដាឡែន និង យុវជន ពីរូ សុបញ្ញា ត្រូវបានជរើសបន្តជាតំណាងឱ្យប្រទេសកម្ពុជាដើម្បីទៅចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រជាលក្ខណៈអន្តរជាតិនៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqNBrSKnWTmkxaz2HQ5NMB7G5Tj5UTlfyLWCxr-iq3vKJVD3Etc6DnPHo5hPd4wFO1pADzNvCh917uxmU2DxwovJFeQwTRNQ5jL4UzfRXzk3itbNxVNlnzznE-ItM1niK3aLOvXSfN9QuT0FMcgHolv7iB8mpsK42koB4aAjH-dpQ-cPIax4DWhLHuxAUX/s1280/photo_2025-03-28_18-31-26%20(4).jpg
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥កន្លងទៅឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានបញ្ជាក់ផងដែរថា “ភាសាបារាំងក៏ជាឧបករណ៍សម្រាប់ទទួល និងផ្សព្វផ្សាយចំណេះដឹង ការទំនាក់ទំនងរបស់មនុស្សជាតិ ការបើកឱកាសសម្រាប់សកលលោក រួមទាំងការផ្តល់ឱកាសដើម្បីផ្លាស់ប្តូរការគិត ការផ្សព្វផ្សាយ និងការកសាងអនាគតរួមគ្នាប្រកបដោយសាមគ្គីភាព សេរីភាព និងការគោរពគ្នាទៅវិញទៅមក” ក្នុងឱកាសពិធីអបអរសាទរ ទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៥ ក្រោមប្រធានបទ “ខ្ញុំរៀន ដូច្នេះខ្ញុំត្រូវធ្វើ! ការអប់រំកសាងពលរដ្ឋប្រកបដោយមនសិការ និងមានបំណិន ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងពិភពលោក”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVXy9ghZz1iU4E47mBWPTJrOC4B2dFRMoDs363hII5cLm9rK2wPTeEUkIpGux3sqDUyltAORHwa423WFHZoY1fGdGUYb4Itzrtpi23KMk02llwgjibBxxuDhPpA8nSXUEIAfL0xt1fV2-hH12h1TEAJ41CHsdEOQjxbH27ZxjziIerCsW8t4mWmg_Ki9W-/s1280/photo_2025-03-28_18-31-26%20(2).jpg

មិនតែប៉ុណ្ណោះឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ តាមរយៈការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី នេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងសាមគ្គីភាពយ៉ាងស៊ីជម្រៅជាមួយពិភពនៃភាសាបារាំង រួមជាមួយប្រជាជាតិចម្រុះជាតិសាសន៍ ជាពិសេសយុវជនជំនាន់ក្រោយ ដែលជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍន៍ និងអនាគតនៃភាសាបារាំង។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចផងដែរថា កម្ពុជាមានមោទនភាពក្រៃលែងនៅលើឆាកអន្តរជាតិ តាមរយៈការគាំទ្ររបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលនេះជាព្រឹត្តិការណ៍អន្តរជាតិធំលើកទីពីរ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្រោយរយៈពេលជិត ៣០ឆ្នាំ បន្ទាប់ពីត្រូវបានរៀបចំឡើងជាលើកទី១ក្នុងឆ្នាំ ១៩៩៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik5SksS6ykJfhxmqA0rcyhA3kEe7Sx_TARyX0jdlLYEvoG8En0CvgQzHDjflbqPMSTqJOqB3VC2eWs6h1NihNz9ZHI7QmJkbhkBOnAyzFzEBlUu7LHyt72KIAoArTyZ4vcWz-6qjTb62wozPU3xS_UuMxPoynmEtDF42cSnE_nVz0m61Y7NwZ5DhB4JFAU/s1280/photo_2025-03-28_18-31-26.jpg