Home Blog Page 551

ថៃចាប់ខ្លួនអ្នកម៉ៅការសាងសង់ជនជាតិចិនម្នាក់ ពាក់ព័ន្ធនឹងការដួលរលំនៃអគារនៅក្នុងទីក្រុងបាងកក

0

ប្រទេសថៃ ៖ អាជ្ញាធរថៃបានចាប់ឃាត់ខ្លួនមេការសំណង់ជនជាតិចិនម្នាក់ ពាក់ព័ន្ធនឹងការសាងសង់ខុសបច្ចេកទេសដែលបណ្ដាលឲ្យមានការដួលរលំអគាររដ្ឋាភិបាលដែលកំពុងសាងសង់នៅក្នុងសង្កាត់ Chatuchak ទីក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីមានការរញ្ជួយដី កាលពីចុងខែមីនាកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1rS_OlKRSLRAKtg1-AnmZ33f6QpJYC_oEXyr6GE-pMS3vOMeJimGB_ePJDOVfg5IFFOKGcj_2Php4kUCgNRP9u_R32yqoxtz8lGq4pqPnA0LeQt-QSz__KGr-aVYBgYToWnB8cjqrInEGBIW_F9RW0ynqsPx1dg30Hhdgtv2cAbDeFCqWCQoixkF2XrtR/s1280/photo_2025-04-21_09-11-34.jpg

តាមប្រភពសារព័ត៌មានថៃ The Bangkok Post បានឲ្យដឹងថា មេការសំណង់ខាងលើមានឈ្មោះថា Zhang Chuanling ជនជាតិចិន មានតួនាទីជាអ្នកគ្រប់គ្រងទូទៅលើផ្នែកសាងសង់នៃគម្រោងអគាររដ្ឋាភិបាល ដែលដួលរលំនោះ។ លោក Zhang គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សចំនួន ៤នាក់ដែលមានដីកាឃាត់ខ្លួន ដោយមនុស្ស ៣នាក់ទៀត គឺជាជនជាតិថៃ បានពាក់ព័ន្ធក្នុងការស៊ើបអង្កេតរបស់ក្រុមប៉ូលីសថៃទាក់ទងនឹងការដួលរលំនៃអគារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiByGTK2ozrwrr1ghtM323OSb5_0FTNFg7sJZztx7-U3ro6kZ_VWypXXRBHY8W75N40wqDLp9nMF2mg9wyyPxofCC5dygLA3Cj3i5rS5oXLSIpcvTCx1cJINZ2iAcQ0EPoCXfXGQCBbexoIcXBG7z_BPjo1fqztSDogjjAagx0lActxBro7EsJlnVyYY79d/s1000/photo_2025-04-21_09-11-36.jpg
បើតាមការស៊ើបអង្កេតរបស់ក្រុមជំនាញប្រទេសថៃ (DSI) បានបង្ហាញថា ការប្រើប្រាស់សម្ភារៈក្នុងការសាងសង់អគារនេះគឺមិនបានធ្វើតាមស្តង់ដាមាត្រដ្ឋានឡើយ ដោយដែកថែបសម្រាប់ចាក់គ្រឹះជើងសរស និងសម្ភារៈមួយចំនួនទៀតត្រូវបាននាំចូលដោយក្រុមហ៊ុនចិនមួយដែលគ្មានគុណភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7hxuOVJ1auApj9_75CqDy7ahwanrQDN7mnkxvZxVH01ApPH57vte7P-03yEcsVbeqBYFlngcSNVsJCiH1_UwSM5xC6wiFogNv5mO0udU8lIQeAZSY9fGaLY8YwXD6gOwYwmjpdwnItBvnsNmj5Zp0ceDDpJ-6FYqcGU4jvpC66bUzf_Xys_v5qMH3MNm4/s584/photo_2025-04-21_09-11-37.jpg

លើសពីនេះទៅទៀត ក្រុមហ៊ុន China Railway No.10 ដែលមានលោក Zhang ជាអ្នកតំណាងទទួលការសាងសង់នេះ ក៏ត្រូវបានតុលាការថៃចោទប្រកាន់ពីបទបំពានច្បាប់លើការគ្រប់គរងអាជីវកម្មជនបរទេសនៅក្នុងប្រទេសថៃ ដោយគេរកឃើញថា ក្រុមហ៊ុនមិនមានការធ្វើតេស្តគម្រូដើម្បីធានាភាពរឹងមាំនៃអគារទេ ថែមទាំងមានការប្រើប្រាស់ហត្ថលេខាក្លែងក្លាយរបស់វិស្វករ នៅក្នុងកិច្ចសន្យាត្រួតពិនិត្យសំណង់ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu2uQp6qypZVj_MnoDr0cEZNcc9L6aa4NkVam5M61KnxBVnv-0NWJAY5K1k4DD7FC8UNDCCNEiX2I0a-h2RpEM0TxSw3cAkTU9dbWK4_VP_EQwaKAbhAwy3sWHX4IJpEiVwXvcUEpGODIeArOPL996WXXaSEF4QKEle5e5dpPqXsb__upykIsXPNTUiEBj/s1280/photo_2025-04-21_09-11-35.jpg
គួរជម្រាបថា ការរញ្ជួយដីនៅប្រទេសថៃកាលពីកន្លងទៅ គឺជាការរញ្ជួយដែលទទួលរងឥទ្ធិពលមកពីប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះ ប៉ុន្តែវាបានបណ្ដាលអគារដែលកំពុងសាងសង់មួយដួលរលំទាំងស្រុង ព្រមទាំងបង្ករឥ្យមនុស្សចំនួន ៤៧នាក់ត្រូវបានរកឃើញថាស្លា..ប់ និង ៤៧នាក់ផ្សេងទៀតបាត់ខ្លួនស្ថិតនៅក្នុងការស្វែងរកនៅឡើយ។ ដូចនេះការបា..ក់រលំនៃអគារខាងលើ បានបង្ករជាមន្ទិលសង្ស័យថាអាចមានភាពមិនប្រក្រតីនៅក្នុងការសងសង់ ព្រោះវាជាអគារខ្ពស់កប់ពពកតែមួយគត់ នៅក្នុងរាជធានីថៃ ដែលបានដួលរលំ នៅក្នុងគ្រោះមហន្តរាយរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនាឆ្នាំ២០២៥៕

ពលរដ្ឋអាមេរិកតវ៉ាប្រឆាំងគោលនយោបាយដឹកនាំប្រទេស និងបណ្តេញ Trump ចុះចេញពីតំណែង

0

សហរដ្ឋអាមេរិក ៖ ពលរដ្ឋអាមេរិកបានប្រមូលផ្តុំគ្នាធ្វើបាតុ.កម្មនៅ៥០រដ្ឋ កាលពីថ្ងៃទី១៩ ខែមេសា កន្លងមក ដើម្បីប្រឆាំងនឹងគោលនយោបាយដឹកនាំប្រទេសរបស់លោកប្រធានាធិបតី Donald Trump ដែលប៉ះពាល់លទ្ធិប្រជាធិបតេយ្យ និងបណ្តេញប្រធានាធិបតីឱ្យចុះចេញពីតំណែង ដោយសារប្រើប្រាស់អំណាចផ្តា.ច់ការ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnM9F-3lN5gji601HC4Afdu8t5mXtX1fa6gWqU-CUcEYk3L7wulzqe7DPYiO2YRyvoUNf9Uu8srVMsNx1-0ltDlzsLsxv573mZH_s6ll2X5oZ7muyQ_eHt_Imp4WqXqwFSzxediBrUB6M3KMNxiUI5J8ZdPEspWW64BRUI-PK_DCidYFQpk5SxQgg-NJH9/s1280/photo_2025-04-07_16-05-48.jpg

កាលពីថ្ងៃទី១៩ ខែមេសា ពលរដ្ឋអាមេរិកបានឈរតវ៉ានៅក្រៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន, ទីតាំងលក់រថយន្ត Tesla និងតវ៉ានៅទីក្រុងនានាក្នុង៥០រដ្ឋ ដែលការតវ៉ានេះធ្វើឡើងជិត៧០០កន្លែង នៅទូទាំងប្រទេស ។ ការតវ៉ារបស់ពលរដ្ឋស្របនឹងថ្ងៃខួបលើកទី២៥០ឆ្នាំ នៃការចាប់ផ្តើមសង្គ្រាមបដិវត្តអាមេរិក ដើម្បីប្រឆាំងគោលនយោបាយផ្សេងៗរបស់លោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuTNG0w30zawQXe33c4bmiknIrqP2KicBV43dBMhM2571Bszp4gmkWiJhIZ-tZsveYI6PDKyz7wJansOcTfXpFn9-cZErobvT0GoRmumqjbigylomXmDYLDgFKoas6mPDH8k_aJ70ofpoqwJKaqmVbrJqiUxaQvJFEaTlNAoeCubHje8jWMgE-315YIabk/s1280/photo_2025-04-07_16-05-43.jpg

ពលរដ្ឋអាមេរិកយល់ថា គោលនយោបាយរបស់លោក Trump គឺរំលោភសិទ្ធិពលរដ្ឋ និងរដ្ឋធម្មនុញ្ញ ដូចជា ៖ ការបណ្តេញជនអន្តោប្រវេសន៍, ការកាត់បន្ថយចំណាយរដ្ឋាភិបាល, ការបញ្ឈប់មន្ត្រីរាជការពីការងារ ស្មើជាង២សែននាក់, ការលុបចោលស្ថាប័នមួយចំនួន, ការចាប់ខ្លួននិស្សិតបរទេសជាច្រើននាក់ និងឈប់ផ្តល់ប្រាក់ឧបត្ថម្ភសាកលវិទ្យាល័យសម្រាប់គម្រោងភាពចម្រុះ និងសមភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvT1oDX4W4M7kuqA8jn3fS9oKbm0g73V1KD6MXDWtcGFeXP7M16RTgiUO5FHFXg4hvR-myV84ca58IZc9nZ6Y3mHGwD6woicOjuMrkek_gSaKNx6koBmkTWkwbIB8LmotS3m8Xfmhmprfw0bSzfE_9ZZ7g6mpXSEWA1ZaJSjCl1PJnTOuw9PFNOMlkIlAN/s1280/photo_2025-04-07_16-05-44.jpg

ក្រុមអ្នកតវ៉ាបានលើកស្លាកសញ្ញាផ្សេងៗដើម្បីប្រឆាំងការអនុវត្តអំណាចផ្តាច់ការរបស់លោក Trump និងលោកមហាសេដ្ឋី Elon Musk ដែលមានតួនាទីទទួលខុសត្រូវការងារក្នុងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល និងកាត់បន្ថយការចំណាយថវិការដ្ឋាភិបាល ។ ក្រៅពីនេះ ក្រុមអ្នកតវ៉ាថែមទាំងកាន់ស្លាកសញ្ញាសរសេរថា «Trump ឆាប់ចុះចេញពីតំណែង» ខណៈនៅកន្លែងផ្សេងទៀត ក្រុមអ្នកតវ៉ាបានកាន់ទង់ជាតិអាមេរិកដាក់ក្បាលចុះក្រោម ។

កាលពីដើមខែមេសា ឆ្នាំ២០២៥ ពលរដ្ឋអាមេរិកបានធ្វើបាតុកម្មទ្រង់ទ្រាយធំជាងនេះ ស្មើជិត១,៤០០កន្លែងក្នុង៥០រដ្ឋ ដើម្បីប្រឆាំងនឹងគោលនយោបាយដឹកនាំប្រទេសរបស់លោក Trump និងលោក Elon Musk ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO9hiD1vy0_FNa9XsLTg9eJ37fL2vm2G9nqfPlarjOZ5I2gdUVcWxh3CZaP34jRlTr06GI1F5Jp8X8gBm_oTzx6-DTAy3ygBoSt_n79lBQ5bh2qmu_CkuChwtv72feEXyfX6WgYAOykfLhM2XxE9oxqLytnYm3BindoEh0JK3oXeGZj8SlqkEmGpcLq_Ln/s1280/photo_2025-04-07_16-05-45.jpg

លោក Thomas Basford អាយុ៨០ឆ្នាំ អតីតកម្មករសំណង់នៅរដ្ឋ Maine និយាយថា ៖ «នេះជាពេលគ្រោះថ្នាក់ណាស់សម្រាប់សេរីភាពនៅអាមេរិក ។ ខ្ញុំចង់ឱ្យកូនចៅដឹងថា អាមេរិកចាប់ផ្តើមដូចម្តេច ពេលខ្លះ យើងត្រូវតែក្រោកឈរឡើងតស៊ូដើម្បីសេរីភាព» ។ ពលរដ្ឋអាមេរិកខ្លះទៀតបារម្ភពីការប្រើប្រាស់អំណាចហួសព្រំដែន ព្រមទាំងលើកស្លាកសញ្ញា «No Kings» ។

ការតវ៉ាលើកចុងក្រោយរបស់ពលរដ្ឋអាមេរិកកើតឡើងស្របពេលមានលទ្ធផលការស្ទង់មតិរបស់ស្ថាប័ន Gallup កាលពីពេលថ្មីៗថា ពលរដ្ឋអាមេរិកមានសិទ្ធិបោះឆ្នោតតែ៤៥%ប៉ុណ្ណោះ ពេញចិត្តនឹងការបំពេញការងាររយៈពេល៣ខែដំបូងរបស់ Trump ។ វាជាភាគរយប្រហាក់ប្រហែលនឹងការស្ទង់មតិពេល Trump កាន់តំណែងអាណត្តិទី១ គឺមានពលរដ្ឋតែ៤១% ពេញចិត្តនឹងការបំពេញការងារ៣ខែដំបូងរបស់ Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRO5kqYwqBSQqie-bvNyMQ_Rx4nYg8DxsWGVsaeLvyYt8J_Tzl37-1lZ3zirWQRl9I8gkJqrp2TZDhnNOZNRtes5NifMLFItam0zgvEnGBkTcxpYph4B7UbNWEygTmLz9AaTQ0piQcZT8KZB3vJrUb_XtOmOrfhrQe4jSKt58TfpXVSaoVBKw1GPPmEGKQ/s770/photo_2025-04-07_16-05-42.jpg

ហេតុនេះ មានពលរដ្ឋអាមេរិកតិចតួចប៉ុណ្ណោះ ដែលពេញចិត្តនឹងលទ្ធផលការងាររបស់ Trump បើធៀបនឹងការស្ទង់មតិការបំពេញការងាររបស់អតីតប្រធានាធិបតីជាច្រើនរូបឃើញថា ពលរដ្ឋអាមេរិករហូតដល់៦០% ពេញចិត្តនឹងការបំពេញការងាររបស់ប្រធានាធិបតីមុនៗ ចាប់ពីឆ្នាំ១៩៥២ ដល់ឆ្នាំ២០២០ ៕

សម្ដេចធិបតី បញ្ជាក់ថា៖ កម្ពុជាជាប្រទេសជិះទូកពីរ ស្រវាចិន តែមិនចោលអាមេរិកដើម្បីប្រយោជន៍សេដ្ឋកិច្ចជាតិ

0

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា មិនបានប្រកាន់ជំហរយកប្រទេសណាមួយ ផ្តាច់ចោលប្រទេសណាមួយនោះទេ ខណៈដែលកម្ពុជា មានទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសលើពិភពលោក។

សម្តេចធិបតី មានប្រសាសន៍ថា៖” កម្ពុជាជាប្រទេសមួយ ជិះទូកពីរ ដោយមិនចោលអាមេរិក ហើយរើសចិន ឬចោលចិន ហើយរើសអាមេរិកឡើយ ពោលកម្ពុជា តែងមានទំនាក់ទំនងល្អជានិច្ច ជាមួយបណ្តាប្រទេសលើពិភពលោក ដើម្បីប្រយោជន៍សេដ្ឋកិច្ចជាតិ”។

ចំពោះព័ត៌មានដែលចិនជាអ្នកនៅពីក្រោយគោលនយោបាយកម្ពុជា ភាគីចិន ធ្លាប់លើកឡើងរួចមកហើយ ដោយមិនបានហាមឃាត់កម្ពុជា ក្នុងការជ្រើសរើសផ្លូវសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិដែលស្របទៅនឹងច្បាប់ ឬលក្ខខណ្ឌជាតិនោះទេ។

បន្ថែមពីនេះ ចិន ក៏មិនលោកដៃចូលជ្រាតជ្រែកផ្ទៃក្នុងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិ ឯករាជ្យ និងបូរណភាពទឹកដីនោះដែរ៕

អេហ្ស៊ីប ចាយ៥ពាន់លានដុល្លារ សាងសង់ទន្លេសិប្បនិម្មិតវែងជាងគេបំផុតលើពិភពលោក

0

ប្រទេសអេហ្ស៊ីប បាននឹងកំពុងសាងសង់ទន្លេសិប្បនិម្មិតវែងជាងគេបំផុតនៅលើលោក ដែលមានប្រវែង១១៤ គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកា៤.៩ពាន់លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl6OhXRKQQX6iHeRJD28CbYaSdL6K6SL9eU7yCq0a3GtjuuVeolTkkwUxSwHly-PAKQShTm43mhw4agf1M2jIM9AxcFu5seTPFODk6_ks-0RDJJROGPrzJdlfyloTZwPsXyjr3r-9rChFiZwu1NlTMXH-xUtWD2ST6nNmfDYUDmrFEYl92YIxWVrQVf_qq/s800/image_2025-04-19_13-31-32.png
គម្រោងនេះ មានឈ្មោះថា “New Delta Project” បង្កើតឡើងសម្រាប់បម្រើលើវិស័យកសិកម្ម ដែលអាចបង្កបង្កើនផល លើផ្ទៃដីកសិកម្មប្រមាណ ៩ ២០០ គីឡូម៉ែត្រការ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGfWscZOIxeXX6ErSZiFGtAkJbENizbX8NdSvHcAVnKTYDJEq6ilusw0M5SjQByTQdEBxAryUa_zKKRVBo3TBXm39cVD0vIGR7nmctpzcYXqxd6cNoxdGVPv0o6ZXh-xnD5qHND6L_drpuyFe3ZwxToN909Zyqe-A3RniCJvW3xpjRTPzKChRA4tgqOZ4I/s1920/image_2025-04-19_13-31-29.png

ទន្លេសិប្បនិម្មិតនេះ មានសមត្ថភាពផ្គត់ផ្គង់ទឹក បានប្រមាណ ៧,៥ លានម៉ែត្រគូបក្នុងមួយថ្ងៃ ដោយទាញប្រភពទឹកចេញពីទន្លេនីល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2meIakxo8HQl8g_LLlXM2Lhr6g8f1aE8sNixMJCAE83orHHOI2vvW7Sxb2ndMjgvo7Ah4zhA3XrmIuvQdQ9EL65-scuwZIHLkJ0ZzFclWjbYUei7AaAVCTGjQvichN3lxLWA2hPJsFWohrxK0B5a3dOMpzovgLlX-qMPfCjb1nA6Qknbz2R5Clx6qyD5q/s1200/image_2025-04-19_13-31-30%20(2).png

តាមរយៈគម្រោង The New Delta រដ្ឋាភិបាលប្រទេសអេហ្ស៊ីប រំពឹងថានឹងអាចជួយដោះស្រាយ បញ្ហាស្បៀងអាហារ និងបង្កើតការងារដល់ប្រជាជនប្រមាណ៥លាននាក់ ដែលរស់នៅជុំវិញតំបន់ទន្លេសិប្បនិម្មិតនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDSA1KiRhKX-AzTdo4LzGFLLxZ27VARQvku7PBkSCfD7DKBtBATsR2qdlJ_naogvej6xJpt54B6sEr9QVkiANbcPC12NOKXlHiiylm2zlVNB_jmw3-3VZxJ3fvGPypDoYj0GHH-V_lv62oqvXOjHIN4zHAedvK8OCFUHXm_lnlo-zAMHT9M8oAs9ghIcaF/s1080/image_2025-04-19_13-31-30.png
គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០២១ ដោយគ្រោងចំណាយពេល១០ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaH9mu-kKNozLGcvFvTtny5whq-BYwCvHNIlWmpeWwLS5EJf5SZiISqrL0SaD8m2Mjp8waYA-Dk7H0hKGZRSzO8c7O1CtEVixpMOv8yJPDVL46-YPcmADVEp1PPsae3IKEPdg8HN-up5Nu8S0Rg84obAEhsgIVnYwJyEqC-14cHT_GGGV0hOibv3b8VkTq/s1425/image_2025-04-19_13-31-31%20(2).png

 

Huang Zitao ចេញ Live លក់សំឡីអនាម័យលើកដំបូងលក់បានច្រើនមិនធម្មតាឯតម្លៃទាបខ្លាំង

0

តារាចម្រៀង Huang Zitao បានលក់សំឡីអនាម័យចំនួន ៥០,០០០ ដោយជោគជ័យ ដែលជាផលិតផលពីម៉ាកយីហោ Domyway ដែលទើបតែបើកដំណើរការថ្មីរបស់ខ្លួនអំឡុងពេលព្រឹត្តិការណ៍ផ្សាយផ្ទាល់នៅលើ Weibo ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFkoqVbPmIiIQFpak4821daQrEXMYhgcQQHnahEmR-8X1ftNS5BVOMhnFGe7PM2P8H5VVbp8Up3KiN7TXDEEKiaokXWv-Z5p0g9FkrokYEnukgF8-jAkyeOC3p0MDD5qL12FlsfV4VGrYgClvs5iSJOZcVMpZmIJ0BtDxn0W58X0ZeOypd3-mrecdh-A3T/s2048/image_2025-04-19_11-17-47.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយ Asia One តារាប្រុស Zitao បានលក់សំឡីអនាម័យមួយបន្ទះក្នុងតម្លៃ ០.០១ យន់ (០.០០១៤ ដុល្លារអាម៉េរិក) នីមួយៗ ហើយបានគូសបញ្ជាក់អំពីអត្រាស្រូបយកខ្ពស់របស់សំឡីនេះបើប្រៀបធៀបទៅនឹងម៉ាកផ្សេងទៀតនៅក្នុងការផ្សាយផ្ទាល់របស់ខ្លួន។ តារាចម្រៀងរូបនេះក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ម៉ាកយីហោរបស់លោកចំពោះតម្លាភាព ដោយបញ្ជាក់ថា អ្នកប្រើប្រាស់នឹងអាចឃើញដំណើរការផលិតសំឡីអនាម័យស្រ្តីតាមរយៈការផ្សាយបន្តផ្ទាល់ ២៤ម៉ោងពីរោងចក្ររបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKkKDfDHvUSc90dsFhjg4h0JPo5k-mTnE1Tt7Sgm6Mv72OequhKO3knShm5XlsQlPojHQRJrQVJKUiyPtcamGWIMw8HgI4082OPM2oQwKeOC8KtiDy2FMpItxA1IS_SMTw2ZAOxdqFc5dF8FxA_wRiGLP1cbRqfdhbWMyExiM3DGsSnPMlWY5YCB2TrSDl/s657/image_2025-04-19_11-17-49.png

តារាចម្រៀង Huang Zitao បានចែករំលែកថាភរិយារបស់លោក តារាស្រី Xu Yiyang និងបុគ្គលិកស្រីរបស់ខ្លួនបានសាកល្បងផលិតផលក្នុងរយៈពេល ៩០ ថ្ងៃ ដោយធានាបាននូវគុណភាពនៃសំឡីអនាម័យមុនពេលចេញលក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPrO-liwg8VCCLUlTxHRO54RlS5UiMSWOrSuC8HVM4j0wHotWySkPV_QgKdN6os1xETqsfreqIZYb6oDUYiMlDGbHFRBGrzvTKk8k5bX-qSwqVAJHaXbKCoPmqmrJzbc7bTnnz5YvAG0N_oXKVa85hyf8lGrBGf8HZ4yvxpZ0IyBEJXnIh9BUSA2vHYM1h/s557/image_2025-04-19_11-17-49%20(4).png

ការសម្រេចចិត្តរបស់តារាក្នុងការដាក់ដំណើរការផលិតផលអនាម័យស្ត្រីផ្ទាល់ខ្លួនរបស់លោកបន្ទាប់ពីមានរឿងអាស្រូវដ៏ធំមួយពាក់ព័ន្ធនឹងសំឡីអនាម័យនៅក្នុងប្រទេសចិនកាលពីខែមីនា ហើយក្រុមហ៊ុនត្រូវបានគេរកឃើញថាបានកើបប្រាក់ចំណេញប្រហែល ៣០ ដងនៃតម្លៃដើមដោយមិនខ្វល់ពីសុខភាពមនុស្សគិតប្រាក់ចំណេញជាចម្បង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhonKUuqOmGnpWma0HneiLbpjhMdIHn5PsVWc7-A3PXWGkVOuMAp2BKrM2rtpuQxEM9G63uNDuNOzmMZh5MPnYdcrozyjxp9gl8HYkwLZiTAPOb10iz2_NILmG0zb8B3UojGK-PcBMC2OLdsqiegvEzOH-BIzOyPJ2DXSZ3G4q-cXx5_mN2-r0FgXFmPx-y/s883/image_2025-04-19_11-17-48%20(2).png

ដោយខឹងនឹងរឿងអាស្រូវតារាប្រុសវ័យ៣១ឆ្នាំរូបនេះ បានបង្ហាញប្រតិកម្មយ៉ាងខ្លាំងក្លាហើយតាំងចិត្តបោះទុនចូលទីផ្សារផលិតសំឡីអនាម័យនៅក្នុងប្រទេសចិនដើម្បីសុខភាពស្រ្តី៕

តារា K-Pop បង្កព្យុះភ្លៀងនៅលើឆាក Coachella 2025 មានការនិយាយច្រើនជាងសិល្បករអាម៉េរិក

0

សប្តាហ៍ដំបូងនៃCoachella 2025 បានបញ្ចប់ដោយ Lisa បានក្លាយជាតារាចម្រៀងដែលត្រូវបានគេលើកឡើងច្រើនបំផុតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយនឹង ១៩.៨៣ លាន mentions ក្នុងសប្តាហ៍ដំបូងតែម្នាក់ឯង ២៤ ម៉ោងបន្ទាប់ពីការបង្ហាញមាន ១១.៦២ លាន tweets ដែលជាចំនួនដែលបញ្ជាក់ពីឥទ្ធិពលដែលមិនអាចប្រកែកបានរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6jGDQN8r45rAfOug7qXuQumLlMiSVbxmaorVWuYjs-pf-F4XCZ-zJ35jSRWTPxhf1ZZU6F3RVHvfrdKGvpsOqg406UUumCVacluInNUYFgZXlk3dXBxJpPMJDMx29TxT7lR6D7VuZVL2JKMYCzJKvSp_8Mt5kf0C7ZUoYjiWPyUJWSCEE7LLHcdSt6YrV/s1534/image_2025-04-19_09-29-07.png
Lisa បាននាំយកបទចម្រៀងដ៏រស់រវើកចំនួន ១៣បទ ទៅកាន់ឆាក Coachella រួមជាមួយនឹងការសម្តែងក្បាច់រាំលំដាប់កំពូល ។ ទោះបីជាសមត្ថភាពច្រៀងផ្ទាល់របស់នាងបានបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើន ពីការអស់ដង្ហើមរហូតដល់បាត់បទចម្រៀងក៏ដោយក៏សន្ទស្សន៍ពិភាក្សាដ៏ធំនៅតែបង្ហាញពីកម្រិតនៃការចាប់អារម្មណ៍និងការទាក់ទាញដ៏អស្ចារ្យរបស់តារាចម្រៀងស្រីរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis10Y_V5qThpuu0mXnzxm6QUZu3Q4HBzdnE7akM4M7kyn44u9JJpMPt2Pe47eNA-5Sg2H63Ni_jHqUbQTFBy1nMRNJ2vmJv41wtCud2oePMaI_8cjRJc_4xvPlc2aigvikPmndpV_KewB5VLJUJfaJntN34rHFqwZrDZHW9mjbaj_e0MFMwsDEys1rZJd8/s1600/image_2025-04-19_09-29-08.png
នៅពីក្រោយ Lisa គឺ ENHYPEN ដែលជាក្រុម K-Pop តែមួយគត់ដែលសម្តែងនៅ Coachella ក្នុងឆ្នាំនេះ ជាមួយនឹងការលើកឡើង ៩.៧៦ លានដង។ បង្ហាញខ្លួនជាលើកដំបូងនៅក្នុងមហោស្រពតន្ត្រីដ៏ធំបំផុត ក្រុមនេះបានចាប់អារម្មណ៍នៅពេលសម្តែងនៅលើឆាកដ៏ធំបំផុតមួយនៃព្រឹត្តិការណ៍នេះ។ ឥទ្ធិពលក្រុមនេះក៏ជំរុញឱ្យស្តារកេរ្តិ៍ឈ្មោះរបស់ផលិតកម្ម HYPE ឡើងវិញបន្ទាប់ពីក្រុម LE SSERAFIM ឡើងឆាក Coachella 2024 ហើយទទួលរងនូវការរិះគន់ច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4C1fwMdQqVRm7wuxxfoKwQrX0z35jJ03YdTKx77G3_DXduFQCkRcw9hPS7-W6juurSSEK5bPiEbKwdRQs42Fwc7Z8ADinXQO9rIjAqVvNccNscfLexAN_gRNN-aW-sYJXtIFkxrAWBvmo8mYG-yghmqnZST5U1aoKI8UNgMXXegcC9jPU77Z6Cj6kVDEI/s1800/image_2025-04-19_09-29-27.png

Jennie ជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងការលើកឡើងចំនួន ៥.៣៥ លាន ដែលជាចំនួនសមហេតុសមផលចាប់តាំងពីនាងទើបតែបានសម្តែងកាលពីថ្ងៃទី ១៤ ខែមេសា។ ជាមួយនឹងបទចម្រៀងចំនួន ១៣ បទជាប់ៗគ្នានៅឆាក Outdoor Theatre Jennie បាននាំមកនូវដំណាក់កាលថាមពលខ្ពស់។ ទោះបីជាមានមតិចម្រុះអំពីការអស់ដង្ហើម ឬបាត់បទចម្រៀងក៏ដោយ ក៏ការសម្តែងទាំងមូលនៅតែទទួលបានការគាំទ្រយ៉ាងល្អ ដោយសារតន្ត្រីដ៏ទាក់ទាញ និងវត្តមាននៅលើឆាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS9E3TlakS1W8Z8lvMzddOOBptjThyphenhyphenisV9DF0GMSVjjASPAYr8pCGf-bWV-y8MkmiNxIa9RNi3Ieyzr_LOdercROsqF1xAAsdv1TuITENQTas0dLqSBq54psfN3IqzwL4Ai3B3pRKEf-3GhKlczk4abavNxvXficdOklY2UPrt7IGGqWp-z7pPjZUNSMxv/s2048/image_2025-04-19_09-29-11.png

ទោះបីជាមានភាពចម្រូងចម្រាសជុំវិញការសម្តែងរបស់នាងនៅ Coachella ក៏ដោយក៏មិនអាចប្រកែកបានថាដំណាក់កាលនេះបានក្លាយជាការជំរុញយ៉ាងខ្លាំងក្នុងការនាំយកបទចម្រៀងរបស់ Jennie ត្រលប់ទៅឆាកតន្ត្រីវិញតាមរបៀបដ៏អស្ចារ្យ។ ជាពិសេស បទចម្រៀង «Like JENNIE» បន្តកើនឡើងក្នុងចំណាត់ថ្នាក់ និងទទួលបានតំណែងគួរឱ្យចាប់អារម្មណ៍នៅលើតារាងតន្ត្រីឌីជីថលក្នុងប្រទេសកូរ៉េ រួមជាមួយនឹងស្នាដៃឆ្នើមជាច្រើនទៀត។ការភ្ញាក់ផ្អើលដ៏ធំមួយនៅក្នុងតារាងពិភាក្សាក្នុងសប្តាហ៍នេះគឺរូបរាងរបស់ Rosé។ ទោះបីជានាងមិនបានសម្តែងក៏ដោយ ដោយគ្រាន់តែបង្ហាញការលើកទឹកចិត្តដល់ សមាជិកក្រុម BLACKPINK តារាស្រីរូបនេះ នៅតែអាចបង្កើតព្យុះនៅលើបណ្តាញសង្គមបាន។ ពេលវេលានៃការរីករាយជាមួយតន្ត្រីរបស់ Rosé បានជួយនាងចូលទៅក្នុងសិល្បករ ៤នាក់ដែលត្រូវបានលើកឡើងច្រើនបំផុតនៃសប្តាហ៍ដំបូងនៃ Coachella ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji7iKqG9XM6uwy-FludtPqmLu5oBLEJ1kygTLx8vAfDq3z-nvRf82lUSOKXNP52HfCi2n8s3aRHknzWiRPVAn44RB-9WCiMMK-yW6YPbDwg4X4rFxnhWmY-lJQuDPxCP-4EbWxuSGT1iJU1T53jziMK78qtgCGn2e6YU7KoIvy0vOnw9PfjKg34icqq_B2/s2048/image_2025-04-19_09-29-17.png
ផ្ទុយទៅវិញ តារាអន្តរជាតិជាច្រើនមាននិយាយតិចជាងតារា K-Pop ថ្វីបើសម្តែងនៅលើឆាកសំខាន់ និងត្រូវបានសម្តែងដោយតារាល្បីឈ្មោះដូចជា Lady Gaga ប៉ុន្តែទទួលបានតែ ៨១៨ ពាន់ mentions ខណៈពេលដែល Megan Thee Stallion មានតិចតួច ៣៣៤ពាន់។ នេះបញ្ជាក់បន្ថែមពីការទាក់ទាញរបស់ K-Pop នៅក្នុងឆាកតន្ត្រីអន្តរជាតិ៕

ចិនសើចចម្អក! ក្រោយឃើញរដ្ឋលេខាធិការលោកTrump ស្លៀករ៉ូបដែលផលិតនៅក្នុងប្រទេសចិន

0

សហរដ្ឋអាមេរិក៖ សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលកំពុងបន្តកើតមានបានធ្វើឱ្យមានការចាប់អារម្មណ៍នៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយ។ ជាពិសេសអ្នកលេងបណ្ដាញសង្គមនៅចិន ហើយថ្មីៗនេះមានសកម្មជនចិនម្នាក់បានចេញមុខអះអាងថា រ៉ូបដែលរដ្ឋលេខាធិការសេតវិមាន Karoline Leavitt ពាក់ចូលរួមក្នុងបទសម្ភាសន៍មួយ គឺជារ៉ូបដែលត្រូវបានផលិតនៅក្នុងនៅក្នុងប្រទេសចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhORi-nNGHLHKWSMLAoheSA0S3Ks0t2OyPKN3p61GRf-Hdhxp5-dHRDPcwxXM7RJ-1ti1KubDxuVlvNjnx8zmTH7B2RAS42dOKeFHv9nWyiNCB06MTSOJte7BdMjhslay2FqVP0lDcjmB6kl0Z3wwxY3eA8-tPMaj3inqRVIg5FGuzIeOy3__WnQGMTi_YG/s634/photo_2025-04-19_09-22-05%20(3).jpg
សកម្មជនចិនលោក Zhang Zhishen បានបង្ហោះនៅលើបណ្ដាញសង្គម X ដោយចោទប្រកាន់រដ្ឋលេខាធិការលោក Trump ថា នាងជាមនុស្សលាក់ពុត ដោយសារនាងបានបង្ហាញខ្លួនធ្វើសេចក្ដីរាយការណ៍ពីភាពចម្រូងចម្រាស់នៃពន្ធគយចិន ខណៈពេលដែលនាងកំពុងស្លៀកសម្លៀកបំពាក់ដែលផលិតនៅចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1vnofecx-DtOqjfadSM63yrenCk8wFYHAEnBSDUE3xYugYoicfpcst3upn50FD9N9nEIcGzxG2mzUxvRSsPo_lEtc4xFN6-GtWg224FG0rzgM5neLL3FWI8X1O6bAXjCxjYHv4hMmpLM-F8p9NzJ2MjSWQyyImRiBdEjlmf8-6Ys3kr6qD67idbBx87x5/s1280/photo_2025-04-19_09-22-05.jpg

លោក Zhang បានចំអកពីភាពផ្ទុយគ្នារវាងជំហរដ៏តឹងតែងរបស់រដ្ឋបាល Trump មកលើប្រទេសចិន ប៉ុន្តែរដ្ឋលេខាធិការសេតវិមានរបស់លោកបែរជាកំពុងគាំទ្រផលិតផលចិនទៅវិញ ។ លោក Zhang ក៏បានបន្ថែមថា “វាជារឿងហួសចិត្តចំពោះសេតវិមានក្នុងការរិះគន់មកកាន់ប្រទេសចិន ខណៈដែលមន្ត្រីរបស់ខ្លួនប្រើប្រាស់ផលិតផល ដែលផលិតនៅក្នុងប្រទេសចិន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBw6jkedlxNPAWefjN1QHErxxlV656LYhkDfKrlmxdQGiSNSgak2r81fkSRgqzcI7h99qjqYqZkTLUrlDcfvPNDlds-zvAXEWwLGhZ1J2QgL4sUtg_RnkrlrDESAqmh0J20FBdQZ3oHSHDx86eKadOOY3omIPGlhID6ZOMwqTMqht2KPW5UcHC2s7LbjBL/s541/photo_2025-04-19_09-22-05%20(2).jpg

ក្រៅពីនេះ អ្នកប្រើបណ្ដាញសង្កមក្នុងប្រទេសចិនម្នាក់បានអះអាងថា៖ រ៉ូបរបស់ Karoline Leavitt គឺជាផលិតនាំចេញពីរោងចក្រមួយ នៅក្នុងទីក្រុង Mabu ប្រទេសចិន ដែលជាកន្លែងពួកគេធ្វើការ។ មានមនុស្សមួយចំនួនទៀតបានលើកឡើងថា៖ Leavitt បានវា..យប្រ..ហារផលិតចិន ខណៈពេលកំពុងស្លៀកសម្លៀកបំពាក់ដែលផលិតនៅប្រទេសចិន ហេតុអ្វីក៏នាងពូកែសម្ដែងយ៉ាងនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcLkObMM45gTd7ReevJSU0_2JUoz0u4mXrUWrhv_8R-161rScnW8KfnYvvJ41NsHdjjROHkP8U2PktwZvNF0bM3rsFNWPRyIH4HAmxHYoYyhULeNDFCw8Kohyz7vCGnh4nkPYifxyDgY4B-4lTX3wgfsGP7Bmt-70i15uvt-2U69_jC_WA4x8zOSEarL4W/s1280/photo_2025-04-19_09-22-06.jpg
ដោយឡែក ក៏មានអ្នកគាំទ្រខាងអាមេរិកមួយចំនួនចេញមុខមកការពារអ្នកស្រី Leavitt ដោយលើកឡើងថា៖ បើតាមគេពិនិត្យមើល រ៉ូបនេះមិនមែនមានដើមកំណើតនៅប្រទេសចិនឡើយ ជាក់ស្ដែងវាត្រូវបានរចនាឡើងដំបូងនៅក្នុងប្រទេសបារាំងទោវិញទេ។ មានអ្នកខ្លះទៀតបានបញ្ចេញមតិថា៖ ជនជាតិ និងប្រទេសចិនល្បីខាងពូកែចម្លងម៉ូតសម្លៀកបំពាក់ កាបូប ស្បែកជើង ពីប្រ៊េនធំៗល្បីៗរបស់អឺរ៉ុបណាស់ ដូចនេះវាមិនចម្លែកទេ ដែលពួកគេច្រលំថានេះគឺជាផលិតផលចិននោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfWtJBrhq9b4EAbm5IJNMJtkZjLpDdnLkagFLRB3YSaiRVkjmMZxqpCeDoHCG-uulhZZnTOffuK1bJH4CyCLmbmVFVzK5gF1pHmyv-BnJLimlkXwkG9K5atUf2RKDEVhKpzjrXY_4X1Q7xOc2YRJiMyEd3WnWi1eEN9HuavftxOigYDjvqhsM8K7ZRCrJt/s1280/photo_2025-04-19_09-22-06%20(2).jpg

គួររំលឹកថា មកទល់បច្ចុប្បន្នបញ្ហាពន្ធគយលើទំនិញរវាងចិន និងអាមេរិកនៅមិនទាន់មានការជួបពិភាក្សាដើម្បីដោះស្រាយដោយសន្តិវិធីនៅឡើយទេ ដោយចិនបានតម្លើងអត្រាពន្ធត្រូវយកពីសហរដ្ឋអាមេរិកដល់ ១២៥% ខណៈដែលអាមេរិកបានតម្លើងមកកាន់ចិនរហូតដល់ ១៤៥% និងបានប្រកាសផ្អាករយៈពេល 90 ថ្ងៃលើពន្ធគយសម្រាប់ប្រទេសជាង 75 ផ្សេងទៀត ដែលធ្វើឲ្យភាពតានតឹងខ្លាំងផ្នែកសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំង ប្រទេសចិន៕

ចិននឹងដាក់ AI បញ្ចូលជាកម្មវិធីសិក្សានៅតាមសាលារៀនដល់សិស្សចាប់ពីកម្រិតបឋមសិក្សាឡើងទៅ

0

ទីក្រុងប៉េកាំង៖ ទីក្រុងប៉េកាំងកំពុងរៀបចំវគ្គបណ្តុះបណ្តាលផ្នែកបញ្ញាសិប្បនិមិត្ត (AI) និង chatbots ដល់សិស្សកម្រិតបឋមសិក្សា ដោយកំណត់វាជាផែនការនៃកម្មវិធីសិក្សាថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1v4l4V8pJGSPD0hrrr5plMZkk1A4uMQdZQeTb_6VOLEHddXdHlTgSeIvFKoLEsk2sx5Ge4xD5TQGqKDlAqpyoU50_9JGfbABPctI2lzcWHpT2AmdyFaFqdQAv8sKe4vFh4n_PnNUvDBXOsDsL0y_OL-yRscA4f6_zdupW8bjRnrxcSa-S61vAvis6eSdS/s512/image_2025-04-21_08-29-37%20(2).png
តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន Fortune បាននិយាយថា៖ នៅទីក្រុងប៉េកាំង កុមារដែលមានអាយុចាប់ពី ៦ ឆ្នាំឡើង នឹងត្រូវបង្រៀនឲ្យចេះប្រើប្រាស់ chatbots, យល់ដឹងពីគោលគំនិត AI ជាមូលដ្ឋាន និងស្វែងយល់ពីក្រមសីលធម៌ក្នុងការប្រើប្រាស់ AIផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVf98BaBreloAb48NZ13JY8scmvt04ilXgUtGmH1bq2OCjYAmir1mpVxuMgR8Bx1ybryl26OcnxdKNPHlDSVodP8IoOy2oNJPrLEci9_kaPAi4QGZwOgP2BLmvyjpznmDeUx5lXweqmBuEXy835OiuGJp00S_JFv-NYUkWqdkj9Rxb-NbcMmtyfqloELGe/s1280/image_2025-04-21_08-29-37%20(3).png

ប្រភពដដែលបានបង្ហាញតៀតថា៖ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះតទៅ គណៈកម្មាធិការអប់រំក្រុងប៉េកាំងបានប្រកាសថា នៅតាមសាលារៀនអាចដាក់បញ្ចូលម៉ោងបង្រៀន AI ទៅក្នុងមុខវិជ្ជាដែលមានស្រាប់ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន ឬផ្តល់ជូនវាជាវគ្គសិក្សាដាច់ដោយឡែកតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBuKcETPe9kYguGv_WeFqhyphenhyphenHypFTEjKi8SxdIWMFE2gKKXfSKcGgyDcmDTswz_De01BPJaUJ-CLVBbCRUY6y123saWIYnXNOv1Wr6f-DA2aCmdI-IYP3XVjUrK_URlHMC4c1SKB82nm1w8mh3KJCOPvsBktBwUQ6ANp2FaEESZScOng6ovGNGSKxQncypV/s1024/image_2025-04-21_08-29-37.png

ប្រទេសចិនចាត់ទុកការបង្រៀន AI ពីដំណាក់កាលដំបូងដល់កុមារ គឺជាធាតុសំខាន់ក្នុងការជំរុញការប្រកួតប្រជែងរបស់ចិននៅក្នុងឧស្សាហកម្ម AI ពិភពលោក។ កាលពីខែធ្នូ ក្រសួងអប់រំចិនបានជ្រើសរើសសាលារៀនចំនួន 184 នៅទូទាំងប្រទេស ដើម្បីសាកល្បងកម្មវិធី AI ដែលក្រោយមកបានឲ្យដាក់នៅទូទាំងប្រទេស។ ចំណែករដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទេសចិនលោក Huai Jinpeng បានសង្កត់ធ្ងន់លើសារៈសំខាន់របស់ AI ដោយហៅវាថាជា “គន្លឹះមាស” សម្រាប់ប្រព័ន្ធអប់រំរបស់ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhchaMYixxoT9qflN6kMtFF1e3jAftOmXrKJSwVxyRoOwdVhniEaW9zmY2oUR4oIjH-M0HNWCIUHIccS1DEofCqB-IRj2S6i8f-Yw37QsYFzHEtS57VKTIxiwSKp0KcxI2GQg8bBNd8PlYNh5qSbMiQ7zx7HKExO45icrp4FL3YFpvS4OBA0VbsEUIdr_6_/s1020/image_2025-04-21_08-29-38.png

តាមរយៈការបញ្ចូល AI ទៅក្នុងកម្មវិធីសិក្សារបស់សាលារៀន ប្រទេសចិនមានគោលបំណងអភិវឌ្ឍអ្នកជំនាញ AI ជំនាន់ក្រោយ ឲ្យយល់ដឹងអំពី AI ពីវ័យក្មេងទៅ ដើម្បីអាចមានគំនិតច្នៃប្រឌិតថ្មីៗបានឆាប់រហ័ស និងអាចក្លាយជាស្ថាបនិកដូចជាលោក Liang Wenfeng អ្នកបង្កើត DeepSeek និងលោក Wang Xingxing ស្ថាបនិក Unitreeជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8QJXwGEt_23OQN1aOzfZwn842H_S60Ghc_6VNVmKuihexbs-RYrCgFm8sNGQj-rCKiJiIbLXRk5VyCvN6qeX5EhzIu0wn001RLtuzvz0NhfMPseW0_UXEArR1Xs-RKIfklzu6WVn79fUQfFl5BztypjXADYhcwg30bQLzxbYB7t0KqOfqP5_RUphGd34n/s1403/image_2025-04-21_08-29-39.png

ក្រៅពីប្រទេសចិន ក៏មានប្រទេសមួយចំនួនផ្សេងទៀតក៏កំពុងបញ្ចូល AI ទៅក្នុងការអប់រំផងដែរដើម្បីតាមឲ្យទាន់ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាដូចជា ប្រទេសកាណាដា អាមេរិក អង់គ្លេស កូរ៉េខាងត្បូង និងជាពិសេសប្រទេសអេស្តូនីបានចាប់ដៃគូជាមួយ OpenAI ដើម្បីណែនាំមុខងារ ChatGPT Edu សម្រាប់សិស្ស និងគ្រូបង្រៀនវិទ្យាល័យផងដែរ។ គំនិតផ្តួចផ្តើមនេះ គ្រោងនឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខ ដើម្បីផ្តល់ការគាំទ្រលើការសិក្សាដែលដំណើរការដោយ AI ស្វ័យប្រវត្តិកម្មក្នុងកិច្ចការរដ្ឋបាល និងឧបករណ៍ធ្វើផែនការមេរៀននៅតាមសាលារៀន៕

Trump មានគម្រោងនឹងបិទស្ថានទូត និងស្ថានកុងស៊ុលរបស់អាមេរិកនៅក្នុងប្រទេសមួយចំនួន

0

សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump មានគម្រោងបិទស្ថានទូត និងស្ថានកុងស៊ុលអាមេរិកនៅបណ្តាប្រទេសជាច្រើន ព្រមទាំងរួមបញ្ចូលស្ថានកុងស៊ុល ដើម្បីឱ្យស្របគោលនយោបាយរបស់រដ្ឋាភិបាលអាមេរិក និងស្របតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេសដើម្បីកាត់បន្ថយការចំណាយថវិកា ៥០% ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Times កាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnX8zpdAKV29E622mMaiQcTcPLTVvwmhg9sK_pTVhQKNO6bWF6w3OrQNfW-wiYzHjtgNeteB_aR-2KZLa5V44ekafWQuvEqh6Mo8Pt9EGzXaPPRynxshmq-du5xLrs0xxLUn5pqIZOko9ObxXWUd9u7VY4KohGirLhwbf1qSfALg35_bbNzYW3utYGrp96/s732/image_2025-04-21_08-26-25%20(2).png
បើតាមកំណត់ត្រាផ្ទៃក្នុងរបស់ក្រសួងការបរទេសអាមេរិក គឺរដ្ឋាភិបាលអាមេរិកមានគម្រោងបិទស្ថានទូតនៅប្រទេសជាច្រើន រួមមាន ៖ ស្ថានទូតនៅអាហ្វ្រិកកណ្តាល, អេរីទ្រា, ហ្គាំប៊ី, ឡេសូតូ, រដ្ឋកុងហ្គោ, ស៊ូដង់ខាងត្បូង, លុចសំបួរ និងម៉ាល់តា ព្រមទាំងលុបចោលតួនាទីរបស់មន្ត្រីតំណាងអចិន្ត្រៃយ៍អាមេរិកនៅប្រទេសហ្គ្រីនដា និងម៉ាល់ឌីវ ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZOJd2wieqV-9uGd6-B_nU7ZwiCemqUg1fJEn94lgsx5Gzizc0tbLnAtkwL350pqaEculF6whE3AQ7rS5zNzaGSCUkV3xN1ebCntJFPay8HVJDA7Ggqb_SU3sLMOD8oIEBEIJBoOlT0ysBZ_l2FtXKX8vU8bqLAkbcpbiDgfEtIKum9z6UcHnrm_y95c_K/s2000/image_2025-04-21_08-26-26.png
រដ្ឋាភិបាលអាមេរិកក៏មានគម្រោងបិទស្ថានកុងស៊ុល ចំនួន១៧កន្លែង រួមមាន ៖ ស្ថានកុងស៊ុលនៅបារាំង ៥កន្លែង, ស្ថានកុងស៊ុលនៅអាល្លឺម៉ង់ ២កន្លែង រួមទាំងស្ថានកុងស៊ុល ២កន្លែង នៅបូស្នៀ និងហឺហ្សេហ្គោវីណា ។ ក្រៅពីនេះ រដ្ឋាភិបាលអាមេរិកគ្រោងបិទស្ថានកុងស៊ុលនៅប្រទេសក្រិក, អ៊ីតាលី, ព័រទុយហ្គាល់, ស្កុតឡែន, កាមេរូន, ឥណ្ឌូណេស៊ី, អាហ្វ្រិកខាងត្បូង និងកូរ៉េខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZmF6npLf3zBfaeqTGWEdFZfdQUuX1eUXWz5GLptLhJDQOiiDjMRIFICZggzCpT-1eDmfHpEiYGBKB5RThJUpZzPqSjwg0dBuZwI5u-KkrBL3SMHfdwTC8uUfnmBD_K4WmxeASAyUg4shRWQGc2ml1pBjJ3B1qymj4Dm2AaWuZfKMkfWJQQN9z0N06sSGk/s1080/image_2025-04-21_08-26-25.png
កំណត់ត្រាផ្ទៃក្នុងរបស់ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា គួរតែលុបចោលតួនាទី ឬបិទស្ថានទូតអាមេរិកនៅប្រទេសសូម៉ាលី និងបិទមជ្ឈមណ្ឌលជំនួយការទូតនៅអ៊ីរ៉ាក់ ព្រមទាំងកាត់បន្ថយការចំណាយថវិកាការទូតនៅអ៊ីរ៉ាក់ ។ អាមេរិកអាចនឹងរួមបញ្ចូលស្ថានកុងស៊ុលនៅជប៉ុន និងកាណាដា ឱ្យក្លាយជាស្ថានកុងស៊ុលតែមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8vQ-8oqaVUndzcwFCfsuUvxi7_DESjn8kYKrggDquqyGzzv1Mu1aNjvnwDdWzFjGWuW8E_AMt5s7Gjc27GCIbH9f0GuJ4xT7r8f6cKy1_FmfiQn2oDwvMK56ODmqFm8UIDZnUazHeZZk22jl4GvBs0eqh_7Gqd0hbhMSkiMN2_QgiQEwTnmoC1WNJdFJQ/s1200/image_2025-04-21_08-26-27.png

មន្ត្រីវិទ្យាស្ថាន Lowy ដែលវិភាគពីនយោបាយបរទេសនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី យល់ឃើញថា បើរដ្ឋាភិបាលអាមេរិកសម្រេចចិត្តបិទស្ថានទូត និងស្ថានកុងស៊ុលនៅក្រៅប្រទេស គឺតួនាទីការទូតរបស់អាមេរិកនៅតំបន់អឺរ៉ុប អាហ្វ្រិក និងអាស៊ីបូព៌ា នឹងធ្លាក់ចុះបើធៀបជាមួយចិន ខណៈបច្ចុប្បន្ន នៅអាហ្វ្រិក និងអាស៊ីបូព៌ា គឺចិនមានមន្ត្រីទូតច្រើនជាងអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDEtBHR4paxfyyoa4q0kpTOJMSxUIonISub0zST-jlrSsWndfKbUtIjpdS3btBkDpO_rAIEmbIdd97Su7_LmXsxuc8_R5cpJc10BDKcT9PBryEQALOFvW36ZGELOZsvlVSkzhEMoaqtPw3iZ-ELdPVl7E_xmvyHm8DfCzANdIzUOLMa7wlxCIeJXQrN4Oe/s976/image_2025-04-21_08-26-28%20(2).png
អាមេរិកមានគម្រោងកាត់បន្ថយចំនួនមន្ត្រីទូតឱ្យតិចជាងមុន ប៉ុន្តែមន្ត្រីទាំងនៅសេសសល់អាចធ្វើការងារច្រើន ដើម្បីឱ្យស្របតាមផែនការកាត់បន្ថយការចំណាយរបស់ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលកំណត់គោលដៅថា នឹងកាត់បន្ថយការចំណាយថវិការដ្ឋាភិបាលឱ្យបាន៣ម៉ឺនលានដុល្លារ នៅឆ្នាំ២០២៦ ។ ក្រសួង DOGE ធ្លាប់ស្នើឱ្យកាត់បន្ថយថវិកាស្ថានទូត និងថវិកាជួយសង្គ្រោះប្រទេសនានា ១ផ្នែកក្នុងចំណោម៣ផ្នែក ។ ប៉ុន្តែការកាត់បន្ថយការចំណាយថវិកាជួយប្រទេសនានា និងលុបចោលតួនាទីអាមេរិកនៅក្រៅប្រទេស នឹងប៉ះពាល់ដល់ឥទ្ធិពលអាមេរិកនៅក្រៅប្រទេស ដែលប្រទេសនានាយល់ថា ការផ្តល់ជំនួយរបស់អាមេរិកជា «Soft Power» ដ៏រឹងមាំអស់រយៈពេលជាច្រើនឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgipPgHqYkoUyJytRgmLrnbWyrMGuixtXxMLQoiVRfa6soGK49l-TpL6VaEJIXFQd_BxAn92g3LKdLgcOfJgfy0elG3Vv_Boh05XvHi25sbdGB2KMeADpE-nVQ5udV1cMRW0rclc6Qr86DIvR7M9-DtiVp1mbEajYtQyfL_FtV3dgeIqLhi-YqXXh3m4IyW/s990/image_2025-04-21_08-26-28.png
ប៉ុន្តែលោក Trump បែរជាចាត់ទុកថា តួនាទីអាមេរិកនៅក្រៅប្រទេសពុំសូវមានសារៈសំខាន់ ហើយលោកផ្តោតលើការសន្សំសំចៃថវិការបស់អាមេរិកច្រើនជាង ។ ប្រទេសនានាស្វែងរកផលប្រយោជន៍ពីអាមេរិក និងដើរខ្សែលើពលរដ្ឋអាមេរិក ហើយលោកពុំយល់ព្រមឱ្យអាមេរិកចំណាយថវិកាច្រើនជាងនេះទេ បើអាមេរិកពុំទទួលបានប្រយោជន៍អ្វីមកវិញ ៕

ដំណឹងល្អ! នៅពេលខាងមុខនឹងមានផលិតកម្មចិនមកថតខ្សែភាពយន្តនៅកម្ពុជាកាន់តែច្រើន

0

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងគណ:ប្រតិភូភាពយន្តចិន បានបើកកិច្ចពិភាក្សាការងារ ទាក់ទងនឹងការជំរុញឲ្យមានកិច្ចសហប្រតិបត្តិការក្នុងវិស័យភាពយន្តរវាងប្រទេសទាំង២ និងជាពិសេសជំរុញឲ្យមានការមកផលិតខ្សែភាពយន្តពីសំណាក់ផលិតកម្មចិននៅលើទឹកដីកម្ពុជាឲ្យកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3F8NZy1hhE6FQdV8HY6LWTJJbqZy4Gxr2b26ex0egH_QDOkbD4GgoU6bBXZWIcd40zUeSI_EECRVdhxoI0ZnnuptizaEvO64dbwaDOcjZcXbC1Xp0a7GC2zdpzyv6uu9Bi0sSWDqFiOJTrv3RLPN8hJuMT_8Du_bSNTXo5tYFsMNSAt2zZPn4MNmIfNv_/s1280/photo_2025-04-18_16-31-25.jpg

នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតអោយគណ:ប្រតិភូភាពយន្តចិន ស្រី Zhang Xuxia នាយិការងបណ្ណសារភាពយន្តចិន លោក Xu Yang ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិនៃរដ្ឋបាលភាពយន្ត ព្រមទាំងប្រតិភូអមដំណើរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSaDSHtlzDzCQDxiZ-hVt7bDRHLv7t1bdlmqVZTqL4UmrKYm0QFkwv0tQnJIe_Mx4-eHFhOYbehEctkbk0SWUn1oSkx9grj3WyZqbNueQehvVGqjHUzZuzMBaJNtNfP69o2kz4-62Yc8k-upOTzacTqQBS6IHltxHmwnR1h9H0ldDzrl4vy_aIqurnn-3q/s1280/photo_2025-04-18_16-31-26.jpg
យោងតាមប្រសាសន៍របស់ឯកឧត្តម ហាប់ ទូច បានឲ្យដឹងថា៖ កម្ពុជា និងចិន បានចុះអនុស្សារណៈនៃការយោគយល់គ្នាមួយក្នុងកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្ត។ បន្ថែមពីនេះ គោលបំណងនៅក្នុងការទាក់ទាញឲ្យផលិតករនៅចិនឲ្យងាកមកផលិតខ្សែភាពយន្តនៅកម្ពុជា គឺនឹងហុចផលប្រយោជន៍ដល់កម្ពុជាយើងតាមរយៈការផ្សព្វផ្សាយដ៏ទូលំទូលាយនៅក្នុងប្រទេសចិន ក៏ដូចជាពិភពលោកទាំងមូល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHxDdjx13bBXZRijV0qDqvWcuPYbSVfj1Y20Utfk7yTcu4Ym7gO5DPrg6ph7eJOiBFoLt5a1RXge3emfI3DB0iSTEIWRtP4_baee_wZa70FqOG3yNmmYwUIVrRSeyq6NZYt3x4J6qgWqCodHANbUhcB8Np8wHCLFGg6v8nt1KBSZjMvy54sbJH4WY3nwDD/s1280/photo_2025-04-18_16-31-28.jpg
មួយវិញទៀត ការចុះអនុស្សារណៈនេះ គឺជាការបើកផ្លូវដើម្បីឲ្យមានកិច្ចសហការក្នុងខ្សែភាពយន្តរួមមាន៖ ការបណ្តុះបណ្តាល ការផ្សព្វផ្សាយ និងការទាក់ទាញផលិតករភាពយន្តចិនអោយមកថតភាពយន្តនៅកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVmUcErbKKN3vXJ_CJUGL3DSOPi8kJRfUSeQk2jeRx8mowel3LLIB19u8zMaJpWHh6SJ-BoIJWJhThaaYGZ_xWpsUFgxrr-Dh4mRzgUX2jSh4FKFxd7fqAeQ7zXsN7q7YDZhbDwV3Y1Fl_y1YuBwqeWa26P-2WwEuGNVCQ9N8KaDnB1j2svDtfNBwmt7AR/s659/photo_2025-04-18_16-31-29.jpg
ជាក់ស្ដែងកាលពីថ្មីៗនេះ តួស្រី Meng Ziyi នៅក្នុងខ្សែភាពយន្តចិនដែលមានចំណងជើង “Three Lines of Reincarnation “ដែលបានថតនៅខេត្តសៀមរាបនោះ បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកនៅលើInstagram ដែលនាងបានថតនៅក្នុងភូមិកំពង់ភ្លុកទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន និងមានអ្នកចុចLikeរាប់សែននាក់។ ដូចនេះអាចសបញ្ជាក់ឲ្យឃើញថា ការជំរុញឲ្យមានផលិតកម្មចិនមកថតខ្សែភាពយន្តនៅកម្ពុជាកាន់តែច្រើន នឹងក្លាយជាយន្តការផ្សព្វផ្សាយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរចិន ក៏ដូចជាភ្ញៀវទេសចរនៃប្រទេសមួយចំនួនទៀតតារយៈការទស្សនាខ្សែភាពយន្តចិន៕