ប្រទេសអេហ្ស៊ីប បាននឹងកំពុងសាងសង់ទន្លេសិប្បនិម្មិតវែងជាងគេបំផុតនៅលើលោក ដែលមានប្រវែង១១៤ គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកា៤.៩ពាន់លានដុល្លារ។

គម្រោងនេះ មានឈ្មោះថា “New Delta Project” បង្កើតឡើងសម្រាប់បម្រើលើវិស័យកសិកម្ម ដែលអាចបង្កបង្កើនផល លើផ្ទៃដីកសិកម្មប្រមាណ ៩ ២០០ គីឡូម៉ែត្រការ៉េ។
ទន្លេសិប្បនិម្មិតនេះ មានសមត្ថភាពផ្គត់ផ្គង់ទឹក បានប្រមាណ ៧,៥ លានម៉ែត្រគូបក្នុងមួយថ្ងៃ ដោយទាញប្រភពទឹកចេញពីទន្លេនីល។.png)
តាមរយៈគម្រោង The New Delta រដ្ឋាភិបាលប្រទេសអេហ្ស៊ីប រំពឹងថានឹងអាចជួយដោះស្រាយ បញ្ហាស្បៀងអាហារ និងបង្កើតការងារដល់ប្រជាជនប្រមាណ៥លាននាក់ ដែលរស់នៅជុំវិញតំបន់ទន្លេសិប្បនិម្មិតនេះ។

គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០២១ ដោយគ្រោងចំណាយពេល១០ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់៕.png)










