តារាចម្រៀង Huang Zitao បានលក់សំឡីអនាម័យចំនួន ៥០,០០០ ដោយជោគជ័យ ដែលជាផលិតផលពីម៉ាកយីហោ Domyway ដែលទើបតែបើកដំណើរការថ្មីរបស់ខ្លួនអំឡុងពេលព្រឹត្តិការណ៍ផ្សាយផ្ទាល់នៅលើ Weibo ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Asia One តារាប្រុស Zitao បានលក់សំឡីអនាម័យមួយបន្ទះក្នុងតម្លៃ ០.០១ យន់ (០.០០១៤ ដុល្លារអាម៉េរិក) នីមួយៗ ហើយបានគូសបញ្ជាក់អំពីអត្រាស្រូបយកខ្ពស់របស់សំឡីនេះបើប្រៀបធៀបទៅនឹងម៉ាកផ្សេងទៀតនៅក្នុងការផ្សាយផ្ទាល់របស់ខ្លួន។ តារាចម្រៀងរូបនេះក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ម៉ាកយីហោរបស់លោកចំពោះតម្លាភាព ដោយបញ្ជាក់ថា អ្នកប្រើប្រាស់នឹងអាចឃើញដំណើរការផលិតសំឡីអនាម័យស្រ្តីតាមរយៈការផ្សាយបន្តផ្ទាល់ ២៤ម៉ោងពីរោងចក្ររបស់លោក។
តារាចម្រៀង Huang Zitao បានចែករំលែកថាភរិយារបស់លោក តារាស្រី Xu Yiyang និងបុគ្គលិកស្រីរបស់ខ្លួនបានសាកល្បងផលិតផលក្នុងរយៈពេល ៩០ ថ្ងៃ ដោយធានាបាននូវគុណភាពនៃសំឡីអនាម័យមុនពេលចេញលក់។.png)
ការសម្រេចចិត្តរបស់តារាក្នុងការដាក់ដំណើរការផលិតផលអនាម័យស្ត្រីផ្ទាល់ខ្លួនរបស់លោកបន្ទាប់ពីមានរឿងអាស្រូវដ៏ធំមួយពាក់ព័ន្ធនឹងសំឡីអនាម័យនៅក្នុងប្រទេសចិនកាលពីខែមីនា ហើយក្រុមហ៊ុនត្រូវបានគេរកឃើញថាបានកើបប្រាក់ចំណេញប្រហែល ៣០ ដងនៃតម្លៃដើមដោយមិនខ្វល់ពីសុខភាពមនុស្សគិតប្រាក់ចំណេញជាចម្បង។.png)
ដោយខឹងនឹងរឿងអាស្រូវតារាប្រុសវ័យ៣១ឆ្នាំរូបនេះ បានបង្ហាញប្រតិកម្មយ៉ាងខ្លាំងក្លាហើយតាំងចិត្តបោះទុនចូលទីផ្សារផលិតសំឡីអនាម័យនៅក្នុងប្រទេសចិនដើម្បីសុខភាពស្រ្តី៕










