សហរដ្ឋអាមេរិក ៖ ពលរដ្ឋអាមេរិកបានប្រមូលផ្តុំគ្នាធ្វើបាតុ.កម្មនៅ៥០រដ្ឋ កាលពីថ្ងៃទី១៩ ខែមេសា កន្លងមក ដើម្បីប្រឆាំងនឹងគោលនយោបាយដឹកនាំប្រទេសរបស់លោកប្រធានាធិបតី Donald Trump ដែលប៉ះពាល់លទ្ធិប្រជាធិបតេយ្យ និងបណ្តេញប្រធានាធិបតីឱ្យចុះចេញពីតំណែង ដោយសារប្រើប្រាស់អំណាចផ្តា.ច់ការ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnM9F-3lN5gji601HC4Afdu8t5mXtX1fa6gWqU-CUcEYk3L7wulzqe7DPYiO2YRyvoUNf9Uu8srVMsNx1-0ltDlzsLsxv573mZH_s6ll2X5oZ7muyQ_eHt_Imp4WqXqwFSzxediBrUB6M3KMNxiUI5J8ZdPEspWW64BRUI-PK_DCidYFQpk5SxQgg-NJH9/s1280/photo_2025-04-07_16-05-48.jpg

កាលពីថ្ងៃទី១៩ ខែមេសា ពលរដ្ឋអាមេរិកបានឈរតវ៉ានៅក្រៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន, ទីតាំងលក់រថយន្ត Tesla និងតវ៉ានៅទីក្រុងនានាក្នុង៥០រដ្ឋ ដែលការតវ៉ានេះធ្វើឡើងជិត៧០០កន្លែង នៅទូទាំងប្រទេស ។ ការតវ៉ារបស់ពលរដ្ឋស្របនឹងថ្ងៃខួបលើកទី២៥០ឆ្នាំ នៃការចាប់ផ្តើមសង្គ្រាមបដិវត្តអាមេរិក ដើម្បីប្រឆាំងគោលនយោបាយផ្សេងៗរបស់លោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuTNG0w30zawQXe33c4bmiknIrqP2KicBV43dBMhM2571Bszp4gmkWiJhIZ-tZsveYI6PDKyz7wJansOcTfXpFn9-cZErobvT0GoRmumqjbigylomXmDYLDgFKoas6mPDH8k_aJ70ofpoqwJKaqmVbrJqiUxaQvJFEaTlNAoeCubHje8jWMgE-315YIabk/s1280/photo_2025-04-07_16-05-43.jpg

ពលរដ្ឋអាមេរិកយល់ថា គោលនយោបាយរបស់លោក Trump គឺរំលោភសិទ្ធិពលរដ្ឋ និងរដ្ឋធម្មនុញ្ញ ដូចជា ៖ ការបណ្តេញជនអន្តោប្រវេសន៍, ការកាត់បន្ថយចំណាយរដ្ឋាភិបាល, ការបញ្ឈប់មន្ត្រីរាជការពីការងារ ស្មើជាង២សែននាក់, ការលុបចោលស្ថាប័នមួយចំនួន, ការចាប់ខ្លួននិស្សិតបរទេសជាច្រើននាក់ និងឈប់ផ្តល់ប្រាក់ឧបត្ថម្ភសាកលវិទ្យាល័យសម្រាប់គម្រោងភាពចម្រុះ និងសមភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvT1oDX4W4M7kuqA8jn3fS9oKbm0g73V1KD6MXDWtcGFeXP7M16RTgiUO5FHFXg4hvR-myV84ca58IZc9nZ6Y3mHGwD6woicOjuMrkek_gSaKNx6koBmkTWkwbIB8LmotS3m8Xfmhmprfw0bSzfE_9ZZ7g6mpXSEWA1ZaJSjCl1PJnTOuw9PFNOMlkIlAN/s1280/photo_2025-04-07_16-05-44.jpg

ក្រុមអ្នកតវ៉ាបានលើកស្លាកសញ្ញាផ្សេងៗដើម្បីប្រឆាំងការអនុវត្តអំណាចផ្តាច់ការរបស់លោក Trump និងលោកមហាសេដ្ឋី Elon Musk ដែលមានតួនាទីទទួលខុសត្រូវការងារក្នុងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល និងកាត់បន្ថយការចំណាយថវិការដ្ឋាភិបាល ។ ក្រៅពីនេះ ក្រុមអ្នកតវ៉ាថែមទាំងកាន់ស្លាកសញ្ញាសរសេរថា «Trump ឆាប់ចុះចេញពីតំណែង» ខណៈនៅកន្លែងផ្សេងទៀត ក្រុមអ្នកតវ៉ាបានកាន់ទង់ជាតិអាមេរិកដាក់ក្បាលចុះក្រោម ។

កាលពីដើមខែមេសា ឆ្នាំ២០២៥ ពលរដ្ឋអាមេរិកបានធ្វើបាតុកម្មទ្រង់ទ្រាយធំជាងនេះ ស្មើជិត១,៤០០កន្លែងក្នុង៥០រដ្ឋ ដើម្បីប្រឆាំងនឹងគោលនយោបាយដឹកនាំប្រទេសរបស់លោក Trump និងលោក Elon Musk ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO9hiD1vy0_FNa9XsLTg9eJ37fL2vm2G9nqfPlarjOZ5I2gdUVcWxh3CZaP34jRlTr06GI1F5Jp8X8gBm_oTzx6-DTAy3ygBoSt_n79lBQ5bh2qmu_CkuChwtv72feEXyfX6WgYAOykfLhM2XxE9oxqLytnYm3BindoEh0JK3oXeGZj8SlqkEmGpcLq_Ln/s1280/photo_2025-04-07_16-05-45.jpg

លោក Thomas Basford អាយុ៨០ឆ្នាំ អតីតកម្មករសំណង់នៅរដ្ឋ Maine និយាយថា ៖ «នេះជាពេលគ្រោះថ្នាក់ណាស់សម្រាប់សេរីភាពនៅអាមេរិក ។ ខ្ញុំចង់ឱ្យកូនចៅដឹងថា អាមេរិកចាប់ផ្តើមដូចម្តេច ពេលខ្លះ យើងត្រូវតែក្រោកឈរឡើងតស៊ូដើម្បីសេរីភាព» ។ ពលរដ្ឋអាមេរិកខ្លះទៀតបារម្ភពីការប្រើប្រាស់អំណាចហួសព្រំដែន ព្រមទាំងលើកស្លាកសញ្ញា «No Kings» ។

ការតវ៉ាលើកចុងក្រោយរបស់ពលរដ្ឋអាមេរិកកើតឡើងស្របពេលមានលទ្ធផលការស្ទង់មតិរបស់ស្ថាប័ន Gallup កាលពីពេលថ្មីៗថា ពលរដ្ឋអាមេរិកមានសិទ្ធិបោះឆ្នោតតែ៤៥%ប៉ុណ្ណោះ ពេញចិត្តនឹងការបំពេញការងាររយៈពេល៣ខែដំបូងរបស់ Trump ។ វាជាភាគរយប្រហាក់ប្រហែលនឹងការស្ទង់មតិពេល Trump កាន់តំណែងអាណត្តិទី១ គឺមានពលរដ្ឋតែ៤១% ពេញចិត្តនឹងការបំពេញការងារ៣ខែដំបូងរបស់ Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRO5kqYwqBSQqie-bvNyMQ_Rx4nYg8DxsWGVsaeLvyYt8J_Tzl37-1lZ3zirWQRl9I8gkJqrp2TZDhnNOZNRtes5NifMLFItam0zgvEnGBkTcxpYph4B7UbNWEygTmLz9AaTQ0piQcZT8KZB3vJrUb_XtOmOrfhrQe4jSKt58TfpXVSaoVBKw1GPPmEGKQ/s770/photo_2025-04-07_16-05-42.jpg

ហេតុនេះ មានពលរដ្ឋអាមេរិកតិចតួចប៉ុណ្ណោះ ដែលពេញចិត្តនឹងលទ្ធផលការងាររបស់ Trump បើធៀបនឹងការស្ទង់មតិការបំពេញការងាររបស់អតីតប្រធានាធិបតីជាច្រើនរូបឃើញថា ពលរដ្ឋអាមេរិករហូតដល់៦០% ពេញចិត្តនឹងការបំពេញការងាររបស់ប្រធានាធិបតីមុនៗ ចាប់ពីឆ្នាំ១៩៥២ ដល់ឆ្នាំ២០២០ ៕