ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា មិនបានប្រកាន់ជំហរយកប្រទេសណាមួយ ផ្តាច់ចោលប្រទេសណាមួយនោះទេ ខណៈដែលកម្ពុជា មានទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសលើពិភពលោក។
សម្តេចធិបតី មានប្រសាសន៍ថា៖” កម្ពុជាជាប្រទេសមួយ ជិះទូកពីរ ដោយមិនចោលអាមេរិក ហើយរើសចិន ឬចោលចិន ហើយរើសអាមេរិកឡើយ ពោលកម្ពុជា តែងមានទំនាក់ទំនងល្អជានិច្ច ជាមួយបណ្តាប្រទេសលើពិភពលោក ដើម្បីប្រយោជន៍សេដ្ឋកិច្ចជាតិ”។

ចំពោះព័ត៌មានដែលចិនជាអ្នកនៅពីក្រោយគោលនយោបាយកម្ពុជា ភាគីចិន ធ្លាប់លើកឡើងរួចមកហើយ ដោយមិនបានហាមឃាត់កម្ពុជា ក្នុងការជ្រើសរើសផ្លូវសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិដែលស្របទៅនឹងច្បាប់ ឬលក្ខខណ្ឌជាតិនោះទេ។
បន្ថែមពីនេះ ចិន ក៏មិនលោកដៃចូលជ្រាតជ្រែកផ្ទៃក្នុងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិ ឯករាជ្យ និងបូរណភាពទឹកដីនោះដែរ៕