តំបន់៣នៃបឹងទន្លេសាប ឃ្លាំងទ្រពធម្មជាតិ ក្នុង១ឆ្នាំផ្តល់ផលសេដ្ឋកិច្ច២ពាន់លានដុល្លារ
បឹងទន្លេសាប គឺជាបឹងទឹកសាបដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ និងជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបានលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន។.png)
បឹងនេះចែកចេញជា៣តំបន់ ក្នុងនោះរួមមាន៖
• តំបន់១ មានទំហំផ្ទៃដីតំបន់១មានជាង ៤៣៦ ៨៧៩ ហិកតា ជាតំបន់លំនៅដ្ឋាន ឬភូមិករ និងជាតំបន់បង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ដែលទទួលបានសិទ្ធិកាន់កាប់ស្របច្បាប់
• តំបន់២ មានទំហំដី៤១៣ ៤៨៨ ហិកតា ជាតំបន់ប្រើប្រាស់អាស្រ័យផលស្រូវឡើងទឹក និងប្រដេញទឹក
• តំបន់៣ មានទំហំដី៥៦១ ៦៣៤ហិកតា ជាតំបន់ព្រៃលិចទឹក ដែលហាមប៉ះពាល់ដាច់ខាត និងត្រូវការពារឱ្យខានតែបាន
ក្នុងចំណោម៣នេះ តំបន់៣ បានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចជាង២ពាន់លានដុល្លារ ក្នុង១ឆ្នាំ នេះបើយោងតាមការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាយ សំអាល់។.png)
តំបន់៣ គឺជាព្រៃលិចទឹក ជាជម្រកត្រី ដែលជាអាយុជីវិតនៃបឹងទន្លេសាប ហេតុដូច្នេះពលរដ្ឋហាមដាច់ខាតមិនឱ្យចូលទៅកាប់បំផ្លាញ ឬអាស្រ័យផលនៅលើតំបន់នោះជាដាច់ខាត៕




.png)
.png)
.png)









.png)






.png)

.png)




.jpg)
.jpg)




.png)
.png)




