សហរដ្ឋអាមេរិក ៖ ក្រុមការងារបម្រើលើយន្តហោះបានចាត់វិធានការបណ្ដេញស្រ្តីចំណាស់ម្នាក់ឲ្យចេញពីយន្តហោះ ដោយសារតែគាត់បានអុកឡុកនៅលើយន្តហោះប្រាប់ឲ្យគេចេញដំណើរឲ្យបានលឿនតាមចិត្តចង់ដោយមិនមានហេតុផលច្បាស់លាស់។

បើយោងតាមវីដេអូមួយដែលបានចែករំលែកយ៉ាងទូលំទូលាយពេញអ៊ីនធើណេតកាលពីថ្មីៗនេះ បានបង្ហាញពីហេតុការណ៍នៅលើយន្តហោះមួយ ដែលស្រ្តីជនជាតិប្រេស៊ីលវ័យចំណាស់ម្នាក់បានព្យាយាមចូលទៅក្នុងបន្ទប់បញ្ជាររបស់អ្នកបើកបរយន្តហោះ (Cockpit) ដើម្បីប្រាប់ឲ្យ Pilot ឆាប់ហោះហើរឲ្យលឿនៗព្រោះគាត់ប្រញាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែមេសា នៅក្នុងជើងហោះហើរ American Airlines Flight AA950 ដែលនឹងហោះចេញពីទីក្រុង Sao Paulo ទៅកាន់ទីក្រុង New York។ ស្រ្តីចំណាស់ម្នាក់ដែលជាភ្ញៀវអង្គុយនៅកៅអីពិសេស (First Class) បានដើរទៅកាន់ទ្វាបន្ទប់បញ្ជារយន្តហោះ ហើយពេលនោះមានបុគ្គលិកបានចូលមកសួរនាំ និងរារាំងទៅកាន់គាត់ដោយព្យាយាមពន្យល់និងសុំឲ្យគាត់ស្ងប់ចិត្ត និងត្រឡប់ទៅកាន់កៅអីរបស់គាត់វិញ ប៉ុន្តែគាត់មិនស្ដាប់ឡើយ។ .jpg)
យោងតាមរបាយការណ៍ដែលទទួលបានពីអ្នកនៅលើយន្តហោះនោះបានឲ្យដឹងថា ៖ ស្រ្តីខាងលើនេះមានការខឹ..ងស..ម្បារនឹងដំណើរការយតយ៉ាវមុនពេលមានការហោះហើរ ដូច្នេះគាត់បានទាមទារសុំនិយាយជាមួយអ្នកបើកបរយន្តហោះផ្ទាល់ ដើម្បីស្នើសុំឲ្យគេហោះឡើងឆាប់ៗ ប៉ុន្តែសំណើរនោះត្រូវបានបដិសេដ និងបានធ្វើឲ្យគាត់ខឹ..ងស..ម្បារកាន់តែខ្លាំងឡើង។ បន្ទាប់មកក៏ដើរទៅកាន់បន្ទប់បញ្ជារនោះ ទើបមានការទាស់ទែងពាក្យសម្ដីជាមួយបុគ្គលិក និងឈានដល់មានការប្រទាញប្រទង់គ្នារហូតដល់អស់ទ្រាំខ្លាំង ខាងបុគ្គលិកយន្តហោះក៏បានចា..ប់គាត់ផ្ដួលហើយសង្កត់ឲ្យជាប់ទៅនឹងកម្រាលឥត្ឋតែម្ដងដើម្បីបញ្ចប់ការទាមទាររបស់គាត់។
.jpg)
ការហោះហើរនោះត្រូវបានគេពន្យាពេលជាង២ម៉ោងដើម្បីដោះស្រាយជាមួយស្រ្តីខាងលើ បន្ទាប់មកក្រុមការងារនៅទីនោះបានទាក់ទងទៅកាន់អាជ្ញាធរឲ្យមកជួយអន្តរគមន៍ និងនាំខ្លួនគាត់ចេញពីយន្តហោះ ដោយសារទង្វើរបស់គាត់បានរំខានដល់អ្នកដំណើរដទៃទៀតជាខ្លាំង។ 
បច្ចុប្បន្ន មិនទាន់មានការបញ្ជាក់ថា ស្រ្តីចំណាស់នេះអាចនឹងត្រូវក្រុមហ៊ុនអាកាសចរណ៍ចោទប្រកាន់ ឬត្រូវបានហាមឃាត់ការធ្វើដំណើរឬអត់នៅឡើយទេ ប៉ុន្តែតាមច្បាប់អាកាសចរណ៍របស់សហរដ្ឋអាមេរិក គេអាចនឹងមានវិធានការដើម្បីបង្រ្កាបបទល្មើសដែលបង្ករផលរំខានដល់អ្នកដទៃបែបនេះ៕










