ប្រទេសទីម័រខាងកើត ឬ ទីម័រលេស្ត ជាប្រទេសដែនកោះមួយនៅតំបន់អាស៊ានអាគ្នេយ៍ ដែលមានប្រវត្តិជូរចត់ ដោយស្ថិតក្រោមអាណានិគមជាញឹកញាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTf7ZSeM5oQsTJxKbZ9v8l5DtvL6dPuHxMoivKX2iihUhDqdHY9X8wH6_vaFqcaTeF4Ic1ERjWsfFy0ZqEr9_7WESPGH6_8lXrKqufgRfeE_vi_BfsaEx1kvu-5QK7SaqiOVE9C4YTOYMTcjQF7VjJ_BnVdhS0hAwp2xapHbnrJTqCemLLBrvCaCd00R1m/s768/image_2025-04-30_11-38-38.png
ប្រទេសនេះ ទើបតែទទួលបានឯករាជ្យកាលពីឆ្នាំ២០០២ប៉ុណ្ណោះ ក្រោយពីឥណ្ឌូនេសុីដាក់អាណានិគមចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkPI4Zmhj8-5IoaMF2mlb2ysIFj73aYwg9hgXUwFYEulApP-lxDtOxwWmgnHx9_lmH-LN7KiYWk_LGvxkYG-7BW34zs_US9JX6DEf84SUltKSgmkmm7I1O-RswhAhAylp5ah2U0Whp3-Tw3EcEKQtQSoKuRvRB_sUEmVswhF2Xvxuz8G7y5iK1iolHaPNm/s1200/image_2025-04-30_11-38-47%20(2).png

នៅឆ្នាំ២០១១ ប្រទេសទីម័រខាងកើត បានស្នើសុំចូលជាសមាជិកអាស៊ាន តែត្រូវបានប្រទេសជាសមាជិកអាស៊ានច្រានចោល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDRITaL45zqYRRljWCBJDPU33RyZ9oaAORSaQx2fZFVupQp1gzUuqwRG7z8mJr3YhxOofPq5tPSHGr-NkLgTUGPs8nUnvDytBZH9vX0Xuak6f7Pad-a7Ha1Rap29lRlj3aJEkneQzZMWRFG5jf_CYjALrh21SfZT6dIgo6sRf-u3UhPXze_W_iLC-rJLON/s1500/image_2025-04-30_11-38-48%20(2).png
លុះដល់ឆ្នាំ២០១៧ ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីម័រខាងកើត បានចេញមុខស្នើសុំឱ្យទីម័រខាងកើត តែត្រូវបានសិង្ហបុរីបដិសេធ ដោយយល់ឃើញថា ប្រទេសនេះមានកង្វះធនធានមនុស្ស និងបញ្ហាសេដ្ឋកិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_ijzmc1rYnUadssx43WrNyOgVthTyaCX6AcMGqL3tllT7eYhhaI7gN5wWZPkCSj6UXJ3dPORCNfbSEmolzcHBX0VHOGAxtOw_bss8asqfANnfCLMGz99DQk1629wBip_05SN36AqfVbLpk0serW1yGaZUbH2Vgi8tyAEgvinUz0enOfnnCZhzGXlHVlVT/s1062/image_2025-04-30_11-38-49.png
សេដ្ឋកិច្ចរបស់ទីម័រខាងកើតត្រូវបានគេមើលឃើញថាមានការអភិវឌ្ឍន៍ខ្សោយជាងគេ បើធៀបនឹងសមាជិកអាស៊ានដទៃទៀត ដែលមានហេដ្ឋារចនាសម្ព័ន្ធមានកម្រិត ដោយភាគច្រើនពឹងផ្អែកលើជំនួយបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEVPAhMavG2DGYNjScniHl9zvnHqhFPpIRULYHRWT6xFCf3jMn116vUAIGe3-ruxkF54JJHHJNjWHMWINtPWZxThJTX_cK-DLNfKsJK8mf0JQKD3Z-2qC5AOGZEbMHh6COLKLMsYe9wmpg5lFBZBrLRYpogM2ZVeh-OrTNwTG9XRPoLyor1xa5ijjvKLFF/s2048/image_2025-04-30_11-38-35.png

តែយ៉ាងណាមិញ ថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានពិភាក្សាតាមប្រព័ន្ធទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានសម្រាប់ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការចូលជាសមាជិកពេញសិទ្ធិរបស់ប្រទេសទីម៉័រខាងកើតក្នុងសហគមន៍អាស៊ានផងដេរ៕