សហរដ្ឋអាមេរិក ៖ លោក Elon Musk មហាសេដ្ឋីលំដាប់ពិភពលោក និងជាម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យានាំមុខ ដូចជា ៖ ក្រុមហ៊ុន Tesla, SpaceX, Neuralink និងបណ្តាញសង្គម X រំពឹងថា នាថ្ងៃអនាគតដ៏ខ្លី មនុស្សយន្តនឹងធ្វើការជំនួសគ្រូពេទ្យវះកាត់ ហើយមនុស្សយន្តនឹងមានសមត្ថភាពខ្ពស់វះកាត់អ្នកជំងឺបានល្អ និងឆាប់រហ័សជាងគ្រូពេទ្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfjXwK95Cr-tNRBF3osZazNu-rBEOvl8ugbUCh-JMUJLGRlT0KHp7tnKQukHqnphefVcvEzKmdTunueaZE7ZxhmMQ6DfPVpWJxEUnU06C6a-scJCfIrdrSDvrDt0L85a6fnxe01Xli5WJ9Tu8fwAU4VCgflDzlB31I6doQhxpPdbpU_YWwr81xmEIbUsG5/s3000/image_2025-05-01_08-21-13.png
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ លោក Elon Musk បានសរសេរក្នុងបណ្តាញសង្គម X ថា រយៈពេល៥ឆ្នាំទៀត មនុស្សយន្តនឹងមានសមត្ថភាពវះកាត់អ្នកជំងឺលើសគ្រូពេទ្យជំនាញវះកាត់ ហើយលោកបាននិយាយពីក្រុមហ៊ុន Neuralink ដែលត្រូវពឹងផ្អែកមនុស្សយន្តបញ្ចូលអេឡិចត្រូតដើម្បីភ្ជាប់ខួរក្បាលជាមួយកុំព្យូទ័រ ថា មនុស្សយន្តនឹងធ្វើការឆាប់រហ័ស និងច្បាស់លាស់ ខណៈមនុស្សពុំអាចធ្វើបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjziEdwVnrno1mHgQ03iI8xbHNNvYpjvFEmj2Shro0QtfFxNbXp70Pka9WHnc7d43buTp7n8XGrIwvsXhB39K0wn6ajeJU91Ugu5naoGyDAtub7D9NPWB5FTYotGqDwkzulWCPzWIPxWnJyW8kyip8BcYum8yidDIRMSPHm9dGCtarwr-LQ5QkMXJjYlYyj/s3072/image_2025-05-01_08-21-15.png
ការលើកឡើងរបស់លោក Elon Musk គឺជាការឆ្លើយតបនឹងការបង្ហោះរបស់ Influencer ដ៏ល្បីម្នាក់ឈ្មោះ Mario Nawfal ក្នុងបណ្តាញសង្គម X ដែលនិយាយពីការរីកចម្រើនរបស់មនុស្សយន្តធ្វើការផ្នែកវេជ្ជសាស្ត្រ ដូចជា ៖ មនុស្សយន្ត Hugo របស់ក្រុមហ៊ុន Medronic ។ Influencer រូបនេះនិយាយថា មនុស្សយន្ត Hugo បានសាកល្បងវះកាត់ជាក់ស្តែង រហូតដល់១៣៧លើក មិនថាការវះកាត់ក្រពេញប្រូស្តាត និងតម្រងនោម ហើយលទ្ធផលការវះកាត់របស់មនុស្សយន្ត គឺល្អជាងការរំពឹងទុករបស់គ្រូពេទ្យ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjImDJCnffkjP8CaF_7JhW31-GxQzKOOAr9pvq81sokkhSHVlJo7fiGxGFabkJTV_k1AjdRTBTEyQJ8_XpRp_jGPcHY7a1Pp72qNraCjA6yxgFjEl3fGaESFKS23gjJr6ZVMIa2JGPTLTaHZS35TExVxS9uaV4aBvQ-xtdmyIJQJsPcN5DglnxSJvDYxTvx/s1000/image_2025-05-01_08-21-18%20(2).png

Influencer ដដែលបន្តថា មនុស្សយន្តអាចវះកាត់អ្នកជំងឺយ៉ាងឆាប់រហ័ស ស្មើ៩៨.៥% ដែលខ្ពស់ជាងការរំពឹងទុករបស់គ្រូពេទ្យត្រឹមតែ៨៥% ។ ការវះកាត់របស់មនុស្សយន្ត ចំនួន១៣៧លើក គឺមានតែ២លើកប៉ុណ្ណោះ ដែលមនុស្សយន្តត្រូវសុំជំនួយពីគ្រូពេទ្យជំនាញវះកាត់ ដោយសារមានបញ្ហាបច្ចេកទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbJRXsIFcyo4e55DOYin-ImQZAfY25eG6BXlvwiPKPLZJGcR5NTPP_BVaRPI9fuE7kLhATDznrvRZVzdy-WVzAV5eu2DSuMbffUsWUnu-B32u2Lmd2lKNvLYp3deEWrYeR6HbwA4q7gHiX7wRPs4OhwroUFDKsTVO9I6qW__NLZMaNnHvbXA5pm9zYOOpi/s1780/image_2025-05-01_08-21-18.png

កន្លងមក លោក Elon Musk ធ្លាប់និយាយពីបច្ចេកវិទ្យា Interface តភ្ជាប់រវាងខួរក្បាល និងកុំព្យូទ័រ (Brain-Computer Interface – BCI) ដែលក្រុមហ៊ុន Neuralink កំពុងអភិវឌ្ឍន៍បច្ចេកវិទ្យានេះ ដោយលោកបញ្ជាក់ថា បច្ចេកវិទ្យា Interface នឹងអាចជំនួសបច្ចេកវិទ្យាក្នុងទូរស័ព្ទដៃ នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqPLjmufDwmCcEo7B_43__PpDNSu6MqsyyEQ6gYTHkgQJqyLnIvakS7rORrzkBzvO0ivoOLrb0M6DDvtHJ_F5Elej6RFSSPtcMseZy2y8-kzMwk5Hwb5BYfPliASvbIPVTgH0bqCDBuYBdLFnpmfNWsmsxZBHatFPAcPcn2fAdxucLvGN1a2ImSt10Mx_I/s921/image_2025-05-01_08-21-19%20(2).png

ក្រុមហ៊ុន Neuralink បានទទួលជោគជ័យលើការបង្កប់បន្ទះឈីបទំហំតូចក្នុងខួរក្បាលអ្នកជំងឺ៣នាក់ គឺក្រោយពីវះកាត់រួច អ្នកជំងឺទាំងនេះអាចគ្រប់គ្រង Cursor នៅលើកុំព្យូទ័រ និងអាចលេងវីដេអូហ្គេម ។ អ្នកជំងឺម្នាក់ដែលពុំអាចនិយាយបាន អាចប្រើប្រាស់បន្ទះឈីបក្នុងខួរក្បាលដើម្បីទំនាក់ទំនងតាមរយៈសំឡេងបង្កើតដោយបច្ចេកវិទ្យា AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ_dojyFIfeOmvmVvmbYfk3SzGIDFR4sgsDI8AJGN-R1E5WhW9mlVN3VBz4uHgAMDQR0TShHrIFm9dIQInY2yK7GVNJ1XRZ7qmaQ7qdFHjxXDjGqdP5b6svN9tgjRAWcIXjqDEccYoojj26nK086a729s_grWlOWKMLKS4aZ4tELc0flUpArgT0zYpjtwM/s1478/image_2025-05-01_08-21-19.png

លោក Elon Musk បានប្រកាសពីគម្រោងសាកល្បងរបស់ក្រុមហ៊ុន Neuralink ដោយកំណត់គោលដៅបង្កប់បន្ទះឈីបក្នុងខួរក្បាលអ្នកជំងឺ ចាប់ពី២០នាក់ ទៅ៣០នាក់ នៅឆ្នាំ២០២៥នេះ ៕