Home Blog Page 533

Zhang Ruonan លុបរូបភាពចោលភ្លាមៗបន្ទាប់ពីពាក់អាវដូចគ្នានឹង Bai Jingting

0

ថ្មីៗនេះតារាសម្តែង Zhang Ruonan បានលុបរូបភាពរបស់ខ្លួនភ្លាមៗបន្ទាប់ពីបង្ហោះ រូបនៅលើ Weibo ហើយបានពាក់អាវដូចគ្នាទៅនឹងតារាសម្តែង Bai Jingting ខណៈអ្នកទាំងពីរធ្លាប់មានពាក្យចចាមអារ៉ាមស្នេហាជាមួយគ្នា។ ការលុបរូបភាពរបស់ Zhang Ruonan ត្រូវបានគេនិយាយថានាងមិនចង់ឱ្យមានសង្គ្រាមពាក្យ សម្តីពីអ្នកគាំទ្ររបស់តារាសម្តែង Song Yi ដែលមានទំនាក់ទំនងស្និទ្ធស្នាលជាមួយ Bai Jingting។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlzb5FSNGowsoEHvrN0LN0jVKkeojmq9VuvlYfZxOVXiGnZXICEVD77A3HBkUIln7D96JL-z5-KlqY5EfE544ESNXcWZL_yucuJLL0TFpEee1mRNPOnFvKvOUiP_apjRDR7iDogZa_5dufQRsL8uH5Z3JIwpdJRUPh5gS3f7QBUv-c0tjFFLxqa0IVbV-j/s965/image_2025-05-30_11-11-47%20(4).png
កាលពីប៉ុន្មានថ្ងៃមុន Zhang Ruonan បានបង្ហោះរូប Selfie ពាក់អាវយឺតពណ៌ខៀវ ហើយអ្នកគាំទ្រភ្នែកមុតស្រួចបានដឹងថាវាជាអាវតែមួយដែល Bai Jingting ពាក់។ នាងបានបង្ហោះរូបថតនោះ ហើយលុបវាចោលក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយ អ្នកនិយមលេងអ៊ុនធឺណិតបានប៉ាន់ស្មានថាវាមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយអ្នកគាំទ្ររបស់ Song Yi ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi76Mul-rtmMxNpxL3hgel94Pupqj7FoyLQzO-IHPmCBl2ADWTp-MHdPznQkPvdYiqr2OdoC-gNIenDlWRsnFJlNV-oDcAUOUkfUY1vSfFuMGr7utcB_PhZbjOL3wG8lBD7EFPCLf2cJ3q_lTxep5E9HdTnkvBfZyfiTmCLEtXfNJxShdy6-3wVvAf6J9p8/s662/image_2025-05-30_11-11-47%20(2).png
អ្នកនិយមលេងអ៊ីនធឺណិតដែលមានភ្នែកមុតស្រួចបានរកឃើញថាវាជាអាវយឺតដូចគ្នាដែល Bai Jingting បានពាក់ពីមុនហើយពួកគេថែមទាំងទទួលស្គាល់ថាអាវយឺតនេះ គឺមកពីម៉ាកម៉ូតសម្លៀកបំពាក់របស់ Bai Jingting ផ្ទាល់របស់ Goodbai ។ វាត្រូវបានគេនិយាយថា Zhang Ruonan បាន ពាក់អាវយឺតនេះនៅពេលនាងថតវីដេអូ ជាមួយ Bai Jingting ។ ប៉ុន្តែអ្នកគាំទ្រ បានរកឃើញថាអាវយឺតពណ៌ខៀវ Zhang Ruonan ពាក់នៅ Chongqing មានខ្សែស្មាទាប និង ស្ទីលធំទូលាយជាងអាវដែលនាង ពាក់ក្នុងការថតវីដេអូ ហើយវាត្រូវបានគេសង្ស័យថាអាវរបស់បុរស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0c6twJDcYiWy0lnwtYoQRwbNTviIiGe4ML2_nJyNpeeq1omb9OzI9DmbgAAwqpVA6xaHMaRPDt4_46nuKqsrvu2lSt56aMFvur0qWQGATJ903v_aovMkQZBxZDTtOkv2YAiArvZRGA6J0Ci5ph_6yASx7xOOwugGb-QCWXoSW4jsFPWM4eg5sHFbmeLR2/s609/image_2025-05-30_11-27-18.png

យ៉ាងណាមិញ រូបថតនោះត្រូវបាន Zhang Ruonan លុបចេញភ្លាមៗ បន្ទាប់ពីបង្ហោះ ហើយរូបថតដែលមានស្ទីលដូចគ្នានេះ ត្រូវបានរក្សាទុកតែនៅលើ IG របស់នាងប៉ុណ្ណោះ។ ទង្វើនេះ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតស្មានថានាងមិនចង់ត្រូវបានអ្នកគាំទ្រ របស់មិត្តស្រីរបស់ Bai Jingting ឡោមព័ទ្ធម្តងទៀតទេ ដូច្នេះហើយទើបនាងជ្រើសរើស ដោះស្រាយវាក្នុងលក្ខណៈបែបនេះ ដើម្បីជៀសវាងសង្រ្គាមពាក្យសម្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghSk238BbbBri69nyHfmSMdek80YS1Y43hVPUtqNUFFNqvJWxlKlaMxjXTyoE2pVnhSazeIE7OcFsVhxSCP1Uc5QXo2xMV-lnIzI-5mPd254jULqOM-SWxq3VbYxi0yerko-QzAP5ZoPjZthtSWeK0hdHuqwrzTzlGltXlEyV_fU1tbr6zJxzwF_4BWV6G/s578/image_2025-05-30_11-27-57.png

Zhang Ruonan និង Bai Jingting ទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងបន្ទាប់ពី អ្នកទាំងពីរបានគ្រងតំណែងជាតួឯកក្នុងរឿង The First Frost ដែលបានចាក់ផ្សាយ ក្នុងឆ្នាំ២០២៥នេះ៕

Taylor Swift ចំណាយលុយជាង៣០០លានដុល្លារដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិអាល់ប៊ុមរបស់ខ្លួនវិញ

0

នៅព្រឹកថ្ងៃទី ៣០ ឧសភា ម៉ោងនៅអាម៉េរិក នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនទាំងអស់របស់ Taylor Swift បានបង្ហោះស្ថានភាពយ៉ាងខ្លីថា «អ្នកជាកម្មសិទ្ធិរបស់ខ្ញុំ» ។ អមជាមួយបន្ទាត់ស្ថានភាពនេះគឺជារូបតំណាងនៃបេះដូង ៦ ដែលមានពណ៌ផ្សេងគ្នា។ តារាចម្រៀងរូបនេះបានបង្ហោះរូបថតខ្លួន កាន់គម្របអាល់ប៊ុមស្ទូឌីយោចំនួន៦ដំបូងរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtUqwL6p7QSowd63aNdCPpvHY-fUNsZWmtvmTY81UruEbHffEyGkRTSRc4i3xrmicn3xXrO-_KW4Lx_bLV54SUGmMo1_FBNKnx_nDHHKLjHxeax776AaZ9sCF_KPQY_UISN-vkVK008KcuoItJQlCeNbiUQp1zg55d1L6BB4kp9GsMS58Wo0jMR1Lx_dw2/s1581/image_2025-05-31_13-50-39.png
សម្រាប់អ្នកគាំទ្រ Taylor Swift វាមិនមែនជារឿងអាថ៌កំបាំងទេដែលនាងទទួលបានកម្មសិទ្ធិឡើងវិញនូវអាល់ប៊ុមដំបូងរបស់នាងទាំងអស់។ កាលពីឆ្នាំមុន កំពូលតារាវ័យ ៣៥ឆ្នាំរូបនេះបានបាត់បង់ម្ចាស់អាល់ប៊ុមទាំង ៦ នេះទៅ Scooter Braun ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJyQmBNrxIE3sJjobF2JukUQ2BeNRvbohH5HZx_gY9PwSq07c8vB4Gl2AknQS1wYsXCqDveJImLAGhbeoZ9a8041E3WMaB5T-4KNTWb4_htNenDzf-EOoURFtnoWpPC00HxvSTcJ8sVqMabKhxcXnVDUlYhT4OYWFBdJpt5fVupZ2fCUKOTsAahVSzeDEF/s1400/image_2025-05-31_13-50-38.png

ដូច្នេះហើយ Taylor Swift ត្រូវបញ្ចេញ Taylor’s Versions សម្រាប់បទចម្រៀងពីអាល់ប៊ុមទាំង ៦ នេះ ទើបនាងអាចសម្តែងបាននៅលើឆាកធំៗ។ គួរកត់សម្គាល់ថានៅពេលដែលនាងបានចេញអាល់ប៊ុម Taylor’s Version គ្រប់គ្រាន់ហើយនោះ នាងបានគ្រោងទុក និងបញ្ចប់កម្មវិធី The Eras Tour ដែលជាដំណើរទេសចរណ៍តន្ត្រីវីរភាពបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_1p0wUnWKLAKFQ2705vmBiIvEQI_isZEKHssbYyREMvlMaJhyphenhyphene6cwsCIYNHuTkeWVSyfPvogwxwqzqi20keaF4m1ipGaxj-1UldXQxFtM9Sv5xwk0I_hlrHdG3i2qnsUEQjdHsB917NdKzT22NELMUBXm-T9hxYn1nKgQa_DwBsINvNAIOtIDNx_-udy5/s1619/image_2025-05-31_13-50-34.png
ចំនួនប្រាក់ដែល Taylor Swift បានចំណាយដើម្បីយកមកវិញនូវភាពជាម្ចាស់នៃអាល់ប៊ុមទាំងនេះគឺមានចំនួនច្រើនដែលប៉ាន់ស្មានថាមានចំនួន ៣៦០ លានដុល្លារអាម៉េរិក ។ នេះជាចំនួនដែលមិននឹកស្មានដល់សម្រាប់កំពូលតារាកម្សាន្តល្បីៗជាច្រើន ប៉ុន្តែសម្រាប់ម្ចាស់បទ «Cruel Summer» វាគ្រាន់តែជាផ្នែកមួយនៃទ្រព្យសម្បត្តិសរុបរបស់នាងដែលមានជាង ១,៦ ពាន់លានដុល្លារប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixyR45ykWDzT8aP3vXAp1730EmVMKS0SOgeMbKyxwyrPweOfMwctz_YD50tpkFefVMDGJTx3LrqAhL1e-BHE88oIwZyjP3we7bG4n4yIBfM9APSFVVuRwnjS_eV8IyJ0_u1EDkG04rEaqxafLkJEd9fottBfqjQlGOVSXSiGbOHu0iSQcxJfd14pENwrmw/s1619/image_2025-05-31_13-50-35%20(2).png

ចែករំលែកនៅក្នុងសំបុត្រទៅកាន់អ្នកគាំទ្រ Taylor Swift បានចែករំលែកថា អស់រយៈពេលជាង ២០ ឆ្នាំមកនេះ គឺជាអ្វីដែលនាងតែងតែស្វែងរក ហើយមិនដែលគិតថាថ្ងៃណាមួយវាក្លាយជាការពិតនោះទេ។
នៅក្នុងសំបុត្រនោះ Taylor Swift បានថ្លែងអំណរគុណដល់អ្នកទាំងអស់ដែលស្រលាញ់ និងគាំទ្រនាងក្នុងដំណើររបស់នាងឆ្លងកាត់បីទសវត្សរ៍ដ៏រុងរឿង។ តារាចម្រៀងរូបនេះបាននិយាយថា អរគុណចំពោះការគាំទ្រមិនចេះចប់ពីអ្នកគាំទ្រ ដែលជួយឱ្យតម្លៃតន្ត្រីរបស់នាងវិលមករកអត្ថន័យពិត។
នៅចុងបញ្ចប់នៃសំបុត្រនោះ Taylor Swift បានចែករំលែកថា ជំពូកថ្មីកំពុងបើកហើយ លែងខ្លាច ឬសោកស្តាយអ្វីទៀតហើយ។ នៅទីបញ្ចប់ អ្វីៗដែលនៅសេសសល់គឺសេចក្តីស្រឡាញ់ និងការដឹងគុណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_h_05BPYMTOftz1xRroBSGTcx75z9mGljBMtrZIUWTZqlhxnVY4ZDEHFNGsPahHwshqfhReWkwR6K7pxaSVpLPUyucaoYRiVF9_J0KOUEFnEgFuKzrcGlIDJtnBVU854jAIFFX7T4oIvC4f6YK7ih0EZl9JEVSQh10PzgxOeN6WcVnlaOLUtXKZqR9-uc/s1619/image_2025-05-31_13-50-35.png

នេះត្រូវបានគេចាត់ទុកថាជាជ័យជម្នះដ៏ធំបំផុតក្នុងអាជីពរបស់ Taylor Swift ព្រោះនាងបានល្បីពាសពេញពិភពលោកជាមួយនឹងអាល់ប៊ុម៦ដំបូងរបស់នាង។ នៅពេលដែលនាងបាត់បង់ភាពជាម្ចាស់ មានពេលមួយដែល Taylor Swift ពាក់ព័ន្ធនឹងរឿងអាស្រូវ និងពាក្យចចាមអារ៉ាម ហើយបាត់បង់សិទ្ធិក្នុងការសម្តែងបទចម្រៀងដែលនាងបានសរសេរ៕

អតីតបុគ្គលិកនៅសកលវិទ្យាល័យហាវ៉ាដ សារភាពថាធ្លាប់លួ.ចអវយវៈមនុស្សពីមន្ទីរពិសោធយកទៅលក់

0

សហរដ្ឋអាមេរិក ៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង! ក្រោយអតីតអ្នកគ្រប់គ្រងកន្លែងសាលដាក់សា.កស.ពមនុស្សសម្រាប់ការពិសោធរបស់ផ្នែកវេជ្ជសាស្ត្រនៅសកលវិទ្យាល័យ Harvard បានសារភាពពីទង្វើរបស់ខ្លួនថាធ្លាប់បានលួ.ច និងលក់គ្រឿងក្នុងនៃរាងកាយមនុស្ស រួមមានដៃ ជើង ក្បាល និងផ្នែកផ្សេងៗទៀតនៃរាងកាយ ទៅឲ្យទីផ្សារងងឹតដើម្បីទទួលបានប្រាក់ចំណេញបន្ថែម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkf9kYtkoZezvQwbRXG1lMTjeC4hySX6t13KDbjE12A-6aWcTsXoqfoK8a36stwKs5f69wF804BLgTmtZPk32F_yhf3r_vys4_sfRm9w4mAofJY9Q8Vdi_h7oajwR7Bt6G9G3b9hbqWPveaCj2ApfxG_gmWyvf9GdgDhVSWr9YbjcWzrWUDV29XwONWLxA/s1280/photo_2025-05-27_15-19-12.jpg
បើយោងតាមប្រភពសារព័ត៌មាន AP របស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃទី23 ខែឧសភា ឆ្នាំ2025 បានឲ្យដឹងថា ៖ លោក Cedric Lodge អាយុ 57 ឆ្នាំមកពីទីក្រុង Goffstown រដ្ឋ New Hampshire បានសារភាពពីកំហុសរបស់ខ្លួនកាលពីថ្ងៃពុធសប្ដាហ៍មុន នៅក្នុងរដ្ឋ Pennsylvania អំពីការជួញដូរអវយវៈមនុស្សកាលពីអំឡុងឆ្នាំ 2018 រហូតដល់ខែមីនា ឆ្នាំ 2020។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWWJ161jZDrn9Dibopho8mCpl_4mKyNfDpS2A7Ir9NHiRuQj9wkep27UA-Ly6FtC_S6aq_I6FJlw2sPkCzBteKFrOa_Z4pBPUq0LxpzjwKe8jgMK6O_DHF0PKELVhqdmQ4nKZmLOIelqpr7WnzFgPVlYQVOrzQDYai5q-T5s5aEAsTaOFGdeolrp6XUTFA/s512/photo_2025-05-27_15-19-13.jpg

ព្រះរាជអាជ្ញាបាននៅរដ្ឋ Pennsylvania និយាយថា លោក Cedric និង ប្រពន្ធរបស់គាត់ Denise Lodge រួមទាំងជនជាប់ចោ.ទជាច្រើននាក់ផ្សេងទៀតបានសារភាពថាមានកំហុសចំពោះការចូលរួមផ្សុំគំនិតនៃគម្រោងការនេះផងដែរ។ បើតាមការសាកសួរ អវយវៈ និងផ្នែកផ្សេងៗនៃរាងកាយដែលពួកគេបានលួ.ចយកទៅនោះ គឺបានយកចេញពីមន្ទីរពិសោធ ដែលជាផ្នែកមួយនៃកម្មវិធីសម្រាប់ការពិសោធវេជ្ជសាស្រ្ត Anatomical Gift Program របស់សាលា Harvard ដោយគ្មានការអនុញ្ញាត។ បន្ទាប់មកពួកគេបានដឹកផ្នែកទាំងនោះទៅផ្ទះរបស់ Cedric នៅរដ្ឋ New Hampshire ហើយភរិយារបស់គាត់ គឺ Denise Lodge គឺជាអ្នកលក់វាទៅឱ្យអ្នកទិញនៅលើទីផ្សារងងឹតដែលបានចែកចាយទៅកាន់រដ្ឋជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKj-mBjL9p0pSUfMlmuubuxA_J5L-24a-thm1lkJ6VQPTiIbfslTo9CEPSW-UOjcSLkp066V_cbIATidICpyk0IeW4RMRFR7cwrOcB5OwvTp34kuVXfkyCUGyI8SMGXVhmuH6z5G-wxCSNDgGgAVIh3Ed-Nm0jdkHzZWB_feiN8y2LWhp0xMDF9N8wYEfH/s1200/photo_2025-05-27_15-19-12%20(2).jpg

ទាំងនេះជាផ្នែកមួយនៃការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក អំពីបណ្តាញចែកចាយអវយវៈមនុស្សខុសច្បាប់នៅក្នុងទីផ្សារងងឹត។ ចំពោះសា.កស.ពដែលបានបរិច្ចាគទៅសាលាវេជ្ជសាស្ត្រ Harvard ត្រូវបានប្រើប្រាស់សម្រាប់ការអប់រំ ការបង្រៀន ឬគោលបំណងស្រាវជ្រាវតែប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-W3Z-nOrP36m8PLxYH1m4EDwz7vHR3oPpJnlR6X47EgrZzAuYWi1fPAeafn4V05Ca_fPnsak98IlpBlqXwZucybH-nJIDmNZj9ISfN5aDK51f0Jx5OJfEET05lTn4bicraTI85z5Dd20KO6VkPErLEHPpP7j1lLovCv4YUA2Nw2PJy4F6z84LWvRfV1Wn/s1200/photo_2025-05-27_15-19-11.jpg

ទោះបីជារឿងនេះបានបែ.កធ្លាយកាលពីឆ្នាំ 2022 ក៏ពិតមែន ប៉ុន្តែវាបានបង្ករការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ជាពិសេសនៅលើបណ្តាញអ៊ីធើណេត ដោយសារការកា.ត់ទោ.សទៅកាន់ជនល្មើសទាំងអស់គឺទើបតែបើកដំណើរការឡើងវិញនៅក្នុងឆ្នាំ 2025 នេះ។ តុលាការនៅរដ្ឋ Pennsylvania កំពុងពិចារណាក្នុងការកំណត់ទោ.សឲ្យលោក Cedric Lodge ជាប់ពន្ធនាគាររយៈពេល10ឆ្នាំ និងពិន័យជាទឹកប្រាក់សម្រាប់ជនល្មើសទាំងអស់ក្នុងម្នាក់ 250,000 ដុល្លារក្នុងការសងជំងឺចិត្តដល់សាច់ញាតិ និងគ្រួសារជនរងគ្រោះ៕

ប្រធានក្រុមហ៊ុន HYBE Group កំពុងត្រូវបានស៊ើបអង្កេតលើរឿងនេះអាចនឹងប្រឈ.មទោ.សធ្ងន់

0

Bang Si Hyuk ប្រធានក្រុមហ៊ុន HYBE Group ដែលជាម្ចាស់ក្រុមតន្ត្រីល្បី ៗ ជាច្រើនដូចជា BTS, Seventeen, NewJeans កំពុងត្រូវបានស៊ើបអង្កេត សម្រាប់ការចោ.ទប្រកាន់ពីប្រតិបត្តិការក្លែងបន្លំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiayvqUGgJxaoyasEy6khWXprCe_C_OXPEkHplXkqhFffRXBbih440R1bFFGbKHTMrhAw-gjznJCttmu9QHGldUIPq2eFCQsCtpv-xPiA05EJc_zJhSdPgXAGhjMgLEyWmm-xeDbL5WlX_odQ4s-qVL6vH0CmVVflaQZhMmuz5S0o4Rvgd1OVl5HbzzFBXE/s1280/photo_2025-05-30_13-57-41.jpg
កាលពីថ្ងៃទី២៩ ខែឧសភា អង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់ទីភ្នាក់ងារប៉ូលិស ក្រុងសេអ៊ូលបានដាក់សំណើទៅអង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មមូលបត្រនៃទីក្រុងសេអ៊ូលខាងត្បូងដើម្បីចេញដីកាស្វែងរកសម្រាប់ HYBE និងភាគីពាក់ព័ន្ធទាក់ទងនឹងប្រតិបត្តិការក្លែងបន្លំលោក Bang Si Hyuk ប្រធាន HYBE ។ប៉ូលិសបានចាប់ផ្តើមស៊ើបអង្កេតកាលពី ចុងឆ្នាំមុនបន្ទាប់ពីការចោទប្រកាន់បានលេចឡើងអំពីប្រតិបត្តិការរវាងប្រធានក្រុមហ៊ុន HYBE និងមូលនិធិភាគហ៊ុនឯកជន (PEF) ដែលគ្រប់គ្រងដោយសហការីជិតស្និទ្ធ។ នេះជាលើកទី២ហើយដែលប៉ូលិសដាក់ពាក្យសុំដីកា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY1pxm1Oah1Q39gm-MwXXjuTTteO4fORH9SACFb5g9kx3WzNzoaejy9i6n5Nh1jJPZF1uzHGpj2PhdXi7PefV4y7ZdLl-520lrkz-lakj32w_M69hjihXIJ5oo8OS6HfuMOga_9cv1B3bin0Nv5bbbQAVUe4xYaww8TF83p-V2Wak-yoKz9EUF8V3leDSB/s1434/image_2025-05-30_14-06-32.png
លើកទីមួយគឺនៅថ្ងៃទី ៣០ ខែមេសាប៉ុន្តែត្រូវបានបដិសេធដោយការិយាល័យព្រះរាជអាជ្ញា នៅដើមខែឧសភា។ បន្ទាប់មកប៉ូលិសបានប្រមូលភស្តុតាងរបស់ពួកគេហើយដាក់ពាក្យសុំដីកាស្វែងរកថ្មី។ ប៉ូលិសបាននិយាយថា ពួកគេមានព័ស្តុតាងដែលថា HYBE បានបន្តរៀបចំសម្រាប់ IPO (ការចុះបញ្ជីជាសាធារណៈ) ខណៈដែលនៅតែប្រាប់អ្នកវិ និយោគថាមិនមានគម្រោង ក្នងការចុះបញ្ជីនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Za7bZCa2S0GyDju_ZkXBrRtthR0Eo4ZpMs2SAYZcPQ2-yTgpbzjw9vTGtl6FN0O7k3vpbwORrg4SJJN3t8uDYd11g2vnV5hGyQF5C9_OB1AFD6xf_yIMtT05IxNONW46LugTgHNv9iymVIIwV5YgekK4uzY_tUUJRcgeniB9sotwt3ZIWpvb04hERNlF/s1080/image_2025-05-30_14-06-33.png
HYBE បានចុះហត្ថលេខាលើកិច្ចសន្យាសវនកម្មដែលបានកំណត់ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩ ហើយផ្អែកលើរបាយការណ៍សវនកម្មនោះបានធ្វើ IPO ក្នុងខែតុលា ឆ្នាំ២០២០។ ក្រុមហ៊ុនដែលរៀបចំចុះបញ្ជីត្រូវតែដាក់ពាក្យសុំសវនកម្មដែលបានកំណត់យ៉ាងហោចណាស់ ៣ ខែមុនថ្ងៃបិទ ដែលមានន័យថា HYBE បានអនុវត្តមុនខែកញ្ញា ឆ្នាំ២០១៩។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYneZwF1oIPl-xgyW-SLTedtCavgQsyRbCgCDsckPpKGjTo_5ghgvUIztzqLyvfZPfGkDAExx9I601c_-pPl2syMSe_UEFeIuU6aagSfpKdwy27PudMkHSL8NCzLPPdf55NRkyccWEAvpJjF7swCzAAN3-Z5lfUmPeubbh8jeA46Gr7cgndpAvaS2KdnT4/s1920/image_2025-05-30_14-06-32%20(2).png
ទោះបីជាយ៉ាងណាក៏ដោយ គិតត្រឹមខែកញ្ញា/តុលា ២០១៩ ក្រុមហ៊ុន HYBE ត្រូវបានបញ្ជាក់ថាបានជូនដំណឹងដល់អ្នកវិនិយោគថាក្រុមហ៊ុនមិនមានគម្រោងចុះបញ្ជីនោះទេ។ នៅពេលនោះ វិនិយោគិនរួមទាំង Legendary Capital បានទទួលការឆ្លើយតបជាលាយលក្ខណ៍អក្សរពីក្រុមប្រឹក្សាភិបាលរបស់ HYBE ដោយពន្យល់ថាការចុះបញ្ជីនឹងមានការលំបាកដោយសារតែលក្ខខណ្ឌទីផ្សារមិនអំណោយផល។ គេរាយការណ៍ថា ប៉ូលិសបានប្រមូលសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងរឿងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYD7ZUilvnnKmpI3bW84tmXuXBmSHGO6rOoFIZQOGGnshko5o25gD2Pgtz_n4OFL58SVMzos7rD8aL51IBgF1zEJtqhduziiPr63KmCwM9qfB-c2duWvfv32oxe-nvt-pfxFejgFEE4TLi2aMYoek9v43AR7R0GjzB0gxgQxWSHCB35-lMJBJ0w6NJjhx7/s1200/image_2025-05-30_14-06-34%20(2).png

វិនិយោគិនមួយចំនួនដែលបានទទួលមតិកែលម្អពី HYBE បានលក់ភាគហ៊ុនរបស់ពួកគេ។ មូលនិធិភាគហ៊ុនឯកជន Easton Equity Partners និង Newmain Equity ត្រូវបានបង្កើតឡើងក្នុងខែមិថុនា និងវិច្ឆិកា ២០១៩ ម្បីទិញភាគហ៊ុនមកវិញពីវិនិយោគិន HYBE ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRMkmyUb4isWW_fNwSoThtsM2-7OnfrIwyLivVIM0B_ShcL79XHmsNm7ah5xxsKwqcl1p3h4q2O5yJ-2Tz6ErZWHZ79lxQk9alU0-BLdK2CyNRyrTzMR55lj4eh_UwZY9nwFy4bt4hmlmd0N8PvkhXM1yvY5jgKN1e8OJSuVj-3LU78CIFvGmE-rkSp9yn/s640/image_2025-05-30_14-06-34%20(3).png

មេធាវីទីផ្សារមូលធនបាននិយាយថាការដាក់ពាក្យស្នើសុំការតែងតាំងសវនកម្មបង្ហាញយ៉ាងច្បាស់ពីចេតនារបស់ក្រុមហ៊ុន និងម្ចាស់ភាគហ៊ុនធំរបស់ខ្លួនក្នុងការធ្វើ IPO ។ ប្រសិនបើនៅពេលនោះក្រុមហ៊ុនបានប្រាប់វិនិយោគិនថាខ្លួនមិនមានចេតនាក្នុងការចុះបញ្ជីទេ វាពិបាកក្នុងការជៀសវាងការសង្ស័យថាពួកគេមានចេតនាបំភាន់អ្នកវិនិយោគ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwnfOrsmUMhi-iXaDX9q3aCKox-Ug2XJ6cwj6ILZxKev7Nuf6r4PfHzo_ugMVobmuLBtnVCPmhrx38myByoZzsRP01W1gF4rN9WYEzI7_xYSv3XB36gNnX_SXdWoGhoYNK6SJjjAOFteO9MlNOM241Qk0yjwqj-CF2H29T7df3vvTexToC015faZyQsqZr/s647/image_2025-05-30_14-06-34%20(4).png
កាលពីមុននៅថ្ងៃទី ២៨ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា គណៈកម្មការត្រួតពិនិត្យហិរញ្ញវត្ថុ (FSS) ត្រូវបានគេរំពឹងថានឹងផ្ទេរសំណុំរឿងនេះទៅទីភ្នាក់ងារអយ្យការដើម្បីពិចារណាលើដំណើរការនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹងប្រធាន Bang Si Hyuk លើការចោទប្រកាន់ពីប្រតិបត្តិការក្លែងបន្លំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Iqm8y4wZRPJQrxC-6lDqWd74SuECkxNU6HaY8egiDSubMvHFsWwsMOfPeMgfcEWp-beeotR-RrCzJ0HP2eciQZnyUhjH1wNm28r_RH9yT9miiqGriKC5HqFPJBAfSx8pUXRu7Xi92S097K_oYwGmmAztBRusNqUXpuCKqFC0nvbC269lAeBc0UYr-33U/s1200/image_2025-06-02_09-07-12%20(2).png

FSS បានប្រមូលព័ស្តុតាងដែលបង្ហាញថានៅឆ្នាំ ២០១៩ Bang Si Hyuk បានកុហកអ្នកវិនិយោគថា HYBE (បន្ទាប់មក Big Hit ) មិនមានគម្រោងផ្សព្វផ្សាយជាសាធារណៈ ដើម្បីជំរុញឱ្យពួកគេលក់ភាគហ៊ុនទៅមូលនិធិភាគហ៊ុនឯកជនដែលបង្កើតឡើងដោយអ្នកស្គាល់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgut2ocCUuKEPKzLRjmHbhPdSZgbiIXArv-63pRbBgMb8AsjBAaDPEOoLoypN0SeenIfcglbXaP4R1HOX4WDlhH22jIxF7sWFJ3LflMWJQi2bfaTMW6BS0Tmkj2WHMU2XFuvkhUD5375ZeDdJh3puu7iqPsiKahbePzbdPikR8D4owdVTMZCkVYyJuBuF0c/s700/image_2025-06-02_09-07-12.png

លើសពីនេះទៀត Bang Si Hyuk ត្រូវបានគេចោទប្រកាន់ថាបានចុះហត្ថលេខាលើកិច្ច សន្យាជាមួយមូលនិធិនេះដើម្បីចែករំលែក ៣០% នៃប្រាក់ចំណេញពីការវិនិយោគ និងទទួលបានប្រហែល ៤០០ ពាន់លានវ៉ុនប្រមាណ២៩០លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយកិច្ចព្រមព្រៀង មិនត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងឯកសារបង្ហាញអំពីមូលបត្រនៅពេលចុះបញ្ជីនោះទេ។ យោងតាមមាត្រា ៤៤៣ នៃច្បាប់ទីផ្សាររាជធានី ប្រសិនបើប្រាក់ចំណូល ពីការរំលោភ លើសពី៥ពាន់លានវ៉ុន Bang Si Hyuk អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតឬ ដាក់ពន្ធនាគារពី ៥ ឆ្នាំឬច្រើនជាងនេះ៕

ខ្លាំងមែន! ជប៉ុនបង្កើត «ដ្រូនស្រូបរន្ទះ» បានមុនគេបង្អស់ក្នុងពិភពលោក

0

ប្រទេសជប៉ុន ៖ ក្រុមហ៊ុនទូរគមនាគមន៍យក្ស NTT របស់ជប៉ុនបានបង្កើតនូវឧបករណ៍ម្យ៉ាងហៅថា “Flying Lightning rod” ឬ ជាដ្រូនហោះទៅស្រូបកម្លាំងរន្ទះដំបូងបង្អស់របស់ពិភពលោក ដើម្បីប្រើប្រាស់ក្នុងការបង្កាគ្រាប់រន្ទះ និងបង្វែរវាទៅដីដោយសុវត្ថិភាព និងការពារវាពីការវា.យលុកមនុស្ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG81xB95hET8lqGB7adf5_4SnXi7EzwJZ7lIktQMm1jJVommv4M2gJiLE-V-cTecP4VahfQFHtQBdsRUHqyzxQ8AMB3zqVHWFVYZsYQ6KZx0hxnZ5WhJMx2X9KDz-M4T0eGX1-ZByEEEyc0OcicwIzX-sKYeP7bOFr5dyAFAuLM89g-6A4SQm4Ra7KtEI5/s600/photo_2025-05-31_14-35-32.jpg
ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន Nippon Telegraph and Telephone Corporation (NTT) ដែលបានផ្ដួចផ្ដើមគំនិតក្នុងការបង្កើតដ្រូននេះឡើងបានដាក់សាកល្បងវាឲ្យហោះហើរ ក្នុងរយៈកម្ពស់300ម នៅតំបន់ភ្នំនៃទីក្រុង Hamada ខេត្ត Shimane កាលពីថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2024 នៅទីតាំងដែលគេបានព្យាករណ៍ថានឹងមានរន្ទះកើតមាននៅទីនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHAxt78AiMzCD77Ni3pG2Uhq0ImgUMskmf8wgpZe2gDJKf2MW6QP4MYCqrcsylz8hTENUjoXV6MCIJNYnS9c4FdH15SERo_mu5EdUU1dxUiLk39DfOfKcwfcODlhe2I9t4TrsTA6M0WnWKPFFY58k5zIJsSbDhRIR4Yg3MCq4sKi2r5RGYEHJ7Tgr1il1y/s800/image_2025-06-02_08-53-50.png
ដូចការគ្រោងទុក នៅពេលដែលកំពុងស្ថិតនៅលើមេឃនោះស្រាប់តែរន្ទះបានបា.ញ់ទៅលើដ្រូននោះមែន ប៉ុន្តែវាមិនបង្ករការខូចខាតអ្វីទៅលើដ្រូនឡើយ ព្រោះតួវាត្រូវបានផលិតឡើងដោយលោហៈធន់ អាចទប់ស្កាត់ការឆ្លងនៃបន្ទុកអគ្គិសនី។ ក្រៅពីស្រូបរន្ទះឲ្យមកបា.ញ់វាហើយ វានៅមានសមត្ថភាពពិសេសមួយទៀត នោះគឺធ្វើការបញ្ជូនចន្តអគ្គិសនីដែលនៅក្នុងខ្លួនវា ចូលទៅក្នុងដីដោយសវត្ថិភាពតាមរយៈការទម្លាក់ខ្សែចុះមកដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0LPlQxvs8pcRX9OmBHrZeleq38Ki37lAUgYPTCjDTFyM-1WAMulCj0ncnDnn1A6Wr3f2u2jP5idUPKftxfcwyz42CywSYQZbjv8PiyKuy42RNgF_ipGxXyzLKYzK2oDIzHPqCqbimog9SVNYcjfsVQuAW0-Ch7ZL7m755m03YkT9_34AthW3SZXgN1J-E/s1200/photo_2025-05-31_14-35-30.jpg
លទ្ធផលនៃការសាកល្បងនេះ គឺជាដំណឹងល្អបំផុតសម្រាប់ការបញ្ចៀសការវាយប្រហារដ៏ខ្លាំងដែលកើតមានឡើងដោយសារគ្រា.ប់រន្ទះ។ វាត្រូវបានគេសង្ឃឹមថានឹងអាចការពារជីវិតមនុស្ស និងការបំផ្លា.ញនានាបានយ៉ាងច្រើន។ យោងតាមវិទ្យាស្ថានវិស្វករអគ្គិសនីនៃប្រទេសជប៉ុនបានឲ្យដឹងថា រន្ទះបា.ញ់តែងបង្ករការខូចខាតសរុបជាទឹកប្រាក់ប្រមាណ 100 ដល់ 200 ពាន់លានយ៉េន (700 លានដុល្លារ) និងសម្លា.ប់មនុស្សអស់ជាច្រើននាក់ក្នុងមួយឆ្នាំៗ។ កាលពីខែមេសា សិស្សសាលាចំនួន 6នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេត្រូវរន្ទះបា.ញ់នៅក្នុងវិទ្យាល័យមួយក្នុងខេត្តណារ៉ា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX1fx_4rH6ZyXwMG3vZg7ifgdhPW47dD3ojZ4ojP0hz92fOxAC3bZ52riZTpidUcT43uzuUi1PJo80YG2ODpmebtkxkqNqz5ovsoFmvvI8YcbBdrzaNI6usB_WKZrCgmQXwXn20ToJbafj7sW0v9wYfc0g9lL9sPToQo2rmBCxX6GKCeidaNxwywFtIxrn/s1280/photo_2025-05-31_14-35-31.jpg
សម្រាប់ទិន្នន័យនៅទូទាំងពិភពលោក ជារៀងរាល់ឆ្នាំមានការស្លា.ប់ចំនួនពី 2000 ទៅ 24,000ករណី ដែលបង្ករឡើងដោយសាររន្ទះបា.ញ់។ ទិន្នន័យអាចបញ្ជាក់បានពីឥទ្ធពលដ៏កា.ចសាហា.វនៃរន្ទះបា.ញ់ ដែលតម្រូវឲ្យមានការការពារតាមមូលដ្ឋាន និងស្វែងរកនូវឧបករណ៍នានាក្នុងការបញ្ចៀសវាចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGtL0mW40TzbL5czEyJznHyXYksgLs6Q12ncUDpHfU5MabBzB9SwapUmPiLSDMq1rdyZoyDzSq77CqNmcedkk8ft8gLDnRWsnlux11oRfgDQJaScvAud3e20NQ0qZOcCVyWp2VUYfPVpRVabX1MZc52O6nyll7Lqyvd9jPPvxoDR4QjOuMxsWSZGBzbEnm/s960/photo_2025-05-31_14-35-31%20(2).jpg

យ៉ាងណាមិញ NTT គ្រោងនឹងកែលម្អបច្ចេកវិទ្យារបស់ខ្លួនបន្ថែមទៀត ក្នុងការកែច្នៃ ឬបម្លែងថាមពលរន្ទះដែលបានស្រូបចូលមកក្នុងដ្រូននេះ ឲ្យទៅជាថាមពលមានប្រយោជន៍ ឬថាមពលអគ្គិសនីដែលអាចប្រើប្រាស់បាន។ ជាមួយនឹងបច្ចេកវិទ្យា NTT សង្ឃឹមថាថ្ងៃណាមួយ ឧបករណ៍ដ្រូនស្រូបរបស់ខ្លួនអាចនឹងការពារទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនពីការវា.យប្រហារដោយរន្ទះ៕

កេរ្តិ៍ឈ្មោះកម្មវិធីបវរកញ្ញារបស់លោក ណាវ៉ាត់ កាន់តែស្អុយទៅៗ

0

បើកដំណើរការកាលពីឆ្នាំ ២០១៣ នៅប្រទេសថៃ ក្រោមការដឹកនាំរបស់លោក ណាវ៉ាត់ កម្មវិធី Miss Grand International បានលេចចេញជាកម្មវិធីប្រកួតសម្រស់ទ្រង់ទ្រាយធំ យ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ ក្រៅពីភាពល្បីល្បាញការប្រកួតនេះ ក៏មានការជាប់ ពាក់ព័ន្ធជាមួយនឹងរឿងអាស្រូវជាច្រើនរាប់មិនអស់រហូតជាប់ឈ្មោះកម្មវិធី Drama ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyEU67HCyuLH2hnGH-BljMHIzN_gVXMeXozSkWETVxn6OHbntO_nwiMHOHPwjxEOQVFdVOCTySQwGQmKH1U3gu6MqnLu3APtwl3f0gHeVZ-tGQTrg8SpbvlLAt5nDHAq656uMRP57foLD74QjAgVQnzxfCktzhAdEFhzwHXF8kWyWGF-EraFHhQqcevB_D/s1440/image_2025-05-30_16-38-13.png
រឿងបានបន្តផ្ទុះឡើងកាន់តែខ្លាំងនៅពេលដែល Rachel Gupta ស្រាប់តែប្រកាសថានាងនឹងលះបង់មកុដរបស់នាងត្រឹមតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីការឡើងគ្រងរាជ្យរបស់នាង។ នាងបានចោទអ្នករៀបចំថាបានបំពានកិច្ចសន្យា រស់នៅជាមួយនឹងបរិយាកាសមិនល្អ អង្គការគិតតែពីរឿងលុយ។ ហេតុការណ៍នេះបានបង្កឱ្យមានភាពចម្រូងចម្រាសព្រោះ Miss Grand ធ្លាប់មានរឿងអាស្រូវស្រដៀងគ្នានេះជាច្រើនលើកមកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmM08lal8UYTQD5KuQIvIIqTY0J1snsYWlaO0YfFV09wJUvicIZH51QDxm3g21b8M6uDXsvaFX7YdICrp2nPG1XhSCSUpxbFWXrkFAOoenEy2cknmshX8T_czpa6zuaHHgw28RmD2qXPUzrwOoxB8NR3XWBmI9svkVAUi8IWJA8s-R_n5usjhJ33UPR-HG/s1600/image_2025-05-30_16-38-15%20(3).png
ក្នុងរយៈពេល ១២ ឆ្នាំនៃអង្គការនេះ យ៉ាងហោចណាស់មានរាជនីសម្រស់ ៥ រូប និងអ្នកជាប់លំដាប់រងត្រូវបានដកហូតតំណែង។ ក្នុងឆ្នាំ ២០១៥ Anea Garcia អតីត Miss Grand International 2015 ត្រូវបានដកហូតមកុដរបស់នាងបន្ទាប់ពីគ្រងមកុដ បានចំនួន៥ខែ។ បន្ទាប់មកលំដាប់រងទី១ បវរកញ្ញាលំដាប់រងទីមួយ Claire Elizabeth Parker បវរកញ្ញាអូស្រ្តាលីត្រូវបានតែងតាំងជាអ្នកជំនួសនាង ប៉ុន្តែក៏ត្រូវបានទម្លាក់ title វិញនៅឆ្នាំ ២០១៩ បន្ទាប់ពីនាងចូលប្រកួតបវរកញ្ញាចក្រវាលអូស្ត្រាលី ដោយបំពានលើបទប្បញ្ញត្តិ ទោះបីជាអាណត្តិរបស់នាងបានបញ្ចប់ក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះនៅមានលំដាប់រង ផ្សេងទៀតដែលបានបោះបង់តំណែង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_HvllRlWtbEjFXEAaR-eeEHMNNUM5bVbHCCccQ-2JHSsT6UemXZSVNKhPObikxCw3yJggJl0yPHURty6VvMY9vDHEpK_Qd3rZ_23ToLdi-hJNv63Ij_VmzGQsSmCeNYBvHbyuFFBb1aiqaPn8yPt37M2RxamrKYD1pLhKI_wu4R7ZHih1tL6HFo_DweHw/s800/image_2025-05-30_16-38-12%20(2).png

ក្នុងឆ្នាំ ២០២៤ លំដាប់រងទី៣ តំណាងប្រទេសបារាំងត្រូវបានដកហូតមកុដរបស់នាង ដោយសារតែការនិយាយអវិជ្ជមានអំពីរាជនីសម្រស់ដែលកំពុងកាន់តំណែងកំពូលរបស់ខ្លួនគឺ Rachel Gupta។ ការប្រកួត Miss Grand 2024 វគ្គផ្តាច់ព្រ័ត្របានបន្តធ្វើឱ្យមានការ រំជើបរំជួល នៅពេលដែលតំណាងប្រទេសមីយ៉ាន់ម៉ាគឺ Thae Su Nyein បានយំនៅ លើឆាកបន្ទាប់ពីត្រូវបានជាប់លំដាប់រងទី២។ នាយកថ្នាក់ជាតិខឹងនឹងដកឈៀងមកក្រសោបហើយប្រកាសប្រគល់តំណែងវិញ។ ក្រោយមក Thae Su Nyein បានផ្សាយ បន្តផ្ទាល់ដោយនិយាយថានាងមិនត្រូវបានទទួលស្គាល់ត្រឹមត្រូវ។ នាយកថ្នាក់ជាតិក៏បានចោទលោក ណាវ៉ាត់ ថាបានទារប្រាក់ចំនួន ២៥ ០០០ ដុល្លារដើម្បី «ទិញរង្វាន់» ប៉ុន្តែលោក ណាវ៉ាត់ បានបដិសេធហើយបានប្រកាសថាលោកជាអ្នកមានបំផុតទី៦នៅក្នុង ឧស្សាហកម្មកម្សាន្តថៃ និងបានហូតតំណែងបវរកញ្ញាមីយ៉ាន់ម៉ា។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja-kQTaTTALPDMBhWZFGV6F52OFgXwE-6fq7cMwCuv1JtOlMWqjgCpcUO0sFa-muBce9jiArdSTw6lWMHLg-uXznAU-Pvu3tvRO1UORc271aT3B9v7s0d2Mfq9bW0pLZng62H_cEmgvLRCjuFIu27NxKL1ZKexLe_lXINsz83eazqzy16aNViKF74F8Ml5/s720/image_2025-05-30_16-38-14%20(2).png
    ក្នុងដំណើរការប្រកួតកាលពីឆ្នាំទៅលោក ណាវ៉ាត់ ក៏មានជម្លោះជាមួយលោកស្រី អ៊ឹម សុគន្ធា និងនាំបេក្ខនារីមកប្រទេសថៃវិញ ខណៈតំណាងកម្ពុជា ប៊ី សុធារី បានប្រកាសថានឹងដកខ្លួនចេញពីការប្រកួតព្រោះនាង «តំណាងប្រទេសមិនមែនបុគ្គល»។ នាគ្រានោះមានបេក្ខនារីសរុបចំនួន ៤ នាក់បានចាកចេញរួមមានតំណាងមកពី ប្រទេសកូស្តារីកា អ៊ុយក្រែន ហុងកុង និងកម្ពុជា។ ករណីធ្ងន់ធ្ងរបំផុតគឺបវរកញ្ញាអ៊ុយក្រែន Kateryna Bilyk បានចោទប្រកាន់ថានាងត្រូវបានបង្ខំឱ្យធ្វើការខណៈដែលនាងឈឺគ្រុនក្តៅ ត្រូវបានរឹបអូសលិខិតឆ្លងដែន និងមិនត្រូវបានអនុញ្ញាតឱ្យធ្វើការដោយសេរី។ នាងបានប្រកាសប្ដឹងអ្នករៀបចំកម្មវិធី Miss Grand ពីបទកេងប្រវ័ញ្ចកម្លាំងពលកម្ម។ លោក ណាវ៉ាត់ បានបដិសេធថានាងបានបំពានលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ប៉ុន្តែ Kateryna បញ្ជាក់ថានាងនឹងបន្តចាត់ការតាមផ្លូវច្បាប់ដល់ទីបញ្ចប់។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA6Fxw60b-ovr27IIdhz23xqrdVEMXi2pMLa4p5SrWjRRWdCgAVIu55xR6Sa28gESgBVoWG88C8quv9-KQeNXB7sV4RM3Fg6gyRIWBIGlOVnpdpgJzp_9kacqCYaNiPA5K72I9JMQJHAllEudYDcvU8tFdjSJ84B_XP6QIn2FP3Z0Nvf2vYAAXMEYA9VGI/s720/image_2025-05-30_16-38-12.png
    Miss Grand ត្រូវបានគេរិះគន់ខ្លាំងឡើងចំពោះការធ្វើពាណិជ្ជកម្មរបស់ខ្លួន។ ម្ចាស់មកុដ ត្រូវធ្វើការផ្សាយផ្ទាល់ដើម្បីលក់ផលិតផល ខណៈពេលដែលការប្រលងបំពានការ បោះឆ្នោតដើម្បីកំណត់អ្នកឈ្នះនៃប្រភេទ។ ពីកំពូលទាំង២០ កំពូលទាំង១០ សំលៀកបំពាក់ជាតិ រហូតដល់អាហារពេលល្ងាចជាមួយប្រធាន កម្មវិធីទាំងអស់ គឺអាស្រ័យលើការបោះឆ្នោត។ Miss Universe 2011 ធ្លាប់បានរិះគន់ Miss Grand យ៉ាងចំៗថាជា កម្មវិធីដែលគិតតែពីចំណេញ លែងជាកន្លែងប្រកួត ដើម្បីគោរពសម្រស់ពិត។ រឿងអាស្រូវឥតឈប់ឈរធ្វើឱ្យតម្លៃពិតនៃការប្រកួតធ្លាក់ចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_HvllRlWtbEjFXEAaR-eeEHMNNUM5bVbHCCccQ-2JHSsT6UemXZSVNKhPObikxCw3yJggJl0yPHURty6VvMY9vDHEpK_Qd3rZ_23ToLdi-hJNv63Ij_VmzGQsSmCeNYBvHbyuFFBb1aiqaPn8yPt37M2RxamrKYD1pLhKI_wu4R7ZHih1tL6HFo_DweHw/s800/image_2025-05-30_16-38-12%20(2).png

    ទោះបីជាវានៅតែទាក់ទាញការចាប់អារម្មណ៍ជារៀងរាល់រដូវកាលក៏ពិតមែនប៉ុន្តែ Miss Grand International កំពុងបាត់បង់ទំនុកចិត្តពីទស្សនិកជនបន្តិចម្តងៗ ដោយសារ តែរឿងអាស្រូវជាបន្តបន្ទាប់។ ពីការសង្ស័យថា «លក់រង្វាន់» ដោះមកុដ បង្ខំឱ្យបវរកញ្ញាលក់ផលិតផលធ្វើឱ្យមហាជនមានការងឿងឆ្ងល់កាន់តែខ្លាំងឡើងអំពីតម្លៃពិតនៃកម្មវិធីប្រកួតសម្រស់។ ប្រសិនបើមិនផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួន ឡើងវិញទេនោះ Miss Grand ប្រថុយនឹងការក្លាយជានិមិត្តរូបនៃរឿងអាស្រូវជំនួស ឱ្យកន្លែងសម្រាប់គោរពភាពស្រស់ស្អាត និងទេពកោសល្យពិតប្រាកដ៕

នាពេលអនាគត AI នឹងដំណើរការដោយខ្លួនឯង លែងស្ដាប់តាមការបញ្ជារបស់មនុស្សទៀតហើយ

0

អតីតអ្នកស្រាវជ្រាវក្រុមហ៊ុន Google នឹងត្រូវបានគេដាក់រហ័សនាមថាជា «បិតាAI» បាននិយាយថា ៖ AI នឹងគេចចេញពីការគ្រប់គ្រងរបស់មនុស្ស ដោយសរសេកូដខ្លួនឯងឡើងវិញដើម្បីមានម្ចាស់ការលើខ្លួនឯង។ ពាក្យសម្ដីដកស្រង់នេះ បានចេញផ្សាយដោយសារព័ត៌មាន CNBC កាលពីថ្ងៃសុក្រនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm0wb_PrkQsftwECMC4a5x2fH1rBaCPW3r3qcFf03Qr0G8kLLb53ZszcVzoBjvp3mj4LvPKvsyEjtJyEi66VI5o4k5hHNN7MQywplgoEW7niOkgEN3Uf9ObEijzrWZwcc5-Dzn4IV1nPq52AVn1iAptdAfsYVV09Oe4E7n4hA-4e3H8D5pD7F9l-kMxdWq/s1024/photo_2025-05-30_15-23-16%20(3).jpg

លោក Geoffrey Hinton ដែលជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រដ៏ល្បី និងត្រូវបានគេស្គាល់ថាជា “Godfather of AI” បាននិយាយថាម៉ាស៊ីនដែលបង្កើនបញ្ញាសិប្បនិម្មិត ឬ AI «អាចនឹងដណ្ដើមការគ្រប់គ្រង» ប្រសិនបើមនុស្សមិនប្រុងប្រយ័ត្ន។ លោក Hinton វ័យ 75ឆ្នាំ បាននិយាយនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យនៅលើទូរទស្សន៍ CBS ថា ៖ បច្ចេកវិទ្យា AI ដែលរីកចម្រើនយ៉ាងឆាប់រហ័សនេះ អាចទទួលមានសមត្ថភាពឆ្លាតលើសមនុស្ស ក្នុងរយៈពេលប្រាំឆ្នាំទៅមុខ ។ លោកបានបន្ថែមថា ប្រសិនបើរឿងនេះកើតឡើងមែន AI អាចវិវឌ្ឍលើសពីដែនកំណត់ ដែលមនុស្សអាចគ្រប់គ្រងវាបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH5xTXK4Bj0wWOzqhoQcuVNjoYdo15aGpUlVsrr4QeL5RyKLpEZotFnrrypHx5FWFnlGAT9iL1awhKqSFmCHH3lhEiKhAd40XGKlD5VFa-kie2X39zAMHa8U6aT2z61caQN-FxXRxkcu3xWmSOCc5p8-m_d9FkkutKsnKwSZrQ8rPdPB1DVOt5uVtBmgE9/s1280/photo_2025-05-30_15-23-17.jpg

លោកបានបន្តទៀតថា «របៀបដែលបច្ចេកវិទ្យានេះអាចគេចផុតពីការគ្រប់គ្រងរបស់មនុស្សបាន គឺតាមរយៈការសរសេរកូដផ្ទាល់ខ្លួនរបស់វាឡើងវិញដើម្បីកែប្រែខ្លួនឯង ។ ហើយនេះជាអ្វីដែលយើងត្រូវព្រួយបារម្ភបំផុត។»

ដោយឡែកមានប្រាជ្ញផ្នែកបច្ចេកវិទ្យាផ្សេងទៀត ដូចជាលោក Yann LeCun បានគេចាត់ទុកថា អ្វីដែលលោក Hinton បានលើកឡើងនេះ គឺជារឿង«គួរឲ្យអស់សំណើច» ដោយសារមនុស្សតែងតែមានសមត្ថភាពគ្រប់គ្រងលើរឿងគ្រោះថ្នាក់គ្រប់បែបយ៉ាង។ ប៉ុន្តែលោក Hinton បានឆ្លើយតបវិញថា ស្ថានភាពដ៏អាក្រ.ក់បំផុតគ្មាននរណាអាចដឹងច្បាស់មុននោះទេ។ បច្ចុប្បន្នយើងបានឃើញរួចមកហើយ អំពីអត្ថប្រយោជន៍ជាច្រើនពី AI ដូចជានៅក្នុងប្រព័ន្ធអប់រំ វេជ្ជសាស្រ្ត និងច្រើនផ្សេងទៀត ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំចុងក្រោយនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisYZw4U8vlqUpNf1s5-fULOLrRYynC5hPM-tMcEpPCQgZwIW3UtnLwyn8E5MHfSGRtXadcpbGA0-l-DwAJJVDfotXzs-y_yCKNmDoDGopFex8ZVh0MZUXSmPP-NledZlROwHhDuMT9BNheLuZiAJKy9zsOI9mZduZhMEH7tMX7mbvPwE0Pg9tWxSv41afj/s750/photo_2025-05-30_15-23-16%20(2).jpg

លោក Hinton ក៏បានកត់សម្គាល់ផងដែរ អំពីការរីករាលដាលនៃព័ត៌មានមិនពិត ដែលត្រូវបានផលិតឡើងពីAI រួមមានរូបថត និងវីដេអូក្លែងក្លាយនៅលើអ៊ីនធឺណិត។ លោកបានអំពាវនាវឱ្យមានការស្រាវជ្រាវបន្ថែមទៀត និងការហាមឃា.ត់រដ្ឋាភិបាលទូទាំងពិភពលោកលើការប្រើប្រាស់មនុស្សយន្ត ដែលដំណើរការដោយ AI នៅក្នុងវិស័យយោធា។ ក្នុងនោះ នាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យាដូចជា Pichai, Elon Musk, Sam Altman របស់ OpenAI និង Mark Zuckerberg របស់ក្តុមហ៊ុន Meta ក៏មានការយល់ស្របទៅនឹងការលើកឡើងនេះដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA5kZkw1jGm8bQHbAXhu8QuLjmQzbcGwreUh4lV0_Esu6nRsycEQ-SoEnjJk3luw99pP-UGd6hPVo7PM5ELMsoJiztiXtXd3hRSoNZQaDwJRuFtb9gYVMQf2bnkzqThM6ZPL_nNRT__Ndie4vtBhk4vjsvDTVpS1vnir_lSf_5QKSZMeHH1RjtSVRm2KDm/s730/photo_2025-05-30_15-23-16.jpg

    សរុបមក «បញ្ហាAIអាចគេចផុតពីការគ្រប់គ្រងរបស់មនុស្ស» គឺជា ការព្រួយបារម្ភអំពីអនាគត មិនមែនជាស្ថានភាពដែលកំពុងកើតមានបច្ចុប្បន្នទេ។ ប៉ុន្តែស្របពេលជាមួយនឹងការរីកចម្រើនខ្ពស់ និងឆាប់រហ័សនៃសមត្ថភាព និងភាពឯករាជ្យរបស់ AI ការធានាថាវានៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្ស គឺជាការងារសំខាន់ដែលត្រូវចាត់វិធានការក្នុងពេលឥឡូវនេះ៕

ដំណើរកម្សាន្តលក្ខណៈគ្រួសារតែ វណ្ណដា បានឆ្លៀតធ្វើរឿងយ៉ាងគួរឱ្យសរសើរ

0

ថ្មីៗនេះនៅលើបណ្តាញសង្គមមានការចែករំលែកវីដេអូរបស់តារាចម្រៀងរ៉េប វណ្ណដា និងក្រុមគ្រួសារមានដំណើរកម្សាន្តទៅកាន់កោះរ៉ុងបន្ទាប់ពីដកដៃពីការងារសិល្បៈ។ អ្វីដែលធ្វើឱ្យមហាជនសរសើរនោះគឺដំណើរកម្សាន្តលក្ខណៈគ្រួសារនេះ វណ្ណដា បានជួយជាថវិកា១០០០ដុល្លាររួមទាំងចែករំលែកនៅលើបណ្តាញសង្គមរបស់ខ្លួនជាសំឡេងមួយជួយទៅដល់សិស្សានុសិស្សដែលខ្វះខាតទឹកស្អាតប្រើប្រាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0NDafjdUAl5_w7v5LkdIfstrP8GZDSnfNhIuPvulfiGmUNX4F3uwlOir1oOXMK1S9E8uEbzxhjILtcu9qsKiuzqdKrhZIYEs2DZcvqZkT_v33aARbdYXRlY-pQ5US9P0TjOVVIcn0XPl05LP0H1K8tQdtm3iEv3KZm2Q-xXRs354mAiPrTQsOo4dKZoSO/s2048/image_2025-05-31_14-48-21%20(3).png
នៅថ្ងៃទី៣១ ឧសភា ម៉ាន់ វណ្ណដា បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ជំរាបសួរពុកម៉ែបងប្អូន បន្ទាប់ពីខ្ញុំបានមកដល់ក្រុងកោះរ៉ុងដែលជាកោះដ៏ស្រស់ស្អាតរបស់ខ្មែរយើង ខ្ញុំក៏បានសង្កេតឃើញពីកង្វះទឹកស្អាតរបស់អូនៗដែលកំពុងរៀនសូត្រនៅ « សាលាបឋមសិក្សាភូមិសុខសាន្ត »ដោយហេតុកង្វះទឹកស្អាតសម្រាប់ពួកគាត់ ។ ខ្ញុំបានចូលរួម ឧបត្ថម្ភ រឺ donateសម្រាប់ពួកគាត់ចំនួន ១០០០$ ហើយឆ្លៀតពេលសូមឱ្យពុកម៉ែបងប្អូនទាំងអស់ចូលរួមមូលនិធិមួយនេះបន្ថែមទាំងអស់គ្នា តាមសទ្ធាជ្រះថ្លានិងតាមរយៈ QR code The Royal Sands Koh Rong Resort ដើម្បីសុខភាព រួមទាំងកាត់បន្ថយផ្លាស្ទិច និងស្នាមញញឹមរបស់ក្មេងៗ សូមអរគុណ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh9-3Yd6TFIYI3ThOujMtGuZfAvEgZJzV74w3FU_WNyOLBKbBPAtLyUDlWwApynbyTDAIaOrrGN9MzMp-1XhSgavFp-HjJcoyiwE-PrcvnNO1kCF6iX4Z6Cd2l5z5G9CZVdRaWbVoTQw7G59POae-IjtIcKbNWXK_YIVtpHiIkyDpOHMwgga7hAOhMqLrQ/s2048/image_2025-05-31_14-48-27.png
ការបង្ហោះរបស់ វណ្ណដា ពិតជាសំឡេងដ៏ល្អប្រសើរមួយព្រោះបានជំរុញឱ្យអ្នកគាំទ្របានចូលរួមបរិច្ចាគតាមសទ្ធាជ្រះថ្លារបស់ខ្លួនជួយទៅដល់សិស្សានុសិស្សនៅទីនោះដែលកំពុងជួបប្រទះខ្វះខាតទឹកស្អាតប្រើប្រាស់។ នៅក្នុងការចែករំលែករបស់ វណ្ណដា ក៏បានទៅដល់ដៃលោក ហេង វិសាល បានចូលរួមបរិច្ចាគទឹកប្រាក់១០០០ដុល្លារដល់មូលនិធិខាងលើនេះជួយទៅដល់ប្អូនៗកុមារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAl0q2vjABsjbnWtD81e2V76jx8C_2KQ6Xfms4avDqggMqsWIHv37k1t7NYgeym4aTrU4q_gXCwtbT27cUfpdGg4-VdZxUX3DuVMdBswmrdCDGxxznC7kpcxQ9CTy5wvtyaQq9yRbOUQl44oYpBW2BT2QgUccMZq4AsJq67x3EF7xqcjp0ujY3OEES-bYG/s783/image_2025-05-31_14-48-21.png

គួរបញ្ជាក់ផងដែរថា វណ្ណដា កម្រនឹងបង្ហាញការបរិច្ចាគរបស់ខ្លួនជាសាធារណៈដោយខ្លួនឯងណាស់លើកលែងតែភាគីម្ខាងទៀតចេញមកបង្ហាញប៉ុន្តែលើកនេះលោកចេញមកបង្ហាញដើម្បីអាចជួយទៅដល់សិស្សានុសិស្សបន្ថែមទៀត។ នៅក្នុងខែនេះ វណ្ណដា ក៏បានបរិច្ចាគទឹកប្រាក់ចំនួន១០លានរៀលជូនដល់មូលនិធិគន្ធាបុផ្ផាផងដែរ៕

ខេត្តជាង៤០របស់ថៃកំពុងប្រឈមនឹងការបាក់ដី និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ បន្ទាប់ពីទើបរងគ្រោះរញ្ជួយដីថ្មីៗមិនធ្លាប់មាន

0

ប្រទេសថៃ ៖ បន្ទាប់ពីការរញ្ជួយដី កម្រិត៤.៩រិចទ័រ បានកើតមាននៅក្នុងខេត្តឈៀងម៉ៃ និង មេហុងសុន កាលពីថ្ងៃពុធ ទី២៨ ពេលនេះសេចក្ដីប្រកាសមួយទៀតដោយនាយកដ្ឋានឧតុនិយមនៅប្រទេសថៃ បានឲ្យដឹងថា នៅចុងសប្តាហ៍នេះ នឹងមានគ្រោះទឹកជំនន់និងការបាក់ស្រុតដីនៅក្នុងបណ្ដារខេត្តចំនួន ៣៩ខេត្ត ដូច្នេះសូមឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ជាពិសេសអ្នកដែលរស់នៅតាមដងទន្លេ និងតំបន់ភ្នំ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Khaosod របស់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdqdmrefuyEyRJDsYUondNcQO0mjIwH7AeWhnKVWgENpp5tLFJjRnKLLs6aaI31oYR8raNfYS3t_xb89AOKTZEkr1bdsZc1R_32e9GvQuf4ZrEDMccv2xH3HMkVo0NFdRxKy3N8lpJffBNTTXlodtOtkBlFzAxfSYPmhNu_84dMjJCw2ZHLspZTlZSmoEu/s1477/image_2025-06-02_08-26-50.png

កាលពីប៉ុន្មានថ្ងៃមុន រដ្ឋបាលក្រុងបាងកកបបានប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ និងត្រៀមវិធានការទប់ទល់ ខណៈទឹកទន្លេ «ចៅប្រាយ៉ា» បានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់។ បច្ចុប្បន្នក៏មានការព្រមមានថ្មីមួយទៀត ដែលនាយកដ្ឋានឧតុនិយមបានប្រកាសថា នឹងមានរលកទឹកសមុទ្រឈ្មោះ Andaman ដែលអាចមានកម្ពស់ដល់ទី១-២ម៉ែត្រ ដូច្នេះអ្នករស់នៅតាមឆ្នេរកុំឲ្យចេញទូកផ្តេសផ្តាស ត្រូវស្តាប់ការព្យាករណ៍អាកាសធាតុសិន មុននឹងចេញទៅសមុទ្រ និងត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVFNjJFVVBkqcu8DLwJ5rmKab3jqBLf2mWCgjtYeAvoDfBTawm-Gv3ra7kFmiwYZkzvtKYdM0Qu_7O_ud-4SQ8W3mxm7sE4ZxuwnGRQ_rh5fEpLdBEYhQ4hBYFdqoZIrXGOm0PmcNc_xvySEBc_7EYNfd0ny3zg3rskOfmN7Z_3HmywEbX8Eha-xHrRnul/s1500/image_2025-06-02_08-26-51.png

ដោយឡែកនៅក្នុងសេចក្ដីប្រកាស កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៩ នាយកដ្ឋានឧតុនិយមថៃ បានជូនដំណឹងអំពីស្ថានភាពភ្លៀងលាយព្យុះ ផ្គរ និងរន្ទះ នឹងបន្តវា.យប្រហារមកលើទីក្រុងបាងកក និងខេត្តជាច្រើនទៀតនៅក្នុងប្រទេស ដែលនេះគឺជាការប្រកាសអាសន្នបន្ទាប់ពីមានគ្រោះរញ្ជួយដីបានកើតឡើងនៅប៉ុន្មានថ្ងៃមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC33zhhHrmNDm-M_BkY9Wl4m3KBp-MDBKmK1ztL0dSeWsIzrm1lV1mKy7khGdVLk0LbWs7QCme2Tpca3bGAHilj4T8Nn53WHLKsWYTTjP4fcCMfstaBoQI7ae4KkU4Ie1Pr-3V97NSfnbPrd_SZONAoPY4_74wTZ3b0eSFwtKpHD-gp2coS1BzCzljCISP/s2000/image_2025-06-02_08-26-53.png

នៅក្នុងសេចក្ដីជូនដំណឹងនោះបានព្រមានពលរដ្ឋថា តំបន់ជាង៧០%នៃទីក្រុងបាងកក នឹងត្រូវរងការវា.ប្រហារផ្ទួនៗគ្នា ដោយព្យុះ ផ្គរ និងរន្ទះនៅក្នុងរយៈពេល២៤ម៉ោងបន្ទាប់។ ចំណែកតំបន់មួយផ្នែកធំទៀតនៅភាគខាងជើងប្រទេស ក៏នឹងមានភ្លៀងធ្លាក់ខ្លាំង លាយលំជាមួយខ្យល់កន្រ្តាក់។ នៅក្នុងនោះមានតំបន់ចំនួន៥ អាចប្រឈជាមួយនឹងទឹកជំនន់ធ្ងន់ធ្ងរ។ លើសពីនេះ តំបន់នៅភាគឦសានជាង៨០%, ភាគកណ្ដាលជាង៦០% និងភាគខាងកើត៨០% នឹងទទួលរងគ្រោះខ្យល់ព្យុះ ផ្គរ និងរន្ទះព្រមៗគ្នា និងទឹកជំនន់ខ្លះៗផងដែរលើតំបន់ទាំងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9FA_Pz_kYpCRSCwa6zm9hFsATwtGvXqASaPA8z1z-z58MTjvIGi0B9XJRDQCfBDfQ0jxqGEPeyNqBr-jc_avIE9ZdMiu7DD7wgEBZHDpJEnyHCtS6sXVH2NfBab-xrr01HDttrgI0oRwOjxyJiYoZaeZvW8h5HWXbn3KEEjZAgCF1CYFn2GrhWdXsFJ7z/s2560/image_2025-06-02_08-26-55.png
គួរបញ្ជាក់ថា ការព្យាករណ៍អំពីគ្រោះធម្មជាតិដែលរួមមាន ភ្លៀង ព្យុះ ផ្គរ រន្ទះ ទឹកជំនន់ និងការបាក់ដីនេះ គឺត្រូវបានចេញផ្សាយនៅប៉ុន្មានថ្ងៃបន្ទាប់ប៉ុណ្ណោះ ក្រោយពីមានការរញ្ជួយដីកម្រិត៤.៩រិចទ័រ ដែលកើតមានកាលពីថ្ងៃពុធ ទី២៨ ខែឧសភា ក្នុងជម្រៅដី១០គ.ម ហើយមានរំញ័រនៅក្នុងខេត្តឈៀងម៉ៃ និង មេហុងសុន ព្រមទាំងញ័រដល់ប្រទេសមីយ៉ាន់ម៉ា ចិន និងវៀតណាមផងដែរ៕

បញ្ចប់ការប្រកួត ប៊ី សុធារី ទើបទម្លាយរឿងនៅពីក្រោយនាងស្ទើរតែបោះបង់ការប្រកួត

0

ការប្រកួត Miss Cosmo Cambodia 2025 របស់ ប៊ី សុធារី MCC 15 មិនទទួលបានជ័យជម្នះក្នុងនាមជាម្ចាស់មកុដដែលនឹងតំណាងប្រទេសនោះទេដោយនាងជាប់ runner up នៅក្នុងការប្រកួត។ ប៉ុន្តែនៅពេលដឹងរឿងនៅពីក្រោយទស្សនិកជនបានកោតសរសើរ ប៊ី សុធារី យ៉ាងខ្លាំងចំពោះការតាំងចិត្តរបស់នាងក្នុងប្រកួតឱ្យដល់ទីបញ្ចប់ ខណៈនាងស្ទើរតែបោះបង់ការប្រកួត និងជួបប្រទះបញ្ហាសុខភាពយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1XVMqWeS_edhZCR-czM68nuJN_aFUraYQlZObpuMquWR7KEnbW74gUmXJneZwRT-KeRAUtheibbax5FlJikThqdI-ekr-mqh3DMONT4EO_7_8Bu_7bKa36TKX1Mou_hrmtx8u-ztWSw6nFumT2mijsvLwNL-XtvREXQokmN4RIGglFU2I9VziZv3W5Dq7/s960/image_2025-05-31_10-53-17%20(2).png
នៅរាត្រីផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miss Cosmo Cambodia 2025 គឺបានរកឃើញម្ចាស់ជ័យលាភីហើយគឺបានទៅលើ ផន ស្រីពី ចំណែកឯ ប៊ី សុធារី បានជាប់ runner up នៅក្នុងការប្រកួតនេះ។ បន្ទាប់ពីបញ្ចប់ការប្រកួត ប៊ី សុធារី បានឆ្លើយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថានាងមិន Sad នោះទេទោះបីជាមិនបានឈ្នះក្នុងការប្រកួតប៉ុន្តែប្តូរមកវិញជាការស្រាលខ្លួនខ្លាំង។ សុធារី បានទម្លាយទៀតថានាងមិនចង់បន្តការប្រកួតតាំងពីមុនចូលឆ្នាំហើយនាងក៏បានប្រាប់ខាងកម្មវិធីដែរនាងនឹងនៅតែបន្តការប្រកួតរហូតដល់ចប់ ប៉ុន្តែនាងនឹងមិនយកអ្វីទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2PA0owih_BQdm0ZhxCt9xteypmrDMKmAR1toMr9gSkWFeP4tRk1_EoM3ss0RwQ8QqY7TeiuIN4jeO5SpCozcyfET8Y-3pud1QIu3efeukx35lfhK1CfTWR-6ta7Z4QXPeJObsb6GHziXqLvf9hURGB4d40MZTqlUE-oFvYE_eEwZQcQRPfNuj4hjci-xB/s1859/image_2025-05-31_10-53-19.png
runner up Miss Cosmo Cambodia 2025 បានបន្តទៀតថា នាងបានព្យាយាមអស់ពីសមត្ថភាពនៅក្នុងការប្រកួតនេះទោះបីជាមិនបានជាប់ Winner ក៏ដោយនាងនៅតែសប្បាយចិត្តព្រោះនាងបានធ្វើអស់ពីសមត្ថភាពហើយនាងទទួលបានការគាំទ្រការស្រលាញ់ច្រើន។ ប៊ី សុធារី ក៏បានសម្តែងការអបអរសាទរទៅកាន់ ផន ស្រីពី ដែលក្លាយជា Miss Cosmo Cambodia 2025។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuGBNqsp6Ht9UyYpAVCvzqfNvQ2VZMXLY1mq29zYN3Mi-NfezwnbFNGQ77osDNVxMHWHKHCm6nkSxRtcNQJhMcu5E23rxbmY0dQESLOo-PwuLPskl60DAYYyuizCB8wqQOXbcXtir88K5ZZFH4pSywFZrHOi4nxsoIbIercbn2sleJ9TcOnWOCTq_enjxQ/s2048/image_2025-05-31_10-53-22.png
តាមរយៈវីដេអូមួយទៀត ប៊ី សុធារី បានបង្ហាញថានាងមានបញ្ហាសុខភាពគឺខ្វះគ្រាប់ឈាម គ្រាន់តែការឈឺងើបមិនរួចអស់ជិតកន្លះខែ ឈឺដល់ថ្នាក់សូម្បីតែដើរ ដើរមិនរួចតែនាងមិនបង្ហាញនោះទេព្រោះគិតថា បើនាងយករឿងនេះមកនិយាយនឹងមានការគិតថានាងយកនិយាយដើម្បីចំណាប់អារម្មណ៍។ ប៊ី សុធារី ថានាងធ្វើអស់ពីសមត្ថភាពធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹងដោយនាងបានសារភាពថានាងពិតជាហត់ហើយថ្ងៃប្រកួតផ្តាច់ព្រ័ត្រនេះនាងក៏ឈឺដែរប៉ុន្តែនាងមិនដឹងថាធ្វើយ៉ាងមិចនាងមានតែធ្វើអស់ពីសមត្ថភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRB4Cmxe1UF4tO9pCCAgHkP9ItBTtrOpfJI7a5nc4MthqL9xVXeN1E5DzNej4ZUZglF_gLyPWIUYC6ZShdHCbKtV_4xZDJOBwL9ZURMhaFAz16IvFqv0ZM_WD13R9ELkx91CQoDAGe3Rasoyet8mZzamzp1yBuhlYAuGGqP1AOKJrb6oaVn7CKy5YB6XLa/s2048/image_2025-05-31_10-53-23.png

គួរបញ្ជាក់ផងដែរថា ដ្បិតតែ ប៊ី សុធារី ពុំអាចតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិក្តីប៉ុន្តែរូបនាងទទួលបានការស្រលាញ់និងការលើកទឹកចិត្តយ៉ាងច្រើនពីអ្នកគាំទ្រ៕