សហរដ្ឋអាមេរិក ៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង! ក្រោយអតីតអ្នកគ្រប់គ្រងកន្លែងសាលដាក់សា.កស.ពមនុស្សសម្រាប់ការពិសោធរបស់ផ្នែកវេជ្ជសាស្ត្រនៅសកលវិទ្យាល័យ Harvard បានសារភាពពីទង្វើរបស់ខ្លួនថាធ្លាប់បានលួ.ច និងលក់គ្រឿងក្នុងនៃរាងកាយមនុស្ស រួមមានដៃ ជើង ក្បាល និងផ្នែកផ្សេងៗទៀតនៃរាងកាយ ទៅឲ្យទីផ្សារងងឹតដើម្បីទទួលបានប្រាក់ចំណេញបន្ថែម។

បើយោងតាមប្រភពសារព័ត៌មាន AP របស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃទី23 ខែឧសភា ឆ្នាំ2025 បានឲ្យដឹងថា ៖ លោក Cedric Lodge អាយុ 57 ឆ្នាំមកពីទីក្រុង Goffstown រដ្ឋ New Hampshire បានសារភាពពីកំហុសរបស់ខ្លួនកាលពីថ្ងៃពុធសប្ដាហ៍មុន នៅក្នុងរដ្ឋ Pennsylvania អំពីការជួញដូរអវយវៈមនុស្សកាលពីអំឡុងឆ្នាំ 2018 រហូតដល់ខែមីនា ឆ្នាំ 2020។ 
ព្រះរាជអាជ្ញាបាននៅរដ្ឋ Pennsylvania និយាយថា លោក Cedric និង ប្រពន្ធរបស់គាត់ Denise Lodge រួមទាំងជនជាប់ចោ.ទជាច្រើននាក់ផ្សេងទៀតបានសារភាពថាមានកំហុសចំពោះការចូលរួមផ្សុំគំនិតនៃគម្រោងការនេះផងដែរ។ បើតាមការសាកសួរ អវយវៈ និងផ្នែកផ្សេងៗនៃរាងកាយដែលពួកគេបានលួ.ចយកទៅនោះ គឺបានយកចេញពីមន្ទីរពិសោធ ដែលជាផ្នែកមួយនៃកម្មវិធីសម្រាប់ការពិសោធវេជ្ជសាស្រ្ត Anatomical Gift Program របស់សាលា Harvard ដោយគ្មានការអនុញ្ញាត។ បន្ទាប់មកពួកគេបានដឹកផ្នែកទាំងនោះទៅផ្ទះរបស់ Cedric នៅរដ្ឋ New Hampshire ហើយភរិយារបស់គាត់ គឺ Denise Lodge គឺជាអ្នកលក់វាទៅឱ្យអ្នកទិញនៅលើទីផ្សារងងឹតដែលបានចែកចាយទៅកាន់រដ្ឋជាច្រើន។.jpg)
ទាំងនេះជាផ្នែកមួយនៃការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក អំពីបណ្តាញចែកចាយអវយវៈមនុស្សខុសច្បាប់នៅក្នុងទីផ្សារងងឹត។ ចំពោះសា.កស.ពដែលបានបរិច្ចាគទៅសាលាវេជ្ជសាស្ត្រ Harvard ត្រូវបានប្រើប្រាស់សម្រាប់ការអប់រំ ការបង្រៀន ឬគោលបំណងស្រាវជ្រាវតែប៉ុណ្ណោះ។ 
ទោះបីជារឿងនេះបានបែ.កធ្លាយកាលពីឆ្នាំ 2022 ក៏ពិតមែន ប៉ុន្តែវាបានបង្ករការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ជាពិសេសនៅលើបណ្តាញអ៊ីធើណេត ដោយសារការកា.ត់ទោ.សទៅកាន់ជនល្មើសទាំងអស់គឺទើបតែបើកដំណើរការឡើងវិញនៅក្នុងឆ្នាំ 2025 នេះ។ តុលាការនៅរដ្ឋ Pennsylvania កំពុងពិចារណាក្នុងការកំណត់ទោ.សឲ្យលោក Cedric Lodge ជាប់ពន្ធនាគាររយៈពេល10ឆ្នាំ និងពិន័យជាទឹកប្រាក់សម្រាប់ជនល្មើសទាំងអស់ក្នុងម្នាក់ 250,000 ដុល្លារក្នុងការសងជំងឺចិត្តដល់សាច់ញាតិ និងគ្រួសារជនរងគ្រោះ៕










