ប្រទេសជប៉ុន ៖ ក្រុមហ៊ុនទូរគមនាគមន៍យក្ស NTT របស់ជប៉ុនបានបង្កើតនូវឧបករណ៍ម្យ៉ាងហៅថា “Flying Lightning rod” ឬ ជាដ្រូនហោះទៅស្រូបកម្លាំងរន្ទះដំបូងបង្អស់របស់ពិភពលោក ដើម្បីប្រើប្រាស់ក្នុងការបង្កាគ្រាប់រន្ទះ និងបង្វែរវាទៅដីដោយសុវត្ថិភាព និងការពារវាពីការវា.យលុកមនុស្ស។

ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន Nippon Telegraph and Telephone Corporation (NTT) ដែលបានផ្ដួចផ្ដើមគំនិតក្នុងការបង្កើតដ្រូននេះឡើងបានដាក់សាកល្បងវាឲ្យហោះហើរ ក្នុងរយៈកម្ពស់300ម នៅតំបន់ភ្នំនៃទីក្រុង Hamada ខេត្ត Shimane កាលពីថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2024 នៅទីតាំងដែលគេបានព្យាករណ៍ថានឹងមានរន្ទះកើតមាននៅទីនោះ។

ដូចការគ្រោងទុក នៅពេលដែលកំពុងស្ថិតនៅលើមេឃនោះស្រាប់តែរន្ទះបានបា.ញ់ទៅលើដ្រូននោះមែន ប៉ុន្តែវាមិនបង្ករការខូចខាតអ្វីទៅលើដ្រូនឡើយ ព្រោះតួវាត្រូវបានផលិតឡើងដោយលោហៈធន់ អាចទប់ស្កាត់ការឆ្លងនៃបន្ទុកអគ្គិសនី។ ក្រៅពីស្រូបរន្ទះឲ្យមកបា.ញ់វាហើយ វានៅមានសមត្ថភាពពិសេសមួយទៀត នោះគឺធ្វើការបញ្ជូនចន្តអគ្គិសនីដែលនៅក្នុងខ្លួនវា ចូលទៅក្នុងដីដោយសវត្ថិភាពតាមរយៈការទម្លាក់ខ្សែចុះមកដី។

លទ្ធផលនៃការសាកល្បងនេះ គឺជាដំណឹងល្អបំផុតសម្រាប់ការបញ្ចៀសការវាយប្រហារដ៏ខ្លាំងដែលកើតមានឡើងដោយសារគ្រា.ប់រន្ទះ។ វាត្រូវបានគេសង្ឃឹមថានឹងអាចការពារជីវិតមនុស្ស និងការបំផ្លា.ញនានាបានយ៉ាងច្រើន។ យោងតាមវិទ្យាស្ថានវិស្វករអគ្គិសនីនៃប្រទេសជប៉ុនបានឲ្យដឹងថា រន្ទះបា.ញ់តែងបង្ករការខូចខាតសរុបជាទឹកប្រាក់ប្រមាណ 100 ដល់ 200 ពាន់លានយ៉េន (700 លានដុល្លារ) និងសម្លា.ប់មនុស្សអស់ជាច្រើននាក់ក្នុងមួយឆ្នាំៗ។ កាលពីខែមេសា សិស្សសាលាចំនួន 6នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេត្រូវរន្ទះបា.ញ់នៅក្នុងវិទ្យាល័យមួយក្នុងខេត្តណារ៉ា។

សម្រាប់ទិន្នន័យនៅទូទាំងពិភពលោក ជារៀងរាល់ឆ្នាំមានការស្លា.ប់ចំនួនពី 2000 ទៅ 24,000ករណី ដែលបង្ករឡើងដោយសាររន្ទះបា.ញ់។ ទិន្នន័យអាចបញ្ជាក់បានពីឥទ្ធពលដ៏កា.ចសាហា.វនៃរន្ទះបា.ញ់ ដែលតម្រូវឲ្យមានការការពារតាមមូលដ្ឋាន និងស្វែងរកនូវឧបករណ៍នានាក្នុងការបញ្ចៀសវាចេញ។.jpg)
យ៉ាងណាមិញ NTT គ្រោងនឹងកែលម្អបច្ចេកវិទ្យារបស់ខ្លួនបន្ថែមទៀត ក្នុងការកែច្នៃ ឬបម្លែងថាមពលរន្ទះដែលបានស្រូបចូលមកក្នុងដ្រូននេះ ឲ្យទៅជាថាមពលមានប្រយោជន៍ ឬថាមពលអគ្គិសនីដែលអាចប្រើប្រាស់បាន។ ជាមួយនឹងបច្ចេកវិទ្យា NTT សង្ឃឹមថាថ្ងៃណាមួយ ឧបករណ៍ដ្រូនស្រូបរបស់ខ្លួនអាចនឹងការពារទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនពីការវា.យប្រហារដោយរន្ទះ៕










