Home ព័ត៌មានជាតិ ក្រោមគំនាបបង្ក្រាប និងសម្ពាធពហិការ៖ តើទំនិញថៃអាចនឹងរលាយបាត់ពីទីផ្សារកម្ពុជាដែរឬទេ?

ក្រោមគំនាបបង្ក្រាប និងសម្ពាធពហិការ៖ តើទំនិញថៃអាចនឹងរលាយបាត់ពីទីផ្សារកម្ពុជាដែរឬទេ?

86
0

ចរន្តនៃការរួមកម្លាំងគ្នាធ្វើពហិការដោយស្ម័គ្រចិត្តពីសំណាក់ប្រជាពលរដ្ឋខ្មែរ ផ្សំជាមួយវិធានការបង្ក្រាបទំនិញគេចពន្ធយ៉ាងចាស់ដៃរបស់អាជ្ញាធរកម្ពុជា កំពុងតែរុញច្រានឱ្យវិស័យនាំចេញរបស់ថៃធ្លាក់ចូលក្នុងវិបត្តិស្ទះដង្ហើមសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ស្របពេលជាមួយគ្នានេះ សំណួរដ៏ក្តៅគគុកមួយត្រូវបានចោទសួរឡើងថា តើទំនិញថៃអាចនឹងបាត់វត្តមានពីទីផ្សារកម្ពុជាដែរឬទេ? ព្រោះកន្លងមកទំនិញថៃបានវាយលុក និងក្តោបក្តាប់ទីផ្សារកម្ពុជាអស់រយៈពេលរាប់ទសវត្សន៍មកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGEIWJSSjXxWTZfK6-5tnuwZybM0_VfWLvtqHOW79hCHInS-AwplatlvlTMpjgC5I5zN-e_5YcfLnCceAHlAcBh4OMA-x1LgBOyeyvog6UJDcpd8Gw9wwHR4bnMLsZTO_Oyq6sEhed2_oh3HLSP-bAytr__FAp3YX96_m95N9eo5C7Byk4Ua87FV-Hs80/s1024/photo_2026-06-17_11-29-07%20(2).jpg

យោងតាមរបាយការណ៍វិភាគសេដ្ឋកិច្ចជាក់ស្តែង ឆ្លុះបញ្ចាំងថា បើទោះជាទំនិញថៃមិនអាចរលាយបាត់បង់វត្តមានទាំងស្រុង ១០០% ពីទីផ្សារកម្ពុជាក៏ដោយ ប៉ុន្តែទីផ្សារទំនិញថៃនៅក្នុងប្រទេសកម្ពុជានឹងត្រូវរួមតូចទៅៗបំផុត និងត្រូវប្រឈមមុខនឹងវិបត្តិលក់មិនដាច់ជាលក្ខណៈប្រព័ន្ធ។ កត្តាវិបត្តិដ៏ជូរចត់ទាំងអស់នេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាគឺមានប្រភពដើមចេញពីផលវិបាកនៃគោលនយោបាយដ៏ក្រអើតក្រទម និងការគណនាខុសយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលថៃខ្លួនឯង ដែលបានសម្រេចបិទច្រកព្រំដែនគោកឯកតោភាគីក្នុងបំណងប្រើប្រាស់គំនាបសេដ្ឋកិច្ចភូមិសាស្ត្រដើម្បីគាបសង្កត់លើកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzRRtCgEo7EKC2voXZmtVUb1U7HwRdCALFSeCIheFt_1uM3iJRJDBQR9L81kAUdMmew84rKSCl5gLTo1tbyb8BZ8HZsvEz3Hn3xX7xc819Hk0t7mkpwYH1EzvxADO6WNqBNPxs2hqweCZXNShUE1F2qMsEyzTLTcKSor47sE9czXlB9Tz6BqJstRLzW_w/s990/photo_2026-06-17_11-29-07.jpg
សម្ពាធដ៏ក្រអើតក្រទមនេះបានត្រឡប់មកបុកម្ចាស់ដើមវិញយ៉ាងដំណំ នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន បានវាយបកវិញដោយជោគជ័យតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្វែរការនាំចូលទៅកាន់ដៃគូអន្តរជាតិថ្មីៗ ដូចជា ចិន វៀតណាម និងឡាវ ដើម្បីជំនួសទំនិញថៃ។ ស្របពេលជាមួយគ្នានេះ វត្តមានទំនិញថៃកាន់តែបាត់បង់ឱកាសប្រកួតប្រជែង ក្រោមយុទ្ធនាការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់របស់អាជ្ញាធរកម្ពុជា ដោយរាល់ទំនិញថៃលួចនាំចូលតាមច្រកគោកដែលបិទ ត្រូវចាត់ទុកជាទំនិញគេចពន្ធ និងខុសច្បាប់ទាំងស្រុង។ ការចុះបង្ក្រាបយ៉ាងក្តៅគគុកទៅលើឃ្លាំងស្តុកទំនិញខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ បានបង្ខំឱ្យទំនិញថៃស្របច្បាប់ត្រូវប្តូរទៅប្រើប្រាស់ផ្លូវទឹក ឬផ្លូវអាកាស ដែលធ្វើឱ្យថ្លៃដើមដឹកជញ្ជូនហក់ឡើងខ្ពស់ ហើយជួបវិបត្តិលក់មិនដាច់ព្រោះតម្លៃថ្លៃហួសហេតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ5XnSPaxWOM2HWmSdveywQplJQN1a4Qx_1p5SqL61IO6FitBiiYgvOrOimyujRAg9qRFUUlMhFt53fzF9qgnyMo9S3I77vorI9hybEgGuyjCE71jZ7wj4X5xUH6fPOO5fyJ-I17iFhNOmJeFWFcYRRcOB_24tCrTCsOf9BqIkiU0_frdqCo5pVp2CJSo/s750/photo_2026-06-17_11-29-08%20(2).jpg

អ្វីដែលជាចំណុចស្លាប់រស់ និងធ្វើឱ្យទំនិញថៃលែងមានវាសនានៅកម្ពុជា គឺស្មារតីស្នេហ៍ជាតិ និងការឈឺចាប់ពីទង្វើឈ្លានពានរបស់ថៃ ដែលបានជម្រុញឱ្យពលរដ្ឋខ្មែររួមចិត្តគ្នាងាកមកគាំទ្រផលិតផលក្នុងស្រុក (Made in Cambodia) យ៉ាងព្រូព្រាត។ ឱកាសមាសនេះ បានជម្រុញឱ្យសហគ្រាសក្នុងស្រុកពង្រឹងគុណភាព និងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដើម្បីបំពេញតម្រូវការទីផ្សារជំនួសទំនិញថៃទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwbu8WEsSF3xj_EjxrNI9R2sTop20bL1sUqL0i8GELea43FS38e9R6Cplldj8o7S3i4B7-7N-1RLpTnxTb07uVMmu939nIUZzRi1rNFbCkDF3f2O4ica7yYYrgalLq3_cr6D666ZPeFdaqeuEieYwDwYeHakRoCcJwoiwqBowiYFAU6nwt8AjsOs__gLQ/s1280/photo_2026-06-17_11-29-08.jpg
ជាការវិភាគរួម ការរួមតូចទៅៗនៃទីផ្សារទំនិញថៃនៅកម្ពុជា គឺជាភស្តុតាងជាក់ស្តែងដែលបង្ហាញថា កម្ពុជានាពេលបច្ចុប្បន្នមានភាពធន់សេដ្ឋកិច្ចខ្ពស់ និងមិនត្រូវការពឹងផ្អែកលើប្រទេសថៃដូចមុនទៀតឡើយ។ វិបត្តិការបាត់បង់ទីផ្សារដ៏មហាសាលនេះ នឹងបង្កើតជាផលប៉ះពាល់រយៈពេលវែងដល់សេដ្ឋកិច្ចថៃ ធ្វើឱ្យទំហំនាំចេញធ្លាក់ចុះ និងរុញច្រានឱ្យអាជីវករថៃត្រូវប្រឈមនឹងវិបត្តិបំណុល និងការក្ស័យធនជុំទិស ដែលនេះជាលទ្ធផលនៃនយោបាយឈ្លានពាន និងការមើលស្រាលលើសមត្ថភាពរបស់ប្រទេសជិតខាង៕