អតីតអ្នកស្រាវជ្រាវក្រុមហ៊ុន Google នឹងត្រូវបានគេដាក់រហ័សនាមថាជា «បិតាAI» បាននិយាយថា ៖ AI នឹងគេចចេញពីការគ្រប់គ្រងរបស់មនុស្ស ដោយសរសេកូដខ្លួនឯងឡើងវិញដើម្បីមានម្ចាស់ការលើខ្លួនឯង។ ពាក្យសម្ដីដកស្រង់នេះ បានចេញផ្សាយដោយសារព័ត៌មាន CNBC កាលពីថ្ងៃសុក្រនេះ។.jpg)
លោក Geoffrey Hinton ដែលជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រដ៏ល្បី និងត្រូវបានគេស្គាល់ថាជា “Godfather of AI” បាននិយាយថាម៉ាស៊ីនដែលបង្កើនបញ្ញាសិប្បនិម្មិត ឬ AI «អាចនឹងដណ្ដើមការគ្រប់គ្រង» ប្រសិនបើមនុស្សមិនប្រុងប្រយ័ត្ន។ លោក Hinton វ័យ 75ឆ្នាំ បាននិយាយនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យនៅលើទូរទស្សន៍ CBS ថា ៖ បច្ចេកវិទ្យា AI ដែលរីកចម្រើនយ៉ាងឆាប់រហ័សនេះ អាចទទួលមានសមត្ថភាពឆ្លាតលើសមនុស្ស ក្នុងរយៈពេលប្រាំឆ្នាំទៅមុខ ។ លោកបានបន្ថែមថា ប្រសិនបើរឿងនេះកើតឡើងមែន AI អាចវិវឌ្ឍលើសពីដែនកំណត់ ដែលមនុស្សអាចគ្រប់គ្រងវាបាន។
លោកបានបន្តទៀតថា «របៀបដែលបច្ចេកវិទ្យានេះអាចគេចផុតពីការគ្រប់គ្រងរបស់មនុស្សបាន គឺតាមរយៈការសរសេរកូដផ្ទាល់ខ្លួនរបស់វាឡើងវិញដើម្បីកែប្រែខ្លួនឯង ។ ហើយនេះជាអ្វីដែលយើងត្រូវព្រួយបារម្ភបំផុត។»
ដោយឡែកមានប្រាជ្ញផ្នែកបច្ចេកវិទ្យាផ្សេងទៀត ដូចជាលោក Yann LeCun បានគេចាត់ទុកថា អ្វីដែលលោក Hinton បានលើកឡើងនេះ គឺជារឿង«គួរឲ្យអស់សំណើច» ដោយសារមនុស្សតែងតែមានសមត្ថភាពគ្រប់គ្រងលើរឿងគ្រោះថ្នាក់គ្រប់បែបយ៉ាង។ ប៉ុន្តែលោក Hinton បានឆ្លើយតបវិញថា ស្ថានភាពដ៏អាក្រ.ក់បំផុតគ្មាននរណាអាចដឹងច្បាស់មុននោះទេ។ បច្ចុប្បន្នយើងបានឃើញរួចមកហើយ អំពីអត្ថប្រយោជន៍ជាច្រើនពី AI ដូចជានៅក្នុងប្រព័ន្ធអប់រំ វេជ្ជសាស្រ្ត និងច្រើនផ្សេងទៀត ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំចុងក្រោយនេះ។ .jpg)
លោក Hinton ក៏បានកត់សម្គាល់ផងដែរ អំពីការរីករាលដាលនៃព័ត៌មានមិនពិត ដែលត្រូវបានផលិតឡើងពីAI រួមមានរូបថត និងវីដេអូក្លែងក្លាយនៅលើអ៊ីនធឺណិត។ លោកបានអំពាវនាវឱ្យមានការស្រាវជ្រាវបន្ថែមទៀត និងការហាមឃា.ត់រដ្ឋាភិបាលទូទាំងពិភពលោកលើការប្រើប្រាស់មនុស្សយន្ត ដែលដំណើរការដោយ AI នៅក្នុងវិស័យយោធា។ ក្នុងនោះ នាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យាដូចជា Pichai, Elon Musk, Sam Altman របស់ OpenAI និង Mark Zuckerberg របស់ក្តុមហ៊ុន Meta ក៏មានការយល់ស្របទៅនឹងការលើកឡើងនេះដែរ។
សរុបមក «បញ្ហាAIអាចគេចផុតពីការគ្រប់គ្រងរបស់មនុស្ស» គឺជា ការព្រួយបារម្ភអំពីអនាគត មិនមែនជាស្ថានភាពដែលកំពុងកើតមានបច្ចុប្បន្នទេ។ ប៉ុន្តែស្របពេលជាមួយនឹងការរីកចម្រើនខ្ពស់ និងឆាប់រហ័សនៃសមត្ថភាព និងភាពឯករាជ្យរបស់ AI ការធានាថាវានៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្ស គឺជាការងារសំខាន់ដែលត្រូវចាត់វិធានការក្នុងពេលឥឡូវនេះ៕










