ប្រទេសជប៉ុន ៖ ការកំណត់ឱ្យពលរដ្ឋនៅលីវបង់ពន្ធជួយដល់ក្រុមគ្រួសារមានកូន ត្រូវបានពលរដ្ឋជប៉ុនជជែកវែកញែកជាច្រើនឆ្នាំមកហើយ និងពុំយល់ស្របជាមួយរដ្ឋាភិបាល ។ នៅខែឧសភា ឆ្នាំ២០២៥ ពលរដ្ឋជប៉ុនបានជជែកជាថ្មីពីបញ្ហានេះ ក្រោយរដ្ឋាភិបាលប្រកាសថា នឹងអនុវត្តច្បាប់នេះចាប់ពីខែមេសា ឆ្នាំ២០២៦ ពីព្រោះចង់ប្រមូលពន្ធពីអ្នកនៅលីវយកទៅជួយសម្រាលបន្ទុកអ្នកមានគ្រួសារត្រូវចិញ្ចឹមកូន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0ErJ88IqCbTruwkyViUaR8xT-MHgsbsRBw7judAR4tuhOm31AC-vm7zVceISccWa0IZFNhhpzEvyTmuaCUhfvZkU45P6b1GXCIq_iZcIxtcmVgEcQa6FGHQsM2VzksXzSt6EzT7InCE-hNKuLDBerzuUMpKBYmfpNlRu0_D-Ofrk-FotdRUnWO7FOi3M2/s1600/image_2025-05-22_08-41-12.png
ពន្ធអ្នកនៅលីវ មានឈ្មោះពេញថា «ពន្ធគាំទ្រការមានកូន និងថែទាំកូន» ដែលរដ្ឋាភិបាលជប៉ុនចង់ឱ្យពលរដ្ឋពុំទាន់រៀបការ (ឬនៅលីវ) បង់ពន្ធដើម្បីជួយសម្រាលបន្ទុកអ្នកមានគ្រួសារត្រូវចិញ្ចឹមកូន ។ រីឯគូស្វាមី-ភរិយាដែលរៀបការរួចហើយ ប៉ុន្តែពុំទាន់មានកូន ក៏ត្រូវបង់ពន្ធដែរ បន្ទាប់មក រដ្ឋាភិបាលនឹងប្រមូលប្រាក់ពន្ធនេះទៅជួយពលរដ្ឋដែលរៀបការមានគ្រួសារ និងលើកទឹកចិត្តឱ្យមានកូន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvMnYYR2u7hshfHF4AI8se2zOw5r8HkXxxZielo8XLVM99WrRnB1lnAQLgtszb9GvepAJua6G5mubw_cXIV6kwz1qUFIVHkNp5Lq9aq7uDq6TiJ1lejoy7yEcM6tTnL1R-mzR9FncYIsojtMOXPNBiiNmeU3Taw1eCwE6PVEjHwWfpVB8Br664wlfYIjiz/s1280/image_2025-05-22_08-41-13.png
ការកំណត់ឱ្យពលរដ្ឋនៅលីវបង់ពន្ធជូនរដ្ឋ គឺក្នុងគោលបំណងដោះស្រាយបញ្ហាអត្រាកំណើត និងចំនួនពលរដ្ឋធ្លាក់ចុះជារៀងរាល់ឆ្នាំ ដោយរដ្ឋាភិបាលជប៉ុននឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន ហើយផ្តល់ប្រាក់ឱ្យទារក រហូតដល់ទារកធំរៀនចប់កម្រិតអនុវិទ្យាល័យ ។ កុមារម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភសរុបពីរដ្ឋាភិបាល តាំងពីតូច រហូតដល់ធំ ចំនួន៣លាន៥សេនយ៉េន (ឬជាង២ម៉ឺន៥ពាន់ដុល្លារ) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtaKPAOZTDhVb7Tj0690d0ttdI2vcR2Lcev3lkKM-wUP1vM2GOvjiXsWxVUxaqOTvw-Eqout5m9xBVP7jM3mr6c67A0D3do1rAeGrhQrljbHA3-42BoTQHuDNvKibnfCB8hFn5N6m9p1f9m-eHrgd0hhL-FpM_3NJJ3-oM4NbQ21twS0Dg1J7DinHxK3J7/s1536/image_2025-05-22_08-41-14%20(2).png
រដ្ឋាភិបាលជប៉ុនកំណត់ឱ្យពលរដ្ឋនៅលីវបង់ពន្ធជួយសម្រាលបន្ទុកអ្នកមានគ្រួសារត្រូវចិញ្ចឹមកូន ដោយឱ្យពួកគេបង់ពន្ធបន្ថែមទៀតពីលើការបង់ប្រាក់ធានារ៉ាប់រងសុខភាព ប៉ុន្តែប្រើប្រាស់គណនីធនាគារដាច់ដោយឡែក ។ ប៉ុន្តែបញ្ហាបង់ពន្ធនេះធ្វើឱ្យពលរដ្ឋនៅលីវជាច្រើនពុំយល់ស្រប ជាពិសេស អ្នកធ្វើការដែលខំសន្សំប្រាក់សម្រាប់ថ្ងៃអនាគត និងប្រាក់ខែចាយវាយពុំគ្រប់គ្រាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh61BcbLApD2xtwQ3yEgunce7PN9ah1HZpDUWsWAhi4t3Q4NTvxT1zky2fji4ML4r7cpbWWd1PqWB2PhHJNrjEyP6GAJhveDZvewHxvew7HVpn1jmGHD1IL8m19llrJ8yhdcYT7nwpboBBQQ_-sikOx657qvV5EZN9ifGxMCkPG-oid9WKDiTS8tHevQcnl/s1024/image_2025-05-22_08-41-14.png
អ្នកនៅលីវនិយាយថា ពួកគេចិញ្ចឹមខ្លួនឯងស្ទើរមិនរស់ផង ហើយមានតម្រូវការចំណាយជាច្រើនក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្តែពួកគេត្រូវយកប្រាក់មួយចំនួនទៅចែករំលែកឱ្យអ្នករៀបការមានប្តី-ប្រពន្ធ មានកូន តើវាយុត្តិធម៌ដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh-Gop8bOzMJLIuiR9PWgLbR-hAJYIflC-IGMnGxjXn8BcMNQX-kxh6o7lO-AFpHTMXoX1xP1dD3IkuaSmMsxlHYk9E02cmp0p0FPpB13joD6n3WsRptWits-n6kJueYyMWJkadtDE3Mj-BpzI6XF4KOXanNMSyOUTdDwNNeMLpor25gQ0a7dA3CCtIsIg/s1200/image_2025-05-22_08-41-15.png

គួរបញ្ជាក់ថា ជប៉ុនប្រឈមនឹងបញ្ហាអត្រាកំណើតធ្លាក់ចុះខ្លាំង និងកំណើនពលរដ្ឋអាយុច្រើន ក្រោយការរៀបការរបស់ពលរដ្ឋធ្លាក់ចុះតាំងពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ នៅឆ្នាំ២០៧០ ពលរដ្ឋជប៉ុននឹងមានចំនួនមិនដល់៨៧លាននាក់ ទើបរដ្ឋាភិបាលជប៉ុនកំណត់វិធានការថ្មីៗដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ ដូចជា ៖ ការបន្ថែមវិធានការថែទាំកុមារ និងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ចិញ្ចឹមកុមារ ៕