Home តារាអន្តរជាតិ Dilraba កាត់បន្ថយទទួលយកគម្រោងច្រើន រង់ចាំស្គ្រីបនិងតួអង្គបង្ហាញភាពវិជ្ជមានដល់សង្គម

Dilraba កាត់បន្ថយទទួលយកគម្រោងច្រើន រង់ចាំស្គ្រីបនិងតួអង្គបង្ហាញភាពវិជ្ជមានដល់សង្គម

78
0

ថ្មីៗនេះ Dilraba Dilmurat បានក្លាយជាតារាបង្ហាញម៉ូតសម្រាប់ទស្សនាវដ្តី Marie Claire ប្រចាំខែមិថុនា ឆ្នាំ២០២៦ ដែលជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងអាជីពម៉ូតរបស់នាង ខណៈដែលឥឡូវនេះ Dilraba បានបង្ហាញខ្លួននៅលើគម្របទស្សនាវដ្តីម៉ូតស្ត្រីដ៏មានកិត្យានុភាពបំផុតទាំង៥របស់ប្រទេសចិន (Vogue, Marie Claire, Harper’s Bazaar, Elle, Cosmopolitan)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-BKQpbs9hDR5GmaRGcMt58x0czYhnLl8S67VXBMNxYuEi51MBkyMJUwOMCgmaAeJzmbext5bC_zvAF-_fKmdWVScmCMfBqAMsXsuO82gextfnktSPqQiVE4YEolOA4cBl_OhCG7h8xD7M3Ml9dTf0W18KAE74XWtMsQztfCYAnoNerzKNvHO7KIoU-2A/s1440/SnapInsta_to_712287220_18321304624285197_1203096972504879937_n.jpg
នៅក្នុងបទសម្ភាសន៍នោះ Dilraba បានចែករំលែកអំពីការផ្លាស់ប្តូរនៅក្នុងការគិតរបស់នាងបន្ទាប់ពីនាងមានអាយុ ៣០ ឆ្នាំ។ នាងបាននិយាយថាកាលនាងមានអាយុ២០ឆ្នាំ នាងបានធ្វើផែនការជាច្រើនសម្រាប់អនាគត ដូចជា«នៅអាយុ ៣០ ឬ ៤០ឆ្នាំ ខ្ញុំនឹងត្រឡប់ទៅរកជីវិតផ្ទាល់ខ្លួនវិញ ហើយមានគ្រួសារផ្ទាល់ខ្លួន»។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះនាងដឹងថារឿងទាំងនោះលែងសំខាន់ដូចពីមុនទៀតហើយ។ តារាស្រីរូបនេះបាននិយាយដោយធម្មតាថា ការមានផែនការមិនធានាថាអ្នកនឹងអាចអនុវត្តវាបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPf-lBeZW4hrDVLOCxk4sqD0lcFVN-S3GAl-1Zxjm02XtPnxJWsMDFFsv3q_6YUudICnJjnk7Bs8wzgUA2ir2GM2GGnxjhqdo8hSnYdXV9bg2DNBlXaKD1WL81aSfn9k4Y9lVjPHjxL5m8Qd_sJV_NsjG0PmUan3pbzlw9zprQKjva7jslnAq1D0DPEzw/s1379/SnapInsta_to_713043618_18321302671285197_5561013254167647252_n%20(2).jpg

នៅពេលសួរថា តើអ្វីដែលតម្រូវឲ្យមានភាពក្លាហានបំផុតដែលនាងត្រូវធ្វើនៅឆ្នាំនេះ Dilraba បានឆ្លើយតបថា វាជាការសម្រេចចិត្តអាជីពរបស់នាងថា «ខ្ញុំមិនបានប្រញាប់ប្រញាល់ចូលទៅក្នុងគម្រោងភាពយន្តណាមួយឡើយ។ ខ្ញុំចង់រង់ចាំស្គ្រីប និងតួអង្គដែលអាចបង្ហាញពីតម្លៃវិជ្ជមានដល់សង្គម»។
ចម្លើយនេះឆ្លុះបញ្ចាំងមួយផ្នែកអំពីទិសដៅបច្ចុប្បន្នរបស់តារាសម្តែងស្រីរូបនេះដែលមិនមែនដេញតាមបរិមាណស្នាដៃ ឬបង្ហាញខ្លួនជានិច្ចនៅលើអេក្រង់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicDurv1vTekRaR8yZkd7DmQTmalfZgt_1245P1YtfuoIS9ZU4fw_NZ8QRwmL-p78dMyMKgXIEfSjUk6SA6HNRqTjjJnVG1XkbiBXtt-sMInq-qDwDKQQ8subXXfyQX6m0jQPe3ZEq5m64OLT4bEJcrM7uoWzOx4fkLki9tLgqhE8OoOU7NliYdg3Kq2bE/s1380/SnapInsta_to_713264634_18321302689285197_2466417366191232746_n%20(2).jpg
Dilraba បានទទួលស្គាល់ថា នាងមិនត្រឹមតែរីករាយនឹងភាពថ្មីថ្មោង និងបទពិសោធន៍ជីវិតដែលការសម្តែងនាំមកនោះទេ ប៉ុន្តែផ្ទុយទៅវិញ នាងកាន់តែមានការយល់ដឹងអំពីទំនួលខុសត្រូវសង្គមរបស់នាង ហើយចង់បង្កើតស្នាដៃដែលមានជម្រៅ និងតម្លៃ។ ក្នុងជីវិត Dilraba ក៏បានដឹងផងដែរថា ការស្រឡាញ់ខ្លួនឯងមិនមែនជារឿងអាត្មានិយមទេ ប៉ុន្តែជាសមត្ថភាពមួយ។ មានតែការថែរក្សាអារម្មណ៍របស់ខ្លួនឱ្យបានល្អ និងពង្រឹងពិភពខាងក្នុងរបស់ខ្លួនប៉ុណ្ណោះ ទើបអាចធ្វើឱ្យការងារដែលខ្លួនស្រឡាញ់ និងមនុស្សជុំវិញខ្លួនកាន់តែប្រសើរឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJM3Z59RjB7wUVk3svENW4Wor9gyKDZuV84ybJ3GLLRJLPu7OzX8Vt_jQDi8gV5DKtWkvnxH-d6iCKMW7kHw1aNnrMs2WL8bsaBt4zwDKIhXddTUhzMO_jhvIVSkuTMZfNX_qCDYkGixr_AXMwvSltIv2xF5OHngc4R-SwPQymq42JgtsEYtmaJLF9T8M/s1439/SnapInsta_to_714611280_18321304570285197_3931200445914578963_n.jpg

តារាសម្តែងវ័យ៣៤ឆ្នាំរូបនេះ ចង់រៀនជិះស្គីតប៊េត ជិះស្គីលើទឹកកក និងជិះស្គីលើទឹក ប៉ុន្តែក៏មានការព្រួយបារម្ភផងដែរថារបួសនឹងប៉ះពាល់ដល់ការងាររបស់នាង។ នាងជាមនុស្សដែលគោរពច្បាប់ និងអត់ធ្មត់ ប៉ុន្តែឥឡូវនេះនាងក៏បានរៀនអភ័យទោសឱ្យខ្លួនឯងនៅពេលវេលាត្រឹមត្រូវ ដោយស្ងប់ស្ងាត់ និងថ្នមៗផងដែរ។ គួរឱ្យដឹងថា Dilraba Dilmurat នឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះជាមួយនឹងរឿងភាគ «Duet in Blue » ដែលគ្រោងនឹងចាក់ផ្សាយនៅលើ iQiYi។ ខ្សែភាពយន្តនេះផ្តោតទៅលើស៊ើបអង្កេតទៅលើជម្រើស និងផ្លូវបំបែកដែលមនុស្សសម័យទំនើបប្រឈមមុខ ក៏ដូចជាឆ្លុះបញ្ចាំងពីផ្នែកមួយនៃការពិតរបស់ស្ត្រីសព្វថ្ងៃនេះ៕