តារាសម្តែង Lee Jae Wook បានប្រឈមមុខនឹងការរិះគន់ពីសំណាក់អ្នកគាំទ្របន្ទាប់ពី និយាយអំពីទំនាក់ទំនងអតីតកាលរបស់លោកជាមួយ Karina សមាជិក aespa ទោះបីជាអ្នកទាំងពីរបានបែកគ្នាជាងមួយឆ្នាំមុនក៏ដោយ។
កាលពីថ្ងៃទី ១៩ ខែឧសភា តារាសម្តែង Lee Jae Wook បានធ្វើបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ដើម្បីផ្សព្វផ្សាយរឿងភាគថ្មីរបស់ Netflix ដែលមានចំណងជើងថា «Dear Hognrang» ដែលលោកគ្រងតំណែងជាតួឯក។ តាមប្រព័ន្ធបានរាយការណ៍ថា កាលពីខែកុម្ភៈ កន្លងទៅ ដំណឹងដែលថា Lee Jae Wook និងតារាចម្រៀងស្រី Karina កំពុងទាក់ទងគ្នាបានក្លាយជាប្រធានបទក្តៅ។ នៅពេលនោះតារាសម្ដែងកំពុងតែថតរឿង។ នៅពេលត្រូវបានគេសួរថាតើព័ត៌មានណាត់ជួបប៉ះពាល់ដល់ការងាររបស់លោកដែរឬទេ តារាសម្តែង Lee Jae Wook បានឆ្លើយថា «វាពិតជាមិនប៉ះពាល់ដល់ការចូលរួមក្នុងតួនាទីរបស់ខ្ញុំទេ។ ប៉ុន្តែប្រសិនបើខ្ញុំនិយាយលម្អិតខ្លាំងពេក វាអាចនឹងក្លាយទៅជារឿងផ្ទាល់ខ្លួនពេក»។.png)
ទោះបីជា Lee Jae Wook ឆ្លើយតបយ៉ាងខ្លី និងប្រយ័ត្នប្រយែងក៏ដោយ ប៉ុន្តែអ្នកគាំទ្រ Karina ជាច្រើនបានសម្តែងការខកចិត្ត និងប្រតិកម្មចំពោះការចែករំលែករបស់ តារាប្រុសរូបនេះ។
អ្នកគាំទ្ររបស់ Karina បានចោទប្រកាន់ Lee Jae Wook ថាបានប្រើឈ្មោះអតីតមិត្តស្រីរបស់ខ្លួនដើម្បីផ្សព្វផ្សាយភាពយន្តរបស់លោក។ ពួកគេបាននិយាយថា តារាសម្តែងអាចបដិសេធទាំងស្រុងក្នុងការឆ្លើយសំណួរនេះ ប៉ុន្តែលោកនៅតែចេតនាលើកឡើងពីទំនាក់ទំនងចាស់។ ទន្ទឹមនឹងនេះ Karina ត្រូវបានរិះគន់ចំពោះការណាត់ជួប Lee Jae Wook ហើយនាងមិនដែលបាននិយាយអំពីបញ្ហានេះម្តងទៀតទេចាប់តាំងពីពួកគេបែកគ្នា។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានបង្ហាញព័ស្តុតាងដំបូងថា Karina និង Lee Jae Wook មានទំនាក់ទំនងស្នេហានៅចុងខែកុម្ភៈ ឆ្នាំ ២០២៤ ។ ក្រោយពីមានព័ត៌មាននេះមក មានអ្នកគាំទ្រមួយក្រុមបានចេញមុខរិះគន់សមាជិក aespa រូបនេះ ព្រោះគិតថាលឿនពេកសម្រាប់តារាស្រីជំនាន់ទី ៤ ដែលមានសកម្មភាពស្នេហា ហើយមិនត្រឹមតែប៉ះពាល់ដល់ Karina ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក្រុម aespa ទាំងមូលផងដែរ។ ក្រោយមកនៅថ្ងៃទី ៥ ខែមីនា Karina បានបង្ហោះលិខិត សូមទោស ដែលសរសេរដោយដៃ ទៅកាន់អ្នកគាំទ្រនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាង។
ខណៈពេលដែល Karina ជាមិត្តស្រីស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង Lee Jae Wook ហាក់ដូចជាមិនមានសកម្មភាពអ្វីឡើយ។ ប្រហែល ៥ សប្តាហ៍បន្ទាប់ពីការបង្ហោះរបស់ Dispatch គូស្នេហ៍មួយគូនេះបានប្រកាសពីការបែកបាក់របស់ពួកគេ។ ក្នុងអំឡុងឆ្នាំចាប់តាំងពីពេលនោះមក Karina បានផ្តោតលើសកម្មភាពតន្ត្រីរបស់នាង មិនដែលនិយាយពីទំនាក់ទំនងចាស់របស់នាងនៅក្នុងសកម្មភាពផ្សព្វផ្សាយនោះទេ៕










