តារាសម្តែងនិងពិធីការិនី គង់ ចាន់ស្រីមុំ កំពុងធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទំនាក់ទំនងនាងនិងស្រ្តីម្នាក់ដែលមានឈ្មោះថា ឡាង ។ ការចាប់អារម្មណ៍នេះគឺនៅពេលអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាលទៅណាមកណាជាមួយគ្នា ជាពិសេសបានបញ្ជាក់ពីទំនាក់ទំនង (In Relationship) ថែមទៀត។
ថ្មីៗនេះទស្សនិកជនកំពុងចាប់អារម្មណ៍ជាពិសេសចំពោះទំនាក់ទំនងស្អិតរមួតរបស់អ្នកនាង គង់ ចាន់ស្រីមុំ និងស្ត្រីម្នាក់ដែលមានឈ្មោះថា ឡាង ដែលរស់នៅសហរដ្ឋអាម៉េរិក។ ក្នុងប៉ុន្មានឆ្នាំថ្មីៗមកនេះទំនាក់ទំនងរបស់អ្នកទាំងពីរគឺមានភាពស្និទ្ធស្នាលរាប់អានគ្នាខ្លាំង សូម្បីតែអំឡុងពេល គង់ ចាន់ស្រីមុំ មានរឿងចម្រូងចម្រាសចូលឆ្នាំខ្មែរផុសរូបកំពុង ដើរលេងនៅ ប្រទេសថៃពេលនាងចេញបកស្រាយ ឡាង ក៏បានចូលមក Live ប្រាប់ពីដំណើរដើមទងដែលរូបនាងមកកម្សាន្តហើយ គង់ ចាន់ស្រីមុំ ជូនដើរលេង។
ដើមឡើងទំនាក់ទំនងអ្នកទាំងពីរត្រូវបានទស្សនិកជនចាប់អារម្មណ៍ថាជារឿងធម្មតាប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះស្រាប់តែអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍លើសពីធម្មតារហូត មានការចោទប្រកាន់ពីទំនាក់ទំនងរបស់អ្នកទាំងពីរលើសពីមិត្តភាពទូទៅមានភាពស៊ីជម្រៅ។
ការចាប់អារម្មណ៍លើសពីភាពធម្មតាដោយសារតែគេបានឃើញ គង់ ចាន់ស្រីមុំ បង្ហោះវីដេអូមួយជាមួយនឹងសម្តីថា «អរគុណមនុស្សល្អចូលមកក្នុងជីវិតមនុស្សយល់ចិត្ត»។ ការជីកកកាយរបស់អ្នកលេងអ៊ីនធឺណិតបានរកឃើញថាស្រ្តីដែលមានភាពស្និទ្ធស្នាលជាមួយ ស្រីមុំ គឺបានដាក់បញ្ជាក់ពីទំនាក់ទំនងជាមួយគ្នានៅលើបណ្តាញសង្គម។ លើសពីនេះអ្នកនាង ឡាង ក៏បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ស្នេហ៍យើងមិនបង្ហាញតែមិនលាក់បាំង»។
ទោះបីជាមានអ្នកគិតពីសម្ព័ន្ធភាពស៊ីជម្រៅរបស់អ្នកទាំងពីរក្តីគេបានឃើញលោក គឹម សីហា ដែលជាស្វាមីរបស់ គង់ ចាន់ស្រីមុំ គឺធ្លាប់បានថតរូបនិងនៅជាមួយពួកគេទាំងពីរនាក់។

នៅលើការបង្ហោះមួយទៀតរបស់ គង់ ចាន់ស្រីមុំ នាថ្ងៃទី១៨ ឧសភា ក្នុងពេលជូនដំណើរមនុស្សពិសេសឡើងយន្តហោះ តារាសម្តែងរូបនេះបញ្ជាក់ពីមិត្តភាពរបស់អ្នកទាំងពីរប្រៀបដូចជាបងប្អូន។ គង់ ស្រីមុំ សរសេរថា «ដល់ពេលវេលាដែលត្រូវបែក តឿៗ សំណព្វចិត្តទៅ អាម៉េរិក ទៀតហើយ ធុញណាស់ បាត់ដៃគូគ្រប់មុខម៉ងឆាប់មកវិញណាគេចាំ
មិត្តភាពយើងប្រៀបដូចជាបងប្អូន អរគុណដែលបានឱ្យខ្ញុំស្គាល់អ្នក មិត្តភាពរបស់អ្នកនិងខ្ញុំប្រៀបដូចជាកំណប់ទ្រព្យ អរគុណដែលផ្តល់ក្តីស្រលាញ់ដ៏បរិសុទ្ធមកកាន់គ្រួសាររបស់បង»៕










