Home Blog Page 531

ទំនប់អាងទឹក ៣០ កញ្ញា ជាសរសៃឈាមនៅក្នុងវិស័យកសិកម្ម សម្រាប់អ្នកខេត្តកំពង់ធំ

0

ទំនប់អាងទឹក ៣០កញ្ញា ប្រៀបបានជាសរសៃឈាម មិនអាចកាត់ផ្តាច់បាន នៅក្នុងវិស័យកសិកម្ម នៃខេត្តកំពង់ធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisk2U2mZ9Nl1mf1ftLunVGmq4qJoub4RoHNcCuP3_8gNtUTxZiyEpARiFbed7jp-RTwdGsFaNQibmYiGAO8DaKvJ9wzmkCboZ4KDWm7Mkhp0NGblZ6374moLnVLkkvZvQ66ggBS1yHYMaNJZK6Ry1DJfffHlgjuOJnYKwkkPy2yn5lvf3VG_TKSnuxMiIr/s2048/image_2025-05-02_13-18-33.png

អាងទឹកនេះ ប្រើសម្រាប់រក្សាទុកទឹក បម្រើឱ្យពហុវិស័យ ជាពិសេសវិស័យកសិកម្ម ដែលអាចស្រោចស្រពលើផ្ទៃដីស្រូវប្រាំងប្រមាណ ៨ពាន់ហិកតា និងផ្តល់ប្រភពទឹកប្រើប្រាស់នារដូវប្រាំង សម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2FmEzW4Jcw9dx00UrkxlqTLXuPe2CR3vZV3mQmx0usYRZoyrjs5f2JG0sds9475itBIojKgXmuMrFtUUY_3DqXhjqNGUzSCjagcbwtJkNi6dVJBudo76BFvgL1_C3_pwu4dkNh_9cQyMSXnVA6Tco2DOdQ8iL9LyIyxlKIVQPSqWYsKcC0A3LUKpOEJw9/s2048/image_2025-05-02_13-18-36.png

គម្រោងប្រព័ន្ធធារាសាស្ត្រ អាងទឹក៣០កញ្ញា មានសមត្ថភាពស្តុកទឹកបានប្រមាណ ៣៥លានម៉ែត្រគូប អមជាមួយនឹងសំណង់សំខាន់ៗ៣ផ្សេងទៀតដែលរួមមាន៖

  • ទំនប់ប្រវែង ១ ២០០ម៉ែត្រ
  • ប្រឡាយមេបេតុងចំនួន ៣ខ្សែ មានប្រវែងសរុប ៥១ ០០០ម៉ែត្រ
  • ប្រឡាយរងទី១បេតុងចំនួន ១៣ខ្សែ មានប្រវែងសរុប ៩១ ៧០០ម៉ែត្រ
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcD2qakNgoX7CFiFWtlln-TMyfgHFOJP8ru0_ZiEm4dVotKCA6YpEuuPsvmmCJZbMipAgmJflA0B2ug_4Lpdxsa7UT-UFTYlUyEFt6vs6MAN7Yk-SB-3fjurdbUJjcCC4orLr7B6SsdMFOlOC0Z-wov4T9Os6pvM5tzZtuQh7CgEyWyDTbPMo_1jROBdiK/s1280/image_2025-05-02_13-18-37.png

គម្រោងនេះនឹងធ្វើឱ្យសន្តិសុខទឹកនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅនឹងហានិភ័យអាកាសធាតុ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUEDq6p4rB1sSkml_lEBvkEY5p9AHuPOeOv6ZsrI7-PUQ3DeWLgFclIP3pf3vEU2oOzs5S8QqC9kFi12s-rNJ-si35dcyhACRmZqy-_64Zkz5rhd7pDC5lrp_gm5VyV03hY_25qhSTfERIqTju19ccV1OneJfPQUnVdCE2SMdjSsDmbFSs0HKE6cTquZ_v/s1280/image_2025-05-02_13-18-38%20(3).png

 

B.R.N ក្រុមឧទ្ទាមមូស្លីម ដែលចិញ្ចឹមចិត្តចង់បំបែករដ្ឋពីប្រទេសថៃ

0

Barisan Revolusi Nasional ហៅកាត់ថា B.R.N គឺជាក្រុមឧទ្ទាមមូស្លីមដ៏ធំបំផុតនៅភាគខាងត្បូងប្រទេសថៃ ដែលតែងតែផ្ទុះអាវុធ និងបំផ្ទុះគ្រាប់បែកជារឿយៗនៅក្នុងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLmCFtgM-bKEltAwQ1UG6yQOCNTGHpnZjGvOouFQrF7AO9ekbceMGcbetnK9AMdgXxGDIss5N0rqNTsiWRwLRASL16vvGh89XpFYXCF0Xyo5sC83GfAXES0AiVabJpKH8b7IZlmgHHdGuyGhTM1rgHjEFFXTcc0Kz9xerFoMTD2hdmHqB4Aj6ovdIepg6Y/s990/image_2025-05-02_14-19-20%20(2).png

កាលដើមឡើយ នៅឆ្នាំ១៩០៩ ប្រទេសអង់គ្លេសដែលជាម្ចាស់អាណានិគម និងប្រទេសថៃ បានចុះហត្ថលេខាពុះចែករាជាណាចក្រប៉ាតានី ដែលសម្បូរដោយអ្នកកាន់សាសនាអ៊ីស្លាមរស់នៅជាពីរចំណែក ដោយម្ខាងភ្ជាប់ទៅឱ្យប្រទេសម៉ាឡេស៊ី និងនៅម្ខាងទៀតថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPfsdM2RIVK1uetaUxAzcz5-jobizFxarFtdtveLOeQGZR29_XxqWkvZZFrkxFpSwq7f4wgr4bvWJGZvoBgpYxlr3E3In1ffBC_cF1x5KIJ3XIj9KD-sx5vzisG_9W6eAxMUyort5M_X3HXNKeso0o6V3WG7qSResw5UtEWZwObRuSpGXa0y2ZETgJNNj0/s640/image_2025-05-02_14-19-22%20(2).png

កាលនោះរដ្ឋាភិបាលថៃ អនុញ្ញាតឱ្យពួកគេមានសញ្ជាតិពីរ តែស្ថិតត្រូវក្រោមការគ្រប់គ្រងរបស់ថៃ។ ក៏ប៉ុន្តែក្រោយមក ថៃបានចាប់ផ្តើមបញ្ជ្រៀបវប្បធម៌ សាសនា និងហាមពួកប៉ាតានីនិយាយភាសាដើមរបស់ពួកគេទៀត ដែលបានធ្វើឱ្យមានចលនារើបម្រះពីក្រុមអ្នកទាមទារផ្តាច់ទឹកដីនិយមកាន់តែខ្លាំងឡើងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzM-cWbHX8YlzSGHlssJQsDwsc8ksBgYkh9RDDmeRMspN0CXKqF1OdNvBVJ6hUOvjThPOxPKnpoAhymHf9433eRNH8Ed95V3ajc71ZgMr-esko4Sg_QuLVw4K-9jdK9un6recTrCOJAzxycOK7sohZUzFISFIOwxkAxDlxFZSYoVSqIQlX7-Ha6Tjzt0X9/s600/image_2025-05-02_14-19-22.png

លុះដល់ឆ្នាំ១៩៦០ ក្រុមក្រុមអ្នកទាមទារផ្តាច់ទឹកដីនិយមបានលេចរូបរាង ហើយក៏បានចាប់ផ្តើមផ្ទុះសង្គ្រាមជាមួយរដ្ឋាភិបាលថៃលើកដំបូងក្នុងឆ្នាំ២០០៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJld5PG_lfBWcpE_U2rJfK1w3nLte4SRq2J_DmMRwhl4X4IYFtu0_tdRxMvlryuqZPamIXyIWjkhYnNK6MfZlc6IVcd3SjeUsi2cHHxfPMNcn1v8B7pHA9zZLE9n1OSJHIbfFwZ3Z0K_gQrsAtX_3Ye8lDHhQWRnpoOWG36Y2IC6iZbqnr7MIo3q9RG6Gn/s568/image_2025-05-02_14-20-33.png

មកទល់បច្ចុប្បន្ន សង្គ្រាមនេះបានសម្លាប់មនុស្សប្រមាណជា៧ពាន់នាក់ ខណៈពួកក្រុមឧទ្ទាម B.R.N មានគោលដៅតែមួយគត់ គឺទាមទាររដ្ឋាភិបាលថៃ ប្រគល់ខេត្តទាំង៣ ដែលពួកគេរស់នៅតាំងពីឆ្នាំ១៩០៩ ធ្វើជារដ្ឋឯករាជ្យ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj28JsobysIps5VKrtw5vFFp67kvBFsd7nJ4EMrh6p64W3TOY2zbzaLvlVQtcXJDQqgxkTpKtbfGvEXwqvtT5DtRms78FCVh1PqvwQxiANoa86WAHYH3QVMnNvR0vJY5vTp-iXPIjlggcAsfxIuARCkroKQFxwFlD8I96pGjWWVv9x4UvVRDlzJGp4yxU98/s551/image_2025-05-02_14-19-19.png

ដាក់មាស ដកលុយ! ទូរATMប្រភេទថ្មីកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅប្រទេសចិន

0

ទីក្រុងសៀងហៃ ៖ ដើម្បីដើរឲ្យទាន់ទីផ្សារមាសកំពុងឡើងថ្លៃ ប្រទេសចិនបានបើកដំណើរការម៉ាស៊ីន ATM ប្រភេទថ្មីមួយនៅទីក្រុងសៀងហៃ ដែលអាចរំលាយដុំមាស ហើយផ្លាស់ប្ដូរវាទៅជាសាច់ប្រាស់ត្រឡប់ទៅវិញក្នុងរយៈពេលត្រឹមតែ ៣០នាទី ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtE1F7tBRdgE6nwcDM2wGJrRFtSmO3GmZDTGss56_gJwOC0X00VOgKXzzjDZNvbYnpQtabKknLLegcb2jA3gGd6rj-QrfwivdtW4k4HFNaKEzgnd0GXSqCtJew64m16S_xnBFMudtFmg4TutmoYhWg2zrYOSTBaztYYRv6UiCWAkzPdf4yLOZ_NcmVmHLX/s1199/image_2025-05-02_13-21-41.png

ទូរATM ប្រភេទថ្មីនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Kinghood Group នៅក្នុងទីក្រុង Shenzhen។ ម៉ាស៊ីននេះទទួលយកមាសទម្ងន់ចាប់ពី ៣ជី ឡើងទៅ ហើយត្រូវតែជាមាសដែលមានភាពសុទ្ធចាប់ពី ៥០% ឡើងទៅផងដែរ។ លក្ខណៈពិសេសរបស់ទូរATMរំលាយមាសនេះគឺ ៖ ប្រើប្រាស់សីតុ្ហភាពប្រហែល ១,២០០ អង្សាសេក្នុងការរំលាយ, អាចវាស់ទម្ងន់ និងភាពសុទ្ធដោយផ្ទាល់ ព្រមទាំងអាចអនុញ្ញាតឲ្យអតិថិជនដកយកសាច់ប្រាក់ ឬផ្ទេរចូលក្នុងគណនីធនាគារឲ្យតែម្ដង (ប៉ុន្តែវាគិតកម្រៃសេវាមួយចំនួន)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkrdgWKkIUoQG9jbMC_r8p-BfF58wqNE5s3un9iDrB4_ksTZ3KKhsxLqjVtje7BGxmsN7Ekw3v6xzK-EQoggr8aeb1qURr7-qyOhRjMWnJV6fAWzSH4ji4baTB3saS-1Bw96k-DrvwSardTyvIBA3KMHpugjrl8eaged0a7jPYz1tTRIjClgo3vuIJ45SC/s596/image_2025-05-02_13-21-42%20(2).png

បច្ចុប្បន្នដោយសារតម្លៃមាសលើទីផ្សាពិភពលោកកំពុងឡើងថ្លៃខ្ពស់ ដូច្នេះសេវាកម្មនេះកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ មនុស្សជាច្រើន បានមកតម្រង់ជួររង់ចាំដើម្បីធ្វើការយកមាសរបស់ពួកគេដែលបានសន្សុំទុកមករំលាយប្ដូរជាសាច់ប្រាក់ភ្លាមៗ។ ម៉ាស៊ីននេះដំណើរការរយៈពេល១២ម៉ោងក្នុងមួយថ្ងៃ គឺចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៩យប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXDvTrqCtk-JInd1pxlsVEZpLuOXlm97ok23bE4hmULkB3es-aN0iFjsCwOnAmqKGxY-wQfQedwGfQqo_GCUiNDjv6coENF4mWngCGnv7qu7z-OhK12UQ2U3DNuYstieeK9h8yKo4p87XYbkDqoyGYwuUvltmhKgmFIf5-ftFWypN7Ea4U7oKbMcYgvUol/s1280/image_2025-05-02_13-21-42.png
មនុស្សម្នាដែលបានមកទទួលសេវាកម្មរបស់ទូរATMនេះបាននិយាយថា ៖ ការដាក់ប្រើប្រាស់ទូរATM នេះវាមានភាពងាយស្រួលជាងការយកមាសទៅលក់នៅក្នុងហាងលក់គ្រឿងអលង្ការ ព្រោះពួកគេគ្រាន់តែយកមាសរបស់ពួកគេដាក់ចូលទៅ ម៉ាស៊ីននឹងធ្វើការពិនិត្យគុណភាព និងទម្ងន់បន្ទាប់មកគុណជាតម្លៃទឹកប្រាក់ដែលត្រូវទទួលបានមកឲ្យវិញដោយមិនត្រូវការលិខិតបញ្ជាក់ការទិញ-លក់ ត្រូវចំណាយពេលរង់ចាំយូរ និងបានតម្លៃទាបជាងក្នុងទីផ្សារជាក់ស្ដែងដូចនៅតាមហាងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAunBJ65wg21lEnHKYew8KJYPH0ntEO9a2-aMZxlaTrM2E7Ct7_FBE0RjCb7o9JqWT4zk4NVV9uptSeoUt1GdVxG5tyDWYHtccRmVgsXkiEAearFL2UcNjpa0I_HmJBVD4fzGxjCOpeohnFtVOYKDaE6rYudmpLyZK-APiMs2uO4Ln7z2B1u2EGl7V7jdA/s1034/image_2025-05-02_13-21-42%20(3).png

បើទោះជាម៉ាស៊ីន ATM រំលាយមាសបែបទំនើបនេះមានការគាំទ្រច្រើន និងមានភាពងាយស្រួលក៏ពិតមែន ប៉ុន្តែវាក៏អាចផ្ដល់នូវគុណវិបត្តិបានផងដែរ។ មនុស្សមួយចំនួនបារម្ភពីបញ្ហាអសុវត្ថិភាព ដោយសារវាអាចជាឪកាសល្អសម្រាប់ក្រុមចោរដែលលួ..ចមាសពីគេហើយយកមកដាក់រំលាយយកប្រាក់បានយ៉ាងងាយស្រួលព្រោះវាមិនត្រូវការឯកសារបញ្ជាក់។ មួយវិញពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់វានៅមានកម្រិត ប្រសិនបើវាអាចនឹងកើតមានកំហុសបច្ចេកទេសណាមួយហើយការវាស់គុណភាពមាសនោះខុស ដូច្នេះប្រាក់ដែលត្រូវទទួលប្រាកដជាបានតិចជាងតម្លៃជាក់ស្ដែង ព្រោះតែម៉ាស៊ីននេះមិនអាចចរចាតម្លៃបានឡើយ៕

ថ្មីៗ និងប្លែកមែន Drone សម្រាប់ដឹកជញ្ជូនទំនិញ ដើម្បីបញ្ចៀសការកកស្ទះនឹងដាក់ដំណើរការឆាប់ៗខាងមុខនេះ!

0

ទីក្រុងបាងកក ៖ អគ្គនាយកដ្ឋានស្ដីពីអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ ហៅកាត់ (CAAT) គ្រោងនឹងចាប់ផ្ដើមសាកល្បងប្រើប្រាស់ដ្រូនសម្រាប់ដឹកជញ្ជូនទំនិញនៅក្នុងទីក្រុងបាងកក ដើម្បីជាជំនួយដល់វិស័យដឹកជញ្ជូន កាត់បន្ថយការកកស្ទះចរាចរណ៍ និងប្រជាជនទទួលបានទំនិញឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7XXmWuTbysSt3rSRTAxH4jKSpZNMmVEXA9m1RYWNLG8vCkEqhAgCCFh8rHQgDA3rgZcmLgmwTPEwTQzY07Qp3_PpIS9WBRPrVjwcnL-SgW5IvMLmptgxb4TOX-udqibwstN5oUrTk-k6wS4Dhcahf6RjqyKPyDm-8i8O8al5IB3SDwOa7yxz-Snb7zNqg/s990/photo_2025-05-01_09-15-15%20(2).jpg

យោងតាមសារព័ត៌មានក្នុងស្រុកថៃបានឲ្យដឹងថា ៖ គម្រោងនេះនឹងដាក់សាកល្បងចាប់ពីខែមិថុនា ឆ្នាំ២០២៥នេះតទៅ ដោយចំណុចដឹកជញ្ជូនសាកល្បងដំបូងគឺចាប់ពីការិយាល័យអន្តរទូរគមនាគមន៍ជាតិនៅបាងរ៉ាក់ ទៅកាន់តំបន់ អាយខនស្យ៉ាម (ICONSIAM) ដែលជាផ្លូវកាត់មាត់ទន្លេចាវផ្រាយ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD_eVgYtozvdArSzc6BWuhuqkqFHQyZUdk7F4uDwJcBNmWHrXf7hqBI0BVlhO7wJcKCCfaxAppJLazBvtEcP4_vlpXa0We2K8k2RL52viXd-B_ynkc2n5tF7xmzP57elwA_y-fVvrxHtkDBA19thg9yH9EJKZxidWghiZStgKKL8YyhTE3YDNIPzi6pI5J/s990/photo_2025-05-01_09-15-15.jpg

លោក Manat Chavanaprayoon នាយក CAAT បានថ្លែងក្នុងសន្និសីតកាសែតកាលពីថ្ងៃទី ២៧ ខែមេសាថា ៖ ផែនការនេះនឹងគ្របដណ្ដប់លើគោលនយោបាយការអភិវឌ្ឍន៍នៃបច្ចេកទេសនៃវិស័យដឹកជញ្ជូន ដោយផ្ដោតលើសុវត្ថិភាព និងការការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកកម្មង់ទំនិញ។ លោកបានបន្តថា៖ គម្រោងនេះក៏នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធជាច្រើនដូចជា ក្រុមហ៊ុនទូរគមនាគមន៍ជាតិ, ក្រសួងប្រៃសណីយ៍, អង្គភាពវិទ្យុអាកាសចរណ៍ថៃ និងក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនទំនិញឯកជនមួយចំនួនទៀត ដើម្បីបង្កើតផែនការមេមួយ (Drone Master Plan) ដែលនឹងជំរុញវិស័យដឹកជញ្ជូនតាមរយៈដ្រូនកាន់តែរីកចម្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjINg7D3EBuDQe6rzUGyLJy6whmuxaTVDyl7p2FQ3hqrPBkjQZzuvmaMHnNE8JXhHr_onjFepwwesLBWH5TC3vjr86eBeQncMF8IAIutfXb11Qo9Q9ZBKtLH_oyu1T3OkDgWDoqJGzDOAelGOZPexhrwgDCL6X5i5ANBfRSyQMSrrosaDZMv_OAsQJHtohs/s768/photo_2025-05-01_09-15-16.jpg
អគ្គនាយកដ្ឋានស្ដីពីអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ ក៏បានអំពាវនាវឲ្យពលរដ្ឋក្នុងទីក្រុងបាងកកចូលរួមសាកល្បងប្រើប្រាស់សេវាកម្មដឹកជញ្ជូនថ្មីនេះឲ្យបានច្រើនកុះករ។ ហើយCAAT ក៏មានកម្រោងក្នុងការដាក់ពង្រាយទីតាំងប្រតិបត្តិការរបស់ដ្រូននេះ ឲ្យបានកាន់តែទូលំទូលាយទូទាំងប្រទេស ដើម្បីបន្តអភិវឌ្ឍការដឹកជញ្ជូនដោយដ្រូននៅក្នុងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_S_LEdjFFYKJOOpc6K_gl0qkcCYSiPE301piBUThcVpTbb1SCrgqXMjsckCs5IM_yH7iodmAYI3NvZhC851EHJ1zvS6mlbpscsJ8TkNZ7LTWsVSSuTjC6gpRzR3SsRaEOqQMWcqOES2fmABX5litGGdCtrrziomqFfhihZUtluO7wvrAc8rCU1Us6Yb-k/s1280/photo_2025-05-01_09-15-17.jpg

លើសពីនេះថៃបានអះអាងថា ការអនុវត្តចំណុចនេះ គឺជាជំហានដ៏សំខាន់មួយសម្រាប់បញ្ចូលបច្ចេកវិទ្យាដ្រូន ចូលទៅក្នុងប្រព័ន្ធដឹកជញ្ជូនឲ្យសមស្របនឹងតម្រូវការរបស់មនុស្សក្នុងយុគៈសម័យទំនើបនេះ៕

គំនូរជីវចលទាំង5នេះ! អាចធ្វើឲ្យប៉ះពាល់ដល់អត្តចរឹក និងឥរិយាបថរបស់កុមារ

0

កុមារតូចៗដែលស្ថិតនៅក្នុងវ័យកំពុងរីកចម្រើនខ្លាំងផ្នែកខួរក្បាល ងាយនឹងទទួលយកនិងត្រាប់តាមអ្វីដែលពួកគេឃើញណាស់ ជាពិសេសគឺងាយនឹងកាត់អ្វីដែលពួកគេតែងតែមើលឃើញជាប្រចាំ។ បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយកាន់តែទំនើប ការស្វែងរកមាតិកាសម្រាប់មើលកម្សាន្តកាន់តែមានភាពងាយស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFx_BgV7KNK6usJxl2GcqbafwjjFBjQkCrP6Hymxd3BP_vpuMeB7f9xzYUb407ndyWSQi9y9s26hppbTqk0ypDjiqsdPxt8S72hxg0GHGFjJdyf0Xf4SRIe5bg9zlE4ApkSLolAJEzsVZcEWeVYtq8_fgO3GAKOF819jByCIzkHIwPOngdeKRlQDUI013j/s1080/image_2025-05-02_10-23-36%20(2).png

ជាក់ស្ដែងសម្រាប់កុមារតូចៗមួយចំនួនដែលឪពុកម្ដាយរបស់ពួកគេអនុញ្ញាតឲ្យពួកគេចុចកាន់ទូរស័ព្ទដៃ ឬថេប្លេតបានដោយផ្ទាល់នោះ ពួកគេនឹងមានសេរីភាពយ៉ាងខ្លាំងក្នុងការស្វែងរកមាតិកាកម្មវិធី ឬគំនូរជីវចល ដែលពួកគេចូលចិត្ត និងចង់មើលដោយខ្លួនឯង។ ប៉ុន្តែការផ្ដល់សិទ្ធិបែបនេះ អាចផ្ដល់ផលមិនល្អជាច្រើនដល់ពួកគេ ព្រោះមិនប្រាកដថា អ្វីដែលពួកគេបានមើល ល្អសម្រាប់ពួកគេឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLovhflTEoO539MX6mDM3VZvmhL2gXLlmiCG_nS95dr_bhEaL7ACe5AxZylmmgiRD8IlhGXd5EySsSUoMhAkAgORIjoZsslUpZGLQ8bfkQ0dkWxZaFiCZEv0YJHg7SmMD0i3Gz6iIrjmPxqFSonMA4HqW-aJGGWRKnz4nBCsEIAHyO6qc46qKCtCBGlGwl/s500/image_2025-05-02_10-23-36.png

អ្នកជំនាញ និងអ្នកមានបទពិសោធជាមួយកុមារបានលើកឡើងដូចៗគ្នាថា៖ កុមារតូចៗជាច្រើនបាន ប្រឈមនឹងបញ្ហាយឺតការនិយាយ ខ្សោយទំនាក់ទំនង រឹងរូស និងភាពឆ្លាតវៃចុះខ្សោយ បន្ទាប់ពីពួកគេតែងតែទស្សនាគំនូរជីវចលទាំងនេះ រួមមាន៖

1. រឿង Happy Tree Friends ៖ ជាគំនូរជីវចលដែលមានពណ៌ចម្រុះមានតួអង្គCute Cute ប៉ុន្តែគ្រប់ភាគនៃរឿងនេះគឺបង្ហាញពីអំពើហិ..ង្សាយ៉ាងព្រៃ..ផ្សៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMtCDTGpKhYfStykp20PeIYg2XMglMLJRd6f6GC5DJ9W1kN1iX78FnmEa9KhWJKaZpm8Dc-Q25MBG2MyllnkBJ2-mS77zjqFjToNF8Gfja_In53Sq9KgKcbYyinvalP3KMrs3rURmw3QxXYM1AqF7iU12T8wHODzR30F79Br2tyrnL66uW4v3TMFBBvjee/s1280/photo_2025-04-30_15-04-26.jpg
2. រឿង Shaun the sheep ៖ គ្រប់តួអង្គនៅក្នុងគំនូរជីវចលនេះមិននិយាយគ្នាឡើយ ជាទូទៅពួកគេប្រាស្រ័យទាក់ទងគ្នាដោយកាយវិការប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKoaKtOnS-d6-TDVFH_uWtWx7HIyf0uTAlUuDq0LBMgYWhGcJ4UncpYaWRyBcnEzWOuomcmm-MwQpvCBl5wLcZaJ5xGEj3QTOiIaudgooUM8T6olu8t0Ezw1MTRCCqBbv1Fwn9VW87tTAiX1xB7p9RB5uA0UD2NesuPubcB4m1SVwS_xaN1LY2ywYaNUUK/s1280/photo_2025-04-30_15-04-27.jpg
3. រឿង Masha and the bear ៖ សម្រាប់រឿងនេះមាននិយាយខ្លះៗ ជាភាសាអង់គ្លេស ឬភាសាផ្សេងទៀត ប៉ុន្តែវាមិនមែនជាគំរូល្អសម្រាប់កុមារទេ ដោយសារតួអង្គក្មេងស្រី Masha មានអត្តចរឹកមិនស្ដាប់បង្គាប់ និងចូលចិត្តធ្វើរឿងគ្រោះថ្នា..ក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT4ijfqNEku5OcXpwoq482xB_yL0A2lRAgPlPr1DRwm2mgJ9QkV5kVJQe4Bjw2vfPGPjl75xsOezuHjBI0A-vSt6u2zxzz6aigfi6BCDo74onCMcHWYEvjL4f1diiqao7ZTEae6HXhyxkt2AAOwNRrh_EYxqlaAnYCW31ZvScnE2A36jcN8XKgiXF2KmGC/s1104/photo_2025-04-30_15-04-28.jpg
4. រឿង Larva ៖ជារឿងបែបកំប្លែងៗគួរឲ្យអស់សំណើចស្ទើគ្រប់វគ្គ ប៉ុន្តែមិនសមឲ្យកុមារតូចៗមើលឡើយ ព្រោះតួអង្គមិននិយាយ ហើយបញ្ចេញតែសម្លេងយំ សើច ឬស្រែកប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWzhNL_VeoOoTr5lXK8HHiVJ-wNYlVJACFtbbYvzR8NVQ0eZztw-mdgyK4ylKKJCYI1JlHVcghujdsqOO_G5N0460SHqdYAuisaxeVpCN8zmAr5z_yxqhUC95KGbELRTP9EqD8iIpcRWEO29ZpvuQY-RSw0dU0uuBn92ZtB9UH3XOqysFWUb32IeG0KnY4/s686/photo_2025-04-30_15-04-29.jpg
5. រឿង Oggy ៖ វាមិនមានតម្លៃអប់រំសម្រាប់កុមារ ហើយតួអង្គសត្វល្អិតតូចៗដែលនាំបញ្ហាដល់តួអង្គសត្វធំបែរជាតែងតែឈ្នះរហូត កត្តានេះអាចនាំឲ្យក្មេងខូច ធ្វើអ្វីតាមចិត្តចង់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifOJIqyXNj3p7_MLkE6RlKwokM_gGoA6UNmcTkJJlh1u8MV655fedLwfjh5xaiQApUEoglFT333O9doW0TLY1_SKAl9GVUFNWE9_MA9CsMbxpIgWHv8KTNZMDkf_TjE_NQ9NV_OeOdJz_Kf6KfjIlkjZQwQ4aHmZCW_H9XKdVp5pjQ4Xnnh81ttrlmkbUf/s686/photo_2025-04-30_15-04-30.jpg

ទាំងនេះសុទ្ធតែជាគំនូរជីវចលដែលល្បីៗនិងពេញនិយមខ្លាំងក្នុងពេលបច្ចុប្បន្ន ប៉ុន្តែក្រៅពីនេះ ក៏នៅមានគំនូរជីវចល ដែលមានសកម្មភាពហិ..ង្សា មិនប្រើពាក្យពេជន៍សន្ទនា បញ្ចេញកាយវិការមិនសមរម្យ និងគ្មានតម្លៃអប់រំជាច្រើនផ្សេងទៀត ដែលជំរុញឲ្យមានផលអវិជ្ជមានដល់អត្តចរឹក និងការវិវឌ្ឍន៍ផ្នែកបញ្ញាស្មារតីរបស់កុមារ។ ដូចនេះ ក្នុងនាមជាអាណាព្យបាលលោកអ្នកគួរចេះសង្កេត និងគ្រប់គ្រងលើអ្វីដែលកូនៗរបស់ខ្លួនកំពុងតែមើល ដើម្បីចៀសវាងផលប៉ះពាល់ដែលអាចកើតមាននៅថ្ងៃក្រោយ៕

ស្អាតខ្លាំង! “ទឹកធ្លាក់បរឡាង” បង្កប់ខ្លួននៅកណ្ដាលព្រៃឈើធម្មជាតិ កំពុងទាក់ចិត្តភ្ញៀវទេសចរ

0

ទឹកធ្លាក់បរឡាង ឬ ទឹកធ្លាក់សំឡូតចាស់ ឬក៏អ្នកខ្លះទៀតហៅថា “ទឹកធ្លាក់អេនជេលីណា ជោលី” បាន និងកំពុងឆក់យកបេះដូងភ្ញៀវទេសចរទាំងក្នុងនិងក្រៅតំបន់ឲ្យមកកម្សាន្តអារម្មណ៍ជាមួយបរិយាកាសធម្មជាតិបរិសុទ្ធ រួមទាំងងូតទឹកធ្លាក់ពីលើថ្មលយដ៏ថ្លា ត្រជាក់ អមដោយព្រៃឈើតូចធំពណ៌បៃតងព័ទ្ធជុំវិញយ៉ាងស្រស់បំប្រង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrmBmtRhclxle4TbbeEOI-k-ZDiQn3G_LA2d6PCDxedT2cGZ2v6yQjejgY3ecTHTOzfmH9a94FwBPnb5YPaMpNY2efhbpuqIWlTJdrtaRtWW6f1YwZWhtxhw7XE2hg75m57SzCtHC2q03uODLtKMkaNtvk6WvjWXf_TspctzAkohVaHRqHxGz8f6auoBqz/s1280/photo_2025-04-30_14-03-28.jpg

ទីតាំងនៃទឹកធ្លាក់នេះគឺស្ថិតនៅក្នុងឃុំសំឡូត ស្រុកសំឡូត ចំងាយប្រមាណជាង ៨០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ មូលហេតុដែលមានអ្នកខ្លះហៅឈ្មោះវាថា “ទឹកធ្លាក់អេនជេលីណា ជោលី” ដោយសារវាជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមមូលនិធិ “ម៉ាដក្ស ជោលីភីត” (MJP) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៣ ដោយតារាភាពយន្តហូលីវូដដ៏ល្បី គឺលោកស្រី អេនជេលីណា ជោលី ក្នុងគោលបំណងអភិរក្សព្រៃឈើ សត្វព្រៃធម្មជាតិ និងអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់ការពារសំឡូត ដែលជាភូមិកំណើតរបស់ ម៉ាដក្ស កូនច្បងរបស់គាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3ugVTA_e5vvqsQ8pOQY-uvEgoV9TY_y2Euv30zNTuEG0KO6YXk8m3zsDIP8GnQsb-ciPKtqTUvh0wfS28uR96kbv1oG3BgAveuif2FofsrgwZt9zaWR0uYfjbmEgJLu4JfDdorKCOhMTnIX-I4FjgoX3_s3BujwL6oVyIX01SHSFcN1TKBi8jZzIISY79/s1280/photo_2025-04-30_14-03-24.jpg

ទោះជាស្ថិតនៅក្នុងដែលការពារ និងអភិរក្សក៏ពិតមែន ប៉ុន្តែភ្ញៀវទេសចរ ឬប្រជាពលរដ្ឋណាដែលចង់ចូលកម្សាន្តនៅទីនោះ គឺចូលបានដោយសេរី និងឥតគិតថ្លៃ។ ហើយអ្នកដែលធ្លាប់បានមកកម្សន្តនៅទីនេះរមែងជាប់ចិត្តជាមួយនឹងសម្រស់ទេសភាពដ៏ស្រស់ស្អាត មានទឹកធ្លាក់ថ្លាខៀវ និងរុក្ខជាតិតូចធំដុះព័ទ្ធជុំវិញបង្កើតបានជាទិដ្ឋភាពប្រៀបដូចគំនូរ ត្បិតវាជាតំបន់ដែលមានការការពារនៅក្នុងព្រៃធម្មជាតិពិតៗ មិនមានការកែច្នៃ ឬបៀតបៀនដោយនរណាឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp3EZQX0cBOPgmfYzdfO5RzJTh0G0wvSOC73A722hPUWHhIvNeJ6Dzbf9XhMeGnOFHY-FmRAiNhHibbI47cESIRk-oO2N3REtE48cwgDzZp0boi3iM9I1LJYrxTLl09wkxoTFZwr_TOxcnNiq-6N5w0rPFjZLt6zElcGtuLqF5JMSuMdOzxH7QSEDjqZbm/s1280/photo_2025-04-30_14-03-26%20(2).jpg

ភាពស្រស់បំប្រងនៃទឹកធ្លាក់បង្កប់ខ្លួននៅក្នុងព្រៃឈើចោលម្លប់ត្រឈឹងត្រឈៃនេះ បាននាំឲ្យអារម្មណ៍ដែលស្មុគស្មាញ និងតានតឹងទាំងប៉ុន្មានរសាយទៅអស់ សល់ត្រឹមភាពស្ងប់សុខជាមួយនឹងបរិយាកាសដ៏បរិសុទ្ធ។ អ្នកមកកម្សាន្តនៅទីនេះមិនដែលរំលងក្នុងការងូតទឹកដ៏ត្រជាក់ និងថ្លាឃើញដល់បាតដីនេះទេ។ អ្វីដែលកាន់តែពិសេសនោះ នៅផ្នែកខាងលើនៃទឹកធ្លាក់នេះ មានរណ្ដៅមួយប៉ុនមាត់លូ និងមានជម្រៅជ្រៅ ដែលល្បីរហូតដល់អ្នកជ្រមុជទឹកអះអាងថា ពួកគេមិនអាចមុជលឹបដល់បាតរណ្ដៅបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyNqmKWgJSR1NxWBBymQTQczI92oxSgQazOEcHmAqQwjQDrWBEUSq5X6Sq-oTcA4NlgXtmKYGHJFgfhlBGorOamFJDdM3pD8YV02jB6mjt_LaXw1apoyCpNXCWw67yLDMnSe3q6L6SyFjaOlp6KJ4Yc1ux0AVgSdbMHkLfLYMQgigCeNWRJ-aJDcAd4FVN/s960/photo_2025-04-30_14-03-26.jpg

នៅទីនេះគឺសាកសមខ្លាំងសម្រាប់អ្នកដែលចង់ស្វែងរកទីកន្លែងស្ងប់ស្ងាត់ដើម្បីលំហែរខួរក្បាលជាមួយនឹងធម្មជាតិ ។ ប៉ុន្តែប្រសិនបើចង់មកជាលក្ខណៈគ្រួសារ ឬក្រុមមិត្តភក្តិនោះ នៅទីនេះក៏ជាទីតាំងអំណោយផលផងដែរ ព្រោះមានកន្លែងដែលអាចរៀបចំកន្លែងដើម្បីអាំងសាច់ និងអង្គុយលេងជជែកគ្នាបានយ៉ាងរីករាយ៕

តើទំពាំងបាយជូខ្មៅ នឹងទំពាំងបាយជូបៃតង មួយណាមានអត្ថប្រយោជន៍ចំពោះសុខភាពជាង?

0

ទំពាំងបាយជូមិនត្រឹមតែជាផ្លែឈើដែលពេញនិយមទូទាំងពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាប្រភពនៃសារធាតុចិញ្ចឹមផងដែរ ដែលធ្វើឱ្យវាក្លាយជាអាហារសំខាន់ក្នុងរបបអាហារដែលគិតដល់សុខភាពជាច្រើន។ ខណៈពេលដែលទំពាំងបាយជូខ្មៅ និងបៃតង ផ្លល់នូវអត្ថប្រយោជន៍ជាច្រើន ពួកវានីមួយៗនាំមកនូវគុណភាពពិសេសខុសៗគ្នា។ តោះ! មកស្វែងយល់ពីរបៀបដែលពូជទាំងពីរនេះប្រជែងគ្នាទៅវិញទៅមកទាក់ទងនឹងអត្ថប្រយោជន៍ចំពោះសុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQy5cJI86NORBRSkRZ1rbgkJ4KFhi7p_tCBY77oHqUeGWO4wgXFqaTt1vERz_0NAQ3ozbjG7D1YvGb7cHbw9YukON0aj-UvChcCtVS7x2Z1oGiVo0RPhV65NvjBtHRHVP6HYkKM0Rp0ufqeNskwraC8gaJvjJp7S2nDcqnYO_7dAU-bXO_Ma1BYjR465xm/s1600/image_2025-05-02_09-27-06.png

ទំពាំងបាយជូខ្មៅមានភាពលេចធ្លោសម្រាប់ភាពសម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេសសារធាតុ resveratrol ដែលត្រូវបានរកឃើញជាចម្បងនៅក្នុងស្បែករបស់ពួកវា។ Resveratrol ត្រូវបានបានគេដឹងថាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងជំងឺមហារីក ហើយអាចជួយការពារ និងប្រឆាំងនឹងជំងឺដូចជា ជំងឺទឹកនោមផ្អែម ភ្លេចភ្លាំង បេះដូង និងជំងឺផាកឃីនសុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGoJZ9LZZsUsuxcU7iMxk8OMgANPTwHwjtEeR65nj7NIr3GZpLUv7b6MQ7LVkTvLrJGZ6FnnyoYr91Qj1Z2CDYiY7V45BWPXtDVfhnkZsrgNz68VqOW-YdaYpXcWllaRE1Tph0mHQbtnqiNjhb0HhtRXFeZbT9q4AHZEeeBOCjWGQ5vmV49p1Sx-3dC2wK/s1296/image_2025-05-02_09-27-07.png
លើសពីនេះទៀត នៅក្នុងការសិក្សាវិទ្យាសាស្ត្រមួយចំនួនបានរកឃើញថា វាមានឥទ្ធិពលប្រឆាំងនឹងការធាត់ ដែលរួមចំណែកដល់សុខភាពទូទៅ។ វាក៏សំបូរទៅដោយជាតិសរសៃ វីតាមីន C វីតាមីន K និងជាតិស្ករធម្មជាតិដូចជា fructose ជាដើម។ មិនតែប៉ុណ្ណោះពួកវាក៏ជួយដល់សុខភាពបេះដូង និងខួរក្បាលផងដែរ ហើយត្រូវបានគេជឿថាមានអត្ថប្រយោជន៍ប្រឆាំងនឹងការឆាប់ចាស់ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwSVUlQVdfRlpK4eMSgtjCsDUGDgxf6UHqYF7siEnrtsvz76EiRF_D5MYGmWrdGdb3UwUT4E4Xb51wU4BQIwM4Jl1RvIfe-r-KrtG6si6E7zo6Ta_cdDRN1aZXw0lB1EAm0YF2LCq1MjcBDftEZJLz8UXzpm7F91borv5qQiEwMGq8lj8c0pAW6l46qL5a/s2400/image_2025-05-02_09-27-09%20(2).png

លោកស្រី Debjani Banerjee ទទួលបន្ទុកផ្នែករបបអាហារនៅមន្ទីរពេទ្យ PSRI ក្នុងទីក្រុង Delhi បានគូសបញ្ជាក់ថា ទំពាំងបាយជូបៃតងក៏សម្បូរវីតាមីន C វីតាមីន K ប៉ូតាស្យូម ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា flavonoids ផងដែរ។ សារធាតុចិញ្ចឹមទាំងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងឥទ្ធិពលប្រឆាំងនឹងការរលាក និងប្រឆាំងនឹងជំងឺមហារីក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_3VBZ449MvSZr0-eh_M0rCSF4IKqgyxNjR_o_45fxcgFpE0uKU-OakHuRxwy8CLJmSYivxbHhvNU5uhlZDiDCrZAi7g9Dl2nfH5YIyl08UwqnPdZRd0yZLqRNi9-4AIxtfDznlAxHdI-REGPWVWClIlTfbUBIATiEv3lybfZryUUBNFuOyoYd-7yGVhXh/s1000/image_2025-05-02_09-27-09.png

ទំពាំងបាយជូបៃតងមានផ្ទុកជាតិស្ករធម្មជាតិ និង fructose ដែលផ្តល់ថាមពលដល់រាងកាយយ៉ាងរហ័ស។ ពួកវាធ្វើឲ្យការគ្រប់គ្រងទម្ងន់មានប្រសិទ្ធភាពជាងមុន និងធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងសម្ពាធឈាម។ ការសិក្សាក៏បានបង្ហាញដែរថា សារជាតិ flavonoids នៅក្នុងទំពាំងបាយជូរពណ៌បៃតងអាចជួយរក្សាទម្ងន់ដ៏មានសុខភាពល្អ និងគ្រប់គ្រងសម្ពាធឈាមផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcBi5KqlNdINlxDeZ4gOJ6NszZJeoSLm6T8Gv0GqiEGQMbvoG9u-DGqavyoJw7zwUpiprkjqJelLqZuFVriJyH6Zvh8jqFGxcrYj9hPPLLmO6EaCzfDrQ9LxAaL73Hx9roR2jmED0Fpi-lQSWvW6whv7IRVFB76ijsvHEQEALOVupmWv-YSb7dElVehLBd/s1200/image_2025-05-02_09-27-13.png
សរុបមកទាំងទំពាំងបាយជូខ្មៅ និងបៃតងសុទ្ធសឹងតែជាសម្បុកនៃវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗ ដែលជួយដល់សុខភាពទូទៅកាន់តែប្រសើរឡើង។ ការជ្រើសរើសរវាងពូជទាំងពីរនេះភាគច្រើនអាស្រ័យទៅលើចំណូលចិត្តផ្ទាល់ខ្លួន និងគោលដៅសុខភាពរបស់អ្នកប៉ុណ្ណោះ។ ដូចនេះមិនថាអ្វីក៏ដោយដែលអ្នកជ្រើសរើស ការបន្ថែមទំពាំងបាយជូទៅក្នុងរបបអាហាររបស់អ្នកអាចជាការបន្ថែមរសជាតិដ៏ឆ្ងាញ់ ព្រមទាំងមានជីវជាតិបំប៉នដល់សុខភាពរបស់អ្នកជាមួយគ្នាផងដែរ៕

ថៃ បិទច្រកទ្វារអន្តរជាតិអានសេះនៅខេត្តព្រះវិហារ ដោយឯកតោភាគី

0

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ វេលា ម៉ោង៩ព្រឹក ភាគីថៃបានបិទច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំ ជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឯកតោភាគីពីសំណាក់កងកម្លាំងសុរៈណារីថៃ ប្រចាំការនៅ ច្រកទ្វារព្រំដែនអានម៉ា។

ជាធម្មតា ច្រកទ្វារព្រំដែនអានសេះ បើកឱ្យដំណើរការដោះដូរទំនិញ រយៈពេល ២ថ្ងៃក្នុង ១សប្តាហ៍ គឺថៃអង្គារ និងព្រហស្បតិ៍។

ច្រកទ្វារនេះ ជាកន្លែងផ្លាស់ប្តូរទំនិញគ្នាបន្តិចបន្តួចប៉ុណ្ណោះ ដោយក្នុងនោះប្រជាពលរដ្ឋកម្ពុជាច្រើននាំយកកសិ ផល និងអនុផលព្រៃឈើតាមរដូវកាលទៅលក់ឱ្យភាគីថៃ (ចុងផ្តៅ ផ្សិត ផ្លែស្វាយ ល្ពៅ…ល) ខណៈភាគីថៃ មានលក់ទឹកសុទ្ធ ដួង មាន់ និងអីវ៉ាន់ចាបហួយមួយចំនួន។

បើយោងតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិអានសេះ ខេត្តព្រះវិហារ បានឱ្យដឹងថា៖”ការបិទច្រកនេះ គឺមិនមានភាគីណាមួយចំណេញនោះទេ ប៉ុន្តែផ្ទុយទៅវិញធ្វើឱ្យអាជីវករ ទាំងសងខាងកម្ពុជា-ថៃ មានការខាតបង់ផលប្រយោជន៍ ដែលតាមការពិនិត្យជាក់ស្តែងឃើញថា អាជីវករថៃ មានការខាតបង់ច្រើនជាង”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNIPvcGJMGa-nW49H67BJeJbnT18z3ssG1NEN0DnAFAbDylaZzYUwqudL9Lo7K-90uW3aP_fjS_V1Dm_CbK41JDMroXGXAXC1WNdAdVfTFPSy8GK44rOZrsT9hN2T4QAfoAQDoA_gP_vr2TBLu_3xg5BS9_M_IAfQMW3j2WYRTOyCUt2MW4ibpBpoDOl-1/s1023/495199902_1119653376865664_4813038526358476988_n.jpg

តិចអត់ដឹង! ត្រីបាឡែនមានគុណសម្បត្តិយ៉ាងណាខ្លះដល់ភពផែនដី

0

នៅពេលដែលយើងគិតពីការដោះស្រាយការប្រែប្រួលអាកាសធាតុ យើងច្រើនតែផ្តោតលើការដាំដើមឈើ កាត់បន្ថយឥន្ធនៈហ្វូស៊ីល ឬកាត់បន្ថយកាកសំណល់ជាដើម។ ប៉ុន្តែតើអ្នកដឹងទេថា ត្រីបាឡែន ដែលជាត្រីយក្សនៃមហាសមុទ្រ ក៏មានទំនាក់ទំនងយ៉ាងសំខាន់ផងដែរក្នុងការប្រយុទ្ធនិងការពារផែនដីនេះ? សត្វដ៏អស្ចារ្យនេះមិនត្រឹមតែធ្វើឱ្យមានការភ័យខ្លាចជាមួយនឹងទំហំ និងកាយវិការរបស់ពួកវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពនៃភពផែនដីរបស់យើងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5VFaNIJG5r_oVJLl-Ol_IjkVzHdtHtNgxdVNgb9nEzffyxzwwMgG9psVebq0Ca9xQ8IeK3i5ZhTI6isK0m4Mg2QCJMbt7_QtW9rBmWVUAvjJ2Fh46gQsq7Anh4652d5q6WRb1X3WESB32Cvkzka_RSbMgy2Xmq_qtHaKJiK0B9Us8QcdPbtYfyOPbns2e/s2040/image_2025-05-02_08-28-27.png

ត្រីបាឡែនរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុតាមរបៀបប្លែកៗ និងមិនគួរឱ្យជឿរបស់វា។ ខាងក្រោមនេះជាគុណសម្បត្តិរបស់ត្រីបាឡែនចំពោផែនដីក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ៖

១ ត្រីបាឡែនជាធុងកាបូនរបស់ធម្មជាតិ៖ ត្រីបាឡែនផ្ទុកកាបូនយ៉ាងច្រើននៅក្នុងរាងកាយដ៏ធំសម្បើមរបស់ពួកវា។ នៅពេលដែលពួកវាងាប់ ហើយលិចទៅបាតសមុទ្រ កាបូនរបស់ពួកវាត្រូវបានជាប់នៅក្នុងបាតសមុទ្រជ្រៅរាប់រយឆ្នាំ ដោយរារាំងឧស្ម័នកាបូនឌីអ៊ុកស៊ីត ដែលជាឧស្ម័នផ្ទះកញ្ចក់ពីការរត់ចូលទៅក្នុងបរិយាកាស ហើយជំរុញឱ្យមានការប្រែប្រួលអាកាសធាតុ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMEa2FRVbOljiP9vkhE5THR7LiIUUz_Q5ovKkRGPQIH3IlXlf5WoDx5eqq5EiXtAOAUXyOYCk_t1rvVhp9B6pXUgl_oRSUt_gUTAR-GEx6DdakLURjHHowjKBxGaDwTfylCJZGSQcALfrKRWckb7k7qnrR9_tcSHXof6GGzpERB3NkD8Cf3uTJMa8yxU35/s1920/image_2025-05-02_08-28-29.png

២ លាមករបស់ត្រីបាឡែនគឺជាជីសមុទ្រ៖ វាអាចស្តាប់ទៅចម្លែក ប៉ុន្តែលាមកត្រីបាឡែនគឺដូចជាជីដ៏អស្ចារ្យសម្រាប់មហាសមុទ្រចឹងដែរ។ វាសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយឱ្យរុក្ខជាតិសមុទ្រតូចៗដែលហៅថា phytoplankton លូតលាស់បានល្អ។ Phytoplankton ស្រូបយកកាបូនឌីអ៊ុកស៊ីតពីបរិយាកាស ដូចដើមឈើធ្វើរស្មីសំយោគនៅលើដីដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghQZec4B4dM4fzIwRxtRHI5-OR-t_x8yBRnNSIUNQRSfL4EdZR6gQalGSZmtrncCiAjixjj5xs4FiHbhWYRuIhx4GCMBYuphNeXre0gyMTqAtVOk3-q-ApJClslmZU8v_OYpZ4jwyDbIq9PC38Fqr50xnZ5LwTX6ApXSZGXB4xSCyPd-JM6ZRNmKVJnbLz/s1600/image_2025-05-02_08-28-30%20(2).png

៣ លើកកម្ពស់សុខភាពមហាសមុទ្រ៖ នៅពេលដែលត្រីបាឡែនជ្រមុជទឹក និងបណ្ដែតខ្លួនលើផ្ទៃទឹក ពួកវាជួយលាយទឹកសមុទ្រ ចែកចាយសារធាតុចិញ្ចឹម និងបង្កើនការលូតលាស់ដល់ phytoplankton នៅទូទាំងតំបន់ដែលវាកំពុងនៅ។ មហាសមុទ្រដែលមានសុខភាពល្អមានន័យថាកាបូនឌីអ៊ុកស៊ីតកាន់តែច្រើនត្រូវបានស្រូបយកដោយខ្យល់ ដែលជួយពន្យឺតការប្រែប្រួលអាកាសធាតុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCXyC4BPg9dXpm3RsXx2diPj4HES7kg3-sfR9vpUFg_b9IXLsuEwBYQY98cNUULUrYqeIMQ1o1KsDggJMaZOiMmqI8HGqrTpYrPzr2dUsirYZjaRdOgP4EVl6wdNXc0kRS4r7qYksPMVxi69SDvRwb8h7u2maNRx3nTZo86WVmj9K-0rZ8QoXIHaTMtd66/s750/image_2025-05-02_08-28-30.png
៤ មានឥទ្ធិពលលើប្រព័ន្ធអេកូឡូស៊ី៖ ត្រីបាឡែនផ្តល់អត្ថប្រយោជន៍មិនត្រឹមតែមហាសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រទាំងមូលផងដែរ។ សកម្មភាពរបស់ពួកវា ដូចជាការបំលាស់ទីសារធាតុចិញ្ចឹមតាមរយៈទឹក ជួយរក្សាអ្វីៗគ្រប់យ៉ាងឱ្យរីកចម្រើន។ នៅពេលដែលប្រព័ន្ធអេកូឡូស៊ីមានភាពរីកចម្រើន ពួកវាមានភាពសម្ថភាពក្នុងការដោះស្រាយបញ្ហាដូចជាអាកាសធាតុកើនខ្ពស់ ឬការបំពុល។ នេះធ្វើឱ្យមហាសមុទ្រកាន់តែរឹងមាំ និងអាចការពារខ្លួនពីការប្រែប្រួលអាកាសធាតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7DhIz3pSKgOLO1kc0U-6cA7KkpM9OdObeaiQX5t2v_K-U1oiFykoVCYfT-UGZLvQ2mQDfnu4_n71iCJM1UFS7ddR7CZ2QCHux7lJC3lqtxGZbacW9caVWH8pDPlfHaTttudGmBeTKumhA4p_suj_RDsOE3j7K7fDRxSpRRl2cboHDo1uEkGi901iNGEEH/s2600/image_2025-05-02_08-28-31.png

សរុបមកពួកវាចាប់យក និងរក្សាទុកកាបូននៅក្នុងរាងកាយដ៏ធំ រហូតដល់ការបង្កកំណើតដល់មហាសមុទ្រជាមួយនឹងកាកសំណល់របស់ពួកវា ព្រមទាំងជួយរក្សាលំនឹងបរិយាកាសរបស់ផែនដីផងដែរ។ ការការពារត្រីបាឡែន និងជម្រករបស់វា មានន័យថាយើងក៏ការពារផ្នែកសំខាន់មួយនៃប្រព័ន្ធធម្មជាតិដែលស្រូបយកឧស្ម័នផ្ទះកញ្ចក់ដែលបង្កគ្រោះថ្នាក់ និងគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ៕

«កោះតាកៀវ» ជាឆ្នេរធម្មជាតិដ៏អស្ចារ្យដែលលោកអ្នកមិនគួររំលង

0

កោះតាកៀវ ឬកោះតាគៀវ ជាកោះដ៏ស្រស់ស្អាតមួយ ដែលមានទីតាំងនៅឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ កោះដ៏ស្ងប់ស្ងាត់នេះគឺជាផ្នែកមួយនៃក្រុមកោះតូចមួយនៅឈូងសមុទ្រថៃ ហើយល្បីល្បាញដោយសារឆ្នេរខ្សាច់សរក្បុសដ៏ស្រស់ស្អាត ព្រៃឈើខៀវស្រងាត់ និងបរិយាកាសស្ងប់ស្ងាត់របស់វា។ កោះតាកៀវផ្តល់ឱ្យអ្នកទស្សនានូវភាពចម្រុះនៃសម្រស់ធម្មជាតិ និងការផ្សងព្រេង ដែលធ្វើឱ្យវាក្លាយជាកន្លែងជាគោលដៅដែលមិនគួររំលង សម្រាប់អ្នកធ្វើដែលចង់គេចចេញពីភាពស្មុគស្មាញ និងអ៊ូអរនៃជីវិតទីក្រុង។

កោះតាកៀវ ស្ថិតនៅចម្ងាយប្រហែល ៤ គីឡូម៉ែត្រពីឆ្នេរអូរត្រេះក្នុងក្រុងព្រះសីហនុ និង ១ គីឡូម៉ែត្រពីឆ្នេរឧទ្យានជាតិរាម។ កោះនេះអាចចូលទៅបានដោយទូក ដោយមានប្រតិបត្តិករជាច្រើនចាំផ្តល់ការធ្វើដំណើរពីខេត្តព្រះសីហនុតែម្ដង។ នៅត្រើយខាងកើតនៃកោះនេះ ក៏មានភូមិនេសាទតូចមួយផងដែរ ដែលភូមិនេះបន្ថែមភាពទាក់ទាញមួយទៀតនៅក្នុងតំបន់កោះនេះ ដោយផ្តល់ឱ្យអ្នកទស្សនានូវទិដ្ឋភាពបែបប្រពៃណីនៃជីវិត។ អ្នកភូមិនៅទីនេះត្រូវបានគេស្គាល់ថាមានបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ហើយវត្តមានរបស់ពួកគេបានបង្កើនបទពិសោធន៍វប្បធម៌ដ៏អស្ចារ្យនៃការទស្សនាកោះតាកៀវនេះ។

អ្នកទស្សនាអាចរីករាយនឹងសកម្មភាពដូចជា៖ ការមុជទឹក ការឡើងភ្នំ បោះតង់ អាំងសាច់ញាំជុំគ្រួសារ គយគន់ថ្ងៃលិច និងការសំរាកលំហែតាមឆ្នេរជាដើម ដែលសម្មភាពទាំងនេះផ្ដល់ឲ្យអ្នកទស្សនានូវអារម្មណ៍ស្រស់ស្រាយ រំសាយអស់ទុកកង្វល់ ដែលមិនអាចបំភ្លេចបាន។

កោះតាកៀវគឺលើសពីកោះមួយទៅទៀត វាជាច្រកផ្លូវទៅកាន់ភាពស្ងប់ស្ងាត់ និងការផ្សងព្រេង។ មិនថាអ្នកចង់រុករកភូមិនេសាទ មុជទឹកថ្លាដ៏ថ្លាឈ្វង់ ឬគយគន់ធម្មជាតិព្រៃប្រឹក្សាដែលមាននៅទីនោះទេ កោះនេះជាជម្រើសដ៏សាកសមបំផុតសម្រាប់អ្នក។ ដូចនេះបើបានទៅលេងហើយអ្នកគួរគប្បីថែរក្សាបរិស្ថានធម្មជាតិដ៏អស្ចារ្យ ក៏ដូចជាអនាម័យនៅតំបន់នេះផងដែរ ដើម្បីឲ្យតំបន់ទេសចរណ៍ដ៏ផូរផង់នេះជាតំបន់ដែលកាន់តែទាក់ទាញ ព្រមទាំងថែរក្សាកោះនេះឲ្យនៅតែមានសម្រស់ស្រស់ត្រកាលផងដែរ៕