នៅពេលដែលយើងគិតពីការដោះស្រាយការប្រែប្រួលអាកាសធាតុ យើងច្រើនតែផ្តោតលើការដាំដើមឈើ កាត់បន្ថយឥន្ធនៈហ្វូស៊ីល ឬកាត់បន្ថយកាកសំណល់ជាដើម។ ប៉ុន្តែតើអ្នកដឹងទេថា ត្រីបាឡែន ដែលជាត្រីយក្សនៃមហាសមុទ្រ ក៏មានទំនាក់ទំនងយ៉ាងសំខាន់ផងដែរក្នុងការប្រយុទ្ធនិងការពារផែនដីនេះ? សត្វដ៏អស្ចារ្យនេះមិនត្រឹមតែធ្វើឱ្យមានការភ័យខ្លាចជាមួយនឹងទំហំ និងកាយវិការរបស់ពួកវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពនៃភពផែនដីរបស់យើងផងដែរ។
ត្រីបាឡែនរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុតាមរបៀបប្លែកៗ និងមិនគួរឱ្យជឿរបស់វា។ ខាងក្រោមនេះជាគុណសម្បត្តិរបស់ត្រីបាឡែនចំពោផែនដីក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ៖
១ ត្រីបាឡែនជាធុងកាបូនរបស់ធម្មជាតិ៖ ត្រីបាឡែនផ្ទុកកាបូនយ៉ាងច្រើននៅក្នុងរាងកាយដ៏ធំសម្បើមរបស់ពួកវា។ នៅពេលដែលពួកវាងាប់ ហើយលិចទៅបាតសមុទ្រ កាបូនរបស់ពួកវាត្រូវបានជាប់នៅក្នុងបាតសមុទ្រជ្រៅរាប់រយឆ្នាំ ដោយរារាំងឧស្ម័នកាបូនឌីអ៊ុកស៊ីត ដែលជាឧស្ម័នផ្ទះកញ្ចក់ពីការរត់ចូលទៅក្នុងបរិយាកាស ហើយជំរុញឱ្យមានការប្រែប្រួលអាកាសធាតុ។ 
២ លាមករបស់ត្រីបាឡែនគឺជាជីសមុទ្រ៖ វាអាចស្តាប់ទៅចម្លែក ប៉ុន្តែលាមកត្រីបាឡែនគឺដូចជាជីដ៏អស្ចារ្យសម្រាប់មហាសមុទ្រចឹងដែរ។ វាសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយឱ្យរុក្ខជាតិសមុទ្រតូចៗដែលហៅថា phytoplankton លូតលាស់បានល្អ។ Phytoplankton ស្រូបយកកាបូនឌីអ៊ុកស៊ីតពីបរិយាកាស ដូចដើមឈើធ្វើរស្មីសំយោគនៅលើដីដែរ។ .png)
៣ លើកកម្ពស់សុខភាពមហាសមុទ្រ៖ នៅពេលដែលត្រីបាឡែនជ្រមុជទឹក និងបណ្ដែតខ្លួនលើផ្ទៃទឹក ពួកវាជួយលាយទឹកសមុទ្រ ចែកចាយសារធាតុចិញ្ចឹម និងបង្កើនការលូតលាស់ដល់ phytoplankton នៅទូទាំងតំបន់ដែលវាកំពុងនៅ។ មហាសមុទ្រដែលមានសុខភាពល្អមានន័យថាកាបូនឌីអ៊ុកស៊ីតកាន់តែច្រើនត្រូវបានស្រូបយកដោយខ្យល់ ដែលជួយពន្យឺតការប្រែប្រួលអាកាសធាតុ។

៤ មានឥទ្ធិពលលើប្រព័ន្ធអេកូឡូស៊ី៖ ត្រីបាឡែនផ្តល់អត្ថប្រយោជន៍មិនត្រឹមតែមហាសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រទាំងមូលផងដែរ។ សកម្មភាពរបស់ពួកវា ដូចជាការបំលាស់ទីសារធាតុចិញ្ចឹមតាមរយៈទឹក ជួយរក្សាអ្វីៗគ្រប់យ៉ាងឱ្យរីកចម្រើន។ នៅពេលដែលប្រព័ន្ធអេកូឡូស៊ីមានភាពរីកចម្រើន ពួកវាមានភាពសម្ថភាពក្នុងការដោះស្រាយបញ្ហាដូចជាអាកាសធាតុកើនខ្ពស់ ឬការបំពុល។ នេះធ្វើឱ្យមហាសមុទ្រកាន់តែរឹងមាំ និងអាចការពារខ្លួនពីការប្រែប្រួលអាកាសធាតុ។
សរុបមកពួកវាចាប់យក និងរក្សាទុកកាបូននៅក្នុងរាងកាយដ៏ធំ រហូតដល់ការបង្កកំណើតដល់មហាសមុទ្រជាមួយនឹងកាកសំណល់របស់ពួកវា ព្រមទាំងជួយរក្សាលំនឹងបរិយាកាសរបស់ផែនដីផងដែរ។ ការការពារត្រីបាឡែន និងជម្រករបស់វា មានន័យថាយើងក៏ការពារផ្នែកសំខាន់មួយនៃប្រព័ន្ធធម្មជាតិដែលស្រូបយកឧស្ម័នផ្ទះកញ្ចក់ដែលបង្កគ្រោះថ្នាក់ និងគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ៕










