ទំពាំងបាយជូមិនត្រឹមតែជាផ្លែឈើដែលពេញនិយមទូទាំងពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាប្រភពនៃសារធាតុចិញ្ចឹមផងដែរ ដែលធ្វើឱ្យវាក្លាយជាអាហារសំខាន់ក្នុងរបបអាហារដែលគិតដល់សុខភាពជាច្រើន។ ខណៈពេលដែលទំពាំងបាយជូខ្មៅ និងបៃតង ផ្លល់នូវអត្ថប្រយោជន៍ជាច្រើន ពួកវានីមួយៗនាំមកនូវគុណភាពពិសេសខុសៗគ្នា។ តោះ! មកស្វែងយល់ពីរបៀបដែលពូជទាំងពីរនេះប្រជែងគ្នាទៅវិញទៅមកទាក់ទងនឹងអត្ថប្រយោជន៍ចំពោះសុខភាព។
ទំពាំងបាយជូខ្មៅមានភាពលេចធ្លោសម្រាប់ភាពសម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេសសារធាតុ resveratrol ដែលត្រូវបានរកឃើញជាចម្បងនៅក្នុងស្បែករបស់ពួកវា។ Resveratrol ត្រូវបានបានគេដឹងថាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងជំងឺមហារីក ហើយអាចជួយការពារ និងប្រឆាំងនឹងជំងឺដូចជា ជំងឺទឹកនោមផ្អែម ភ្លេចភ្លាំង បេះដូង និងជំងឺផាកឃីនសុន។

លើសពីនេះទៀត នៅក្នុងការសិក្សាវិទ្យាសាស្ត្រមួយចំនួនបានរកឃើញថា វាមានឥទ្ធិពលប្រឆាំងនឹងការធាត់ ដែលរួមចំណែកដល់សុខភាពទូទៅ។ វាក៏សំបូរទៅដោយជាតិសរសៃ វីតាមីន C វីតាមីន K និងជាតិស្ករធម្មជាតិដូចជា fructose ជាដើម។ មិនតែប៉ុណ្ណោះពួកវាក៏ជួយដល់សុខភាពបេះដូង និងខួរក្បាលផងដែរ ហើយត្រូវបានគេជឿថាមានអត្ថប្រយោជន៍ប្រឆាំងនឹងការឆាប់ចាស់ទៀតផង។.png)
លោកស្រី Debjani Banerjee ទទួលបន្ទុកផ្នែករបបអាហារនៅមន្ទីរពេទ្យ PSRI ក្នុងទីក្រុង Delhi បានគូសបញ្ជាក់ថា ទំពាំងបាយជូបៃតងក៏សម្បូរវីតាមីន C វីតាមីន K ប៉ូតាស្យូម ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា flavonoids ផងដែរ។ សារធាតុចិញ្ចឹមទាំងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងឥទ្ធិពលប្រឆាំងនឹងការរលាក និងប្រឆាំងនឹងជំងឺមហារីក។
ទំពាំងបាយជូបៃតងមានផ្ទុកជាតិស្ករធម្មជាតិ និង fructose ដែលផ្តល់ថាមពលដល់រាងកាយយ៉ាងរហ័ស។ ពួកវាធ្វើឲ្យការគ្រប់គ្រងទម្ងន់មានប្រសិទ្ធភាពជាងមុន និងធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងសម្ពាធឈាម។ ការសិក្សាក៏បានបង្ហាញដែរថា សារជាតិ flavonoids នៅក្នុងទំពាំងបាយជូរពណ៌បៃតងអាចជួយរក្សាទម្ងន់ដ៏មានសុខភាពល្អ និងគ្រប់គ្រងសម្ពាធឈាមផងដែរ។

សរុបមកទាំងទំពាំងបាយជូខ្មៅ និងបៃតងសុទ្ធសឹងតែជាសម្បុកនៃវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗ ដែលជួយដល់សុខភាពទូទៅកាន់តែប្រសើរឡើង។ ការជ្រើសរើសរវាងពូជទាំងពីរនេះភាគច្រើនអាស្រ័យទៅលើចំណូលចិត្តផ្ទាល់ខ្លួន និងគោលដៅសុខភាពរបស់អ្នកប៉ុណ្ណោះ។ ដូចនេះមិនថាអ្វីក៏ដោយដែលអ្នកជ្រើសរើស ការបន្ថែមទំពាំងបាយជូទៅក្នុងរបបអាហាររបស់អ្នកអាចជាការបន្ថែមរសជាតិដ៏ឆ្ងាញ់ ព្រមទាំងមានជីវជាតិបំប៉នដល់សុខភាពរបស់អ្នកជាមួយគ្នាផងដែរ៕










