Home Blog Page 530

ហេតុអ្វីពលរដ្ឋចិនពុំជួយសង្គ្រោះអ្នកដទៃពេលកើតគ្រោះថ្នា.ក់នៅតាមផ្លូវ?

0

ប្រទេសចិន ៖ នេះជាចម្ងល់មួយដែលពលរដ្ឋប្រទេសនានាឆ្ងល់ខ្លាំងបំផុត ហេតុអ្វីពលរដ្ឋចិនពុំជួយសង្គ្រោះអ្នកដទៃពេលកើតគ្រោះថ្នា.ក់នៅតាមផ្លូវ? វីដេអូជាច្រើនបង្ហាញថា ពេលអ្នកណាម្នាក់កើតគ្រោះថ្នា.ក់ចរាចរណ៍ ឬមនុស្សចាស់ងងឹតមុខដួលតាមផ្លូវនៅប្រទេសចិន គឺគ្មានអ្នកណាជួយសង្គ្រោះទេ និងបណ្តោយឱ្យជនរងគ្រោះស្ថិតក្នុងសភាពគ្រោះថ្នា.ក់ ។ ហេតុអ្វីពលរដ្ឋចិនមានអាកប្បកិរិយាបែបនេះ តើពួកគេពុំជួយចង់ ឬពុំហ៊ានជួយ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwRIkke2L4Kulc4PPUgaUTg9RDxYS2-ugv3e4CF-JXbzSHpg6VIlaCQG3zbWDNLb4vSFqtVuOirei_zqjDT5GoksN7MPonOUShp5NLfqfK6U1GffALeVPBHbn-LxSEBNPajATBsuTo_guBC9AnS_F2O-AANU-oR12BLetkM4Og3MuoXYKzpWFANEA0LRen/s514/photo_2025-05-01_15-24-57.jpg
មូលហេតុដែលពលរដ្ឋចិនពុំជួយសង្គ្រោះអ្នកដទៃពេលកើតគ្រោះថ្នាក់នៅតាមផ្លូវ ដោយសារពួកគេខ្លាចជួបរឿងរ៉ាវដូចករណីមួយកើតឡើងកាលពីឆ្នាំ២០០៦ ដែលបុរសម្នាក់បានជួយសង្គ្រោះជីវិតស្ត្រីចំណាស់ងងឹតមុខតាមផ្លូវ ដោយនាំមកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែចុងក្រោយ បុរសរូបនេះបែរជាជួបរឿងក្តៅក្រហាយ ដោយសារស្ត្រីចំណាស់ប្តឹងអ្នកជួយទៅវិញ ។

ហេតុការណ៍កាលពីឆ្នាំ២០០៦ បានល្បីល្បាញយ៉ាងខ្លាំងនៅប្រទេសចិន គឺស្ត្រីចំណាស់ម្នាក់ឈ្មោះ ណានស៊ូ ឆូឡាន រស់នៅទីក្រុងណានជីង បានងងឹតមុខដួលរហូតដល់បាក់ឆ្អឹងជើង ក្រោយចុះពីរថយន្តក្រុង ។ ពេលនោះ លោក ភឺង យូ ដែលដើរក្បែរនោះបានជួយនាំស្ត្រីចំណាស់ទៅមន្ទីរពេទ្យ និងជួយចេញថ្លៃព្យាបាល ចំនួន២០០យាន់ ។ ក្រោយពីគ្រូពេទ្យពិនិត្យជើងអ្នកជំងឺ គឺគ្រូពេទ្យចាំបាច់ត្រូវវះកាត់ផ្លាស់ប្តូរឆ្អឹងជើង ហើយស្ត្រីចំណាស់បដិសេធពុំចេញថ្លៃព្យាបាលខ្លួនឯង និងស្នើឱ្យលោក ភឺង ជួយចេញថ្លៃព្យាបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPjoQIFi-Pdc79gUNBlIE6RfGKepZdUX8MiQ-ViYbyC7AOfKAuR4njjdROZaQvgp0JaDKfiaK6wMiMHIFyEddqYQKBqt5Oou7nZAEbTO3yDY6w-VTJ2OhUtCaZMV3Tz0qR0wpnFZ0vtkH2mUE_TnBsgQbk3rdG7AdD1JO14lzQxHHsHf3_jHsKGswm5UN-/s517/photo_2025-05-01_15-25-18.jpg

ស្ត្រីចំណាស់និយាយថា លោក ភឺង ត្រូវតែទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលកើតឡើង ថែមទាំងដាក់ពាក្យប្តឹងលោក ភឺង យូ ទៅតុលាការទៀតផង ។ ៦ខែក្រោយមក តុលាការក៏បានកាត់ក្តីឱ្យស្ត្រីចំណាស់ឈ្នះ ដែលតម្រូវឱ្យលោក ភឺង ចេញថ្លៃព្យាបាលទាំងអស់នៅមន្ទីរពេទ្យ ។ អ្វីធ្វើឱ្យមហាជនអស់សំណើចនោះ គឺតុលាការនិយាយថា គ្មានអ្នកណាម្នាក់រីករាយជួយអ្នកដទៃទេ ប៉ុន្តែការជួយអ្នកដទៃ ដោយសារយល់ថា ខ្លួនឯងប្រព្រឹត្តខុស ។

ហេតុការណ៍បែបនេះពុំមែនទើបតែកើតឡើងលើកដំបូងទេ កន្លងមក ក៏មានហេតុការណ៍បែបនេះដែរ ដែលមនុស្សមួយចំនួនបានជួយសង្គ្រោះអ្នកដទៃពេលកើតគ្រោះថ្នាក់តាមផ្លូវ ប៉ុន្តែបែរជានាំទុក្ខដាក់ខ្លួន ។ អ្នកមានគ្រោះថ្នាក់ចរាចរណ៍តែងតែវាយតម្លៃថា បើមានអ្នកណាម្នាក់មកជួយ បង្ហាញថា អ្នកនោះទទួលកំហុសចំពោះហេតុការណ៍កើតឡើង និងពាក់ព័ន្ធជាមួយហេតុការណ៍ ។ ការវាយតម្លៃបែបនេះធ្វើឱ្យពលរដ្ឋចិនឈប់ជួយអ្នកគ្រោះថ្នាក់តាមផ្លូវ ដោយសារខ្លាចត្រូវគេប្តឹងឡើងតុលាការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPG3UvNEKsp6A1DIbo5nScP1kYr00BfZxbLzNJvdAauw29GB7bx7LTutczZmJCzGV8OtMwB-ypUFyxpyKbLtDaUYIPr21XbXC53NsTLjOVlmvudal4153RPk-0zjuyBXaoXwQFIIti5WPcK1vbGS9odvgFE29botCyu_Y15SUmP1l_r798rzoO_m1GOldx/s504/photo_2025-05-01_15-26-23.jpg

ក្រោយមក ក៏មានហេតុការណ៍ដូចគ្នានេះកើតឡើងជាបន្តបន្ទាប់ ដែលភាគច្រើនមនុស្សចាស់មានគ្រោះថ្នាក់តាមផ្លូវ ហើយអ្នកណាមកជួយ គឺប្តឹងអ្នកនោះទៅតុលាការដើម្បីឱ្យជួយចេញថ្លៃព្យាបាល ។ មនុស្សចាស់ទាំងនេះចោទប្រកាន់ថា បើអ្នកពុំបានប្រព្រឹត្តកំហុស ហេតុអ្វីអ្នកជួយខ្ញុំ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF-Rcei8g-qndP6OQ5AXZ8JZq2DWOABYbOHlDwabQWO2ypoKDm7sm34OdwvTh73uhPZ36X_tUX8H1W3SGwVZw63xSdinhIByfU4vZ9w3LJffsHmykU1UqWw55GuuIJIwzjs6ll5YkFQ8FCp-oHJWbKqJDnuZZBuDtmjAQrWzaUC6Xm-u-tmFmmlKaupnWt/s511/photo_2025-05-01_15-26-47.jpg

ចាប់ពីពេលនោះមក ពលរដ្ឋចិនពុំជួយសង្គ្រោះអ្នកមានគ្រោះថ្នាក់តាមផ្លូវទេ មិនថាមនុស្សចាស់ ឬកុមារ ដោយសារពុំចង់មានរឿងរ៉ាវឡើងដល់តុលាការ ។ មានហេតុការណ៍មួយដែលពលរដ្ឋចិនពុំជួយអ្នកគ្រោះថ្នាក់តាមផ្លូវ គឺក្មេងស្រីម្នាក់ឈ្មោះ វ៉ាង យ៉េ អាយុ២ឆ្នាំ បានដើរលេងម្នាក់ឯងតាមផ្លូវចង្អៀតមួយ ហើយត្រូវរថយន្ត២គ្រឿងបើកមកបុកនាង និងបើករត់ ។ មនុស្ស១៨នាក់ បានដើរទៅមកនៅបរិវេណនេះ ប៉ុន្តែគ្មានអ្នកណាម្នាក់ងាកមើលនាងឡើយ ដោយសារពួកគេខ្លាចនាំទុក្ខដាក់ខ្លួន ឬត្រូវចោទប្រកាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiua0rafL2I4aK6WN4yaD1ygDY2d5pkKxzdV7gob2AB_HVKISLQWejKTGtNb0Qi12xnkD_BRoX4EKaaWXPGLrGyNOfj3lck6NkZr4Op3JZMN5DTS_3yxi8jKl3Qx7qiKMn8OuGqhoK0ShqA7_Gp-DdDMz8H_5eUOovDsA4KLAUZx6TkDYolJrLtkk5nAQXH/s517/photo_2025-05-01_15-27-15.jpg

រដ្ឋាភិបាលចិនបានព្យាយាមផ្លាស់ប្តូរគំនិតរបស់ពលរដ្ឋពាក់ព័ន្ធនឹងការជួយជីវិតមនុស្សនៅតាមផ្លូវ ប៉ុន្តែបច្ចុប្បន្ន គំនិតនេះបានចាក់ឫសយ៉ាងជ្រៅក្នុងគំនិតពលរដ្ឋចិនថា ៖ «កុំជួយអ្នកណាឱ្យសោះ ហេតុអ្វីយើងត្រូវនាំទុក្ខដាក់ខ្លួន ដោយសារជួយមនុស្សពុំស្គាល់» ៕

ដឹងការពិតហើយ! ពលរដ្ឋជប៉ុននិយមតម្រៀបដបទឹកជាច្រើននៅជុំវិញផ្ទះ តើការតម្រៀបដបទឹកបែបនេះដើម្បីអ្វី?

0

ប្រទេសជប៉ុន ៖ ពេលឃើញពលរដ្ឋជប៉ុនយកដបទឹកមកតម្រៀបនៅជុំវិញផ្ទះ យើងអាចគិតថា ពួកគេភ្លេចប្រមូលទុកក្នុងទូរទឹកកក ឬពុំបានសម្អាតទីធ្លាក្រោយពីអង្គុយលេងរួច ប៉ុន្តែការពិត ពលរដ្ឋជប៉ុនបានតាំងចិត្តតម្រៀបដបទឹកទាំងនេះ ។ ពួកគេពុំបានផឹកទឹកក្នុងដបឡើយ ប៉ុន្តែការតម្រៀបដបទឹក គឺសម្រាប់បណ្តេញសត្វឆ្មាអនាថាឱ្យចេញឆ្ងាយពីផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Q04b3xGuM9K2wdsKfNdN4giSas64zPKs4mQf80pEi6Tw5vX6QnvEAlkNSX3Esg3XN4nF_zOKyzxSdosp3zuHBwBfzq2MzgJRTUTBkmf3FWfGiFTUft7nBhtal9G_dXHdvS6bvKc8RIgZK_kcTGuPl2phFvguNVqos5OAf9sY0OM5F2TFNX7Mgzjxc5Hz/s858/photo_2025-05-01_16-50-15%20(2).jpg
ពលរដ្ឋជប៉ុនស្រឡាញ់សត្វណាស់ ជាពិសេស ឆ្មា ទើបយើងឃើញហាងកាហ្វេដែលអនុញ្ញាតឱ្យអតិថិជនលេងឆ្មា បានបើកគ្រប់ទីកន្លែងនៅជប៉ុន ។ ពលរដ្ឋជប៉ុនថែមទាំងហៅឆ្មារបស់ខ្លួនថា ៖ «លោកនាយក ឬលោកប្រធាន» ទៀតផង ប៉ុន្តែមានឆ្មាអនាថាជាច្រើនក្បាល ដែលពុំបានទទួលការថែទាំយ៉ាងត្រឹមត្រូវ ហើយពួកវាតែងតែចម្លងមេរោគ និងបំផ្លាញទ្រព្យក្នុងផ្ទះ ដូចជា ៖ គ្រឿងសង្ហារិម ឬខាំក្មេងៗ និងមនុស្សចាស់ ។

ហេតុនេះ ពលរដ្ឋជប៉ុនបានរកវិធីការពារមិនឱ្យឆ្មាអនាថាចូលក្បែរផ្ទះ ដោយការយកដបទឹកមកតម្រៀងជាជួរនៅជុំវិញផ្ទះ ។ ទម្លាប់បែបនេះអាចធ្វើឱ្យជនបរទេសយល់ច្រឡំ ពេលឃើញពលរដ្ឋជប៉ុនរស់នៅទីក្រុងធំៗនិយមតម្រៀបដបទឹក ។ ទោះជាគ្មានគ្រោះថ្នាក់ដល់សត្វ ប៉ុន្តែជប៉ុនជឿថា ដបទឹកអាចជួយការពារមិនឱ្យឆ្មាអនាថាចូលមកបន្ទោរបង់ក្បែរផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6xHJy9EGtHiqLp1y6y4acvWS048eCPWtGBLmLmKm3rThKptWmFMYxKn3tNvUybctiZjqdIkjbMyHfixeP5rm-GjabjJfo5P7lQOnc000kBJiYT6Ik9Q-TkJftRvOWkhbv_AuVERvcrx0yCfqvseKQFn1k25oLCh9mRbfBrEXEISn90w_H2NYveFBdbxu8/s900/photo_2025-05-01_16-50-15.jpg
ទម្លាប់នេះពុំមែនទើបតែកើតឡើងនាពេលបច្ចុប្បន្នទេ គឺពលរដ្ឋជប៉ុននិយមធ្វើបែបនេះយូរមកហើយតាមជំនឿបុរាណ ។ តើជំនឿបុរាណនេះមានប្រភពមកពីណា និងអាចបណ្តេញឆ្មាដែរឬទេ?

សារព័ត៌មាន India Times ចុះផ្សាយថា ការប្រើប្រាស់ដបទឹកបណ្តេញសត្វ ពុំបានកើតឡើងតែនៅជប៉ុនមួយទេ ប៉ុន្តែពលរដ្ឋនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក បានប្រើប្រាស់ដបទឹកបណ្តេញសត្វ តាំងពីឆ្នាំ១៩៨០ ។ ពលរដ្ឋអឹរ៉ុបបានដាក់ដបទឹកលើវាលស្មៅដើម្បីបណ្តេញឆ្កែ ហើយទម្លាប់នេះក៏បានកើតឡើងនៅជប៉ុន ប៉ុន្តែពលរដ្ឋជប៉ុនយកដបទឹកទុកបណ្តេញឆ្មាឆ្មាអនាថាឱ្យចេញពីសួនច្បារ និងរបង ដោយសារជប៉ុនគ្មានឆ្កែអនាថាច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXWodgOjtUTkLkBuXEnc-GU7rbN_4BL9vhdnNuvf702KIfp2HA383e6Km2qrjetGu0Gc06M1PLqKZUulzY5pqaiwuK150C82n0WPGs3V5hwTlleZY1XuEcs5vgNo9Ucp0HMHgV1_RIJ0To2fvHeA1nofQlD8QrB0R9hjkJgluCrFR1Vnu6NDGzdIfKgals/s500/photo_2025-05-01_16-50-16%20(2).jpg
ពលរដ្ឋជប៉ុនជឿថា ពន្លឺថ្ងៃ ឬពន្លឺភ្លើងនៅតាមផ្លូវពេលល្ងាចនឹងចាំងមកលើដបទឹក ហើយវាក៏បង្កើតជាពន្លឺលើដបទឹកធ្វើឱ្យឆ្មាខ្លាច ខណៈមតិខ្លះថា ពេលឆ្មាឃើញស្រមោលរបស់វារីកធំ ឬរួមតូចក្នុងដបទឹក វានឹងភ្ញាក់ផ្អើល ។

ប៉ុន្តែអ្នកជំនាញផ្នែកអាកប្បកិរិយាសត្វ និយាយថា គ្មានភស្តុតាងច្បាស់លាស់បញ្ជាក់ថា ដបទឹកអាចជួយបណ្តេញឆ្មាទេ ជាពិសេស ពេលអាកាសធាតុមិនល្អ ឬមានពន្លឺថ្ងៃតិច គឺស្ទើរតែគ្មានពន្លឺចាំងទៅលើដបទឹក ។ ប៉ុន្តែនៅតែមានអ្នកកុម៉្មង់ទិញដបទឹកទុកបណ្តេញឆ្មា ដោយសារគិតថា ដាក់ដបទឹក គឺល្អជាងមិនដាក់អ្វីការពារសោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDZ5TAXkdyb5HvMiI-XeEHGbpl1gSKdo4um8bKKsWNGJNrIxNeVC37c7RpYA_VMAeSyuo81hRsAc_1bSHQyIGa87ioQghFqpJKeyOo24q17cfmIUJznElGZYYw5Uk5uOVHnevmJ2WrrRXCfPeLPhL6alpg98j9j3UzBiiqWnkfpzB1UmjEVLQ6JOfnxxuV/s1200/photo_2025-05-01_16-50-16.jpg

បច្ចុប្បន្ន ការដាក់ដបទឹកបណ្តេញឆ្មា បានក្លាយជាវប្បធម៌របស់ពលរដ្ឋជប៉ុន ច្រើនជាងការបណ្តេញឆ្មាដ៏មានប្រសិទ្ធភាព ។ នេះជាវិធីដោះស្រាយបញ្ហាបែបសាមញ្ញៗរបស់ជប៉ុន ដែលធ្វើឱ្យជនបរទេសងឿងឆ្ងល់ពេលបានឃើញបែបនេះ ៕

ស្មានតែក្រពើថ្ម! លោតចូលក្នុងអាងក្រពើថតរូបសែលហ្វី ត្រូវក្រពើ​ត្របាក់រងរបួសពេញខ្លួន

0

ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា បុរសម្នាក់បានមកដើរលេងនៅសួនសត្វមួយកន្លែងក្នុងប្រទេសហ្វីលីពីន ហើយក៏លោតចូលក្នុងអាងក្រពើដើម្បីថតរូបសែលហ្វី ដោយសារយល់ថា ជាក្រពើថ្ម ហើយភ្ញៀវទេសចរផ្សេងទៀតហាមឃាត់ ប៉ុន្តែពុំស្តាប់ ។ ពេលលោតចុះភ្លាម ស្រាប់តែក្រពើដេញត្របាក់មិនឈប់បណ្តាលឱ្យរងរបួសពេញខ្លួននៅចំពោះមុខភ្ញៀវទេសចរជាច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2UR7yQktkop7nA3KanxJLnE456HUgs5CquW4yG8N0u_hvkNZjP1n6ralFhN9VutnydSQuunrpmDrX-1m_9Al7bQMGJb8YIuNtQ_JHKYdXVuPJYkRJ_KiBfsL3V6iDzRhQPOSQqejoPTbF5O3texMoYWWmg-lWjBJ9wdYu5sEJ5LWW1Z5zCxFs9Vm_0zbv/s696/photo_2025-05-01_10-40-25.jpg
ភ្ញៀវទេសចរដែលឃើញហេតុការណ៍បានស្រែកខ្លាំងៗឱ្យបុរសអាយុ២៩ឆ្នាំ ប្រញាប់ចាកចេញពីអាងក្រពើជាបន្ទាន់ ប៉ុន្តែបុរសនេះមិនស្តាប់ ហើយក៏ហែលទឹកទៅក្បែរក្រពើ១ក្បាល ប្រវែងជាង៤ម៉ែត្រ ឈ្មោះ ឡាល់ឡេ ។ បុរសនេះយល់ថា វាជាក្រពើថ្ម ដែលខាងសួនសត្វដាក់តាំងបង្ហាញភ្ញៀវទេសចរ ហើយក៏យកទូរស័ព្ទមកថតរូបសែលហ្វីជាមួយក្រពើ ប៉ុន្តែត្រូវក្រពើត្របាក់ភ្លាមៗ ។

ក្រពើបានត្របាក់ដៃរបស់បុរសនេះ បន្ទាប់មក វាក៏ត្របាក់ជើងម្តងហើយម្តងទៀត ដែលធ្វើឱ្យបុរសនេះស្រែកយំដោយក្តីឈឺចាប់ ។ ហេតុការណ៍នេះធ្វើឱ្យភ្ញៀវទេសចរតក់ស្លុតយ៉ាងខ្លាំង និងថតវីដេអូបង្ហោះក្នុងបណ្តាញសង្គមរហូតផ្ទុះការចាប់អារម្មណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1XCr-Ezgk4gpBH5CnhPIddPneCyXJIo4ADjawO83y04D2WSfbTT6fUlVK_U6EPuiHN37ucJm_5flXDQZLty7U-duD70grCunF9ji6JpWUAx0Z0gN32bve84HLX0sPzC5AZmAs0oSOlUVeffVktUUrDSh0La_Ht-WyOW9tB3l8Id3RdzIRgk0UeojtOkGf/s653/image_2025-05-03_09-16-15.png

បុរសខាងលើបានជាប់ក្នុងអាងក្រពើ រហូតដល់៣០នាទី ទើបបុគ្គលិកសួនសត្វមកជួយនាំចេញពីអាងក្រពើ ។ បុគ្គលិកសួនសត្វ បានយកដុំថ្មវាយក្បាលក្រពើដើម្បីឱ្យវាដោះលែងជនរងគ្រោះ ដែលវាបម្រុងស៊ីជាចំណី ។ បន្ទាប់មក ភ្នាក់ងារសង្គ្រោះក៏បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យក្បែរនោះ ដោយសារហូរឈាមខ្លាំង ហើយគ្រូពេទ្យបានដេរមុខរបួសចំនួនជាង៥០ថ្នេរ ។

ភ្ញៀវទេសចរលោតចូលក្នុងអាងក្រពើ គិតថា វាជាក្រពើថ្មសម្រាប់បង្ហាញភ្ញៀវទេសចរមកលេងសួនសត្វ មិននឹកស្មានថា ជាក្រពើមែនទែន ដោយសារវានៅស្ងៀម ពុំកម្រើកខ្លួន ។ បុរសនេះសំណាងល្អហើយ ដែលរួចផុតពីមាត់ក្រពើ ប៉ុន្តែការធ្វើបែបនេះគ្រោះថ្នាក់ខ្លាំងណាស់ ថែមទាំងធ្វើឱ្យអ្នកដទៃប្រឈមនឹងការស្លាប់ដោយសារលោតទៅជួយ ។ សួនសត្វមានបុគ្គលិកច្រើននាក់ ប៉ុន្តែពុំអាចហាមឃាត់កុំឱ្យភ្ញៀវទេសចរលោតចូលអាងក្រពើ រហូតដល់រងរបួសពេញខ្លួន ។ នេះបើតាមការលើកឡើងរបស់សមត្ថកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPVydY33bsbCMuc8G5et5KkI97CQRv3OtrniA_sAO3smybI3nS4m_2F4HqI_4pmloRltgK8MHGJoBqZW-8itSZnRHAkhT3VGutu30DDY5aQZWw30XX6PmUpTrSKv_PTEDa40zcJYB9pLQZEXsduar_JtX0nBwJWnvps5SCUQwCH9zw8_x24YE0hrFdiUT0/s1074/image_2025-05-03_09-16-16.png

ភ្ញៀវទេសចរម្នាក់បានឃើញហេតុការណ៍ផ្ទាល់ភ្នែកនិយាយថា ត្រេកអរណាស់ ដែលបុរសរូបនេះរួចផុតពីគ្រោះថ្នាក់ក្នុងហេតុការណ៍គួរឱ្យភ័យខ្លាច ប៉ុន្តែអត់យល់សោះ ហេតុអ្វីហ៊ានធ្វើរឿងល្ងង់ខ្លៅ ។ រីឯភ្ញៀវទេសចរម្នាក់ទៀតថា បុរសនេះបានចុះក្នុងអាងក្រពើមានទឹករាក់ ដើម្បីថតរូបសែលហ្វីជាមួយក្រពើឈ្មោះ ឡាល់ឡេ ព្រោះគិតថា វាជាក្រពើថ្ម ៕

ពេញនិយមខ្លាំងនៅជប៉ុន! សេវាកម្មកប់សាកសពម្ចាស់ជាមួយសត្វចិញ្ចឹមក្នុងផ្នូរតែមួយ

0

ប្រទេសជប៉ុន ៖ ទោះជាមានការរឹតបន្តឹងខាងសាសនាក៏ដោយ ប៉ុន្តែតម្រូវការកប់សាកសពម្ចាស់ជាមួយសត្វចិញ្ចឹមជាទីស្រឡាញ់នៅប្រទេសជប៉ុន បានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ក្រុមហ៊ុននានានៅទីក្រុងតូក្យូ បានចាប់ផ្តើមប្រកបអាជីវកម្មកប់សាកសពម្ចាស់ជាមួយសត្វចិញ្ចឹមតាំងពីឆ្នាំ២០០៣ ដើម្បីបំពេញបំណងចុងក្រោយរបស់អ្នកស្រឡាញ់សត្វ ដែលចង់នៅក្បែរសត្វរបស់ពួកគេជារៀងរហូត ទោះជាបាត់បង់ជីវិតក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXoucmnDXXkK5uq5hZcHzPsFq5rjSo8tzRRCgV8IkHaBLfdEyccyly80o6l3NOQsOMHQ5Uk8XeN0a_Xjn-hRDJlvgf4UMNx3M8MEVa9e2IMJz6PAP0y0xoTgLzNyuPgathb5F0PS3BxCy6IPz8glxm5xzUFr12d-kh9g0bp6HPelkpSqtpghdIpscr_v_K/s4000/image_2025-05-03_08-45-09.png

ក្រុមហ៊ុន Memorial Art Ohnoya Inc បានផ្តល់សេវាកម្មកប់សាកសពម្ចាស់ជាមួយសត្វចិញ្ចឹមនៅទីបញ្ចុះសព ចំនួន៧កន្លែង នៅប្រទេសជប៉ុន ។ ក្រុមហ៊ុននេះទទួលបានការអនុញ្ញាតឱ្យកប់សាកសពមនុស្សក្នុងផ្នូរតែមួយជាមួយសត្វចិញ្ចឹម មិនថាសត្វចិញ្ចឹមនោះងាប់មុន ឬក្រោយម្ចាស់ក៏ដោយ ហើយក្រុមហ៊ុនត្រូវបានគេជួលឱ្យរៀបចំពិធីបុណ្យសព និងកប់សាកសពមនុស្សជាមួយសត្វចិញ្ចឹម រហូតដល់ជាង១,៥០០លើក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje9rxvL3LM2h43d7VEleDqz2whMMcg4Th0gsnPll65xgFNgdU39Lgi1iopXjW3d2yNfsH3oqpk03dkoSMgKGM5iHH2WYYOjAzcnz9cy58Aqb6YEdeObDbjEHFZJiZerOF8UM17O3VJdVeqvun786e3WeDKsJja_NTOFAXTLhwKVcGlsbR8OtlvUai6xoz3/s602/image_2025-05-03_08-45-00.png
លោក យាសឹណារិ ហាខូសាគិ រស់នៅតំបន់ Ohnoya បានស្វែងរកទីបញ្ចុះសពសម្រាប់ក្រុមគ្រួសាររបស់ខ្លួន និយាយថា លោកបានជួលសេវាកម្មក្រុមហ៊ុនភ្លាមៗ ដោយសារក្រុមគ្រួសារលោកពុំអាចនៅឆ្ងាយពីសត្វឆ្កែជាទីស្រឡាញ់បានទេ បើទោះជាបាត់បង់ជីវិត ក៏ពួកគេចង់នៅក្បែរសត្វចិញ្ចឹមដែរ ។ ទីបញ្ចុះសពខ្លះមានអាងទឹកសម្រាប់ឱ្យសត្វចិញ្ចឹមលាងជើង មុនពេលទៅលេងផ្នូរម្ចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8UbsBycJ4PYKlnThYlHAMS-mvOHmQA4J3G4sjySWkzQLi4g_ic-7DrwE3ic_pkRz_TVdCLnMs3pYv_jR51VPhOh5x8zDdHkeHEuvQ1ASLGozlgGYV0GeZoho5JX8mmEY30UND9DfA_5z-FuwuD7d5t4BxiPVI6usW96riVlNWIbF6z_RDByRm82xyLhVe/s1600/image_2025-05-03_08-45-01%20(2).png

ចំណែកក្រុមហ៊ុន Ishi no Miyabi បានផ្តល់អាជីវកម្មធ្វើស្លាកសញ្ញានៅមុខផ្នូរ ព្រមទាំងការកប់សាកសពម្ចាស់ជាមួយសត្វចិញ្ចឹម នៅទីបញ្ចុះសពក្នុងទីក្រុងកូបេ និងទីក្រុងអាខាឈិ ខេត្តហៀវងុ ។ ក្រុមហ៊ុនទុកឱ្យម្ចាស់ជាអ្នកជ្រើសរើសម៉ូដស្លាកសញ្ញាមុខផ្នូរសម្រាប់កប់សាកសពម្ចាស់ ជាមួយសត្វចិញ្ចឹម នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAUXjaT6CGyGWV5f8bsqpzNM932U4MKgVDhg2dAtCZeYzhnWOp0xEpr6FmDuFOZGE_XLppRZDb8qDyJ_Bn353ycDZKCLy1JfaVkKkGhhi_E13Cig_a2WG53zQ3-yHuPyUAGQ9vRQAcsB-SYSbH4W3q8x2sSVwzyUO0IeOa1XwreL-AHq-8oUA_9t3rsrBn/s1024/image_2025-05-03_08-45-01.png

ផ្នូរមួយកន្លែងលេចធ្លោជាងគេ ដែលផ្នូរនេះមានរាងជារង្វង់ និងមានរូបសត្វឆ្មា២ក្បាលនៅចំកណ្តាល ។ រូបភាពសត្វចិញ្ចឹមដែលងាប់ទៅ ត្រូវបានយកមកបិទភ្ជាប់ជាមួយផ្ទាំងសេរ៉ាមិចនៅមុខផ្នូរដើម្បីទប់ទល់នឹងអាកាសធាតុខាងក្រៅ និងកុំឱ្យឆាប់ខូចពេលត្រូវកំដៅថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifwgLUKs2hPE8uMGCmfxVNuPwP4QAtVnIwIYfWTsYSbiyCDhKO7Amsk9YJ3KqQZQQj7fFNRHifK-wFHeKa9XPzHR0RmZS9inpojZoAa5IulSxk0aHMiU5fpcVLjCSx16pTKMVwjBt1woEMD1FwLFa5q4sj1D9OFehmUC0nFIL4i420lsvrNEVzuyGA3od4/s3680/image_2025-05-03_08-45-02.png

ដូចគ្នានេះ ក្រុមហ៊ុន Ai Pet Ceremony Amagasaki នៅខេត្តហៀវងុ ក៏បានផ្តល់សេវាកម្មកប់ខ្មោចសត្វល្អិត និងសត្វចិញ្ចឹមតូចៗក្នុងផ្នូរដែរ ដោយម្ចាស់អាចកប់សត្វដោយខ្លួនឯង ឬបញ្ជូនខ្មោចសត្វឱ្យក្រុមហ៊ុនចាត់ការឱ្យក៏បាន ។ លើសពីនេះ ទីបញ្ចុះសពតែងតែរៀបចំពិធីរំលឹកខួបការស្លាប់របស់សត្វចិញ្ចឹម ចំនួន១លើកក្នុង១ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5LAgknZhcd3TRWJCtoaSM9bQrbtH4FrWC1zTBTmD95RqZyFfzDJua1vVObc6UdO3zgEpaAJC9BOXW_zr4FCtBf-oTR6YWyZFDprFnKwEGqEeq1JkJd7PmqSiPSERNd4G644Rbq8Jc-DcAzobkPiNfGEsR3BFXqUcMxJEMufW5RytqZCpfz0yIm4A3f1zU/s1200/image_2025-05-03_08-45-08.png

ការធ្វើពិធីបុណ្យ និងកប់ខ្មោចសត្វចិញ្ចឹមក្នុងផ្នូរ គឺពលរដ្ឋជប៉ុនចង់ឱ្យក្មេងៗឈ្វេងយល់ពីការស្លាប់ មិនថាមនុស្សឬសត្វ ។ ការយកសត្វមកចិញ្ចឹម មានន័យថា យើងត្រូវទទួលខុសត្រូវមើលថែវាពេលនៅរស់ និងស្លាប់ទៅ ហើយអ្នកចិញ្ចឹមសត្វ ត្រូវមានប្រាក់ និងពេលវេលា ពីព្រោះវាក៏ជាសមាជិកគ្រួសារដែរ ៕

តារាចម្រៀង ខាន់ ជេមស៍ ចេញមុខបញ្ជាក់ច្បាស់ៗជុំវិញអត្តចរិតកូនស្រីរបស់ខ្លួន

0

ក្នុងនាមជាមនុស្សមហាជនសកម្មភាពនានាត្រូវបានយកចិត្តទុកដាក់ដោយក្រសែភ្នែកជាច្រើន។ តួយ៉ាងដូចជាតារាចម្រៀងវ័យក្មេង អេមមី កូនស្រីច្បងរបស់តារាចម្រៀង ខាន់ ជេមស៍ ត្រូវទទួលរងនូវសម្តីពីអ្នកមួយចំនួនថាចរិតរបស់នាងដូចជាមនុស្សប្រុសឬមានអាកប្បកិរិយាមិនសមជាមនុស្សស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOh5bE03bUdjzoFIwWqS_47XYr4Ne5LWNRAX9oz2WZYYNkJmRDuwNNd3LCQtUzJ9-jws5hbOKGR27XtsgT7s_OfF-nvxIeAmVnzXwt66ehRgTTsCeEn-N0H2iNOC1SCL91sRIv28ywOJF2T7P1jZj9ObZ5JGWY839aIRT86vEg1ZTiicEpA4cyLsfxzUYE/s1439/image_2025-05-02_14-42-22.png

នៅថ្ងៃទី២ ឧសភា តារាចម្រៀងដែលប្រឡូកក្នុងអាជីព២០ឆ្នាំលោក ខាន់ ជេមស៍ បានចែករំលែកវីដេអូមួយដោយសេចក្តីបញ្ជាក់អំពីកូនស្រីរបស់ខ្លួនគឺជាមនុស្សស្រីពេញលេញ១០០%។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «អរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងផេកផ្លូវការរបស់ខ្ញុំ។ខ្ញុំសូមឆ្លើយតបទៅនឹងការរិះគន់មួយចំនួនលើកូនស្រីរបស់ខ្ញុំ អេមមី។ គាត់ត្រូវបានគេថាមានចរិតដូចប្រុស ឬមានអាកប្បកិរិយាមិនសមជាស្រី។ ខ្ញុំចង់ជម្រាបបងប្អូនទាំងអស់គ្នាថា អេមមី គឺជាស្រីពេញលេញ 100%»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2TEUTPbxm6HFVwHXpBLDUpeM_noRYdHjZIKfButMU3wBHwJIJmRxgBx8j9Eqr9Ix9dTvj4O9u0W64oisdlKUq0TDljpex6NNVxufiqmz_gkj4ZU-Y3t6fqvkwjzTBy8mFQxXDts-Yoao6pWx3kigkpvSugVf4V5I6JuC9lwubkHVtkgk77c94lpVU7H8I/s1440/image_2025-05-02_14-42-23.png

ជាមួយនឹងការបញ្ជាក់ដូច្នេះលោក ខាន់ ជេមស៍ បានបង្ហាញថា អេមមី ជាក្មេងស្រីដែលមានចរិតរឹងមាំ មានឫកពាររឹងប៉ឹង និងមានការទុកចិត្តលើខ្លួនឯងខ្ពស់»។ ទោះយ៉ាងណា ដ្បិតថាចេញមុខបកស្រាយអំពីអត្តចរិតកូនស្រីរបស់ខ្លួនជាមនុស្សស្រីពេញលក្ខណៈមែនតែតារាចម្រៀងរូបនេះក៏បានអះអាងថាមិនថាកូនលោកមានចរិតបែបណានោះទេ លោកនៅតែស្រឡាញ់កូនស្រីរបស់ខ្លួនអស់ពីបេះដូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5k4XoCIvq4iCCREY8sDEDJCbVx_1TKBi_fT0Mzk8u-aYL3FsiyKxGSPT9w95Tp3u-fTDxkCsTZqm1nyR6YEdy0smFgW0UEYD1oJD1H0Mu-HT98tsLkgK4vIM16873gFfN1j-b6QTKWXwwXC5m94tiEHe6qTvEYwgXcaLa0qOgGO84oBnJfrBxla_OIi-v/s1440/image_2025-05-02_14-42-23%20(2).png
គួរឱ្យដឹងថា អេមមី បានដើរតាមគន្លងឪពុកដោយដើរលើវិថីសិល្បៈនិងបានរួមក្នុងទ្រនំតែមួយជាមួយនឹងឪពុក។ បទចម្រៀងរបស់ អេមមី ដែលទទួលបាននូវប្រជាប្រិយភាពខ្លាំងពីសំណាកទស្សនិកជនមានចំណងជើងថា «កុំចង់ត្រូវគ្នា» ដែលបានទម្លាក់កាលពីខែធ្នូ ឆ្នាំ២០២២ ក្នុងពេលលោក ខាន់ ជេមស៍ បើកផលិតកម្មដោយខ្លួនឯង។ ក្រៅពីកូនស្រី លោក ខាន់ ជេមស៍ ក៏មានកូនប្រុសម្នាក់ទៀតប្រឡូកក្នុងអាជីពសិល្បៈដូចគ្នា៕

តារាសម្តែង ចន ច័ន្ទលក្ខិណា លើកឡើងបែបនេះជុំវិញករណីហិ.ង្សារវាងប្រពន្ធដើមនិងអតីតសង្សារប្តី

0

ថ្មីៗនេះនៅលើបណ្តាញសង្គមមានការជជែកវែកញែកយ៉ាងខ្លាំងបន្ទាប់ពីស្រ្តីម្នាក់ត្រូវគេដឹងថាជាប្រពន្ធដើមបានប្រើប្រាស់អំពើហិង្សាហើយត្រូវបានឃាត់ខ្លួនក្នុងករណីហិង្សាដោយចេតនាទៅលើស្រ្តីម្នាក់ជាអតីតសង្សារប្តី។ ជុំវិញរឿងនេះតារាសម្តែង ចន ច័ន្ទលក្ខិណា ថាមនុស្សខ្លះយកប្តីគេហើយឌឺដងបញ្ឆេះកំហឹងសឹងតែរាល់ថ្ងៃដល់ប្រពន្ធដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY-phOgwBtajEoZnFKU-7S_PVjVq5Cx2z6rjEtcR8qr3qqC5rAegVXOULcqD2kh_Pywerdy1i3q73rr-P2Q-GkveKeoyg_t8f3K49KcjS-Qw9UsbtO29NvFi-OgwQICYRv4G24OGvqiB6YRzq1BqxhBdqYa-djhdcWjmw_f2exU_9uEnVIHJ4fgTiHLiPL/s2048/image_2025-05-02_13-47-14.png
នៅថ្ងៃទី២ ឧសភា តារាសម្តែងនិងជាអតីតប្រធានសមាគមសិល្បករខ្មែរជំទាវ ចន ច័ន្ទលក្ខិណា បានលើកឡើងនៅលើបណ្តាញសង្គមរបស់ខ្លួនជុំវិញប្រពន្ធដើមប្រើប្រាស់អំពើហិង្សា ថា «មនុស្សខ្លះល្បិចច្រើនណាស់ យកប្តីគេហើយ បង្កការឌឺដងបញ្ឆេះដុតគេមុខផ្ទះសឹងរាល់ថ្ងៃ ដល់គេខឹងប្រើហិង្សា ប្រពន្ធដើមជាប់ទោស ស្រីយកប្តីគេរួចខ្លួន ប្តីមានឱកាសយកស្រីពេញមុខ អេតាស៊ីវិលអត់ន័យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1XTOcoJoXeyALtc9yvUiR9EIT2MZLD0-uILPJN_itRzEHxzChNaFAEYFLAyYLddj5WkCfxrFmGzdL21JaQgwODCp59u5df9TGMwKDYAbCWeX8zKAgC_Z0IBwvbDiXhq-aWl32JQwIIZ4aMU0oc7E722rCnND297KhWEaaNRshQ85Dr-QCVDBZEmEfAyJ-/s1800/image_2025-05-02_13-47-18.png

ការលើកឡើងរបស់តារាសម្តែងរូបនេះគឺបន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនស្រ្តី២នាក់ (ម្នាក់ជាប្រពន្ធដើម) ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយស្ថានទម្ងន់ទោស។ អំពើហិង្សានេះគឺជនសង្ស័យបានប្រើដំបងមូល,ប្រើដៃនិងបើករថយន្តម៉ាកRaptorដេញបំបុកជនរងគ្រោះជាអតីតសង្សាររបស់ប្ដីបណ្ដាលឱ្យជនរងគ្រោះរបួសជាច្រើនកន្លែងនិងខូចខាតរថយន្តមុខក្រោយទាំងស្រុង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnCe61KBATWQ-HjqDhwe1PrQooI7Yu7LESr3JgYfUT8kA-5FCeGsyYsPHIlsSXN-vkBCMI98Fy-TfoHZmANT3gDL9BGmddEC2bG-iTlSzOT40SuV4bENxUzF_l-b4locyf5LBYPL7wvtWSyuEmkQcsKQWnPO6gtRgAFUyWpLKrAQT1-oVZjEl5pEwxpv1c/s1280/image_2025-05-02_13-47-10.png

ក្នុងករណីខាងលើ ជំទាវ ចន ច័ន្ទលក្ខិណា ក៏បង្ហោះទៀតថា «ចុះច្បាប់ឯកពន្ធភាពអនុវត្តន៍លើអ្នកណា ? ប្តី ឬ ស្រីយកប្តីគេ ?
បើច្បាប់ឯកពន្ធភាពអត់អនុវត្តន៍ចំពោះស្រីដែលយកប្តីគេទេ នោះ វិស័យឆក់ប្តីអ្នកដទៃកាន់តែកើនឡើងជាលំដាប់។ ប្រពន្ធដើមដែលមានមុខមាត់កិត្តិយខ្លះគ្នាសុខចិត្តដេកឱបដើមចេកស្លោក ឯស្រីយកប្តីគេខ្លះបែរជារស់សោយសុខហើយសើចចំអកឌឺដងប្រពន្ធដើម ឯសត្វឈ្មោលជាប្តីខ្លះ កាន់តែអត់ខួរ យកតណ្ហាជាធំ ឱ្យតម្លៃស្រីក្មេង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQRJTSzFARYkBMhktGX2FKrcWo4YgEodeFeFzEjoPeBeixOTWOINTi0wclFq1rV9VxECBiNUy9eNQkFtD6WsHV8zmOddKZPrn5ADLGFIscs4TtksUD1KKdQ_DXPZgtcboruNUkp-TKwdcHehl93NA6544-doEOJgYlERwMqktfYF2SftWF5EN4ov4R_Y3b/s799/image_2025-05-02_13-47-09%20(2).png

មិនត្រឹមតែប៉ុណ្ណោះក្នុងករណីដ៏ក្តៅគគុកនេះតារាសម្តែង ចន ច័ន្ទលក្ខិណា បានបង្ហើបដែរថាមានភាគីម្ខាងគឺជាអ្នកសិល្បៈ….៕

 

 

មានទាំងការគាំទ្រនិងរិះគ.ន់ លោកស្រី ប៊ុន ចាន់និមល ស្រាប់តែបង្ហាញរឿងមួយ…

0

ខ្សែភាពយន្ត «បូជាសពពោះធំ» ដោយផ្អែកលើរឿងពិតមួយពីអាចារ្យព្លុកបានចេញជាផ្លូវការដោយមានទាំងការគាំទ្រនិងរិះគន់។ ឈរលើចក្ខុវិស័យដែលតាំងចិត្តនាំយកភាពយន្តខ្មែរទៅកាន់ពិភពលោកលោកស្រី ប៊ុន ចាន់និមល បានបង្ហាញពីដំណើរការត្រួសៗទម្រាំនឹងចេញភាពយន្តនេះឱ្យទស្សនិកជនទស្សនាយ៉ាងហោចណាស់មានមនុស្ស១៤០នាក់បានចូលរួម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwiOhWTXu3Hh28FEhRsE9I1CLLfLnQdgMwvMlrccGyZiAOklHlJOq0fWzOg9T3Y6oSUCRBlCwZegs41076DHajzs2ivBrvvo0rjtXerXOWB055VQj7jBDznNsKTQ_nGtnnS36k4nFVE5uIUJaRGI_jLjRSPu3ncOGQ8goSrXXbQe7d7ANwrZd9b8S4vWwy/s1836/484548013_1228446845508519_6528789983428892970_n.jpg
ខ្សែភាពយន្តខ្មែរ «បូជាសពពោះធំ» ពីផលិតកម្មសាស្រ្តាហ្វៀម បានចាក់បញ្ចាំងដំបូងកាលពីថ្ងៃទី២៤ មេសា ដោយមានតួសំខាន់គឺបវរកញ្ញា រី ស្រីនេត , ខេ ស៊ីញ ។ ភាពយន្តមួយនេះក៏រងនូវមតិប្រតិកម្មចម្រុះដោយអ្នកខ្លះក៏វាយតម្លៃជាមួយនឹងពិន្ទុខ្ពស់និងមួយផ្នែកទៀតជាមួយនឹងពិន្ទុទាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPto0yBzlGvKvFArO5hc2AZhyphenhyphenRi8WxxnSPlML-RVa7wmDGSVEPIt8P-tckhlzAbPgBL4LGYb9y9ZLWc0a_nH7scxz6mrc9vbT2S-W9_X6IJvSB0_CNnAAtv6viHyx_b8vKw-_KGGPQJRmFoEN3_lDqmRFaSia9bVPA17iH3XtaZ5SbvcAoelJdEpXIneWa/s2048/486747912_1234816291538241_2132880729002317071_n.jpg

យ៉ាងណាមិញ ស្របពេលរឿងនេះកំពុងចាក់បញ្ចាំងនិងទទួលបានពីរសំឡេងលោកស្រី ប៊ុន ចាន់និមល ដែលជាម្ចាស់ផលិតកម្មបានបង្ហាញពីដំណើរការទម្រាំនឹងលេចចេញសមិទ្ធផលមួយនេះ។ នៅលើបណ្តាញសង្គមនាថ្ងៃទី៣០ មេសា ចាងហ្វាងផលិតកម្មសាស្រ្តាហ្វៀម បានបង្ហោះរូបភាពក្រុមការងារភាពយន្តជាមួយនឹងខ្លឹមសារថា «តើមានមនុស្សប៉ុន្មាននាក់នៅខាងក្រោយភាពយន្ត «បូជាសពពោះធំ»? បងប្អូនដឹងទេថា ទម្រាំផលិតបានភាពយន្តខ្នាតធំរឿង«បូជាសពពោះធំ» មកបញ្ចាំងនៅគ្រប់រោងភាពយន្តដូចពេលនេះ តើមានការរួមចំណែកពីមនុស្សប៉ុន្មាននាក់? ហើយពួកគាត់ជានរណាខ្លះ?»។
ទម្រាំផលិតបានភាពយន្តខ្នាតធំរឿង «បូជាសពពោះធំ»នេះ លោកស្រី ប៊ុន ចាន់និមល បង្ហាញថាមានមនុស្សច្រើនណាស់ ដែលបានប្រឹងប្រែងយ៉ាងហត់នឿយ ទាំងថ្ងៃទាំងយប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkotqpbXdX3hnMhLZENSq1W_YD_lpi1c2k_ntoPHqG6ULwftx-ndbCBnRzuc_DiNptTbGDnAARv6QpBC9SpBm2d8hjX3xjHorJFd-6EdBdHkl3AUzkF_y7_JJLxY33vnzIr_uG0hvv4ND7xbqSyZGLgjmy_r01CBPVpxzILYa28xDDzLQPxwQs4YZLOCiN/s1280/494927690_1261201332233070_4974151318028533418_n.jpg
«រាប់ដំបូងពី ប្អូនអាចារ្យភ្លុក ដែលជាអ្នកចែករំលែកសាច់រឿង និងជាអ្នកប្រឹក្សាយោបល់ក្នុងការផលិត។ បន្ទាប់មកមានអ្នកនិពន្ធ អ្នកដឹកនាំរឿង តួសម្ដែង អ្នកដឹកនាំផ្នែកសិល្បៈ (Art Director) ជំនួយការដឹកនាំរឿង អ្នកស្វែងរកទីតាំង អ្នកគ្រប់គ្រងប្លង់ថត អ្នកថត អ្នកបច្ចេកទេសសំឡេង អ្នកបច្ចេកទេសភ្លើង អ្នករៀបចំឆាក អ្នកផាត់មុខ អ្នករៀបចំសម្លៀកបំពាក់ អ្នករត់ការទូទៅ អ្នកបើកបរ អ្នកគ្រប់គ្រង Files អ្នកកាត់ត អ្នករចនាក្រាហ្វិច វិស្វករសំឡេង អ្នកនិពន្ធតន្ត្រី អ្នកនិពន្ធចម្រៀង អ្នកចម្រៀង អ្នកបច្ចេកទេស3D អ្នករចនា Poster អ្នកធ្វើទីផ្សារ និង អ្នកចែកចាយ…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwkHY6gLX61G5daQLs-JoBB7DRYwjJn1Ns1boKoWF6qNAaoJi69oWEBN3EbmJRdMKpMYis36ClrI2-wTFvLQQjzJ51BCdamNoC_J8GRZknMVYhGJFn3AppboQY4Pr_PM4qeaWt6HBsRH95xwhjlVmFnveO6DzI0VGMWdJFTgWg_LrQ08UOqLmlYuD2wEMh/s1280/494506278_1261857532167450_3473652641220051361_n.jpg
«បើនិយាយជារួមទៅ ទាំងក្រុមការងារគ្រប់ផ្នែក និងតួសម្ដែង មានមនុស្សយ៉ាងហោចណាស់១៤០នាក់ បានរួមចំណែកក្នុងការផលិតរឿង «បូជាសពពោះធំ» នេះឡើង។ គ្រប់គ្នាសុទ្ធតែបានប្រឹងប្រឹងដោយមិនខ្លាចហត់នឿយ ទាំងយប់ទាំងថ្ងៃ និងបានឆ្លងកាត់ឧសគ្គជាច្រើនរាប់មិនអស់។ ទម្រាំផលិតបានភាពយន្តមួយមកចាក់បញ្ចាំង មិនមែនជារឿងងាយស្រួលនោះទេ។ ដូចនេះហើយទើបគ្រប់គ្នាចាត់ទុកស្នាដៃនេះជាមោទនភាពដ៏ធំ ដែលពួកគាត់សម្រេចបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4lWc5DIrQl5BOnPsnmsMPDFhshDiMbBbFuMHahu8VO9k5AMENoXHWQJbcSv2nWuuj-zzWS2222F1DSgiCxECpcxaBZbH5HeP1a4Et1f0rQeZs0HKzCJETKGW-zzqxAaq7yJ-ilX7O-S1yFIeNRA3LUHc7UWggECJFn3krRtc45Bw2p17GJZpvR4DlJkT7/s1266/493471535_1261863052166898_948716263692215325_n.jpg

ជាមួយនឹងការងារមួយនេះ លោកស្រី ប៊ុន ចាន់និមល បានបង្ហាញអារម្មណ៍មោទកភាពរបស់ខ្លួននិងបានថ្លែងអំណរគុណទៅដល់ អាចារ្យភ្លុក និង ក្រុមការងារគ្រប់ផ្នែក រួម តួសម្ដែងទាំងអស់ ដែលបានប្រឹងប្រែងបង្កើតស្នាដៃនេះឱ្យលេចចេញជារូបរាងឡើង៕

ក្រោយផ្តល់ឱកាសមកថតជាថ្មី នាយព្រែក ទូន្មាន ក្តិប កុំឱ្យធ្វើអត្តចរិតឆ្មើងឆ្មៃជាមួយអ្នកគាំទ្រ

0

ដូចមហាជនមួយចំនួនជ្រាបមកហើយថា នាយព្រែក បានផ្តល់ឱកាសឱ្យ ក្តិប បានថតកំប្លែងម្តងទៀតបន្ទាប់ពីខកខានជិតមួយ១ឆ្នាំដោយប្រកាន់ច្រើនដោយតែ ក្តិប នៅក្មេង។ បន្ទាប់ពីទទួលបានឱកាសវិលមកថតជាថ្មីនេះ នាយព្រែក ក៏បានទូន្មាន ក្តិប កុំឱ្យប្រកាន់ភ្ជាប់អត្តចរិតឆ្មើងឆ្មៃជាមួយនឹងអ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPvl7IRuvvcqxhzsSXqVdgSCRt3109gyuKVkmkEVFxmqF_8kEF3fB_-RYBZm6ph9OuIU4iTudr3kNeiA5rrdNHdzsgKlzuYgw65-gyZnHbe4e5MYSsJWErIHRlvHjBLQpjegcYMaAVeXxHj088Wv_bhi_7TCchtJRrHYtandSu3apQEhfo0FiC6CcR7nXJ/s1126/image_2025-05-02_08-38-07.png
ថ្មីៗនេះ នាយព្រែក បានបង្ហោះវីដេអូជាង១នាទីដោយឱ្យ ក្តិប ជម្រាបសួរ ទីកូ និងតារាសម្តែងលោក ទេព រិនដារ៉ូ ដោយបង្ហាញថា ក្តិប ចាប់ផ្តើមថតជាមួយក្រុមលោកវិញហើយដោយ នាយព្រែក ឱ្យ ក្តិប សូមទោស លោក ទេព រិនដារ៉ូ ប្រសិនបើកន្លងមកនេះមានអ្វីខុសឆ្គងពាក្យពេចន៍លើសលួស។ ក្នុងវីដេអូនេះ នាយព្រែក បាននិយាយថាលោកបានឃើញខម្មិនក្នុងវីដេអូ អ្នកមួយចំនួនខម្មិនថា ពេលជួបនៅក្រៅ ក្តិប រាងខ្មឺត រឹក លោកមិនដឹងថាជាការពិតឬអត់ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNqED7JOf5HcVirpcQaQ66pt1gztNyJfJhKC7TZvyH9w5XhpkE66jaZrddwfJ1zCyFSo3LnxsGFoA_Z6i69bFOgaXPRdyB3coPcwpfRVDknSp2Jcd9taKXV3vSkxEXLcUdF44CyVvPX2jMYJA_vmPX14xxElJtmc5e1olf-Clwd7v-Y9lFUuWhHpalnPP2/s2048/image_2025-05-02_08-38-08.png

នាយព្រែក ក៏បាននិយាយបន្ថែមថាបើសិនជានៅក្រៅ ក្តិប ហៅមិនឮមិនបានងាកឬមួយធ្វើទឹកមុខមិនសូវសប្បាយចិត្តកុំប្រកាន់ដោយមិនភ្លេចណែនាំ ក្តិប កែប្រែចំណុចខ្វះខាតទាំងនេះបើសិនជានៅក្រៅមានគេសុំថតឬគេលេងនិយាយជាមួយទៅរួសរាយរាក់ទាក់ជាមួយគេ។ នាយព្រែក ថាខ្លួនមិនចង់ឱ្យមានពាក្យគេថា សមាជិកក្រុមរបស់ខ្លួននៅក្រៅមានចរិតនៅក្រៅអ៊ីចេះអ៊ីចុះ ខ្មឺត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTcHyaNrmwyiScHUFT7AnGt4LAaqYw7zJeDIemD_Fc6Mur3OTlKTV11zYqkpU3_GSW6wwIxamerdtCLhKDd9EvcNN4krk7h6YFbluf3KGYZiHj9litstnoKLolZVRWaGaLY-qELY5VHhDfIGSM07TaSTp7mxdgESn03hhuQDiDFwXPRG4hR3YjNjA9Exuq/s1279/image_2025-05-02_08-38-01%20(2).png
ជុំវិញការទូន្មាននេះ នាយព្រែក ក៏បានលើកជាឧទាហរណ៍ជាក់ស្តែងមកកាន់តារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ ដែលមានភាពល្បីល្បាញរាប់ឆ្នាំនៅតែមិនសាបដោយសារតែអត្តចរិតរបស់លោក ទេព រិនដារ៉ូ មិនចេះឆ្មើងឆ្មៃដាក់អ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTR24juV4LIvoHEFiFRLGwSWyJS5bHZgcoj8Nf7HiDVnntv2vUuD84cRaXZ45wLYJOMuJK4zN5feTq9FC5WJHFknuVw8LTACPFZaOOGtr5Y4kCnVn6sNEOlIlvD37f9oeMDH2w-8G17q8TmkskGlN0wBeB6p5c1TbGvigxHxfWy4wY50pawOpGMLi_tLCV/s1332/image_2025-05-02_08-38-05.png

គួរឱ្យដឹងថា ការផ្តល់ឱកាសឱ្យ ក្តិប វិលមកសម្តែងកំប្លែងខ្លីសាជាថ្មីបន្ទាប់ពីខកខានជិត១ឆ្នាំ នាយព្រែក បានទម្លាយមូលហេតុខ្លះៗថាក្តិបមកថតប៉ុន្តែមកដេកដាស់មិនងើប និងចំណុចមួយចំនួនទៀត៕

មកស្គាល់ឈ្មោះដើម នៃផ្លូវជាតិលេខ៤

0

ផ្លូវជាតិលេខ៤ គឺផ្លូវជាតិដ៏សំខាន់បំផុតមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដែលជាស្នូលតំបន់សេដ្ឋកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6QlO3-7lR_zR5nreFTRcQ_pywtlQWg0o-rllQ2mM5P2D6bTl16GBc5Eykbxg7h2gJuL3UH21b0eBbFLCyFii_wsj6gJJNJuL-HDo-AyKlLZyTI-Fgn0UTYCsSuTfF8rgd3FXnQFcdxhAD-zQf11ju6ZHFCgsH7Mx5eJ_Pxpn8c4lyMTT76cx5dURO7o_f/s1100/image_2025-05-02_15-58-10.png

ផ្លូវនេះ មានឈ្មោះដើម ជាផ្លូវហាយវេ មិត្តភាព ខ្មែរ-អាមេរិក មានប្រវែង២៣០ គីឡូម៉ែត្រ ដែលត្រូវបានស្ថាបនា នៅឆ្នាំ ១៩៥៥ និងរួចរាល់នៅឆ្នាំ១៩៦០ ក្រោមមូលនិធិរស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpV3HqSAe2TTyHnc8oZSyyfJkv8_fjo9F57rj-Nz3zrYLxOjnyp0xIsBMguChbSSlj7rMGaK7hIIwcl2mshq5H1FscusOryzX32JW080f-oKPoo2fo7OH_IMA8npMZZeVPo-hasu3PaYFv0mjMYRVM98iMxTGZgdxgyFvuTslIsHBliwMU0uySPRIoQcnA/s1024/image_2025-05-02_15-58-06%20(2).png

ដើមឡើយ ការធ្វើដំណើរនៅលើផ្លូវជាតិលេខ៤ តម្រូវឱ្យបង់ប្រាក់ ដែលមានស្ថានីយចំនួនបី ក្នុងការប្រមូលថ្លៃសេវា ក៏ប៉ុន្តែមិនយូរប៉ុន្មានក៏បើកឱ្យដំណើការដោយឥតគិតថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZplpia8BHZ1i86t6qhfa9I6KSlafXUcfkB2XGiPBqb162xn50d9nXbK3EFu2ie6gTD5Rb56yOJ5tmNNGs48v9kXvEDaL6fsbPxmvoh9xyv8ISERoM5JugpDrHr8SKzreIhHFCxeKn4eZfHDq5Sw0aS5aRC2jcZTVOppPqxqE1jq8j1i2BwVeG5iVWql28/s980/image_2025-05-02_15-58-06.png

ផ្លូវជាតិលេខ៤ ត្រូវបានសាងសង់ជាពិសេសសម្រាប់ការដឹកជញ្ជូនទំនិញរវាង រាជធានី និងកំពង់ផែ ដោយរថយន្តដឹកទំនិញធុនធ្ងន់ និង កុងតឺន័រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtqYmsL_gV0FGUiWJTKJ9O1XhgtK4Wq-XhfFvGEs-CUOwkTTDyWjNpmLFmqoEBpUtseiVLe-C442n9HXBnfRrD6QpAmaHqOjHCFFVB0gtFnRaegmuSsNQNj3r6go87WkwSd05jaBwjM85QduvG-oQ-2-Z5LsVCY138AudpTsWf7B0sqMW4sVMCpoH2mL9l/s1076/image_2025-05-02_15-58-07.png

បច្ចុប្បន្ននេះ ផ្លូវជាតិលេខ៤ ក៏នៅតែមានភាពមមាញឹក បើទោះបីជាមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុយ៉ាងក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikmD93AqwRgAV6damxTlXG-4afmT_3Tp2QVdXKqePz2y2zLXZID0m0FEa8u_ylzNrE10M_vkT7e0iohSO91lUcUiOKPpe0hMRhm1jcuzKm1U2NdRqj7cq3cE_3GhqzFj9c8u9_e-H5KGx5NWteSTqRi-YVGtBwEoYivcCb8Dcddhs_KsMDRQxVfm-IiaK8/s1280/image_2025-05-02_15-58-08%20(2).png

គួរបញ្ជាក់ថា ផ្លូវជាតិលេខ ៤ ទើបតែត្រូវស្ថាបនាឡើងវិញ ក្រោមទំហំទឹកប្រាក់ជាង១០០លានដុល្លារ ដែលជាកម្ចីសម្បទាន ពីធនាគារពិភពលោក៕

 

តារាសម្តែង Hu Yixuan ជំនួសតំណែងតួឯក Yuan Bingyan ព្រោះរឿងអាស្រូវគេ.ចព.ន្ធ

0

នៅលើ Weibo រឿងភាគទូរទស្សន៍ «Love Never Fails» បានប្រកាសជាផ្លូវការនូវតួឯកស្រីថ្មីគឺ ជាតារាសម្តែង Hu Yixuan ខណៈអ្នកគាំទ្ររបស់ Yuan Bingyan បានបង្ហាញការខូចចិត្តព្រោះតួឯកស្រីត្រូវបានផ្លាស់ប្តូរដោយសារតែ Yuan Bingyan រងនូវរឿងអាស្រូវគេចពន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN0AD6xhdr7rplrbyqsJs5S2hmGvDlUC4sOc1jZvq7cto3cD0H6CYWyy1Ov1CHP7EbDmteMbHUfOBnXIVbnxx3Zy28PkHAK5D9fpr3-plzUV9DGoXco7E8qu4C1nKTXpnrsmGMIml6FIVkrCQXF-kLANjxJezQNfN1LNdztEmM1H8uj6CX_bnEuVQ5hTNm/s982/image_2025-04-29_16-10-20.png

«Love Never Fail» ត្រូវបានថតកាលពីឆ្នាំ២០២១ ហើយត្រូវបានផ្អាកអស់រយៈពេលជិតបួនឆ្នាំហើយ ខណៈទើបតែបង្ហាញការផ្លាស់ប្តូរតួឯកស្រី។ លើសពីនេះ ការផ្សព្វផ្សាយទាំងអស់ពីគណនី Weibo ផ្លូវការរបស់វាត្រូវបានលុបចោលដោយលុបឈុតខ្លីៗ រូបសណ្ឋាន និងសម្ភារៈដែលទាក់ទងនឹងតួឯកស្រីដើម Yuan Bingyan ចេញ។ រូបនាងប្រឈមមុខនឹងរឿងអាស្រូវពន្ធនៅឆ្នាំ ២០២២ ហើយគម្រោងរបស់នាងបានជាប់គាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrf9avYYEA4fSplCecgm_aCArEIA7pf1ILZm78jHw3hLnRHE0PFG4l46r4i0Jot0HkEJLaiRctPW73fr6JzgpKSD2h8hGUioqZYKQO18mMH2CR65c6hq9vQHwJzAm2GkHjQBR5LjPdhDZ0MyaR0d0xIZsv2L6mIbP6hDbfrBCWpmtT8EH2XFPXzYqGyu6-/s1299/image_2025-04-29_16-10-18.png
អ្នកមួយចំនួនគិតថា Yuan Bingyan អាចស្ងប់ស្ងាត់មួយរយៈដូច Song Zuer ហើយនឹងវិលត្រគប់មកវិញប៉ុន្តែឥឡូវនេះ វាហាក់ដូចជាគ្មានសង្ឃឹមសម្រាប់នាងក្នុងការត្រឡប់មកវិញទេ។ Song Zuer ត្រូវបានគេចោទប្រកាន់ពីបទយល់ច្រឡំ ហើយ Yuan Bingyan ត្រូវបានគេបញ្ជាក់ថាមានជាប់ពាក់ព័ន្ធនឹងការគេចពន្ធ។ Yuan Bingyan បានក្លាយជាអ្នកសិល្បៈដែលមានហានិភ័យខ្ពស់ ហើយត្រូវបានហាមប្រាម ជាហេតុធ្វើឱ្យស្នាដៃជាច្រើនរបស់នាងមិនទាន់បានចាក់ផ្សាយរួមទាំងរឿង «Love Never Fails» ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC7V3E-AJOOLk1OPWSkRZnwLh_lM6nUX-lg4w-JtfpRTJ_EYUxRinALfMmY42ZSlLn-9wOxqXODvju1f1_sAOVzO6_qPvkP2Hd0jYW9_RTave5AK5QHom9WdJXHIhyphenhyphen-0fNxt7w_V5kkkknd_4YT3Onp_EFzQtnDXJaAU8XA8bgMvvGK7UhaBerzpiRN7JL/s768/image_2025-04-29_16-10-19%20(2).png

ការផ្លាស់ប្តូរនេះទំនងជាតម្រូវឱ្យមានការថតឡើងវិញនូវឈុតឆាក ឬបច្ចេកវិទ្យាប្តូរមុខ Al ដើម្បីជួសជុលវីដេអូ។ ទស្សនិកជននឹងអាចមានអារម្មណ៍ចម្លែក ដោយបានឃើញរាងកាយរបស់ Yuan Bingyan ខណៈមុខ Hu Yixuan ត្រូវបានគេដាក់ពីលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhceNApxQ-e4HgAlOQYNWddc4nDY2jkMP_2CrBuEcXvZtvyt9iuq3xx_HQBo8Lc5hvPZRErkNUTnuNakHm1hhSvPs1JOvg3hx6VaVewDZQ1Uth1aNRki26fWcfbWUSSQe0earhyphenhyphenwhE922x96aP7J902w36oQ0DAdcphXRXkUQagb5V7Jqx90WW-p5kEnGIo/s768/image_2025-04-29_16-10-20%20(2).png

គួរឱ្យដឹងថា Hu Yixuan តារាស្រីជំនាន់ថ្មីមានភាពស្រស់ស្អាតម្នាក់ហើយនាងក៏បានសម្តែងក្នុងរឿងភាគទូរទស្សន៍ដ៏ពេញនិយមដូចជារឿងចុងក្រោយនេះក្នុងរឿង The Groly ជាដើម។ នាងក៏ជាតួឯកត្រូវបានគេស្គាល់ថាជាតួសម្តែងក្នុងរឿងភាគតាមអ៊ីនធឺណិត៕