Home Blog Page 529

ហ្វីលីពីនបារម្ភខ្លាំង! ខណៈសិស្សជិត ១៩លាននាក់បញ្ចប់ថ្នាក់អនុវិទ្យាល័យហើយប៉ុន្តែមិនទាន់ចេះអានអក្សរ

0

ទីក្រុងម៉ានីឡា ៖ ក្ដីបារម្ភរបស់ប្រទេសហ្វីលីពីនទៅលើវិស័យអប់រំនៅក្នុងប្រទេសមិនកាន់តែកើនឡើង បន្ទាប់ពីរបាយការណ៍ស្ថិតិដែលស្រង់បានកាលពីឆ្នាំ២០២៤ បានបង្ហាញថាសិស្សដែលបានបញ្ចប់មធ្យមសិក្សាជិត១៩លាននាក់ ត្រូវបានគេចាត់ទុកថា មិនមានសមត្ថភាពប្រកបអក្សរ និងសរសេប្រយោគធម្មតាតែងសេចក្ដីបានឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMnYg14vbZcqI-spTw4VvekCAluN3Sqd-AW08tXkbT4ECiFLFxuPOVwrFm-7qqlWdbaWHxoHkrzv4Rm-uxQgJ2EEh_fkQwRb-e3Nt8n6epX01R5XJam74nfI52be7qt5F9ASJTou7dK_n5kPuwMIMV7PUIzFCnH0mNpc1VQMrskRZmmLhfDFyoLzEC4LU-/s1280/photo_2025-05-02_15-30-25.jpg
របាយការណ៍នេះ គឺយោងតាមការស្ទងើមតិ FLEMMS ឆ្នាំ២០២៤ ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិហ្វីលីពីន (PSA) និងបានបង្ហាញថា ៖ កាលពីមុនឆ្នាំ២០១៩ សិស្សដែលបានបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សា ត្រូវបានចាត់ទុកថាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអាន និងសរសេបានល្អ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៤ នៅពេលក្រសួងអប់រំបានកែសម្រួលនិយមន័យមួយចំនួននៃអក្ខរកម្មមុខងារ ដើម្បីរួមបញ្ចូលជំនាញយល់ដឹងកម្រិតខ្ពស់លើសពីការអាន ការសរសេ និងលេខជាមូលដ្ឋាន បានបង្ហាញថា សិស្សចំនួន ៧៩% ដែលបានបញ្ចប់មធ្យមសិក្សាកម្រិតទាប អាចយល់អត្ថន័យនៃសំណេរនោះបាន ខណៈសិស្សចំនួន ២១%ទៀត មិនអាចអានបាន និងអានបានតែមិនយល់អត្ថន័យរបស់វាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgREUT_pVIWtb2uP-jbaJwvmlVx3SS5MZH4fYudvDzXhvjM7BLDEXGNEqlEiBZqJHJnlWoziAJtyfaUXj1pOQ8pUq4xYo2D3xM2uI8l2vplt4pQfS-KvJr1oToRRePbB-_ByoCUdea-gqUtXl60ei_cjbtgwGcPeDakiqFFemQ7RmVUCm4DYiGs7J_FwPhL/s1280/photo_2025-05-02_15-30-26%20(2).jpg

ជាក់ស្ដែងមិនមែនពួកគេមិនអាចបានសោះនោះទេ ប៉ុន្តែសមត្ថភាពប្រើប្រាស់អក្សរសាស្រ្តរបស់ពួកគេគឺបានក្នុងកម្រិតតិចតួចបំផុតដែលអាចយកជាការបាន ព្រោះភាគច្រើនពួកគេអាចយល់អត្ថន័យឯកសារសាមញ្ញមួយបានឡើយ។ តួរលេខសិស្សដែលខ្សោយអក្ខរកម្មចំនួន ២១% ឬស្មើ ១៨.៩៦លាននាក់ គឺជាចំនួនដ៏ខ្ពស់ និងមិនគួរមានឡើយនៅក្នុងសម័យកាលបច្ចុប្បន្នដែលទំនើបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw3E-VyBI3s-8WNxvoTJUGLpS9wCkdDf-6BaLHc1LzdCriWGBOKvudTErO8hLaNPhcF4jwe9s-kH22SMJCdRCRP4LgV7sb5_Y8PoRbmdiWWH7o4fcNXoVEB18tYvEA_ogfZP2crWGoC2kPZafiB-7qw3um1t7GgP5TW0wBaSnF7Zdw67E50NOS_NSSwpmo/s1080/photo_2025-05-02_15-30-26.jpg
ដោយឡែក អ្នកជំនាញបានរកឃើញនូវមូលហេតុ និងកត្តាមួយចំនួនដែលនាំឲ្យមានភាពចុះខ្សោយនៃវិស័យអក្ខរកម្មនៅក្នុងប្រទេសហ្វីលីពីនថាមានដូចជា ៖ គុណភាពអប់រំទាប, គ្រូបង្រៀនគ្មានជំនាញគ្រប់គ្រាន់, ខ្វះខាតធនធាន (គ្រូបង្រៀន, បន្ទប់រៀន, សម្ភារៈ..) , ភាពមិនច្បាស់លាស់នៃភាសា ព្រោះប្រទេសហ្វីលីពីនប្រើប្រាស់ភាសាអង់គ្លេសផង និងភាសាហ្វីលីពីនផង ធ្វើឲ្យសិស្សមានការភាន់ច្រលំ ជាពិសេសសិស្សពីថ្នាក់តូចទៅ និងកត្តាបោះបង់ការសិក្សាបន្ទាប់ពីមានវិបត្តិកូវីដ-១៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6wE5yInkgnpZav0DSjQfhrgnHAnrc7WgiFPRNXPFKX1zf7YfsbjDx_lsY_QhyphenhyphenfhyphenhyphenT_xp-K36-joGIGxSX4pzbxdegr9CrwBs9bASLgjUN4p1nTnmpRnedv-AmM2wlnavJr_9CXRNdHkcrLS4JsFo5XDIZ33c1xJfyuN6606WpSnvkSHzL47isB51KYrHE/s866/photo_2025-05-02_15-30-27.jpg

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនមានប្រជាជនសរុបចំនួន ១១៨លាននាក់ (ទិន្នន័យ២០២៤) ហើយចំនួនប្រជាជនសរុបដែលមានកម្សោយអក្ខរកម្មគឺមានចំនួន ១៨ ទៅ ១៩លាននាក់ ឬស្មើ ១៥ ទៅ ១៦ភាគរយនៃប្រជាជនសរុប។ ដូច្នេះ វាជាសញ្ញាហានិភ័យដ៏ធំបំផុតសម្រាប់ប្រព័ន្ធអប់រំ ហើយរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាមួយនេះ៕

Jennie បំផុសគំនិតរំលេចបេតិកភណ្ឌកូរ៉េក្នុង MV របស់ខ្លួន

0

Jennie សមាជិកក្រុម BLACKPINK បានស្លៀកពាក់នូវឈុតមួយដែលធ្វើដោយដៃត្រូវបានបង្កើតឡើងដោយសិប្បករកូរ៉េជាង ៣០០ម៉ោងដោយប្រើបច្ចេកទេសបុរាណ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBW3jIHlyVDKmN5h8KhzJpy0I2V7V0-fheidxUv8FZ-ld67yiPOLxe6Q9dHJTgxJEffujaCUhGfTO18QBd3qJl-88Vb_6iZmEzmneptI2jxHut0JajiB7RlU06W6W78k8vd0onsPtcuqE2EWTqSVvvEef4iolfIYxUB8rP8NRCymAAZr0tQxjummXrYblU/s1284/image_2025-05-02_16-20-45.png
Jennie សមាជិកក្រុម BLACKPINK បង្ហាញខ្លួននៅក្នុងវីដេអូចម្រៀង «Seoul City» ជាមួយនឹងសម្លៀកបំពាក់ប្លែកៗនិងស្រស់ស្អាតគួរឱ្យកត់សម្គាល់ដោយមានទាំងហ្វីលរូបថតនាងទៀត។ ជាពិសេសឈុតមួយបានទាក់ទាញភ្នែករបស់ទស្សនិកជន ដែលជាស្នាដៃសិល្បៈបុរាណលាយនឹងម៉ូតទាន់សម័យ។ ទម្លាក់ MV នៅថ្ងៃទី២៦ ខែមេសា «Seoul City» បានបង្កឱ្យមានការកើនឡើងនៅក្នុងពាក្យស្វែងរកភាសាកូរ៉េ និងអ្នកធ្វើពីសំលៀកបំពាក់របស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlMwfBslCUjyeluackC70b91CewMXO9SfSh6d2SbjmWa5nCTfsaZz3fHHpTDIQN8mpWA5sCOLygIW77gSekKDh1yOcKSqyECpTfDU_q2jDDv07JDXK-ZUbiDFETP2SGlvrgix4FAUbd2h_Ce8I-2vH2os8xaujpnNnbMvVWejPlMEWJOG50ZFDma1ackXc/s1319/image_2025-05-02_16-20-37%20(3).png

មួយឈុតរបស់ Jennie មានការរចនាមកពីម៉ាកយីហោកូរ៉េ Leje ដែលរចនាដោយ Je Yang-mo និង Kang Joo-hyun ដែលជាក្រុមដែលល្បីល្បាញសម្រាប់ការបញ្ចូលគ្នានូវបេតិកភណ្ឌ និងសំលៀកបំពាក់បែប haute couture ។ ស្នាដៃពីមុនរបស់ពួកគេបានទាក់ទាញការបំផុសគំនិតពីគំនូរប្រវត្តិសាស្ត្រ រួមទាំងសម្លៀកបំពាក់ផ្ទាល់ខ្លួនដែលយកគំរូតាមមកុដមាសសម័យស៊ីឡា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjse7CD_pbjeubiCOqfjPWv3Ut3inv8WoMZUXmfURVnAq6a7a2F7IrQ_C_hGyTRpIDa3f6RldADuK95ZWwtwGBtRMuiW_6T6QqJNRu-7SWW_YNp6b3eHNK1B1q1uxojw51p2xQGYy2ioOq4CU6CM0RczqbTk0-ua-eI-no7LcA1dV-xTOv8xO29FPHJgjor/s2047/image_2025-05-02_16-20-38.png

ការបង្កើតជាក់លាក់នេះគឺជាផ្នែកមួយនៃ Beauty Line របស់ពួកគេ ហើយបានចំណាយពេលជាង ៣០០ ម៉ោងដើម្បីបញ្ចប់ ដោយមានការចូលរួមពីសិប្បករមេដែលមានបទពិសោធន៍ ៥០ ឆ្នាំ។ រចនាឡើងនៅលើមូលដ្ឋានបោះពុម្ព 3D ផ្នែកខាងលើត្រូវបានចាក់ដោយដៃយ៉ាងប៉ិនប្រសប់ ដោយប្រើបច្ចេកទេសធ្វើពីគុជ និងម្រ័ក្សណ៍ខ្មុកប្រពៃណីកូរ៉េ ដែលបង្ហាញពីការលាយបញ្ចូលគ្នាដ៏គួរឱ្យភ្ញាក់ផ្អើលនៃបច្ចេកវិទ្យាទំនើប និងសិប្បកម្មដែលមានអាយុកាលរាប់សតវត្ស។ Jennie បានពាក់ជាមួយនឹងខោដែលបំផុសគំនិតដោយ Daenggi ប្រពៃណី (បូសក់បែបកូរ៉េ) និងស្បែកជើងដែលឆ្លុះបញ្ចាំងពីព័ត៌មានលម្អិតអំពីគំនូរបែបកូរ៉េបុរាណ ដែលចាក់ឫសយ៉ាងជ្រៅទៅក្នុងមោទនភាពនៃវប្បធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisCrBjZrMpZSDaLT5TazyIgtZ6-q39ZFBbd_rXqkPt8QOzuscvDL9eRPYmjYS5gmj9Rv9Xkug0T_wwxF-Bnjt81zLy_8U6ebPKhlU8AtrA81nYeLknUxx_cbUaYdG1KPavvhpZcwiHTS8kThRISdgjQpZJtTQEUuXdauuNtBy1FxhRKoyguwsu5BReGgV6/s2048/image_2025-05-02_16-20-43.png

ជាមួយនឹង MV នេះ Jennie បានបង្កើននូវភាពរស់រវើក និងអត្តសញ្ញាណនៃរដ្ឋធានីរបស់ប្រទេសកូរ៉េ ។ សំលៀកបំពាក់របស់នាងបានបម្រើជាការគោរពប្រពៃណីដ៏ទំនើប ដែលធ្វើឱ្យនាងមិនត្រឹមតែជាតារា K-pop ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទូតសុឆ្ឆន្ទៈពិភពលោកសម្រាប់បេតិកភណ្ឌកូរ៉េផងដែរ៕

ខ្យល់ព្យុះរដូវក្តៅបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងរន្ទះបា.ញ់ងា.ប់គោជាច្រើនក្បាលនៅប្រទេសថៃ

0

ប្រទេសថៃ ៖ តាំងពីចុងខែមេសា ឆ្នាំ២០២៥ ខ្យល់ព្យុះរដូវក្តៅបានបោកបក់មកលើប្រទេសថៃ ធ្វើឱ្យបណ្តាខេត្តជាច្រើនបាក់ដើមឈើតាមផ្លូវ រលំបង្គោលភ្លើង ដាច់ចរន្តអគ្គិសនី និងមានទឹកជំនន់ ។ អាជ្ញាធរបានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះធម្មជាតិកើតឡើងភ្លាមៗ ដូចជា ៖ ការបាក់ដី និងទឹកហូរពីតំបន់ព្រៃភ្នំ ដោយប្រមូលទ្រព្យសម្បត្តិមានតម្លៃ និងសត្វពាហនៈទៅកាន់កន្លែងខ្ពស់ ឬមានសុវត្ថិភាពជាបន្ទាន់ ប៉ុន្តែបើទោះជាសត្វពាហនៈរួចផុតពីគ្រោះថ្នា.ក់ដោយសារទឹកជំនន់ក្តី ប៉ុន្តែពួកវាបែរជាងា.ប់ ដោយសាររន្ទះបា.ញ់ ទៅវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrxR96_NBPc0atLg10jx-EIVExupjbEAKE6N5XUMa4ku-XtmVYBJ4bwuo8jPZJgkZSQ4IXUmH-0F2OjrTFxI5RPWyBNzvbQuAgz6BuGH-kt4LmNcXOSOeHqm1b8nZOkx_gyKV82ghP5OFGnlZrb1zC5JO84EG9xysJk96vpQyre8UUWGesyTSrcW2AdUsR/s1024/photo_2025-05-03_10-37-58.jpg
សារព័ត៌មានថៃរាយការណ៍ថា កាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ខ្យល់ព្យុះរដូវក្តៅបានបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងនៅខេត្តសុខោទ័យ បណ្តាលឱ្យគោរបស់លោក ព្រីឆា ឡាមូន ចំនួន១៣ក្បាល ដែលបានចងក្រោមដើមឈើនៅទីវាល ស្ថិតក្នុងភូមិ៥ ក្នុងឃុំវាំងលឹក ស្រុកបានដានឡានហយ ត្រូវរន្ទះបាញ់ងាប់ ។ វាធ្វើឱ្យលោកតក់ស្លុតយ៉ាងខ្លាំង ពីព្រោះពុំធ្លាប់ជួបហេតុការណ៍នេះជាច្រើនឆ្នាំមកហើយ ។ ក្រោយមក មន្ត្រីបសុសត្វស្រុក និងអាជ្ញាធរឃុំវាំងលឹក ក៏បានចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT99X5OwI4md5up62qmbWtEKEQZvFPTfnI0Ax3xN5OBjgvkHQtMTJfrf6l7QtnAzs_O28So-chquhR2ag1L86frlS-X4Dl9mbrHf8Ddv7VPZ-1vXhB0pJcWSn_xVeKQIg19msiR_xVckjXX3lygA5QmDK8iC2mYdh-UYbw9IVccuvvYruUVBFd1_WH-L2Z/s1280/photo_2025-05-03_10-37-59.jpg

លោក ព្រីឆា ឡាមូន អាយុ៦០ឆ្នាំ ជាម្ចាស់គោដែលត្រូវរន្ទះបាញ់ងាប់ និយាយថា កាលពីយប់ថ្ងៃទី៣០ ខែមេសា កន្លងមក លោក និងក្រុមគ្រួសារបានចងគោចំនួន២៤ក្បាលក្រោមដើមឈើនៅទីវាលជិតផ្ទះ ។ នៅយប់នោះ លោកបានឮសំឡេងរន្ទះបាញ់ខ្លាំងៗជាច្រើនលើក ដែលធ្វើឱ្យលោកបារម្ភពីគោទាំង២៤ក្បាល នៅក្រោមដើមឈើ ប៉ុន្តែលោកពុំបានចេញមកមើលទេ ។ លុះព្រឹកឡើង លោកក៏ចេញមកមើលគោរបស់ខ្លួន ឃើញថា គោបានងាប់អស់ចំនួន១៣ក្បាល ដោយសាររន្ទះបាញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4PF3FFPEDe9H4Ols_i1jFPB7sku6tNTQp22QO9FGjcK3-kZD1kZ4TXdEqWmYq9VTR2WsQVAegGCRCCNV0FiyeKJD-IPammo4zbKrtTzSuGvXHnAIBfpZ83ISfTqIsKYZ9qLRCjzeE8KNKz_jSe8kUVwjlu9xUMFJesRt0qqH6t3HawwF26RAYFDK4xMIB/s1000/image_2025-05-03_15-52-11.png

លោករន្ធត់ចិត្តយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលកើតឡើងនេះ ពីព្រោះពុំធ្លាប់ឃើញរន្ទះបាញ់បែបនេះពីមុន ។ រយៈពេលជាច្រើនឆ្នាំកន្លងមក លោកតែងតែយកគោមកចងនៅក្រោមដើមឈើជានិច្ច និងគ្មានហេតុការណ៍អ្វីកើតឡើយទេ ប៉ុន្តែនៅឆ្នាំ២០២៥ លោកបានយកដែកមកធ្វើក្រោលគោ ហើយវាអាចជាមូលហេតុបណ្តាលឱ្យមានរន្ទះបាញ់ ។ រីឯខ្មោចគោទាំង១៣ក្បាល លោកបានលក់ទៅឱ្យក្រុមអាជីវករអស់ហើយ គឺគោ១ក្បាល លក់តម្លៃ២,០០០បាត (ឬជាង៦០ដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNgZO5NyeIcNBftqZElzknbxPB38iJkFi9uHkdo0VYk4QC02jir1T0tJ3UYjWprSTqAUc7ccRnkvJishCHmmgzDbiB4gAVzerZTttfYHIB9brBgsyXJwENoR3WJhyGJGtV9csMTdvTTLaBTVdvomjw5X_Dw4bXV3ZgGzbNtonWEal8sRde7Jz4lrddtMKY/s960/image_2025-05-03_15-52-13.png

គួរបញ្ជាក់ថា ក្រៅពីរន្ទះបាញ់ងាប់គោមួយហ្វូងនៅភូមិ៥ ឃុំវាំងលឹក អាជ្ញាធររាយការណ៍ថា លំនៅឋានពលរដ្ឋនៅភូមិ៤ និងភូមិ១០ ក្នុងឃុំខៅកែវស្រ៊ីស៊ុប៊ូន បានខូចខាតចំនួន៣ខ្នង ដោយសារខ្យល់ព្យុះ ។ អាជ្ញាធរមូលដ្ឋានត្រៀមកម្លាំងជួយជុសជុលលំនៅឋានពលរដ្ឋ និងសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្សេងៗ ដោយសារប្រទេសថៃរងឥទ្ធិពលខ្យល់ព្យុះរដូវក្តៅ ៕

ចំពោះហ្វេនៗដែលអត់មានសំបុត្រចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League អាចមកទស្សានជុំគ្នា នៅសួនវឌ្ឍនៈ ចាប់ពីម៉ោង ៧យប់តទៅ

0

ដំណឹងដ៏រីករាយសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា ចំពោះហ្វេនៗដែលអត់មានសំបុត្រចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League របស់ក្លិបបាល់ទាត់ស្វាយរៀង ហ្វេនៗក៏អាចមកទស្សានជុំគ្នាដោយផ្ទាល់ មកគាំទ្រជាមួយគ្នា នៅសួនវឌ្ឍនៈ ចាប់ពីម៉ោង ៧យប់តទៅ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTGpWppWpo4jr37dtdu_dvQgG-Li51ZGeCJhdKp4WsZPVd9TFMTpOoCSaJe_cvUadIQP4dfaMhaDpDJrgNobn0cmP6eUmN4Su8KrArAdP20P6EPcUBZxevEedwSxw7MUFp6dcMEhBlwRjXWUmwjVyn6WjoGXF0ZjGVtXTP1EDtR2MPwAEQzxTGzq96EbBb/s2048/495234599_718122680878181_4368902248364857101_n.jpg

នេះជាការទង្ទឹមរង់ជាយូរមកហើយ ជាមួយព្រឹត្តិការណ៍ដ៏កក្រើកវាលស្មៅ ពហុកីឡដ្ឋានមរតកតេជោ នៃការប្រកួតដ៏អស្ចារ្កយជាប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា ដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើនបាល់កម្ពុជា ក្លិបនៃលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ត្រូវជួប FC Arkadag ក្នុងវគ្គផ្តាច់ព្រ័ត្រ សូមចូលរួមទស្សនាឱ្យបានច្រើនកុះករ នៅសួន វឌ្ឍនៈ ដើម្បីគាំទ្របាល់ទាត់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw0RNg-KXxdeYmrbA9LmrEy6oJQDHnuuCPL6K9cjZLEUbE-4KTp_vVq4MKF-UdDLjgaiQZAxxvEt2NyUalZglgPxRVQ6gg_CNHBtcAJ5hUq3V6YeY3EDHPE5-uqUmXjfrcaHinK2HRzg-a6D1RTvDvsoyBDvhMu6YYOPKzElAcUfI55IgrAbUs_Q6mnXuP/s7006/DSC07183.jpg

“ទាំងអស់គ្នាដើម្បីបាល់ទាត់កម្ពុជា”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrtrVw7UJty79G5DIU_aw0Qh1j7v8lLoAyzdaw8RvFYsFhE8PaWkAiLpZetB2wdwlEnsMt12JuLEQ7gaERAHryRcIJHHfo8qrgMJeCc-oHHo1UOrP1PBu8qr2NgjZjAUvy_J6k0prTdfy3Ut0A0xhfzJyyEOp7aV4QCyWGUoNReg21DOAFWf7DzjvoGDv9/s7006/DSC07200.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguGwPDCzenmTETgx0RkD6eTA688N7svMnAVqQuwVfwrATt62cVamH_-2Mk6CEFjedUNVyQtowG1orUdKmrEM4p7shLsxoEiMWFl6priWBi_xriuzw_7Py7Xv1RUH74F2WFahLVLblvOaxJJEv_M5ZvLEnFuJI2SvQm91yj1cE8L4-DZc0SAmuMyngNBPzA/s2048/495017752_718053120885137_7765458695158951993_n.jpg

Hailey ភរិយា Justin Bieber ចូលទៅក្នុងភាពចម្រូ.ងចម្រា.សជាថ្មីមួយនឹង Selena

0

ទំនាក់ទំនងរវាងគូស្នេហ៍ទាំងពីរ Justin Bieber និង Selena Gomez តែងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន។ ខណៈពេលដែល Selena និងគូស្នេហ៍របស់នាងតែងតែផ្តោតលើខ្លួនឯង Hailey ភរិយា Justin Bieber តែងតែមានសកម្មភាពដែលធ្វើឱ្យអ្នកគាំទ្រមានការភ័ន្តច្រឡំយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizJ817isNzUJ7p3X6LMk0wzEe0T0O7ts_wYpO3Np6iPfTWHPnrpTOhVKxlAOwrmsvrH_LrBBJjF5rjsNMcLwQTh0HTi4HmTiHGtvnk-15SFTkq3Lu9_1pug1FeCGzg3tQ5-WN-XzPr3qOZxQ0gfAcozsJIc08M3dBeFSZIxs-xBH6kDVk0ESKXdXdyZDhn/s750/image_2025-05-02_15-09-08%20(2).png
ថ្មីៗនេះ ភរិយារបស់ Justin Bieber បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ដោយសារតែពាក្យសម្តីប៉ុន្មានម៉ាត់របស់នាងហើយត្រូវរងនូវការវែកញែក។ នៅក្នុងពិធីប្រគល់ពានរង្វាន់ តារាម៉ូដែល Hailey បានចែករំលែកអំពីម៉ាកគ្រឿងសំអាងដែលនាងបានបង្កើតថា «ខ្ញុំមិនមែនបង្កើតម៉ាកដើម្បីតែមានម៉ាកយីហោនោះទេ ប៉ុន្តែដើម្បីកសាងពិភពលោកទាំងមូល»។ សេចក្តីថ្លែងការណ៍នេះពី Hailey ត្រូវបានគេរកឃើញយ៉ាងឆាប់រហ័សដោយអ្នកនិយមលេងអ៊ីនធឺណិតថាមានខ្លឹមសារស្រដៀងទៅនឹងបទសម្ភាសន៍ឆ្នាំ ២០២១របស់ Selena Gomez នៅពេលដែលនាងបានចែករំលែកថា «ខ្ញុំមិនបង្កើតគ្រឿងសម្អាងដើម្បីផ្សព្វផ្សាយម៉ាកយីហោនោះទេ អ្វីដែលខ្ញុំយកចិត្តទុកដាក់គឺការថែរក្សាសម្រស់ពីខាងក្នុង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiDx4fvppVrFGIV_MM-Ntp2xqQVH1Xkawqzk21nEG0Ua5CT4mceN7YYU2t3901ibVVUAO6u_Y7K8I_G_IEDlVsfIxvFF3OrThK0RRD0TITmoy_WxqWqb0Hl2sJbXCFJuJpd8OrzMU2HdS4UQVgDsiBpnH-lYSwMLMyA2_4FrBz0t-VIgzARYSaZH0QdVxg/s700/image_2025-05-02_15-09-09%20(3).png

ភាពស្រដៀងគ្នានៃការបញ្ចេញមតិ និងគំនិតរវាងអ្នកទាំងពីរបានបង្កឱ្យមានការរំជើបរំជួលនៅក្នុងមតិសាធារណៈ។ វីដេអូមួយប្រៀបធៀបការលើកឡើងរបស់អ្នកទាំងពីរភ្លាមៗនោះ បានផ្ទុះឡើងភ្លាមៗ ដោយទាក់ទាញមតិចម្រុះជាច្រើន។ មនុស្សជាច្រើនគិតថា Hailey «ខ្វះអត្តសញ្ញាណផ្ទាល់ខ្លួន»។ ទោះយ៉ាងណាក៏ដោយក៏មានមតិដែលការពារថាម៉ាកគ្រឿងសំអាងជារឿយៗមានទស្សនវិជ្ជាស្រដៀងគ្នា ហើយសេចក្តីថ្លែងការណ៍របស់ Hailey ប្រពន្ធ Justin Bieber ត្រូវបានព្រាងដោយក្រុម PR ដូច្នេះការចម្លងគឺអាចយល់បាន។ នេះមិនមែនជាលើកទីមួយទេដែល Hailey ត្រូវបានគេចាប់ខ្លួនក្នុងរឿងអាស្រូវចម្រូងចម្រាសជាមួយនឹង Selena ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBU1P_SKJe1S26ykx-UxMGZiE-0PzKgTtnBwBgAAVQL6nSzyriBUdCI5oIUMj8qVQujxePz9WTJ-gn9Z8bV9itbSih2lu3tG2blCbU6zwUzhWfmOI7BGYa6yZvVkv2rGTFzmKaKu_meZRBZC1FBm14ntKs_4K0xkLGo9AstA3XdmJRX1VSr47IxCBMNQsd/s738/image_2025-05-02_15-09-09.png
កាលពីមួយខែមុន ការធ្វើដំណើររបស់នាងទៅកាន់ Disneyland ជាមួយស្វាមីរបស់នាង Hailey ត្រូវបានរិះគន់ចំពោះការ «ចម្លង» Selena Gomez និងគូដណ្តឹងរបស់នាង Benny Blanco ។ វីដេអូប្រៀបធៀបមួយបង្ហាញថាគូស្នេហ៍ទាំងពីរមិនត្រឹមតែចូលរួមក្នុងការប្រកួតដូចគ្នាប៉ុណ្ណោះទេ ប៉ុន្តែមានចំណុចផ្សេងទៀតដែលដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiku0g78r9blpjDAWcPUPlQZp14PVTxV9M3efJbZLCPhxpzpOB9ZlcMtvFK5tDAaP0kqvdGIVN7M7aNXb_WUUI_87qCf67fgOWyJx3D7qebJx2lYuxCXHhBdfVV1qyLR6Nf9h_QsnCB7uQIxGWJ6lcmqSXsLJMVXD-yG6EjOFkOg903VMKmpbHH38ijH2Sf/s660/image_2025-05-02_15-09-09%20(4).png

ទោះបីជាទាំង Hailey Bieber និង Selena Gomez បានបដិសេធម្តងហើយម្តងទៀតនូវពាក្យចចាមអារ៉ាមនៃការមិនចុះសម្រុងគ្នានាពេលកន្លងមក ប៉ុន្តែការផ្លាស់ប្តូរបែបនេះធ្វើឱ្យអ្នកគាំទ្រចោទសួរពីទំនាក់ទំនងពិតរបស់ពួកគេ៕

ទោះមានរឿងចម្រូ.ងចម្រា.ស Kim Soo Hyun ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ នៅលើតារាងឥទ្ធិពលតារា

0

ទោះបីជាមានភាពចម្រូងចម្រាសជាបន្តបន្ទាប់ក៏ដោយតារាសម្ដែង Kim Soo Hyun បានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ ក្នុងប្រភេទតារាប្រុសនៃចំណាត់ថ្នាក់ឥទ្ធិពលតារាជាមួយនឹងការបោះឆ្នោតជាង១ម៉ឺនសំឡេងនៅក្នុងការស្ទង់មតិតារាប្រុសប្រចាំសប្តាហ៍របស់ Star Ranking ជុំទី ១១០ ដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ២៤ ខែមេសាដល់ថ្ងៃទី ១ខែឧសភា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKrHRtF9jqh5-F8KVRdWPUIZIPMxqQgyxhjL4anDOnWAbAe6vc4oju8AsUbL65pnqnHgPCLuItUI90ixWNZFnNBHhfpW-F15ZIdtgZ00-TyiCXtlVCwhFQB_JAgD2JV45MWUScpBoQlMv8cJZtHurkmQRZDRY1ipZhE8ENJ9V7-5lOCtOX0h5JjS7NDj2F/s559/image_2025-05-03_13-30-54.png
ក្នុងជុំទី ១០៩ កន្លងមក តារាសម្ដែង Kim Nam Gil ទទួលបានចំណាត់ថ្នាក់លេខ ៣។ Kim Soo Hyun ទទួលបានតែ ៥៤០ សំឡេងប៉ុណ្ណោះក្នុងជុំនោះ ដោយតារាប្រុសរូបនេះនៅលេខរៀងទី ៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1nOcIImeU0JfrlF1FtErSIhswO0KC-3Pauuku-DbnlHShYuib5uvfcoX-H8jfmUIlRrKQ8IMT6uv1Wz22Zlv4TMK_0tJq9i2nqkGBr0OyDWj0pBJWWkMR4r_rXOZWqWNbdjLGrIrJOqM8_vBv2VhTVjRNLSJZpuOdbGZGXNFSfEK9zvq31xFzb196Z2l6/s1000/image_2025-05-03_13-30-55%20(2).png

ទោះជាយ៉ាងណាក៏ដោយ Kim Soo Hyun បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងចំណាត់ថ្នាក់នៅពេលនេះ។ លោកបានចូលរួម Top 3 ជាមួយនឹង Lee Jun Ho ដែលជាប់ចំណាត់ថ្នាក់លេខ ១ ដោយមានសំឡេងគាំទ្រ ៤០,៣០២ និង Byun Woo Seok ដែលជាប់លេខ ២ ដោយមាន ២៤,២០៨ ឡេងខណៈ Kim Soo Hyun ទទួលបាន ១១,៥៤៦ សំឡេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDi8TPpOUtVOf6ZuGu3ChHfCGX5Xlc0hijy5yLtpq4ObNZT3PIC2EMnGA6gy5sFISyi7c3SC4oqe0x7D5BYCaluIls4FCaplaSmJhfjMYNFJmvzWDeg_pRAT3b7nDs1c0kOKr9ct0XXdHdyHDGhKGums4ipXk4MHq48PfRlUr7hS3KN1HC15QUHlKVZrAD/s900/image_2025-05-03_13-30-55.png

Star Ranking គឺជាប្រព័ន្ធចំណាត់ថ្នាក់ផ្អែកលើការស្ទង់មតិ ដែលអ្នកគាំទ្របោះឆ្នោតដោយផ្ទាល់សម្រាប់តារាដែលពួកគេចូលចិត្ត។ អ្នកបោះឆ្នោតតាមទូរសព្ទអាចទទួលបានវិញ្ញាបនបត្របោះឆ្នោត ហើយអត្ថប្រយោជន៍ផ្សេងៗត្រូវបានផ្តល់ដល់តារាដោយផ្អែកលើចំណាត់ថ្នាក់របស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3kbxjepFklS-B90NG0DBP_pYtOdf1aVVJDCLIGD9FwH4E1oIaqiKaFFZ76LUjgM-gAf5oJU3wwuUJiYWGlNoRHnLNfiOhg6mx7s27cu9l-ZD8Kh6K-V0dr-7-b5IFxpLTWp1FmKNjcMANd1i3r-tUBc7IlWM7u-3pNmgn9EjZTPI_FU6rVQ756zyAK7_S/s1906/image_2025-05-03_13-30-56.png

តារាល្បីដែលជាប់ចំណាត់ថ្នាក់លេខ ១ក្នុងរយៈពេល ៤សប្តាហ៍ជាប់គ្នានឹងត្រូវបានបង្ហាញនៅក្នុងការផ្សាយពាណិជ្ជកម្មផ្ទាំងប៉ាណូខាងក្រៅ។ អ្នកគាំទ្រតារាដែលទទួលបានចំណាត់ថ្នាក់លេខ ១ ជាប់គ្នាចំនួន ៤ ក៏អាចគាំទ្រពួកគេដោយការបញ្ជូនវីដេអូដែលបង្កើតឡើងដោយអ្នកគាំទ្រសម្រាប់ការផ្សាយពាណិជ្ជកម្មផ្ទាំងប៉ាណូ៕

ថៃរកឃើញជំងឺ “អង់ត្រាក់” ដែលបណ្ដាលឲ្យមានអ្នកស្លា..ប់បន្ទាប់ពីបរិភោគសាច់គោឆៅ

0

ប្រទេសថៃ ៖ អាជ្ញាធរស្រុកដូនតាន់ ខេត្តមុកដាហាន ប្រទេសថៃ បានប្រកាសតំបន់បិទខ្ទប់ជំងឺ “អង់ត្រាក់” ដោយសារមានអ្នកភូមិយ៉ាងហោចណាស់ ២៤៧នាក់ បានធ្វើទុក្ខមិនស្រួលខ្លួនចូលមន្ទីពេទ្យ និងថែមទាំងមានមនុស្សម្នាក់បានស្លា..ប់ បន្ទាប់ពីពួកគេបានកា..ប់គោចែកគ្នាបរិភោគក្នុងកម្មវិធីបុណ្យមួយនៅក្នុងភូមិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJtf8LYGLiMRPVz6LhapBa-EWP527q49snE8cy789LCMKTb4QJFN932aQnAfL6sYv9H1xh8-jbwyQd7YgBDaFJFlmIZRsEQzpnlUcvoZHZJIttVOZRWZ2al9M8qaHmybDx544bYSf7qv295W8U9uqIQCO9mkHpnSOXGyc67dnC45w3Kg_mvJNAiHME3rsh/s1280/photo_2025-05-03_11-55-06.jpg
នាយកដ្ឋានប្រយុទ្ធនឹងជំងឺ (DDC) នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ថា ជំងឺអង់ត្រាក់(Anthrax) ឬ ឈាមខ្មៅ ឬ ពិសធ្យូង គឺជាជំងឺ zoonotic ធ្ងន់ធ្ងរដែលបង្កឡើងដោយមេរោគ Bacillus anthracis ដែលរស់នៅលើដីក្នុងបរិស្ថានអស់ជាច្រើនឆ្នាំ។ វាឆ្លងទៅលើសត្វចៃដូចជា គោ ក្របី ពពែ និងចៀម ហើយអាចឆ្លងទៅមនុស្សតាមរយៈការប៉ះផ្ទាល់ ការបរិភោគសាច់ឆៅ ឬមិនទាន់ឆ្អិន និងការប៉ះពាល់នឹងកន្លែងដែលមានមេរោគនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ0clkSXwIHUFPkDSH99S_3PxssW7NnDu66yp8qs5QtFVchKHExF4Gd2NgRRXQt9Ede9D-d8RQzAI1UbNFiAHYtdU8t1XhBwO-rzcaCE4gjOP2HRLwgtHAEk9iJHnZ6XBlMxinLYCBgJxPWFbpBRCcLt2Ri2nUn2O-ThkziqkwLcJQF8nQ5VQCjMGMybs2/s1200/image_2025-05-03_13-23-29.png

លោកវេជ្ជបណ្ឌិត Phanumat Yannawetsakun អគ្គនាយក DDC បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ១ ឧសភា ថា មនុស្សម្នាក់ដែលបានស្លា..ប់ដោយសារជំងឺ anthrax គឺជាកម្មករសំណង់ ភេទប្រុស អាយុ៥៣ឆ្នាំ និងមានជំងឺទឹកនោមផ្អែម។ លោក Phanumat បានបញ្ជាក់ទៀតថា ៖ អ្នកជំងឺបានកើតដំបៅនៅដៃស្តាំកាលពីថ្ងៃទី២៤ ខែមេសា ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃទី២៧ ខែមេសា។ រោគសញ្ញារបស់គាត់កាន់តែអាក្រក់ទៅៗ ដោយមុខរបួសប្រែជាខ្មៅ ហើមកូនកណ្តុរនៅក្រោមក្លៀកខាងស្តាំ ដួលសន្លប់ និងប្រកាច់មុនពេលគាត់ស្លា..ប់អំឡុងពេលព្យាបាល។ គ្រូពេទ្យនៅទីនោះសង្ស័យថាវាអាចជាជំងឺ “អង់ត្រាក់” ហើយបានបញ្ជូនសំណាកទៅមន្ទីរពិសោធន៍ និងពិតជាបានរកឃើញមេរោគ Bacillus anthracis ប្រាកដមែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaWTPIO33WytMCXxAQnyqlhUAy4k8xWTMyqDvOkClJk-9Qx-Dv2FArgAClWSyF9q-jkYaEizuwJhxQJ4kq-TK3mbBhY4D9xkX0SnPRKC8kajExnaqeaVw3nzOg-3CBZWdynh7TDfCJTC8-CweMXmjVnng052Dmh2ccyuMqWIx8NmuNkEeGa8wQ3tvFEPzN/s513/image_2025-05-03_13-23-30.png

ក្រុមត្រួតពិនិត្យជំងឺរួមគ្នាពី DDC ដែលធ្វើការស៊ើបអង្កេតពីប្រភពដើមនៃជំងឺនេះ បានកំណត់អត្តសញ្ញាណបុគ្គលដែលកំពុងមានហានិភ័យឆ្លងចំនួន 247 នាក់ ហើយមាន 28 នាក់ដែលបានប៉ះពាល់សត្វគោនោះដោយផ្ទាល់ព្រោះពួកគេជាអ្នកចូលរួមក្នុងការសម្លា..ប់ រឺឯ 219 នាក់ទៀតគឺជាអ្នកបានទទួលទានសាច់គោឆៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr9rDOJbZphmMwLjIbSL24gGOVKw1EbobkQp0YWY5BEJtrsGfdOjc5B76cn_4fSZbZHjiLeCzrpQ_65zuvaLfarXnM1yUbkReynDM9bfjhm5NaVdLPqgqpVkpQwsupN-j4UAzm1MfKOT_FWuN6jEObDqFwxb9BknGpv1znPResJJhz2sNw393h7FsKU-tS/s1280/photo_2025-05-03_11-55-07.jpg

ចំពោះរោគសញ្ញា ជាធម្មតាវានឹងលេចឡើងក្នុងរយៈពេល 1-5 ថ្ងៃ ដែលកើតមានជាគ្រុនក្តៅ ក្អួតចង្អោរ ឈឺពោះធ្ងន់ធ្ងរ ដំបៅខ្មៅនៅស្បែក និងពិបាកដកដង្ហើម។ បើមិនព្យាបាលទាន់ពេលទេ អត្រាស្លាប់អាចកើនឡើងដល់ 80%។

មន្ទីរសុខាភិបាលថៃក៏បានជូនដំណឹងដល់ពលរដ្ឋអំពីវិធីការពារខ្លួន និងទប់ស្កាត់ជំងឺនេះដូចខាងក្រោម៖
-ជៀសវាងការប៉ះពាល់ផ្ទាល់ជាមួយសត្វគោ ក្របី ពពែ និងចៀម។
-លាងដៃរបស់អ្នក និងសម្អាតរាងកាយឱ្យបានហ្មត់ចត់ បន្ទាប់ពីប៉ះពាល់សត្វ។
-ទទួលទានតែសាច់ឆ្អិន ហាមបរិភោគសាច់ឆៅ។
-រាយការណ៍ការស្លា..ប់របស់សត្វដែលខុសប្រក្រតីទៅអាជ្ញាធរជាបន្ទាន់។
-ទៅជួបជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ករណីកើតមានរោគសញ្ញាគួរឲ្យសង្ស័យណាមួយលើរាងកាយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTN3B09qW5u1wGE_2P4-3tm9hC_uEFU0AokC_x-PqAdGlsso4KlJPpu_WYOmNQNb_VYiUO600eFylYTOCVde_9k5tvaOMzNoZJpKUbE-82NjOJ-rEDErShDa6_tSGtEZLgmz5cyI1xeSaTxJrH7kP6LvA0Ghg_81_Uf939gRgVQt040TMuqVNWmuTiAQaF/s1080/photo_2025-05-03_11-55-07%20(2).jpg

Tesla បដិសេធថាពួកគេនឹងមិនប្ដូរCEOឡើយ បើទោះជាប្រាក់ចំណេញធ្លាក់ចុះជាង៧១%ក៏ដោយ

0

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនTesla បានចេញមកច្រានចោលពាក្យចចាមរាមដែលបានផ្សព្វផ្សាយថា ក្រុមប្រឹក្សាភិបាលរបស់Tesla កាលពីខែមុនបានប្រកាសស្វែងរកនាយកប្រតិបត្តិថ្មីមកជំនួសតំណែងរបស់លោក Elon Musk បន្ទាប់ពីមានការថយចុះយ៉ាងធ្ងន់ធ្ងរនៃប្រាក់ចំណេញរបស់ក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbZtr0JQ_NZiG12v42hWFbQXARThsSVEc-8Sax0LbMq8OBbskvn3I-wTOB7_Ab502VSWmR3x4q8QODL_J04CDXpNaft2O8qB6xcnUD1JHQ7bVkMa6nKQsH87Tad65LhXH6kJVhPB92RYEHEr5-StLwB_v3lXFVv9juO33mc0qhfEXjq0zpgR1PNtyqrfeo/s621/photo_2025-05-02_10-05-05%20(3).jpg

កាលពីថ្ងៃព្រហស្បត្ត៏ ទី១ ឧសភា នេះ ក្រុមហ៊ុនTesla បានបដិសេដព័ត៌មានអំពីការស្វែងរកអ្នកជំនួសតំណែងលោក Elon Musk ជានាយកប្រតិបត្តិជាផ្លូវការ។ អនុប្រធានប្រុមប្រឹក្សាភិបាល Tesla លោកស្រី Robyn Denholm បានបង្ហោះនៅលើបណ្ដាញសង្គម X ថា ៖ នេះជាព័ត៌មានមិនពិត ហើយក្រុមប្រឹក្សាភិបាល នៅតែជឿជាក់ខ្លាំងលើភាពជាអ្នកដឹកនាំរបស់ Musk និងសមត្ថភាពក្នុងការអភិវឌ្ឍក្រុមហ៊ុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXzQ1lClXEUNGzmG_7__GeAxrc5SVEd3vurTFCIo3CIpssa6OMzICairKH-_KTvCpaaIB0I9lxQFmjS6JZTK9mAKo5D7KxEYOOp1OycBdnJjvjKc_Oyxk-_4ATnmzl4ZukRKstcjYUvnqwhAL_Gkz9walOMPHNBDC8OWjIk2xI6yz0uv9v2qxddoymKsIY/s660/photo_2025-05-02_10-05-05%20(2).jpg
ព័ត៌មានដែលបានផ្សាយថា សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនTesla បានទាក់ទងទៅក្រុមហ៊ុនស្រាវជ្រាវជាច្រើន ដើម្បីស្វែងរកអ្នកជំនួសតំណែងនាយកប្រតិបត្តិ Elon Musk ត្រូវបានគេនិយាយថា អាចបណ្ដាលមកពីការជាប់ពាក់ព័ន្ធការងារនយោបាយក្នុងរដ្ឋបាលប្រធានាធិបតី Donald Trump ដែលជាកត្តាជំរុញដល់ការធ្លាក់ចុះការនៃអត្រាលក់រថយន្ត Tesla និងធ្វើឱ្យផ្សារភាគហ៊ុនក្រុមហ៊ុនចុះខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2QSeBt6-2viE5LKRIkg7zv0N83lqgK_vghyu1PIfOjWfOT8Tn2GfYGoXvYp0xq0s_FpV0yVuTXrsVImpmDBSyQe0EfNyH6M1XwdRbx0_LDtUkU-_85ieD52YWPWyEpiKJlvy9_Dgb_2ICaBQdFfaJJjC2t2TbL38n4tr87yTGNGLVZcPzmGqjPzhiLwQP/s800/photo_2025-05-02_10-05-05.jpg
ដោយឡែក ពេលនេះគឺខាងក្រុមហ៊ុនTesla បានចេញសេចក្ដីប្រកាសជាផ្លូវការហើយថា វាជាព័ត៌មានមិនពិតឡើយ។ ចំណែកលោក Elon Musk កាលពីសប្ដាហ៍មុនក៏បាននិយាយផងដែរថា ខ្លួននឹងកាត់បន្ថយពេលវេលាធ្វើការនៅក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលជាមួយលោក Trump ដោយងាកមកចំណាយពេលវេលាភាគច្រើនរបស់គាត់ ផ្ដោតលើការគ្រប់គ្រងក្រុមហ៊ុនវិញម្ដង។ ការសម្រេចចិត្តរបស់ Musk បែបនេះ គឺបន្ទាប់ពីមានការរិះគន់ខ្លាំងៗពីចំណាត់ការនយោបាយរបស់លោក ដែលជំរុញឱ្យមានការបញ្ឈប់បុគ្គលិករដ្ឋសហព័ន្ធអាមេរិក និងបិទស្ថាប័នសំខាន់ៗផ្សេងៗជាដើម ព្រមទាំងដោយសារការថយចុះជាង៧១% នៃប្រាក់ចំណេញរបស់Tesla ក្នុងត្រីមាសទី១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgfDNnAbKSDhJIbOE1sEdtGSrj_C7tNbY1fB03i0rMXD7bvcpzP3EvM9pusxA7q4-MsXNbAYtsa7pATNZBrUTDqS7IXEf_Kn7jMV74aLfMO-2UnwJ9m1NuityZAR0lxbMg63drAhOlTeOn4P2tRAHZjZiR97a9izaNXZh90lvkt1NgZYDWDEDQtc8PRkyu/s600/photo_2025-05-02_10-05-04.jpg

សរុបមក បើទោះជាមានបញ្ហាជាច្រើនដូចជា រថយន្តTesla កំពុងប្រឈមនឹងការប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផ្សេង និងការធ្លាក់ចុះនៃប្រាក់ចំណេញក្នុងត្រីមាសទី១បែបនេះក៏ដោយ ប៉ុន្តែក្រុមប្រឹក្សាភិបាល Tesla នៅតែគាំទ្រការដឹកនាំរបស់ Elon Musk ដដែល៕

មន្រ្តីនគរបាលដែលមានក្បាលពោះធំត្រូវចាប់ផ្ដើមហាត់ប្រាណសម្រក ដើម្បីប្រសិទ្ធភាពការងារ

0

រាជធានីភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌកំបូលដែលដឹកនាំដោយលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ បានបើកកិច្ចប្រជុំ និងពិភាក្សាជាមួយគ្រូជំនាញហាត់ប្រាណ ដើម្បីធ្វើការសម្រកក្បាលពោះដល់មន្រ្តីណាដែលមានក្បាលពោះធំឱ្យងាយស្រួលក្នុងការបំពេញភារកិច្ច ព្រមទាំងមានសុខភាពល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRo_h0h9OFSyKdWVrv8oZvgkt_ngLOdLyp8hQiTdLZFx9Y7-pE4bZ3-ec3UBvFVwIgA6R8D0nTbmAQe6ghSWFFYVuqsrPREmprSe22VtHKYSzeuvVpDVDZEOUIX1-_8li5gEe3I6URR096_GovgSjK1yLdArB2n910vha1gdKRxcFq2jdxulKsL4Fxr-TK/s1280/photo_2025-05-02_10-50-26%20(2).jpg

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានបញ្ជាក់ថា ការហាត់ប្រាណសម្រកក្បាលពោះនោះបានចាប់ផ្ដើមអនុវត្តន៍ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ នៅក្លិបហាត់ប្រាណអាណាចក្រកំបូល ដែលមានទីតាំងនៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLMiXzHPuRQZnor42SRDIvG2VsIEow5RKqFhZqcj5wbS9oMFWbYV798kf_vZrleNrLQGMBM-bThaPdB0OxrT_YHFXGDzt_wshw7vfQy6oBD1uHVfmN6aZrkz9cY1yQJMEyahonQCV0EpUR17VeQt2JouXWicHV46X0kC1FIG_JXkVQd30QLRXW0Bpwz6qR/s1280/photo_2025-05-02_10-50-26.jpg

គួរបញ្ជាក់ថា ដើម្បីឱ្យការហាត់សម្រកកាន់តែមានប្រសិទ្ធភាព ខាងអធិការដ្ឋានបានរៀបចំឱ្យមានគ្រូបង្វឹកជំនាញផ្នែកហាត់ប្រាណម្នាក់ មកជួយណែនាំពីរបៀបក្នុងការហាត់ និងពន្យល់ពីរបបអាហារដែលត្រូវទទួលទានប្រចាំថ្ងៃឱ្យបានត្រឹមត្រូវផងដែរ។ ក្នុងនោះផងដែរ មន្រ្តីជំនាញដែលមានក្បាលពោះធំទាំងអស់ នឹងត្រូវអនុវត្តយុទ្ធនាការហាត់ប្រាណសម្រកនេះចាប់ពីម៉ោង ១១:០០នាទី ដល់ម៉ោង ១២:០០ ជារៀងរាល់ថ្ងៃ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRRo3q8KkjNsMUhlAt7c34qJ27QSln1Fd-mF2NJEDOHOQeps5H5qSmlBqADKeeCBmJHMpcKVnoPNWBkF5WDO6FY8kfi9wBMNx44ITVvt7D9trm_3wWAZUPohJ9zJObyfAS5n7mlwc62Mqk5-9q0lcBprXLfLkBPx8C88DSuPnGWe5tlohmA3_twNsRT3w4/s1280/photo_2025-05-02_10-50-27%20(2).jpg

គួររំលឹកថា កន្លងមកឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានប្រកាស ដាក់បទបញ្ជាទៅកាន់គ្រប់អង្គភាពនគរបាលថា ៖ ចាប់ពីពេលនេះតទៅ មន្រ្តីនគរបាល ដែលមានក្បាលពោះធំ នឹងត្រូវហាមមិនឱ្យចេញធ្វើការខាងក្រៅការិយាល័យទៀតទេ។ លោក ក៏បានណែនាំបន្ថែមឱ្យមន្ត្រីសមត្ថកិច្ចទាំងអស់នៅកម្ពុជា ត្រូវហាត់ប្រាណ សម្រកក្បាលពោះ ដើម្បីសុខភាពល្អផង និងដើម្បីឱ្យស័ក្តិសមជាសមត្ថកិច្ច ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5xUDPO370nlVNhZlpWUbUAWveMCQj75xEnHM6VpU-X7ljbeAOBqtt9-Hdb24-H8vMTLNEgz3gK1-0ftYs-iZwPqJqXOVo5D9EjSA_svUoCi7rRcQ9Uwc6qqhZsU2R9SEU-CFGeQtytwXky_sVmLNWMrLFhPncIJHwp_A5AXJ9vq1ui5IjxU1CjYyh0Yvm/s1280/photo_2025-05-02_10-50-27.jpg

ដោយឡែក សម្រាប់យុទ្ធនាការខាងលើដែលចាប់ផ្ដើមដោយមន្ត្រីនគរបាលក្នុងខណ្ឌកំបូលនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ព្រមទាំងស្នើសុំទៅកាន់អធិការដ្ឋាននគរបាលក្នុងខណ្ឌផ្សេងៗទៀតឱ្យអនុវត្តយុទ្ធនាការនេះជាបន្តបន្ទាប់ថែមទៀត ដើម្បីប្រសិទ្ធភាពការងារកាន់តែល្អប្រសើរ៕

ពាក់ស្បែកជើងកែងខ្ពស់ខ្លាំងតារាសម្តែង Zhang Ziyi ជំពប់ជើងដួលពេលចេញពីឆាក

0

កាលពីល្ងាចថ្ងៃទី ២៩ ខែមេសា វីដេអូរបស់តារាសម្ដែង Zhang Ziyi នៅក្នុងព្រឹត្តិការណ៍ភាពយន្តមួយបានក្លាយជាប្រធានបទពេញនិយមលើ Weibo ។ នាងបានស្លៀករ៉ូបវែងជាមួយនឹងស្បែកជើងកែងកម្ពស់១៥ សង់ទីម៉ែត្រ។ ពេលចេញពីឆាកតារាស្រីរូបនេះជួបឧបទ្ទវហេតុជំពប់ជើងដួលដោយតារាសម្តែង ឈិនឡុង (Jackie Chan) និង Wang Yibo បានរត់ទៅជួយភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiysoUdyoc8YJk80MnYrKywemW5b9sFnV_wXJPchkd7qeQhoqh5aKmz5bq3awaNdw-36UPHHlQngz2iJ40KEMYv1G4Ihg6gVe7N1m7-v-KhEuk-9YuvXunOFeLYcBqLALanXbKVRfU_W2JFKPdfxe2HPgZ3j6H9-R4X6WoiYsDqmTQBjRXRCyokN77yCZG9/s1375/image_2025-05-02_09-38-17.png

ពីរថ្ងៃក្រោយមក តារាសម្តែង Zhang Ziyi ត្រូវបានគេប្រទះឃើញនៅស្ថានីយ៍រថភ្លើងល្បឿនលឿនក្នុងខេត្ត Shandong ដោយត្រូវបានបុគ្គលិកម្នាក់រុញក្នុងរទេះរុញ។ អ្នកដំណើរម្នាក់បានចែករំលែកវីដេអូតាមអ៊ិនធឺណិតដោយបានបង្ហាញថា រូបគេបានឃើញ Zhang Ziyi នៅស្ថានីយ៍រថភ្លើងល្បឿនលឿន។ នាងកំពុងអង្គុយលើកៅអីរុញ ហើយត្រូវបានបុគ្គលិករុញ… វាហាក់ដូចជានាងដួលយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP3U9Cb3SkZ4nWb-NGOakkYqA4m3X77Lc0WC-OtDTzJcZ_4mkZl3NUb9S6mu8F-gCqFk8A590hYFe6ny9FqLogVPuzv0g_1pRQQoVxyLsdUYuDxiwwpao0rUH0Jlv_2TSeozrUa0jSPDfVJpdq7fk9Sn4XuxBJIX5sSus6nFxbCdUv27Jg1RwJKANSTKBX/s1350/image_2025-05-02_09-40-24.png
ក្នុងវីដេអូនោះ គេឃើញតារាស្រីស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ពាក់ម៉ាស់ និងវ៉ែនតាការពារកម្ដៅថ្ងៃ។ ថ្វីបើហត់ខ្លាំងក៏ដោយ ប៉ុន្តែនាងបានបង្ហាញខ្លួនដោយគ្មានសញ្ញានៃទុក្ខព្រួយ។ អ្នកគ្រប់គ្រងរបស់តារាសម្តែងរូបនេះ បានប្រាប់ Hongxing News ថា Zhang Ziyi បានទៅមន្ទីរពេទ្យដើម្បីថតកាំរស្មីអ៊ិច ដែលបង្ហាញថាមិនមានរបួសធ្ងន់ធ្ងរទេ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAmC-JMEgTeqC4XO899rRDXm3f-DNDz8ttC2qvlyPBODSmQ6CehPKCRvxNUrHRGg9rMeVypl7gN_39HF_znK_T7sDXY7ta8GS-nW-j8tbkyJ7yvnqwZ0UfBcUh6uuLk204Pa57NmbN9h6Y84vk44RE9sz4I8596cofm_nrBpj9g_alTp9iQijzwnZImX-n/s2000/image_2025-05-02_10-02-53.png
    អ្នកគាំទ្ររបស់តារាស្រីវ័យ ៤៦ រូបនេះបានជន់លិចប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយនឹងសារនៃការព្រួយបារម្ភ ដោយបង្ហាញពីគ្រោះថ្នាក់ដែលតារាស្រីប្រឈមមុខនៅពេលពាក់ស្បែកជើងកែងខ្ពស់អំឡុងពេលបង្ហាញមុខជាសាធារណៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuy3wC3xYPddayoid-1YpY1jBy00d8Ur10WfPvlJNXRGGYpmuV2vo3QRTwv1P3-nyo2CM6l8L0boI39FsLIw0M84XRniX1J28p4CNlvoFlqmxy8wdY4arY6gTZ7e8yl2ettmLLqB7gQcRO35YnEqcDmHF8kbsVdOVbOpoEINptdH7rEUiGpcs16_FhhqeQ/s1035/image_2025-05-02_10-02-54.png

    Zhang Ziyi បានចូលប្រឡូកក្នុងវិស័យកម្សាន្តអស់រយៈពេល ២៦ ឆ្នាំ។ ជាតួឯកល្បីឈ្មោះក្នុងវិស័យភាពយន្តចិនអស់រយៈពេលជាងពីរទសវត្សរ៍មកហើយនោះ នាងទទួលបានភាពល្បីល្បាញទូទាំងពិភពលោកតាមរយៈខ្សែភាពយន្តដូចជា «Hero», «The Grandmaster» និង «Memoirs of a Geisha» ជាដើម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាងមិនបានចូលរួមក្នុងគម្រោងល្បីៗជាអន្តរជាតិទេ។ នាងបានលែងលះជាមួយតារាចម្រៀង Wang Feng ក្នុងឆ្នាំ ២០២៣ បន្ទាប់ពីមានកូនពីរនាក់ជាមួយគ្នា ដែលសព្វថ្ងៃកូនៗរស់នៅជាមួយនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSoiuLjo7r0sfZoLoYgr1IkeFjQFDBE8qV9NJl0O8bf5PZIhPZZ5r0GcY-qWt1OwW1AM5huJEtKy6-x_ep6T-UVK5Y1DRjsYEPq2-CaRUKgtZ0yWO2QYOLQbR_EC9atGWJQ7EhJeCTJ_dXKzQRsPhYzJB3dpB3VlgNe5BSkCmQ5p3JGMokxIMnaGhYOP7P/s1034/image_2025-05-02_10-02-56.png

    យោងតាមប្រព័ន្ធផ្សព្វផ្សាយ Sina បានឱ្យដឹង ថា Ziyi ត្រៀមនឹងចេញខ្សែភាពយន្តមួយ ជាមួយនឹងតួនាទីសំខាន់នៅក្នុងព្រឹត្តិការណ៍ឆ្នាំ១៩៤០។ ក្នុងតួនាទីថ្មីជីវិតរបស់ Zhang Ziyi ឆ្លុះបញ្ចាំងពីសង្គមចិន ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងទីតាំងរបស់ស្ត្រីជាងពីរសតវត្ស។ ក្រៅពី Zhang Ziyi ភាពយន្តនេះក៏សម្ដែងដោយ Yang Mi និង Zhao Liying ផងដែរ។ ស្គ្រីបគឺផ្អែកលើករណីពិតមួយដែលធ្វើឱ្យកក្រើកទីក្រុងសៀងហៃនៅពេលនោះ។ ការងារនេះបង្ហាញពីការតស៊ូរបស់ស្ត្រីដើម្បីរស់រានមានជីវិត និងរបៀបដែលពួកគេអាចគ្រប់គ្រងជោគវាសនារបស់ពួកគេ៕