រាជធានីភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌកំបូលដែលដឹកនាំដោយលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ បានបើកកិច្ចប្រជុំ និងពិភាក្សាជាមួយគ្រូជំនាញហាត់ប្រាណ ដើម្បីធ្វើការសម្រកក្បាលពោះដល់មន្រ្តីណាដែលមានក្បាលពោះធំឱ្យងាយស្រួលក្នុងការបំពេញភារកិច្ច ព្រមទាំងមានសុខភាពល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRo_h0h9OFSyKdWVrv8oZvgkt_ngLOdLyp8hQiTdLZFx9Y7-pE4bZ3-ec3UBvFVwIgA6R8D0nTbmAQe6ghSWFFYVuqsrPREmprSe22VtHKYSzeuvVpDVDZEOUIX1-_8li5gEe3I6URR096_GovgSjK1yLdArB2n910vha1gdKRxcFq2jdxulKsL4Fxr-TK/s1280/photo_2025-05-02_10-50-26%20(2).jpg

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានបញ្ជាក់ថា ការហាត់ប្រាណសម្រកក្បាលពោះនោះបានចាប់ផ្ដើមអនុវត្តន៍ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ នៅក្លិបហាត់ប្រាណអាណាចក្រកំបូល ដែលមានទីតាំងនៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLMiXzHPuRQZnor42SRDIvG2VsIEow5RKqFhZqcj5wbS9oMFWbYV798kf_vZrleNrLQGMBM-bThaPdB0OxrT_YHFXGDzt_wshw7vfQy6oBD1uHVfmN6aZrkz9cY1yQJMEyahonQCV0EpUR17VeQt2JouXWicHV46X0kC1FIG_JXkVQd30QLRXW0Bpwz6qR/s1280/photo_2025-05-02_10-50-26.jpg

គួរបញ្ជាក់ថា ដើម្បីឱ្យការហាត់សម្រកកាន់តែមានប្រសិទ្ធភាព ខាងអធិការដ្ឋានបានរៀបចំឱ្យមានគ្រូបង្វឹកជំនាញផ្នែកហាត់ប្រាណម្នាក់ មកជួយណែនាំពីរបៀបក្នុងការហាត់ និងពន្យល់ពីរបបអាហារដែលត្រូវទទួលទានប្រចាំថ្ងៃឱ្យបានត្រឹមត្រូវផងដែរ។ ក្នុងនោះផងដែរ មន្រ្តីជំនាញដែលមានក្បាលពោះធំទាំងអស់ នឹងត្រូវអនុវត្តយុទ្ធនាការហាត់ប្រាណសម្រកនេះចាប់ពីម៉ោង ១១:០០នាទី ដល់ម៉ោង ១២:០០ ជារៀងរាល់ថ្ងៃ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRRo3q8KkjNsMUhlAt7c34qJ27QSln1Fd-mF2NJEDOHOQeps5H5qSmlBqADKeeCBmJHMpcKVnoPNWBkF5WDO6FY8kfi9wBMNx44ITVvt7D9trm_3wWAZUPohJ9zJObyfAS5n7mlwc62Mqk5-9q0lcBprXLfLkBPx8C88DSuPnGWe5tlohmA3_twNsRT3w4/s1280/photo_2025-05-02_10-50-27%20(2).jpg

គួររំលឹកថា កន្លងមកឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានប្រកាស ដាក់បទបញ្ជាទៅកាន់គ្រប់អង្គភាពនគរបាលថា ៖ ចាប់ពីពេលនេះតទៅ មន្រ្តីនគរបាល ដែលមានក្បាលពោះធំ នឹងត្រូវហាមមិនឱ្យចេញធ្វើការខាងក្រៅការិយាល័យទៀតទេ។ លោក ក៏បានណែនាំបន្ថែមឱ្យមន្ត្រីសមត្ថកិច្ចទាំងអស់នៅកម្ពុជា ត្រូវហាត់ប្រាណ សម្រកក្បាលពោះ ដើម្បីសុខភាពល្អផង និងដើម្បីឱ្យស័ក្តិសមជាសមត្ថកិច្ច ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5xUDPO370nlVNhZlpWUbUAWveMCQj75xEnHM6VpU-X7ljbeAOBqtt9-Hdb24-H8vMTLNEgz3gK1-0ftYs-iZwPqJqXOVo5D9EjSA_svUoCi7rRcQ9Uwc6qqhZsU2R9SEU-CFGeQtytwXky_sVmLNWMrLFhPncIJHwp_A5AXJ9vq1ui5IjxU1CjYyh0Yvm/s1280/photo_2025-05-02_10-50-27.jpg

ដោយឡែក សម្រាប់យុទ្ធនាការខាងលើដែលចាប់ផ្ដើមដោយមន្ត្រីនគរបាលក្នុងខណ្ឌកំបូលនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ព្រមទាំងស្នើសុំទៅកាន់អធិការដ្ឋាននគរបាលក្នុងខណ្ឌផ្សេងៗទៀតឱ្យអនុវត្តយុទ្ធនាការនេះជាបន្តបន្ទាប់ថែមទៀត ដើម្បីប្រសិទ្ធភាពការងារកាន់តែល្អប្រសើរ៕