ទោះបីជាមានភាពចម្រូងចម្រាសជាបន្តបន្ទាប់ក៏ដោយតារាសម្ដែង Kim Soo Hyun បានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ ក្នុងប្រភេទតារាប្រុសនៃចំណាត់ថ្នាក់ឥទ្ធិពលតារាជាមួយនឹងការបោះឆ្នោតជាង១ម៉ឺនសំឡេងនៅក្នុងការស្ទង់មតិតារាប្រុសប្រចាំសប្តាហ៍របស់ Star Ranking ជុំទី ១១០ ដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ២៤ ខែមេសាដល់ថ្ងៃទី ១ខែឧសភា។

ក្នុងជុំទី ១០៩ កន្លងមក តារាសម្ដែង Kim Nam Gil ទទួលបានចំណាត់ថ្នាក់លេខ ៣។ Kim Soo Hyun ទទួលបានតែ ៥៤០ សំឡេងប៉ុណ្ណោះក្នុងជុំនោះ ដោយតារាប្រុសរូបនេះនៅលេខរៀងទី ៧ ។.png)
ទោះជាយ៉ាងណាក៏ដោយ Kim Soo Hyun បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងចំណាត់ថ្នាក់នៅពេលនេះ។ លោកបានចូលរួម Top 3 ជាមួយនឹង Lee Jun Ho ដែលជាប់ចំណាត់ថ្នាក់លេខ ១ ដោយមានសំឡេងគាំទ្រ ៤០,៣០២ និង Byun Woo Seok ដែលជាប់លេខ ២ ដោយមាន ២៤,២០៨ ឡេងខណៈ Kim Soo Hyun ទទួលបាន ១១,៥៤៦ សំឡេង ។
Star Ranking គឺជាប្រព័ន្ធចំណាត់ថ្នាក់ផ្អែកលើការស្ទង់មតិ ដែលអ្នកគាំទ្របោះឆ្នោតដោយផ្ទាល់សម្រាប់តារាដែលពួកគេចូលចិត្ត។ អ្នកបោះឆ្នោតតាមទូរសព្ទអាចទទួលបានវិញ្ញាបនបត្របោះឆ្នោត ហើយអត្ថប្រយោជន៍ផ្សេងៗត្រូវបានផ្តល់ដល់តារាដោយផ្អែកលើចំណាត់ថ្នាក់របស់ពួកគេ។
តារាល្បីដែលជាប់ចំណាត់ថ្នាក់លេខ ១ក្នុងរយៈពេល ៤សប្តាហ៍ជាប់គ្នានឹងត្រូវបានបង្ហាញនៅក្នុងការផ្សាយពាណិជ្ជកម្មផ្ទាំងប៉ាណូខាងក្រៅ។ អ្នកគាំទ្រតារាដែលទទួលបានចំណាត់ថ្នាក់លេខ ១ ជាប់គ្នាចំនួន ៤ ក៏អាចគាំទ្រពួកគេដោយការបញ្ជូនវីដេអូដែលបង្កើតឡើងដោយអ្នកគាំទ្រសម្រាប់ការផ្សាយពាណិជ្ជកម្មផ្ទាំងប៉ាណូ៕










