Home Blog Page 517

ហេតុការណ៍ដកស្រង់ពីភ្លើងឆេះក្លិបរងភាពចម្រូងចម្រាសរវាងលោក លៀក លីដា និងលោក អ៊ិន វិចិត្រ

0

ខ្សែភាពយន្តដកស្រង់ពីហេតុការណ៍ពិតភ្លើងឆេះក្លិបនៅខេត្តសៀមរាបបានបង្កឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងអាចបំបែកកំណត់ត្រារបស់ផលិតកម្ម LD ។ ទោះយ៉ាងណារឿងនេះស្រាប់តែមានការជជែកវែកញែកនិងមានភាពចម្រូងចម្រាសក្រោយលេចដំណឹងថាគូដណ្តឹងរបស់ ណាង ដែលបានស្លាប់ក្នុងហេតុការណ៍ផ្តល់សិទ្ធិឱ្យផលិតកម្មរបស់លោក អ៊ិន វិចិត្រ ផលិតពីប្រវត្តិស្នេហារបស់អ្នកទាំងពីរ។ លើសពីនេះលោក លៀក លីដា ចេញមកបង្ហោះប្រយោគបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB9Ni758NummZAe8rLGp2ePxWI2vIWXqMeByEG8WvAWZXxu39eBPEQ1XYq41ERSZd5h1JAKbz1uk_Qh6qzAMP4yT10sbOHB9ItUYQasAieymFXfVoILkp6Q1gOiZh5zljWmxeu9pPzRcOFm63ityv8g8Of6_mMB9GFJRcb2_A67jSFjAjZI1UjyQRzwfox/s1154/image_2025-04-09_09-05-22.png

ដើមចមនៃរឿងនេះបានចាប់ផ្តើមបង្ហើរនៅលើបណ្តាញសង្គមបន្ទាប់ពីលោក លៀក លីណាចេញមកបង្ហោះថា «ការដែលយកcreditsតួ(star power) មកប្រើគឺមិនខុសទេ តែបើប្រើឈ្មោះដូចគ្នាទៀត ហើយមិនមែនមួយ ក៏មិនមែនពីរ គឺ៣តែម្តង។ នេះសរបញ្ជាក់ឱ្យឃើញពីតំលៃ នៃម្ចាស់គំនិត។ – សំណាង – មិនា – ពិសី វាមិនដែលសូម្បីតែព្រាយក៏មិនលើកលែង សង្ឃឹមថាព្រាយមិនមែនរ៉ូបក្រហមចុះ.»។ សំណេរនេះលោក លៀក លីដា បានចែករំលែកដោយភ្ជាប់មកជាមួយសំណេរដែរថា «កោតធ្វើទៅរួច មនុស្សនេះគួរតែខ្ញុំបង្ហាញឱ្យគេដឹងថា ជាមនុស្សមុខក្រាស់ ដោយមិនទុកមុខ រឺក៏អត់ បើគេចេះតែមកប៉ះយើងចឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjDtN9i8g0zb4DtQ6Sb-JnrxjHIR43xa491tvOeUXqQJ5tu20SK0el-Nx4UEnVwoCjSbpyVJYj4tgkBKPcTWGYdOQn-OJ86-TReKHRSoiplq_TqvpN7UhtwxdA89CecKFr3lMWDiOdoHWYKgaEfqG2vsq_rKQ-_cc54yW_THnts-D_xIWjS6IBTe9A8xtg/s1080/image_2025-04-24_08-54-18.png

បន្ទាប់ពីនេះ គេបានឃើញគណនីហ្វេកប៊ុកមួយចេញមកបង្ហោះថា «នាងខ្ញុំបានផ្តល់សិទ្ធិជូនទៅបងប្រុស Vichet In ដែលជាម្ចាស់ផលិតកម្ម (Mediaload)ក្នុងការថតរឿងស្នេហានាងខ្ញុំនឹងអាបង Bong Nang ដែលជាសាច់រឿងខ្ញុំផ្ទាល់ដែលជាតួអង្គពិតក្នុងហេតុការភ្លើងឆេះក្លឹបនៅសៀមរាបដែលជាខ្យែភាពយន្តមានចំណងជើង កំណត់ហេតុចុងក្រោយ រង់ចាំតាមដានទស្សនាទាំងអស់គ្នាថានឹងមានអ្វីប្លែក។
ជាមួយនឹងការបង្ហោះខាងលើលោក អ៊ិន វិចិត្រ បានចែករំលែកជាមួយខ្លឹមសារបន្ថែមថា «អរគុណប្អូនស្រី Pas Mine ដែលបានទុកចិត្តផលិតកម្ម Mediaload Pictures ក្នុងការផលិតខ្សែភាពយន្ត ប្រវត្តិស្នេហារបស់ប្អូន»។ លោកក៏បានបង្ហោះសំណេរជាបន្តថា «សូមឱ្យម្ចាស់ផលិតកម្មម្នាក់ៗគោរពនូវកម្មសិទ្ធបញ្ហារបស់បុគ្គលម្នាក់ៗ រឿងស្នេហាគាត់ ហេតុអ្វីគាត់ត្រូវបាត់បង់សិទ្ធក្នុងការប្រាប់រឿងស្នេហារបស់គាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSxy3Ba9UgLqRCt8N1YZ_0tNV7RbfW-R10JP1K6G699ZXP8UXwxNHHYp8RuJ73xPjPZs-H665KeXj4fCGHcz0NuJjEl_YR0Gp7ClosVQhe0DpP1YalBRIMU0xMYgkvTXXjNmVMy2qdybxPanM6Trby_TljGb9wZ2VsB4YT1jgUb1qO-3RoqzAW2-aicnJu/s2048/image_2025-04-24_08-54-20.png
លោក អ៊ិន វិចិត្រ បានបង្ហោះសំណេរមួយទៀតថា «មុនធ្វើរឿងអត់បានសុំសិទ្ធិ ធ្វើហើយក៏អត់ កំពុងចាក់ក៏អត់សុំ ដល់ចាក់ជិតចប់អត់បានសុំសិទ្ធិទៀត បានផលប្រយោជន៍ច្រើនមហាសាលហើយ ឥឡូវទៅបិទម្ចាស់កម្មសិទ្ធិដែលគាត់ចង់ប្រាប់រឿងស្នេហាគាត់ពិត។ គ្មានអ្នកណាជាម្ចាស់សិទ្ធលើព្រឹត្តិការពិតនោះទេ ហើយសិទ្ធិនៅលើបុគ្គលនីមួយៗ ដែលក្នុងហេតុការណ៍ពិត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFl5hLM4Bhpzs2TAy5ZeLtn9nlSgFe9AF05E78uyzuxEEvRex6G_ooU-Btwb6ud3qPko7wYf9fMBwNxVeEXin0gJWi67-CG_ZxhLCky8WL-bN6oLz1NL_6JqYGk-ItBcq-jJ8Pg1G7fGrQWk2JBiZ8i8KxQycQ9qJuccKZaZF9WfarV170BCsKxdaQHVto/s1440/image_2025-03-21_13-29-50.png

ងាកទៅកាន់លោក លៀក លីដា វិញ បានចេញមកបង្ហោះសំណេរមួយថា «ព្រាននារីជ្រកក្រោមខោអាវសុភាពបុរសសោះ កុំមកនិយាយត្រឹមត្រូវស្អី គ្មានអ្នកណាទៅហាមរឺបិទទេ ឱ្យតែធ្វើរឿងពិត អ្នកណាមិនសុំសិទ្ធិអ្នកណា?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitA3gthgItGQjVwPpotVFe6dwvauKqasH1tGNke0iVX7F1pGGMMbpvBLMcZXvNzf8S30UDaVaktU7tdogy7o_yJZVajZSbMM0WvMnXs0JK2Gs6mWzosouNkWt0kAHde04MsNr5CyEX24MOJ57tl6nSFabSjmkh8Ufn-vnoBU-E9l25knbT8JsATUMUmP5X/s2048/image_2025-03-21_14-19-19.png

គួរឱ្យដឹងថាបន្ទាប់ពីរឿងនេះបានកើតឡើងតារាសម្តែងដែលជាតួអង្គសំណាង និង ពិសី ក៏បានបដិសេធមិនទទួលការថតភាពយន្តថ្មីឡើយ៕

ឥណ្ឌាបិទព្រំដែនជាប់ប៉ាគីស្ថាន និងបណ្តេញមន្ត្រីទូតប៉ាគីស្ថាន ក្រោយហេតុការណ៍បា.ញ់ភ្ញៀវទេសចរស្លា.ប់ជាច្រើននាក់នៅឥណ្ឌា

0

ប្រទេសឥណ្ឌា ៖ រដ្ឋាភិបាលឥណ្ឌាបានបញ្ជាឱ្យបិទព្រំដែនជាប់ប៉ាគីស្ថាន ព្រមទាំងលុបចោលទិដ្ឋាការពលរដ្ឋប៉ាគីស្ថាន និងបណ្តេញមន្ត្រីទូតប៉ាគីស្ថានចេញពីឥណ្ឌា ក្រោយខ្មាន់កាំភ្លើ.ង ៤នាក់ បា.ញ់ភ្ញៀវទេសចរស្លាប់អស់២៦នាក់ និងរបួសជាង២០នាក់ នៅទីក្រុងប៉ាហាលហ្គាម តំបន់កាសមៀ ។ វាជាហេតុការណ៍វាយប្រ.ហារភ្ញៀវទេសចរដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ស្របពេលឥណ្ឌាមានភាពតានតឹងជាមួយប៉ាគីស្ថានម្តងទៀត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjNv1_VMieHA4iLFE1o4q4PJ660QmTGU1mGNgZ4iXitRRkPudfqRZlsi3d3Q0098UplLrTu2aA75nRpI7up8zq6Sjs_niR-SRChiULL7yDHd2b8HcOIKqHxnPidOPOaFnbfk5ybEOc2olr0JsVO_NNGa2F8G6oO7ktgo0oRYI6jkl8i1GrxlcItvAGgHxp/s1200/photo_2025-04-24_12-44-38%20(3).jpg
កាលពីថ្ងៃទី២៤ ខែមេសា ក្រសួងការបរទេសឥណ្ឌាបានប្រកាសបិទព្រំដែនធំៗជាប់ប្រទេសប៉ាគីស្ថាន ក្រោយកើតហេតុការណ៍ខ្មាន់កាំភ្លើងបាញ់ប្រហារភ្ញៀវទេសចរនៅជ្រលងភ្នំក្នុងទីក្រុងប៉ាហាលហ្គាម ស្លាប់អស់២៦នាក់ ។ ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌាក៏បានលុបចោលគម្រោងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋប៉ាគីស្ថានផងដែរ និងកំណត់ឱ្យអ្នកកាន់វីសាប្រភេទ SAARC ចាកចេញពីទឹកដីឥណ្ឌា ក្នុងរយៈពេល៤៨ម៉ោង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7ossKIaCZERhUFxwyAEcd-tpRCoXEzb49ogXvJxWunJG4y8DLhcbmrrDFtpfbW2Y5sS4lTX__s_OA3W6TuU-oJliuEekp2-zZC7WpUcLBKMy1_YlTd8bl9aZGwvrnSLxsm3oN0iSFHSlX_z8qc5dx8ZBM86ZWO74ujp7EpPOF_Uwi5sHmeRn8l89Fw8L2/s1280/photo_2025-04-24_12-44-38.jpg
លើសពីនេះ រដ្ឋាភិបាលឥណ្ឌាបានបណ្តេញទីប្រឹក្សាយោធាក្នុងស្ថានទូតប៉ាគីស្ថាននៅទីក្រុងញូវដេលី និងគ្រោងបណ្តេញមន្ត្រីទូតប៉ាគីស្ថានជាច្រើនរូបទៀតនៅចុងខែមេសា ក៏ដូចជាផ្អាកសន្ធិសញ្ញាបែងចែកទឹករវាងប្រទេសទាំងពីរដោយគ្មានកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid6RWptra3OUXiInWwDZEyUnsxN4jVgu29qHnIo3oNuHXTYhFYhYRGVr50sUq6lE-Z20pU3ycNa-6XdYNKXwfUrXAQBgSH3qYrsxxpRUnhyphenhyphenmqWadajs_yq3D2AHg6L1_rAR_TOG-rk15MDsJXJMpzWBSfxWMlS1w13cEYErr2oi73JzLmIgJHby3N0U9KD/s2000/image_2025-04-24_15-57-20.png

ឥណ្ឌាមិនត្រឹមតែតាមចាប់ខ្លួនខ្មាន់កាំភ្លើងប៉ុណ្ណោះទេ ប៉ុន្តែនឹងចាត់វិធានការតាមច្បាប់លើអ្នកនៅពីក្រោយខ្នងការបាញ់ប្រហារនេះ មិនថាពួកគេនៅកន្លែងណាទេ ឥណ្ឌានឹងចាប់ខ្លួនឱ្យបាន ។ នេះបើតាមលោក រ៉ាឆាណាត ស៊ីង រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguX3vczijzEFyui9FicaIMSWqxccNZg2xRiCCt_eh8tm1nx5QBFWLoqiAiXWl2aKfIz845LJn0KOpsL8pkeF1Eo8BzoyEeqG2hkIE_xYHj0UTtcB5Oo_4w3n7xPpREuad8Ei8wAqllm989wdObrd4x2nVeiAZrTOdQ5JbVFPSFzOLIdOPqQHnxBakvGyR5/s1200/image_2025-04-24_15-57-22.png
ខ្មាន់កាំភ្លើងបានបាញ់ប្រហារភ្ញៀវទេសចរក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមនៅទីក្រុងប៉ាហាលហ្គាម ដែលជាតំបន់ខ្ពង់រាប ខណៈការធ្វើដំណើរមកតំបន់នេះ ត្រូវជិះសេះ ឬដើរ ។ បើតាមអ្នកឃើញហេតុការណ៍ គឺខ្មាន់កាំភ្លើងបានបាញ់ភ្ញៀវទេសចរកំពុងសម្រាកក្នុងតង់ រីឯភ្ញៀវទេសចរជាច្រើនដែលរួចផុតពីសេចក្តីស្លាប់ប្រាប់ថា ភ្ញៀវទេសចរដែលស្លាប់ទាំង២៦នាក់ បានគាំទ្រនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPHaH0P7YrkzIbC9BeuUdvTf5ZdTV2x0hsBve1NpPGFLHdPxDfvuyO-X5SCIt4Ddz4mjZIBPW3tCKkvjurOdyzG8JocfgZ5-YAWgGz_FMCyIq4Gd4UfXPwdtzpsLSGXW-z-AZQtNcIVZAg2z38yYl0J4JUTsm3ysII-f-hz5CvIih0HErYXio7LIcaI3Ge/s770/image_2025-04-24_15-57-23.png
ក្រោយមក ក្រុមប្រដាប់អាវុធ The Resistance Front បាននិយាយក្នុងបណ្តាញសង្គមថា ពួកគេមិនពេញចិត្តចំពោះការចូលមកតាំងទីលំនៅរបស់មនុស្សជាង៨៥,០០០នាក់ ។ លោក Narendra Modi ថ្លែងថា នឹងចាត់វិធានការជនល្មើសតាមច្បាប់ ដែលការបាញ់ប្រហារនេះធ្វើឱ្យភ្ញៀវទេសចរភ័យរត់ចេញពីតំបន់ទេសចរណ៍ ។ មេដឹកនាំប្រទេសជាច្រើន ដូចជា ៖ អាមេរិក រុស្ស៊ី អ៊ីរ៉ង់ បារាំង និងអារ៉ាប់រួម បានថ្កោលទោសហេតុការណ៍នេះយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM9zS4sIMrEmjDRmTGSMEAZStfbchirc-96oGdy8c8fY37MwB722FXu7hl1wvXDm2EY17ZMy0ZrU8wn3oOEP2-fsj4vhd7Z3Y8HyO6551mT9bZKefE49enqadjtxAtz-WdYMHbPcP8YGZ6OLnLYQOYJyxwd04YS7hrOvqe2nKZYk7CB7xxmB_wFcZf1EUR/s1280/photo_2025-04-24_12-44-37.jpg

ការបិទព្រំដែនប៉ាគីស្ថាន និងបណ្តេញមន្ត្រីទូតប៉ាគីស្ថាន ដោយសាររដ្ឋាភិបាលឥណ្ឌាយល់ថា ប៉ាគីស្ថាននៅពីក្រោយខ្នងខ្មាន់កាំភ្លើងដែលបាញ់ភ្ញៀវទេសចរក្នុងប្រទេសរបស់ខ្លួន ទោះជាគ្មានភស្តុតាងច្បាស់លាស់ក្តី ។ បើតាមការសន្និដ្ឋាន ការបាញ់ប្រហារនេះ គឺដោយសារឥណ្ឌា និងប៉ាគីស្ថានបរាជ័យក្នុងការចរចា ឬមកពីឥណ្ឌាមានភាពតានតឹងផ្នែកសាសនាក្នុងប្រទេស ៕

ថៃកំពុងព្រួយបារម្ភ ចំពោះការថយចុះខ្លាំងនៃចំនួនភ្ញៀវទេសចរដោយសារបញ្ហាអសុវត្ថិភាពមួយចំនួន

0

ប្រទេសថៃ ៖ ក្រសួងទេសចរណ៍ និងកីឡាបានណែនាំអាជ្ញាធរទេសចរណ៍ថៃ (TAT) ឱ្យរៀបចំផែនការទីផ្សារទេសចរណ៍ឆ្នាំ 2025 ដើម្បីទប់ទល់នឹងទីផ្សារអាស៊ីដែលចុះខ្សោយ និងធ្វើឲ្យប្រាក់ចំណូលនៅក្នុងវិស័យនេះថយចុះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Bangkok Post កាលពីថ្ងៃអង្គារ ទី២២ ខែមេសា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizc38N05sevoPOlV1Ai1YSD4L1fj86KywqTHP_HdiMg2POipbF8U7dKG3kHhyphenhyphen17zg6qa9EweIBuOtqtR-MFNmke70_MgfEDMtkTxgiVphkV5NhWsmBB4M2AliluxuiQ05Kgrwc6Rv-1weXX932ZF84KDnkSnJWaw5Q2rsZu-meU56j2DTz1zPJtJQ6b82F/s640/photo_2025-04-23_09-29-03%20(2).jpg
តាមទិន្នន័យរបស់ក្រសួងទេសចរណ៍ថៃបានឲ្យដឹងថា ៖ ទីផ្សារទេសចរណ៍របស់ប្រទេសថៃក្នុងតំបន់អាស៊ីដែលសំខាន់ៗរួមមាន ចិន ហុងកុង តៃវ៉ាន់ កូរ៉េខាងត្បូង និងវៀតណាម បានថយចុះយ៉ាងហោចណាស់ 17% ក្នុងរយៈពេលនេះ។ ការថយចុះនេះ ត្រូវបានគេសន្និដ្ឋានថាដោយសារតែបញ្ហាទំនុកចិត្តលើសុវត្ថិភាពនៅក្នុងប្រទេសថៃ និងការកាត់បន្ថយចំនួនជើងហោះហើរក្រោយការបញ្ចប់ពិធីបុណ្យ Songkran។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfEbzrOy1Kko2-01HigOdgHXxHy_QFAS_HWH_t6PU5yH1DlrTLNjv-VXzSuc5SBVY85NKe7SsWfvWPOBdqXmhjHAwMk6effQaSN3r3ZtijxUMA3KktG_E2Ug-H2P4Utot9fH4fIEqYhpBJ943NbzDo9Q8PusXm99wVYx1LkKgt9YpWA1QxvrxEgByGTTa9/s680/photo_2025-04-23_09-29-03.jpg
អ្នកស្រី Natthriya Thaweevong លេខាធិការអចិន្ត្រៃយ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រសួងទេសចរណ៍ថៃបាននិយាយថា ៖ ដោយសារតែកត្តាអវិជ្ជមានមួយចំនួន ទើបធ្វើឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព និងផលប៉ះពាល់នៃសេដ្ឋកិច្ចបន្ទាប់ពីការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក បានជះឥទ្ធិពលដល់គោលដៅទេសចរណ៍របស់យើង ដូច្នេះយើងត្រូវការផ្លាស់ប្តូរផែនការដើម្បីរក្សាប្រាក់ចំណូលសម្រាប់ជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw7UGtgX2QlXLhsOnBH2oWNTF8kvrsDLqXATdQ4x34b6WhmZ4QSU-83NYEjBpTadR_k4s4lny37TindIAM_syI0QPEsna1O0-10OK1r7fTfaFVKis7bk64Df1Lew_7Igzx_QfyhAc0hFcY5ukhVCE7q6tAdiWBuNRvp0K1uFQG8_B4xQzWmOoUrfvEYF6b/s1280/photo_2025-04-23_09-29-04.jpg
អ្នកស្រី Natthriya បានបន្តទៀតថា ៖ ប្រទេសនៅក្នុងតំបន់អាស៊ីដែលតែងមានប្រជាជនមកលេងកម្សាន្តក្នុងប្រទេសថៃច្រើនជាងគេរួមមាន ចិន ហុងកុង តៃវ៉ាន់ កូរ៉េខាងត្បូង និងវៀតណាម។ ប៉ុន្តែគិតមកត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរទាំងនោះបានធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់ ជាពិសេសភ្ញៀវទេសចរជនជាតិចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigyt7DtL-XtJI7R0s4R_2NCscYkwTg-1NE4GT5SrpN5tM-yMsmg_hC_GdjjtAn_jwBn_9Y0u2Lp4lgaDw2L0BqRvTgwsOlRuffQZgR6cegK-iGCZa6dHDxvhmVZez-32rp-Wx6Wme2C4BbczGUR6hATjL16U1lfXq_-n1tBjrId1lLTCSICTwU30_Urfb9/s1280/photo_2025-04-23_09-29-05.jpg
លោក Sisdivachr Cheewarattanaporn ប្រធានទីប្រឹក្សាសមាគមភ្នាក់ងារទេសចរណ៍ថៃបាននិយាយថា ប្រទេសថៃកំពុងដោះស្រាយវិបត្តិដ៏អាក្រក់បំផុតរបស់ខ្លួននៅក្នុងទីផ្សារប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFPE7bqSYtkVvHmAgBid_itQi6kE5sfLuUC1-VGKwBsOEgx3MlWUNOTAhB77oH_RdNGxXjH_nbEngKtPiVliyQlLfhmTwEEBuRErxS_aWlUtW2XMcEt8Am3Q-ko2jIWNwjL3_n9tdTQCcsPgUbFEaDVt_xWm83EIeArzD76tz5daGK7dnjj5qMjI2Zomlu/s790/photo_2025-04-23_09-29-02%20(2).jpg

គាត់បាននិយាយថា “ពេលវេលាចុងក្រោយដែលយើងប្រឈមមុខនឹងការធ្លាក់ចុះដ៏ធំគឺនៅក្នុងឆ្នាំ 2018 បន្ទាប់ពីឧប្បត្តិហេតុទូកដ៏ម..រណៈនៅភូកេត ដែលបានបណ្តាលឱ្យមនុស្ស 47 នាក់បានស្លា..ប់។ ហើយស្ថានភាពឥឡូវនេះកាន់តែតឹងតែងដោយសារតែទីផ្សារត្រូវបានរងផលប៉ះពាល់ដោយកត្តាអវិជ្ជមានជាច្រើន ដែលបង្ករមកពីផលប៉ះពាល់សេដ្ឋកិច្ចនៃពន្ធរបស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Fg31VbGSks-fzkWBnDCzRNNBwxx840HLUwuX_Lt14BBUwoHw_AqrH3ESi7gE1-7wgo4rU49cr6wrKzTKiFsx5ZpFQQTMJQwWPvl21W5rj_GbkO4EnjdPb2MHD9J-OrhojYgQ_n7otowNYQvi2hwl6NcLUzgNESulG0SdsP2sJsdQDJwzZyE6eij5QmNE/s780/photo_2025-04-23_09-29-02.jpg

បញ្ហាការស្រុតចុះនៃចំនួនភ្ញៀវទេសចរនេះបានបង្ការជាក្ដីបារម្ភសម្រាប់ប្រទេសថៃ ដូចនេះរាជរដ្ឋាភិបាលថៃនឹងបង្កើតយន្តការថ្មីដោយការកសាងទំនាក់ទំនងជិតស្និតជាមួយស្ថានទូតរបស់ប្រទេសនានានៅក្នុងប្រទេស ព្រមទាំងណែនាំយុទ្ធសាស្រ្តថ្មីៗទៅកាន់ក្រុមអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងភ្នាក់ងារទេសចរណ៍តាមអ៊ីនធឺណិត ធ្វើការផ្សព្វផ្សាយយ៉ាងណាឲ្យភ្ញៀវទេសចរមានទំនុកចិត្តឡើងវិញ៕

 

 

មហាសេដ្ឋីស្រុកខ្មែរ៨រូប រួមគ្នាសាងសង់មន្ទីពេទ្យ តម្លៃ៣០០លានដុល្លារ

0

ឧកញ៉ាធំៗចំនួន៨នាក់ បានធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការបង្កើតមន្ទីរពេទ្យលំដាប់ប្រទេស ដោយបោះទុនវិនយោគ៣០០លានដុល្លារ។

មន្ទីរពេទ្យនេះ គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៦ និងសម្ពោធដាក់ឱ្យប្រើប្រាស់ នៅឆ្នាំ២០២៨ ខាងមុខ។

គោលបំណងនៃការផ្តួចផ្តើចគម្រោងសុខាភិបាលនេះ គឺដើម្បីផ្ដល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោក នៅក្នុងស្រុក និងកាត់បន្ថយការទទួលសេវាព្យាបាលនៅប្រទេសដទៃរបស់ប្រជាជនកម្ពុជា។

មន្ទីរពេទ្យដ៏ទំនើបនេះ នឹងក្លាយជាបណ្តុំសេវាវេជ្ជសាស្ត្រដ៏ទូលំទូលាយ រួមបញ្ចូលទាំងសេវាវេជ្ជសាស្ត្រទូទៅ ការវះកាត់ ផ្នែកបេះដូង និងសរសៃឈាម ផ្នែកជំងឺមហារីក ផ្នែកជំងឺកុមារទូទៅ ផ្នែកឆ្អឹងសន្លាក់ និងសេវាកម្មវេជ្ជសាស្ត ជាច្រើនផ្សេងទៀត ផងដែរ។

ចំពោះម្ចាស់ភាគហ៊ុនដែលចូលរួមក្នុងគម្រោងការកសាងមន្ទីរពេទ្យខ្មែរដ៏ធំមួយនេះ រួមមាន៖
អ្នកឧកញ៉ា គិត ម៉េង ២៣%
លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ២៣%
អ្នកឧកញ៉ា ថៃ ជាហួត ២៣%
អ្នកឧកញ៉ា សៀ ឬទ្ធី ១០%
អ្នកឧកញ៉ា ជាម ឃុនណាត ៦%
អ្នកឧកញ៉ា ប៊ុន ហៃ ៥%
អ្នកឧកញ៉ា លី ហុង ៥%
ឧកញ៉ា ថៃ ស៊ាង ៥%៕

 

កំពង់ផែក្រុងព្រះសីហនុ នឹងប្រែមុខមាត់ថ្មីទៅជាមជ្ឈមណ្ឌលឡូជីស្ទីក

0

នាពេលថ្មីៗនេះ កម្ពុជា-ជប៉ុន បានបកិច្ចប្រជុំដំបូង ស្តីពីការចុះសិក្សាផែនការលម្អិតលើគម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់​។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQAyJ5d2-ae8WJb5qU_yc1nRqpGf1bP59V7non6FbVdEp_kXKRcMu71Xxeq1nvv2ix2FSZ4dCQEVDgxL_nAef0V2gXUlRcSxSaJza8dpPNzO_49iIjP2oz84lUFyTLWvZY4jOTm6h5zO24J0YDIpm0PWdO311kpr6qaddqkXX4kuAcd_7VhnyDjzAUlU-E/s2048/image_2025-04-24_15-35-37.png
តាមការរំពឹងទុក ផែនការមេនេះ នឹងជួយពង្រីកសក្តានុពលនៃប្រព័ន្ធឡូជីស្ទីកនៅកម្ពុជាឱ្យបានកាន់តែល្អ និងមានគុណភាពល្អប្រសើរ សំដៅបង្កើនសមត្ថភាពនៃប្រតិបត្តិការ និងសេវាកម្មរបស់កំពង់ផែក្រុងព្រះសីហនុ ឱ្យកាន់តែធំ និងខ្លាំងក្លាជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqhGNU58O-oixalROOJYSuPqlhYcVrfx2z2fSZLBxwzjOwAcSCVHo6XxGGkaLoAxg-fBDeaUPf0gKB5dIkIUJfdUJRMIemewNqxXRE7t6mutq7zPRfB4GSerbpCNhfSk9aNXrftf-Rr-dNRfUepjQq54hXG8j_sGRx-_oSZe2KHH6aU-EqBM8SAL71GwNU/s2048/image_2025-04-24_15-35-34.png

លើសពីនេះ វាក៏នឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូននៅកម្ពុជា និងពង្រឹងឧត្តមភាពប្រកួតប្រជែងជាមួយកំពង់ផែធំៗ ក្នុងតំបន់ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ស្របតាមចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqdHGNkGoqHAk8R89QOC3pBeex9o8Ylx7sq6jgrCPyM0QWPOnQSEW_cK6GNTDFeEZ5c2t6rTfVU4FdrytZ9b4SgHj9veVjS7MJYqBe_JtIfULqZ_xVO6ZWac1QT9NHk7rnXmnmP4W4i6VkNucKamNiMYpi4lu4Z08PvAci4jct4Jwr94L_BmgthQIWrhVv/s1200/image_2025-04-24_15-35-42.png

គួរបញ្ជាក់ថា កំពង់ផែក្រុងព្រះសីហនុ  បាននឹងកំពុងក្លាយជាមាត់ច្រកនៃការអភិវឌ្ឍរបស់ប្រទេស និងជាមាត់ច្រក​នៃ​សេដ្ឋកិច្ចដោយឯករាជ្យដែលភ្ជាប់កម្ពុជាទៅបណ្តាប្រទេសនានា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixWkX0yByMLLr3llqCYp-GgdzL_Idr5ckgAA8q-0esb2lHC1r3v7ftX-jKPc0Mf9UBInf8I1pxAAiXqpWS1MMkFgTABQcjCGuHU6IMFfQhWVMeZkqg4sSgE9GSDJPqoCcd4l3eHS2PdE_9vcj_WkiDR8JMEcbjTPloLGIVyt7rr0z51KQfjIpyZw8WI2qf/s2048/image_2025-04-24_15-35-45.png

កម្ពុជា-ថៃ ឯកភាពសាងសង់ស្ពាននៅព្រំដែនផ្សារព្រំ-បានផាកាត

0

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្នុងជំនួបខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានចុះហត្ថលេខាលើឯកសារចំនួន៧រវាងកម្ពុជា-ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv_wvSouMSZlD1hQGsYmii7-F-wGnKZ1DMG6McYL95Hinje1sDsXYvklKVPzO-Mortt5wqYsmu5RM8UDzyiPXgCelT_bD0tC7k5Ki6NMLn5dLGNSjxhvDFNtwTg0-YcTW3tER5c4zEZUSlh-VTftLZJQcrG4GeoU8q6zmskcfydpWe-v8LV44PmQmogtN3/s1280/image_2025-04-24_15-33-23.pngនៅក្នុងនោះគេឃើញមានការចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការសាងសង់ស្ពានព្រំដែនផ្សារព្រំ-បានផាកាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYMfYPCFAh3cui8WoKMtciNWhu9nQ_GXXyWIdk5TUbBB3_lvvb8HIpdLijLY0agi0Dgl-eB4FNAP_a9MYQeshNUbO_yylB1JNNcmWoZZj0Yzh5yje_mRYSxOf_2YIlcIuhAjO05F-W38Nf-xr5zURVxWDv0O_WuetE9gMnx1Ufom4aoYfJKv2IBQjh-nTF/s1280/image_2025-04-24_15-33-22.png

ព្រំដែនផ្សារព្រំ ស្ថិតនៅក្នុងខេត្តប៉ៃលិន ជាប់នឹងច្រកបានផាកាត ខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ។ ច្រកនេះ បានក្លាយជាច្រកអន្តរជាតិ ដែលមានភ្ញៀវទេសចរ ពលករ និងការដឹកជញ្ជូនទំនិញចេញ-ចូលឆ្លងកាត់ព្រំដែនយ៉ាងសកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpDlue2czFIxWJdZXJxg8dfaUKaGa14_354iT0_6Us18FptKly0CRYpDnhUZt7uv-LU7y8yefo7ZSV3F2PkW_skO3Q9ZSSYzE_We3O14HIY0qrV8kGFJkjvJPO2uwjV6mkU63pSrZsfabdk8dYwkpvgvno6VKYPhgO90_czvjbRjg3ki0PiVGYabJrdp3q/s900/image_2025-04-24_15-38-56.png

ស្ពាននេះ មានប្រវែង​ប្រហែល​៤០​ម៉ែត្រ មានផ្លូវ​ដើរ​​ប្រវែង៣​ម៉ែត្រ​ និង​គន្លងផ្លូវ​រថយន្តទៅមក២គន្លង ចំណាយថវិការប្រមាណ៤៣មុឺនដុល្លារ។

គួរបញ្ជាក់ថា ស្ពាន​នេះ ត្រូវបានប្រសិទ្ធនាម​ថា​ជា ​”ស្ពាន​មិត្តភាព​ចាន់​បុរី​-​ប៉ៃលិន​” សាងសង់ឡើង ដើម្បីជំនួសឱ្យស្ពានបេឡេត៍ ចាស់ទ្រុឌទ្រោមដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន៕

អបអរពិធីបុណ្យចូលឆ្នាំខ្មែរនៅលើ TikTok៖ ឱកាសដ៏រីករាយសម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ម៉ាកយីហោ ឬអាជីវកម្មជាមួយអតិថិជន

0

ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៥ – TikTok កម្មវិធីចែករំលែកវីដេអូខ្លីៗដែលមានបេសកកម្មបំផុសគំនិតច្នៃប្រឌិត និងផ្តល់ភាពរីករាយ ចែករំលែកការយល់ដឹងសំខាន់ៗដើម្បីជួយម៉ាកយីហោ ឬអាជីវកម្ម កសាងទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួនក្នុងប្រទេសកម្ពុជា។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAVigODBG4mROgjB443weE_IjISteF878qs868ofSM59OpacUSzqLy7uf-OPmj4Xls5ok2ECHXp6-gBcLMMOTHmIbZIdszl8Z-2B2HWUkjaUyw4c2CW-0VT1gtgQG399mv5BhwYLq-mM3-BJEnHisd_6OSIjiKRw-Bg95VBs9KBSxUcRWn2p3-M008_ATN/s1921/Artboard%2040.png

ការចែករំលែកការយល់ដឹងរបស់ TikTok គឺផ្អែកលើការស្រាវជ្រាវមួយដែលធ្វើឡើងមុនចូលពិធីឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ២០២៥។

យោងតាមការសិក្សាដែលធ្វើឡើងដោយ TikTok ទាក់ទងជាមួយការប្រើប្រាស់បណ្តាញសង្គមក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលបានស្ទង់មតិប្រជាជនកម្ពុជាចំនួន ៥០៨ នាក់ ដែលរាប់ទាំងអ្នកប្រើប្រាស់ និងអ្នកមិនប្រើប្រាស់ TikTok មុនចូលឆ្នាំខ្មែរឆ្នាំ ២០២៥ នោះបានបង្ហាញថា TikTok នៅតែជាប្រភពនៃការកម្សាន្តចម្បងសម្រាប់ប្រជាជនកម្ពុជា។ លទ្ធផលនៃការសិក្សាសម្រាប់បុណ្យចូលឆ្នាំខ្មែរឆ្នាំ ២០២៥ ត្រូវបានគេរំពឹងថា នឹងមានភាពស្រដៀងគ្នានឹងការស្ទង់មតិកាលពីពេលមុនផងដែរ។

យោងតាមការស្រាវជ្រាវ អ្នកប្រើប្រាស់ TikTok ៧៣% ប្រើប្រាស់ TikTok ដើម្បីស្វែងរកការកម្សាន្ត មាតិកាជំរុញលើកទឹកចិត្ត និងសកម្មភាព​​សប្បាយនានាក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ដែលនៅក្នុងនោះអ្នកប្រើប្រាស់ TikTok ជាងពាក់កណ្តាលនៃអ្នកប្រើប្រាស់មានទំនាក់ទំនងជាមួយម៉ាកយីហោ ឬអាជីវកម្មផងដែរ។​ លើសពីនេះ បើក្រឡេកទៅមើលឆ្នាំ ២០២៤ វិញ ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាឱកាសដ៏សំខាន់បំផុតសម្រាប់ម៉ាកយីហោ ឬអាជីវកម្ម ដោយក្នុងនោះ ៧៣% នៃអ្នកប្រើប្រាស់ TikTok ទទួលបានព័ត៌មានកាន់តែច្រើនពីផលិតផល និង ៥៧% ធ្វើការទិញបន្ទាប់ពីមើលវីដេអូអំពីផលិតផលនៅពេលនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6swBI1uuh54DNZlGGamvPn2iEOOrvbRRyqa8mVlWqzLA0sh7Q8aINymuxHRuviVsL9w63lv8di_rtJ7RzmAorHevgJS6nYrsKU3Fm0zYgVIMqOSZCcotGEHhKqxovljOBGKVP8xg_dc1jeqzICFLrwp4n0Jsjp-JT_Nra5V_yXIfEfs2wmBXeHcSpcCVh/s1921/Artboard%2010.png
យោងតាមតួលេខទាំងនេះ Aleph Group ដែលជាដៃគូទីផ្សាររបស់ TikTok for Business ក៏បង្ហាញលទ្ធផលនៃការសិក្សានេះដល់ម៉ាកយីហោ ឬអាជីវកម្ម  រួមទាំងភ្នាក់ងារអាជីវកម្មខ្មែរជាច្រើន ឱ្យបានដឹងថា រាល់ពិធីបុណ្យនានា គឺជាពេលវេលាដ៏ល្អសម្រាប់ម៉ាកយីហោ ឬអាជីវកម្មខ្មែរ​​ឱ្យរក្សាបានភាពទាក់ទាញ ​និងមានវត្តមាននៅលើ TikTok ។ លើសពីនេះ យោងតាមការសិក្សាក៏បានបង្ហាញថា អ្នកប្រើប្រាស់ TikTok ចំនួន ៦៨% នៅតែបន្តប្រើប្រាស់ TikTok ក្នុងកម្រិតដូចគ្នា ហើយកាន់តែប្រើច្រើនជាង​ពេលធម្មតាទៅទៀតក្នុងអំឡុងពេលចូលឆ្នាំខ្មែរ។​

លោក Sea Yen Ong នាយកគ្រប់គ្រងទូទៅប្រចាំប្រទេស វៀតណាម និងកម្ពុជានៃ TikTok for Business​ មានប្រសាសន៍ថា៖​​ “TikTok មិនមែនគ្រាន់តែជាវេទិកាសម្រាប់ទទួលបានភាពរីករាយ និងភាពច្នៃប្រឌិតនោះទេ TikTok ក៏ជាកន្លែងដ៏មានឥទ្ធិពលសម្រាប់ម៉ាកយីហោ ឬអាជីវកម្ម ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់។ ថ្ងៃឈប់សម្រាក TikTok គឺជាកន្លែងដែលមានទំនោរសម្រាប់ការផ្សព្វផ្សាយផលិតផលដ៏លេចធ្លោរដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយអ្នកប្រើប្រាស់ក៏និយមចូលចិត្ត ទិញទំនិញ និងដើរកម្សាន្តផងដែរ។”

ការសិក្សានេះ ក៏បានបង្ហាញថាការដាក់លក់ផលិតផលថ្មីនៅលើទីផ្សារបានកើនឡើងទ្វេដងក្នុងអំឡុងថ្ងៃឈប់សម្រាក ដែលក្នុងនោះផលិតផលសម្រាប់ថ្ងៃឈប់សម្រាកជិតមួយដងកន្លះ​ត្រូវបានដាក់លក់។ ​ហើយផលិតផលប្រភេទ​ អាហារ និង​ភេសជ្ជៈ​ គឺជា ​ ​ទំនិញ​ដែលត្រូវ​បាន​ទិញច្រើនជាងគេ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ​ដែលផលិតផល​សំលៀកបំពាក់ និង​ថែរក្សាសម្រស់​ស្ថិត​នៅ​លំដាប់​ទី​ពីរ និង​ទី​បី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKAcP6CKDqloLMWscZDI8dU8QCD0exktUdSMddK8AtcO7d5YelEC29EUm28O3jJE6_s36fHJMfg5Oqrfjl_FuftiIylUzHGKatnLu32LyRHyjWoR-nFevr65lO4fSVtOn72QYJ714Y701zKuwvLc-q5W-0-3ciQlg_hRtph4yXsCkIb39F7B6zNjQ3tbEb/s1920/Artboard%2070.png
ការសិក្សានេះក៏បង្ហាញផងដែរនូវមាតិកាក្នុងស្រុកដ៏ពេញនិយមដែលរួមមាន អាហារ និងភេសជ្ជៈ ទំនិញវេចខ្ចប់ សំលៀកបំពាក់ និងការធ្វើដំណើរ។ ហេតុផលចំបងៗដែលប្រជាជនកម្ពុជាចូលចិត្តធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ គឺដើម្បីរក្សាទំនាក់ទំនងល្អក្នុងគ្រួសារ និងការស្វែងយល់អំពីវប្បធម៌។ យោងតាមការសិក្សា ៦៩% នៃអ្នកធ្វើដំណើរ និយមធ្វើដំណើរដើម្បីចំណាយពេលវេលាល្អៗជួបជុំគ្រួសារ ខណៈដែល ៥៧% ទៀត ធ្វើដំណើរកម្សាន្តសប្បាយ និងសម្រាកលំហែកាយ។ លើសពីនេះ ៥២% បានធ្វើដំណើរទៅកម្សាន្តនៅកន្លែងថ្មីៗ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ គឺថែមទាំងនៅក្រៅប្រទេសទៀតផង។ ទន្ទឹមនឹងនេះ ៤៩% គេធ្វើដំណើរទៅកម្សាន្តនៅកន្លែងផ្សេងៗនៃប្រទេសកម្ពុជា ហើយ ៤៣% បានធ្វើសកម្មភាពកម្សាន្តសប្បាយនៅតាមសហគមន៍របស់គេ។ ការយល់ដឹង ទាំងនេះ បញ្ជាក់អំពីកត្តាជំរុញការផ្សព្វផ្សាយការយល់ដឹងផ្នែកវប្បធម៌ និងបទពិសោធន៍នានានៅពីក្រោយការធ្វើដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសកម្ពុជា។

ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា ហើយការសិក្សារបស់ TikTok បង្ហាញថាអាជីវកម្មអាចទាញយកអត្ថប្រយោជន៍ពី ការទំនាក់ទំនងរបស់អ្នកប្រើប្រាស់ TikTok ជាមួយនឹងផលិតផល ឬអាជីវកម្មដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួននៅលើបណ្តាញសង្គម។

TikTok ផ្តល់នូវដំណោះស្រាយដ៏ពេញលេញសម្រាប់ម៉ាកយីហោ ឬអាជីវកម្ម  ដោយចាប់ផ្តើមជាមួយមុខងារសម្រាប់លើកកម្ពស់ការយល់ដឹងដូចជា Branded Effects ដែលអនុញ្ញាតឱ្យម៉ាកយីហោ ឬអាជីវកម្មនានាបង្កើត filters និង effects ហើយ TopView គឺជាមុខងារផ្សាយពាណិជ្ជកម្មកម្រិតខ្ពស់របស់ TikTok ដែលវាបង្ហាញនៅពេលអ្នកប្រើប្រាស់ចាប់ផ្តើមបើកប្រើកម្មវិធី TikTok។ TikTok ក៏មានមុខងារ Reach & Frequency​ ដែលជា​មុខងារ​សម្រាប់​ព្យាករណ៍​កម្រិតនៃចំនួនដងនៃការ​ផ្សព្វផ្សាយទៅ​ដល់​របស់ទស្សនិកជន​ ​ដែល​អាច​គ្រប់គ្រងបាន និងមុខងារ Top Feed ដែលអាចប្រើដើម្បីផ្សាយពាណិជ្ជកម្មនៅក្នុង Feed។ សម្រាប់ការផ្សាយពាណិជ្ជកម្មយក Engagement TikTok ផ្តល់មុខងារឱ្យជ្រើសរើសគោលបំណងផ្សព្វផ្សាយជាការមើលវីដេអូ  (Video Views) ដើម្បីបង្កើនអន្តរកម្ម និងការទំនាក់ទំនងក្នុងសហគមន៍ ដើម្បីបង្កើនចំនួនអ្នកតាមដាន ឬការចូលមើល profile។ ជាចុងក្រោយ សម្រាប់ការផ្សព្វផ្សាយដើម្បីជំរុញឱ្យអតិថិជនធ្វើអ្វីមួយ TikTok ក៏ផ្តល់មុខងារនៃការផ្សព្វផ្សាយកម្មវិធីដើម្បីជំរុញការដំឡើង ឬធ្វើសកម្មភាព និងការផ្សាយពាណិជ្ជកម្មតាមប្រអប់សារដែលលើកទឹកចិត្តឱ្យមានការសាកសួរព័ត៌មានអំពីសេវាឬផលិតផលតាមរយៈមុខងារសារនៅក្នុង TikTok។

ពលរដ្ឋតួកគីសុខចិត្តលោ.តពីលើអគារ ដោយហេតុតែភ័យខ្លា.ចគ្រោះរញ្ជួយដី

0

ប្រទេសតួកគី ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ គ្រោះរញ្ជួយដីកម្រិត៦.២រិចទ័រ បានកើតឡើងនៅឆ្នេរសមុទ្រទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ដែលធ្វើឱ្យពលរដ្ឋភ័យជ្រួលច្របល់ លោតទម្លាក់ពីលើអគារខ្ពស់ៗ និងចេញពីលំនៅឋានមកឈរនៅតាមផ្លូវ និងសួនច្បារសាធារណៈដើម្បីគេចពីគ្រោះថ្នា.ក់ដោយសាររញ្ជួយដី ។ ការលោតពីលើអគារខ្ពស់ៗបណ្តាលឱ្យពលរដ្ឋរងរបួសរហូតដល់១៥១នាក់ ខណៈ Aftershocks បានកើតឡើងជាង៥០លើក ក្រោយរញ្ជួយដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnTAeSIrsiaiTN8saOfPSltUqZVjXwln2bv12_9JgfikOrGcHc0YD7z72hEMqB-bzAlAdvcsrpH35DdEyEMNvMRoTiW9FdSHEuQmYZFu4pDoOXfnJdSqJR6JBWKPRXixw8edrUFWGhr29j-6hXmXIq-FkGs1vafwJt-UVYmor-P5zrqi66S0FC_V4alrru/s862/image_2025-04-24_14-15-59%20(2).png
ភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់របស់តួកគីប្រកាសថា កាលពីថ្ងៃទី២៣ ខែមេសា មានរញ្ជួយដីខ្លាំងក្លារយៈពេល១៣វិនាទី ស្មើ៦.២រិចទ័រ នៅសមុទ្រម៉ាម៉ារ៉ា ក្បែរទីក្រុងឈិលិហ្វ្រី និងឆ្ងាយពីទីក្រុងអ៊ីស្តង់ប៊ុល ប្រមាណ៧០គីឡូម៉ែត្រ ។ ទោះជាចំណុចកណ្តាលរបស់រញ្ជួយដីស្ថិតក្នុងទឹកសមុទ្រជ្រៅ ប្រមាណ៧គីឡូម៉ែត្រក្តី ប៉ុន្តែកម្លាំងរំញ័របស់វាធ្វើឱ្យពលរដ្ឋនៅទីក្រុងអ៊ីស្តង់ប៊ុល ទទួលកម្លាំងរំញ័រនាំគ្នារត់ចេញពីលំនៅឋានមកឈរតាមផ្លូវ និងសួនច្បារសាធារណៈដើម្បីគេចពីការស្លាប់ ជាពិសេស នៅកណ្តាលទីក្រុងផាទី មានសេចក្តីរាយការណ៍ថា អគារទុកចោល១កន្លែងបានបាក់រលំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXOUO4GJXvFQCTAgXqik9wLqp2qlWoPafFJWGHwjBssmPr1YKZMl6X0RuU1y88taZWQVhsFgsUvUIw46STclVUqqHuZ9Inpfd_YKqPhU1bfM96jXZ6MWVilHQ9BNZ1E2kQ5BYPCvPO0I1O2CL7YVmFJf3TZDAsjADai1PGQ-zd7XMrkRBYvJRI9x7HvD9P/s770/image_2025-04-24_14-15-59.png

ក្រោយកើតរញ្ជួយដី វាក៏មាន Aftershocks រហូតដល់ជាង៥០លើក ហើយ Aftershocks មានកម្លាំងខ្លាំងបំផុត ស្មើ៥.៩រិចទ័រ ។ ទោះជាគ្មានអ្នកណាម្នាក់ស្លាប់ដោយសាររញ្ជួយដី ប៉ុន្តែមានមនុស្សរងរបួសយ៉ាងហោចណាស់ ១៥១នាក់ ដោយសារការលោតពីលើអគារខ្ពស់ ។ នេះបើតាមលោក អាលី យេលិកាយ៉ា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixp_Z5-6TvNd_1f9LUhKh7GpQZK_6X_flUFRZQLRvRDKLL19IYBPbHnlPFZCyPiTyWsOPpgS8r79c3_DOlxZxvp-PjCRx5hdp2poGxM3u_IOGJA68LHBZmPjIdqgXfOWhAfgB_tcxW1ExhEAHzHOgUrR610Ye-uHsg9zxg8qz0_qXEU-j4DsG35_pzkrEb/s1280/image_2025-04-24_14-16-00%20(2).png

ទោះជារញ្ជួយដីពុំបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងដាច់ចរន្តអគ្គិសនី ប៉ុន្តែអាជ្ញាធរបានសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារកម្លាំងរំញ័រកើតឡើងក្រោយរញ្ជួយដី និងកុំមើលស្រាលស្ថានការណ៍ ។ រញ្ជួយដីអាចនឹងកើតឡើងទៀត ហើយពលរដ្ឋនឹងមានគ្រោះថ្នាក់ដោយសារ Aftershocks ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfuutqVnAHw3StQfLceRKalVaNBrDsVSqrQgtWUk93_rEbxyy8ZA7cIy0bKDrDLCbYXGdGJvFe10xw_duFkhKeZFqnC5jjIE40fa_L_onBBBM3-r1F0trrwHULtAz2-QtuiSWN_CTW8e47-4ukIVVhAkehyLNnsc9y1n1p6rFPkbXAe567Fi0msDK_3v_a/s1168/image_2025-04-24_14-16-00%20(3).png

តួកគី គឺជាប្រទេសមួយប្រឈមនឹងរញ្ជួយដីខ្ពស់ ដោយសារស្ថិតនៅលើខ្សែបន្ទាត់ធំៗចំនួន២ រួមមាន ៖ North Anatolian Fault និង East Anatolian Fault ជាពិសេស នៅទីក្រុងអ៊ីស្តង់ប៊ុល ស្ថិតនៅក្បែរបន្ទាត់ North Anatolian ត្រឹមតែ២០គីឡូម៉ែត្រប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmZuXDpC8ATwQhV2kOQ2HtoaA8LATzmrqn6lMgJaRVL-3ffr5Po_m4T1IGgjZDkQcE30gMNSVqNl5H_-ydci0btrYxxA3831-urz0n4sdTgGt0DtfCYxG6TpvG8VYjrx-sw2W73XvYgTlZ2H7z5NPoNnVDHrejkZteKPsp6b-LcCJXT1KjThbj8PEyB17h/s800/image_2025-04-24_14-16-00%20(4).png
កាលពីខែកុម្ភៈ ឆ្នាំ២០២៣ តួកគីធ្លាប់កើតរញ្ជួយកើតឡើងយ៉ាងខ្លាំងក្នុងរយៈពេល១០០ឆ្នាំ នៅខេត្តហ្គាហ្សិនថេប (ភាគខាងត្បូងប្រទេស) ស្មើកម្រិត៧.៨រិចទ័រ និងមានជម្រៅជាង២៤គីឡូម៉ែត្រ ។ វាបណ្តាលឱ្យពលរដ្ឋតួកគី និងស៊ីរី បាត់បង់ជីវិតរហូតដល់ជាង៥ម៉ឺននាក់ ព្រមទាំងក្លាយជាសោកនាដកម្មដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រតួកគី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPN9VVvtme4kb7f7pfXuVaedGH9-x-Cof8w6Szuqz8MMh5bUCB8S6IPVVAwEaw8Bkkw7l_3QOh_PM4J_CTuP-n8Tg3fkQiHD8Ypup8U-RVMA8s-7ZR28tTkzfri8MrquQ-xSXiKQ2Z2N7xJMMUev8f8N3FGZj2dLo6inKyfWpmV0wda3eTD5vo6K94p2mQ/s560/image_2025-04-24_14-16-00.png

មុននេះ នៅឆ្នាំ១៩៩៩ តួកគីបានកើតរញ្ជួយដី ស្មើ៧.៦រិចទ័រ នៅក្បែរទីក្រុងអ៊ីហ្សិត ដែលបណ្តាលឱ្យពលរដ្ឋស្លាប់រហូតដល់ជាង១ម៉ឺន៧ពាន់នាក់ ហើយធ្វើឱ្យពលរដ្ឋប្រមាណ ៥សែននាក់ បាត់បង់ទីលំនៅ ៕

ចិត្តជាបងស្រី! ពេជ្រ សូលីកា និយាយទូន្មាន ម៉ីជីង ជាប្អូនស្រីឱ្យល្អមិនចង់ឱ្យជីវិតឆ្លងកាត់ដូចនាង

0

ក្នុងកម្មវិធីជប់លៀងថ្ងៃខួបកំណើតប្អូនស្រីជាទីស្រលាញ់តារាចម្រៀង ពេជ្រ សូលីកា បានយកឱកាសនេះផ្តល់ជាពាក្យពេចន៍ណែនាំទូន្មានប្រៀនប្រដៅទៅកាន់ ម៉ីជីង ជាប្អូនស្រីថាជីវិតមនុស្សម្នាក់ៗមិនមែនចេះតែមានមានឱកាសរហូតនោះទេមានឱកាសត្រូវចេះក្តោបឱកាសដែលទទួលបានហើយធ្វើវាឱ្យអស់ពីសមត្ថភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXUuIix3-aSVcZfT8OQmygUQZOpJnuGtdHne98nR8RhoguBa9ltlMCX0-_sCiC64TluIKkARt_HsF2vpve3TEk-9GURUMksjUWNi2gdYtg6ZiwRhqjbp-xoOl6bTDe-2VroKKx2DKvTFFh4VlDor6OBU3oxxWx5D39jUYLLF1PUKPAaUJJDT-O1OckYjtH/s2048/image_2025-04-23_13-58-19.png
តាមរយៈវីដេអូខ្លីមួយដែលចែករំលែកនៅលើបណ្តាញសង្គមទិកតុកកាលពីយប់ថ្ងៃទី២២ ខែមេសា ពេជ្រ សូលីកា បាននិយាយដាក់ ម៉ីជីង ជាប្អូនស្រីថា «ពេលខ្លះនៅពេល គាត់(ម៉ីជីង) ធ្វើអ្វីឱ្យនាងមិនសប្បាយចិត្តរឹងទទឹងជាមួយនាង និយាយទៅមិនស្តាប់ ប៉ុន្តែនោះជាអ្វីដែលគាត់នៅក្មេង ប៉ុន្តែនាងចង់យកថ្ងៃនេះពន្យល់ប្រាប់ថា ជីវិតមនុស្សម្នាក់ៗវាចេះតែងតែមានឱកាសនោះទេ ចឹងប្រសិនជាមានឱកាសធ្វើអ្វីមួយយើងត្រូវក្តោបវា ថែរក្សាវាហើយធ្វើវាបំពេញឱ្យអស់ពីសមត្ថភាពព្រោះមើលមិនឃើញថ្ងៃស្អែកទៅជាយ៉ាងណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmq5VCtt2blWTZP-MvSDADNbzThmRNrjtULg3m9w7A1x67rYEaSeIMliSgIqhO2dtD1sZUU8Pc9NLVvvif0EnSP-Z2isi63eJEc0RpmoypA5xoNc22Ce_CrZyHJ-H8lZV-YvJAc5OEzYH6Nj3DrV8PgSH8okj1aa_udx5ufoJvR6Aq0TQceF_Vj30pfsmI/s2048/image_2025-04-23_13-58-08.png

ម្ចាស់បទ «បើអូនជួបគេ» បានបន្តទៀតថា ពេលខ្លះនាងខឹងប្អូនស្រីនាងមែនទែនហើយអ្វីដែលនាងខំប្រឹងនិយាយ ខំប្រឹងពន្យល់អត់ដែលចង់ឱ្យប្អូនអាក្រក់នោះទេ ចង់ឱ្យប្អូនមានអនាគតល្អ ចង់ឱ្យប្អូនជួបមនុស្សល្អៗ រឿងដែលល្អៗ មិនចង់ឱ្យប្អូនឆ្លងកាត់អ្វីដែលនាងធ្លាប់ឆ្លងកាត់នោះទេ។ ក្នុងនោះដែរ ពេជ្រ សូលីកា ថាក្នុងថ្ងៃកំណើតរបស់ ម៉ីជីង ក្នុងឆ្នាំនេះឡើងមួយឆ្នាំទៀតនឹងសង្ឃឹមថាយល់ពីទឹកចិត្តបងស្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7xj7SPSJFAwIrUuV5_MsJ0bzbKl-Obf9Lj3XZfT7CocDKD3Cn6ddosWZC0jjMFa1zTrb-hHx-UKrl6WCIBGnNMJKeQy2fO7SbgJznU2hAS90zgQ2YJZrXgGfswratqbZh_5lsCRnLTVanmxyR88RIEhFqreb-Pdqg1tOjfTH_IgVyt8tnZCNlij8WngVr/s1800/image_2025-04-23_13-58-09.png
គួរឱ្យដឹងថា ម៉ីជីង គឺមានសម្រស់ស្រស់ស្អាតដូចជា ពេជ្រ សូលីកា ថែមទាំងមានដុងសិល្បៈគួរឱ្យកត់សម្គាល់ដោយចេះរាំចង្វាក់ K-Pop និងបានចេញបទចម្រៀងជាមួយបងស្រីមានចំណងជើងថា ផ្កាឈូកកំសត់ ព្រមទាំងទទួលបានការគាំទ្រពីទស្សនិកជន។ ជាមួយនឹងឱកាសនេះគេសង្កេតឃើញថា ម៉ីជីង គឺមានឱកាសឡើងឆាកប្រគំតន្រ្តីមួយចំនួនជាមួយ ពេជ្រ សូលីកា ជាបងស្រីផងដែរ៕

ថៃប្រកាសច្បាប់ស្តីពីការគ្រប់គ្រងសត្វចិញ្ចឹមដោយតម្រូវឱ្យម្ចាស់ចុះឈ្មោះសត្វចិញ្ចឹមរបស់ខ្លួន

0

ប្រទេសថៃ ៖ ប្រទេសថៃបានប្រកាសពីច្បាប់គ្រប់គ្រងសត្វចិញ្ចឹម និងឱ្យពលរដ្ឋមកចុះឈ្មោះចំនួនឆ្កែ ឆ្មា នៅទីក្រុងបាងកក ព្រមទាំងកំណត់ចំនួនសត្វចិញ្ចឹមក្នុងលំនៅឋាន និងខុនដូ ។ ច្បាប់នេះអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៦ តទៅ ដោយកំណត់ឱ្យពលរដ្ឋបង្កប់មីក្រូឈីបក្នុងសត្វចិញ្ចឹមរបស់ខ្លួនផងដែរ បើពុំអនុវត្តទេ ពលរដ្ឋនឹងមានទោសតាមច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIPmVjQIdqAdjTnHqIBbWNQBes3izAPXVY7xlMDJZ5JkAeaeSEbJDHbUzUxUfzTqTzFIoavnEgEUFQjb1ut0UglEQYQKG6zxM1UtwqlJgkvZSChjAoAE4OZPCXapLSUox_qHJ2llFNXKR0u-ZxLizoGoNITurwiFY6NyF0IBTCG3-R3SpJGhIvpW2o5mJp/s1280/image_2025-04-24_13-22-21%20(2).png
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ហ្វេសប៊ុកផេកឈ្មោះ «ក្រុងថេបមហាណៈខន» បានសរសេរថា អ្នកចិញ្ចឹមសត្វនៅទីក្រុងបាងកក ត្រូវតែឈ្វេងយល់ពីច្បាប់ថ្មី ស្តីពី «ការគ្រប់គ្រងសត្វចិញ្ចឹម ឬការលែងសត្វ» ។ ច្បាប់នេះបានប្រកាសជាសាធារណៈ និងអនុវត្តចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ដើម្បីសុវត្ថិភាពទាំងមនុស្ស និងសត្វនៅទីក្រុងបាងកក ហើយម្ចាស់សត្វទាំងអស់ត្រូវតែអនុវត្តតាម បើល្មើសច្បាប់នេះ នឹងមានទោសតាមច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyFu9TRg4BIu1S-sHN9501PrsvOVIN8FkyruWthXcWnhm2Qw6zXseiI5dxKfO3vzop6De1PO45hM4_R3ZG6v5NWNhnEp-OBSKlX0nGcv1k9zc4BE6PSmT4kqCk6l9l0F-4U_F6uYwYf3J-UespGYy5kcD78jAqZGYHBPz82nhU9kKuqCQgXMy5ZNRfzEkm/s1024/image_2025-04-24_13-22-21.png
ពលរដ្ឋអាចចិញ្ចឹមឆ្កែ ឆ្មា គឺអាស្រ័យទៅលើទំហំបន្ទប់, ខុនដូ និងទំហំដី តូច ឬធំ បើរស់នៅក្នុងបន្ទប់ជួល ឬខុនដូមានទំហំតូច គឺអាចចិញ្ចឹមសត្វបានតែ១ក្បាលប៉ុណ្ណោះ ។ ពលរដ្ឋនឹងអាចចិញ្ចឹមសត្វលើស១ក្បាល លុះត្រាតែមានទីធ្លាធំទូលាយ ខណៈការចិញ្ចឹមគោ ឆេះ ទា និងមាន់ គឺត្រូវមានទំហំទីធ្លាតាមការកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3w-ZNfOEMdVvRqd8i2uxL_wLwxKMdYy7-60ALFctLLefAwN0sx-EXhUEEPJWuLg0wwCe8CMNmOolng3yHSoFUeWToRJClOGilEiQk1i00__KM3469T8A0zFt52smIFLpTLsP6SQUoP5_TNJoklveVZZUVm2vyOpq6FvpV9oGaONT7edS_D3ctvObLVno9/s960/image_2025-04-24_13-22-23.png

ក្រៅពីនេះ ពលរដ្ឋត្រូវចុះឈ្មោះសត្វចិញ្ចឹម និងបង្កប់មីក្រូឈីបក្នុងសត្វចិញ្ចឹម បន្ទាប់ពីវាកើតបាន១២០ថ្ងៃ ឬបង្កប់មីក្រូឈីបក្រោយយកសត្វមកចិញ្ចឹមបាន៣០ថ្ងៃ ។ រីឯពូជឆ្កែគ្រោះថ្នាក់ ពលរដ្ឋត្រូវជូនដំណឹងមកកាន់អាជ្ញាធរដើម្បីត្រួតពិនិត្យជាពិសេស ។ បើពលរដ្ឋនាំសត្វចិញ្ចឹមចេញក្រៅលំនៅឋាន ត្រូវតែប្រើប្រាស់ខ្សែចង និងទ្រុង, ហាមបណ្តោយឱ្យសត្វចិញ្ចឹមរំខានអ្នកដទៃ ព្រមទាំងប្រមូលលាមកសត្វនៅទីសាធារណៈគ្រប់ពេលវេលា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrzzU_lUm5urJ9DU4rnvVIOCM3JMChrLSgrwlmYAA4M6pJiRYC5lXpOSFz_aobof2BCOKjyzsOy6J2l0_N3wQBcKX26thMbpbdyLCtC4bdEhyphenhyphenrck-sM5L9hhaXkA0gQ_irMA7K63tmO53F1CM3sIMHar1C3MyHWCu_SQyOMiWbHpSJRNARVSOh3yKnOzUJ/s1440/image_2025-04-24_13-22-22.png
ពលរដ្ឋអាចសាកសួរព័ត៌មានពីការចុះឈ្មោះសត្វចិញ្ចឹម តាមរយៈគ្លីនិកពេទ្យសត្វនៅទីក្រុងបាងកក ចំនួន៧កន្លែង ឬទាក់ទងមកកាន់ស្នាក់ការនៅក្បែរផ្ទះ ដើម្បីឱ្យការចិញ្ចឹមសត្វត្រឹមត្រូវតាមច្បាប់ ។ នេះមិនត្រឹមតែការពារមិនឱ្យទទួលទោសប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឱ្យការចិញ្ចឹមសត្វប្រកបដោយគុណភាព និងជួយបង្កើតសង្គមគួរឱ្យរស់នៅសម្រាប់មនុស្សគ្រប់រូប ៕